Home Blog Page 1127

ក្រសួង ជួយសង្គ្រោះពលរដ្ឋខ្មែរ៧៨នាក់ ដោយជោគជ័យ ក្រោយចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអូឌីត

0

ក្រោយពីមានការបង្ហោះវីដេអូ ដែលថាពលរដ្ឋខ្មែរ៧៨នាក់ បានចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត ដោយបានចាប់បង្ខាំងទុកនោះ ពេលនេះក្រសួងការងារ បានធ្វើការសង្គ្រោះដោយជោគេជ័យហើយ។

បន្ទាប់ពីការសង្គ្រោះហើយ ក្រសួងការងារក៏នឹងរៀបចំសំបុត្រយន្តហោះជូនពលរដ្ឋខ្មែរចំនួន៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតត្រឡប់មកប្រទេសកម្ពុជាវិញ។
ក្នុងនោះ២៩នាក់ធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែមេសា ២៧នាក់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ២២នាក់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

បើតាមក្រសួង បានបញ្ជាក់ថា ជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

បច្ចុប្បន្នពលរដ្ឋទាំងអស់ បានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំមួយដែលមានសុវត្ថិភាពដើម្បីរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ៕

Rosé បង្ហាញខ្លួនលើកដំបូងបន្ទាប់ពីមានពាក្យច.ចាមអា.រ៉ាមវះកាត់កែ.សម្ជស្ស

0

នៅព្រឹកថ្ងៃទី១៥ ខែមេសា Insight បានរាយការណ៍ថា Rosé សមាជិកក្រុម BLACKPINK ថ្មីៗនេះបានបង្ហាញខ្លួនក្នុងកម្មវិធីនៃម៉ាកគ្រឿងសម្អាងប្រណីតមួយ។ នេះក៏ជាការបង្ហាញខ្លួនលើកដំបូងរបស់ Rosé បន្ទាប់ពីប្រឈមនឹងពាក្យចចាមអារ៉ាមពីការវះកាត់កែសម្ផស្ស។ នៅពីមុខកាមេរ៉ា Rosé បានធ្វើឱ្យអ្នកគាំទ្រងឿងឆ្ងល់ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាងដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUPhcUfHmQBh5l1FeUO1bURzxV6N9e1ubbd2N9TOFIOdNYOt_tXAx2bBHce-QNoBww8R5yAZ25gBd10wsNWaCvwLD8apiR5ro2SYd-Enki-SHmMikelXOjL1N_Rw0ybtAN_Rn6OSyhT4Km8WmHdIIxO_M8YMwRbQ9qdszw7JvaI-am6QNeDPtpuwpsw4A/s649/image_2024-04-18_16-38-38%20(3).png

សមាជិក BLACKPINK រូបនេះបានស្លៀករ៉ូបតូចស្អាត បង្ហាញដើមទ្រូងដ៏លេចធ្លោ និងចង្កេះតូចរបស់នាងហើយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រូបភាពទាំងអស់នោះ របស់ Rosé ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហោះដែលពាក់ព័ន្ធទទួលបានចំនួននៃការឆ្លើយឆ្លងគ្នាយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuWju_3wQeGO8lrdt2hzmRC1V5a7Nl7Q1GP4Re5VUdGLUPwxaIncLEvSEtz9GT2pNwlNd-AI0PipLUPMiqPaO2MYoWYKhNMCF3kZPCZwMop4GCC2OjXolSYZApocUES0GJm4jK-3VviHcBiWQtAh2W-stUz1Vcu6bkSeE0VhWVwSWiM_CM89kQbHrw3QA/s1440/image_2024-04-18_16-38-39%20(2).png

ផ្ទុយពីពាក្យចចាមអារ៉ាមមុនៗអំពីការវះកាត់កែសម្ផស្ស អ្នកនិយមលេងអ៊ីនធឺណិតភាគច្រើនជឿថា សម្រស់របស់ Rosé បានឈានដល់ចំណុចកំពូល នៅពេលនេះ ដោយសារការផ្លាស់ប្តូរ ២យ៉ាង៖ ការឡើងទម្ងន់ និងការតុបតែងមុខ ធ្វើម៉ូតសក់ថ្មី។

ពីមុន Rosé ភាគច្រើនធ្វើតាមស្ទីលតុបតែងខ្លួននិងមានម៉ូតសក់ដដែល។ ដូច្នេះហើយ ពេលនេះអ្នកគាំទ្រពិតជារីករាយដែលតារាចម្រៀងរូបនេះ បានទទួលការផ្លាស់ប្តូរស្ទីលសមរម្យ ដោយអ្នកខ្លះថែមទាំងបានសន្និដ្ឋានថានេះគឺដោយសារតែនាងមិនបន្តកុងត្រាបុគ្គលជាមួយ YG ហើយឥឡូវនេះនាងមានក្រុមផ្ទាល់ខ្លួន។
ប៉ុន្មានថ្ងៃមុននេះ Rosé ស្រាប់តែមានពាក្យចចាមអារ៉ាមថា ធ្វើការវះកាត់កែសម្ផស្ស បន្ទាប់ពីលេចមុខក្នុងកម្មវិធីលំដាប់ខ្ពស់មួយក្នុងប្រទេសជប៉ុន។ អ្នកគាំទ្របានចែករំលែករូបថតជាបន្តបន្ទាប់ជាព័ស្តុតាងថាតារាស្រីរូបនេះមិនបានធ្វើការវះកាត់កែសម្ផស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCh2xxmz-24fEOJvY5af8UqZKi1F_3X14IBChzcKo794s-HslqtmEsyyFPQ6eSA6yKBxSWuT09cqMu3kgBTQ5Y62PsGJ9qIPxsTossY8_GcM8eWyzbfM3LP-MFiM3w7bEmp8a-NfjvEJDZlTkxfwuG24CtZB4O4JgvNP85kJe5ncGzLJtsgp_os88Sx7M/s642/image_2024-04-18_16-38-38%20(4).png

ទាក់ទងនឹងរូបរាងខុសគ្នាបន្តិចរបស់ Rosé អ្នកគាំទ្របានពន្យល់ថា សមាជិកក្រុម BLACKPINK រូបនេះបានផ្លាស់ប្តូរស្ទីលតុបតែងខ្លួនរបស់នាង។ ពួកគេក៏បានចែករំលែករូបថតប្រៀបធៀបនៃភាពស្រស់ស្អាតនាពេលបច្ចុប្បន្នធៀបនឹងឆ្នាំ ២០២៣ ដើម្បីបញ្ជាក់ថាផ្ទៃមុខរបស់ Rosé មិនបានផ្លាស់ប្តូរទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Q7nwpCAmfHQWJbuvyt8qZVX2czR6OSgLfiXERgMeZtIi_6D7T4FlMKCuf6iSpn-9rzjRBsui2WOu4K82iaXtzwu4a_C5gSZgbcaC958cxQmUTH1R8wntvw92isYtG-p-riMbcY8sHaovd-Oy3C-j0oPLxC-9lRzRUXrRzxTuduE507CdwKnw6dvR4CI/s1440/image_2024-04-18_16-38-40.png

