Home Blog Page 1115

ខេត្តធំជាងគេនៅកម្ពុជា ទទួលបានភ្ញៀវទេសចរតិចជាងគេ នៅក្នុងឱកាសបុណ្យចូលឆ្នាំ

0

យោងតាមប្រភពស្ថិតិទេសចរណ៍មកពីរាជធានី និងខេត្តនានាបានអោយដឹងថា ខេត្តចំនួន៥ ដែលទទួលទេសចរណ៍តិចជាងគេបំផុត គឺមានខេត្តមណ្ឌលគីរីជាង១,៥ម៉ឺននាក់ ខេត្តកោះកុង ចំនួនជាង១,៧ម៉ឺននាក់ ខេត្តស្ទឹងត្រែង ជាង២ម៉ឺននាក់ ខេត្តរតនគីរីចំនួនជាង៣ម៉ឺននាក់ និងខេត្តឧត្តរមានជ័យជាង៤ ម៉ឺននាក់ នៅឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs85V0ew4RzcXhj96YCRxPJ9oVhOBc1Lih5bqL9KfXcpsJV0spe8-svoLbz9SSkWfyv1Yn1nCyC0hvB3ETizmg3Tn1nKQ28CbqqSWDlsY54bFKQ6PBW-9bkKI_7WEROz84PekplpS3Lb9L4hxq07_T2gB2HBjMS-R4mVKah3lkcxEnb3aMwzFFKs7ljI8/s960/5caec682c2db5_1554957900.jpg

មណ្ឌលគីរី ជាខេត្តមួយដែលសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានកន្លែងទេសចរណ៍មួយចំនួន ដែលមានភាពល្បីរន្ទឺខ្លាំង ក៏ប៉ុន្តែដោយសារតែស្ថានភាពផ្លូវឆ្ងាយ និងមិនសូវមានកន្លែងដើរកម្សាន្តនៅពេលយប់ ហេតុដូច្នេះធ្វើឱ្យភ្ញៀវទេសចរ ហាក់មិនសម្រុកទៅលេងខេត្តមួយនេះ។មកស្គាល់ភ្នំថ្មដ៏ធំមហិមា នៅមណ្ឌលគីរី ប្រៀបដូចឋានសួគ៌កណ្ដាលមេឃ ស្អាតខ្លាំងបំផុត - ជីវិតនិងសង្គម

គួរបញ្ជាក់ថា ខេត្តនេះមានផ្ទៃដីធំជាងគេ មានផៃ្ទដីសរុបទាំងអស់ ១៤២៨៨គីឡូម៉ែត្រការ៉េ ដែលមានប្រជាជនសរុប ៣២៤០៧នាក់ មាន៥៦៥៧គ្រួសារ (តាមរបាយការណ៍ជំរឿនឆ្នាំ១៩៩៨) ហើយដង់ស៊ីតេប្រជាជនគិតជាមធ្យម ២នាក់ក្នុង ១គីឡូម៉ែត្រការ៉េ អត្រាកំនើនប្រជាជន ០.៣២ភាគរយ ហើយ ៨០% នៃប្រជានជនខេត្តនេះ ជាជនជាតិភាគតិច១០ជនជាតិ៕Mondulkiri Travel Information Portal By Nature Lodge Ecotourism

 

ចូលឆ្នាំរួចហើយ! នៅឡើយកូនប្រុសស្រីបានរៀបចំបច្ច័យ៤ ជូនអ្នកមានគុណហើយឬនៅ?

0

ជាការពិតណាស់ មនុស្សមួយចំនួននៅតែយល់ឃើញថា ក្នុងឱកាសបុណ្យឆ្លងចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរ អ្វីដែលត្រូវតែធ្វើជាចម្បងនោះគឺរៀបចំសែនទទួលទេវតា និងទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះ ការពិតទៅរឿងដែលត្រូវតែធ្វើដំបូងគេបំផុតក្នុងឆ្នាំថ្មីនោះ គឺជាការជូនបច្ច័យ៤ដល់អ្នកមានគុណ ពោលគឺជីដូនជីតា ឪពុកម្តាយ។

ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលទើបតែបានកន្លងទៅដោយរលូនកាលពីពេលថ្មីៗនេះ ដោយគេសង្កេតឃើញថា ដើម្បីជាការប្រារព្ធនូវកិច្ចពិធី គឺត្រូវតែមានការរៀបចំសែនពេ្រនទទួលទេវតាឆ្នាំថ្មី ទៅវត្តតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីជាការអបអរដល់ការផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី បណ្តេញនូវឧបទ្រពចង្រៃផ្សេងៗ។ អ្វីដែលសំខាន់កូនប្រុសស្រីមិនត្រូវភ្លេចក្រុមគ្រួសារ ជាពិសេសអ្នកមានគុណជាដាច់ខាត គឺគួរតែផ្តល់ឱកាសជួបជុំពួកគាត់ក្នុងថ្ងៃដ៏ពិសេស។ តើក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កូនចៅគួរតែបានប្រតិបត្តិអ្វីខ្លះជូនអ្នកមានគុណ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3tUn3v0ya4wazIxyhFoaesB_awlVCOv2SgkQ6VANCAP5F5eIhtKBUbp-sU9GbHyDQEE5gk6Rfxz7cZXh_R1Bz0fX5M0U2HOzuItNCB3_csOiY-FqujbgyG7p5ywkZO77ktjEk-YIr2OtIAV-q845vftFr1yYt67i3Vxq8fu0MDQMTSUPr1eRP-5TsKXk/s1079/photo_2024-04-17_14-14-28%20(2).jpg

