Home Blog Page 1126

មកដឹងពីប្រវត្តិនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ និងការកាត់ព្រះសិរសារបស់កបិលមហាព្រហ្ម!

0

ពិធីបុណ្យចូលឆ្នាំខ្មែរតែងប្រារព្ធធ្វើឡើរយៈពេល៣ឬ ៤ថ្ងៃជារៀងរាល់ឆ្នាំមិនដែលអាក់ខាននោះឡើយ ខណៈដែលមានរឿងព្រេងនិទានមួយទាក់ទងនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំនេះ ដោយលើកឡើងអំពីការកាត់ព្រះសិរសាររបស់កបិលមហាព្រហ្ម ដើម្បីថ្វាយឲ្យក្មេងប្រុសធម្មបាលកុមារ ព្រោះតែចាញ់ប្រស្នា។

យោងតាមសៀវភៅមហាសង្ក្រាន្ត រឿងព្រេងមួយដំណាលថា មានក្មេងប្រុសម្នាក់ ឈ្មោះធម្មបាលកុមារ ដែលជារបស់កូនប្រុសរបស់សេដ្ឋីនាយម្នាក់ក្នុងតំបន់។ ក្មេងប្រុសធម្មបាលកុមារ ម្នាក់នេះ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសវិសាល រៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុ៧ឆ្នាំមកម្លេះ ហើយថែមចេះស្តាប់ទាំងភាសារបស់ពពួកសត្វទាំងពួងទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGWQ-l959Ko6s9174EByDKTsfoehHxHCccT0vyp6cxXT-XBHNygEy-CJ8LJMTDYh5C5nsDy3emHccKHC2XgqYrIbAYVJbAvjfW9HJckoAKLUOQBcyvIoUdgn3_JRKBNrWSWEml2morYSe4H6CPphoxEb0ynQA0glJ7IabTJDI6z8hRbY1iMRZz6xN1zZE/s474/photo_2024-04-11_11-47-54.jpg

កាលគ្រានោះ មនុស្សលោករមែងរាប់អានទេវតា ព្រះមហាព្រហ្ម និងកបិលមហាព្រហ្មជាដើម។ ខណៈនៅថ្ងៃមួយនោះ កបិលមហាព្រហ្មក៏បានជ្រាបព័ត៌មានរឿងធម្មបាលកុមារថាជាកុមារខ្លាំងពូកែ ក៏ចុះមកល្បងប្រាជ្ញាជាមួយ ដោយដាក់នូវប្រស្នាចំនួន៣ ខ ព្រមជាមួយនឹងលក្ខខណ្ឌថា “បើចៅ ដោះប្រស្នារបស់យើងបានយើងនឹងកាត់ ព្រះសិរសាបូជាជូនចៅឯង ប៉ុន្តែបើចៅឯង ដោះប្រស្នាយើងមិនរួចទេចៅឯងត្រូវកាត់ក្បាលថ្វាយដល់យើងវិញ”។ ធម្មបាលកុមារក៏មានរយៈពេល ៧ថ្ងៃ ដើម្បីដោះប្រស្នាផងដែរ។

លុះកន្លងទៅ៦ថ្ងៃហើយ ធម្មបាលកុមារក៏នៅតែគិតមិនឃើញអំពីចម្លើយនៃប្រស្នា ក៏ដឹងខ្លួនថា ព្រឹកស្អែកនេះខ្លួននឹងស្លាប់ ដោយការកាត់ក្បាលជូនកបិលមហាព្រហ្មជាពុំខាន។ ដោយហេតុថាភ័យពេក ធម្មបាលកុមារក៏បានរត់ទៅលាក់ខ្លួន ដេកពួននៅក្រោមដើមត្នោតមួយដើម ខណៈដែលដើមត្នោតនេះក៏មានសត្វឥន្ទ្រីញី-ឈ្មោល កំពុងតែអាស្រ័យនៅលើដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ9LsZE6QvDDvIFcWHHluSj-wfi13zK5DMevr8v9gMI_e9x_4BTRZVLUl3VcSOHlaKpkpEvbJzlEer2TS5IZJW1FtkseO8zAdTLD_yUIGkUhkoFodwoDiFdJG51TT-HoOu6lmGVPFxFLb4wzAttRAu1K_XDamN4ZcXKEs8TseGKZJudVpipVnTt-7rxTA/s960/57486170_2297114980578205_6431498094495399936_n.jpg

នៅវេលាយប់ស្ងាត់ មុននឹងឈានដល់ថ្ងៃទី៧ សត្វឥន្ទ្រីញីក៏សួរទៅឥន្ទ្រីឈ្មោលថា “ព្រឹកនេះយើងបានអាហារពីណាស៊ី? “ឥន្ទ្រីឈ្មោលឆ្លើយថា «យើងនឹងស៊ីសាច់របស់ធម្មបាលកុមារ ព្រោះនឹងត្រូវស្លាប់ដោយសារតែមិនអាចដោះប្រស្នាកបិលមហាព្រហ្មបាន»។ ឥន្ទ្រីញី សួរទៀតថា “ប្រស្នានោះដូចម្តេច?” ឥន្ទ្រី ឈ្មោលឆ្លើយថា “ប្រសា្ននោះមាន៣ខ៖ ខទី១ ពេលព្រឹកសិរីសួស្ដីឋិតនៅត្រង់ណា ”ខ” ទី២ពេលថ្ងៃត្រង់សិរីសួស្ដីឋិតនៅ ត្រង់ណា និង “ខ” ទី៣ ពេលល្ងាចសិរី សួស្ដីឋិតនៅត្រង់ណា”។

ឥន្ទ្រីញីសួរទៀត “ចុះសិរីសួស្ដីទាំង៣ ពេលនោះ ឋិតនៅត្រង់ណាទៅ?”ឥន្ទ្រី ឈ្មោលឆ្លើយ «ខទី១» ពេលព្រឹកសិរីសួស្តីឋិតនៅលើមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកទៅលុបមុខ។ «ខទី២» ថ្ងៃត្រង់សិរីឋិតនៅលើទ្រូង ហេតុនោះទើប មនុស្សត្រូវយកទឹកលាងទ្រូង។ និង«ខទី៣» ពេលល្ងាចសិរីស្ថិតនៅលើជើង ហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាង ជើង”។ ដោយហេតុថា ធម្មបាលកុមារបានសម្រាកនៅក្រោមដើមនោះក៏បានឮសត្វឥន្ទ្រីញីឈ្មោលនិយាយទាំងអស់ អស់បារម្ភក៏ត្រឡប់ទៅផ្ទះវិញទាំងសប្បាយរីករាយក្រៃលែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj7C66FLEMpoAhPPIM9Pu-9LvycuS22vYXB9s5spYd0JYgoqtTwZlotdniaSzpmtdS0PSt8nUMMQcTJqOQ6hFjf-pqaaX-5Gz1Ec7O3Gda5Ks8gXqoJDU2VQHUmxpj9cuZBOjllYo4-bZ4uZF8mGHf2mZUyUQMUtzEfZITDxuz0T7rLwmKN0Wv3Yn-ONU/s1200/56835659_1395199460619895_6592819303811121152_n.jpg