លើសពីនេះ អ្នកគាំទ្រក៏បានបង្ហោះរូបថតដែលបង្ហាញ Rosé ដោយប្រើក្រដាសបិទត្របកភ្នែក ដើម្បីសង្កត់ភ្នែករបស់នាង ដោយមិនមានការពាក់ព័ន្ធ «ការវះកាត់កែសម្ផស្ស»ដូចពាក្យចចាមអារ៉ាមនោះទេ។ ជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានអះអាងថា តារាស្រីរូបនេះបានប្រើប្រាស់បច្ចេកទេសតុបតែងខ្លួនយ៉ាងសមរម្យ ដើម្បីកែប្រែច្រមុះរបស់នាងឱ្យមើលទៅកាន់តែស្អាត៕

តើបណ្ណបើកបរជាតិ អាចប្តូរជាបណ្ណបើកបរអន្តរជាតិបានទេ? ទាមទារឯកសារអ្វីខ្លះ?មានតម្លៃប៉ុន្មាន? ហើយបើកបរបាននៅប្រទេសណាខ្លះ?

0

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការនិងដឹងកជញ្ជូន កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ម្តងទៀតថា អ្នកទាំងអស់គ្នាគឺមានសិទ្ធស្នើសុំប្តូរពីបណ្ណបើកបរជាតិ ទៅជាបណ្ណបើកបរអន្តរជាតិបាន ដែលតម្រូវឲ្យមានឯកសារមួយចំនួនដូចខាងក្រោម៖
– បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ជាច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង១៥ថ្ងៃ (សម្រាប់ជនបរទេស)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiy3lWJRGhosyaqvBfe_HJRNUJNNJY79mvgl_C9t0s6vY4v5GHIYdOCFKwuYScs60UDM0PukMkuHEcjqzifvfEJtJ2wN7jIuWduH3ysnOgqKCBIRRABGcHZFsoglnzWHE0ii-RcvN7CdMrJ_M2gHbh73bnrNAl7fLiIj-1uRbyBb8_-l4T3D_Iu82T9nA/s960/photo_2024-04-18_15-49-23.jpg

*ករណីបណ្ណបើកបរបានប្រឡងនៅកម្ពុជា
– លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)
– រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRBgv24YkTIHuLs9y9kvUtkg9MYoIf_Ioykk0q67tkLOCLTpTReGjHO_z3lyUHNErPWbls-YCEqQAtDcHjtwfXdw8fq15cvO0VpNr2_efLefs1N_W2dcAZo_7oV7hIJUZvMo_blmejqTD9k7cP6oyFhX6jhSoYkuaHshHDZ-KjwCLvEkyFur3MTNp7-TI/s1280/photo_2024-04-18_15-49-24.jpg
*ចំពោះកម្រៃសេវា៖
– បណ្ណអនុញ្ញាតបើកបរអន្តរជាតិគឺមានតម្លៃ ២៥០.០០០ រៀល

*សម្រាប់ព័ត៌មានលម្អិត(Hotline)៖ សូមទំនាក់ទំនងទៅកាន់លេខ ១២៧៥

គួរបញ្ជាក់ថា បណ្ណបើកបរអន្តរជាតិ អាចប្រើសម្រាប់បើកបរបាន ៩៩ប្រទេស រួមមាន សហរដ្ឋអាមេរិក ថៃ វៀតណាម សិង្ហបុរី អូស្ត្រាលី បារាំង ឥណ្ឌា ហ្វីលីពីន អ៉ីតាលី ជប៉ុន និងប្រទេសហត្ថលេខីដទៃទៀតលើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក( ៩៩ប្រទេស) ស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ និងទើបតែបន្ថែមថ្មីចំនួន៤ប្រទេសទៀត សរុបចំនួន១០៣ប្រទេស។ ហើយបណ្ណអនុញ្ញាតបើកបរអន្តរជាតិនេះ គឺមានសុពលភាពរយៈពេលត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF2EXpglh1xfa0pZkCW_oF3I3vR3Ivo-v-B07tA4FcEVk4906us_wNRIOnnoEfrfdTRYjEJKP6fgyJTL4x5o6I8AlgGZfOiB4IPQe7TKqO-diVIMzYwXYggFj7fGelUr2w6SZ6fae0Rw4Z28mMAlnMAeva1ixHJyrvnK4qhmwILO84j3Um3d2AXoWBMp4/s775/photo_2024-04-18_15-49-25.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3Mt0WITObeMKIKXhol9uuKHKEs7ylqMOGHRYXdxsYuTXPM-Y74-jbdzu6m5skV3KHUx9ItmyUW9hD1dvTf9rdxjGFbsNPAmC6neECdJGooKFaVJ4DSOvTvWrwNBnHQVbme08mvVsxT90hIWvE6RHuZOgJLNGurjXf8J4VOryCfPR71PCz7q5YcqKwEs/s1024/photo_2024-04-18_15-52-17.jpg

