Home Blog Page 1106

ចក្រភពអង់គ្លេសបានចេញច្បាប់ថ្មីដោយហាមឃាត់ពលរដ្ឋកុំឱ្យប្រើពាក្យសម្ងាត់ “12345”

0

បរទេស៖ កាលពីពេលថ្មីៗនេះប្រទេសអង់គ្លេសបានចេញច្បាប់ថ្មីមួយដោយហាមឃាត់ពលរដ្ឋកុំឱ្យប្រើពាក្យសម្ងាត់ ‘Admin’ និង ‘12345’ ដែលជាផ្នែកមួយនៃច្បាប់ពិភពលោកដំបូងគេដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត។
បើយោងតាម Yahoo New ច្បាប់ថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ នេះតទៅដែលជាផ្នែកមួយនៃរបបសន្តិសុខផលិតផល និងហេដ្ឋារចនាសម្ព័ន្ធរបស់ចក្រភពអង់គ្លេស។ ដូច្នេះអ្នកប្រើប្រាស់ដែលបានកំណត់ពាក្យសម្ងាត់ងាយស្រួលបែបនេះនឹងត្រូវបានស្នើសុំឱ្យផ្លាស់ប្តូរពាក្យសម្ងាត់ថ្មីជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0FC7waWROoaGSMu0zrP_L68bn-9v_fZ8jRn46mDa34Wp8R20Ubk20161RxpwrO2_XbBnZ9MKo8KsnyFSatxGOFgAhkQq4QoI3chLJ866M0Px7dJ1cI5TI_1sT9_mV6g1CQiVEeg2seAhWL3Kjuw3-bL2dERUfLmuswAiARPvibEJaF8T8tUhHBoj6QQ0/s1280/photo_2024-04-30_10-15-34.jpg

លើសពីនេះ ក្រុមហ៊ុនផលិតឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិតទាំងអស់ ចាប់ពីទូរស័ព្ទដៃ ទូរទស្សន៍ ទូទឹកកកឆ្លាតវៃ រហូតដល់កណ្ដឹងទ្វារ នឹងត្រូវធ្វើបច្ចុប្បន្នភាពស្តង់ដារសុវត្ថិភាពអប្បបរមា ការពារអ្នកប្រើប្រាស់មិនឱ្យប្រើពាក្យសំងាត់ខ្សោយ ដែលអាចព្យាករណ៍បាន។ ពួកគេក៏ត្រូវតែបង្ហាញដល់អ្នកប្រើប្រាស់នូវព័ត៌មានលម្អិតអំពីរបៀបធ្វើវា កំហុសដែលអាចកើតមាន ក៏ដូចជារយៈពេលអប្បបរមាសម្រាប់ការអាប់ដេតនេះ។ យោងតាម Sky News ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលមានច្បាប់ស្តីពីពាក្យសម្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijU5z5LXkN9rCZgzTXkbjsR1opy9ZCectKXS3YwEjBGI6dUOMlC2FRIbcGL1LOoR3n2L40ecU7DULlMQI2Gfbun6ZPRqDvpQOoEwvFE1C46Eiy-2i-Clw4rA2wq47kzj4cZD9ApYF5WEtJmLhcuvUvCGuGPVWEmVTzmjPzjfa1w-ceDawPr3cyoom3Ync/s1000/photo_2024-04-30_10-16-37.jpg

មូលហេតុដែលប្រទេសអង់គ្លេសចេញច្បាប់ថ្មីគឺដោយសារផ្ទះនីមួយនៅក្នុងប្រទេសនេះគឺពោរពេញទៅដោយឧបករណ៍ឆ្លាតវៃដែលអាចប្រឈមនឹងការវាយប្រហាររហូតដល់ ១២,០០០ ដងក្នុងមួយសប្តាហ៍ ជាមួយនឹង ២,៦៨៤ នៃការប៉ុនប៉ងទាយពាក្យសម្ងាត់ខ្សោយនៅលើឧបករណ៍ចំនួន ៥។ ទន្ទឹមនឹងនេះ ស្ថិតិពីគេហទំព័រគ្រប់គ្រងពាក្យសម្ងាត់ NordPass បង្ហាញថាលេខ “123456” គឺជាពាក្យសម្ងាត់ពេញនិយមបំផុតរបស់មនុស្សនៅក្នុងប្រទេសនេះកាលពីឆ្នាំមុន បន្ទាប់មកគឺ “ពាក្យសម្ងាត់”, “qwerty”, “Liverpool” និង ‘Admin’ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinJ9_ApfCIIUV3hmW8_YfdxJfTGZM_YNxqkBkmydkgBZYLPK7bcDH6Mw_a0WBIIvREacgFf9LJaBd2Pw6lkoaAXXwrtxUkfkw0FG61U940osxN1k3nG-c2iupFC0Xn3QLHj9arVT-v_i3MgbaIBrrbzG25TxvO22nvhxFbqOgJ2wgv0cMkHfYr8h_b6_0/s1280/photo_2024-04-30_10-16-51.jpg

អ្នកតំណាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អង់គ្លេសក៏បានវាយតម្លៃថា ដោយសារជីវិតប្រចាំថ្ងៃកាន់តែពឹងផ្អែកលើឧបករណ៍ទំនើបដែលបានភ្ជាប់ ដូច្នេះការគំរាមកំហែងពីអ៊ីនធឺណិតនឹងកាន់តែកើនឡើង។ ហេតុនេះហើយ ច្បាប់ថ្មីនេះនឹងជួយអ្នកប្រើប្រាស់មានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន ដែលឧបករណ៍ឆ្លាតវៃរបស់ពួកគេត្រូវបានការពារពីឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ តំណាងក្រសួងបាននិយាយថា “បទប្បញ្ញត្តិថ្មីទាំងនេះបង្ហាញពីការលោតផ្លោះដ៏សំខាន់មួយឆ្ពោះទៅរកបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុន” ដោយបានសន្យាថានឹងធ្វើឱ្យចក្រភពអង់គ្លេសក្លាយជា “កន្លែងសុវត្ថិភាពបំផុតនៅក្នុងពិភពលោកសម្រាប់សុវត្ថិភាពនៃប្រព័ន្ធបច្ចេកវិទ្យា”៕

មនុស្សចាស់មិនឯកោទៀតទេ! រដ្ឋាភិបាលកូរ៉េខាងត្បូងផ្តល់មនុស្សយន្តឱ្យមនុស្សចាស់ជជែករឿងសុខភាព

