Home Blog Page 1125

ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃនេះ ត្រូវត្រៀមគ្រឿងរណ្តាប់ទទួលទេវតា និងរៀបចំកិច្ចពិធីអ្វីខ្លះ ទើបត្រូវក្បួនមហាសង្ក្រាន្តឆ្នាំ២០២៤?

0

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៤នេះ នឹងប្រារព្ធឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា។ មុននឹងថ្ងៃកិច្ចពិធី ប្រជាពលរដ្ឋខ្មែរតាមផ្ទះនីមួយៗត្រូវរៀបចំផ្ទះសម្បែង ត្រៀមគ្រឿងរណា្តប់សម្រាប់សែនទេវតា មានសម្លៀកបំពាក់ថ្មីៗ និងសម្ភារៈ លុយកាក់ទុកជូនដល់ឪពុកម្តាយ ចាស់ព្រឹទ្ធិចារ្យជាដើម។

យ៉ាងណាមិញ ខាងក្រោមនេះ យើងនឹងធ្វើការរៀបរាប់រាល់ចម្ងល់ទាក់ទងនឹងថា តើគ្រឿងរណ្តាប់ទទួលទេវតាឆ្នាំថ្មីនេះមានអ្វីខ្លះ? ហើយត្រូវរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំទំាង៤ថ្ងៃនេះយ៉ាងដូចម្តេចខ្លះ?

– រណ្ដាប់ទទួលទេវតា
យោងតាមសៀវភៅមហាសង្រ្កាន្តខ្មែរ គ្រឿងរណ្ដាប់សម្រាប់ទទួលទេវតាឆ្នាំថ្មីនេះមានដូចជា រានទទួលទេវតាមួយសំរាប់ ដើម្បីតាំងគ្រឿងពលីការផ្សេងៗ។ ត្រូវរៀបចំសំពត់ពណ៌ស ហើយរៀបចំបាយសី៩ថ្នាក់មួយគូ ,បាយសី៧ថ្នាក់មួយគូ ,បាយសី៥ថ្នាក់មួយគូ ,បាយសី៣ថ្នាក់មួយគូ ,បាយសីប៉ាឆាមមួយគូ ,ស្លាធម៌មួយគូ ,ទឹកអប់មួយគូ ,គ្រឿងក្រអូប,ទៀន៥ ,ធូប៥ ,ទឹកស្អាតបាញ់ទឹកអប់ដាក់ផ្កាម្លិះឬផ្កាឈូកចំនួន១ផ្តិល , ទឹកស២កែវ, មានផ្កាដាក់ពីលើជើងពាន១គូ ,ចេកនួនឬចេកណាំវ៉ាមួយគូ ,ផ្លែឈើ១១មុខរៀបដាក់ជើងពានជាគូៗ ,ដូងឡៅ មួយគូ និងអាចដាក់បង្អែមចង្អាបផងដែរទៅតាមលទ្ធិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSGYmWEgGDT5PNU3lixCFlF94go2-xkv5GVGwzoFuB0-ttTcRUwP-4tEbxJ1WTT0Ox_uRI1gvLrqONnfNYyjdHXcAUBS0Svimaf6cTENChpbD5IvxhhkspgQgb8iw3nlz1Dvu6vWaYO-b66bLSE5M4wkx2wyyUmA17UnKJOtlecBn0gjh1fzdX3pe7MNI/s650/65d55c147a3af8e4cdaf6472da8c1c9fde7ec0c3.jpg

-ចំណែក កិច្ចពិធីចូលឆ្នាំទាំង៤ថ្ងៃនេះ តែងត្រូវតែអនុវត្តដូចខាងក្រោម៖
ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលគេហៅថា «ថ្ងៃមហាសង្ក្រាន្ត» ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ទេវតានឹងយាងចុះមកនៅវេលាម៉ោង១០:១៧នាទីយប់។ នៅក្នុងថ្ងៃនេះ ប្រជាពលរដ្ឋតែងតែរៀបចំគ្រឿងសក្ការដើម្បីទទួលទេវតា។ នៅពេលព្រឹក គេនឹងនាំគ្នាទៅវត្តប្រគេនចង្ហាន់ រាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ជាដើម និងពេលព្រលប់ គេតែងយកភេសជ្ជៈប្រគេនព្រះសង្ឃ និមិន្តលោកចម្រើនព្រះបរិត្ត និងស្តាប់ធម៌ទេសនាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwrQqehmMAlCppmMkmtcQArfEL1j7AcHZ7JK2sTJSflM2see2rxN6Rs5aacEa4ln6zMr05DGkcVEknbC9U1ONXmLO2_5an32l0xvUYMkgrEMYHmi5o7BOx6sje80lqIs5t1SoSquHwdG8v49I98mSNMdErvmKDATagEpl0ORR0AhWlCutqyUm8Kxqom2Q/s960/fn-2022-04-12-07-23-59-4.jpg

ថ្ងៃទី២និងទី៣នៃពិធីបុណ្យចូលឆ្នាំ ដែលត្រូវនឹងថ្ងៃទី១៤ និង១៥ ខែមេសា គឺជា«ថ្ងៃវិរៈវ័នប័ត»កូនចៅនឹងជូនសម្លៀកបំពាក់លុយកាក់ សម្ភារៈផ្សេងៗដល់ឪពុកម្តាយ ជីដូនជីតា អ្នកមានគុណ ហើយក៏មានការចែកទានដល់ជនទីទ័លក្រ ក៏ដូចជានាំគ្នាទៅវត្តដូចនឹងថ្ងៃទី១ដែរ។

សម្រាប់ថ្ងៃទី៤ គឺត្រូវនឹងថ្ងៃទី១៦ ខែមេសា ដែលគេហៅថា«ថ្ងៃឡើងស័ក»។ តាមទំនៀមទម្លាប់ខ្មែរ គេនាំគ្នាទៅឆ្លងបុណ្យនៅវត្ត ដើម្បីរាប់បាត្រ បង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ ទេសនា ជាពិសេសគឺធ្វើពិធីស្រង់ទឹកព្រះសង្ឃ ស្រង់ព្រះពុទ្ធរូប និងស្រង់ទឹកឲ្យអ្នកមានគុណជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj784F_-Ob4DaYhYSFudxMoxuQP7ZFuizWl3arNhFrjDPubBEZzNZIUeVEQYukrUnxC5TfZM-XaKB1SYX_zVZJztg2JisufLU7qN-wdTN8lj9_yL4jHfr7jDDV7Qlw-jXcPLb_tJrBBzwekJUTMR3Df8YjMKVOlr9QauaGHElIMPRBPd1zrBfPCFa2JvAg/s1024/Image-from-iOS-1-1024x686.jpg

ក្រៅពីកិច្ចពិធីសំខាន់ៗទាំងនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរនឹងនាំគ្នារាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយខ្មែរជាហូរហែរដូចជាបោះអង្គញ់ ចោលឈូង ស្តេចចង់។ល។ និងមានការសម្តែងរបាំត្រុតដើម្បីជាការអបអរដល់ពិធីបុណ្យចូលឆ្នាំខ្មែរមួយឆ្នាំមានតែម្តងផងដែរ៕

ហេតុអ្វីមនុស្សសម័យបច្ចុប្បន្នចូលចិត្តនិយាយ «ធ្វើការសំណង់» ជាការលេងសើច?