ហាងឥណ្ឌាជាង ៤,៥០០ កន្លែងបានពហិការឈប់ប្រើប្រាស់ផលិតផលរបស់ប្រទេសចិន

0

ប្រទេសឥណ្ឌា៖ កាលពីពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយរបស់ Money Control បានឱ្យដឹងថា បច្ចុប្បន្នសមាគមអ្នកលក់រាយនៅក្នុងប្រទេសឥណ្ឌាបានពហិការឈប់លក់ស្មាតហ្វូនរបស់ក្រុមហ៊ុន OnePlus ដែលជាម៉ាកយីហោរងរបស់ Oppo ដោយសារក្រុមហ៊ុនចិននៅទ្រឹងក្នុងការផ្គត់ផ្គង់ទំនិញ ការធ្វេសប្រហែសដៃគូ ខណៈពេលដែលមានគោលនយោបាយប្រាក់ចំណេញទាប ការដោះស្រាយបណ្តឹងមិនល្អ និងបញ្ហាការមិនយកចិត្តទុកដាក់។ លើសពីនេះ OnePlus ដែលជាក្រុមហ៊ុនចិននៅក្នុងប្រទេសឥណ្ឌាក៏មិនបានផ្តល់ម៉ូដែលទូរស័ព្ទគ្រប់គ្រាន់នៅលើការតាំងបង្ហាញនៅក្នុងហាងសម្រាប់អតិថិជនដើម្បីទទួលយកបទពិសោធន៍ ក៏ដូចជាមិនគាំទ្រការផ្សព្វផ្សាយផលិតផលថ្មី និងមិនយល់ពីទីផ្សារឱ្យបានច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3xKNgn4jXmvfkNNDAxx-8hfz-i1bwsxlOWfx6uoNlzr0URyNjxodDKtFPq3tfnM6XM0ISWNUEL2w51z3ppcdjKGkkS1UVGnRblZor7foUd1X0HHWFuPdQ1TkOUrEJD8WLNHspfrimK1c-V6OFY0JtflFelLpyQQZPv4QMlXyglxmG3c1BfpJDfZB27RU/s1200/oneplus-to-target-growth-from-offline-stores-in-india-to-set-up-rd-centre.jpg
ហេតុនេះហើយទើបសមាគមអ្នកលក់រាយឥណ្ឌាខាងត្បូង (ORA) ដែលជាអង្គការតំណាងឱ្យបណ្តាញលក់រាយចំនួន ២០ និងហាងចំនួន ៤,៥០០ កន្លែងនៅក្នុងប្រទេសបានប្រកាសថាខ្លួននឹងឈប់លក់ឧបករណ៍ OnePlus ចាប់ពីថ្ងៃទី ១ ខែឧសភានេះតទៅ។ ទន្ទឹមនឹងនេះសមាគមអ្នកលក់រាយទូរស័ព្ទឥណ្ឌា (AIMRA) ដែលជាអង្គការតំណាងឱ្យអ្នកលក់រាយទូរស័ព្ទច្រើនជាង ១៥០,០០០ កន្លែងនៅថ្ងៃទី ១៧ ខែមេសា ក៏បានបន្តផ្ញើសេចក្តីជូនដំណឹងទៅក្រុមហ៊ុន OnePlus ដោយនិយាយថា “ខ្លួនកំពុងពិចារណាបញ្ឈប់ការលក់ផលិតផល OnePlus” ផងដែរ។ យោងតាមការវាយតម្លៃរបស់ Phonearena ការផ្លាស់ប្តូររបស់ AIMRA នឹងមានផលប៉ះពាល់យ៉ាងខ្លាំងបើធៀបនឹង ORA ដោយសារតែចំនួនសមាជិកច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGMi0QPvtoyyeQgGzLZnIZfXfvVACnU563M7X6Qh8w8SSZPyH4x1UzcVSp1JbYtnwD3h_liSHSQHRlaQzaWKQoW3TsLaGsUm8pqaGGr3a4ePZ-O7Bwv-hKyZD2a34e2d2x42ax9-FohjkzbWoE9-flm6kjIu19zK3ClWRLw2XClZe_ApRuTu_4CVNfBfc/s1020/photo_2024-04-18_15-20-04.jpg

ប្រសិនបើទាំងពីរត្រូវបានបញ្ចូលគ្នា នោះបញ្ហានៃការដួលរលំនៃការលក់រាយសម្រាប់ទូរស័ព្ទ OnePlus គឺអាចធ្វើទៅបានទាំងស្រុង ទោះបីជាផលិតផលនៅតែអាចផ្តល់ជូនតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកដូចជា Amazon India និង Flipkart ក៏ដោយ។ បើយោងតាមខ្លឹមសារនៃសំបុត្រដែលប្រមូលបានដោយអាជ្ញាធរ Android AIMRA បានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្តរបស់ ORA ក្នុងការបញ្ឈប់ការលក់ផលិតផល OnePlus ។ លិខិតនេះបានចង្អុលបង្ហាញថាប្រសិនបើបញ្ហានៅតែបន្តកើតមាន AIMRA ក៏អាចនឹងផ្អាកការលក់ OnePlus នៅទូទាំងប្រទេសឥណ្ឌាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0UMPoS_h3UemeDo-mRPGuha2J7iRyE-a7LwWLeExNmnpoSjZneWUb9DD_LCsQqqmQ95jkv7shguz__IzBu-IuJR3nCqEjKyiW4PTkzoOehzhoGNILdP53_YFBGfpp1MaNr0ivAdm9zYtM22BT-_NCb9DpYxqTMee0RKQYB1j93-VyrpmY7KmwKYAJlmw/s640/OnePlus-store-stock.jpg

ទោះជាយ៉ាងណា ក្រុមហ៊ុន OnePlus បានចេញសេចក្តីថ្លែងការណ៍មួយថា “ខ្លួនកំពុងធ្វើការជាមួយដៃគូសង្វាក់លក់រាយ ដើម្បីដោះស្រាយបញ្ហាដែលកំពុងបន្តដូចជា ប្រាក់ចំណេញតូចចង្អៀត ការទាមទារការពន្យាពេលដំណើរការ និងការបញ្ចូលកញ្ចប់ជាដើម”។ គួរបញ្ជាក់ដែរថា OnePlus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Guangdong ប្រទេសចិន។ បច្ចុប្បន្ននេះ ភាគហ៊ុនភាគច្រើនរបស់ OnePlus ត្រូវបានគ្រប់គ្រងដោយ Oppo ហើយផលិតផលរបស់ក្រុមហ៊ុនថ្មីៗនេះត្រូវបានគេវាយតម្លៃថាមានការកំណត់រចនាសម្ព័ន្ធរឹងមាំ និងតម្លៃសមរម្យ៕

គ្រាន់តែបោះចោលសំរាមក្នុងធុងភ្លាមអាចប្រើប្រាស់ Wifi មិនគិតថ្លៃ

0

ប្រទេសឥណ្ឌា ៖ រដ្ឋាភិបាលប្រទេសនានាបានព្យាយាមអប់រំពលរដ្ឋរបស់ខ្លួនបោះចោលសំរាមឱ្យបានត្រឹមត្រូវ និងចេះបែងចែកប្រភេទសំរាមដាក់នៅដាច់ៗពីគ្នា ។ ហេតុនេះ គេឃើញប្រទេសមួយចំនួនបានបង្កើតគំនិតថ្មីៗឡើងមក ដូចជា អ្នកបោះចោលសំរាមក្នុងធុងត្រឹមត្រូវ នឹងទទួលបានប្រាក់លើកទឹកចិត្ត ជាដើម ។ ប៉ុន្តែនៅប្រទេសឥណ្ឌាបានបង្កើតគំនិតប្លែកជាងនេះ គឺអ្នកបោះចោមសំរាមក្នុងធុងត្រឹមត្រូវ ពួកគេនឹងអាចប្រើប្រាស់ Wifi មិនគិតថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhpyJmAgXAkcVf5GTN26vFqo_pNBCoyyfRw1pvMPH5ioSb1Da3w9MaDLuJvrOr9zYa_OB0yld6puzoOW1-BXUtkxJsmqCVEOubD4caKA3ZbSALcujbLIt0YAy14Y0up-MV8ZkJDqHFOhVrSc98Y1R4GD7aKDns4HhgRVc8Zdo07irQfKyAjGJ_sUTfS8g/s1280/photo_2024-04-18_11-01-40.jpg