0

ប្រទេសកូរ៉េខាងត្បូង ៖ មនុស្ស និងភាពឯកោ ស្ទើរតែមិនអាចបំបែកចេញពីគ្នាបានទេ ខណៈមនុស្សម្នាក់ៗសុទ្ធតែធ្លាប់មានអារម្មណ៍ឯកោ ហើយក្នុងវ័យនីមួយៗបានជួបភាពឯកោខុសៗគ្នា ។ កាលពីឆ្នាំ២០២៣ អង្គការសុខភាពពិភពលោក (WHO) ប្រកាសថា ភាពឯកោបានគំរាមកំហែងយ៉ាងខ្លាំងដល់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGW4VKntyv9tyZ9vnipxZvg6-v5wU2aWi1jtZ7dZJf5TfQsNsDmgfk_Mmq_C18LxTpEe9klWiWO10p774lvt3KOMQCrujw0SBhykVjwVeALpF6lacG81UNzo5gjIf4-aL-6RiYuT7WbcyJmbkjyYGuY-37m4SWOPtHgq4Jh3qkoav-wb01UPUnvYTPekY/s960/50716_184049_1150.jpg

ការស្រាវជ្រាវបញ្ជាក់ថា មនុស្សដែលផ្តាច់ខ្លួនពីសង្គមស្មើប្រមាណ៣២% នឹងស្លាប់មុនអាយុ ដែលផ្ទុយគ្នានឹងមនុស្សដែលបានចូលរួមក្នុងសង្គម និងសន្ទនាជាប្រចាំ ។ មនុស្សចាស់ ជាក្រុមមានហានិភ័យខ្ពស់បំផុតដែលងាយប្រឈមនឹងភាពឯកោ ពីព្រោះពេលអាយុកាន់តែច្រើនធ្វើឱ្យពួកគាត់ឈឺជាញឹកញាប់ ហើយសមាជិកគ្រួសារពុំយកចិត្តទុកដាក់ ។ ហេតុនេះ មនុស្សចាស់ត្រូវនៅក្នុងផ្ទះ ហើយពុំសូវបានជជែកជាមួយមនុស្សក្នុងសង្គមប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVVwk8kl7x8nrcEo97q6AAGV72JD905WfBOHRxF9UGgDNPBrj-IWzAxjRfGjNEJyaCjliNT3fJ9L0E2PYxNJxIMR-ZUqaVGKBhwf0NfyS7eD8taLRumkouN656saC5VxnnNqxhi9QLYDVi1cvwBVU-UofULoY1UwCYFpN3QVMQjobj4bPeicg3_CYKXBE/s640/20240220162919692311.png

ប៉ុន្តែមនុស្សចាស់នឹងអាចយកឈ្នះភាពឯកោបាន បើមានអ្នកណាម្នាក់នៅក្បែរ ។ នៅឆ្នាំ២០២៤ ក្រុមហ៊ុនកូរ៉េខាងត្បូងបានផលិតមនុស្សយន្តឆ្លាតវៃ ដែលអាចឆ្លើយតបសំណួរមនុស្សចាស់បាន ឈ្មោះថា «មនុស្សយន្ត Hyodol» ។ វាមានសមត្ថភាពជាច្រើនផ្នែក ដូចជា ៖ កត់ត្រាការចងចាំ, បង្ហាញអារម្មណ៍, ឆ្លើយតបសំណួរ, លេងភ្លេង និងធ្វើឱ្យមនុស្សចាស់មានអារម្មណ៍ថា មិនឯកោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja6A9dkcqz3u0UgIQKwCaxzFqpRb3MHggFSxzbPEAV2W7PJfbl1P6YX1kBsn99TljI3W6LGtyrOfKYqVAIMV4yjCjkuAN9lMmkm_J78FEj9O2amMg2xk84busXIaBRoYZJWxFP_Zr_czD32Glrr4odJ97JvWd4JHu1-eH0_IKY5Vum2Ru9Giq_8PV0vSs/s980/Hyodol_Robot.jpg

ក្រុមហ៊ុននេះបានប្រើប្រាស់ប្រព័ន្ធ Emotional AI សម្រាប់កត់ត្រាទិន្នន័យ និងអារម្មណ៍មនុស្សចាស់ ខណៈក្រុមហ៊ុនអាចត្រួតពិនិត្យមនុស្សយន្តឆ្លាតវៃពីចម្ងាយ ។ ក្រៅពីនេះ មនុស្សយន្ត Hyodol មានប្រយោជន៍ផ្នែកសុវត្ថិភាពផងដែរ ដូចជា ៖ ពេលមនុស្សយន្តពុំអាចត្រួតពិនិត្យការបម្លាស់ទី មានន័យថា មានគ្រោះថ្នាក់កើតឡើងចំពោះមនុស្សចាស់ ហើយវានឹងបន្លឺសំឡេងរោទិ៍ពីវិធានការសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF9AXR7zsm2vtYjtrlcCM_xnwd58Utdo5spW2b9g5eW3kNHI87BYyXvBhvoD49CoLEszT-HiqhXErFsVYpv_7w7nO2vL1cYBXVE22R1ByJM4OX7e418GCbwNOPAOR6f312kIaUuG0ydq75HWkwpAWzJcsuchShmvDAr3XIGsjLjdqb01zHq9ygP9cx88E/s1600/Hyodol-Feature-1600.jpg

លើសពីនេះ មនុស្សយន្ត Hyodol អាចណែនាំអំពីសុខភាពចំនួន២លើកក្នុង១ថ្ងៃ, អាចលេងភ្លេង, មានកម្រងសំណួរឱ្យធ្វើ និងណែនាំមនុស្សចាស់ពីកម្មវិធីហាត់ប្រាណផងដែរ ។ បើទោះជាមនុស្សយន្តនេះមានតម្លៃថ្លៃរហូតដល់១.៨០០ដុល្លារអាមេរិក ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងលើកឡើងថា វាមានប្រយោជន៍សម្រាប់មនុស្សចាស់ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់មនុស្សយន្តជាង៧.០០០គ្រឿង ទៅឱ្យមនុស្សចាស់រស់នៅទីក្រុងសេអ៊ូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnU1KE1bHaRL0VrpTzMWLlovPik1ZILTZNkodYv9MMr-JA9YgdgOiQAwVecdDYSGMRYahNdUqND800XnXieEr0et1WlsYTMm_ITJSKas9p9O9oEi_EeAviD2TIMVVBAe8JVm1oYRs6E_r-FyjSO1l7f9UjyJO6oD_LOPKaoAZqO1C7dDc97FHIn6R_HYU/s1280/IMG_20231106_115135448_HDR-1-1280x640.jpg

គេរាយការណ៍ថា មនុស្សចាស់ភាគច្រើនដែលបានប្រើប្រាស់មនុស្សយន្ត Hyodol គឺមានអាយុជាមធ្យម ស្មើ៨២ឆ្នាំ ។ បើតាមការស្រាវជ្រាវរបស់មន្ទីរពេទ្យសាកលវិទ្យាល័យជាតិកាំវ៉ុន អំពីមនុស្សយន្ត និងផលប៉ះពាល់លើអ្នកជំងឺបង្ហាញថា មនុស្សយន្ត AI មួយនេះ អាចជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្តបានល្អ ពីព្រោះវាអាចបង្កើតភាពស្និទ្ធស្នាលផ្លូវចិត្តជាមួយអ្នកជំងឺ ព្រមទាំងផ្តល់ប្រយោជន៍ផ្នែកសុខភាព និងសុវត្ថិភាព ៕