លុះព្រឹកឡើងកបិលមហាព្រហ្មក៏ចុះមកសួរប្រស្នា ធម្មបាលកុមារក៏ឆ្លើយដោះត្រូវទាំង៣ខ។ តែមុននឹងកាត់ព្រះសិរសាទៅតាមពាក្យសន្យា កបិលមហាព្រហ្មបានហៅទេពធីតាទាំង៧អង្គ ដោយផ្តាំថា «បើដាក់ព្រះសិរសាបិតាទៅលើផែនដីនឹងកើតជាភ្លើងឆេះទាំងលោកធាតុ ប៉ុន្តែបើបោះទៅលើអាកាស ភ្លៀងនឹងកើតគ្រោះរាំងស្ងួត ហើយបើចោលក្នុងមហាសមុទ្រទឹកនឹងរីងស្ងួតហួតអស់។ ដូច្នេះសូមឲ្យបុត្រីទាំង៧អង្គ យកពានមកទទួលព្រះសិរសាបិតា”។ ថាហើយកបិលមហាព្រហ្ម ក៏កាត់ព្រះសិរសាហុចទៅឲ្យព្រះនាងទុង្សាទេវីជាបុត្រីច្បង។

ព្រះនាងទុង្សាទេវីក៏យកពានទៅទទួលព្រះសិរសារបស់កបិលមហាព្រហ្ម ហើយដង្ហែប្រទក្សិណជុំវិញភ្នំព្រះសុមេរុ៦០នាទី ហើយក៏អញ្ជើញទៅប្រតិស្ថានទុកក្នុងមណ្ឌលក្នុងគុហាគន្ធមាលី នៃភ្នំកៃលាស បូជាគ្រឿងទិព្វផ្សេងៗ។ លុះដល់គម្រប់១ឆ្នាំជាសង្ក្រាន្ត ទេពធីតាទាំង៧អង្គក៏ផ្លាស់វេនគ្នា មកអញ្ជើញព្រះសិរសាកបិលមហាព្រហ្មចេញមកដង្ហែប្រទក្សិណភ្នំព្រះសុ មេរុរៀងរាល់ៗឆ្នាំ ហើយត្រឡប់ទៅឋានទេវលោកវិញផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3442IH49RhwRBGeFpsd2YYEtWwfKk39H0rxjh8lb0xAMpElthCrf-gxF6TrL_zsY0sQEjzaKrVZGaCzPPCa89prHglCUhv6ykMWh7ghwLwjvuIm4I-4sY_WO3axsEtmWYa2KhQEjpEuevvkNKLMQ5Z3sIA7Xqf_blxfWxUG4JVHIuwVRREzVDM2lL-aY/s300/images.jpg

មាស សុខសោភា ថាបើលោកទាំងឡាយស្តាប់ចម្រៀងខ្លួនហើយទទួលបាននូវសេចក្តីទុក្ខនោះនាងក៏មិនមានសិទិ្ធទៅបង្ខំ

0

បទចម្រៀងថ្មីមានចំណងជើង «តប់» របស់តារាចម្រៀង មាស សុខសោភា ដែលមានឃ្លាថា «កុំបាញ់ទឹកដាក់មុខអូន» ត្រូវរងនូវមតិរិះគន់ពីសាធារណជនព្រោះតែអត្ថន័យខ្លះក្នុងបទនេះត្រូវបានអ្នកមួយចំនួនបៀបធៀបក្នុងន័យផ្សេងខណៈក៏មានកាំភ្លើងបាញ់ទឹកដូចគ្នា។ ទោះយ៉ាងណា បន្ទាប់ពីមានមតិរិះគន់តារាចម្រៀងរូបនេះបានបញ្ជាក់នៅលើបណ្តាញសង្គមថាបើលោកទាំងឡាយស្តាប់ចម្រៀងខ្លួនហើយទទួលបាននូវសេចក្តីទុក្ខនោះនាងក៏មិនមានសិទិ្ធទៅបង្ខំឡើយព្រោះថាសេចក្តីសុខពិតប្រាកដគឺជាភាវៈធម្មជាតិមួយដែលផ្តើមចេញមកពីកិលេស «ល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY5cjDz6xPWWsYk9gkSCuDCStF2ZAylKCnxDq9iz6pDIIs7xeVchXmM9JTGomNbYzcpP9Dj8D2vEHgzJ83hsue0o7qoFGXzmr8jOazOLyrrqstPf9W0Y5I1M2oMeWdGpaiBFJ7kRnY08lh5Ks_M-D__PS4svNBwpjXos1l91o66rBFPJ8qYiQH-zsDEGk/s2048/image_2024-04-11_10-13-33.png

នៅល្ងាចថ្ងៃទី១០ ខែមេសា តារាចម្រៀង មាស សុខសោភា បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «សិល្បៈចម្រៀងដែលខ្ញុំនិងក្រុមការងាររបស់ខ្ញុំបង្កើតឡើងមកសម្រាប់អ្នកគាំទ្ររបស់ខ្ញុំទទួលបានសេចក្តីសុខទៅតាមមនោអារម្មណ៍នៃការគិតរបស់គាត់ តែបើលោកទាំងឡាយស្តាប់ចម្រៀងរបស់ខ្ញុំហើយទទួលបាននូវសេចក្តីទុក្ខនោះក៏ខ្ញុំមិនមានសិទិ្ធទៅបង្ខំឱ្យលោកអ្នកក្នុងការបញ្ចេញយោបល់របស់គាត់ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjndNYgnOXxRha1xAERwTauf7u0YPwlP-OKY7bE63KtCFX51KWHPunAY_aP_6qXEqp7cVS84jYeLEvmucLpM0cPNo8E2TspjETPaBXw0zzdO-Ts9WIM89SrQCSGtPcZsV-oYKsUT0Bs5ApkdQgmkf842Fn856Eg9-DDPyDcwUYCLugq28Xj6LTmryuvirc/s2048/image_2024-04-11_10-13-35.png

តារាចម្រៀងរូបនេះបន្ថែមទៀតថា «សេចក្តីសុខពិតប្រាកដគឺជាភាវៈធម្មជាតិមួយដែលផ្តើមចេញមកពីកិលេស «ល្អ» អរគុណបងប្អូនគាំទ្រដោយក្តីគោរពស្រលាញ់ពីនាងខ្ញុំ មាស សុខសោភា»។ ការលើកឡើងរបស់តារាចម្រៀងរូបនេះធ្វើឡើងបន្ទាប់ពីមានមតិរិះគន់បទចម្រៀងថ្មីនាងមានចំណងជើងថា «តប់» ដែលមានឃ្លាថា «កុំបាញ់ទឹកដាក់មុខអូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIOdK5ZgVK-ddIyn7rL3vY8uRyNyw1GfswLhCJf1iBuIf3IPrK8xpOe5ghJZZb_cxxZB000E348BA8_eUL_pX8wtCZZk8DMDnQ-_UEYcJHB1A_RdlTgx2C4VnG0GcDdr0FNWbTr729M3OazUqsUMqGqSuZENzUdr-aTwpk5JMBXwxRwFMGTw3KRwgqM1k/s2048/image_2024-04-11_10-13-36.png
គួរបញ្ជាក់ថា វីដេអូចម្រៀងពេញនៃបទ «តប់» បានទម្លាក់នៅព្រឹកថ្ងៃទី៧ ខែមេសា នៅលើផលិតកម្មរបស់តារាចម្រៀងរូបនេះនិងផេករបស់ មាស សុខសោភា និងបានចេញវីដេអូខ្លីកាលពីថ្ងៃទី៦ ខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVU5RrggP8RRifxrqL1BhEsecTrD4mWldcn5modEGxm42Sl-545MaYAYgAbhFbp0XnVQeU95AGsQHY63jgHw4Tmuhr1l13jzQxwbqkdCBT0ryy2OW8hFBF0gMD8J_gbBZQzGsbJnlemitPUplodwOZm6h6YkSfnw1v6d77GhI8s0rQqaOxw0GBPu7otK8/s2048/image_2024-04-11_10-13-44.png