ការបោះចោលសំរាមក្នុងធុងភ្លាមអាចប្រើប្រាស់ Wifi មិនគិតថ្លៃ គឺកើតឡើងពីគំនិតរបស់ជនជាតិឥណ្ឌា២នាក់ ដែលពួកគេធ្លាប់បានទៅចូលរួមក្នុងការប្រគំតន្ត្រីមួយកន្លែង ហើយពួកគេវង្វេងរកគ្នាពុំឃើញ ថែមទាំងពុំអាចទាក់ទងគ្នាទៀតផង ។ ហេតុនេះ ពួកគេក៏បានស្វែងរកវិធីដើម្បីឱ្យអ្នកវង្វេងផ្លូវអាចទាក់ទងគ្នាបាន និងកម្ចាត់សំរាមក្នុងពេលជាមួយគ្នា ពីព្រោះការប្រគំតន្ត្រីនៅប្រទេសឥណ្ឌាតែងតែមានការចោលសំរាមផ្តេសផ្តាស មិនខុសគ្នាពីកម្មវិធីផ្សេងៗទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcMPAd3YgmLroskMbIfQJnNwpf7aSNhXgFo7-Zaw1tUVTGmwBfxxfsZv_MRL3J0FAOrZj9zFbVLuVBKEpXapui_A4xTz5nocNQr27W25yFvEJ0Qk_-RioQR3uoSuDwk-91k0l4BOCz2WzhpYAAQEA2sJ1kfvkQTNugdqb9nv7bHj_DDufTAETTii5xQ08/s600/photo_2024-04-18_11-01-45.jpg

ជនជាតិឥណ្ឌាទាំង២នាក់នេះ ក៏បានគិតដល់ធុងសំរាមសម្រាប់ឱ្យមនុស្សម្នាចោលសំរាមប្តូរយកការប្រើប្រាស់ Wifi មិនគិតថ្លៃ ។ វិធីងាយៗ គឺនៅពេលពលរដ្ឋឥណ្ឌាបោះចោលសំរាមភ្លាម ភ្លើងសញ្ញា LED នៅជាប់នឹងធុងសំរាម វានឹងបង្ហាញលេខសម្ងាត់ Wifi ភ្លាម ដើម្បីភ្ជាប់ជាមួយទូរស័ព្ទដៃ ប៉ុន្តែការផ្តល់ Wifi មិនគិតថ្លៃនេះ មានរយៈពេលត្រឹមតែ១៥នាទី និងមានសេវាជុំវិញត្រឹមតែ៥០ម៉ែត្រប៉ុណ្ណោះ ។ ប្រសិនបើចង់បាន Wifi ប្រើប្រាស់យូរជាងនេះ គឺគ្រាន់តែយកសំរាមមកចោលក្នុងធុងសំរាមបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhauwy2cquyQvhlRPkcXQPvbhtd3xlw0XMISlZ0R_J292e7DTVvKz6ANbr-ghLdp_t3Wr5LoYAA5AkNKDzKTPCiOHBJWpYwvhvn36R4T02iwRnpSt7XSWU5NXqWtHPkJ0Ip1ffE6DeTZ2c6BIsN-XT39SEMm8GVRh_l8ILd9inyB9KNllswrN306-rF-TY/s600/photo_2024-04-18_11-01-48.jpg

ហេតុនេះ ជនជាតិឥណ្ឌាទាំង២នាក់ក៏បានចាប់ផ្តើមគម្រោងមួយឈ្មោះថា «ThinkScream» និងចាប់ផ្តើមបំពាក់ Wifi នៅធុងសំរាមចំនួន៦ ដែលដាក់តាមកន្លែងប្រគំតន្ត្រីនានាកាលពីឆ្នាំ២០១៤ រហូតដល់ទទួលបានការចាប់អារម្មណ៍ជាបន្តបន្ទាប់ ។ ក្រោយមក ពួកគេក៏ចាប់ផ្តើមបំពាក់ Wifi នៅធុងសំរាមក្នុងរោងភាពយន្ត ចំនួន៦០កន្លែង នៅទីក្រុងបុមបៃ ៕

៤ ចំណុចដែលអ្នកត្រូវពិនិត្យរថយន្តក្រោយពេលបើកបរផ្លូវឆ្ងាយត្រឡប់ពីសង្ក្រាន្ត

0

មនុស្សជាច្រើនបានចាប់ផ្តើមវិលត្រឡប់មកពីខេត្តផ្សេងៗអស់ហើយក្នុងឱកាសបុណ្យសង្ក្រាន្តឆ្នាំថ្មីនេះ។ ប៉ុន្តែតើអ្នកដឹងទេថាបន្ទាប់ពីបើកបរផ្លូវឆ្ងាយ វាក៏ចាំបាច់ផងដែរក្នុងការត្រួតពិនិត្យរថយន្តដើម្បីឱ្យស្ថិតក្នុងស្ថានភាពល្អ និងរួចរាល់ក្នុងការប្រើប្រាស់ ដើម្បីកុំឱ្យមានបញ្ហានៅពេលអនាគត។ ដូច្នេះហើយតើយើងគួរពិនិត្យត្រង់ចំណុចណាខ្លះ?

១.ពិនិត្យសម្ពាធកង់រថយន្ត៖ ពិនិត្យកម្រិតសម្ពាធសំបកកង់នៅលើកង់ទាំងអស់ ដើម្បីមើលថាតើមានសំបកកង់ណាមួយធ្លាយដែរឬអត់។ ប្រសិនបើអ្នកបើកបរលើដែកគោលដោយចៃដន្យ នោះវានឹងបង្កប់នៅក្នុងសំបកកង់ ហើយខ្យល់នៃសំបកកង់នឹងហូរចេញបន្តិចម្តងៗ ដោយអ្នកបើកបរមិនដឹងខ្លួន។ ហេតុនេះចូរប្រញាប់យកឡានទៅដោះសំបកកង់ចេញ ឬពិចារណាប្ដូរសំបកកង់ថ្មី ដើម្បីកុំឱ្យមានបញ្ហាផ្សេងទៀតនៅពេលខាងមុខ។ https://images.hgmsites.net/lrg/car-care--checking-tire-pressure--aaa_100442228_l.jpg

២.ពិនិត្យមើលភាពកខ្វក់និងស្នាមជ្រួញ៖ បើឡានមានប្រឡាក់ទឹក និងដីសជាប់ពីថ្ងៃបុណ្យសង្ក្រាន្ត គួរលាងសម្អាតឱ្យបានហ្មត់ចត់មុនពេលយករថយន្តមកប្រើប្រាស់ ព្រោះបើទុកចោលយូរអាចនឹងប្រឡាក់ពណ៌ឡាន ធ្វើឱ្យពិបាកលាងសម្អាតដោយទឹក ឬសាប៊ូធម្មតាជាដើម។ លើសពីនេះអ្នកក៏គួរពិនិត្យមើលស្នាមជ្រួញពីការប៉ះទង្គិចជុំវិញរថយន្តផងដែរ ដើម្បីកុំឱ្យមានការចំណាយលើការជួសជុលច្រើន។https://www.tuv.com/content-media-files/master-content/services/mobility/1187-tuv-rheinland-vehicle-inspection/tuv-rheinland-vehicle-inspection.jpg