ព្រះចៅស៊ុលតង់ ស្តេចមានជាងគបំផុតមួយលើលោក យាងមកកម្ពុជា

0

កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម បានយាងមកដល់កម្ពុជា ដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី៣០ ខែមេសានេះ ជាមួយសម្តេចតេជោ ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib2KKcp5Az0Ph_ewnvTcV8O53Y1gFks9ltgYS9i978TsHVc3i5LE7KHGaozqHYWqp6b4Ax7YPRyRL_iGQfVU0Vw8REWvN7tbadEBgyEA031H2dD0J5jWBJFXql0g56THag9D64QQlKfXXwLRfvqINt032drzpo5Knq6CXllYVd2WEdyf7YxVwvA4Qd6RQ/s1500/13-mind-blowing-facts-about-sultan-of-brunei-1697171091.jpg

ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែជាការសោយក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់អានដូចប្អូនពៅតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPXKIkPYVGzYa9ocaI8RIX_oCTqo_rY2kTAfyGpWx2C8nOjYX3BiwKNzX77wS63ZaZ3_A6jf2mYXbHWP9JCQN5R5VtvfxirFIfE4kZcTsMhxNnGMVoBvtHWt1dOisDeGxkRpEkP6qEu8bcSv3iOrgu3htUyFsvAwEoFGQSmJ0NkmUNUInwS_tFu_9L9H8/s2048/440747057_1035613281253792_1426732098916528456_n.jpg

នៅក្នុងជំនួប ដើម្បីសោយក្រយាពេលព្រឹកនេះ ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯសម្តេចតេជោមានមានកូនប្រុសទាំងបីគឺសម្តេចធិបតីហ៊ុន ម៉ាណែត ឯកឧត្តមហ៊ុន ម៉ានិត និងឯកឧត្តមហ៊ុន ម៉ានី ដោយក្រោយការស្រស់ស្រូបរួច ព្រះអង្គនឹងព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf9-9aej0QqkVblo_n-gZLc1a0gnTOuMdDbmxxMh9Ft4cNgwl-iSXHQ1weZWOVYIZU6lOosW3nqjvDUjnqwpPKqc-Ah_kHsGXKArljqRwukPHqKrqq6vRfqEMmnsTnWhVbw8oQbcnri5G3abJp7ZJ6KmWI8nkeyoqJT5idoBs3h9niG020_v1Fkg2qWik/s2048/440757624_1035613187920468_3194765055770838851_n.jpg

គួរបញ្ជាក់ថា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ គឺជាស្តេចមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើលោក ខណៈបច្ចុប្បន្នព្រះអង្គត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យដល់ទៅ ២៨ពាន់លានដុល្លារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL70TgfuuGI2SMzMUJo5pR8MGRPyY608-uYtfybK-EN2QHIxmmNopdzQW8ME1KaRd_eViQjGDNRLCppu_6chekLozxaVKG3X7Nwpzkl3VVDqux1bzHM6HwUaRqzuQiz9DkCxLz6jK9M05UnmOsEOMoIJcsyL3lwokeJ822kfBeItpi-zY3duiCDALl13U/s2048/440779763_1035613221253798_5656402977090260947_n.jpg

អាកាសធាតុនៅមីយ៉ាន់ម៉ាកើនឡើងដល់ជាង៤៨អង្សារក្នុងខែមេសា

0

ប្រទេសមីយ៉ាន់ម៉ា ៖ មន្ត្រីការិយាល័យឧតុនិយមមីយ៉ាន់ម៉ាលើកឡើងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ អាកាសធាតុនៅទីក្រុងស្ថិតនៅតំបន់កណ្តាលរបស់មីយ៉ាន់ម៉ាបានកើនឡើងខ្ពស់បំផុតពុំធ្លាប់មាន គឺស្មើរហូតដល់៤៨,២អង្សារសេ បើគិតចាប់ពីមីយ៉ាន់ម៉ាបានកត់ត្រាទិន្នន័យកាលពី៥៦ឆ្នាំមុន ខណៈប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ប្រឈមនឹងអាកាសធាតុក្តៅផងដែរ ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcT4JLlqFTmJ9Crp1Vqt5-KAuw0r5GopbagmnAs2Gn1PyWy4P0mDBTRMamTUDIXyz5xUxBk&usqp=CAU

ទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា សីតុណ្ហភាពនៅថ្ងៃដដែល (គឺថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤) បានកើនឡើងរហូតដល់៤០អង្សារសេ និង៤៤អង្សារសេនៅទីក្រុង Mandalay ជាទីក្រុងធំទី២ ។ រីឯពលរដ្ឋរស់នៅទីក្រុង Kyaukphyu បាននិយាយមកកាន់សារព័ត៌មាន AFP ថា អាកាសធាតុក្តៅខ្លាំងពេកធ្វើឱ្យគ្រប់គ្នាសម្ងំនៅតែក្នុងផ្ទះ ហើយពួកគេមិនអាចធ្វើអ្វីបានទេ ។https://assets.nst.com.my/images/articles/Myanmarheat290424_1714401541.jpg

កាលពីឆ្នាំ២០២៣ សីតុណ្ហភាពលើពិភពលោកបានកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយអង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិបញ្ជាក់ថា តំបន់អាស៊ីកំពុងកើនកំដៅយ៉ាងឆាប់រហ័ស ហើយផលប៉ះពាល់ដោយសាររលកកំដៅក្នុងតំបន់នេះនឹងកាន់តែខ្លាំងក្លា ។ រីឯការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថា ការផ្លាស់ប្តូរអាកាសធាតុបានធ្វើឱ្យរលកកំដៅគ្របដណ្តប់តំបន់នេះកាន់តែយូរ, ញឹកញាប់ និងមានកម្រិតខ្លាំង ។https://img.lemde.fr/2024/04/29/0/0/4463/2975/664/0/75/0/3d44056_5331277-01-06.jpg

ចំណែកបង់ក្លាដែស ជាប្រទេសមានព្រំដែនជាប់មីយ៉ាន់ម៉ា បានទទួលរងនូវអាកាសធាតុក្តៅខ្លាំងជាប់ៗគ្នាចំនួន២៧ថ្ងៃ គិតរហូតមកដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ។ វាជាអាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីបង់ក្លាដែសបានកត់ត្រាទិន្នន័យកាលពីឆ្នាំ១៩៤៨ ។ ជាមួយគ្នានេះ នៅឆ្នាំ២០២៤ គឺជាឆ្នាំដំបូង ដែលតំបន់ស្មើប្រមាណ៧៥% របស់បង់ក្លាដែស ទទួលរងរលកកំដៅជាបន្តបន្ទាប់ ៕https://mb-richtexteditor.s3-eu-west-1.amazonaws.com/20230427141753_Temperature-Max2-m-above-gndICON-Auto20230427TZg.jpg