អ្នកមួយចំនួនបានបញ្ចេញមតិរិះគន់ទៅកាន់វីដេអូចម្រៀងរបស់តារាចម្រៀង មាស សុខសោភា ដោយសារតែបានយកកាំភ្លើងបាញ់ទឹកមកថត និងប៉ារ៉ូលចម្រៀង បងកុំបាញ់ទឹកដាក់មុខអូន ដែលអ្នកមួយចំនួនបានគិតទៅលើផ្លូវផ្សេង ខណៈបានស្លៀកសំលៀកបំពាក់បុរាណ មានការរាំលោតកញ្ឆេង កាយវិកាយម្ញែកពេក។ អ្នកខ្លះថា សម្លៀកបំពាក់គួរសម តែអត្ថន័យបទចម្រៀង និងកាយវិការពិបាកវិនិច្ឆ័យបន្តិច ហើយខុសសម័យកាលទៀត រួមជាមួយមតិយោបល់ជាច្រើនទៀត៕

រងនូវមតិរិះគ.ន់ទក់សាច់នាយកវិទ្យាល័យព្រះសីហនុចេញសេចក្តីបំភ្លឺទាក់ទងនឹងការប្រកាសបញ្ឈប់ការសម្តែងរបស់ Hashtag Band

0

បន្ទាប់ពីរងនូវមតិរិះគន់ពីសាធារណជនអ្នកសិល្បៈជុំវិញបញ្ហាចម្រូងចម្រាសរបស់ Hashtag Band និង វិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម លោក ថាវ សុខផល ជានាយកសាលាបានចេញសេចក្តីបំភ្លឺដោយបានអះអាងថាគណៈគ្រប់គ្រងសាលាមិនមានចេតនាមើលងាយសិល្បៈដូចតាមការលើកឡើង។ មុនឈានដល់ការប្រកាសនេះខាងសាលាបានព្យាយាមសំណូមពរក្រុមការងារ Hashtag Band នៅខាងក្រោមឆាកស្ងាត់ៗ២ដងហើយដោយចង់ឱ្យសម្តែងតែ៣បទប៉ុន្តែក្រុមចម្រៀងនេះនៅចចេសសម្តែង៦បទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiI7pR6jkTaMVeqp6r_1ozPPhY4WfOwEesj0LMcme4QC5FJULmmEETkhF7vGkTUqgNTcesEHtke3w8CyUrddlEPoirVi2lHe0pML43Jkh5fik_cv3u5kZ_4tu_xeJwWoODIndy1Ox9SGUCVJzJORKjWuLo5XTLLcZpqCHCZRfCvz8D01lshC_JF9pnz5c/s1620/image_2024-04-11_09-09-33.png

សេចក្តីបំភ្លឺព័ត៌មានរបស់វិទ្យាល័យព្រះសីហនុនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា គណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាប ជូនសាធារណជន និងអ្នកនិយមលេងតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកទាំងអស់មេត្តាជ្រាបថា៖ នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ មានគេហៈទំព័រ Facebook Hashtag Band បានចោទមកលើ គណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុ ថាមិនឱ្យតម្លៃសិល្បៈតាមរយៈការចេញផ្សាយតាមបណ្តាញសង្គម Facebook ដែលមានចំណងជើងអត្ថបទ «ឯណាទៅតម្លៃ សិល្បៈ? ពួកខ្ញុំអត់ខឹងទេ តែខ្ញុំអស់ សំណើច ដែលខ្លួនលោកជាគណៈគ្រប់គ្រងមួយរូបដែរ តែបែជាខ្វះសីលធម៌ក្នុងការរស់នៅទៅវិញ»និងសារសំឡេងនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSvhbBD1sgTHiYuLkUEUfISzG7s4HEDXGDHU-REz-eOCA7PbTrI2deq3W_yIZJSjMYjLjt5epALCQctCw-8YQt3-7ZqSHW61ZCYZDegLRTMN6LuVUQe1GCSEHWu8M8U4LRjKd9f-yPjTuFnVDBOoYfAvl4e_gKYwKVEYXyBInelGMRkjWSwrAP0k8WOVM/s1080/image_2024-04-11_09-09-32.png

ពាក់ព័ន្ធនិងវីដេអូដែលគេហៈទំព័រ Facebook Hashtag Band បានបង្ហោះនោះគណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុសូមធ្វើការបដិសេធទាំងស្រុង ដោយហេតុថា យើងខ្ញុំមិនមានចេតនា មើលងាយសិល្បៈដូចតាមការលើកឡើងរបស់គេហៈទំព័រ Facebook Hashtag Band នោះឡើយ។ ដោយសារខ្លឹមសារក្នុងវីដេអូដែលគេហៈទំព័រ Facebook Hashtag Band បានបង្ហោះនោះ ធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ កិត្តិយស កេរ្តិ៍ឈ្មោះ គណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុនៅក្នុងសង្គម ជាពិសេសបានធ្វើឱ្យសារធារណជនមានការយល់ច្រឡំ រហូតដល់មានការប្រមាថតាមរយៈបណ្តាញ សង្គម Facebook មកលើគណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbC3x2NeU_YMeRHGx2lDl7PplVF66Tuof_ZIuzT97lyZVBYTbAggCMCJmp6iXms1bHQ4XDCCRPKnpFp9rHQmCbl0KPcmjoGu7OBdeoXaKh0MENw_jZcXFNUXMfaVOlPwFEAHfvWCBD_GgrJ1bZKCw-NfO2C9nsDtEN0IzZmXaqOnqCiHnBrbSqIaEI03Y/s2048/image_2024-04-09_09-34-08.png

ខាងសាលាបានបញ្ជាក់ទៀតថា ក្រុម Hashtag Band ដែលបានមកចូលរួមច្រៀងនៅក្នុងកម្មវិធីសង្ក្រាន្តល្ងាចថ្ងៃទី ៨ មេសា ឆ្នាំ២០២៤នោះ គណៈគ្រប់គ្រងសាលាមិនបានជួល ឬអញ្ជើញពួកគាត់មកចូលរួមសម្តែងនោះទេ ហើយពួកគាត់ក៏មិនបានមកសុំការអនុញ្ញាត្តិសម្តែងពីគណៈគ្រប់គ្រងសាលាផ្ទាល់ដែរ។ ដោយសេចក្តីស្រឡាញ់សិល្បៈ និងការយោគយល់គណៈគ្រប់គ្រងសាលាមិនបានឃាត់ឃាំងពួកគាត់សម្តែងនោះទេ ទាំងដែលពួកគាត់មិនបានឱ្យតម្លៃមកលើគណៈគ្រប់គ្រងសាលាបន្តិចសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSIkKeFLk6tE3t9z1tl1MvJqhfIEoIGdZD0MgaPcL04Rj-CO-WI6YNvEOBRTn8bt8MnNcOhMJLHnjLuetFhyphenhyphenXpp3LaLPVRYQGnfufUGM6SwOpGp4yfNnw29E845QAV3SRRmh3nPm6O5cR0Yu0CJMChWjmqdQR6SMYl6X75718cO_apO_dJ_m1_SqmTvZ8/s2048/image_2024-04-09_09-34-10.png