0

បច្ចុប្បន្ន យើងបានឃើញអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ជាពិសេស យុវវ័យ ចូលចិត្តយក «ការងារសំណង់» ឬប្រើពាក្យថា «ធ្វើការសំណង់» មកសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួន ។ បើស្តាប់ពីដំបូង យើងនឹងគិតថា អ្នកនោះធ្វើការសំណង់ពិតមែន ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសារ ប៉ុន្តែវាមិនមែនដូចជាការគិតនោះទេ ។ តាមពិត ពាក្យថា «ធ្វើការសំណង់» គ្រាន់តែជាពាក្យមួយដែលមនុស្សខ្លះយកមកសរសេរ ឬនិយាយលេងសើចប៉ុណ្ណោះ ។

ជាទូទៅ យើងតែងតែបានឃើញមនុស្សខ្លះសរសេរក្នុងហ្វេសប៊ុកថា «ថ្ងៃស្អែក ចូលធ្វើការសំណង់ធម្មតា» «ថ្ងៃនេះ សម្រាកពីការងារសំណង់» «ធ្វើការសំណង់ថ្ងៃនេះ នឿយហត់ណាស់» និង «ប្រឹងធ្វើការសំណង់ ដើម្បីយកប្រាក់ទៅដណ្តឹងកូនគេ» ជាដើម ។ លើសពីនេះ អ្នកខ្លះទៀត បើទោះជាពួកគេមានការងារល្អៗធ្វើក៏ដោយ ក៏ពួកគេនៅតែសរសេរពាក្យថា ធ្វើការសំណង់ នៅក្នុងហ្វេសប៊ុកដដែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ2I2D7myIJ8HNGkCd9d1mNEOnk2cK5Ur4nqYOZM0WMIzW8tzNcBDiSQWi6OmktmTCsjeZ0skrC5NY02FDD9i4FMCOdQgzPJXdF6jG7NVq7vA0BUx_sjdGgi_ynVjG6hWuluZ6LrpWzk5FCbpv8ufKKRD7aSpKmStL-sLP1boydWwnPK6roJhK7tjFITw/s990/topic-14.-construction-worker-near-koh-pic-island-in-chamkarmon-district-on-jan-25-2021-by-hong-menea-2.jpg

ការងារទាំងអស់សុទ្ធតែមានតម្លៃ ហើយការងារធ្វើសំណង់ ក៏ជាការងារមួយមានតម្លៃដែរ ពីព្រោះកម្មករសំណង់ខំប្រឹងធ្វើការទាំងហាលក្តៅ ហាលភ្លៀង ដើម្បីរកប្រាក់មកចិញ្ចឹមក្រុមគ្រួសារ ។ ហេតុនេះ មិនមែនការងារគ្មានតម្លៃទេ គឺមនុស្សជាអ្នកនិយាយថា ការងារនេះគ្មានតម្លៃ ឬការងារនោះគ្មានតម្លៃ ។

រីឯអ្នកខ្លះវិញនិយាយទៅកាន់កូនចៅថា «បើកូនមិនខំប្រឹងរៀនសូត្រទេ ពេលធំឡើង ប្រយ័ត្នអត់ចេះអក្សរ ទៅធ្វើការសំណង់» ។ ការនិយាយបែបនេះ ហាក់ដូចជាការបង្រៀនកូនឱ្យមើលងាយការងារសំណង់ ហើយហេតុអ្វីបានពួកគេមិនបង្រៀនកូនឱ្យលើកទឹកចិត្តអ្នកធ្វើការផ្នែកនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Fgh2P0aYn6QrKYsjj0TlUjjgQIw-Cjzl4zudz5T0FR2Fd8CPypiuHQisgnmVbeRWNJDn3tzzshyyKjrUHvR0BPfBkIuWpfKQa3SVxJUe2UeptvAdFItxQwE4D6J2fLamGHaDLQITrb50CLU16nbUN3vaosG9AtFoppAA56myFOXOui3zVkQf4u0Pr9o/s600/725f91e0b8b12b6ec72698930754bd1cba39ebc5.jpg

មនុស្សយើងម្នាក់ៗមានជំនាញខុសគ្នា ហើយមនុស្សម្នាក់មិនអាចធ្វើការងារគ្រប់ជំនាញតែម្នាក់ឯងបានទេ ។ ឧទាហរណ៍ ៖ បើអ្នកចេះធ្វើល្អី ខ្ញុំចេះធ្វើបង្គី ហើយអ្នកផ្សេងទៀតចេះធ្វើចប ឬចេះធ្វើនង្គ័ល ជាដើម ។ ហេតុនេះ មនុស្សម្នាក់ៗត្រូវតែពឹងពាក់លើការងារគ្នាទៅវិញទៅមក ទើបក្លាយជាសង្គមធំមួយ និងក្លាយជាប្រទេសមួយបាន ។

សរុបមក យើងគួរតែឱ្យតម្លៃការងារគ្នាទៅវិញទៅមក មិនថាការងារសំណង់, ការងារបោសសំរាមនៅតាមផ្លូវ, ការងារផ្នែកអនាម័យ, ការងារលាងចាន, ការងារបើកបររថយន្ត ឬការងារក្នុងការិយាល័យ ពីព្រោះការងារទាំងអស់នេះបានជួយធ្វើឱ្យសង្គមរបស់យើងរីកចម្រើន ហើយសង្គមក៏មិនអាចខ្វះការងារណាមួយបានដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhunhWhG68kca430PokqyN3gwRUh02Awo81cRtNsrInztcX1kbnuvbvaAbETedCU5EE3arUviX4xwOeP92Nd7C8XtGHvjj0DK9aWjWoe2HpQjtpmXhnCQxQ_ZB2Qd4GrVSWWUrj1iq7lw2rD9pS9JNl7PgMtjebTvNyudM02T1pB-UmBppMDRR7C2ksPvQ/s740/%E1%9E%9F%E1%9F%86%E1%9E%8E%E1%9E%84%E1%9F%8B-%E1%9F%A0%E1%9F%A4-740x477.jpg

ការងារអ្វីក៏ដោយសុទ្ធតែមានតម្លៃទាំងអស់ ឱ្យតែការងារនោះរកប្រាក់ដោយកម្លាំងញើសឈាម និងជាការងារស្មោះត្រង់ លើកលែងតែការងារលួចឆក់ ឬប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ដែលធ្វើឱ្យអ្នកដទៃក្តៅក្រហាយ ទួញសោក ទើបសង្គមចាត់ទុកថា វាជាការងារគ្មានតម្លៃ និងគួរឱ្យស្ពប់ខ្ពើម ៕

ចាយពេល១០ថ្ងៃ១១ម៉ោង BABYMONSTER សម្រេចបាននូវភាពអស្ចារ្យនៅឆ្នាំ២០២៤

0

នៅថ្ងៃទី១១ ខែមេសា ផលិតកម្ម YG Entertainment បានប្រកាសថា គិតត្រឹមម៉ោង ១១:៣៥ ព្រឹក(ម៉ោងនៅប្រទេសកូរ៉េ) វីដេអូចម្រៀងបទ “SHEESH” របស់ BABYMONSTER ដែលជាការត្រលប់មកវិញលើកដំបូងរបស់ពួកគេជាមួយនឹងសមាជិកទាំងប្រាំពីរនាក់ដែលមាន Ahyeon បានកើនលើស ១០០ លានដងនៅលើ YouTube ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcihTmaCyXDnCXofp0jcRhhUUxcA8ielcjM-RRW49bAM72TKWRzjx8k97DLSQdiw24hjMVN-_zYj7azE64PuHHrF2iS8egPX2eitzqngIP8l_DLR8NAD-0QmMDDZK-S33cSMK4IqK47oFa4dOSA8EwZmhbYQYQ1Z5tbb8y85EmdABxUveLzybzjYYSPGY/s1000/1712705615-babymonster-02.jpg