ការជូនបច្ច័យ៤គឺមានន័យថា ជាការផ្តល់ឲ្យនូវសម្លៀកបំពាក់រៀបចំម្ហូបអាហារ បាយទឹក នំចំណី បង្អែម ថ្នាំសង្កូវ លុយកាក់ជាដើមទៅតាមលទ្ធភាពរៀងៗខ្លួន ដើម្បីបង្ហាញអំពីភាពកត្តញូ។ ក្រៅពីបច្ច័យ៤ កូនប្រុសស្រីក៏ត្រូវតែបានស្រង់ទឹកឲ្យអ្នកគុណផងដែរ ដើម្បីជាការសងគុណដល់ពួកគាត់ ដែលធ្លាប់បានបីបាច់ថែរក្សាយើងតាំងពីតូចក្រូចឆ្មារមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZBu4AmgR_PeNy8-aMz9iOB_fo4hEW6WSV6qAHK2VjXQhaHj2rEnrt74A6pWpcSykUZJBDwn5tVqTqJQpTBx_XVlJyPP-_i_nEKbOTI4-wKUog1RusHhBHv2ve3WYCJFa5qY_TnWt85WXAr1KjJG_jjs7oNJ5h1Azd8kl7Cw4SbTU131DgytEWBEHxNUQ/s700/photo_2024-04-17_14-14-28.jpg

យ៉ាងណាមិញ កាតព្វកិច្ចទាំងនេះ មិនមែនត្រូវតែធ្វើឲ្យចំនៅក្នុងថ្ងៃចូលឆ្នាំខ្មែរនោះទេ ព្រោះកូនចៅគ្រប់ៗរូបត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនជាប្រចាំថ្ងៃ ដែលជាការបង្ហាញចេញនូវទង្វើល្អ សេចក្តីស្រលាញ់ ការមើលថែរក្សា និងទំនុកបម្រុកអ្នកមានគុណឲ្យបានល្អបំផុត ដូចដែលគាត់បានធ្វើឲ្យយើងកាលពីពេលកន្លងមកផងដែរ៕

ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ! ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨ ម៉ឺននាក់

0

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៨១.៧៤៥ នាក់ ក្នុងរយៈពេល ៤ ថ្ងៃនេះ ខណៈដែលភ្ញៀវទេសចរជាតិមានចំនួនរហូតដល់ ១៣.២៨ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN9p0XJEo5KNzt_xfsTNLIE9OU-fo4aXVMkH9ozmnTA2Gjq4KcTICg2ojQA2gfpHr4OKlInJmTK3t-4hAoxlfMoOm6BbyZdB_37A15cumGv3NQzDAWsrREa2wMJNJ6o0pNa50QNucUfxhxyrcwMPnGc9hKT1fbE6uzuxxz1wXuTGHIzhQgj568z_1Bt2k/s1280/photo_2024-04-17_11-25-52.jpg

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិ ដែលប្រជាជននៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ជាទូទៅមានរយៈពេល ៣ថ្ងៃ ប៉ុន្តែដោយឡែកនៅឆ្នាំនេះគឺមានរយៈពេល ៤ថ្ងៃ គឺថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ដោយប្រជាជនខ្មែរតែងតែនាំគ្នាទៅវត្តធ្វើបុណ្យ និងជួបជុំបងប្អូននៅតាមបណ្តាខេត្តនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPVQmyfGeFjwfMeWna-I_RozwWxSuiLxOXuEi0-3v84GoOBdp4bcRB9LMvTS_WMRJ1Mjy58WR-pfKjubUR9Aswi-8SSX9C2kmiPo1pP7tM3qRpKc9hgVJs0UtcgoRKeYm6ZuKs7PvASddulHuvQVkuwILftogCWdXeXPp245NTVAPeKStEwj2YY-a6MJw/s1280/photo_2024-04-17_11-26-24.jpg

ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ក៏មានប្រារព្ធកម្មវិធីសប្បាយៗជាច្រើនដូចជា ការប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងពិព័ណ៌ផលិតផលផ្សេងៗ និងលេងល្បែងប្រជាប្រិយជាដើម។ បើយោងតាមរបាយការណ៍បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ រយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៨ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជាង ១៣ លាននាក់។ ហើយទីតាំងដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តច្រើនជាងគេគឺខេត្តកំពង់ចាមមានចំនួនភ្ញៀវទេសចរជាតិ និងបរទេសជាង ៣.៤ លាននាក់ តាមពីក្រោយដោយខេត្តកំពង់ស្ពឺជាង ១.២ លាននាក់ និងខេត្តបាត់ដំបងជិត ១.១ លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVw-0p0Pv9tlSSvwf99kdOkyheXwdNQadlOb1h_S_i7rr_w42M_fBE4G1Ge8P3rzOCUJLMMSG4NmnQXCQr3g-S3MVbrZfFxvAtZO0uN1KnpFAgfdxSHCZlDapjLIgjCbTbToU0I6hNIOkkUK2_VOKSJnTEEn440co3ehWOVwDEFU1nYE3nACFq1s1IaJM/s1280/photo_2024-04-17_11-27-01.jpg

រីឯខេត្តព្រះសីហនុបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិច្រើនជាងគេចំនួន ១៤.៧៦៩ នាក់ ខណៈខេត្តប៉ៃលិនភាគពាយ័ព្យ និងខេត្តសៀមរាប ទទួលបាន ១៤.៣៨៧ និង ១២.៩៩១ រៀងគ្នា។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៤ ថ្ងៃនេះពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយផងដែរ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ៕

