ប្រទេសឥណ្ឌូណេស៊ី ៖ អាជ្ញាធរឥណ្ឌូណេស៊ីបានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នរលកយក្សស៊ូណាមិ ព្រមទាំងប្រកាសពីការផ្ទុះភ្នំភ្លើងកម្រិតខ្លាំងបំផុត ដោយហាមពលរដ្ឋទាំងអស់នៅឱ្យឆ្ងាយពីភ្នំភ្លើងចម្ងាយ៦គីឡូម៉ែត្រ ក្រោយពីភ្នំភ្លើងបានផ្ទុះរយៈពេល២ថ្ងៃជាប់ៗគ្នា ។ ក្រៅពីនេះ អាជ្ញាធរបានជម្លៀសពលរដ្ឋ និងភ្ញៀវទេសចរ ស្មើជាង១១.០០០នាក់ពីតំបន់គ្រោះថ្នាក់ ក្រោយពីអាជ្ញាធរបានជម្លៀសពលរដ្ឋរាប់រយនាក់នៅដំណាក់កាលដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCAH0Oh_giJVu-xijzwW-A3Li9MD1vWch-1K6iqOL2IcRIxr2IbK2nXiNT__1KMhMz2cvkHIiQYbOn3j0X1dpgwSCY_BnIDkvxLiIWDo1pCnNyuURhQajspyRWjkfYxrpN-CSnX0tl8SGz74dmU6K4MnB7h91qquuC3twa4isjrywcyYz5LOiTY2PDYMA/s976/_104933307_volcano_getty_july18.jpg

សារព័ត៌មានបរទេសរាយការណ៍ថា ឥណ្ឌូណេស៊ីបានប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ព្រមទាំងប្រកាសពីការផ្ទុះភ្នំភ្លើងកម្រិតខ្លាំងបំផុត កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រោយពីភ្នំភ្លើង «រូអាំង» ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌូណេស៊ី បានផ្ទុះជាច្រើនលើកអស់រយៈពេល២ថ្ងៃជាប់ៗគ្នា ។ ហេតុនេះ អាជ្ញាធរបានជម្លៀសពលរដ្ឋ និងភ្ញៀវទេសចរ ស្មើជាង១១.០០០នាក់ទៅកាន់តំបន់សុវត្ថិភាព ព្រមទាំងដាស់តឿនពលរដ្ឋទាំងអស់ឱ្យនៅឆ្ងាយពីភ្នំភ្លើងរូអាំង យ៉ាងហោចណាស់ ៦គីឡូម៉ែត្រ ។

អាជ្ញាធរឥណ្ឌូណេស៊ីព្រួយបារម្ភថា ភ្នំភ្លើងបានផ្ទុះរយៈពេល២ថ្ងៃនេះ នឹងរាលដាលទៅក្នុងទឹកសមុទ្រ រួចហើយបង្កើតជារលកយក្សស៊ូណាមិ ។ ហេតុការណ៍បែបនេះធ្លាប់កើតឡើងនៅឥណ្ឌូណេស៊ីកន្លងមក គឺភ្នំភ្លើងរូអាំង បានផ្ទុះកាលពីឆ្នាំ១៨៧១ ឬកាលពី១៥៣ឆ្នាំមុន ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcT92nnTwFpXZflfuBgoGhmpxjkgWkztLBKtTD8RaXfdwQ&s

ពលរដ្ឋឥណ្ឌូណេស៊ីប្រមាណ៨០០នាក់ បានជម្លៀសចេញពីភូមិចំនួន២ ស្ថិតនៅកោះរូអាំង ក្រោយពីភ្នំភ្លើងរូអាំង បានផ្ទុះជាច្រើនលើក ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដែលបញ្ចេញកំអែភ្នំភ្លើង និងកំទេចផេះជាច្រើនគីឡូម៉ែត្រ ។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ថា មានពលរដ្ឋណាម្នាក់ស្លាប់ ឬរងរបួសទេ ។

ចំណែកមជ្ឈមណ្ឌលគ្រោះមហន្តរាយភ្នំភ្លើង និងភូមិសាស្ត្រឥណ្ឌូណេស៊ីរាយការណ៍ថា ភ្នំភ្លើងរូអាំង មានកម្ពស់៧២៥ម៉ែត្រ ស្ថិតនៅភាគខាងជើងកោះ Sulawesi បានផ្ទុះយ៉ាងខ្លាំង យ៉ាងហោចណាស់៥លើក ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ។ ការផ្ទុះភ្នំភ្លើងបានកើតឡើងក្រោយពីឥណ្ឌូណេស៊ីជួបហេតុការណ៍គ្រោះរញ្ជួយដី ចំនួន២លើក នាពេលកន្លងមក ។https://static.zawya.com/view/acePublic/alias/contentid/MWNiOWM3OTctMGEzZS00/0/indonesia-volcano-merapi.webp?f=3%3A2&q=0.75&w=3840

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីមានភ្នំភ្លើងចំនួន១២០ ទៀត ដែលប្រឈមនឹងការផ្ទុះ ដោយសារឥណ្ឌូណេស៊ីមានទីតាំងស្ថិតនៅតាមខ្សែបន្ទាត់ភ្នំភ្លើងនៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ៕