បទ “SHEESH” បានទម្លាក់នៅថ្ងៃទី១ ខែមេសា ហើយបានចំណាយពេលត្រឹមតែ ១០ ថ្ងៃ និង 11 ម៉ោងដើម្បីឈានដល់ចំណុចសំខាន់ ដោយធ្វើឱ្យវីដេអូចម្រៀងរបស់ពួកគេក្លាយជាវីដេអូលឿនបំផុតដើម្បីសម្រេចបាននូវស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍នេះបន្ទាប់ពីបទ “BATTER UP, ” ដែលចំណាយពេលត្រឹមតែ ១៨ ថ្ងៃប៉ុណ្ណោះ ខណៈពេលដែលបង្កើតកំណត់ត្រា YouTube ថ្មីមួយសម្រាប់ជាវីដេអូចម្រៀងដំបូងរបស់ក្រុមនារី K-pop លឿនបំផុតដែលឈានដល់ ១០០ លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3IYjQWHQIDU10vtMZZhQpqqVGTjiojqT9vG9c0zPuWZSUvVRpd_weC_wUxPZFA-0wF5Mv_CYqrvOZa-W_hyphenhyphen2hLtk7hKzrxweRK3yPgZ98N2LrrDiVyKga8ui1Q1N6g_qRQLIwpfQF-JdVmTF0tNa80w2odP6Y7BoM6bC7zr-ADfsZ8UcThf13PdeOXEo/s900/BABYMONSTER.jpg

ឯតទគ្គកម្មថ្មីនេះ គឺជាល្បឿនលឿនបំផុតក្នុងការឈានដល់ ១០០ លាន views ក្នុងចំណោមវីដេអូចម្រៀងរបស់សិល្បករ K-pop ដែលបានបង្ហាញខ្លួនក្រោយឆ្នាំ ២០១៧ ។ សូម្បីតែនៅក្នុងវិសាលភាពធំនៃក្រុមនារី K-pop គ្រប់ពេលវេលាក៏ដោយ BLACKPINK គឺជាក្រុមចម្រៀងនារីតែមួយគត់ដែលមានកំណត់ត្រា នៃការសម្រេចបាននូវចំណុចសំខាន់នៃការមើល ១០០0 លានដងលឿនជាងបទ “SHEESH” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQHO2fPxLRc5YzwHWgEWxc3A-pwqgZaX0qtbOvd0edLtlwFwuyD3LOPLLkDFG1Hq3d-vUoTAXpyG6viwN69ZEKTPYHPM0PRqCzKHVOD4Vcqu0hwVkqZ2-XpLrhnehaSrH1_uHhVJDfz3uHf3UFvgKzHBDnPmKkpr7OhzhTU23EkpEMskR35jGw49WoP68/s696/SHEESH-PV-240405_1-696x464.jpg

ជាលទ្ធផល BABYMONSTER ឥឡូវនេះមានវីដេអូចម្រៀងចំនួន ៣ ដែលមានអ្នកចូលមើលរាប់រយលានរួមទាំងបទ “BATTER UP” ដែលកើនលើស ១០០ លានដងក្នុងរយៈពេលត្រឹមតែ ១៨ ថ្ងៃ និង ២០០លានដងក្នុងរយៈពេល ៥៣ ថ្ងៃ និង បទ “Stuck In The Middle” ដែលសម្រេចបាន ១០០ លានក្នុងរយៈពេល ៣៨ ថ្ងៃ៕

វិធី ៣ យ៉ាងធ្វើឱ្យស្បែកសភ្លឺថ្លារលោង ដោយមិនចាំបាច់លាបឡេ

0

ឡេគឺជាផលិតផលដែលកំពុងពេញនិយមខ្លាំងទូទាំងពិភពលោកក្នុងការជួយស្តាស្បែកឱ្យមានសុខភាពល្អ បង្កើនការផលិតកូឡាជែន បង្កើតកោសិកាថ្មី ធ្វើឱ្យស្បែកសភ្លឺថ្លាម៉ត់រលោងមានសំណើម ក៏ដូចជាជួយការពារស្បែកពីកាំរស្មីពន្លឺព្រះអាទិត្យជាដើម។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់បានសបែបធម្មជាតិ ដោយមិនបាច់លាបឡេ អ្នកអាចជ្រើសរើសលាបម៉ាសកន្ទក់ជាមួយគ្រឿងផ្សំធម្មជាតិផ្សេងទៀត ដើម្បីធ្វើឱ្យស្បែកអ្នកចាំនិងក្មេងជាងវ័យ ជាមួយរូបមន្តដូចខាងក្រោម៖

១.លាយម្សៅកន្ទក់ជាមួយស៊ុតមាន់៖ ស៊ុតមាន់សម្បូរទៅដោយប្រូតេអ៊ីន និងកូឡាជែន ដែលជួយចិញ្ចឹមកោសិកាស្បែក បង្កើនការបត់បែន ប្រឆាំងនឹងកត្តាដែលបណ្តាលឱ្យខូចស្បែក។ រីឯម្សៅកន្ទក់វិញមានសារធាតុចិញ្ចឹមខ្ពស់ ដែលក្នុងនោះវីតាមីន B1 ប្រឆាំងនឹងភាពចាស់ ជួយព្យាបាលមុន បង្កើនការផលិតកូឡាជែន និងបង្កើតកោសិកាថ្មីឡើងវិញ។
ដូច្នេះរបៀបធ្វើ៖ ដំបូងលាយគ្រឿងផ្សំដូចជាម្សៅកន្ទក់ជាមួយស៊ុតមាន់ចូលគ្នាឱ្យសព្វ រួចលាងសម្អាតមុខរបស់អ្នកឱ្យស្អាត ហើយលាបល្បាយថ្នមៗទុកចោល ១០-១៥ នាទីរួចលាងមុខជាមួយទឹកត្រជាក់ជាការស្រេច។https://skinkraft.com/cdn/shop/articles/glowing-skin_1024x1024.jpg?v=1580109461

២.លាយម្សៅកន្ទក់ជាមួយស្រាបៀរ៖ ស្រាបៀរភាគច្រើនមានផ្ទុកសារធាតុ polyphenols និង melanoidin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មពីរដែលជួយជម្រុះនិងបំបាត់ស្លាកស្នាម។ របៀបធ្វើ លាយគ្រឿងផ្សំឱ្យល្អចូលក្នុងល្បាយក្រាស់ បន្ទាប់មកលាបល្បាយដោយផ្ទាល់លើដងខ្លួនរបស់អ្នក ហើយម៉ាស្សាដើម្បីជួយឱ្យសារធាតុចិញ្ចឹមជ្រាបចូលកាន់តែជ្រៅ រួចទុកល្បាយលើស្បែកប្រហែល ១៥ នាទីហើយលាងសម្អាតជាមួយទឹកស្អាតជាការស្រេច។https://cdn.shopify.com/s/files/1/0569/1998/2114/files/Bright_Skin_1_550x400_oct.webp

៣.លាយម្សៅកន្ទក់ជាមួយប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើគឺជាសារធាតុផ្សំដ៏ល្អដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព និងស្បែក។ Aloe vera មានផ្ទុកអាស៊ីត cinnamic អាស៊ីតហ្វូលិក និងវីតាមីន A, C, B1, B2, B6, E, ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ភាពចាស់ ធ្វើឱ្យស្បែកមានសំណើមនិងក្មេងជាងវ័យ។ របៀបធ្វើ ប្រើកាំបិតបំបែកស្លឹកប្រទាលកន្ទុយក្រពើដើម្បីយកសាច់ពណ៌សនៅខាងក្នុង បន្ទាប់មកលាងសាច់ប្រទាលកន្ទុយក្រពើឱ្យស្អាត រួចដាក់ក្នុងម៉ាស៊ីនក្រឡុក។ លាយទឹកអាល់ឡូវែរ៉ា ៣ ស្លាបព្រាបាយ ជាមួយម្សៅកន្ទក់ ២ ស្លាបព្រាបាយ ហើយលាបលើស្បែកឱ្យស្មើៗគ្នា ជៀសវាងតំបន់ភ្នែក រួចម៉ាស្សានិងសម្រាករយៈពេល ២០ នាទី បន្ទាប់មកលាងមុខរបស់អ្នកជាមួយនឹងទឹកស្អាត រង់ចាំឱ្យស្បែកស្ងួតតាមបែបធម្មជាតិ ហើយបន្តជាមួយនឹងវិធីថែទាំផ្សេងៗទៀតជាការស្រច៕https://www.healthshots.com/wp-content/uploads/2020/08/glowing-skin-naturally-.jpg