លោក ថាវ សុខផល នាយកសាលាព្រះសីហនុ បានបញ្ជាក់ថា កំឡុងពេល Hashtag Band កំពុងរៀបចំសម្តែង ក្នុងនាមលោកជានាយកសាលាបានព្យាយាមសំណូមពរជាមួយក្រុមការងាររបស់ Hashtag Band ស្ងាត់ៗនៅខាងក្រោមឆាកពីរដងរួចមកហើយ ដោយសុំឱ្យ
ពួកគាត់ធ្វើការសម្តែងតែ៣បទបានហើយ ដោយហេតុថាខកខានកម្មវិធីរបស់សាលាដែលបានគ្រោងទុកប៉ុន្តែ Hashtag Band នៅតែចចេសចង់បាន៦បទដោយមិនឱ្យតម្លៃមកលើកម្មវិធីសង្រ្កាន្តវិទ្យាល័យយើង។ ដូច្នេះហើយទើបនាយករងដែលជាគណៈកម្មការកាន់កម្មវិធីប្រកាសសុំការអធ្យាស្រ័យពីពួកគាត់ម្តងទៀតឱ្យសម្តែងតែ៣បទបានហើយ៕

ក្រុងបាងកកប្រកាសពីតំបន់ គ្រោះថ្នា.ក់ បណ្តាលមកពីសារធាតុគីមី Cadmium

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក Chatchart Sitthiphan អភិបាលក្រុងបាងកក ព្រមទាំងមន្ត្រីពាក់ព័ន្ធបានចុះត្រួតពិនិត្យក្នុងតំបន់ ក្រោយពីអាជ្ញាធររកឃើញសារធាតុគីមីប្រភេទ Cadmium ក្នុងក្រុមហ៊ុនផលិតលោហៈ ព្រមទាំងប្រកាសពីតំបន់ គ្រោះថ្នា.ក់ ជាសាធារណៈ ។ បើតាមអាជ្ញាធរបញ្ជាក់ថា សារធាតុគីមី Cadmium គឺជាប្រភេទរ៉ែលោហៈធ្ងន់ ហើយត្រូវបានគេប្រើប្រាស់ក្នុងឧស្សាហកម្មផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBSzBaFexv2qmhQgXz2FiH0kKTZI1HfrNB1ohktQxIOCDj2nMrlykGpQDmRTnVJx6WlNhnx0E1rabNpNidPBYwcHL7QpDa9UQHHwLbMXVC1-76e_xRJucx2jboCqZbp0ATPXP9gRmHzuDJ7gg24evTKhqHixng1wXxzqv8Wn46s9LD24OjaG1FoQrttA/s1200/photo_2024-04-11_12-18-03%20(2).jpg

ជំហានដំបូង ក្រុមមន្ត្រីបានរកឃើញសារធាតុគីមីនេះចំនួន១៩០ការ៉ុង មានទម្ងន់ប្រមាណ៣០០តោន ។ ហេតុនេះ ការិយាល័យស្រុកបាងសឿ បានចេញសេចក្តីប្រកាសមួយ ហាមពលរដ្ឋចូលទៅកាន់បរិវេណ ឬប្រកបអាជីវកម្មក្នុងតំបន់ដែលអាជ្ញាធរកំណត់ ក្រោយពីអាជ្ញាធររកឃើញថា មានសារធាតុគីមី Cadmium នៅក្នុងបរិវេណក្រុមហ៊ុនផលិតលោហៈ ដែលមានទីតាំងនៅផ្លូវប្រាឆារ៉ាត់ ១, តំបន់បាងសឿ ទីក្រុងបាងកក ។ វាសារធាតុគីមីបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត ។

លោក Chatchart Sitthiphan អភិបាលក្រុងបាងកកបានអរគុណដល់ក្រសួងឧស្សាហកម្ម ដែលប្រជុំពិភាក្សាគ្នាកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ដោយសារព្រួយបារម្ភពីការរកឃើញសារធាតុគីមី Cadmium នៅខេត្តណាខនប៉ាធុម នាពេលកន្លងមក ។ លោកអភិបាលក្រុងបាងកក បានជជែកជាមួយមន្ត្រីក្រសួងឧស្សាហកម្ម និងរោងចក្រ ហើយពួកគេផ្តល់ទិន្នន័យថា បានរកឃើញសារធាតុគីមីគ្រោះថ្នាក់នេះនៅរោងចក្រចំនួន២៥២កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIaJrMgo2OKneXVU2JuDHj15aCD_PNa2oIQ9rg4RlBrtMSZFze_xDKnAFJ0V7YLvPHlqIMo51qwgVph_c0jSxggc6xnKmeJ1Hp2MePF1oK2wt16dNdM85ITPn8R9MwOvqVCYEP7OVmErf45Hj72tLMIs9qZVPFqpRT1A6SMAjWgbFf0YsLIhqybSUjLWU/s1200/photo_2024-04-11_12-18-02.jpg

ហេតុនេះ លោកអភិបាលក្រុងបាងកកបានចេញបញ្ជាឱ្យអាជ្ញាធរចុះត្រួតពិនិត្យនៅតាមរោងចក្រទាំងអស់ ដើម្បីរកឱ្យឃើញសារធាតុគីមីគ្រោះថ្នាក់នេះ ហើយលោកក៏បានអរគុណដល់សមត្ថកិច្ចផងដែរ ដែលបានស៊ើបអង្កេតរកឃើញសារធាតុគីមីគ្រោះថ្នាក់ខ្លាំង បើទោះជាពិបាកស្វែងរកក្តី ពីព្រោះអាចមានការលាក់បាំង ។ ជំហានបន្ទាប់ គឺការប្រកាសពីតំបន់គ្រោះថ្នាក់ជាសាធារណៈ ព្រមទាំងពិនិត្យសុខភាពពលរដ្ឋរស់នៅក្នុងតំបន់ទាំងអស់ ។

គួរបញ្ជាក់ថា សារធាតុគីមី Cadmium គឺជាកាកសំណល់ឧស្សាហកម្ម និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ជីវិតមនុស្សដែលបាននៅជិត ឬប៉ះពាល់វា ដូចជា ៖ បណ្តាលឱ្យកើតជំងឺមហារីក និងបំផ្លាញឆ្អឹង ។ នៅពេលសារធាតុគីមីនេះជ្រាបចូលក្នុងរាងកាយ វានឹងទៅប្រមូលផ្តុំក្នុងតម្រងនោម ហើយធ្វើឱ្យតម្រងនោមខូចដំណើរការ ឬបណ្តាលឱ្យខ្សោយតម្រងនោមរ៉ាំរ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLv49esc6TYW3d5igfDL1LevQDuS42pX0gY-AJX9WbNhJDDMDN9FM11EvkmZL26g2_j4IOoto0dzoWhF2UyXcKpMYTv6fokrkhTbYjMd-u7bVamAQyR3XKP2HVstzVpv1ycCo3tX-JV7tptRFsLF5RIz2Bt0nKdOhg4LxEI-J1qUphrA5KcqD1Y-YpjZM/s1200/photo_2024-04-11_12-18-03.jpg

រោគសញ្ញាចុងក្រោយ អ្នកបានប៉ះពាល់សារធាតុគីមី Cadmium នឹងធុញម្ហូបអាហារ និងស្រកទម្ងន់ ហើយអ្នកប៉ះពាល់សារធាតុគីមីនេះភាគច្រើននឹងស្លាប់ដោយសារជំងឺតម្រងនោម ៕

វៀតណាមមានបំណងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសចិន

0

បរទេស៖ យោងតាមក្រសួងផែនការ និងវិនិយោគបាននិយាយថា ប្រទេសវៀតណាមមានបំណងចង់សាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួនពីរតភ្ជាប់ពីរដ្ឋធានីហាណូយរបស់ខ្លួនទៅកាន់ប្រទេសចិនមុនឆ្នាំ ២០៣០ ដែលជាសញ្ញាមួយនៃការបង្កើនទំនាក់ទំនងរវាងប្រទេសជិតខាងដែលគ្រប់គ្រងដោយកុម្មុយនិស្តទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiISvSRc2RmoDAVhE0p9snAFG7QLIEWjvyDT_smN4erG98F3Klhdog2KEtQ-OzcOxSB0zQ-2fa-HqLltQNcGwp8z99Zg7Fk6yIie8CJM3RdEh89P_ebR75mzls0eijf82_MLZWfipJqJkzJRFrYoUNeZ31PeZVWF2EEmNQ4S_vQBEv9buYQk0bHeQSj6f4/s1198/Laos-rail-1198x640.png

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃការនាំចូលសម្រាប់វិស័យផលិតកម្មរបស់ខ្លួន។ ប្រទេសទាំងពីរបានតភ្ជាប់រួចជាស្រេចតាមរយៈប្រព័ន្ធផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងចំនួនពីរប៉ុន្តែចាស់ ហើយត្រូវការកែលម្អនៅខាងវៀតណាម។

ក្រសួងវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីយប់ថ្ងៃទី១០ ខែមេសាថា ខ្សែរថភ្លើងល្បឿនលឿនមួយដែលបានគ្រោងទុកនឹងរត់ចេញពីទីក្រុងកំពង់ផែ Haiphong ទៅ Quang Ninh របស់វៀតណាមឆ្លងកាត់ទីក្រុងហាណូយទៅកាន់ខេត្ត Lao Cai ដែលមានព្រំប្រទល់ជាប់ខេត្ត Yunnan របស់ប្រទេសចិន។ រីឯរថភ្លើងមួយទៀតនឹងរត់ពីទីក្រុងហាណូយទៅកាន់ខេត្ត Lang Son ដែលមានព្រំប្រទល់ជាប់តំបន់ Guangxi របស់ប្រទេសចិន ដោយឆ្លងកាត់តំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលជាមួយនឹងរោងចក្រផលិតសកល រួមទាំងមួយចំនួនទៀតកាន់កាប់ដោយអ្នកវិនិយោគចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvP7BFsGw0J3CxhJuTpYh6CO0t6Ao6MVmn2hmGMLz5EoOFCgLZ5hu7nA2-yBEaQUL0VLdJa-635iEBSfEpfC9XnihokWFK2UmqLFUG01jxQjW41PSpdZgvHeZEPMr1IYqO5IKEjq72xNYDa2nk9LAB14v-EQRS-IxuJP2BJimuFHU9hrRLuHJCHBX3B7w/s680/photo_2024-04-11_12-52-45.jpg

កាលពីដើមខែនេះ វៀតណាមបាននិយាយថា ខ្លួនកំពុងស្វែងរកការរៀនសូត្រពីប្រទេសចិន ដើម្បីអភិវឌ្ឍបណ្តាញផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ហើយបានបញ្ជូនមន្ត្រីរបស់ខ្លួនទៅធ្វើការជាមួយក្រុមហ៊ុនផ្លូវដែកចិន។ ខ្សែរថភ្លើងល្បឿនលឿនដ៏ធំដែលតភ្ជាប់រដ្ឋធានីហាណូយជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញក៏កំពុងត្រូវបានគ្រោងទុកនៅក្នុងប្រទេសផងដែរ។ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនផ្លូវដែកចិនកាលពីថ្ងៃច័ន្ទក្នុងអំឡុងពេលដំណើរទស្សនកិច្ចបន្តរបស់លោកទៅកាន់ទីក្រុងប៉េកាំង ជាកន្លែងដែលលោកធ្វើជាម្ចាស់ផ្ទះដោយលោក Xi Jinping ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDUCsxXzDn4zhaGx_WdKUYymiGn24tb9boo0qWP_MCqTeLC7HVcaABoj-3SNDiOFIoaW1Y_cI4En0srKMTgW5ieQ1-hU7vlKM7b61shDb-OTk4uKBapC5ZE9hoXJiD6-YKPtLp1o0BsrKcskxE8um_FtgjbSZ5bFaqckash0RXw9cTe3t4lwtixEPOSSs/s700/photo_2024-04-11_12-53-33.jpg

របាយការណ៍គ្រោងនេះបានកើតឡើងបន្ទាប់ពីវៀតណាម និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិប រួមទាំងផ្លូវដែក ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយរបស់ប្រធានាធិបតីចិន Xi Jinping កាលពីខែធ្នូ។ ពាណិជ្ជកម្មរវាងវៀតណាម និងចិនក្នុងត្រីមាសទីមួយនៃឆ្នាំនេះបានកើនឡើង ២២% ពីឆ្នាំមុនដល់ ៤៣.៦ ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម។ ទោះជាយ៉ាងណាប្រទេសទាំងពីរនៅតែជាប់គាំងនៅក្នុងជម្លោះដែនសមុទ្រដ៏យូរឆ្នាំនៅសមុទ្រចិនខាងត្បូង ទោះបីជាភាពតានតឹងនេះហាក់ដូចជាបានស្ងប់ស្ងាត់ក៏ដោយ៕

មកស្គាល់មហាសេដ្ឋីវ័យក្មេងបំផុតទាំង ៥ នៅលើពិភពលោកដែលមានអាយុក្រោម ៣០ ឆ្នាំ

0

ជាការពិតណាស់ យើងគ្រប់គ្នាប្រាកដជាស្គាល់ហើយកំពូលមហាសេដ្ឋីរបស់ពិភពលោកដូចជា Bernard Arnault, Elon Musk, និង Jeff Bezos ជាដើមដែលពួកគាត់សុទ្ធតែជាមហាសេដ្ឋីវ័យចំណាស់ ទោះជាយ៉ាងណាក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់មហាសេដ្ឋីវ័យក្មេងបំផុតចំនួន ៥ នៅលើពិភពលោកដែលមានអាយុក្រោម ៣០ ឆ្នាំ នេះបើយោងតាមទស្សនាវដ្តី Forbes ដែលបានចុះផ្សាយកាលពីដើមខែមេសា ឆ្នាំ២០២៤។ ដូច្នេះខាងក្រោមនេះគឺជាកំពូលមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក ដែលទ្រពសម្បត្តិរបស់ពួកគេភាគច្រើនបានមកពីការស្នងមរតកពីគ្រួសាររបស់ពួកគេ។

១. Luca Del Vecchio៖ Luca គឺជាប្អូនស្រីបង្កើតរបស់តារាសម្តែងពិភពលោក Leonardo ដោយទ្រព្យសម្បត្តិរបស់នាងកើតចេញពីកម្មសិទ្ធិរបស់នាង ១២.៥% នៃក្រុមហ៊ុន Delfin និងក្រុមហ៊ុនធានារ៉ាប់រង Generali អ្នកអភិវឌ្ឍន៍អចលនទ្រព្យ Covivio និងធនាគារ Mediobanca – UniCredit។ មិនដូចបងប្រុសរបស់នាង Leonardo Luca មិនមានតួនាទីនៅក្នុង EssilorLuxottica ទេ។ ហេតុនេះហើយ Luca Del Vecchio ដែលមានអាយុទើបតែ ២២ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិសុទ្ធ ៤,៧ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVCkVYQpa7H1mfwphzKkjBi5snKgIn6jDBw6ZGb1To-4MenaSq7XiunFDBRPUDG4LRzZybuCNIWT1-q8L7ew1GjhWvM2KFVajFq4_7evDsnzDwGJbBJlQzyY2Wg5UhvYPbdpYe1CaspmajL7tLJkTLl02w55EC6WX28Slt-Pns22yEqjXJ0bBsKIFZCTA/s1280/photo_2024-04-11_11-21-25.jpg