កុំទាន់សប្បាយអរ! ដំណក់ទឹកភ្លៀងដំបូងនៅកម្ពុជា នឹងផ្តល់នូវផលប៉ះពាល់ដល់សុខភាពចំពោះមនុស្សទូទៅ

0

បន្ទាប់ពីអាកាសធាតុក្តៅស្ងួតហួតហែងខ្លាំងបំផុតនៅកម្ពុជា ជាពិសេសចន្លោះខែមីនាដល់ខែមេសា សីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់ខ្ទង់៤០អង្សាសេ។ ខណៈសេចក្តីប្រកាសព័ត៌មានចាប់ពីអំឡុងដើមខែឧសភានេះតទៅ នឹងចាប់ផ្តើមមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4gRJ04D6rNF0uZXHqqsb24muiNqk-_oEgU8sQUnElR5zZZH-Y-BFjbtjEs8wvnmBZTpPXVdq94W20HaLwvYqJaYAxo5Uv6w-Y30JFlktFj0C8IRX7OfPms3DH24JMhRo8UJO6S3rjmdE-ihgYxttH9we16mpki5hwQfW6XwpjQlDZiIUz8-C7vVMxB6E/s750/5-1-3.jpg

អាកាសធាតុរបស់ប្រទេសកម្ពុជាត្រូវបានគ្របដណ្តប់ដោយខ្យល់មូសុង ដែលកំណត់បានជា២រដូវកាលធំៗគឺរដូវប្រាំងនិងរដូវវស្សា។ ចំពោះរដូវវស្សា ចាប់ពីខែឧសភាដល់ខែតុលា ខ្យល់បោកបក់ខ្លាំងនៃខ្យល់មូសុងនារតីនឹងនាំឲ្យមានភ្លៀងធ្លាក់ខ្លាំងនិងសំណើមខ្ពស់។ រដូវប្រាំង ខែវិច្ឆិកាដល់មេសា ខ្យល់មូសុងឦសាន នឹងធ្វើឲ្យអាកាសធាតុក្តៅស្ងួតហួតហែង ភ្លៀងធ្លាក់តិចនិងសំណើមទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNQZwxu3CI8HjQBAlzcSxKK6bKlX1nKdelsURYqUJcohDMNf_BS8OjL5CqhQiZSzDyKtlox-pG6z3aJ8MDulhRnKLu-ACdzoDeR-6pVYggaWZSvDflrzFkYa8KXt9E0XS0paO_Yp8C2Mw5ku-6TbJvvQCOa20NLbGH1ks5OtnvUHjb26FYvG4r34vUjw8/s700/617.jpeg

ការផ្លាស់ប្តូរអាកាសធាតុពីក្តៅមកត្រជាក់ ដែលបង្កឲ្យមានភ្លៀងធ្លាក់ជាបណ្តើរឡើងវិញនេះ និងជាការទន្ទឹងរងចាំរបស់មនុស្សគ្រប់ៗរូបកំពុងតែជិតចូលមកដល់។ យ៉ាងណាមិញ ការព្រួយបារម្ភមួយចំពោះការប៉ះពាល់ដោយផ្ទាល់នូវដំណក់ទឹកភ្លៀងដំបូង ទំនងជាមិនសូវជាល្អប៉ុន្មានទេ ក្រោមហេតុផលដូចក្រោមនេះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUd74Edy-m_qtncggtvwNBtd0I-yl7DpB_5TubyPJaQI6SlxS-B8ivpRBOBGrBoZJazSOYRUuQ0mco-U_N5gSzoa96PG0liCRSbR0H9ztdyTKneNFVhOG2HaoCkHculod0wN9K_52Zj3eIzTzo0SopZdSTkwsLtaCvOScZ9QFMvSUQWOFDCKOBirdgGZo/s735/4438e990acd3a556501261f492c4f91b.jpg

១ ដំណក់ភ្លៀងដំបូងគឺជាការបំពុលបរិយាកាសកម្រិតខ្ពស់៖ ភ្លៀងដំបូងជាធម្មតាគឺនឹងប្រមូលផ្តុំនូវសារធាតុពុល និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៀតនៅក្នុងបរិយាកាស។ ទោះជាយ៉ាងណា អ្នកគឺមិនគួរត្រូវទឹកភ្លៀងក្នុងអំឡុងពេលនោះទេ ព្រោះថាសារធាតុពុលដែលប្រមូលផ្តុំក្នុងស្រទាប់បរិយាកាសនឹងត្រូវបញ្ចេញចុះមកតាមរយៈទឹកភ្លៀង ដែលបណ្តាលឲ្យរាងកាយរបស់អ្នកទទួលបាននូវជំងឺផ្សេងៗជំនួសមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ5YVlDq5ctR8sC0UpOpw04RY-3kj7sRR5Quo_Qo6r5mXLd-9L-JuhyphenhyphencosI9nFfY2v5wLhwzZTw1sHNMpEE4QUgRCLeRfTcBbr023hzZ1VuY-SeQHDoT_nSlkGfikKo40zcxvSoJBJS0BgfWVNeyeX7p-JPTkqog6FzmFH8ax8JL3j_Rk1Hvjz8oylzBA/s990/a_street_flooded_by_heavy_rainfall_in_the_capitals_daun_penh_district_on_june_7._hong_menea.jpg

២ ភ្លៀងនឹងបង្កគ្រោះថ្នាក់នៅតាមដងផ្លូវ៖ អំឡុងពេលភ្លៀងនឹងធ្វើឲ្យផ្លូវរអិល ដោយមិនបានត្រៀមខ្លួន ព្រមជាមួយនឹងកង្វះនូវការប្រុងប្រយ័ត្ន ជាហេតុបង្កគ្រោះថ្នាក់យ៉ាងងាយដល់អ្នកកំពុងធ្វើដំណើរទាំងអស់នៅតាមដងផ្លូវ។ ជាការល្អ អ្នកគួរតែឈប់សម្រាកនៅកន្លែងណាដែលសមរម្យសិន ចាំបន្តដំណើរទៅមុខទៀត បន្ទាប់ពីរាំងភ្លៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqLBgYvDSvONJAouWZxBD29baoPZJDPARpyBWGCQ_MlYncbhKFm9OLQdfyfRoNK51wY4uKaalInBaxnlCZmwAPdLk8H6kIJ9apK_Kab4wZQhR41W0JDrh2TbL21fy00RX6UvQYbH_XcC-gmzCv4R3qo_dnqPfa6kbG0uDjC8402fbNVFqTjSPvyQk4NVo/s750/raining.jpg