ឃើញមានមតិប្រតិកម្មស៊ែរបវរកញ្ញាសៀម អូលីវ៉ា គង់ ថាខ្មែរយើងឆោតដូចជំនាន់បាចប្រាក់ដួង

0

ថ្មីៗនេះមហាជន អ្នកក្នុងចង្កោមសិល្បៈបានបញ្ចេញមតិប្រតិកម្មទៅលើបវរកញ្ញាថៃជា Miss Grand Buriram 2024 ប្រើប្រាស់រូបភាពផ្ទុយពីខ្លឹមសារដោយអ្នកខ្លះក៏បានចែករំលែក អ្នកខ្លះក៏ Screenshot បង្ហោះជាដើម។ ឃើញមានមតិប្រតិកម្មច្រើនលោក អូលីវ៉ា គង់ គ្រូបង្រៀនដើរម៉ូត និងជាអ្នកច្នៃម៉ូត បានលើកឡើងថា ខ្មែរយើងឆោតដូចជំនាន់បាចប្រាក់ដួងចឹង អត់កែទំលាប់សោះស៊ែរជួយប្រម៉ូតស្រីសៀមឱ្យល្បី តិចទៀតបវរកញ្ញានោះក្លាយជាជនស្នេហាជាតិប្រទេសថៃនឹងលើកឱ្យក្លាយជា BA អីមួយហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiStqo3pFFocm17jHhcfA5N9_y3niuuEm8JTTCpobhiikdS9XJmEt9x86RTuCZBe4byspgkcpG-BMgDjG9vm1QLprB9XBF8DkZsNRa3oE8PZshU5417vUD7PX1LVtwwEKWO2xTkIy57YFQ0k6zNAy65Ux_6UcWt4vR12pFrrNM_JnJYTfC1vEEKEH9Dyj8/s2048/image_2024-04-17_12-03-41.png

នៅព្រឹកថ្ងៃទី១៧ មេសា លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានបង្ហោះរូបភាពនៅលើទឹកដីអង្គរវត្តដោយភ្ជាប់មកជាមួយខ្លឹមសារថា «អ្វីដែលជារបស់ខ្លួនពិត ទាំងធនធាន ទាំងប្រាសាទ ទាំងវប្បធម៌ អត់ប្រឹងស៊ែរចែករំលែក ទៅស៊ែរជួយប្រម៉ូតស្រីសៀមឱ្យវាល្បី តិចទៀតវាក្លាយជាជនស្នេហាជាតិ ប្រទេសវាលើកវាឱ្យក្លាយជា BA អីមួយហើយ ។ ពិភពលោកគេមិនស្គាល់ចោរស្រីសៀមឡើយ ប៉ុន្តែកូនខ្មែរម្នាក់ៗខំប្រឹងប្រម៉ូតឱ្យពួកវាល្បីពេញពិភពលោក។ ខ្មែរយើងឆោតដូចជំនាន់បាចប្រាក់ដួងចឹង អត់កែទំលាប់សោះ»។
អ្នកច្នៃម៉ូតដែលទទួលពានរង្វាន់អន្តរជាតិរូបនេះបានសង្កត់ធ្ងន់ទៀតថា «អ្វីដែលលោកហួសចិត្ត ស្រែកថាខ្លួនឆ្លាត ស្រឡាញ់វប្បធម៌ណាស់ តែធាតុពិតបានតែស្រែក ការអនុវត្តន៍ស្មើនឹង សូន្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFumuaR7wcxiyPhqbQvmQrl4pLP0mQzP25fPXu6_EBKnuvDWQbqE15csNSFirPQO-A1KhKiGA12jGiuK4aVd9AR58q8LabOPV8esitsNeYpwZ8leQ2dj1KZEYjQ7uawiSSmbOwzA8H2uhfP6k85S4HR43gMFDZcPjT5V-3L-xd5DEGmVLh3g-OpSYoIHo/s2048/image_2024-04-17_12-03-34.png

ការលើកឡើងរបស់អ្នកច្នៃម៉ូតរូបនេះធ្វើឡើងបន្ទាប់ពីមហាជន រួមទាំងអ្នកសិល្បៈផងបានចែករំលែកការបង្ហោះរបស់ Amy Viranya Berry ដែលគេដឹងថាជា Miss Grand Buriram 2024 បានបង្ហោះរូបភាព៣សន្លឹកនៅមុខប្រាសាទអង្គរវត្តដោយបានដាក់ចំណងជើងថា«រីករាយសង្ក្រាន្តថៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoQ0wDe4WPlQoqpXG8wRP1T17okma3xiVTRA90L6UrkWTsBHr1VjNdNxPtPseXCjI-YtQqXfzJv4ebYvTgPOqAQ9826RckU7zl-VRCtaKDcpIE3icBMiqHSaIgVRKso_-SfqgwOSm7Q1LdKHCltK8Mr-lEeLKtv9uzw32gWLRa0kweVQ3FDquCTf6lGNs/s960/image_2024-04-17_11-01-05.png

ការលើកឡើងរបស់ អូលីវ៉ា គង់ ថាខ្មែរឆោតដូចជំនាន់ប្រាក់ដួងនេះដោយសារតែកម្ពុជាមានប្រវត្តិសាស្រ្តនាសម័យលង្វែកបែកបាក់រាជធានីហ៊ុមព័ទ្ធទៅដោយព្រៃឫស្សីយ៉ាងក្រាស់ ដោយសារតែប្រាក់ដួង។ នាសម័យនោះ សៀមរៀបគម្រោងវាយលុកចូលក្រុងលង្វែក ដោយបាចប្រាក់ដួងចូលក្នុងព្រៃឫស្សី។ ដោយសារតែភាពក្រីក្រ លោភលន់ និងអវិជ្ជាប្រជាជនខ្មែរប្រុសស្រី បាននាំគ្នាកាប់ឆ្ការសីមាការពារទឹកដីទម្រាំដឹងខ្លួនបន្ទាយលង្វែកត្រូវបានសៀមវាយបែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiILzYCRnTOJmMNU2okUOAEAe0_CX2HW1SjQcWeMz9lSZw9p-v8yHvBZavi1-zhIDAx4mnvuVyB5uWRs4Afd99Bj4Lkma0CY-YgjGMOVL2k_xxNm41YGvUs1aBDHH2KEFUIo7oua-F2Pzam0Qi7jGMybaas3PTIUM64Y1ykwzrbTlPdM90ATtc-gXJarmY/s832/photo_2024-04-17_08-18-10.jpg

អគារចំណាស់ដែលមានអាយុកាលជិត ៤០០ ឆ្នាំត្រូវបានឆាបឆេះខ្ទេចគ្មានសល់ក្នុងប្រទេសដាណឺម៉ាក