៣.ពិនិត្យសារធាតុរាវនៅក្នុងប្រអប់ម៉ាស៊ីន៖ អ្នកគួរបើកក្រណាត់រថយន្តដើម្បីពិនិត្យកម្រិតជាតិទឹកផ្សេងៗ ថាវានៅតែស្ថិតក្នុងកម្រិតដូចដើមឬយ៉ាងណា ប្រសិនបើប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ ប្រេងហ្រ្វាំង ប្រេងចង្កូតថាមពល រកឃើញថាអស់ ឬផ្លាស់ប្តូរពណ៌ខុសពីដើម អ្នកគួរយករថយន្តរបស់អ្នកទៅកាន់យានដ្ឋាន ឬមជ្ឈមណ្ឌលសេវាកម្មជាបន្ទាន់ ដើម្បីការពារកុំឱ្យបញ្ហាកើនឡើង។https://live.dealer-asset.co/images/ie1/siteassets/FordScheduledServiceheader.jpg?s=1024

៤.ពិនិត្យមើលប្រព័ន្ធត្រជាក់របស់ម៉ាស៊ីន៖ ខែមេសា គឺជាខែដែលមានអាកាសធាតុក្តៅខ្លាំង ជាលទ្ធផលប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនក៏ត្រូវតែធ្វើការខ្លាំងផងដែរ។ ដូច្នេះហើយ អ្នកគួរពិនិត្យជាបឋមដោយមើលកម្រិត coolant ក្នុងអាងស្តុកទឹកថានៅតែធម្មតា ហើយពណ៌មិនផ្លាស់ប្តូរពីដើម ប្រសិនបើអ្នករកឃើញថា coolant នៅក្នុងអាងស្តុកទឹកបានបាត់ទាំងស្រុង សូមប្រញាប់ពិនិត្យកម្រិតទឹកក្នុងម៉ាស៊ីនវិទ្យុសកម្ម ដើម្បីមើលថាតើនៅមានអ្វីនៅសល់ឬអត់។ ប្រសិនបើអ្នករកឃើញថាកម្រិតទឹកត្រូវបានថយចុះ អ្នកគួរតែបន្ថែមទឹកត្រជាក់ភ្លាមៗ ហើយយករថយន្តចូលទៅក្នុងយានដ្ឋានដើម្បីពិនិត្យមើលការលេចធ្លាយ និងជួសជុលបន្ថែមទៀត៕

សិង្ហបុរីនឹងខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចដោយសាររលកកំដៅខ្លាំង

0

ប្រទេសសិង្ហបុរី ៖ នៅពេលអាកាសធាតុក្តៅខ្លាំង មនុស្សម្នាក់ៗមិនចង់ចាកចេញពីលំនៅឋានរបស់ខ្លួនទេ ហើយវាបណ្តាលឱ្យការលក់ដូរទំនិញ ឬសេវាកម្មផ្សេងៗរងផលប៉ះពាល់ដូចគ្នាដែរ ។ ហេតុនេះ អាកាសធាតុក្តៅខ្លាំងនឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl3ttd9k5kSv__wvFRFBwqW7oJuH-hLK39Q9pNhY6ZkVpFA2zaQ1DK3kgqKZgDyliSfWgMBNYdph975hN6VLhYAl_5p_Cwd7P3aW667QmoysoR4XgSDUywMRfK2h8DQWilHe5SbASpzjL7rtNaip1H-nId9WhZidzti93VnQME2pJXfzUylTtqVQ8-tWY/s1200/1200x799.jpg

សារព័ត៌មាន CNBC រាយការណ៍ថា យោងតាមលទ្ធផលការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិសិង្ហបុរីបង្ហាញថា ប្រទេសសិង្ហបុរីអាចនឹងខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចដោយសាររលកកំដៅខ្លាំង ស្មើនឹងទឹកប្រាក់១.៦៤០លានដុល្លារអាមេរិក នៅឆ្នាំ២០៣៥ ដោយសារផលប៉ះពាល់ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCe28aEpC0qmExlbrLxdh9wwR5E6FOH6Cnn2CwNkh8wccJMlEMFO_VarvY_uV7ASuT5i8BE87HtHDLYARi_ZqHKbsIlEOvcZNeG_FbATbdEk4oLnCUeaD2kAqIdo4UOeihWYWqDLjLZCC-2rC1PyhLcj2TbbLzz6RtYxSpeykTHL7wMNtKUQLnEd4VY8/s800/300522_warmweather_thestraitstimesHL.jpg

កាលពីឆ្នាំ២០១៨ រលកកំដៅបានបំផ្លាញប្រសិទ្ធភាពផ្នែកឧស្សាហកម្ម, សេវាកម្ម, ការសាងសង់, ការផលិត និងកសិកម្ម គឺធ្លាក់ចុះ១១,៣% ហើយប្រសិទ្ធភាពការបំពេញការងារនឹងធ្លាក់ចុះ១៤% នៅឆ្នាំ២០៣៥ ។ ហេតុនេះ វានឹងបណ្តាលឱ្យសិង្ហបុរីខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ច ស្មើប្រមាណ១.៦៤០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip7eV7KnaL_jUoOK5IlsDPvvHOm6Kg0xjzlQ2wAAGFBbyouAhw2moWawD3ofwCuIOY7EIuWIsms_NFJbio3amq6ZGyeSqsI9lBWGzRRrY0LUlVQwVTAmeJmHBHxq96NRQ0L-lo48ebPXtm55JI3XoogSuJ7RFqbhKFcdkbLbgHMgAUBJtk6pVfu2BtiNI/s900/20240324faac8826401448d8ad1c8763eed2fd1b_ChkhgeE007005_20240324_CBMFN0A001.jpg

លើសពីនេះ អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យប៉ះពាល់ដល់កម្លាំងពលកម្មនៅប្រទេសសិង្ហបុរីផងដែរ ដោយសារពលរដ្ឋសិង្ហបុរីពុំអាចតស៊ូជាមួយអាកាសធាតុក្តៅ និងទទួលកំដៅពីគ្រឿងម៉ាស៊ីនផ្សេងៗបានទេ ហើយធ្វើឱ្យពលរដ្ឋសិង្ហបុរីបាត់បង់ប្រាក់ចំណូលជាមធ្យម ស្មើនឹង១៥.៥ដុល្លារអាមេរិកក្នុងម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86YgbovKLwoTwIfv37oC3rHVkfmITt7QXKiPYj0ZyZU_rXEtTb9wFvEfoSTL4duMrjiM-IhyBoJDRLuoQeAPtQgLhOizqqPPICF-XGSBFpCwir2zEKLrwXnMZZCeT4L7JM-8ycJgKte3_-2jixN1tDVobdmJaErXz1kTQc2xgrsxmqIu2ubhyphenhyphenH9El9-s/s1000/jubilee-bridge-singapore-hot-temperature.jpg

ចំណែកប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ក៏បានប្រឈមនឹងបញ្ហាអាកាសធាតុក្តៅខ្លាំង និងបាតុភូតអេលនីណូផងដែរ ។ អ្នកជំនាញលើកឡើងថា ប្រសិនបើប្រទេសទាំងនេះគ្មានវិធានការដោះស្រាយជាបន្ទាន់ទេនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ផលដំណាំកសិកម្មនាថ្ងៃអនាគត ព្រមទាំងបាត់បង់ប្រាក់ចំណូលក្នុងវិស័យកសិកម្មទៀតផង ៕

តោះមកដឹងពីវិធីសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរសរុបជាង ២១លាននាក់ ក្នុងថ្ងៃសង្ក្រាន្តរយៈពេល៤ថ្ងៃនៅកម្ពុជា!