៣ ផលប៉ះពាល់នៃការផ្លាស់ប្តូរកម្រិតសីតុណ្ហភាពភ្លាមៗពីក្តៅមកត្រជាក់៖ ភាពខុសគ្នានៃសីតុណ្ហភាពនៃដំណក់ភ្លៀងដំបូង និងខែប្រាំងស្ងួតហួតហែងមុននោះ នឹងបង្ហកឲ្យមានផលប៉ះពាល់ខ្លាំង ជាពិសេសគឺអ្នកដែលទទឹកដោយទឹកភ្លៀង។ វានឹងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ ស្របពេលដែលអ្នកមិនទាន់ស៊ាំនឹងសីតុណ្ហភាព ក៏ដូចជាលក្ខខណ្ឌជាក់លាក់ណាមួយ ដែលនឹងបង្កជាជំងឺផ្សេងៗដូចជា បញ្ហាផ្លូវដង្ហើម ជំងឺអាឡែកស៊ី ឈឺក្បាល ឈឺសន្លាក់ជាដើម៕

គួរឱ្យសោកស្តាយ! ធនាគារដ៏ធំមួយនៅអាមេរិកបានដួលរលំជាលើកដំបូងនៅឆ្នាំ ២០២៤

0

សហរដ្ឋអាមេរិក៖ ធនាគារ Republic First ត្រូវបានអាជ្ញាធរក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិកប្រកាសបិទជាផ្លូវការនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលជាការកត់សម្គាល់ការបរាជ័យធនាគារដំបូងរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ។
យោងតាមការចុះផ្សាយរបស់ CNN បានឱ្យដឹងថា ធនាគារ Republic First ត្រូវបានបិទដោយនាយកដ្ឋានធនាគារ និងមូលបត្ររដ្ឋ Pennsylvania។ ដូច្នេះមូលនិធិធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធអាមេរិក (FDIC) គឺជាអ្នកកំណត់ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិ។ ដើម្បីការពារអ្នកដាក់ប្រាក់បញ្ញើ ធនាគារ Republic First ត្រូវបានលក់ដោយ FDIC ទៅធនាគារ Fulton ដើម្បីកាន់កាប់ប្រាក់បញ្ញើ និងទ្រព្យសម្បត្តិទាំងអស់របស់ធនាគារនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBi8q8hrzNJjfhsMV_Xo9NQfvuraTGFmZbfM3LV0p1GNEtRvFbv2T43PHrctMZGsx8LdwIC7JJzwa9LCiHlKsrrn-lL9dWbuKw3LUE-lBoyk82SEX04q2nn9v8d-YvcR-S8PAC1BIym48JF3qVoY8yYIKa1Xs18LYc0twpvUsAYfdhC-425JdBvKzoQ1w/s1200/1200x821.jpg

សេចក្តីប្រកាសក៏បាននិយាយផងដែរថា សាខា ៣២ របស់ Republic First Bancorp នៅ New Jersey, Pennsylvania និង New York នឹងបើកឡើងវិញចាប់ពីថ្ងៃទី ២៧ ខែមេសា ដែលជាសាខាថ្មីរបស់ Fulton Bank។ គិតត្រឹមដំណាច់ខែមករា ធនាគារ Republic First មានប្រាក់បញ្ញើ និងទ្រព្យសកម្មប្រហែល ៦ ពាន់លានដុល្លារ។ ធនាគារនេះបង្កើតឡើងក្នុងឆ្នាំ ១៩៨៨ ទោះជាយ៉ាងណាធនាគារនេះគឺមានទំហំតូចជាងធនាគារកណ្តាលមួយចំនួននៅសហរដ្ឋអាមេរិកដែលធ្លាប់បានដួលរលំកាលពីឆ្នាំមុន ជាពិសេសគឺធនាគារ Silicon Valley (SVB) ដែលមានទ្រព្យសម្បត្តិរហូតដល់ ២០៩ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២២ ត្រូវបានបិទនៅខែមីនា ឆ្នាំ ២០២៣ ហើយបានក្លាយជាការដួលរលំដ៏ធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មធនាគាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJSpMif_WJog4haoY53iADOTzHjr3Yq1Rd3tUJgljJx2Eeu8M0RodoGpUIrNwguG9UMGoRuCywlZsqbCqhqAkOC7EIwOkxNNLYr4PlruNgKzIQ_3e9ZmazXMjTOKTgn-ZdjEavQjO4m7pp3axB4KYYfRC5tP8u2cdbM8j_3gg1atUhaxgy1G53oLruUS4/s1278/download%20(1).jpg

ឧប្បត្តិហេតុនេះបានបង្កឱ្យមានវិបត្តិនៅក្នុងឧស្សាហកម្មធនាគាររបស់សហរដ្ឋអាមេរិក ដែលនាំទៅដល់ការក្ស័យធននៃធនាគារផ្សេងៗដូចជា Signature Bank និង First Republic Bank ។ យោងតាម FDIC ធនាគារអាមេរិកសរុបចំនួន ៥ សុទ្ធតែបានបរាជ័យនៅឆ្នាំ ២០២៣។ FDIC បាននិយាយថា ធនាគារ Republic First គឺជាធនាគារដំបូងគេដែលបានដួលរលំនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៤ នេះ។ ធនាគារនេះបានបំបែកចេញពី First Republic Bank ដែលជាធនាគារពាណិជ្ជដែលមានទីស្នាក់ការកណ្តាលនៅ San Francisco ដែលបានបិទនៅខែឧសភា ឆ្នាំ ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHnkr9kqm_Rr1wTjHz5MTwqcQ0jTZqVlrafVNQY6XDqkorPU1FrPylTz9mGE_MqSovnC44IqzJJL1Fyzalr2aMVX6gdUwztKOavPPgMGmAQiFCx-abRB2RznoMTP6FpWrQ5ouGKXFwib496Kp49fiJqM2VHMZU25iiOlfHVAy-yGS-k_kSKM4qlr5fHyE/s1280/photo_2024-04-30_08-31-02.jpg

ការដួលរលំនៃធនាគារ Republic First កើតឡើងចំពេលមានការព្រួយបារម្ភជាបន្តបន្ទាប់អំពីសុខភាពរបស់ធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិកនៅក្នុងយុគសម័យដែលមានអត្រាការប្រាក់ខ្ពស់។ លោក Feddie Strickland អ្នកជំនាញធនាគារនៅ Janney Montgomery Scott បាននិយាយថាឧប្បត្តិហេតុនៅធនាគារ Republic First អាចមានភាពឯកោ ទោះជាយ៉ាងណាឧស្សាហកម្មធនាគារផ្សេងៗទៀតនៅសហរដ្ឋអាមេរិកនៅតែមានស្ថិរភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLScKJL7S81wOhBoui5DzKc1G_HCjEbaQytfivsyPDH2Dq46EYqhSz5ofAJ1xp5gKcA_7LOhi2GHCAziKh47HHMMjE1MV-OX223NfiONV52kGYFCQeKdiHE19vjZXU9EM5BMxZsf1KTGqNkzlLf3oXfqMBVGvdnNmn9vkRLuBjI4sf9atwFPpZEblhZ7s/s1200/photo_2024-04-30_08-32-09.jpg

