ស្របពេលមានការជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមស្រាប់តែ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ចេញមកបង្ហោះខ្លឹមសារយ៉ាងវែងដោយបានបញ្ជាក់ថាខ្លួននាងជាអ្នកលាតត្រដាងការពិតមិនមែនជាអ្នកប្រព្រឹត្តទង្វើអង្គហេតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgYBJRx45T9A2hYXBWy8C64srLC702S_RSTyDL1FEAhq6v-rz8lZVA_FrghU2rbfwD812zbDPrtiWHTINzncVYKCX0_MQl4evPOrSaMrsiaTWSXrpelhlijtotG09KSkOPjs1I8Xl3CqI16BGMpsWrTiku7xbnaaTTAKHUm6JRDcBB7bhXNs3gooUErawm/s960/image_2026-01-24_08-50-45.png

នៅយប់ថ្ងៃទី២៣ មករា Queen ហ្វីយ៉ាតា បានបង្ហោះរូបភាពសខ្មៅមួយសន្លឹកជាមួយនឹងខ្លឹមសារថា ការពិតនៅតែជាការពិតនាងមិននិយាយអ្វីក្រៅពីការពិតដាច់ខាត បើនាងចង់រុករកយករឿងអតីតកប់ចោលច្រើនឆ្នាំរបស់នរណាម្នាក់មកវៃប្រហារគេក៏ធ្វើបានព្រោះគ្រប់គ្នាមានរឿងអតីតទាំងអស់ មិនមែនលើលោកនេះមានតែនាងម្នាក់ឯងឯណាដែលមានរឿងអតីត.. ព្រោះនេះជាជីវិត។ បវរកញ្ញារូបនេះបន្តទៀតថា នាងច្បាស់ក្នុងចិត្តគឺនាងមិនមែនអ្នកប្រព្រឹត្តទង្វើអង្គហេតុតែអាចជាអ្នកលាតត្រដាងការពិត ទើបរឿងទាំងនោះកើតមកដែលកន្លងមកពីមុននាងអាចនឹងលោតត្រដាងការពិតដោយឱ្យកំហឹងដឹកមុខ និងសម្ដីមិនសមគួរ ទើបកំហុសអាចបង្វែរមកនាងវិញ តែលើកនេះផ្សេងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioGRQMRlT4fOBv5aS-0LyYEOyUNUPypCFm2F7d-Hw5QAuFvc54yNJCbWp8jghGeyQ1u3xybmFVID9bbECgXiT5Qh3w7iC59IDZMByMdbYSoBuitB8Wi-5AASnid5gjNWuHp097wwgwC90E0JuzsCJjchEHLFQoEGkKKC-8lBoWX0VbWsPrS1TawpdjrNw3/s1344/image_2026-01-24_08-50-43.png
ហ្វីយ៉ាតា ថាបើរវល់តែយករឿងអតីតវៃបកទៅមករឿងនេះគ្មានថ្ងៃចប់ទេនាងក៏អាចបបួលគ្នាធ្វើដូចគេ តែគ្មានបានអ្វីមកវិញព្រោះវាមិនបានជួយនាងឱ្យប្រសើរជាងមុនឡើយហើយថែមទាំងនាំអ្នកដទៃរងទុក្ខដោយសាររឿងនាងទៀតក៏ថាបាន។ Miss Universe Cambodia 2025 រូបនេះថាការពិត អាក្រក់ ល្អ ស ខ្មៅ មិនពិបាកមើលទេបើមើលដោយការពិចារណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-CdsZ_uJxjuV26v6QlbvO2bBVNgEbAQ68wVJ2sXX4ZepWPJomEK8qPUrLqFerflCdz5vDbTT0gbdYI30mSGqjjhpiedLOLQSJpxqZkLO79vO7qj2f2tEURLV-CTZYumVbxYeINcXGcrezOIyQ5X5g9HHM34TPpKK5vFtVFRnWVZAwwAgZLCydcWh3-HSh/s2048/image_2026-01-24_08-50-44%20(2).png

ភ្ជាប់នឹងរឿងខាងលើនេះ ហ្វីយ៉ាតា ក៏បានលើកពីការប្រលងរបស់ខ្លួនដែលសមិទ្ធផលនាងបានទទួលគឺបានមកពីការអបអរសាទរជ្រើសយកនាងពីប្រជាជនកម្ពុជា។ដូច្នេះ កុំឆ្លៀតឱកាសដែលគេកំពុងព្រួតគ្នាលើនាងដើម្បីយកទៅលាងខ្លួន ហើយលាបពណ៌នាង។ រឿងផ្ទាល់ខ្លួនទង្វើអ្នកណាសាងអីក្នុងខ្លួនយើងដឹងច្បាស់បំផុត កុំទាញរឿងផ្សេង ជាពិសេសរឿងប្រលង និងបុគ្គលផ្សេងៗដែលមិនបានពាក់ព័ន្ធឱ្យមកពាក់ព័ន្ធ ដើម្បីឆ្លៀតឱកាសជាន់ពន្លិចនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKn8db57yPJVS4kIQVBTTiPTn2XoPTTPTqHMTYdE9u5rd2Tk30AX0F3jZlGU3COfWAGnj4FPeI_LoESvVjcKzTrYrhC6XmQhwdV99urQSeojgTrc7wBWYaZ6PCngN9cGMZSVs4qWl-nOl2WyghXUFd6ciENMRn6v-ffKR1Ec5C0q3WNr6s2Odt2F7-MNrW/s1344/image_2026-01-24_08-50-44.png

ហ្វីយ៉ាតា ថានាងធ្លាប់ប្រើសំលេងការពារកម្ពុជា ឈរជាខ្មែរទោះនៅក្នុងពេលវេលារឺតំបន់ដល់គ្រោះថ្នាក់ដល់សុវត្តិភាពអាយុជីវិតនាងដែលជាស្រ្ដីខ្មែរមួយរូបកន្លងមក យំក្នុងបន្ទប់ទឹកដោយសារតែភាពតានតឹង ព្រោះខ្លាចមិត្តរួមបន្ទប់ឃើញក៏មានដែរ.. ចឹងពេលនេះនាងសុំត្រឹមសំលេងយុត្តិធម៌នៃខ្មែរ ការពារនាងវិញផង។ ហ្វីយ៉ាតា បានប្រើពាក្យចុងក្រោយនៃសំណេររបស់នាងថា នាងធំធាត់មកជាមួយពាក្យថា «រៀនត្រូវ រៀនខុស និងលូតលាស់»៕