តើវាជាការពិតទេ ដែលមានមតិលើកឡើងថា អ្នករស់នៅប្រទេសមានអាកាសធាតុត្រជាក់ខ្លាំងភាគច្រើនបានព្យាយាមតស៊ូនឹងអាកាសធាតុត្រជាក់ ដើម្បីឱ្យពួកគេមានជីវិតរស់នៅល្អប្រសើរ ។ រីឯអ្នករស់នៅប្រទេសមានអាកាសធាតុក្តៅបែរជាប្រឈមនឹងភាពក្រីក្រ និងមានគុណភាពជីវិតអន់ខ្លាំងរហូតដល់ជាប់ចំណាត់ថ្នាក់ក្នុងពិភពលោក ពីព្រោះពួកគេមិនចង់អភិវឌ្ឍន៍ប្រទេស?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2cy4VwFde8K-9au3ZCmsXPVRzKYSerKLy38E4xV9_cK3mXXf3WrmRLRBJB6VaIKqzsqVoiBqTAxmK080jLutBEd2_BxOP2KaMOds88cOH1X7T0m-z0pbstzw6xYMEHQQiu61F8bIUYqXpDqYpxAhDJv94uC-QjtITQw-0Keie8aT8xYkgCpxPvaPZ7U/s602/main-qimg-9449fdef98bc3f6ea3a9197fdcd56eed-pjlq.jpg

ប្រទេសស្ថិតនៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង តែងតែទទួលរងនូវអាកាសធាតុត្រជាក់ខ្លាំង ប៉ុន្តែពួកគេបែរជាអាចអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស និងជាប់ចំណាត់ថ្នាក់ជាប្រទេសជឿនលឿននៅលើពិភពលោក ។ រីឯប្រទេសស្ថិតនៅតំបន់អាស៊ីខាងជើង ដែលមានអាកាសធាតុត្រជាក់ ក៏មានសេដ្ឋកិច្ចរីកចម្រើនជាងប្រទេសស្ថិតនៅតំបន់អាស៊ីខាងត្បូង ដែលមានអាកាសធាតុក្តៅជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXzkFNGVlbcGseD6ZJW7O9yXpoyK4pqpM1QkLSC0pfunPe3swAoKCvwCoJuWGPBs-3bx5Bz7ijhJCZaBx-vt6cfaWdEHwOOWmeiFzOuOfQoo6gO03mrZ5RfH8mfmDMk0nCUZ1MNi31E-GuICMMIPDRiYnpzilXVSgQFPtVjLVqcmcAWzJgD6hCyCztauc/s1200/pexels-photo-764767-1-1200x580.jpeg

ជាមួយគ្នានេះ ប្រទេសស្ថិតនៅតំបន់ក្តៅខ្លាំង ឬមានអាកាសធាតុក្តៅពេញមួយឆ្នាំ ដូចជា ៖ ឥណ្ឌូណេស៊ី, វៀតណាម និងប្រេស៊ីល បែរជាប្រឈមនឹងបញ្ហាភាពក្រីក្រកាន់តែខ្លាំង ។ ប្រធានបទនេះបានធ្វើឱ្យអ្នកសេដ្ឋកិច្ចនៅជុំវិញពិភពលោក ព្យាយាមស្វែងរកចម្លើយការពិតថា តើលក្ខណៈអាកាសធាតុពិតជាមានផលប៉ះពាល់ដល់ភាពរីកចម្រើនរបស់ប្រទេសផ្សេងៗដែរឬទេ? ពីព្រោះបើសង្កេតមើលឱ្យបានល្អិតល្អន់ឃើញថា លក្ខណៈអាកាសធាតុ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចបានភ្ជាប់គ្នាក្នុងផ្នែកមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLsiLkfl1x5ZSR0lKkPaKJ-UO0frjUgawyZVNcM9bm3vlbxP1v-Ffs8J30WMuaykBvQLPomxeD7u9OT5F3pTAzLm5KQb0nUOqlLFa2pomzho8IqIaAZwswZ7NlIym8UvCAVuLsnicUF5jrK88_5dUxgX2mN4bSwKMBUqC02Q0Xh53CfIhcAZ8znUEarYE/s2000/-1x-1.jpg

ប្រព័ន្ធ YouTube របស់ប្រទេសអូស្ត្រាលីមួយឈ្មោះ «Economics Explained» បានផ្សព្វផ្សាយវីដេអូមួយនិយាយអំពី «Why Are Cold Countries Richer Than Hot Countries?» មានន័យថា ហេតុអ្វីបានជាប្រទេសត្រជាក់រីកចម្រើនជាងប្រទេសក្តៅ?https://scx2.b-cdn.net/gfx/news/2022/swathes-of-pakistan-ha.jpg