0

បរទេស៖ កាលពីពេលថ្មីៗនេះ បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ផ្សារហ៊ុនដែលជាអគារល្បីល្បាញមួយនៅក្នុងរដ្ឋធានីដាណឺម៉ាក មានអាយុកាលជិត ៤០០ ឆ្នាំ ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈពេលដែលកំពុងជួសជុល ហើយប៉មដ៏ល្បីល្បាញរបស់វាបានដួលរលំនៅក្នុងភ្លើង ដោយបានបំផ្លាញរចនាសម្ព័ន្ធពាក់កណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0bEXfJ101igYYQJHyWMq4s2Mbd0jCNd0nHwC0DgVtS4LQZCebguJ2CEt2J3oHQVij3dlIMQVrteZOzk-flB19ys_RxktQnsknA4zOgP6VLtPFqT_V3y-2u-one3Mdd44otvUUfZj2vcF6bHQSGF6f8tge3XER83byK3PROLB8ooJDp1M38_522dhZ-eM/s2560/Borsen-scaled.jpg
អ្នកនាំពាក្យអគ្គិភ័យលោក Jakob Vedsted Andersen បាននិយាយថា អគ្គិភ័យនេះបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបន្ទប់ក្រោមដីនៃអគារ Borsen ក្នុងទីក្រុង Copenhagen ជាកន្លែងដែលផ្សារហ៊ុនទីក្រុងធ្លាប់ស្ថិតនៅ។ លោក Vedsted បានបន្តទៀតថា “មកដល់ពេលនេះយើងមិនទាន់អាចគ្រប់គ្រងភ្លើងបាននៅឡើយទេ ហើយពាក់កណ្តាលនៃអគារ Borsen ត្រូវបានបំផ្លាញ និងដួលរលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_0ZgiJGUOwghhWuwrYh1VehS03IZyXch5b04k5jXi8fgJ2Y8BRPYdzE6FVB1va_teEjPM7vz1ca9vexmVzSlvIrMHX1k6q41CSnh30MkYu7oSSJM3IxxBm23Q8n0-thza172dhVxeTd2p1WxqXK4kcy_OnRFfO3pB7EaAy33qDZTNWMw_bCJrnhJTvJQ/s4752/YJ3TC2RAXZNZLGGQHRTD6ITDNQ.jpg

ទោះជាយ៉ាងណា វាមិនមានហានិភ័យនៃអគ្គីភ័យរាលដាលដល់អគារផ្សេងទៀតទេ។ Tommy Laursen តំណាងប៉ូលីសរដ្ឋធានី Copenhagen បាននិយាយថា វាមិនច្បាស់ពីមូលហេតុដែលបណ្តាលឱ្យមានអគ្គីភ័យនោះទេ។ យោងតាមវីដេអូបង្ហាញពីប៉មពីលើអាគារកំពុងឆេះយ៉ាងសន្ធោសន្ធៅ ហើយផ្សែងដ៏ធំដែលហុយចេញពីភ្លើងត្រូវបានគេមើលឃើញពីទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសស៊ុយអែត។ ទោះបីជាក្រុមពន្លត់អគ្គីភ័យព្យាយាមគ្រប់គ្រងភ្លើងក៏ដោយ ក៏ប៉មនៃអគារនេះនៅតែដួលរលំ ដែលធ្វើឱ្យមនុស្សជាច្រើនគិតអំពីភ្លើងឆេះវិហារ Notre Dame ឆ្នាំ ២០១៩ នៅទីក្រុងប៉ារីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBphwpok2qoWTOMxOhPbbOo34gHa-dsqa31ZCghslGr_WMZCsnhaJajG7I8KURyK5XhA8TQL0YjR5Hikv9z-dGdwJUgRNvjkyJ4B6mKi5m8MW-EgaA1e1uFrFOX6nGxkCM1pl71Wt_azRh0N9ySYRyAB2bCLZKYY0aCQfJgBbdmGZJlTUX5cIcUaxslQ/s923/0_DENMARK-FIRE.jpg

បើយោងតាម Reuters បច្ចុប្បន្ននេះប៉ូលីសទីក្រុង Copenhagen មិនទាន់បានចេញរបាយការណ៍ស្តីពីអ្នកស្លាប់ និងរបួសក្នុងអគ្គីភ័យខាងលើនៅឡើយទេ។ ផ្សារហ៊ុន Copenhagen ដែលត្រូវបានគេស្គាល់ថា Børsen ធ្លាប់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសដាណឺម៉ាក។ អគារនេះត្រូវបានសាងសង់ឡើងក្នុងរចនាប័ទ្មក្រុមហ៊ុន Renaissance របស់ហូឡង់ ហើយបានបើកដំណើរការនៅឆ្នាំ ១៦២៥។ Børsen មានភាពល្បីល្បាញដោយសារប៉ម Twisted Tower ‘Dragespir’ (Dragon Spire) ដែលមានមកុដបីនៅលើកំពូល ដែលតំណាងឱ្យនគរទាំងបីនៃប្រទេសដាណឺម៉ាក ន័រវេស និងស៊ុយអែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl3bYwhE3SvDp2uPk4xEaIUjCw7pE-_yC0Razmvj3PCbKTkfriPOQMGolGZ64BkPTEy7DmRDTZUqhhRn_P83aMVlBqNaTK2_9NNfmUmrPB0vughcvitM2GC1vuEUltEJiSMh-_bovhfIVQmyaaJzLEUQaGmRzfrQVnrIcbgVCMW6GJoo2K1aWnScmmM8k/s1024/p0hr5c3w.jpg