0

ព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានប្រព្រឹត្តទៅដោយរលូន ក្នុងនោះបងប្អូនប្រជាពលរដ្ឋខ្មែរព្រមទាំងសិស្សានុសិស្សគ្រប់ៗរូបបានអនុញ្ញាតិឲ្យឈប់សម្រាកពីការងារឬការសិក្សា ដើម្បីជាការអបអរដល់ពិធីបុណ្យជាតិ ក៏ដូចជាមានការចូលរួមសង្ក្រាន្តនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជាយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdEMdB-av_nU2dVEIgX_7ZC1YSqFcE7dmu2r1aYELIYWrVBes_mAF1Rf8lwF51xUiq60fxYpi1VdPpgIcUsT-yy3sXegJlVyYe4PnAJWgreR6Mr3z6W86g1km-THLFlxah30n1TpvizoO5_hhW_M3HyMeb-PcXubC_BOGoXEda0kObSmLrEAHFLu75yUA/s1200/1.jpg

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា គឺបានស្រង់ស្ថិតិប្រជាពលរដ្ឋខ្មែរនិងទេសចរបរទេស បានដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៦ ខែមេសានេះថា មានភ្ញៀវទេសចរសរុបប្រមាណនឹង ២១,៨១៣,១៣៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិគឺមានចំនួនប្រមាណ ២១,៧០២,៨១៦នាក់ និងភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ១១០,៣២២នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKX9gBJ6zN21IHHbDaGC1cIMS8f921RNOQi7Kdl5dPki2DTFnMvgcALAFn_Zaccfy4N4FrKOYuTaMXzIPIOy799vrU_QefYuz9NP5qfH4AvqEIsz-2f8EIP4GSSMuxlZ-3LRzrCnD-K5rT2tHDM3-K99vaiQYP_Uve20lnoeOGvHca6He1Me853AIFX1c/s1024/photo_2024-04-15_09-36-49-1024x768.jpg

ក្រសួងបានបញ្ជាក់ថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា ជាការរាប់ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhImL2gai3aw03DvxY_aqPvNvpWIJffNGpf8nxNDebvzoazNKW-2zziXCU9kqrZ2qm8ir3VbNQkYTR2u-P7eKsQIM_2o2VzdjH_6hO7VIsqC12XiWc3AA3r8kIhEFjUV43f7w9bAgI7TTThP65_J0uxuO6J5WKMwSISgm6ol24htdrzonC6i0s3Qy9BRH8/s960/439019098_819147656912661_4387075866060331104_n.jpg

ទាក់ទងទៅនឹងការគណនានូវចំនួនភ្ញៀវទេសចរសរុបដែលបានដើរកម្សាន្តទូទាំងប្រទេសកម្ពុជានេះដែរ លោកគង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍ កាលពីពេលកន្លងមកនេះក៏ធ្លាប់បានពន្យល់ថា យុទ្ធសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរ មិនមែនជាការរាប់លើបុគ្គលម្នាក់ៗនោះទេ គឺរាប់ចំនួនដងដែលបុគ្គលនោះគាត់បានដើរកម្សាន្តចេញពីខេត្តមួយទៅខេត្តមួយ។ ឧទាហរណ៍ថា មនុស្សម្នាក់ចូលទៅ ភោជនីយដ្ឋានណាមួយ គេនឹងរាប់១ដង បន្ទាប់មកបើម្នាក់ដដែលនោះបន្តទៅកាន់ទីណាមួយកន្លែងផ្សេងទៀត គេនឹងរាប់មួយដងទៀត និងរាប់ជាបន្តបន្ទាប់ ដែលវាគឺជាការរាប់ចំនួនដង មិនមែនរាប់ចំនួនមនុស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhStl9uJLFUa4W6DmUqF6Q3T_sHjwiv9KzoGTpilR3LPUir1wcZoZFKKgzqjr46jh7lzW36uW6ng_-vzJEUhkkEXuD6LHcqmoAOThVYVTVsaw5VGbjXbf9S1vGdqZrTifcdz33lmEJ9oFRLuSWb9CnBuoUWl5MTgpHO4IcA4qLBg9FR75NTLswmnPqjICw/s905/photo_2024-04-18_14-09-46.jpg

លោកបន្តថា ចំពោះការគណនាភ្ញៀវទេសចរអន្តរជាតិ គឺក្រសួងទេសចរណ៍បានសហការ ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដោយប្រមូលនូវរបាយការណ៍ជាប្រចាំខែ ដែលទទួលបានពីច្រកព្រំដែនអន្តរជាតិ(ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស)។ ហើយសម្រាប់ការរាប់ភ្ញៀវទេសចរជាតិវិញ គឺទិន្និន័យប្រមូលបានពីមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តទាំង២៥ ពិសេសរបាយការណ៍ពីសេវាកម្មនៃការស្នាក់នៅរបស់ភ្ញៀវផងដែរ៕

ឥណ្ឌូណេស៊ីដាស់តឿនពីរលកយក្សស៊ូណាមិ ក្រោយភ្នំភ្លើងផ្ទុះ២ថ្ងៃជាប់គ្នា

0

ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរឥណ្ឌូណេស៊ីបានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នរលកយក្សស៊ូណាមិ ព្រមទាំងប្រកាសពីការផ្ទុះភ្នំភ្លើងកម្រិតខ្លាំងបំផុត ដោយហាមពលរដ្ឋទាំងអស់នៅឱ្យឆ្ងាយពីភ្នំភ្លើងចម្ងាយ៦គីឡូម៉ែត្រ ក្រោយពីភ្នំភ្លើងបានផ្ទុះរយៈពេល២ថ្ងៃជាប់ៗគ្នា ។ ក្រៅពីនេះ អាជ្ញាធរបានជម្លៀសពលរដ្ឋ និងភ្ញៀវទេសចរ ស្មើជាង១១.០០០នាក់ពីតំបន់គ្រោះថ្នាក់ ក្រោយពីអាជ្ញាធរបានជម្លៀសពលរដ្ឋរាប់រយនាក់នៅដំណាក់កាលដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCAH0Oh_giJVu-xijzwW-A3Li9MD1vWch-1K6iqOL2IcRIxr2IbK2nXiNT__1KMhMz2cvkHIiQYbOn3j0X1dpgwSCY_BnIDkvxLiIWDo1pCnNyuURhQajspyRWjkfYxrpN-CSnX0tl8SGz74dmU6K4MnB7h91qquuC3twa4isjrywcyYz5LOiTY2PDYMA/s976/_104933307_volcano_getty_july18.jpg