២. Leonardo Maria Del Vecchio៖ លោក Leonardo គឺជាប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន EssilorLuxottica ដែលជាក្រុមហ៊ុនវ៉ែនតាដ៏ធំបំផុតរបស់ពិភពលោក ជាម្ចាស់ម៉ាក RayBan។ Leonardo និងម្តាយរបស់គាត់ជាមួយបងប្អូនបង្កើតប្រាំមួយនាក់បានទទួលមរតកភាគហ៊ុន ១២.៥% នៅក្នុងក្រុមហ៊ុន Delfin ដែលជាក្រុមហ៊ុនដែលកាន់កាប់ជិតមួយភាគបីនៃ EssilorLuxottica។ ដូច្នេះបច្ចុប្បន្នមហាសេដ្ឋីវ័យ ២៨ ឆ្នាំរូបនេះមានទ្រព្យសម្បត្តិ ៤.៧ ពាន់លានដុល្លារអាមេរិក។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcTFjjLWqrEq5z_y9_Y9JWVjvCyDvy3ewvhfb6JJgsPgBg&s

៣.Kevin David Lehmann៖ មហាសេដ្ឋីវ័យ ២១ ឆ្នាំដែលជាជនជាតិអាល្លឺម៉ង មានទ្រពសម្បត្តិប្រមាណ ៣.៣ ពាន់លានដុល្លារអាមេរិក ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោកឈរនៅលំដាប់លេខ ៣។ Kevin បានទទួលមរតកពីឪពុក ៥០% នៃភាគហ៊ុននៅក្នុងខ្សែសង្វាក់ឱសថស្ថាន DM-drogerie markt តាំងពីពេលគាត់មានអាយុ ១៤ ឆ្នាំមកម្លេះ។ សង្វាក់ឱសថស្ថាននេះមានហាងជាង ៤ ពាន់កន្លែងនៅទូទាំងទ្វីបអឺរ៉ុប និងបានកត់ត្រាប្រាក់ចំណូលប្រហែល ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ។https://phantom-expansion.unidadeditorial.es/7a3dd5aa694bcdec78d0343c1cf35bbc/resize/640/assets/multimedia/imagenes/2022/04/12/16497495472487.png

៤.Sophie Luise Fieldmann៖ Sophie Luise គឺជាមហាសេដ្ឋីវ័យក្មេងលំដាប់ទី ៤ របស់ពិភពលោកជាមួយទ្រពសម្បត្តិប្រមាណ ២.៧ ពាន់លានដុល្លារអាមេរិក ដែលបច្ចុប្បន្នគាត់មានអាយុត្រឹមតែ ២៩ ឆ្នាំប៉ុណ្ណោះ។ Sophie គឺជាកូនស្រីបង្កើតរបស់ Günther Fielmann ដែលជាពាណិជ្ជករដ៏ល្បីល្បាញ និងជាអ្នកបង្កើតម៉ាកវ៉ែនតាតម្លៃទាបនៅប្រទេសអាឡឺម៉ង់ ប៉ុន្តែគាត់បានទទួលមរណភាពក្នុងខែមករានៅអាយុ ៨៤ ឆ្នាំដោយបន្សល់ទុកទ្រព្យសម្បត្តិរបស់គាត់ទៅឱ្យកូនពីរនាក់របស់គាត់គឺ Sophie និង Marc។ Marc អាយុ ៣៤ ឆ្នាំបានដំណើរការក្រុមហ៊ុន Fieldmann តាំងពីឆ្នាំ ២០១៩ ខណៈដែល Sophie មិនចូលរួម ទោះបីជានាងកាន់កាប់ភាគហ៊ុនប្រហែលមួយភាគបីនៃក្រុមហ៊ុនវ៉ែនតានេះក៏ដោយ។https://s3-images.stol.it/_images/fit/759x427/img/2024/04/marc-fielmann-zaehlt-seit-kurzem-gemeinsam-mit-seiner-schwester-sophie-luise-zu-den-reichsten-weltweit.jpg

៥. Remi Dassault៖ មហាសេដ្ឋីវ័យក្មេងចុងក្រោយរបស់ពិភពលោកគឺ Remi Dassault បានទទួលមរតកទ្រព្យសម្បត្តិរបស់គាត់នៅពេលដែលឪពុករបស់គាត់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅឆ្នាំ ២០២១ នៅអាយុ ៦៩ ឆ្នាំ។ ទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនបានមកពីភាគហ៊ុន ២.៥% នៅក្នុងក្រុមហ៊ុនកម្មវិធីបារាំង Dassault Systèmes និង ៤.១% នៃក្រុមហ៊ុន Dassault Aviation ។ Remi Dassault បច្ចុប្បន្នមានអាយុទើបតែ ២២ ឆ្នាំទេ ប៉ុន្តែគាត់មានទ្រព្យសម្បត្តិរហូតដល់ ២,៥ ពាន់លានដុល្លារអាមេរិកឯណោះ៕https://pbs.twimg.com/media/CRtg71UXIAA0_0W.jpg

វេជ្ជបណ្ឌិតណែនាំពីរោគសញ្ញាជំងឺដាច់សរសៃឈាមខួរក្បាល និងវិធីសង្គ្រោះបឋម

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Opas Karikawinpong មកពីក្រសួងសុខាភិបាលថៃលើកឡើងថា បច្ចុប្បន្ននេះ តំបន់ជាច្រើនរបស់ប្រទេសថៃមានអាកាសធាតុក្តៅខ្លាំង និងមានសីតុណ្ហភាពខ្ពស់ជាង៤០អង្សារសេ ដែលធ្វើឱ្យអ្នករស់នៅក្នុងតំបន់ទាំងនេះប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdRAwth3yul-IPLmJAqpmCIfRLxgyKTQEo-trfoqqvV0zrAT65NCnA0dfZERgdaC7ArZijzl6ylruJwzdALG7SGL22SzpCQvjNkmNlThW01Z367vavOmfdg_8xwpgzzInyJLM78QE0lEtlDHfA1yK2oSMRs99wSkmP480LzUqwlMoUo2jpFzHxZVQ-pUM/s1280/photo_2024-04-11_10-00-21.jpg

លោកវេជ្ជបណ្ឌិតបន្តថា វាជាអាការៈដែលរាងកាយមិនអាចសម្របខ្លួន ឬគ្រប់គ្រងកម្រិតសីតុណ្ហភាពក្នុងរាងកាយបាន ទើបធ្វើឱ្យកំដៅក្នុងរាងកាយកាន់តែខ្ពស់ឡើងៗ ។ ហេតុនេះ វានឹងធ្វើឱ្យប្រព័ន្ធផ្សេងៗនៃរាងកាយធ្វើការពុំបានល្អ និងបណ្តាលឱ្យស្លាប់ ។ បើឃើញអ្នកណាម្នាក់មានរោគសញ្ញាដាច់សរសៃឈាមខួរក្បាល ត្រូវធ្វើការសង្គ្រោះបឋម ប៉ុន្តែហាមដាច់ខាតយកក្រណាត់សើមមកគ្របលើខ្លួនអ្នកជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6fce8HsFFP6gUZ9dyVWBT0Mhj0sgHUA7tKihV70t-CyFJYyd75RYyN94olcFrySaOjJ8F1DDxCuJdv7bRidzk_-u7hz8SyJ_T34mjTCBBQQOSzrMMgKZoXaN7t7Pb4rg-FzUOSqmr2yC71BsKWdllSfcYjy6xC8LTYny4Dxsthvnaz5dnGu-xaFMnOfY/s1100/man-with-headache-as-part-of-stroke-symptoms.jpg