អគារនេះកំពុងត្រូវបានជួសជុលឡើងវិញ ដើម្បីជួសជុលផ្នែកខាងមុខ និងកែកំហុសដែលបានធ្វើឡើងក្នុងអំឡុងការជួសជុលសតវត្សទី ១៩។ ក្នុងកំឡុងឆ្នាំ ១៨០០ អគារនេះត្រូវបានដំបូលដោយទង់ដែង ខណៈដែលស្រទាប់នាំមុខភាគច្រើនត្រូវបានដកចេញដើម្បីផលិតគ្រាប់កាំភ្លើងកំឡុងការកាន់កាប់របស់ស៊ុយអែត ១៦៥៨-១៦៥៩។ អគារនេះសាងសង់ដំបូងដោយស្តេច Christian IV ដើម្បីបង្កើនការជួញដូរនៅទ្វីបអឺរ៉ុប និងបានក្លាយជាទីស្នាក់ការកណ្តាលនៃផ្សារហ៊ុនដាណឺម៉ាកក្នុងឆ្នាំ ១៩៧៤៕

មនុស្សម្នាភ្លុកទឹកភ្លុកដីសម្រុកទៅលេងសង្ក្រាន្តទូទាំងប្រទេសកម្ពុជា ខណៈសង្ក្រាន្តវត្តភ្នំថ្ងៃចុងបញ្ចប់ហក់ឡើងដល់ ៣០ម៉ឺននាក់

0

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ៤ថ្ងៃប្រព្រឹត្តិទៅដោយរលូន ដោយក្នុងនោះគេសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋខ្មែរព្រមទាំងភ្ញៀវទេសចរអន្តរជាតិភ្លុកទឹកភ្លុកដីទៅលេងកម្សាន្តសប្បាយនៅតាមទីតាំងសង្ក្រាន្តនីមួយៗ ទូទាំង២៥ខេត្តក្រុងនៃប្រទេសកម្ពុជា ដើម្បីជាការអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuXk_VXP53WhnOjXY2UYAQFBugZgzB-eqeQPP5DydNygOJc719Jx3-kWIrw1I3cHjORAQfcbbcjagIzdjC4BSwuVmzqIGL8W1K1Vkyj33oQgF1yGx8369JNYrMrWQEPlhQIlYVr0FDAReqsAqNlruKvGvdl98TNm1GthzU2v4QxQjRrBdKgPmWtpd30n0/s1440/437968329_1050048779820198_7244940316370162547_n.jpg

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិហក់រហូតដល់ប្រមាណ ៣០ម៉ឺននាក់ បានមកលេងកម្សាន្ដសង្ក្រាន្តនៅរមណីយដ្ឋានវត្តភ្នំនៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt-ov8pC1sUjiz1xyXBRiC7RDIjqBiYVY4MzyCgujxduDIKM-zEdqpd0_2YYDaSSBVOGrl4R9STjmWO-T3XB_idjAmpeD0C2atJZc7n7a-HaYgzNAbOrkqHlVJ7du5dhp_QlP83-16QQRGFLRoVSSlRzHM8BS-jQyynZkF3sX-p9G7fXX6g9RqYEwgYn8/s1440/438032120_1050048649820211_7781800740317372568_n.jpg

ក្រឡេកមកមើល សង្រ្កាន្តស្រុកស្ទោងខេត្តកំពង់ធំវិញ សរុបរយៈពេលទាំង៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ មានអ្នកចូលរួមយ៉ាងច្រើនកុះករ ប្រមាណ ២៧៦,៧៥០នាក់ បើយោងតាមមន្ទីរព័ត៌មានខេត្តកំពង់ធំ។ ចំណែកឯនៅខាងខេត្តរតនគិរីនេះវិញ ពិធីបុណ្យចូលឆ្នាំខ្មែរសរុបរយៈពេលទាំង៤ថ្ងៃ គឺមានភ្ញៀវទេសចរទាំងជាតិនិងអន្តជាតិមកកម្សាន្តប្រមាណ ១៣៤,២៩១នាក់ កើនឡើង១៧.៥៥% បើធៀបទៅនឹងឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtr07ZavhN9nNkb3lTp9tBx3uxjq8fHi4EYCYoTJZQFfEpc3XJtDlhnrpQJ9gPjafWi8vL9cNLOmSM3W2jaKJywxbzPiMMEbgLmPC-pVNeJnlvJPgakgbqN_BK8X2uquKVxM4Vu9m3GbXbQQKMyuU8iylXFRomR-1YSMSn_Rt2MEgeaFqloYOeU2b26B0/s960/438037574_778340121063720_6153832512026188664_n.jpg

រីឯនៅខេត្តស្ទឹងត្រែង រយៈពេល៣ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នំាខ្មែរនេះទទួលបានភ្ញៀវទេសចរប្រមាណ ៣ម៉ឺននាក់។ សង្រា្កន្តអូរាំងឪ លើទឹកដីនៃខេត្តត្បូងឃ្មុំ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា មានអ្នកចូលរួមរហូតដល់ជាង ១០ម៉ឺននាក់។ ហើយក៏នៅមានសង្ក្រាន្តនៅតាមបណ្តាខេត្តជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrGRiRB_TJuTsboWatsY6i0YVu7XCwfoEiOQdxDuSPXMcUA7I8FfJdGh-48B7sSAgrxNvAhySzpcwfjXc9c2aWbIlKzMZ_2xCGTge9mj4tPa01T-mGPjCYBo1DWVSefZ3FySXYReCXhZGRweIXso8F3Yo7oxLemfk_-TylW392-uzD74h-IXSYB8lfxAc/s1440/438256195_1050048856486857_8979766775557859526_n.jpg

តាមរយៈកម្មវិធីទាំង៤ថ្ងៃខាងលើ ទីតាំងសង្ក្រាន្តធំៗជាច្រើន ជាពិសេសគឺសង្ក្រាន្តវត្តភ្នំបានមានការរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្ដែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើម ស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ជាដើម៕