សារព័ត៌មានបរទេសរាយការណ៍ថា ឥណ្ឌូណេស៊ីបានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ព្រមទាំងប្រកាសពីការផ្ទុះភ្នំភ្លើងកម្រិតខ្លាំងបំផុត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រោយពីភ្នំភ្លើង «រូអាំង» ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌូណេស៊ី បានផ្ទុះជាច្រើនលើកអស់រយៈពេល២ថ្ងៃជាប់ៗគ្នា ។ ហេតុនេះ អាជ្ញាធរបានជម្លៀសពលរដ្ឋ និងភ្ញៀវទេសចរ ស្មើជាង១១.០០០នាក់ទៅកាន់តំបន់សុវត្ថិភាព ព្រមទាំងដាស់តឿនពលរដ្ឋទាំងអស់ឱ្យនៅឆ្ងាយពីភ្នំភ្លើងរូអាំង យ៉ាងហោចណាស់ ៦គីឡូម៉ែត្រ ។

អាជ្ញាធរឥណ្ឌូណេស៊ីព្រួយបារម្ភថា ភ្នំភ្លើងបានផ្ទុះរយៈពេល២ថ្ងៃនេះ នឹងរាលដាលទៅក្នុងទឹកសមុទ្រ រួចហើយបង្កើតជារលកយក្សស៊ូណាមិ ។ ហេតុការណ៍បែបនេះធ្លាប់កើតឡើងនៅឥណ្ឌូណេស៊ីកន្លងមក គឺភ្នំភ្លើងរូអាំង បានផ្ទុះកាលពីឆ្នាំ១៨៧១ ឬកាលពី១៥៣ឆ្នាំមុន ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcT92nnTwFpXZflfuBgoGhmpxjkgWkztLBKtTD8RaXfdwQ&s

ពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ៨០០នាក់ បានជម្លៀសចេញពីភូមិចំនួន២ ស្ថិតនៅកោះរូអាំង ក្រោយពីភ្នំភ្លើងរូអាំង បានផ្ទុះជាច្រើនលើក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដែលបញ្ចេញកំអែភ្នំភ្លើង និងកំទេចផេះជាច្រើនគីឡូម៉ែត្រ ។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ថា មានពលរដ្ឋណាម្នាក់ស្លាប់ ឬរងរបួសទេ ។

ចំណែកមជ្ឈមណ្ឌលគ្រោះមហន្តរាយភ្នំភ្លើង និងភូមិសាស្ត្រឥណ្ឌូណេស៊ីរាយការណ៍ថា ភ្នំភ្លើងរូអាំង មានកម្ពស់៧២៥ម៉ែត្រ ស្ថិតនៅភាគខាងជើងកោះ Sulawesi បានផ្ទុះយ៉ាងខ្លាំង យ៉ាងហោចណាស់៥លើក ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ។ ការផ្ទុះភ្នំភ្លើងបានកើតឡើងក្រោយពីឥណ្ឌូណេស៊ីជួបហេតុការណ៍គ្រោះរញ្ជួយដី ចំនួន២លើក នាពេលកន្លងមក ។https://static.zawya.com/view/acePublic/alias/contentid/MWNiOWM3OTctMGEzZS00/0/indonesia-volcano-merapi.webp?f=3%3A2&q=0.75&w=3840

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីមានភ្នំភ្លើងចំនួន១២០ ទៀត ដែលប្រឈមនឹងការផ្ទុះ ដោយសារឥណ្ឌូណេស៊ីមានទីតាំងស្ថិតនៅតាមខ្សែបន្ទាត់ភ្នំភ្លើងនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ៕

ពិតអត់ ប្រទេសមានអាកាសធាតុត្រជាក់ខ្លាំងមានសេដ្ឋកិច្ចរីកចម្រើនជាងប្រទេសក្តៅ?

0

តើវាជាការពិតទេ ដែលមានមតិលើកឡើងថា អ្នករស់នៅប្រទេសមានអាកាសធាតុត្រជាក់ខ្លាំងភាគច្រើនបានព្យាយាមតស៊ូនឹងអាកាសធាតុត្រជាក់ ដើម្បីឱ្យពួកគេមានជីវិតរស់នៅល្អប្រសើរ ។ រីឯអ្នករស់នៅប្រទេសមានអាកាសធាតុក្តៅបែរជាប្រឈមនឹងភាពក្រីក្រ និងមានគុណភាពជីវិតអន់ខ្លាំងរហូតដល់ជាប់ចំណាត់ថ្នាក់ក្នុងពិភពលោក ពីព្រោះពួកគេមិនចង់អភិវឌ្ឍន៍ប្រទេស?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2cy4VwFde8K-9au3ZCmsXPVRzKYSerKLy38E4xV9_cK3mXXf3WrmRLRBJB6VaIKqzsqVoiBqTAxmK080jLutBEd2_BxOP2KaMOds88cOH1X7T0m-z0pbstzw6xYMEHQQiu61F8bIUYqXpDqYpxAhDJv94uC-QjtITQw-0Keie8aT8xYkgCpxPvaPZ7U/s602/main-qimg-9449fdef98bc3f6ea3a9197fdcd56eed-pjlq.jpg

ប្រទេសស្ថិតនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង តែងតែទទួលរងនូវអាកាសធាតុត្រជាក់ខ្លាំង ប៉ុន្តែពួកគេបែរជាអាចអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស និងជាប់ចំណាត់ថ្នាក់ជាប្រទេសជឿនលឿននៅលើពិភពលោក ។ រីឯប្រទេសស្ថិតនៅតំបន់អាស៊ីខាងជើង ដែលមានអាកាសធាតុត្រជាក់ ក៏មានសេដ្ឋកិច្ចរីកចម្រើនជាងប្រទេសស្ថិតនៅតំបន់អាស៊ីខាងត្បូង ដែលមានអាកាសធាតុក្តៅជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXzkFNGVlbcGseD6ZJW7O9yXpoyK4pqpM1QkLSC0pfunPe3swAoKCvwCoJuWGPBs-3bx5Bz7ijhJCZaBx-vt6cfaWdEHwOOWmeiFzOuOfQoo6gO03mrZ5RfH8mfmDMk0nCUZ1MNi31E-GuICMMIPDRiYnpzilXVSgQFPtVjLVqcmcAWzJgD6hCyCztauc/s1200/pexels-photo-764767-1-1200x580.jpeg