ភាពជាដៃគូរវាង LISA និង RCA Records របស់អាម៉េរិកត្រូវបានគេរំពឹងថានឹងជំរុញអាជីពរបស់នាងឱ្យកាន់តែខ្ពស់

0

LISA សមាជិកក្រុម BLACKPINK បានចុះហត្ថលេខាជាផ្លូវការជាមួយ RCA Records ក្នុងការបោះជំហានថ្មីមួយនៅក្នុងអាជីពដ៏គួរឱ្យទាក់ទាញរបស់នាង។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយភ្នាក់ងាររបស់នាងគឺ LLOUD ដែលបានប្រកាសនៅលើបណ្តាញសង្គមនៅថ្ងៃទី១១ ខែមេសាដើម្បីចែករំលែកដំណឹងដ៏គួរឱ្យរំភើបចិត្តជាមួយអ្នកគាំទ្រទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAMkEf4L245B-4ijacdWc0FxhO6wUu3Y55GNZ-UI9XyhpziG0GYQUAwvJNROBY88Bz0UlqR3I2NtEnQzEXJ_c6Zm-93gFvs-_FzJn1Iw78z6qn5Z6ez_5Ij2y02-l1ymfUDUJqiYkDdTnw2m1hAw0J3813FCnjU7LJFa3eAtEnnUjhVUkWHgdelE34zCE/s1350/image_2024-04-11_11-21-39.png
RCA Records ជាក្រុមហ៊ុនថាមពលនៅក្នុងពិភពតន្ត្រី និងជាសាខារបស់ក្រុមហ៊ុន Sony Music ឥឡូវនេះគឺទ្រនំតន្ត្រីថ្មីសម្រាប់ LISA ។ ការសហការនេះសន្យាថានឹងបើកផ្លូវថ្មីសម្រាប់ទេពកោសល្យរបស់នាង ដោយនាំយកស្ទីលប្លែកៗ និងមន្តស្នេហ៍របស់នាងទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ។ ភាពជាដៃគូរវាង LISA និង RCA Records ត្រូវបានគេរំពឹងថានឹងបង្កើតភាពស៊ីសង្វាក់គ្នាដែលនឹងជំរុញអាជីពរបស់នាងឱ្យកាន់តែខ្ពស់ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjC9Jr79qSq7UJ4_qS-4uZWjftGNwqkbENFFEyxFg931gGBSkxjQfAJZII6ABzvJsY1rekhcRidDpVQeRCyGjxC2fWaN5NXtiWh0zzE0N0ryX7B2YQ5xWWQuOwhqyI6UgOEJxIn-DT_RwwI9pxgsehe2d5r1-zIVe9IHFMIXFTzr9cyX4TZKld9B1zjbI/s1348/image_2024-04-11_11-21-34.png

ទន្ទឹមនឹងការប្រកាសនេះ LLOUD ក៏បានបើកដំណើរការគេហទំព័រថ្មី LaLisaOfficial.com ដោយអញ្ជើញអ្នកគាំទ្រឱ្យស្គាល់ពីការអភិវឌ្ឍន៍ និងគម្រោងចុងក្រោយបំផុតដែល LISA កំពុងធ្វើការជាមួយ RCA Records ។ គេហទំព័រនេះមានគោលបំណងធ្វើជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ការធ្វើបច្ចុប្បន្នភាព និងព័ត៌មានអំពីកិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរបស់ LISA ក្រោមក្រុមហ៊ុនថ្មីរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMGKc29HLbHsl-lqmNajcyCLzxGjzxGWvrwpr7chyphenhyphenbEnsCu421l8dMWQoKVfYjUHf4cZHK45NPSn_RuyPrdW3NqxwAeiKphN94tBCz-FUayaYZwO4kU9r2ockULHNqXQJuCQ8VwaPrf0geBYe8Wq161VpCIzM7c0OHEugtC1RyjB7pOXSfWR01FViLusw/s1350/image_2024-04-11_11-21-40.png

គួរបញ្ជាក់ថា Lisa បានប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនជាផ្លូវការនៅរសៀលថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ។ ការបើកក្រុមហ៊ុនផ្ទាល់ខ្លួនរបស់តារាចម្រៀងល្បីឈ្មោះរូបនេះគឺជាសមាជិកទី២ របស់ BLACK PINK បន្ទាប់ពីមិត្តរួមក្រុម Jennie ដែល បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដូចគ្នា។ ក្រៅពីវិស័យតន្រ្តី ឆ្នាំនេះ Lisa បានចូលប្រឡូកក្នុងវិស័យភាពយន្តហូលីវូដផងដែរ។ Lalisa Manoban ជាតារាចម្រៀង Kpop ដ៏មានឥទ្ធិពល មានអ្នកគាំទ្រយ៉ាងច្រើននៅលើ Instagram មានអ្នកចុច Follow ដល់ទៅជាង ១០០ លាននាក់៕

លម្អិត ជុំវិញករណីប្លន់សម្លា..ប់ម្ចាស់ប្រ៊េន Lakamo

0

មានការភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញសង្គម ក្រោយលោកឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រ៊េន Lakamo បានបាត់បង់ជីវិត នៅក្នុងករណីប្លន់ក្នុងគេហដ្ឋាន ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi68xcnk7aYECLGT8t6e4OqUP6Q-7BcOgpi5IUzMSW0AP9C1PlbRIot_5JKtlC9xyY01anY8nGFn9hajIKakKzy0Hql_1JcOZuP9mfiS1S7N3_bXl8MEpUykuPfms8IQ9_NIF3eygFquml-U3DiYSDRvZ6ivEEkCSuwLBGyTOhyphenhyphenLnI5OQv7-HUjEYsqF8I/s2048/434760959_778376304406019_228883291646119210_n-2.jpg

យោងតាមការចេញផ្សាយសារព័ត៌មានក្នុងស្រុក Fresh New បានបញ្ជាក់ថា៖” ប្រហែលម៉ោង ១១ យប់ ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឱ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ លុះពេលទៅដល់ ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និង លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ផលិតផល Lakamo ហើយក៏បាញ់លោកមួយគ្រាប់ចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMCCnti9Pv3OZ5oVq4DnGDDpEJX-HMY1Np3ldbYKa9g9hhnp-RkGj5OHwddXF_0hlVKEbCMuqaHP35CH6e57YZoOtvZQAOHg6os09R0w_7lGeDaI6faj1n-n06WCpemNduSNvOV5V5d-PTS0lzbZKFVk8eFa9CI88b-VafI5FIZFYp-FYieMXXQh9FqTM/s820/Screenshot%202024-04-11%20163246.png

ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ តាមប្រភពបានបញ្ជាក់ថា ជនដៃដល់បានជំរិតឱ្យជនរងគ្រោះយកលុយមកប្រគល់ឱ្យខ្លួនចំនួន ២០ ម៉ឺនដុល្លារ ខណៈការធ្វើសកម្មភាពរបស់ជនដៃដល់ គឺស្ថិតនៅក្នុងផ្ទះជនរងគ្រោះ បានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ ៧ ថ្ងៃទី ១១ ខែមេសា ទើបហេតុការណ៍នេះបានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និង បង្ក្រាបជនដៃដល់ ស្របពេលដែលពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និង កំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh65LK9WtAHYRk91SMARUMESmlvLIMdaXpdP5MRj328tzLOprWCRW31ugiQPQy5wGJHP520iCRvUx61EyL-BBfNkN4DCf0BX0RKypsLtoBGSg1w3-cybYDScLWWtUugfBUh3_gQujOYGF52-di-WNqRdLmI_ZVtV8FACCm2pSzLEs_R2h-OlVU8JI_eXHs/s806/Screenshot%202024-04-11%20163213.png

