ក្រោយពីមានការបង្ហោះវីដេអូ ដែលថាពលរដ្ឋខ្មែរ៧៨នាក់ បានចាញ់បោកមេខ្យល់ នាំទៅធ្វើការនៅអារ៉ាប៊ីសាអូឌីត ដោយបានចាប់បង្ខាំងទុកនោះ ពេលនេះក្រសួងការងារ បានធ្វើការសង្គ្រោះដោយជោគេជ័យហើយ។

បន្ទាប់ពីការសង្គ្រោះហើយ ក្រសួងការងារក៏នឹងរៀបចំសំបុត្រយន្តហោះជូនពលរដ្ឋខ្មែរចំនួន៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតត្រឡប់មកប្រទេសកម្ពុជាវិញ។
ក្នុងនោះ២៩នាក់ធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែមេសា ២៧នាក់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ២២នាក់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

បើតាមក្រសួង បានបញ្ជាក់ថា ជាពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

បច្ចុប្បន្នពលរដ្ឋទាំងអស់ បានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំមួយដែលមានសុវត្ថិភាពដើម្បីរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ៕