លោក Elon Musk ធ្វើទស្សនកិច្ចនៅចិនស្របពេលមានការប្រកួតប្រជែងរថយន្តអគ្គិសនី

0

ប្រទេសចិន ៖ សារព័ត៌មាន AFP រាយការណ៍ថា លោក Elon Musk ជានាយក Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់អាមេរិក បានជួបលោក Li Qiang នាយករដ្ឋមន្ត្រីចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានថ្លែងក្នុងអំឡុងពេលទទួលស្វាគមន៍លោក Elon Musk ថា ចិនជាទីផ្សារដ៏ធំបំផុតសម្រាប់រថយន្តអគ្គិសនី ហើយចិនរីករាយជានិច្ចសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស ។ រដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាថា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលមកកាន់ទីផ្សារចិន និងផ្តល់ការធានាផ្នែកសេវាកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVV9lilSOkqacHt2efHEqI9byjXa0IMD0y-bfA3XrowtbkhKRViLwPyiCvDI53M8f9-th4D4A9P_ZuBmyjZxKD09Ss1IHahCVyFda5OWzQ60uB-mQjPYoUGjPjk2kkv9_a_HtJcRaPq7hadYPux-rdY3pRrjYTUkI5vSdAJYatYNhKNyPwxPYNJVga40/s1200/_methode_times_prod_web_bin_699369e4-ffc0-11ed-a364-04e704863f75.jpg

ក្រៅពីនេះ លោក Li Qiang បានលើកឡើងអំពីការកែទម្រង់បរិយាកាសអាជីវកម្មឱ្យកាន់តែល្អប្រសើរ ក៏ដូចជាបង្កើនទំនុកចិត្តដល់វិនិយោគិនមកពីជុំវិញពិភពលោកផងដែរ ដើម្បីឱ្យពួកគេរីករាយក្នុងការវិនិយោគនៅចិន ។

បច្ចុប្បន្ន ចិនជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla ហើយការធ្វើដំណើរទស្សនកិច្ចរបស់លោក Elon Musk លើកនេះ គឺជាលើកទី៣ ក្នុងរយៈពេលមិនដល់១ឆ្នាំ ខណៈលោក Elon Musk បានមកចិនកាលពីខែឧសភា និងមិថុនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhcYze8-GSyI2vd60WkeIL9WJdfXl9a0BPinzdqvptdruZyeIw6IDbTxE29rDBchhVZcNIc5YM9QDu75T55nShoc2PzqWstzq9pRBdsmQ7Eqbp4pKCmafjs5Uj_duF5QVED8f9pqHzF0xvUcwmA6ayQcjg9jB47JuGtwfZf5eTLr8tnY1Cx-E0qw7a6Q/s1480/ap24119590270436-2.jpg

ចំណែកលោក Elon Musk និយាយថា Tesla ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំងបំផុតលើពិភពលោក ។ ប៉ុន្តែ Tesla ទទួលស្គាល់ថា រថយន្តអគ្គិសនីនឹងប្រជែងគ្នាខ្លាំងនៅឆ្នាំ២០២៤ ហើយលោកជឿជាក់ថា នាថ្ងៃអនាគត រថយន្តភាគច្រើននឹងបំពាក់ថាមពលអគ្គិសនី ។

ទោះយ៉ាងណា កាលពីខែមករា ឆ្នាំ២០២៤ Tesla បានប្រកាសប្រមូលរថយន្តជាង១លាន៦សែនគ្រឿងនៅចិនមកវិញ ដើម្បីត្រួតពិនិត្យ និងជួសជុលប្រព័ន្ធពាក់ព័ន្ធនឹងចង្កូត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6gM_GNsSjQT4g4Lt5LH-WAM-PCue7-ytzzDvZm6kPnCJ9kyZdgW3K_Seef_qEm2sZZ_gOLXsLzuQjqpawW1yXb5bhbV8A1mVKetK8R6BqHLklYBcaqs8ccRN7TGVOoeL2VAfAZVQOMD4UJzAVVHkrGSaFmKA8bvQHGhhmgebphuiAahyPbLhMSFEvNto/s1200/download.jpg

ដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូល សូមធ្វើរឿងទាំងនេះជាប្រចាំ

0

សព្វថ្ងៃនេះ មានជនខិលខូចមួយចំនួនបានចូលទៅលួចគណនីផ្សេងៗរបស់អ្នកប្រើប្រាស់មិនថានៅតំបន់ណានោះទេ ពួកវាតែងតែព្យាយាម Hack ទូរស័ព្ទរបស់អ្នកក្នុងគោលបំណងលួចយកឯកសារសំខាន់ដូចជាលុយកាក់ជាដើម។ ទោះជាយ៉ាងណាបច្ចុប្បន្នមនុស្សភាគច្រើននៅមិនទាន់ដឹងពីរបៀបការពារឧបករណ៍របស់ពួកគេប្រឆាំងនឹងពួក Hacker ដែលមានបំណងលួចទិន្នន័យសំខាន់ៗនោះទេ។ ដូច្នេះដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូលអ្នកគួរអនុវត្តវិធីទាំងនេះ៖

១.ឧស្សាហ៍អាប់ដេតទូរស័ព្ទ៖ ការដំឡើងការអាប់ដេតកម្មវិធី និងកំណែកម្មវិធីចុងក្រោយបំផុតជួយជួសជុលភាពងាយរងគ្រោះនៅក្នុងទូរស័ព្ទរបស់អ្នក និងបង្កើនសុវត្ថិភាព។https://www.identityiq.com/wp-content/uploads/2022/02/phoneUpdate_Pic.jpg

២.សូមប្រយ័ត្នពេលដោនឡូតកម្មវិធី៖ ប្រសិនបើអ្នកចង់ដោនឡូតកម្មវិធីណាមួយដែលជារឿយៗកម្មវិធីទាំងនោះតែងតម្រូវឱ្យអ្នកផ្តល់ព័ត៌មានលម្អិតដូចជាវាយ Password ឬ Email មុននឹងអាចចូលប្រើប្រាស់បាន នោះអ្នកត្រូវតែពិចារណាមុននឹងអនុម័តសំណើទាំងនេះ។ ព្រោះដោយសារកម្មវិធីមួយចំនួនមិនត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវទេ ឬមកពីគេហទំព័រដែលមិនស្គាល់ប្រភពដើម ដូច្នេះអ្នកប្រើប្រាស់មិនគួរទាញយកវាទេ ប៉ុន្តែអ្នកគួរតែស្វែងរកកម្មវិធីណាដែលមានប្រភពច្បាស់លាស់ មុននឹងយើងដោនឡូតយកទៅប្រើប្រាស់។https://www.coremedia-systems.com/wp-content/uploads/2021/07/CoreMedia-Omnichannel-APP-downloads.jpg