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរមនុស្ស១២ ជុំវិញករណីប្លន់សម្លាប់នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggNNnXxjRiHDHootN1Ypke1agKK58WYjKeJap6Xvlqr41r5wLszHdxc2BE4_hxHcLHvZmsy3WrfP1toqCHfjiJQ86s4s_VRDDCnia5MKrr32dcpYDtzM1Mf3dbcqNFzW2maPxBZ0W6xTecfhDl_e50aGTtuYy0xtioic13no0mMgEhBkpWJm7bMBb4-zk/s891/Screenshot%202024-04-11%20163315.png

 

កុមាររាប់រយនាក់នៅទូទាំងពិភពលោកកំពុងប្រឈមនឹងជំងឺចាស់ជរា

0

ជំងឺ Progeria ឬគេហៅថាជំងឺចាស់ជរាគឺកំពុងមានការកើនឡើងខ្លាំងនៅតាមបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក។ ជំងឺនេះកើតឡើងពីភាពមិនប្រក្រតីនៃកោសិកា និងហ្សែននៅក្នុងរាងកាយដែលកាន់តែយ៉ាប់យ៉ឺនច្រើនជាងធម្មតា។ ចំពោះរោគសញ្ញានៃជំងឺ Progeria គឺការមិនលូតលាស់ផ្នែកកម្ពស់ និងទម្ងន់ចុះខ្សោយ, បាត់បង់ខ្លាញ់ក្នុងខ្លួន, ជ្រុះសក់, ឃើញសរសៃក្បាលច្បាស់, ស្បែកជ្រីវជ្រួញ, ក្បាលធំ, ភ្នែកលៀន, មាត់ស្តើង, មុខចាស់, ដៃជើងស្វិត និងឆាប់អស់កម្លាំងជាដើម និយាយឱ្យសាមញ្ញទៅ ក្មេងអាយុ ១០ ឆ្នាំអាចមើលទៅដូចមនុស្សអាយុ ១០០ ឆ្នាំអញ្ចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij7JWSndInrXQ6tgOEjk6z32v25ih4BkU6Prm7mryV9QIn7Cl78lQ0lWbjVOt0MsX9I2qPacztCrPoKI0XyEEH8baBSXDeACET-P_BOQxnuv-wXrygkhGy9Q7YsxNcwX-p0Y9xsy6yV6LEQxTrrfX1_FWy9jLQuvpZvVP9WzkWGdGiyBChGjXgIvCKWfw/s800/82df934d4c044c8c9e4b24c8ee401e3b.jpg

សម្រាប់មូលហេតុដែលធ្វើឱ្យកុមារកើតជំងឺនេះគឺមិនទាន់រកឃើញមូលហេតុពិតនោះទេ។ គេគ្រាន់តែដឹងថាវាទំនងបណ្តាលមកពីភាពមិនប្រក្រតីនៃការផ្លាស់ប្តូរហ្សែនដែលអាចធ្វើឱ្យកោសិកាមានអាយុលឿនជាងធម្មតា។ ទោះជាយ៉ាងណា បើយោងតាមវេជ្ជបណ្ឌិតរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ជំងឺនេះប្រហែលជាមិនទាក់ទងនឹងហ្សែនរបស់ឪពុកម្តាយនោះទេ ទោះបីជាឪពុកម្តាយមានសុខភាពល្អឥតខ្ចោះប៉ុណ្ណាក៏ដោយ ក៏កុមារនៅតែអាចកើតជំងឺនេះដែរ។ បើយោងតាមអ្នកជំនាញដែលសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺ Progeria គឺជាប្រភេទជំងឺកម្រដែលកាលពីមុនវាមានឥទ្ធិពលលើមនុស្សម្នាក់ក្នុងចំណោមមនុស្ស ២០ លាននាក់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAoJnO3JkdIw2nTSBYTqUH48S2jCDb6IG_3Iyd2oNbzvF_O3PMPFG3Msv2A7MwwguxEEKOudkHTftTPXdzC0uGBYjzqRuY2SAw2tCiAP1zQp_7edSrC3_uV7rVksO2YMTMJdfc4xj11BNnSKJ-BoTUBI_A340H9T_TfR3EMi4s3zRmEMOtIEOfSNjQKFI/s645/GettyImages-505389490-645x645.jpg

ប៉ុន្តែថ្មីៗនេះជំងឺចាស់ជរានេះបានប៉ះពាល់ទៅដល់កុមារ ១ នាក់ក្នុងចំណោម ៨ លាននាក់ដែលមានកុមារ ៩០% សុទ្ធតែទទួលរងពីជំងឺនេះ វាបណ្តាលមកពីការផ្លាស់ប្តូរនៅក្នុងហ្សែន Lmna ដែលបណ្តាលឱ្យមានការសំយោគប្រូតេអ៊ីន laminA ខុសប្រក្រតី។ ហេតុនេះហើយ ដើម្បីការពារកុមារពីជំងឺ Progeria អ្នកគ្រាន់តែពិនិត្យរាងកាយរបស់ឪពុកម្តាយ ការធ្វើផែនការមុនពេលមានកូន វាអាចគ្រប់គ្រាន់ដើម្បីជួយរកឃើញភាពមិនប្រក្រតីនៅក្នុងកោសិកាផ្សេងៗ។ នៅក្នុងខ្លួនរបស់ឪពុកម្តាយ ដែលអាចមានឥទ្ធិពលខ្លះលើកូនរបស់ពួកគេ ប៉ុន្តែវាមិនអាចបញ្ជាក់ពីជំងឺនីមួយៗបាន ១០០% នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWoL1JgjxqCStSo4Os5FLFA3Ez7MAx-ogHtPXXk1cW4eTzt_tBV2sfze_e5ylUIv-xUsGA59U8dEuc-77RnW_Wea3ErHiRVXjLUPetgRm067BkW_XTNo1QgjkLtt9fM9ZeWedYav9dfhfSd5PzJA9wFhNa7eIsCMiwoGhDuLHguFXMP2CmgL13I6YxOxo/s1200/PRF-Feature-Image-2.jpg

គួរបញ្ជាក់ដែរថា ប្រសិនបើកុមារប្រឈមនឹងជំងឺនេះគឺពិបាកនឹងព្យាបាលណាស់ ព្រោះបច្ចុប្បន្ននេះនៅតែមិនទាន់មានវិធីដើម្បីស្វែងរកការព្យាបាលបាន ១០០% សម្រាប់ប្រូហ្សេរីយ៉ានោះទេ។ វាអាចធ្វើទៅបានតែដើម្បីគាំទ្ររោគសញ្ញា និងសុខភាពទូទៅរបស់អ្នកជំងឺដោយគ្មានកំណត់ ឬដោយការធ្វើតេស្ត Lmna ដើម្បីពិនិត្យកម្រិតម៉ូលេគុលចំពោះស្ត្រីមានផ្ទៃពោះ។ ជាទូទៅជំងឺនេះអាចបណ្តាលឱ្យកុមារស្លាប់នៅចន្លោះអាយុពី ៨ ទៅ ២១ ឆ្នាំ ប៉ុន្តែភាគច្រើនកុមារដែលមានអាយុប្រហែល ១៣ ឆ្នាំគឺសុទ្ធតែបានបាត់បង់ជីវិត៕