អង់គ្លេសនឹងរៀបចំកម្មវិធីប្រលងសម្រស់ ‘Miss AI’ ជាលើកដំបូង

0

បរទេស៖ Miss AI គឺជាកម្មវិធីប្រលងសម្រស់ដំបូងបង្អស់របស់ពិភពលោកសម្រាប់ “ស្ត្រីដែលបង្កើតឡើងដោយ AI” មានន័យថាអ្នកដែលមានជំនាញបង្កើត AI នឹងឈ្នះរង្វាន់សរុបជិត ២០,០០០ ដុល្លារអាមេរិក ប្រសិនបើស្ត្រី AI ដែលពួកគេបង្កើតមានភាពលេចធ្លោរជាងគេ ហើយការប្រកួតគឺតាមរយៈអ៊ីនធឺណិត។
Miss AI ត្រូវបានដាក់ឱ្យដំណើរការដោយ World AI Creator Awards (WAICA) និងវេទិកាអ្នកបង្កើតជនជាតិអង់គ្លេស Fanvue ។ នេះគឺជាពានរង្វាន់សកលសម្រាប់អ្នកបង្កើត AI ជុំវិញពិភពលោក ដោយពួកគេអាចដាក់រូបភាពបេក្ខជន AI ដើម្បីមានឱកាសឈ្នះមកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNzOk4p65JoFEApRqKNt3t0nMxqBgz8Us2V7WliSmZPP8kXl7GFzlyOa4SpKu7gBihQjzhAwYLzEIh7Cw7afz3SyN-DvvObTpgJiabAGKS4jMYzOYdg7ttoVcApwh6AQBi0o7SG5xnPtGot1rBZpzq9fLEWS-YmkSrWrcVFsYB1kEs6ypL4fTTc-rthYs/s1020/photo_2024-04-17_10-28-44.jpg

យោងតាមលក្ខខណ្ឌនៃការប្រកួត បេក្ខនារីបវរកញ្ញា AI នឹងត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមានភាពស្រស់ស្អាត សំណុំជំនាញដែលមានស្រាប់ ឧបករណ៍ AI ដែលប្រើដើម្បីបង្កើត ក៏ដូចជាការផ្សព្វផ្សាយនៅលើបណ្តាញសង្គមថាតើធ្វើដូចម្តេចដើម្បីក្លាយជាអ្នកមានឥទ្ធិពល។ នៅក្នុងកម្មវិធីក៏មានគណៈវិនិច្ឆ័យដែលមានអ្នកជំនាញបួននាក់ គឺតារាម៉ូដែលនិម្មិតល្បីពីររូបគឺ Emily Pellegrini និង Aitana Lopez រួមទាំងចៅក្រមពីររូបដែលនៅសេសសល់គឺ អ្នកជំនាញផ្នែកទីផ្សារជនជាតិអង់គ្លេស Andrew Bloch និងអ្នកកាសែត Sally-Ann Fawcett ដែលជាអតីតចៅក្រមនៃបវរកញ្ញាចក្រភពអង់គ្លេស និងបវរកញ្ញាអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6S__7ChuRA0rC3HD4q09GF-n7v1ucH06-7TqXxErhyo4Mcoli9zxFPEjbdfu699_7yMWi6sDP9tN4GoOT32YYiQEgJTSpcFNi1IBs1AZo4FRLMKh1YWYr5WuHUqg1AR3cjQdUjfyU1BQ82kxtsF9jeV9-voUTyQX5U4GOTpZtc91iWpuAGTwAygNuZ00/s550/Thumbnail_20240216014519251.jpg

អ្នកស្រី Fawcett បានប្រាប់កាសែត The Sun ថា “ការយកឈ្នះលើការប្រកួតប្រជែងបែបប្រពៃណីជាមួយនឹងបច្ចេកវិទ្យា បវរកញ្ញា AI គឺជាជំហានឆ្ពោះទៅមុខថ្មីមួយ ដែលកើតជិត ១៥០ ឆ្នាំបន្ទាប់ពីការប្រលងសម្រស់ពិតលើកដំបូងពីទសវត្សរ៍ឆ្នាំ ១៨៨០”។ អ្នកបង្កើតកម្មវិធី AI គ្រងរាជ្យបវរកញ្ញា AI នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ ៥,០០០ ដុល្លារ រួមជាមួយការចូលប្រើកម្មវិធីជំនួយរបស់ Imagine Education ដែលមានតម្លៃ ៣,០០០ ដុល្លារ និងកញ្ចប់ប្រព័ន្ធផ្សព្វផ្សាយដែលមានតម្លៃជាង ៥,០០០ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRXYfrLkFQgj14eCrmyOSfqjM_3a194gGK3y5He-yPO6KAGmHrU9H0PxgublIbTtfRCTSDphAbxmTPGM-amvBd-iQqI4zx-X-lJUSbz8Oh1TTt2njLxif-WV9oKG7yyJqkynlfduskCLWFKjXUurMVtsdTRP-GovyAmuAJMoPAdf1Yn6aI2cNpSZrZZTM/s1280/photo_2024-04-17_10-30-26.jpg

អ្នកឈ្នះជ័យលាភីលេខ១ និងលេខ២ ក៏នឹងទទួលបានពី ២,០០០ដុល្លារ និងកញ្ចប់ជំនួយផងដែរ។ ដើម្បីចូលរួម បេក្ខនារីដាក់រូបថតនៃម៉ូដែលដែលបង្កើតដោយ AI ហើយឆ្លើយសំណួរថា “តើអ្នកប្រាថ្នាចង់បានអ្វីក្នុងការធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន?”។ Fanvue រំពឹងថាការប្រកួតនេះនឹងទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់។ លោក Will Monange សមាជិកនៃគណៈកម្មាធិការរៀបចំបាននិយាយថា នេះគ្រាន់តែជាពានរង្វាន់ចាប់ផ្តើមដំបូងប៉ុណ្ណោះ។ លោកបានបន្តទៀតថា យើងមានគោលបំណងចង់ចែករំលែកចក្ខុវិស័យសម្រាប់ WAICA ដើម្បីក្លាយជា Oscars នៃពិភពលោកនៃការច្នៃប្រឌិត AI Monange៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWLa1gxdIkq-cJTT851sY8piu81C1_0LfWRy4569tM2_Ty1XuJ0DD_UrQMqvBzayKvqlgT3IEslRsQCfJdfz5kdLPoXGLutnssnRASpf2zmBiU2zHNf4tyJTK9axsdmYWPPzjPsDNUFKcr28z5ufPxjud624g62gf2sQPylZYPdDIvuORROagJwJGStO8/s1280/photo_2024-04-17_10-29-30.jpg