៣.ពិនិត្យអ្វីៗទាំងអស់នៅក្នុងទូរស័ព្ទ៖ ប្រសិនបើអ្នកឃើញមានកម្មវិធីចម្លែកណាមួយលេចឡើងនៅលើទូរស័ព្ទរបស់អ្នក ឬមានអារម្មណ៍សង្ស័យ អ្នកប្រើប្រាស់គួរតែលុបវាចោលភ្លាមៗ ដើម្បីកុំឱ្យឧបករណ៍របស់អ្នកឆ្លងមេរោគ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRuhkA1gEoc602R7viv-u8iZItcEv3TkPzwnaiERSpV4w&s

៤.ផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកជាទៀងទាត់៖ ផ្លាស់ប្តូរពាក្យសម្ងាត់ជាប្រចាំនៅលើទូរស័ព្ទរបស់អ្នក ឬប្រើ Touch ID ដើម្បីបង្កើនសុវត្ថិភាព។https://bsmedia.business-standard.com/_media/bs/img/article/2017-03/07/full/1488877059-2614.jpg?im=FeatureCrop,size=(826,465)

៥.ធ្វើសមកាលកម្មគណនីនៅលើឧបករណ៍នានា៖ ការធ្វើសមកាលកម្មគណនីជាមួយឧបករណ៍ចល័ត និងកុំព្យូទ័រជួយអ្នកប្រើប្រាស់មិនខ្ជះខ្ជាយពេលវេលាក្នុងការវាយបញ្ចូលពាក្យសម្ងាត់ដែលបានរក្សាទុកឡើងវិញ ខណៈដែលវាក៏អាចការពារឧបករណ៍របស់អ្នកឱ្យមានសុវត្ថិភាពផងដែរ។ ការធ្វើសមកាលកម្មគណនី មានន័យថា អ្នកអាចទទួលបានព័ត៌មានសំខាន់ៗដែលអ្នកត្រូវការមិនថាអ្នកនៅទីណាឬឧបករណ៍អ្វីដែលអ្នកកំពុងប្រើនោះទេទោះបីជាវាជាកុំព្យូទ័រលើតុឬកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនរបស់អ្នកឬស្មាតហ្វូនឬ PDA ក៏ដោយ៕

ពុទ្ធោម្តង៨តោន! សមត្ថកិច្ចដុតចោលប្រហិតខូចគុណភាព

0

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានធ្វើការដុតកម្ទេចចោលប្រហិតចម្រុះខូចគុណភាព៨,៦២០គីឡូក្រាម ដែលនាំចូលគ្មានប្រភពច្បាស់លាស់ មកចែកចាយក្នុងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIR-_UaGl-QC7Vtc33EmWcDt85Urc6-Ij-GSGY-KgxSGgZ_wW33MkJ-lPR65l5aGR4BrP5VUuH34oalDli2aJlqz3F_tG-0dFHXH2XFg1XK1gM6JsFLgMod8U1iiER-8JOJwrpl7k6WJei-33Ks_7lZrLvpDlxVsHkTYhSaOrIdlQBlOLv9JuiZRoj0Hg/s1280/440932958_840305811472566_5897109894496109900_n.jpg

ប្រហិតចម្រុះទាំងនេះ មានចំនួន៨០កេស និង១៦២បាវ ឬស្មើ៨,៦២០គីឡូក្រាម ពីឈ្មួញដែលលួចនាំចូលតាមរយៈរថយន្តស៊ាំយ៉ុង២គ្រឿង បម្រុងយកទៅចែកចាយក្នុងរាជធានីភ្នំពេញ។ ទំនិញទាំងនោះ រួមមាន ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ និងប្រហិតដង្កៀបក្តាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC_0SQQpp0s0FccpKSQZpVZH8l_BeFksJ2AmJmmGjiQ2Ak4NOS8sXguUSkx2T7BcHLcXhJd9Smx3mD5Z9FfyqeOt-nzWNbmB8MTAa-0lmLxnPZj_E_xFtFP11inHoHa1o6K5CSDWan23kZam-SS_skRxGlfBJc8JUigVM9z8R1BO7IoNZv1P2VfN-TdLs/s1280/440860277_840305661472581_8428934467850125564_n.jpg

ប្រហិតនេះ ត្រូវបានឈ្មួញទុច្ចរិចបន្លំនាំចូល ដោយពុំមានឯកសារដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់។ ចំណែក ការវេចខ្ចប់ ដោយច្រកដាក់ក្នុងការ៉ុង និងដឹកជញ្ជូន មិនត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស នៃកម្រិតសីតុណ្ហភាព ដែលនាំឱ្យបាត់បង់គុណភាព និងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdCqBsT5ilHCaQzieyFbz5ysgh-x85j2tkdUMcA4QegT2hKv2qWef5n9WqEevQkwrzW-bPH4lWTfsFopMub7lYUT7ooq7QIRzpYeMF-a8JOkn__ZZujv2bsZyeq2coVSXe5F6_8EQOBfq9B4Pektmcbu3JhGl-uEyx7onr6KH50Pl1QLMq54-i4_m9S4s/s1280/440850605_840305504805930_4574247213178351898_n.jpg

បច្ចុប្បន្ន ប្រហិតចម្រុះទាំងអស់ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. សហការជាមួយ គយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ ដុតបំផ្លាញចោលតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB0nR3Qznrsu5NXeEq9ZIWAXQ-JDJOszKg5plr7r4W0CpeprM1I5NXdPrjWweU39gg8aEojS3EHAKNQtsIzpO81yt_VUrU67ZaXuoIC9XCaAoqZyrj8FjBmyIGtzFJq2hjhqAOiVoOTd2D2hc9duNLCiB0fqspzc6ZC5vqM2LhzLJoWFzyNVC_hYzxIC8/s1280/440745376_840305771472570_3443079015687695249_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwf9P5pCnn52iUq9SP6jZFGyassF9fsd3aJL71I10UtORld20Mgl9AIcD_74FJV0j9baUOvIkC8g9Q7lQFWLhpD-wzj91VaLYv8oBaTAoP2jYuihWF_BKNdEGb-6c4L0-QYJvK5VsYx2LvwyWqAitob7VDa7y9nUAALSH5kMB5KCJGaIgLlkJlgFOd1p8/s1280/440945805_840305714805909_7948593788768539970_n.jpg

ផ្លែឈើពណ៌បៃតង ៦ មុខដែលអ្នកកើតជំងឺទឹកនោមផ្អែមគួរទទួលទានជាប្រចាំ

0

ផ្លែឈើពណ៌បៃតងគឺជារបបអាហារដ៏សំខាន់មួយសម្រាប់សុខភាព វាសំបូរទៅដោយជាតិវីតាមីន ជាតិរ៉ែ និងជាតិសរសៃ ហើយមានជាតិកាឡូរីទាប ដែលធ្វើឱ្យអ្នកញុំាទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជំងឺទឹកនោមផ្អែម កាត់បន្ថយហានិភ័យនៃការធាត់ កាត់បន្ថយសម្ពាធឈាមខ្ពស់ និងការពារបេះដូង។ ដូច្នេះផ្លែឈើបៃតងដែលអ្នកគួរទទួលទានជាប្រចាំរួមមាន៖

