ប្រទេសសិង្ហបុរី ៖ នៅពេលអាកាសធាតុក្តៅខ្លាំង មនុស្សម្នាក់ៗមិនចង់ចាកចេញពីលំនៅឋានរបស់ខ្លួនទេ ហើយវាបណ្តាលឱ្យការលក់ដូរទំនិញ ឬសេវាកម្មផ្សេងៗរងផលប៉ះពាល់ដូចគ្នាដែរ ។ ហេតុនេះ អាកាសធាតុក្តៅខ្លាំងនឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl3ttd9k5kSv__wvFRFBwqW7oJuH-hLK39Q9pNhY6ZkVpFA2zaQ1DK3kgqKZgDyliSfWgMBNYdph975hN6VLhYAl_5p_Cwd7P3aW667QmoysoR4XgSDUywMRfK2h8DQWilHe5SbASpzjL7rtNaip1H-nId9WhZidzti93VnQME2pJXfzUylTtqVQ8-tWY/s1200/1200x799.jpg

សារព័ត៌មាន CNBC រាយការណ៍ថា យោងតាមលទ្ធផលការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិសិង្ហបុរីបង្ហាញថា ប្រទេសសិង្ហបុរីអាចនឹងខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចដោយសាររលកកំដៅខ្លាំង ស្មើនឹងទឹកប្រាក់១.៦៤០លានដុល្លារអាមេរិក នៅឆ្នាំ២០៣៥ ដោយសារផលប៉ះពាល់ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCe28aEpC0qmExlbrLxdh9wwR5E6FOH6Cnn2CwNkh8wccJMlEMFO_VarvY_uV7ASuT5i8BE87HtHDLYARi_ZqHKbsIlEOvcZNeG_FbATbdEk4oLnCUeaD2kAqIdo4UOeihWYWqDLjLZCC-2rC1PyhLcj2TbbLzz6RtYxSpeykTHL7wMNtKUQLnEd4VY8/s800/300522_warmweather_thestraitstimesHL.jpg

កាលពីឆ្នាំ២០១៨ រលកកំដៅបានបំផ្លាញប្រសិទ្ធភាពផ្នែកឧស្សាហកម្ម, សេវាកម្ម, ការសាងសង់, ការផលិត និងកសិកម្ម គឺធ្លាក់ចុះ១១,៣% ហើយប្រសិទ្ធភាពការបំពេញការងារនឹងធ្លាក់ចុះ១៤% នៅឆ្នាំ២០៣៥ ។ ហេតុនេះ វានឹងបណ្តាលឱ្យសិង្ហបុរីខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ច ស្មើប្រមាណ១.៦៤០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip7eV7KnaL_jUoOK5IlsDPvvHOm6Kg0xjzlQ2wAAGFBbyouAhw2moWawD3ofwCuIOY7EIuWIsms_NFJbio3amq6ZGyeSqsI9lBWGzRRrY0LUlVQwVTAmeJmHBHxq96NRQ0L-lo48ebPXtm55JI3XoogSuJ7RFqbhKFcdkbLbgHMgAUBJtk6pVfu2BtiNI/s900/20240324faac8826401448d8ad1c8763eed2fd1b_ChkhgeE007005_20240324_CBMFN0A001.jpg

លើសពីនេះ អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យប៉ះពាល់ដល់កម្លាំងពលកម្មនៅប្រទេសសិង្ហបុរីផងដែរ ដោយសារពលរដ្ឋសិង្ហបុរីពុំអាចតស៊ូជាមួយអាកាសធាតុក្តៅ និងទទួលកំដៅពីគ្រឿងម៉ាស៊ីនផ្សេងៗបានទេ ហើយធ្វើឱ្យពលរដ្ឋសិង្ហបុរីបាត់បង់ប្រាក់ចំណូលជាមធ្យម ស្មើនឹង១៥.៥ដុល្លារអាមេរិកក្នុងម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi86YgbovKLwoTwIfv37oC3rHVkfmITt7QXKiPYj0ZyZU_rXEtTb9wFvEfoSTL4duMrjiM-IhyBoJDRLuoQeAPtQgLhOizqqPPICF-XGSBFpCwir2zEKLrwXnMZZCeT4L7JM-8ycJgKte3_-2jixN1tDVobdmJaErXz1kTQc2xgrsxmqIu2ubhyphenhyphenH9El9-s/s1000/jubilee-bridge-singapore-hot-temperature.jpg

ចំណែកប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ក៏បានប្រឈមនឹងបញ្ហាអាកាសធាតុក្តៅខ្លាំង និងបាតុភូតអេលនីណូផងដែរ ។ អ្នកជំនាញលើកឡើងថា ប្រសិនបើប្រទេសទាំងនេះគ្មានវិធានការដោះស្រាយជាបន្ទាន់ទេនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ផលដំណាំកសិកម្មនាថ្ងៃអនាគត ព្រមទាំងបាត់បង់ប្រាក់ចំណូលក្នុងវិស័យកសិកម្មទៀតផង ៕