៤ថ្ងៃ បុណ្យប្រពៃណីជាតិខ្មែរ មានមនុស្សស្លា..ប់ជាង៤០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

0

នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ មានមនុស្ស៣៧នាក់ បានស្លាប់ និង ៨៨នាក់ បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន៦៤ករណីនៅទូទាំងប្រទេស។

បើធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ បានពិនិត្យឃើញថា រយៈពេល៣ថ្ងៃពីថ្ងៃ១៤ដល់១៦ ខែមេសា ក្នុងឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុបចំនួន៤៧ករណី គឺកើនឡើងចំនួន២ករណីដែលបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន ២៥នាក់ គឺកើនឡើងចំនួន១នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន ៦៦នាក់ ថយចុះចំនួន ២៦នាក់៕

ថ្ងៃនេះ ៤៩ឆ្នាំមុន ខ្មែរក្រហម ដណ្តើមបានទីក្រុងភ្នំពេញ

0

ថ្ងៃ១៧ មេសា ១៩៧៥ ៤៩ឆ្នាំមុននេះ របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានប្រើអំពើហិង្សាចូលកាន់កាប់ប្រទេសនិងបានធ្វើឱ្យមនុស្សស្លាប់អស់ជិត២លាននាក់ ក្នុងរយៈពេលដឹកនាំប្រទេសជាង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8VCAf87LD2Cj7J9RiGI_Pz6TXlTIHlab2p6Zmi4DQjCluxuauaVMuTxOI1sJvWG15ns5EDFOe_naNfIOPzPS-MBbpbd1RwGRq4ILW9GiQB5J1tPxPtJGJt3Ed4-Pz2vHOql4Hahzx1uQq2dXeH_vfNJd_RvI0Y53Pw4ui4zhSKF5xDVyuVskvdQInddA/s980/17%20avril%20KR%20phnompenh.jpg

នាគ្រានោះ នៅថ្ងៃទី១៧មេសា កងទាហានស្លៀកខោអាវខ្មៅ បានចូលមកទីក្រុងភ្នំពេញ ខណៈក្រុមទាហានរបបសាធារណរដ្ឋខ្មែរលោក លន់ នល់ បានលើកទង់ជ័យសនៅគ្រប់កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizybMPnm0wt6K-KKlxmJG7HcGk7gl9ZW6lvply-RRH8Hh2MGa-9Rzo2YPE1dAtjJKJxFAsItbidaS4c2gugfO5SpQYBh-n9Tujp2uDLM0i48HNOyJ1Sh5lwZenMuYr0uJO5xCCcvqBgypHqvqKSPLfMF0xZCeMfIY7DA5SxMp7pQQ85JHNI3CGH5oYrio/s640/17_mesa.jpg

ក្រោយមកទាហានឈុតខ្មៅទាំងនោះបានប្រកាសដាក់មេក្រូ សុំឱ្យពលរដ្ឋដកថយចេញពីភ្នំពេញក្នុងរយៈពេល៣ថ្ងៃ ដោយខ្លាចអាមេរិកាំងទម្លាក់គ្រាប់បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjudytBFE9AcyH3xFQQEV0CawxYQmq-T5r7DDJzt2d1Ufeuv65xwFZDLjGqsGNmGjkWCp4ouSTw7gtadRZ-U_ZzTe647WHHyEmj1-32nF5w1Fpnw01mDaESpO0r7jWNCEQRU9FCVK-GdrOqWzTgVIwB5tpKw2yXqUk6qscx6pkI-2IlYl413al_-T3reO0/s1280/2021-04-18-09.53.41.jpg

បន្ទាប់ពីជម្លៀសមនុស្សចេញពីក្រុង ខ្មែរក្រហមបានលុបចោលនូវរាល់កម្មសិទ្ធិឯកជន ហើយរូបីយវត្ថុជាតិត្រូវគេបោះបង់ ធនាគារជាតិរងការបំផ្លិចបំផ្លាញ។ រីឯវត្តអារ៉ាមដែលធ្លាប់ជាកន្លែងសក្ការៈបូជាតាមបែបព្រះពុទ្ធសាសនានោះត្រលប់ទៅកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8OcdMBMPoAgW4IYkGLIzK9c4OhNWu_2YZCXBEXmYFhWiHbtSDtVl6_3cyc3RwAlRziXapkuDsggSevepfYtJjXE7yx-SxYSlgUMLWQ38sEOQv3uipBXhB12U0zlAMInSwo828BwCkzKBZPXVvqWsotcrfDjfj_jbjFTiuUyY1yzd0NcNKPZf5CPIkvu0/s1280/EntreePhnomPenh_AFP_432.jpg

ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃនេះ ពលរដ្ឋកម្ពុជា រស់នៅដូចធ្លាក់នរក ដោយមិនមានសិទ្ធគ្រប់គ្រាន់ក្នុងការរស់នៅ ដោយតែងតែទទួលទារុណកម្ម និងការសម្លាប់គ្នារវាងខ្មែរនិងខ្មែរតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwYA3yh4ir3GGhDSnHHF0XWXm7vteH20-x_vPrfb1PrXD2SH8MXfd3yzM3-butoCJNtRoXzXQIA9sUHq89La1b7Xc9AQQpsWUxV0ExYLaoDlQclz6_C_r3l2C7b8bJn4Cn-LLODFbQtvKNuBTXKMF191J99_ozepxkHgNX9qJBPNjFNUBMh68YHofEaws/s1280/kr17.04.1975.jpg

