មនុស្សភាគច្រើនគិតថា ការងារផ្ទះគ្រាន់តែជាការងារតូចតាច មិនចាំបាច់បង្រៀនកូនៗ ប៉ុន្តែបើតាមការស្រាវជ្រាវ គឺការបង្រៀនកូនៗធ្វើការងារផ្ទះតាំងពីតូច នឹងទទួលបានលទ្ធផលល្អហួសពីការស្មាន ។ សាកលវិទ្យាល័យ Harvard របស់អាមេរិកបានចំណាយពេលស្រាវជ្រាវរហូតដល់៨៦ឆ្នាំ អំពីការចិញ្ចឹមថែទាំកូនឱ្យទទួលជោគជ័យក្នុងជីវិត គឺត្រូវតែបង្រៀនឱ្យពួកគេធ្វើការងារផ្ទះតាំងពីតូច ដូចជា ៖ បោសជូតផ្ទះ លាងចានឆ្នាំងក្នុងផ្ទះបាយ និងស្រោចដំណាំ ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6SQ6Kvjv0S63ZuZLj-1kubkG_f_fPdxDuzPbFnVzydPK77lliBfSMlFzp2VV28XpC5dFNXUb8Yi2U6oeAnbnGDS9XbpiubX3WpsXgROpTaSAaYzu7A8_fZZMzWkwh8Nm-p9UGfcA5-m-Aca_GLtMKbWkebVv5mi_Pn577n0hvG5kz7AYQ9vrJNgKJq977/s600/photo_2026-01-24_16-46-27%20(2).jpg

សាកលវិទ្យាល័យ Harvard បានស្រាវជ្រាវពីជីវិតរបស់មនុស្សជោគជ័យជាច្រើនរហូតដល់ជាង៧០០នាក់ ហើយលទ្ធផលការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា មនុស្សជោគជ័យទាំងនេះត្រូវបានឪពុក-ម្តាយហ្វឹកហាត់ឱ្យធ្វើការងារផ្ទះតាំងពីតូច ដោយពួកគេធំធាត់ឡើងជាមួយការងារផ្ទះ ហើយទទួលបានជោគជ័យក្នុងការងារផងដែរ ។ ភាពជោគជ័យក្នុងជីវិត មិនអាស្រ័យតែលើការនឿយហត់ សណ្តាប់ធ្នាប់ ឬការបង្រៀនឱ្យក្មេងអត់ធ្មត់ចំពោះការលំបាកតែម្យ៉ាងទេ ប៉ុន្តែក៏ត្រូវបង្រៀនក្មេងឱ្យធ្វើការងារផ្ទះផងដែរ ពីព្រោះសមាជិកគ្រួសារត្រូវជួយគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlKIqVK6NyyDvYQ5IOEC8DS03-HXB1hZYM5iURg42wh6s2Qn_IHof2Z85GZHlf5SHbNOVfPeCXGqn5iogRIrTCSZBo1Il0ZMAvckpfpDw-nQ_2NDzYHsLgJat3OAkSBDibmhbIKSuL6zQzT9OY0tRDlt8Tmj3ZHrAFu3eiHp0culZghELcNFEA1vzpK5fk/s1200/photo_2026-01-24_16-46-27.jpg
ឪពុក-ម្តាយចាំបាច់បង្រៀនកូនគ្រប់រូបឱ្យជួយសម្អាតផ្ទះសម្បែង លាងចានឆ្នាំង ពីព្រោះពួកគេបានបរិភោគអាហារ ក៏ត្រូវជួយរៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ ដោយសារជាផ្ទះរបស់ពួកគេទាំងអស់គ្នា ។ ពេលពួកគេធ្វើការងារផ្ទះដោយរីករាយក្នុងឋានៈជាសមាជិកគ្រួសារ ដោយមិនរង់ចាំឱ្យឪពុក-ម្តាយបញ្ជា គឺពួកគេនឹងមើលឃើញពីតម្លៃខ្លួនឯងខ្លាំងឡើង និងរៀនសូត្រពីតម្រូវការមនុស្សនៅក្បែរខ្លួន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGjH0d85JTJFoqzGugEaYYlUX3UjVm6ComzvlgLkSQ3FKsRnWdtXbW_Lv6ItFWveU8MXRNOU46qYrkzobMcccRoRZpEGbDWu6phgEb7E2PegW6dNXYuGK5lcWV6BXvxc7G-H_NrgmLWTgLt8MWhGqkeGtWNHUVPIIk9_JXU0_Se3utsxpzQMFeP475Ims/s1200/photo_2026-01-24_16-46-28%20(2).jpg