ជាមួយគ្នានេះ ប្រទេសស្ថិតនៅតំបន់ក្តៅខ្លាំង ឬមានអាកាសធាតុក្តៅពេញមួយឆ្នាំ ដូចជា ៖ ឥណ្ឌូណេស៊ី, វៀតណាម និងប្រេស៊ីល បែរជាប្រឈមនឹងបញ្ហាភាពក្រីក្រកាន់តែខ្លាំង ។ ប្រធានបទនេះបានធ្វើឱ្យអ្នកសេដ្ឋកិច្ចនៅជុំវិញពិភពលោក ព្យាយាមស្វែងរកចម្លើយការពិតថា តើលក្ខណៈអាកាសធាតុពិតជាមានផលប៉ះពាល់ដល់ភាពរីកចម្រើនរបស់ប្រទេសផ្សេងៗដែរឬទេ? ពីព្រោះបើសង្កេតមើលឱ្យបានល្អិតល្អន់ឃើញថា លក្ខណៈអាកាសធាតុ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចបានភ្ជាប់គ្នាក្នុងផ្នែកមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLsiLkfl1x5ZSR0lKkPaKJ-UO0frjUgawyZVNcM9bm3vlbxP1v-Ffs8J30WMuaykBvQLPomxeD7u9OT5F3pTAzLm5KQb0nUOqlLFa2pomzho8IqIaAZwswZ7NlIym8UvCAVuLsnicUF5jrK88_5dUxgX2mN4bSwKMBUqC02Q0Xh53CfIhcAZ8znUEarYE/s2000/-1x-1.jpg

ប្រព័ន្ធ YouTube របស់ប្រទេសអូស្ត្រាលីមួយឈ្មោះ «Economics Explained» បានផ្សព្វផ្សាយវីដេអូមួយនិយាយអំពី «Why Are Cold Countries Richer Than Hot Countries?» មានន័យថា ហេតុអ្វីបានជាប្រទេសត្រជាក់រីកចម្រើនជាងប្រទេសក្តៅ?https://scx2.b-cdn.net/gfx/news/2022/swathes-of-pakistan-ha.jpg

Economics Explained បកស្រាយថា អ្នករស់នៅប្រទេសត្រជាក់ខ្លាំងត្រូវរៀបចំគម្រោង និងសហការគ្នាយ៉ាងខ្លាំង បើមិនដូច្នោះទេ ពួកគេពុំអាចរស់នៅជាមួយអាកាសធាតុត្រជាក់បានទេ ហើយការបរបាញ់សត្វ និងការស្វែងរកម្ហូបអាហារ គឺជាបញ្ហាមួយយ៉ាងលំបាកក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ។ ហេតុនេះ មនុស្សគ្រប់រូបត្រូវរៀនសូត្រពីការបែងចែកធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពបំផុត ។https://qph.cf2.quoracdn.net/main-qimg-2c23925047fb3b3bba8e1300398d55af-lq

ជាមួយគ្នានេះ ការសាងសង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺត្រូវសាងសង់ឱ្យបានរឹងមាំល្អដើម្បីការពារអាកាសធាតុត្រជាក់ ។ ហេតុនេះ វាត្រូវពឹងផ្អែកលើការសហការគ្នារវាងអ្នកជិតខាងក្នុងការសាងសង់លំនៅឋានផងដែរ ។

ឧទាហរណ៍ ៖ ពលរដ្ឋនៅប្រទេសន័រវេស ពិបាករស់នៅក្នុងអំឡុងពេលអាកាសធាតុត្រជាក់ខ្លាំង លុះត្រាតែពួកគេបានរៀបចំគម្រោងជាមុន ដូចជា ៖ ការសន្សំទុកម្ហូបអាហារ និងកសាងលំនៅឋានឱ្យរឹងមាំ ។ ក្រៅពីនេះ ពួកគេក៏ត្រូវគិតពីបញ្ហាថាមពលផងដែរ រួមមាន ៖ ប្រេងឥន្ធនៈ, ធ្យូងថ្ម ឬអុស ហើយការគិតបែបនេះធ្វើឱ្យវប្បធម៌របស់ប្រទេសនេះរីកចម្រើនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiZkfN1boTzGEignq5TSFpc1VGDrmtBMEX4SENegX-XW800zjv4zcYpg584f6xvqyz_7RQjT31qrYx_cn82hmVVL3-9fx0qdbYCVWbUDSL3fZFTqXCcwlgmq22njvl-g9kgfjILw-3GNCiAsDzRxMG9debalzDhmO8p8LRaZ6XCkJCIsgdhrNVSKcj9XQ/s1024/Tasiilaq-Greenland-by-Antonio-Bovino-Flickr.com_.jpg

ការរៀបចំគម្រោងគ្រប់ពេលវេលាបានបន្សល់ទុកជាច្រើនជំនាន់ ទើបធ្វើឱ្យអ្នករស់នៅប្រទេសត្រជាក់ខ្លាំងតែងតែយកចិត្តទុកដាក់លើការទិញផលិតផលស្តុកទុក ដូចជា ៖ ឧបករណ៍ប្រើប្រាស់, គ្រឿងម៉ាស៊ីន និងសម្ភារៈសំណង់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗរយៈពេលយូរ ច្រើនជាងការទិញផលិតផលណាដែលផ្តល់ប្រយោជន៍រយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqODFgVpmFR_VfXFRV-941SpaxcW4iZ2Obnl8Cwi4czk7l2WC-oVwjmPKiytbmkwJA5vfZ7uDEENNHYVEFQfv5lBZJz76NI-aNWoM98jAyzfO98hmOCDZThEvLEIr5E2nSdQ5zgNtSivimGZ2Crrf-6wP1IBbo_DXg1pmbHpzDrGLRhUofXQHqeX1-LWI/s500/Mongolia-Cold-Weather-Condition-e1434026942512.jpeg

Economics Explained អះអាងថា ទំនាក់ទំនងរវាងអាកាសធាតុ និងការរីកចម្រើនសេដ្ឋកិច្ចបានផ្លាស់ប្តូរទៅតាមពេលវេលាផងដែរ ។ កាលពីប្រមាណ២.០០០ឆ្នាំមុន ប្រទេសមានស្ថិរភាពត្រូវអាស្រ័យលើបរិមាណអាហារ ប៉ុន្តែនាពេលបច្ចុប្បន្ន ស្ថិរភាពរបស់ប្រទេសនីមួយៗអាចកំណត់ដោយឧស្សាហកម្ម និងការច្នៃប្រឌិត រីឯស្ថិរភាពនយោបាយ ក៏មានឥទ្ធិពលផងដែរ ។https://i.insider.com/5bf32bb2dde867561c06e8f8?width=800&format=jpeg&auto=webp

ជាទូទៅ ប្រទេសមានអាកាសធាតុត្រជាក់អាចរីកចម្រើនជាងប្រទេសក្តៅ ប៉ុន្តែប្រទេសក្តៅខ្លះ ដូចជា សិង្ហបុរី បែរជាមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ។ ដូច្នេះ ប្រទេសនីមួយៗអាចខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចដោយខ្លួនឯង មិនថាប្រទេសនោះមានអាកាសធាតុបែបណាទេ ៕