ការនាំចេញអង្ករវៀតណាមកើនឡើងនៅត្រីមាសទី១ ឆ្នាំ២០២៤

0

ប្រទេសវៀតណាម ៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានរាយការណ៍ថា កាលពីត្រីមាសទី១ (ចាប់ពីខែមករា ដល់ខែមីនា) ឆ្នាំ២០២៤ វៀតណាមបាននាំចេញអង្ករទៅក្រៅប្រទេស ស្មើជាង២លាន១សែនតោន កើនឡើង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ ការនាំចេញអង្ករបានបង្កើតប្រាក់ចំណូលចូលប្រទេស ស្មើប្រមាណ១.៤០០លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM7eIkVUwgc6RFiQ-gpI-8L2D_vGGAAfddalsZE7DiI_X7x2YtBW6z9_JK7TGH-BEA9svcw-kmdaPHYPRWVXaRu7t6sl5_8XUDvwg8B4nUKj20Md9yaWLYvc27oF59EvrCUUwxujRNvfB-lWLuYFNteoQEAkRdny82UAnucgDu7IsmRe4KDPWnqVEVfuo/s1600/rice-1680248066.jpg

សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ថា ហ្វីលីពីន គឺជាប្រទេសនាំចូលអង្ករវៀតណាមក្នុងបរិមាណច្រើនបំផុត ស្មើនឹង៣៨% នៃចំណែកទីផ្សារ ។ រីឯប្រទេសមួយចំនួនទៀតដែលបានទិញអង្ករច្រើនពីវៀតណាម រួមមាន ៖ ឥណ្ឌូណេស៊ី, ចិន, ហ្គាណា, ម៉ាឡេស៊ី និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYSHPX1K3EIAj3A2PJmN37A9YJ_oy-qUAckZlryRAOL_3rdvyqRANOAg3tqr-UzRSC5X4_S7zO2D9zZnWeujJGNMTgqS0Epem3rjaLktmcxYb1awgkxbMhFWp_6aL9JLtLAEWbJUx07juxFaM0u1-TNB5SkoemLtB4BpW2lsHUmUBTfFaUr7K08cl3Z_g/s3500/KULMEDVSNRJTDJZBF7347Y4TIU.jpg

រដ្ឋាភិបាលវៀតណាមបានអំពាវនាវឱ្យបណ្តាក្រុមហ៊ុននាំចេញអង្ករវៀតណាមព្យាយាមពង្រីកទីផ្សារ និងបង្កើនគុណភាពផលិតផលឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យអង្ករវៀតណាមមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារពិភពលោក ។ នៅខែមេសា ឆ្នាំ២០២៤ តម្លៃនាំចេញអង្ករបាក់របស់វៀតណាម ស្មើនឹង៥៧៦ដុល្លារអាមេរិកក្នុង១តោន ធ្លាក់ចុះ១២% បើធៀបនឹងអំឡុងពេលដើមឆ្នាំ២០២៤ ហើយវាជាតម្លៃទាបជាងគូប្រជែងផ្សេងទៀត ដូចជា ៖ ប្រទេសថៃ និងប៉ាគីស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGZZzUB8YFVDdalro6X8gVicwIVzLZjaAiFUChW5GLjb54FRZrYlouw1DgIgYaVuaeJl84NTiLSb7yWo5azP2PW2Uw0l9YY_T9VuHFbwY38rUip7dPGKWcF9LNH8E67lZT0mXDiwEpeiOComL80stNhJtAjJz85Gm2R5cuCpBDaQ7rDkvQ7cfiKAEZ8jY/s787/gao_mekong_2-1601.jpg

បើតាមក្រុមអាជីវករលក់អង្ករឱ្យដឹងថា ការប្រមូលទិន្នផលស្រូវនៅរដូវរងា និងនិទាឃរដូវដ៏ច្រើនបំផុតក្នុងឆ្នាំ២០២៤ នឹងបញ្ចប់ការប្រមូលផលនៅចុងខែមេសា ឆ្នាំ២០២៤ ហើយគេរំពឹងថា តម្លៃអង្ករនឹងកើនឡើងបន្ថែមទៀតនៅជិតដល់ពេលបញ្ចប់ការប្រមូលផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeB9KLbk2GBkF0DIXSJkDTSf-LgCe9h9AGTLTm8DkaGzAWzle13Qsl-07D8YreiGyNtNky9IS0nKROvFmcld8QMEDh3Wf8zUC50miH12SZl14rP72OWKr_Sx5DsPaB6Y_tpp16llWnKssd8v-RRH4GZ7Bew8wElW76rrC_citGhkLy0cEzQJeBRL5DfX8/s1200/download.jpg

កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាមបាននាំចេញអង្ករ ស្មើចំនួន៨លាន១សែន៣ម៉ឺនតោន ហើយធ្វើឱ្យវៀតណាមទទួលបានប្រាក់ចំណូលរហូតដល់៤.៧០០លានដុល្លារអាមេរិក ។ រីឯនៅឆ្នាំ២០២៤នេះ រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅទទួលប្រាក់ចំណូលពីការនាំចេញអង្ករ ឱ្យបាន៥.០០០លានដុល្លារអាមេរិក ៕

Facebook Messenger បានបន្ថែមមុខងារថ្មីៗមួយចំនួន ដែលអ្នកគួរតែដឹង

0

ថ្មីៗនេះ Messenger បានដាក់ឱ្យដំណើរការនូវមុខងារថ្មីៗមួយចំនួន ដើម្បីជួយអ្នកប្រើប្រាស់មានបទពិសោធន៍ក្នុងការផ្ញើសារ និងជជែកកាន់តែងាយស្រួល។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺមុខងារនៃការចែករំលែករូបថត និងវីដេអូជាមួយនឹងគុណភាពបង្ហាញខ្ពស់ (HD)។ លើសពីនេះ Messenger ក៏នៅមានមុខងារមានប្រយោជន៍ជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ក្នុងការរុករក។ ដូច្នេះខាងក្រោមនេះគឺជាមុខងារថ្មីៗរបស់ Facebook Messenger ដែលអ្នកគួរដឹង៖

១.ចែករំលែករូបថត និងវីដេអូក្នុងកម្រិតច្បាស់ HD៖ ជាមួយនឹងមុខងារថ្មីនេះ អ្នកប្រើប្រាស់អាចផ្ញើរូបថតក្នុងកម្រិតភាពច្បាស់ខ្ពស់បំផុត និងលម្អិតនៃរូបថតដើម។ ដើម្បីផ្ញើរូបថត HD នៅក្នុង Messenger សូមចុចកន្លែងជ្រើសរើសរូបថត បន្ទាប់មកចុចលើរូបតំណាង HD នៅជ្រុងខាងស្តាំនៃអេក្រង់ ហើយចុចផ្ញើជាការស្រេច។ ប្រសិនបើអ្នកត្រូវការចែករំលែករូបថតច្រើនក្នុងពេលតែមួយ ចុចប៊ូតុង HD បន្ទាប់ពីជ្រើសរើសរូបថតទាំងអស់រួចចុចផ្ញើ នោះរូបភាពដែលផ្ញើទាំងនោះនឹងមានកម្រិតច្បាស់បំផុត។https://cafefcdn.com/203337114487263232/2024/4/11/photo-4-1712804347821459478714-1712818103993-1712818104795625920648.jpg