ចំណែករោគសញ្ញាបង្ហាញថា អ្នកណាម្នាក់ប្រឈមនឹងការដាច់សរសៃឈាមក្នុងខួរក្បាល គឺស្បែកពណ៌ក្រហម, ក្តៅខ្លួនខ្លាំង, ជីពចរដើរញាប់ និងខ្លាំង, មិនបែកញើស, ឈឺក្បាល, វិលមុខ, ក្អួតចង្អោរ, ថយចុះស្មារតី និងបាត់បង់ស្មារតី ។ រីឯអ្នកប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល រួមមាន ៖ មនុស្សចាស់, ក្មេងតូច និងអ្នកមានជំងឺប្រចាំកាយ ដូចជា ៖ ជំងឺបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, សម្ពាធឈាមឡើងខ្ពស់ និងជំងឺធាត់ ជាដើម ។ ក្រៅពីនេះ គឺអ្នកធ្វើការនៅក្រោមកំដៅថ្ងៃ និងអ្នកហាត់ប្រាណខ្លាំង ឬប្រើប្រាស់កម្លាំងខ្លាំងរយៈពេលយូរ ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ប្រទេសថៃជិតដល់ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ហើយតំបន់ជាច្រើននឹងរៀបចំកម្មវិធីផ្សេងៗ ឬមានការដង្ហែរក្បួននៅក្រោមកំដៅថ្ងៃ ។ ដូច្នេះ លោកសំណូមពរឱ្យពលរដ្ឋទាំងអស់ប្រុងប្រយ័ត្ន និងការពារខ្លួន ដោយស្លៀកសម្លៀកបំពាក់ពណ៌ស្រាល, សាច់ក្រណាត់ស្តើង និងសាច់ក្រណាត់ដែលអាចបញ្ចេញកំដៅបានល្អ ។ លើសពីនេះ គួរសម្រាកនៅកន្លែងម្លប់, ផឹកទឹកឱ្យបានញឹកញាប់ និងផឹកទឹកឱ្យច្រើន ដោយពុំរង់ចាំឱ្យស្រេកទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A2_ksBltR0AFRd-fgVUoimXT05_ry5A1KLP4NNJj9Wzh_PTGeNYKH-MrXu0HQlh1_beMXDZpJo1aX1IheLgR_UKPLdsTSM4AmdbK4zRupOGRooFa9F6mm4k7SzM6tsHJzUkIXVIVwgEj7oRQyLntId4-huoXf58aYCpZqRG2XCpJHJVlzYjM8rSI_uU/s2251/Ischemic%20Stroke.jpg

ប្រសិនបើហាត់ប្រាណ ឬធ្វើការដោយប្រើប្រាស់កម្លាំងខ្លាំង គួរតែផឹកទឹកចាប់ពី២កែវ ទៅ៤កែវ ជារៀងរាល់ម៉ោង និងចៀសវាងផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន, គ្រឿងស្រវឹង ឬភេសជ្ជៈមានជាតិស្ករខ្ពស់ ពីព្រោះវានឹងធ្វើឱ្យរាងកាយឆាប់ខ្វះទឹក ។ រីឯមនុស្សចាស់, ក្មេងតូច និងអ្នកមានជំងឺប្រចាំកាយ គួរតែចៀសវាងកន្លែងណាមានកំដៅខ្លាំង ហើយត្រូវនៅក្នុងបន្ទប់មានខ្យល់ចេញ-ចូលល្អ ។

ចំណែកវិធីសង្គ្រោះបន្ទាន់ នៅពេលប្រទះឃើញអ្នកណាម្នាក់មានរោគសញ្ញាដាច់សរសៃឈាមខួរក្បាល គឺត្រូវនាំអ្នកជំងឺមកកន្លែងម្លប់ និងឱ្យអ្នកជំងឺដេក ។ បន្ទាប់មក លើកជើងទាំងពីររបស់អ្នកជំងឺឡើងលើ និងដោះសម្លៀកបំពាក់បន្តិចឱ្យរលុង ព្រមទាំងកាត់បន្ថយសីតុណ្ហភាពរាងកាយឱ្យធ្លាក់ចុះតាមវិធីឆាប់រហ័សបំផុត ដូចជា ៖ យកក្រណាត់ជ្រលក់ទឹកត្រជាក់មកជូតខ្លួន, ក, ក្លៀក និងក្បាល រួមទាំងបើកកង្ហារបណ្តេញជាតិក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMKuBwZIDKf3hTWnjl9aKe-fhQmmjCRcq1gxWaG-0RorCe4sWFtMtEA8Z9KaWkfr-j5rO8UdYolFeUC8etYL20R-dwcoOI8PF_VRJmK5cks0sR9DQ3G8B2k_2qu04fF356Z6DfLHyFUI-1J1aNMVWnp29U6CKIM7OQQlreNMS789-4yl80zmFezk3VizU/s600/HTN_16_pg39_art600x400.png

ទោះយ៉ាងណា ពុំគួរប្រើប្រាស់ក្រណាត់សើមគ្របលើខ្លួនអ្នកជំងឺទេ ពីព្រោះវានឹងរារាំងការបញ្ចេញជាតិក្តៅចេញពីរាងកាយ ។ បើអ្នកជំងឺដឹងខ្លួនឡើងវិញ ចូរឱ្យអ្នកជំងឺផឹកទឹកឱ្យបានច្រើន ប៉ុន្តែបើអ្នកជំងឺពុំដឹងខ្លួនទេ ត្រូវទូរស័ព្ទមកមន្ទីរពេទ្យដើម្បីប្រញាប់នាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ៕

ហាមរំលងរឿងទាំងនេះ មុនចេញដំណើរទៅដើរលេងក្នុងឱកាសចូលឆ្នាំខ្មែរ

0

ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ សម្រាប់អ្នកដែលមានគម្រោងដើរលេងជិត ឬឆ្ងាយក្ដី ដែលត្រូវយកចិត្តទុកដាក់បំផុតនោះគឺការប្រុងប្រយ័ត្នទុកដាក់ផ្ទះសម្បែងឱ្យមានរបៀបរៀបរយ ដើម្បីការពារទាំងសុវត្ថិភាពផ្ទះសម្បែង និងខ្លួនឯងផងដែរ។ ដាច់ខាតមិនគួរភ្លេចធ្វើរឿងទាំងនេះទេ មុនចាកចេញពីផ្ទះ។

