ព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានប្រព្រឹត្តទៅដោយរលូន ក្នុងនោះបងប្អូនប្រជាពលរដ្ឋខ្មែរព្រមទាំងសិស្សានុសិស្សគ្រប់ៗរូបបានអនុញ្ញាតិឲ្យឈប់សម្រាកពីការងារឬការសិក្សា ដើម្បីជាការអបអរដល់ពិធីបុណ្យជាតិ ក៏ដូចជាមានការចូលរួមសង្ក្រាន្តនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជាយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdEMdB-av_nU2dVEIgX_7ZC1YSqFcE7dmu2r1aYELIYWrVBes_mAF1Rf8lwF51xUiq60fxYpi1VdPpgIcUsT-yy3sXegJlVyYe4PnAJWgreR6Mr3z6W86g1km-THLFlxah30n1TpvizoO5_hhW_M3HyMeb-PcXubC_BOGoXEda0kObSmLrEAHFLu75yUA/s1200/1.jpg

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កម្ពុជា គឺបានស្រង់ស្ថិតិប្រជាពលរដ្ឋខ្មែរនិងទេសចរបរទេស បានដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស ស្របពេលពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៦ ខែមេសានេះថា មានភ្ញៀវទេសចរសរុបប្រមាណនឹង ២១,៨១៣,១៣៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិគឺមានចំនួនប្រមាណ ២១,៧០២,៨១៦នាក់ និងភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ១១០,៣២២នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKX9gBJ6zN21IHHbDaGC1cIMS8f921RNOQi7Kdl5dPki2DTFnMvgcALAFn_Zaccfy4N4FrKOYuTaMXzIPIOy799vrU_QefYuz9NP5qfH4AvqEIsz-2f8EIP4GSSMuxlZ-3LRzrCnD-K5rT2tHDM3-K99vaiQYP_Uve20lnoeOGvHca6He1Me853AIFX1c/s1024/photo_2024-04-15_09-36-49-1024x768.jpg

ក្រសួងបានបញ្ជាក់ថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា ជាការរាប់ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhImL2gai3aw03DvxY_aqPvNvpWIJffNGpf8nxNDebvzoazNKW-2zziXCU9kqrZ2qm8ir3VbNQkYTR2u-P7eKsQIM_2o2VzdjH_6hO7VIsqC12XiWc3AA3r8kIhEFjUV43f7w9bAgI7TTThP65_J0uxuO6J5WKMwSISgm6ol24htdrzonC6i0s3Qy9BRH8/s960/439019098_819147656912661_4387075866060331104_n.jpg

ទាក់ទងទៅនឹងការគណនានូវចំនួនភ្ញៀវទេសចរសរុបដែលបានដើរកម្សាន្តទូទាំងប្រទេសកម្ពុជានេះដែរ លោកគង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍ កាលពីពេលកន្លងមកនេះក៏ធ្លាប់បានពន្យល់ថា យុទ្ធសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរ មិនមែនជាការរាប់លើបុគ្គលម្នាក់ៗនោះទេ គឺរាប់ចំនួនដងដែលបុគ្គលនោះគាត់បានដើរកម្សាន្តចេញពីខេត្តមួយទៅខេត្តមួយ។ ឧទាហរណ៍ថា មនុស្សម្នាក់ចូលទៅ ភោជនីយដ្ឋានណាមួយ គេនឹងរាប់១ដង បន្ទាប់មកបើម្នាក់ដដែលនោះបន្តទៅកាន់ទីណាមួយកន្លែងផ្សេងទៀត គេនឹងរាប់មួយដងទៀត និងរាប់ជាបន្តបន្ទាប់ ដែលវាគឺជាការរាប់ចំនួនដង មិនមែនរាប់ចំនួនមនុស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhStl9uJLFUa4W6DmUqF6Q3T_sHjwiv9KzoGTpilR3LPUir1wcZoZFKKgzqjr46jh7lzW36uW6ng_-vzJEUhkkEXuD6LHcqmoAOThVYVTVsaw5VGbjXbf9S1vGdqZrTifcdz33lmEJ9oFRLuSWb9CnBuoUWl5MTgpHO4IcA4qLBg9FR75NTLswmnPqjICw/s905/photo_2024-04-18_14-09-46.jpg

លោកបន្តថា ចំពោះការគណនាភ្ញៀវទេសចរអន្តរជាតិ គឺក្រសួងទេសចរណ៍បានសហការ ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដោយប្រមូលនូវរបាយការណ៍ជាប្រចាំខែ ដែលទទួលបានពីច្រកព្រំដែនអន្តរជាតិ(ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស)។ ហើយសម្រាប់ការរាប់ភ្ញៀវទេសចរជាតិវិញ គឺទិន្និន័យប្រមូលបានពីមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្តទាំង២៥ ពិសេសរបាយការណ៍ពីសេវាកម្មនៃការស្នាក់នៅរបស់ភ្ញៀវផងដែរ៕