២.បង្កើតអាល់ប៊ុមដែលបានចែករំលែកជាមួយមិត្តភក្តិក្នុងក្រុម៖ Messenger បានបន្ថែមមុខងារនៃការបង្កើតអាល់ប៊ុមដែលបានចែករំលែកនៅក្នុងការជជែកជាក្រុម ជួយអ្នកប្រើប្រាស់ចែករំលែក រៀបចំ និងរំលឹកជាមួយសាច់ញាតិ និងមិត្តភក្តិអំពីការចងចាំដែលទាក់ទងនឹងរូបភាព និងវីដេអូទាំងនោះ។ ហេតុនេះដើម្បីបង្កើតអាល់ប៊ុមថ្មីនៅក្នុងការជជែកជាក្រុម ដំបូងអ្នកត្រូវជ្រើសរើសរូបថតជាច្រើនពីឧបករណ៍តែង ឬចុចឱ្យយូរលើរូបថតនៅក្នុងការជជែក បន្ទាប់មកចុចបង្កើតអាល់ប៊ុម ដើម្បីបន្ថែមទៅអាល់ប៊ុមដែលមានស្រាប់ជាការស្រេច។ នោះអ្នកគ្រប់គ្នាដែលនៅក្នុងការជជែកអាចមើល បន្ថែម ឬលុប និងទាញយករូបភាពវីដេអូពីអាល់ប៊ុមបានយ៉ាងងាយ ដើម្បីស្វែងរកអាល់ប៊ុមនៅពេលណាក៏បាន បន្ទាប់មកសូមចុចឈ្មោះក្រុមជជែក រួចចុចលើឯកសារមេឌៀ។ ទោះជាយ៉ាងណាមុខងារនេះបច្ចុប្បន្នមិនទាន់មាននោះទេ ដោយគេរំពឹងថានឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។https://cafefcdn.com/203337114487263232/2024/4/11/photo-3-17128043452001434686930-1712818105982-17128181061152094716429.jpg

៣.បន្ថែមមិត្តថ្មីដោយប្រើកូដ QR៖ ជំនួសឱ្យការបញ្ចូលឈ្មោះ ឬលេខទូរស័ព្ទ អ្នកប្រើប្រាស់កម្មវិធី Messenger អាចបន្ថែមមិត្តថ្មីដោយស្កេនកូដ QR របស់ Messenger ផ្ទាល់ខ្លួនរបស់ពួកគេ ឬចែករំលែកលេខកូដ QR របស់ពួកគេជាមួយមិត្តភ័ក្តិ ដើម្បីបង្កើតមិត្តភក្តិ និងជជែកកាន់តែលឿន និងងាយស្រួលជាងមុន។ ដូច្នេះដើម្បីបន្ថែមមិត្តថ្មីដោយប្រើកូដ QR អ្នកប្រើប្រាស់អាចចូលទៅកាន់ការកំណត់ ហើយចុចលើរូបតំណាងកូដ QR នៅជ្រុងខាងឆ្វេងខាងលើនៃអេក្រង់។ ពីទីនោះអ្នកប្រើប្រាស់អាចស្កេនកូដ QR ជាមួយកាមេរ៉ារបស់ឧបករណ៍ ឬចែករំលែកកូដ QR របស់ពួកគេដោយសេរី។https://cafefcdn.com/203337114487263232/2024/4/11/photo-2-17128043427051332568864-1712818107992-17128181081381219983014.jpg

៤.ផ្ញើឯកសារធំ៖ ជំនួសឱ្យការចែករំលែកតាមរយៈអ៊ីមែល អ្នកប្រើប្រាស់អាចផ្ញើឯកសាររហូតដល់ 100MB ដោយផ្ទាល់តាមរយៈកម្មវិធី Messenger។ មុខងារថ្មីនេះនឹងគាំទ្រទ្រង់ទ្រាយឯកសារពេញនិយមទាំងអស់ រួមទាំង Word, PDF, Excel និង zip ផងដែរ៕https://cafefcdn.com/203337114487263232/2024/4/11/photo-1-17128043410982039516838-1712818108986-1712818109279397181455.jpg

តោះ! មកស្គាល់គោលដៅអេកូទេសចរណ៍ល្បីៗ ស្ថិតក្នុងខេត្តទាំង៥ ជុំវិញបឹងទន្លេសាបនៃប្រទេសកម្ពុជា

0

បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ បឹងទន្លេសាប គឺស្ថិតនៅជាប់ខេត្តសក្តានុពលទាំង៥របស់កម្ពុជា រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ ខេត្តទាំងនេះមិនត្រឹមតែប្រមូលផ្តុំទៅដោយប្រាសាទបុរាណរាប់ពាន់ឆ្នាំរបស់ខ្មែរជាច្រើនប៉ុណ្ណោះទេ ថែមទាំងសម្បូរដោយរមណីយដ្ឋានទេសចរណ៍ធម្មជាតិរាប់រយពាន់កន្លែង ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ បង្កើតបានជាប្រភពចំណូលដ៏កាក់កបរបស់ប្រជាពលរដ្ឋ ជាពិសេសគឺជួយជំរុញចំណូលសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរផងដែរ។ ដូច្នេះ ខាងក្រោមនេះ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងល្បីៗបំផុតជុំវិញបឹងទន្លេសាបនៃប្រទេសកម្ពុជា៖

១ ខេត្តសៀមរាប ៖ ជាខេត្តដែលស្ថិតជាប់នឹងបឹងទន្លេសាប ដែលបន្ថែមពីការដែលសម្បូរដោយរប្បធម៌អរិយធម៌ ស្ថាបតិយ្យកម្មចំណាស់ៗជាច្រើន ខេត្តមួយនេះក៏មានគោលដៅអេកូទេសចរណ៍ធម្មជាតិជាច្រើនកន្លែងរាប់មិនអស់ផងដែររួមមាន កំពង់ផែកំពង់ឃ្លាំង ,កំពង់ផែចុងឃ្នៀស ,កំពង់ភ្លុក ,បឹងពារាំង ,ជំរំសត្វស្លាប បឹងព្រះពន្លៃ។ តាមរយៈភូមិធម្មជាតិទាំងនេះ ភ្ញៀវទេសចរគ្រប់រូបគឺអាចមកលេងកម្សាន្តដើម្បីយល់ដឹងអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបឹងទន្លេសាប ការនេសាទ ទស្សនាសត្វស្លាប ព្រៃលិចទឹក សេវាកម្មស្នាក់នៅ ភ្លក្សម្ហូបអាហារឆ្ងាញ់ៗប្រចាំតំបន់ និងរួមមានសកម្មភាពសប្បាយៗជាច្រើនទៀតដូចជា ជិះទូក ជិះគោរក្របី បោះតង់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeuFHFOkw1jI0_pJgrvV1ZO3P2_2jq-IqQuoWmcSrag27ruX_pHLCAcVcUWj6ExipqXrgMJuQujw59JXVAHVFgbT2Qc1ULuSguGU9IbZmN0rDnIRy-rwjar5VnDhGlrr46vFnPy373IC0cCB1j3-NyleQw18FqBtz3UI_2c8JNhJSP6OTiZ235ir8MtH4/s2048/119731833_389592169101562_5323910764026349185_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgflVD1qmMAS2-uAZ4OeLKhvv9H-K1nJCMdQWQvLvCVNHHo7V32nDRJNwPXrC9xZb4mLXJuAEPc0K1lXMDOKRzwj1ckH1JD9d81DsBnmCt98ES810hVKy25DDOBv9PhhKxvFgr7Fepl7yy2khyphenhyphenm5G94Uxv9q8kVyW08Xb3e9x2qPhzk7tHtjRoVJrPsXqw/s960/bird-1.jpg