១. ពន្លត់ភ្លើងទៀន ធូប និងបិទកុងតាក់ភ្លើងដើម្បីការពារហានិភ័យ ក្នុងប្រការណាមួយ។
២. បិទប្រព័ន្ធទឹកចៀសវាងការខ្ជះខ្ជាយ ក្នុងករណីមានបញ្ហាលេចធ្លាយទុយោជាដើម។
៣. បើដល់ថ្ងៃបង់ទឹកភ្លើងគួរបង់ឱ្យរួចរាល់ ចៀសវាងការខកខានគេកាត់ផ្ដាច់ចោល ក្រោយពេលត្រឡប់មកពីដើរលេងវិញ។
៤. ប្រមែប្រមូលបន្លែ សំរាម ដែលអាចរលួយមានក្លិន ចេញពីទូរទឹកកក ឬចេញពីផ្ទះ ដែលអាចបណ្ដាលឱ្យមានក្លិនជូរផ្អូម។
៥. ទុកលេខទូរសព្ទឱ្យអ្នកជិតខាង២ទៅ៣ប្រព័ន្ធ សម្រាប់ទំនាក់ទំនងពេលមានអាសន្ន ហើយកុំភ្លេចផ្ដាំអ្នកជិតខាងឱ្យជួយមើលផ្ទះសម្បែងរបស់អ្នកផង៕

 

ទាហានថៃប្រកាសអាសន្ន ខណៈការប៉ះទង្គិចនៅព្រំដែនមីយ៉ាន់ម៉ាកាន់តែខ្លាំងឡើង

0

ប្រទេសថៃ៖ ការប្រយុទ្ធគ្នាបានផ្ទុះឡើងរយៈពេល ២ ថ្ងៃមកហើយកាលពីថ្ងៃទី៩ និងទី១០ ខែមេសា រវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធនៅតាមតំបន់ព្រំដែនថៃ ដែលធ្វើឱ្យកងទ័ពថៃត្រូវដាក់ការប្រុងប្រយ័ត្ន។
នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បើយោងតាម CTV News បានឱ្យដឹងថា ការប្រយុទ្ធគ្នាបានចាប់ផ្ដើមនៅជុំវិញក្រុង Myawaddy កាលពីថ្ងៃទី៩ ខែមេសា បណ្ដាលឱ្យមនុស្សភៀសខ្លួនឆ្លងកាត់ព្រំដែន។ អ្នកស្រុកបាននិយាយថា “ការប្រយុទ្ធបានកើតឡើងរយៈពេល ២ ថ្ងៃហើយគឺថ្ងៃទី៩ និងថ្ងៃទី១០ ដោយពួកគេបានឮកាំភ្លើងធំ និងការផ្ទុះ ហើយសូម្បីតែយន្តហោះក៏លេចចេញមកដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfMF6vt1vpmZjvI1Nx8NxJATPZ2uNBdFN9LOhLL5FnTVdv9WxNiIouGdyHl2csphd-8oJWUXBGiB7rQ1CA4mQzO0QvVB3FP7fl8GLpP-GzmFN0lzHdNs6hib_yRFjRF8lr5hRhXrbpms16aPxt09Ut97YrgnFqK7dq5KMNR_LdvMRAGHVy-S2reqstdpU/s1240/2637745.jpg

មូលហេតុគឺដោយសារប្រជាពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃដោយស្ងាត់ៗ ដែលធ្វើឱ្យព្រំដែនរបស់ប្រទេសទាំងពីរមានភាពតានតឹងជាខ្លាំង ខណៈដែលប្រទេសទាំងពីរក៏កំពុងមានបញ្ហាព្រំដែនជាយូរមកហើយ។ នៅលើទឹកដីថៃ កងទ័ពត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយប្រជាពលរដ្ឋម្នាក់បាននិយាយថា គាត់បានឃើញរថយន្តរបស់កងទ័ពថៃចំនួន ៨ គ្រឿង ធ្វើដំណើរឆ្ពោះទៅព្រំដែន ដោយដើរល្បាតតាមដងផ្លូវនៃទីក្រុងមេសត។ https://ichef.bbci.co.uk/news/976/cpsprodpb/10517/production/_133093866_gettyimages-1302283469.jpg

ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ដែលលាក់ខ្លួននៅក្នុងទីក្រុង Mae Sot បាននិយាយថា “សន្តិសុខនៅក្នុងទីក្រុងមានភាពតឹងតែងជាងមុន ហើយអ្នកជិតខាងរបស់គាត់ត្រូវបានត្រួតពិនិត្យដោយទាហានថៃ នៅពេលដែលនាងចូលទៅជិតតំបន់ព្រំដែន”។ ប្រទេសថៃមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ាប្រវែង ២៤០០ គីឡូម៉ែត្រ។ រដ្ឋមន្ត្រីការបរទេសថៃបាននិយាយថា ប្រទេសនេះត្រៀមខ្លួនជាស្រេចដើម្បីទទួលប្រជាជនមីយ៉ាន់ម៉ា ១០ ម៉ឺននាក់ដែលភៀសខ្លួនចេញពីការប្រយុទ្ធ។ កន្លងមកនាយករដ្ឋមន្ត្រីស្រីថា ថាវីស៊ីន និងមន្ត្រីជាន់ខ្ពស់ថៃបានជួបពិភាក្សាបញ្ហាព្រំដែនផងដែរ។ https://media.licdn.com/dms/image/D5610AQHISOxRyycDoQ/image-shrink_800/0/1712603529828?e=2147483647&v=beta&t=dWsifxyW5yTzCd3MvboAGFsbf7wtMI9MxZCQXJ8GTLA

អ្នកស្រុកបាននិយាយថា “មនុស្សជាច្រើនបានមកពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ Mae Sot ពួកគេក៏បានបង្ហោះនៅលើបណ្តាញសង្គមដែលកំពុងស្វែងរកកន្លែងស្នាក់នៅ” ។ ទោះជាយ៉ាងណា មន្ត្រីអន្តោប្រវេសន៍ម្នាក់បាននិយាយថាចំនួនអ្នកមកពីប្រទេសមីយ៉ាន់ម៉ាបានកើនឡើងដល់ប្រហែល ៤០០០ នាក់ក្នុងមួយថ្ងៃ ច្រើនជាងចំនួនធម្មតាទ្វេដង។ ដូច្នេះប្រទេសថៃបច្ចុប្បន្នកំពុងពង្រឹងកម្លាំងដំណើរការអន្តោប្រវេសន៍របស់ខ្លួនដើម្បីទប់ទល់នឹងស្ថានការណ៍៕

កុំភ្លេចណា ស្អែកនេះ! រដ្ឋបញ្ចេញរថយន្តក្រុង ៤៥៥គ្រឿង ដឹកពលរដ្ឋទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ

0

នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

១-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។
២-សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង ។

ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរទៅលេងស្រុកកំណើតរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាល រាជធានីភ្នំពេញ ក៏បានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFGOQiqNqeLcQsxPpmSz90xVKcuoi0uj2pHQ7sK2l801Wag-nfvOvp22VboQStZnRWHSfMwIpdQeBDBFjwF6pzcO-_IIhjVLsWb37FGjQlBIn7wj3_Su1moRvMPrtH7TljRuA2odYod-Dym6yXB4sJxlbnpeVUFL0-ejGDtFIyXgkeYETpn4ILMq7xrNY/s1280/photo_2024-04-02_16-53-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEietrNOQ9LivBlQnjYunxQDKmPaoO7B4KeXMBW4w5TAvK21QQ1-9QjvJIrqZNCTXT680ZVkiAPoMFRoQpenFZ8AL5NUKM2jmBgBbpOeJ6qZ8sn37ao2If5_yKy_oDsm30faq04YopBjMnLtGI3WZ60rh2ZPK7y4oAQsNPpRDQhJNDLF8dfkQq953GfWFNs/s1280/photo_2024-04-02_16-54-00.jpg