Economics Explained បកស្រាយថា អ្នករស់នៅប្រទេសត្រជាក់ខ្លាំងត្រូវរៀបចំគម្រោង និងសហការគ្នាយ៉ាងខ្លាំង បើមិនដូច្នោះទេ ពួកគេពុំអាចរស់នៅជាមួយអាកាសធាតុត្រជាក់បានទេ ហើយការបរបាញ់សត្វ និងការស្វែងរកម្ហូបអាហារ គឺជាបញ្ហាមួយយ៉ាងលំបាកក្នុងអំឡុងពេលអាកាសធាតុត្រជាក់ ។ ហេតុនេះ មនុស្សគ្រប់រូបត្រូវរៀនសូត្រពីការបែងចែកធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពបំផុត ។https://qph.cf2.quoracdn.net/main-qimg-2c23925047fb3b3bba8e1300398d55af-lq

ជាមួយគ្នានេះ ការសាងសង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ គឺត្រូវសាងសង់ឱ្យបានរឹងមាំល្អដើម្បីការពារអាកាសធាតុត្រជាក់ ។ ហេតុនេះ វាត្រូវពឹងផ្អែកលើការសហការគ្នារវាងអ្នកជិតខាងក្នុងការសាងសង់លំនៅឋានផងដែរ ។

ឧទាហរណ៍ ៖ ពលរដ្ឋនៅប្រទេសន័រវេស ពិបាករស់នៅក្នុងអំឡុងពេលអាកាសធាតុត្រជាក់ខ្លាំង លុះត្រាតែពួកគេបានរៀបចំគម្រោងជាមុន ដូចជា ៖ ការសន្សំទុកម្ហូបអាហារ និងកសាងលំនៅឋានឱ្យរឹងមាំ ។ ក្រៅពីនេះ ពួកគេក៏ត្រូវគិតពីបញ្ហាថាមពលផងដែរ រួមមាន ៖ ប្រេងឥន្ធនៈ, ធ្យូងថ្ម ឬអុស ហើយការគិតបែបនេះធ្វើឱ្យវប្បធម៌របស់ប្រទេសនេះរីកចម្រើនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiZkfN1boTzGEignq5TSFpc1VGDrmtBMEX4SENegX-XW800zjv4zcYpg584f6xvqyz_7RQjT31qrYx_cn82hmVVL3-9fx0qdbYCVWbUDSL3fZFTqXCcwlgmq22njvl-g9kgfjILw-3GNCiAsDzRxMG9debalzDhmO8p8LRaZ6XCkJCIsgdhrNVSKcj9XQ/s1024/Tasiilaq-Greenland-by-Antonio-Bovino-Flickr.com_.jpg

ការរៀបចំគម្រោងគ្រប់ពេលវេលាបានបន្សល់ទុកជាច្រើនជំនាន់ ទើបធ្វើឱ្យអ្នករស់នៅប្រទេសត្រជាក់ខ្លាំងតែងតែយកចិត្តទុកដាក់លើការទិញផលិតផលស្តុកទុក ដូចជា ៖ ឧបករណ៍ប្រើប្រាស់, គ្រឿងម៉ាស៊ីន និងសម្ភារៈសំណង់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ផ្សេងៗរយៈពេលយូរ ច្រើនជាងការទិញផលិតផលណាដែលផ្តល់ប្រយោជន៍រយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqODFgVpmFR_VfXFRV-941SpaxcW4iZ2Obnl8Cwi4czk7l2WC-oVwjmPKiytbmkwJA5vfZ7uDEENNHYVEFQfv5lBZJz76NI-aNWoM98jAyzfO98hmOCDZThEvLEIr5E2nSdQ5zgNtSivimGZ2Crrf-6wP1IBbo_DXg1pmbHpzDrGLRhUofXQHqeX1-LWI/s500/Mongolia-Cold-Weather-Condition-e1434026942512.jpeg

Economics Explained អះអាងថា ទំនាក់ទំនងរវាងអាកាសធាតុ និងការរីកចម្រើនសេដ្ឋកិច្ចបានផ្លាស់ប្តូរទៅតាមពេលវេលាផងដែរ ។ កាលពីប្រមាណ២.០០០ឆ្នាំមុន ប្រទេសមានស្ថិរភាពត្រូវអាស្រ័យលើបរិមាណអាហារ ប៉ុន្តែនាពេលបច្ចុប្បន្ន ស្ថិរភាពរបស់ប្រទេសនីមួយៗអាចកំណត់ដោយឧស្សាហកម្ម និងការច្នៃប្រឌិត រីឯស្ថិរភាពនយោបាយ ក៏មានឥទ្ធិពលផងដែរ ។https://i.insider.com/5bf32bb2dde867561c06e8f8?width=800&format=jpeg&auto=webp

ជាទូទៅ ប្រទេសមានអាកាសធាតុត្រជាក់អាចរីកចម្រើនជាងប្រទេសក្តៅ ប៉ុន្តែប្រទេសក្តៅខ្លះ ដូចជា សិង្ហបុរី បែរជាមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ។ ដូច្នេះ ប្រទេសនីមួយៗអាចខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចដោយខ្លួនឯង មិនថាប្រទេសនោះមានអាកាសធាតុបែបណាទេ ៕