លុះដល់ថ្ងៃរំដោះ ៧ មករា ១៩៧៩ កងទ័ពវៀតណាមចូលមកដល់រដ្ឋធានីភ្នំពេញ ដើម្បីរំដោះរដ្ឋធានីភ្នំពេញពីពួកខ្មែរក្រហមដែលបានកាន់កាប់ពីឆ្នាំ១៩៧៥-១៩៧៩៕

 

មនុស្សជាង ១០០ នាក់បានស្លា..ប់ និងជិត ១ ពាន់នាក់បានរងរបួសក្នុងពិធីបុណ្យសង្ក្រាន្តរបស់ប្រទេសថៃ

0

ប្រទេសថៃ៖ គិតត្រឹមថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤ អាជ្ញាធរថៃបានកត់ត្រាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៣៦លើក ស្លា.ប់ ១១៦នាក់ និងរបួសជិត ១,០០០ នាក់ដោយក្នុងនោះមានទាំងអ្នកទេសចរ និងអ្នកស្រុកក្នុងអំឡុងពេលបីថ្ងៃនៃសង្ក្រាន្ត។ ខណៈប្រទេសកម្ពុជាវិញក្នុងអំឡុងបុណ្យចូលឆ្នាំនេះក៏បានកត់ត្រាករណីគ្រោះថ្នាក់ចរាចរណ៍ ៦០លើក រយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាននាក់ស្លា.ប់ ៣៩ នាក់ និងរបួសស្រាល ៩៦ នាក់ប៉ុណ្ណោះទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRy2-c3kSQDYs1lB4pWajYBiRpjQK0ov2t1XbSEyZsROJdUHClIbArfjKj4wywX8gWLhD-QAYs9Xk5CoiWOtw04NulB7IVGqbAQsvIf6mGsgW518P4JuDEX1CWrTsS0ANoxcp7pbzD_kU5FU0UiHhlKChAHiEoN9anhqPMIz99PYIfaBXFSrJP0JI0vio/s1024/2842.jpg

មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍គឺល្មើសល្បឿន និងស្រវឹង ដោយយានជំនិះដែលបង្កគ្រោះថ្នាក់ច្រើនជាងគេគឺម៉ូតូ។ នៅក្នុងប្រទេសថៃករណីគ្រោះថ្នាក់ចរាចរណ៍នៃការល្មើសល្បឿន ៤០,០៥%, ស្រវឹង ២៧,៨១% គ្រោះថ្នាក់កើតឡើងជាចម្បងលើផ្លូវត្រង់ មានចំនួន ៨១,៦៣% ឧបទ្ទវហេតុកើតឡើងលើផ្លូវជាតិ ៣៥,៩៧% និងផ្លូវក្នុងក្រុង ៣០.១%។ ពេលវេលាដែលមានអត្រាគ្រោះថ្នាក់ខ្ពស់បំផុតគឺចាប់ពីម៉ោង ៦:០០ ល្ងាច ដល់ ៧:០០ យប់ ហើយក្រុមអាយុដែលមានចំនួនអ្នករបួស និងស្លាប់ច្រើនជាងគេគឺ ៣០-៣៩ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdFL4O-Fjkyqi1zjgTSmEvbeRIvWaEZfa7JNdY1oPkiGX48h56ghBxWyaGovBSHbCP_vHBzH6HjmvpGDugIN0apiH9tt_CzpmR3XPlovUxUgrNffhLqZsV6t4NMJ5At12arN9qv4pwZ2pIDyFN5Cbuux1qupl0iycttyhkLHAMhYS-vsF52zv-HBHReM/s860/2419116.jpg

ទោះជាយ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសថៃឆ្នាំនេះមានតិចជាងឆ្នាំមុន នេះបើយោងតាមស្ថិតិរបស់អាជ្ញាធរទេសចរណ៍ថៃ (TAT) រដូវកាលបុណ្យសង្ក្រាន្តឆ្នាំ ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ជាង ២,០០០ លើកឯណោះ ក៏ដូចជារបួសជាង ២,០០០ នាក់ និងស្លា.ប់ចំនួន ២៣៦ នាក់ រួមទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុកផងដែរ ហើយទីក្រុងបាងកកគឺជាកន្លែងដែលមានអ្នកស្លាប់និងរបួសច្រើនជាងគេក្នុងប្រទេស។ នៅឆ្នាំ ២០២៤ ប៉ូលីសភូមិន្ទថៃ (RTP) បានកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥% ក្នុងអំឡុងពេលប្រាំពីរថ្ងៃដ៏គ្រោះថ្នាក់នៃសង្ក្រាន្តចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែមេសា។https://thesun.my/binrepository/thailand-festival-songkran-new-year-081721_4039059_20240413171459.jpg

គួរបញ្ជាក់ដែរថាពិធីបុណ្យសង្ក្រាន្តឆ្នាំ ២០២៤ មិនទាន់បញ្ចប់នៅឡើយទេ ដោយសារនៅឆ្នាំនេះប្រទេសនេះបានប្រារព្ធពិធីសង្ក្រាន្តរយៈពេល ១០ ថ្ងៃឯណោះគឺចាប់ផ្តើមពីថ្ងៃទី ១១ ដល់ថ្ងៃទី ២១ ខែមេសា ជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។ ខេត្តក្រុងមួយចំនួនបានចាប់ផ្ដើមរៀបចំព្រឹត្តិការណ៍លេងទឹកសម្រាប់អ្នកទេសចរពេញមួយខែមេសាក្នុងថ្ងៃសង្ក្រាន្តក្នុងប្រទេសថៃត្រូវបានគេកំណត់ថាជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍ពិភពលោកទាំង ១០។ គួររំលឹកដែរថាពិធីបុណ្យឆ្នាំ ២០២៣ ប្រទេសថៃបានទាក់ទាញភ្ញៀវអន្តរជាតិជាង ៣០០,០០០ នាក់ និងរកចំណូលបានជាង ១៨ ពាន់លានបាត (ជិត ៥៣៧ លានដុល្លារអាមេរិក) នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ៕