១.ផ្លែប៉ោមបៃតង៖ គឺជាអាហារសម្រន់ដ៏ល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ពួកវាសម្បូរទៅដោយជាតិសរសៃដែលមានប្រយោជន៍សម្រាប់ការរំលាយអាហារនិងមានជាតិស្ករតិច ជួយទប់ស្កាត់ការកើនឡើងជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ ដូច្នេះអ្នកជំងឺអាចញ៉ាំផ្លែប៉ោមបៃតងជារៀងរាល់ថ្ងៃ ដោយញ៉ាំដោយផ្ទាល់ ឬផ្សំក្នុងសាឡាដក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaL7dgwbq4FboJeXjCQh2eulwuxgwOvrc1L8fZjksCNj6cg4eYZr6MHkQPdGkq-KsBRTGHl30IochH_dvcQhFcQQVGfFymxTpluUv6sPGSlVEkZMmaCZWWD9kOkvzXPHVzt11532s7JJa62FnMsFtxMWKlN7OZ1qSBE279aw1tgGwH_TLikXpWBW2aOX8/s4017/pexels-rp-photography-693794.jpg

២.ផ្លែទំពាំងបាយជូបៃតង៖ ផ្លែឈើនេះជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ព្រោះវាផ្ទុកសារធាតុ Resveratrol ។ សារធាតុនេះមានសមត្ថភាពក្នុងការបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីន ជួយឱ្យរាងកាយទទួលបានជាតិស្ករតិច និងគាំទ្រការគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhvmpmtQZiWqdKimdpJwDzCEofIFZUACHQJsvRmEr1vfHX9h2rgXkUrmxtwFkDAwQNj7tLeIwVjzti9oyEYWExULnzUEMokKqXoEefZNPf6TwYytLmrLWK__HggBnHNCp6UBuGkStlWV7CsJjOUf8cL9cKaoNHwhowoilUydnrd8AkhMKPXA-maXWf5A0/s1600/WhatsApp-Image-2020-09-28-at-07.21.40.jpeg

៣.ផ្លែគីវី៖ ផ្លែគីវីគឺសម្បូរទៅដោយជាតិម៉ាញ៉េស្យូមខ្ពស់មានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាម ផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijaHCFEjlH7hCZuMknOkgOH0GeR2nD1bWxmIcICEFzNeeQwBZ5Ej3jXqfVpI04GWX7LvvdK7t2GFC4zxlGNFYuRY3hFUoCC3r0qgGjhVEdiw6ESdOZqH4KAa3U3IHy-nZ_7fNFIuSS1BOJE6bX-eI1MHvo2enN3pGQBvOo0iOUvUqiXzojz5hiS-_p51I/s1400/kiwi.jpg

៤.ក្រូចឆ្មារ៖ ផ្លែក្រូចឆ្មារមានផ្ទុកនូវវីតាមីន C ជាច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងកម្រិតកូឡេស្តេរ៉ុល។ វីតាមីន C ចូលរួមក្នុងការផលិតកូឡាជែន រក្សាភាពសុចរិតនៃសរសៃឈាម និងកាត់បន្ថយហានិភ័យនៃផលវិបាកដោយសារជំងឺទឹកនោមផ្អែម។ ក្រូចឆ្មាក៏សម្បូរទៅដោយជាតិសរសៃ ហ្វូឡាត ប៉ូតាស្យូម GI ទាប និងមិនសូវបង្កើនកម្រិតជាតិស្ករក្នុងឈាមនោះទេ។ លើសពីនេះជាតិសរសៃរលាយក្នុងក្រូចឆ្មា ក៏បន្ថយដំណើរការរំលាយអាហារ រួមចំណែកដល់ការសម្រកទម្ងន់ទៀតផង។https://www.foodrepublic.com/img/gallery/11-types-of-limes-and-what-makes-them-unique/l-intro-1690475086.jpg

៥.ផ្លែត្របែក៖ ផ្លែឈើប្រភេទនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន C និងប៉ូតាស្យូម។ ផ្លែឈើទំហំមធ្យមមួយផ្តល់ ៣៧ កាឡូរី ជាអាហារសម្រន់ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយសម្រកទម្ងន់។ ផ្លែឈើនេះក៏មានផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើនផងដែរ ដែលផ្តល់ជីវជាតិសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2uilzPfrFYsNnC5fiAoi4a0AqbouON54CgqTHxpNLAPJPWgM9asMEAAds5t9F1N4fCC4cbec5IUN-LsFq1kutu3_R52_RtyoKRzQCc139IlDvCTT7gg2Kr709EpgGPS4GrETpl6BIVxj93zPGU_EqD1iN0sXmIH4J69MF2duK6xEpLxvz8aS0OUMeRc/s1500/what-is-guava-5117015-01-246fbf81d117483398e9123cf3d3c88b.jpg

៦.ផ្លែបឺរ៖ ផ្លែបឺរមានជាតិសរសៃខ្ពស់ ខ្លាញ់ល្អ វីតាមីន និងសារធាតុរ៉ែ។ ប៊ឺប្រហែល ១៥០ ក្រាមមានកាបូអ៊ីដ្រាត ១២,៧៩ ក្រាមជាតិស្ករតិចជាង ១ ក្រាមនិង ២៤០ កាឡូរី។ ផ្លែបឺរមានកាបូអ៊ីដ្រាតទាប និងមានជាតិសរសៃខ្ពស់ ដូច្នេះវាមិនបង្កើនជាតិស្ករក្នុងឈាមទេ។ សមាគមជំងឺទឹកនោមផ្អែមអាមេរិកណែនាំថាអ្នកដែលមានជំងឺនេះអាចបន្ថែមផ្លែបឺរទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេបាន ពីព្រោះជាតិសរសៃ និងខ្លាញ់ដែលមានសុខភាពល្អ ពន្យារអារម្មណ៍នៃភាពឆ្អែត និងកាត់បន្ថយចំណង់អាហារ ៥ ម៉ោងក្រោយ ជួយឱ្យរាងកាយប្រើអាំងស៊ុយលីនមានប្រសិទ្ធភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDADviItjPYi2cYHuUulIlqTEHczo-d_KIL2apSzgLPBWUEI-5Zue247BFVZ66mlAO5xDe_Pj-90pt_gi_DswClIlSU63icLsyRs8nft3jEvfAEt8FgPQHs5kjPe65HHrspBYGhWzfrCbfXozGhZ6jploNA_Z_9RgPcCc1D1nazvQ1oIrWU3X5wYNUWG0/s440/Avocado-sliced-in-half-ca9d808.jpg