អ្នកនាង ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១បានបង្ហោះសំណេរដ៏មានខ្លឹមសារមួយទាក់ទងនឹងមិត្តភាពដែលពេលខ្លះវាជាកាដូប៉ុន្តែពេលខ្លះក៏ជាគ្រាប់បែកចាំបំផ្ទុះ។ ម៉ារ៉ាឌី ថារស់នៅក្នុងសង្គមត្រូវចេះបន់បែនទើបអាចឈរជើងបានយូរហើយត្រូវប្រុងប្រយ័ត្នរាប់អានអ្នកដទៃក្រៅពីសមាជិកគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVDV5MXmDcKiAdjf3eK-NA9XfHTKzEUxb5PVY1cqBMY3Q2cZBexz_x9vSKCeRQnA-Abtxw1MFCbZOSqFPn3XBz9haQVlwWinswwBI7wn2CLVFSMvUqCH-ubSpr_kTfOCyiLV9-f-5AngsNw-6yMA91IuiCqB5M81fBwNfzLRSzgx_N3ppj2Hy0XIOd6f9/s2048/image_2026-01-23_16-13-11.png

រយៈពេលថ្មីៗនេះក្នុងនៅចង្កោមសិល្បៈហាក់ផ្ទុះឡើងនូវរឿងចម្រូងចម្រាសទាក់ទងនឹងមិត្តភាពរហូតដល់ ងិន ម៉ារ៉ាឌី បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២៣ ខែមករា ថា«ក្នុងជីវិតរបស់យើង ពេលខ្លះមិនចាំបាច់មានមិត្តច្រើនទេ ហើយក៏មិនបាច់ស្និតជាមួយមនុស្សច្រើនដែរ ត្រូវប្រុងប្រយ័ត្នបំផុតក្នុងការរាប់អានអ្នកដទៃក្រៅពីសមាជិកគ្រួសារ។ មនុស្សខ្លះជាកាដូ មនុស្សខ្លះជាគ្រាប់បែក ល្អពីមុខចាក់ពីក្រោយ ពេលខ្លះវាអាចចង់បន្ទុះយើងចោលក៏អាចថាបាន ក្នុងសង្គមកុំគិតថាទំនាក់ទំនងមានតែ ២ប្រភេទ មិត្តនិងសត្រូវ តែការពិតគឺមានច្រើនបែប។ មនុស្សខ្លះចង់ប្រកាសធ្វើជាសត្រូវរបស់យើងគ្រាន់តែមិនទាន់ឱកាស ខ្លះទៀតមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាសត្រូវហ្នឹងយើងតែប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5WVjqpNgylyeRBMvR172jJj50J6bt5oiHXIGxIruWQLHNc6dFxoKOn_PAkEauBRxy5X2KTQ6hmQ7LMHGVPSPfK8Xv3n17Sn-a_oKKKkFJj4JW6uBZBJF5pVuK3uyVDApGdPAdMJklgHX9UdkNvVed7xdQEi5dnK8vmitdkY3qoYIBhVKiyHS0xGDaUxp/s2048/image_2026-01-23_16-13-12.png

Miss Universe Cambodia 2021 បន្តទៀតថា «ការរាប់អានដោយស្មោះវាមិនអាចបង្កើតជាជំលោះបានទេដរាបណាវាមិនមែនជាការរាប់អានដោយស្មោះតាំងពីដំបូង រឿងខ្លះកុំគិតថាអ្នកដទៃល្ងង់ជាងអ្នកអី ព្រោះពេលខ្លះគេធ្វើល្ងង់ ដើម្បីចាប់មនុស្សល្ងង់តែប៉ុណ្ណោះ រស់នៅក្នុងសង្គមត្រូវចេះបន់បែនទើបអាចឈរជើងបានយូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg26O1WUpL15uiWF61omk6gESWcSdacYHXdBV4hlmu_717o_cvKN5Ayp_0SWv5tb929DNhXiSn20DoevDOIK4MDyYDAos305FJo5WzGpQx4Z3g5iFPsclhAuDZ-RIFPbyH89542G3ZprN1prRYa0XfS1p2zVNuysZ8-tJdlXq3K-rmSBwzrjf1wXrqbs7Y3/s2048/image_2026-01-23_16-13-15.png

ខ្លឹមសារទូលំទូលាយទាក់ទងនឹងចំណងមិត្តភាពនេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញការយល់ស្របនូវការលើកឡើងរបស់ ងិន ម៉ារ៉ាឌី។ ផ្សារភ្ជាប់នឹងខ្លឹមសាររបស់ ម៉ារ៉ាឌី គេក៏សង្កេតឃើញថា ងិន ម៉ារ៉ាឌី ក៏ពុំសូវបង្ហាញមិត្តភាពឬមានទំនាក់ទំនងច្រើនក្រៅពីស្វាមីនិងកូនជាទីស្រលាញ់។ លើសពីនេះទៅទៀត ងិន ម៉ារ៉ាឌី ក៏យកពេលទំនេររៀនអ្វីដែលថ្មីៗសម្រាប់ខ្លួនឯងដូចជាជំនាញក្រចកជាដើម។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ក៏មានគម្រោងចេញទៅរស់នៅសហរដ្ឋអាម៉េរិកជាមួយនឹងស្វាមីដូចគ្នា៕