កូនៗដែលធ្វើការងារផ្ទះតាំងពីតូច ឬមិនធ្លាប់ត្រូវបានឪពុក-ម្តាយធ្វើការងារឱ្យគ្រប់យ៉ាង នឹងក្លាយជាមនុស្សមិនអាត្មានិយម និងមានទម្លាប់ការងារល្អ ចេះគ្រប់គ្រងពេលវេលា និងទទួលខុសត្រូវ ពេលពេញវ័យ ។ ក្រៅពីនេះ ការងារផ្ទះជួយឱ្យពួកគេចេះស៊ូទ្រាំ និងជាមេរៀនដំបូងក្នុងជីវិត មុននឹងឈានទៅធ្វើការងារជាក្រុម ព្រមទាំងស្គាល់ពីរបៀបដឹកនាំ ការអនុវត្ត និងយល់ពីអ្នកដទៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisBLmXBa7n9-V-adeE8-KH59A6feo2sKT2AcQ6_8dUXVEWFBSiwHsMCiNmvHlTRIxlWt1i34hHB99vd9qVMERSsc5XeE91Nc_XHzeKltCQQE0hxDHnChxdmptZmMKo-QxlVBFYqFn5hZPEjE_DEaFtxgyWzGW81gt2psWg76tSmHGiQ1NY8ZWR_2-Z_3P2/s1200/photo_2026-01-24_16-46-28.jpg
ការស្រាវជ្រាវផ្សព្វផ្សាយក្នុងទស្សនាវដ្តី Journal of Developmental & Behavioral Pediatrics បង្ហាញថា ក្មេងៗជួយធ្វើការងារផ្ទះតាំងពីអាយុចាប់ពី៤ឆ្នាំ ទៅ៥ឆ្នាំ នឹងមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន ពីព្រោះសូម្បីតែការប្រមូលរបស់របរទុកដាក់ពេលលេងរួច ក៏ចាត់ទុកជាភាពជោគជ័យរបស់កុមារដែរ ។ ពួកគេនឹងមានមោទនភាព និងទទួលការសរសើរពីមនុស្សចាស់ ហើយជំរុញឱ្យពួកគេកាន់តែព្យាយាមធ្វើកិច្ចការតូចៗថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY_zoESkVcAoBC3w1xxppZYR8icVUiD2jYQTwUlvLotKDVq56gnFdA2qLi5RsGwiS_jk0etXp73HVXHMtaSOUV_JkfBJsts9cNJohb28g7A25dHc-GmUx0vjre38UawB7R5IbX8w3dRFhoME7kYN1QKPjZm_1mn9mlpl1Ag3dfqyyhYc3P3x73SoWWwbXD/s1200/photo_2026-01-24_16-46-29%20(2).jpg
បទពិសោធន៍ទាំងនេះនឹងជួយបង្កើតផ្នត់គំនិតរីកចម្រើន ហើយកុមារនឹងអាចរៀនសូត្រពីភាពជោគជ័យមិនមែនកើតឡើងដោយសារឆ្លាតវៃតែម្យ៉ាងនោះទេ ប៉ុន្តែកើតឡើងពីការព្យាយាម ។ ហេតុនេះ កុមារនឹងកាន់តែអត់ធ្មត់ និងក្រោកឈរជាថ្មីពេលជួបឧបសគ្គ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSosR6YSF478ELstxmyTLXrfA9-WiB28rRLO59fwQRJsSsdpXLLCseZwwmFHT6-EednRRDkaLztnjkLQP3LmJVKOaxQXJiCB2otMvghnrtN6p46zDdmgnLKEUDosdu-68Bg-jc5SE3WnRNSu8yhRKkRS7mevRbL-nJ1dbuRXUX4GEiOGM3THdD4PqnAHOk/s1200/photo_2026-01-24_16-46-29.jpg

សរុបមក ការធ្វើការងារផ្ទះមិនត្រឹមតែធ្វើឱ្យផ្ទះស្អាតទេ ប៉ុន្តែជួយឱ្យកុមារឹងមាំ ជាពិសេស ពេលអាណាព្យាបាលបង្រៀនឱ្យកូនៗចាត់ទុកការងារផ្ទះជាតួនាទីរបស់ខ្លួន មិនមែនជាតួនាទីរបស់អ្នកណាម្នាក់ ។ ការរៀនធ្វើការងារផ្ទះតាំងពីតូច នឹងក្លាយមូលដ្ឋានគ្រឹះនៃភាពជោគជ័យ និងសុភមង្គលនាថ្ងៃអនាគត ៕