២ ខេត្តបាត់ដំបង៖ គោលដៅទេសចរណ៍ដ៏ទាក់ទាញមួយស្ថិតនៅក្នុងខេត្តបបាត់ដំបង គឺ សហគមន៍អេកូទេសចរណ៍ព្រែកទាល់។ វាគឺមានទីតាំងស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង ដោយធ្វើដំណើរតាមកាណូត ។ សក្តានុពលនៅសហគមន៍ព្រែកទាល់នេះរួមមាន ៖ សត្វស្លាបចម្រុះ ទេសភាពបឹងទន្លេសាប ទេសភាពព្រៃលិចទឹក ភូមិអណ្តែតទឹក សហគមន៍នេសាទ សិប្បកម្មកែច្នៃកំប្លោកជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg___wiF22Jwkr3SWCiICgr7AQpwHWRaMxvpW2AiiZgBOrtV9lMHgw_xkh-rpG64bTmRZoJP6uCnDkuuv1TpEsaT81Fv2VL7Lfjl6uAlr0up91fCNrGaTyN0QdvmojkrX_q8tDGgPjfq8Mh6i8cBe8xCkiBlqfqklsIIyvbbw6UxrAuogurzVJufgPHiKs/s1000/279286308_297478595894525_8936933398397722145_n-1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpigJpI0_e21G9vSqCINykx0u1Ul4bT5zO-4BefEVWzw36acc0-srQQkSV4m3wewA7r_EArlzU_rdas3erQbhww0aNe4oGhrIP1Rh-Sc22ljvI1Rrf_0xNxBXniBH9rST6YuWHkvkAUjRW_DkuqC_hge3AR41j5GRlBfHl88CVIWbV-EHGGLWimxSx0kY/s2048/143800001.jpg
៣ ខេត្តកំពង់ធំ៖ សហគមន៍អេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ និងបឹងទន្លេឆ្មា គឺជាគោលដៅដ៏ពេញនិយមបំផុតក្នុងខេត្តកំពង់ធំ។ អេកូទេសចរណ៍ផាត់សណ្តាយ ជាកន្លែងកម្សាន្តសម្រាកលម្ហែកាយបែបធម្មជាតិដ៏ល្អបំផុត ជាមួយនឹងភាពរៀបរយនិងស្រស់ស្អាតនៃផ្ទះបណ្តែតទឹករបស់ប្រជាពលរដ្ឋ ព្រៃលិចទឹករាប់ម៉ឺនហិកតា ដើមស្តី (ប្រភេទឈើព្រៃលិចទឹក) មានអាយុកាលជាង ២០០ឆ្នាំ និងមានទំហំធំរហូតដល់ទៅ១២ឱបមនុស្សពេញវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZT-72Ot0s2hhaqSZw1xuQCgmeWlXevlIcOiCvgMgPZoTe5NckJd_YuxiZWg7-OKacUFV6v8GZpsQRz_vgEwNj2Qx575zkZFA8_HDFxvmy9E6uLLfCDsP4P6BAbmURxosGTg2l4bu4U9GW3_7G1ykik8p8IyZkbOqGM_ONNKzyJWRzWPkED9unDliY9kU/s1201/56172C98-2BDD-43D0-A304-D9DF2C0.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-_8dokfb53xrFklr9frlDzF68EP9FxTc9gX8yzgeJNmpSsCMvhteux3oPHr5d2OdGkJtPZyvhJap-UrQ2UywJMjoG9nDHGhxBh62BGamH1Ljvu4BhsVkDDagssSU_YqsoOQIuG1L37EqC1yvwn_O4BDAvLsM7VCy7emi5t7XmqAPvtGB_mYfJALdiTOw/s780/130.png

ចំណែកឯ បឹងទន្លេឆ្មា គឺជាជម្រកដ៏សុខសាន្តរបស់ហ្វួងសត្វស្លាបបក្សីជាច្រើនប្រភេទរាប់ពាន់ក្បាល សម្បូរដោយជីវចម្រុះ ព្រៃលិចទឹក អមជាមួយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ ដែលបឹងទន្លេឆ្មាទាំងមូលគឺគ្របដណ្តប់លើផ្ទៃដីប្រមាណនឹង៤០០ហិកតាផងដែរ។

៤ ខេត្តពោធិ៍សាត់៖ សហគមន៍ភូមិបណ្តែតទឹកកំពង់ហ្លួង នៃខេត្តពោធិ៍សាត់ បច្ចុប្បន្នសហគមន៍ភូមិរបស់ប្រជាពលរដ្ឋនៅក្នុងការរស់នៅនិងចិញ្ចឹមជីវិតនៅលើផ្ទៃទឹក ទាំងការជួញដូរអាជីវកម្ម និងការនេសាទផ្សេងៗ ប្រមូលផ្តុំទៅដោយជីវចម្រុះគ្រប់ប្រភេទផងដែរ។ បន្ថែមពីនេះ កាលពីដើមឡើយ កំពង់ហ្លួងគឺជាកំពង់សម្រាប់ស្ដេចសំចត តាំងពីមុនរជ្ជកាលព្រះបាទអង្គច័ន្ទរាជា និងក្នុងសម័យព្រះអង្គច័ន្ទរាជាផ្ទាល់ ទើបកន្លែងមួយនេះបានជាប់ឈ្មោះ «កំពង់ហ្លួងៗ» រហូតដល់សព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcczSQvIICoySt07rEceG4yuVEbCZJC9MuHP5Qwqn33ITNrTsoyMoqL-nRiy_sQEaypwVXvhOf6GSqUVXzKS7vbxDUyiEI42zMhTd4YCH1JPVQ26dNkpn-ynTNXbkCcqtxUkjv7IErCBVAc_y8tM-_TxrTutTY9UUxBUwwyMw4yj7YiC9Kg0IUYKOe6Q4/s960/426299492_777645557729538_2055904842920058680_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvYPogK8Ck4kdG6PL2wwpagr2JIOUtQqY6nBrmEON4GIUBTnyZ-1eHDN6xLFGDFeBaukqClZyk9qH_lXndqnsLUz8Jlay4Ue6sZQkL_bvmG60RbQzYFWk3BsclzXf5ct4hrtNg0CW3Y-1e_9Pjo7y5DPaMKUUkBnpUu6tRN5LwFa_I6gi2ADfx2UCR8l0/s960/426304192_777645311062896_7212945130502683538_n.jpg

៥ ខេត្តកំពង់ឆ្នាំង៖ រមណីយដ្ឋានភ្នំនាងកង្រី គឺជាភ្នំប្រវត្តិសាស្រ្តនៃរឿង«ឬទ្ធិសែននាងកង្រី » ។ បន្ថែមពីនេះ ភ្នំនាងកង្រីមានសម្រស់ព្រៃភ្នំ និងទឹកទន្លេជាប់ជើងភ្នំជាការទាក់ទាញបំផុត។ ទស្សនីយភាពធម្មជាតិ ភ្នំនាងកង្រី បានបង្ហាញពីរូបរាងភ្នំយ៉ាងចម្លែក គឺដូចជារាងមនុស្សស្រីកំពុងដេក ។ នៅលើភ្នំនាងកង្រី ក៏មានដើមឈើតូចធំជាច្រើនប្រភេទ និងមានទន្លេយ៉ាងធំល្វឹងល្វើយ អាចឱ្យអ្នកទេសចរជាតិអន្តរជាតិ ជិះទូកកម្សាន្ត គយគន់មើលពីសម្រស់ភ្នំនាងកង្រី ពីត្រើយម្ខាងនៃទន្លេផ្សារក្រោមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCYTb9bPQtnHMQRzmep6xZB0lcRJF_ujTX7iCKeMoO_BAB6mVc91WjhXTxig2fC7qKPQtO7_uLSzTEr6Z1VC7yDbuMQL8W7Dv0HZeMyB-OJJdyRa2yRlQhz2EdXbiBCtmi_N11EqbJIkiTctYpKE9BLSUhydTT1t2T9u-23UrcAewnNEyeNR9-h9hNnYs/s720/190511_135153853213503_1911700_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaMmAL_zteuvHr4N6hHoshG3-FerovzhgwMfvFdCKhJWkMCQmP8CSc8VzAcYVtJziMB2q3qiix3xb6RgCMbrAUbTNmsTRnmPzAStxIC_c7TqfNyB0-NfVVhwnQzddTomFSz0Slb5j9oEA7EotyXAwgysIndrdrtLz0U5Vl89cdwnoOP1lzxQm-xnnZis0/s512/unnamed.jpg