យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពបានបង្ហើបឱ្យដឹងថា ការដែលបុគ្គលម្នាក់ៗមិនមានអារម្មណ៍ឃ្លាន ឬមិនចង់ទទួលទានអាហារពេលព្រឹក មិនមែនជារឿងសាមញ្ញនោះទេ ប៉ុន្តែវាអាចជាសញ្ញាដែលរាងកាយកំពុងព្យាយាមព្រមានអំពីបញ្ហាសុខភាពមិនប្រក្រតីមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW6YeFC3oAaxghvwL0nDW0XawGoGVdjWDl2Pz64xwesBU6vt6ipq3XC1S8nTGIMJANW6559BxoQh2kAhjPEbmeKncRjVvbhnA8s3_S-VLJFD-Abom08nPz2GdIYohzjVBsfOTfN2z12WrZfQOuZ4k5u_w_GN9iZppViL5cyOkh2HL_hlRBtyzEAkzmydSx/s1200/photo_2026-01-24_16-20-06%20(2).jpg

តាមរយៈការសិក្សាបានបង្ហាញថា មូលហេតុចម្បងៗដែលធ្វើឱ្យមនុស្សបាត់បង់ចំណង់អាហារនៅពេលព្រឹក រួមមាន៖

១. ការកើនឡើងនៃអរម៉ូនស្ត្រេស (Cortisol)៖ ជាធម្មតា អរម៉ូន Cortisol នឹងកើនឡើងនៅពេលព្រឹកដើម្បីជួយឱ្យរាងកាយភ្ញាក់ដេក។ ប៉ុន្តែសម្រាប់អ្នកដែលមានសម្ពាធផ្លូវចិត្ត ឬស្ត្រេសខ្លាំង អរម៉ូននេះនឹងកើនឡើងខ្ពស់ពេក ដែលវាដើរតួជាអ្នកទៅបង្ក្រាបចំណង់អាហារ ធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ឬមិនចង់ញុាំអាហារសោះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNqAm0XLLAQxBnmnf25dEhC8fJR7Eko5Zk3LqCOG52GtaooD29416kFoVKT0uyrVY0Ly2SYvIM4hwG89MzfQDMZk_4fc_JOgbb8PHj-Poh2Iw5xHuRFBdPQ62_AxEpPq8_oremHVRXItlR2_VF03aH7KRC09GwRWQURZ5CCCiJ_nONLI3aTPuvgneNLjbN/s1100/photo_2026-01-24_16-20-06%20(4).jpg

២. ថ្លើមធ្វើការលើសកម្លាំង៖
អ្នកជំនាញបានពន្យល់ថា ប្រសិនបើថ្លើមត្រូវរវល់បន្សាបជាតិពុលពីអាហារយប់ជ្រៅ ជាតិស្រវឹង ឬអាហារមានជាតិស្ករខ្ពស់ វានឹងធ្វើឱ្យរាងកាយមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ទទួលថាមពលថ្មីនៅពេលព្រឹក។ នេះគឺជាសញ្ញាថាថ្លើមរបស់អ្នកកំពុងត្រូវការការសម្រាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWrWcLfZPSx5y3Nr5FU03ETDhnx4tE6gkJsYGWvfoh2T9mGlASCY4xV14ArdPzp3XFAqtwgqYbDbBOclHgFRAwIVHbPn1sMKCoCQRqSZCEqy7OP2qQpraBtAZgq8F0e3CGVi-zMeUItJ6XNh8fDoByj_fH9f3DPOwn1aC9X6hm84mTE60RykUNSx2yXUWl/s1200/photo_2026-01-24_16-20-06%20(3).jpg
៣. តុល្យភាពជាតិស្ករក្នុងឈាមមិនមានស្ថិរភាព៖ ការទទួលទានអាហារដែលមានជាតិម្សៅ ឬជាតិស្ករច្រើនពេកនៅពេលល្ងាច អាចបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងចុះមិនទៀងទាត់នៅពេលយប់។ ស្ថានភាពនេះនាំឱ្យអ្នកមានអារម្មណ៍ចង់ចង្អោរ ឬធ្ងន់ពោះនៅពេលភ្ញាក់ពីគេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBQ6J43uQeaMYfc49F82mK0k4JvFhybEGkO48BymFxWNV5xfIciOiLuztC5_lmepE3nsKjHCMzEEQmZitPKKkWmolheDmKuQVsdhQRc_ZvBO_L6KkUNNqGQpqBydnOF2AEMNoMaPsrm7w8yYwJIJ0d-py3_q_1B6QeBUP0b_nDupWETBd4DvwenmGkY4GD/s1200/photo_2026-01-24_16-20-06.jpg

៤. ប្រព័ន្ធរំលាយអាហារដំណើរការយឺត៖
ការញ៉ាំអាហារជិតពេលចូលគេងពេក ធ្វើឱ្យប្រព័ន្ធរំលាយអាហារត្រូវធ្វើការទាំងយប់ ដែលនាំឱ្យរាងកាយមានអារម្មណ៍នឿយហត់ និងមិនចង់ទទួលទានអ្វីបន្ថែមនៅព្រឹកបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHDYDt8tm1_Uuvje8xKgcYhJRwWP9zFAKjtPBvv-LvQM0m1Loy2iWuYI3DmLTjBQAkbW2DqqV82HJJjai8U3YsyU_iwnwzTr3xMvShXyFwj7rZF9L0AR09oBj4XNtGtpAbLPepiHA2GxH5K3Chdzfft615qpS3ONzNaC9iNKKh051n1PAF5f7KEO6NTCl_/s1280/photo_2026-01-24_16-20-07.jpg

យ៉ាងណាមិញ ដើម្បីស្តារតុល្យភាពរាងកាយឡើងវិញ អ្នកជំនាញបានណែនាំឱ្យព្យាយាមទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ (ដូចជាស៊ុត ឬគ្រាប់ធញ្ញជាតិ) បន្តិចបន្តួច ទោះបីជាមិនឃ្លានក៏ដោយ ដើម្បីជួយរក្សាលំនឹងអរម៉ូន និងកម្រិតជាតិស្ករ។ ការបង្កើតទម្លាប់ញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់ នឹងជួយកាត់បន្ថយស្ត្រេសដល់រាងកាយ និងពង្រឹងសុខភាពមេតាបូលីសឱ្យកាន់តែប្រសើរឡើង៕