ប្រទេសឥណ្ឌា ៖ រដ្ឋាភិបាលប្រទេសនានាបានព្យាយាមអប់រំពលរដ្ឋរបស់ខ្លួនបោះចោលសំរាមឱ្យបានត្រឹមត្រូវ និងចេះបែងចែកប្រភេទសំរាមដាក់នៅដាច់ៗពីគ្នា ។ ហេតុនេះ គេឃើញប្រទេសមួយចំនួនបានបង្កើតគំនិតថ្មីៗឡើងមក ដូចជា អ្នកបោះចោលសំរាមក្នុងធុងត្រឹមត្រូវ នឹងទទួលបានប្រាក់លើកទឹកចិត្ត ជាដើម ។ ប៉ុន្តែនៅប្រទេសឥណ្ឌាបានបង្កើតគំនិតប្លែកជាងនេះ គឺអ្នកបោះចោមសំរាមក្នុងធុងត្រឹមត្រូវ ពួកគេនឹងអាចប្រើប្រាស់ Wifi មិនគិតថ្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhpyJmAgXAkcVf5GTN26vFqo_pNBCoyyfRw1pvMPH5ioSb1Da3w9MaDLuJvrOr9zYa_OB0yld6puzoOW1-BXUtkxJsmqCVEOubD4caKA3ZbSALcujbLIt0YAy14Y0up-MV8ZkJDqHFOhVrSc98Y1R4GD7aKDns4HhgRVc8Zdo07irQfKyAjGJ_sUTfS8g/s1280/photo_2024-04-18_11-01-40.jpg

ការបោះចោលសំរាមក្នុងធុងភ្លាមអាចប្រើប្រាស់ Wifi មិនគិតថ្លៃ គឺកើតឡើងពីគំនិតរបស់ជនជាតិឥណ្ឌា២នាក់ ដែលពួកគេធ្លាប់បានទៅចូលរួមក្នុងការប្រគំតន្ត្រីមួយកន្លែង ហើយពួកគេវង្វេងរកគ្នាពុំឃើញ ថែមទាំងពុំអាចទាក់ទងគ្នាទៀតផង ។ ហេតុនេះ ពួកគេក៏បានស្វែងរកវិធីដើម្បីឱ្យអ្នកវង្វេងផ្លូវអាចទាក់ទងគ្នាបាន និងកម្ចាត់សំរាមក្នុងពេលជាមួយគ្នា ពីព្រោះការប្រគំតន្ត្រីនៅប្រទេសឥណ្ឌាតែងតែមានការចោលសំរាមផ្តេសផ្តាស មិនខុសគ្នាពីកម្មវិធីផ្សេងៗទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcMPAd3YgmLroskMbIfQJnNwpf7aSNhXgFo7-Zaw1tUVTGmwBfxxfsZv_MRL3J0FAOrZj9zFbVLuVBKEpXapui_A4xTz5nocNQr27W25yFvEJ0Qk_-RioQR3uoSuDwk-91k0l4BOCz2WzhpYAAQEA2sJ1kfvkQTNugdqb9nv7bHj_DDufTAETTii5xQ08/s600/photo_2024-04-18_11-01-45.jpg

ជនជាតិឥណ្ឌាទាំង២នាក់នេះ ក៏បានគិតដល់ធុងសំរាមសម្រាប់ឱ្យមនុស្សម្នាចោលសំរាមប្តូរយកការប្រើប្រាស់ Wifi មិនគិតថ្លៃ ។ វិធីងាយៗ គឺនៅពេលពលរដ្ឋឥណ្ឌាបោះចោលសំរាមភ្លាម ភ្លើងសញ្ញា LED នៅជាប់នឹងធុងសំរាម វានឹងបង្ហាញលេខសម្ងាត់ Wifi ភ្លាម ដើម្បីភ្ជាប់ជាមួយទូរស័ព្ទដៃ ប៉ុន្តែការផ្តល់ Wifi មិនគិតថ្លៃនេះ មានរយៈពេលត្រឹមតែ១៥នាទី និងមានសេវាជុំវិញត្រឹមតែ៥០ម៉ែត្រប៉ុណ្ណោះ ។ ប្រសិនបើចង់បាន Wifi ប្រើប្រាស់យូរជាងនេះ គឺគ្រាន់តែយកសំរាមមកចោលក្នុងធុងសំរាមបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhauwy2cquyQvhlRPkcXQPvbhtd3xlw0XMISlZ0R_J292e7DTVvKz6ANbr-ghLdp_t3Wr5LoYAA5AkNKDzKTPCiOHBJWpYwvhvn36R4T02iwRnpSt7XSWU5NXqWtHPkJ0Ip1ffE6DeTZ2c6BIsN-XT39SEMm8GVRh_l8ILd9inyB9KNllswrN306-rF-TY/s600/photo_2024-04-18_11-01-48.jpg

ហេតុនេះ ជនជាតិឥណ្ឌាទាំង២នាក់ក៏បានចាប់ផ្តើមគម្រោងមួយឈ្មោះថា «ThinkScream» និងចាប់ផ្តើមបំពាក់ Wifi នៅធុងសំរាមចំនួន៦ ដែលដាក់តាមកន្លែងប្រគំតន្ត្រីនានាកាលពីឆ្នាំ២០១៤ រហូតដល់ទទួលបានការចាប់អារម្មណ៍ជាបន្តបន្ទាប់ ។ ក្រោយមក ពួកគេក៏ចាប់ផ្តើមបំពាក់ Wifi នៅធុងសំរាមក្នុងរោងភាពយន្ត ចំនួន៦០កន្លែង នៅទីក្រុងបុមបៃ ៕