បរទេស៖ កាលពីពេលថ្មីៗនេះប្រទេសអង់គ្លេសបានចេញច្បាប់ថ្មីមួយដោយហាមឃាត់ពលរដ្ឋកុំឱ្យប្រើពាក្យសម្ងាត់ ‘Admin’ និង ‘12345’ ដែលជាផ្នែកមួយនៃច្បាប់ពិភពលោកដំបូងគេដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិត។
បើយោងតាម Yahoo New ច្បាប់ថ្មីនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ នេះតទៅដែលជាផ្នែកមួយនៃរបបសន្តិសុខផលិតផល និងហេដ្ឋារចនាសម្ព័ន្ធរបស់ចក្រភពអង់គ្លេស។ ដូច្នេះអ្នកប្រើប្រាស់ដែលបានកំណត់ពាក្យសម្ងាត់ងាយស្រួលបែបនេះនឹងត្រូវបានស្នើសុំឱ្យផ្លាស់ប្តូរពាក្យសម្ងាត់ថ្មីជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0FC7waWROoaGSMu0zrP_L68bn-9v_fZ8jRn46mDa34Wp8R20Ubk20161RxpwrO2_XbBnZ9MKo8KsnyFSatxGOFgAhkQq4QoI3chLJ866M0Px7dJ1cI5TI_1sT9_mV6g1CQiVEeg2seAhWL3Kjuw3-bL2dERUfLmuswAiARPvibEJaF8T8tUhHBoj6QQ0/s1280/photo_2024-04-30_10-15-34.jpg

លើសពីនេះ ក្រុមហ៊ុនផលិតឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិតទាំងអស់ ចាប់ពីទូរស័ព្ទដៃ ទូរទស្សន៍ ទូទឹកកកឆ្លាតវៃ រហូតដល់កណ្ដឹងទ្វារ នឹងត្រូវធ្វើបច្ចុប្បន្នភាពស្តង់ដារសុវត្ថិភាពអប្បបរមា ការពារអ្នកប្រើប្រាស់មិនឱ្យប្រើពាក្យសំងាត់ខ្សោយ ដែលអាចព្យាករណ៍បាន។ ពួកគេក៏ត្រូវតែបង្ហាញដល់អ្នកប្រើប្រាស់នូវព័ត៌មានលម្អិតអំពីរបៀបធ្វើវា កំហុសដែលអាចកើតមាន ក៏ដូចជារយៈពេលអប្បបរមាសម្រាប់ការអាប់ដេតនេះ។ យោងតាម Sky News ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យចក្រភពអង់គ្លេសក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលមានច្បាប់ស្តីពីពាក្យសម្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijU5z5LXkN9rCZgzTXkbjsR1opy9ZCectKXS3YwEjBGI6dUOMlC2FRIbcGL1LOoR3n2L40ecU7DULlMQI2Gfbun6ZPRqDvpQOoEwvFE1C46Eiy-2i-Clw4rA2wq47kzj4cZD9ApYF5WEtJmLhcuvUvCGuGPVWEmVTzmjPzjfa1w-ceDawPr3cyoom3Ync/s1000/photo_2024-04-30_10-16-37.jpg

មូលហេតុដែលប្រទេសអង់គ្លេសចេញច្បាប់ថ្មីគឺដោយសារផ្ទះនីមួយនៅក្នុងប្រទេសនេះគឺពោរពេញទៅដោយឧបករណ៍ឆ្លាតវៃដែលអាចប្រឈមនឹងការវាយប្រហាររហូតដល់ ១២,០០០ ដងក្នុងមួយសប្តាហ៍ ជាមួយនឹង ២,៦៨៤ នៃការប៉ុនប៉ងទាយពាក្យសម្ងាត់ខ្សោយនៅលើឧបករណ៍ចំនួន ៥។ ទន្ទឹមនឹងនេះ ស្ថិតិពីគេហទំព័រគ្រប់គ្រងពាក្យសម្ងាត់ NordPass បង្ហាញថាលេខ “123456” គឺជាពាក្យសម្ងាត់ពេញនិយមបំផុតរបស់មនុស្សនៅក្នុងប្រទេសនេះកាលពីឆ្នាំមុន បន្ទាប់មកគឺ “ពាក្យសម្ងាត់”, “qwerty”, “Liverpool” និង ‘Admin’ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinJ9_ApfCIIUV3hmW8_YfdxJfTGZM_YNxqkBkmydkgBZYLPK7bcDH6Mw_a0WBIIvREacgFf9LJaBd2Pw6lkoaAXXwrtxUkfkw0FG61U940osxN1k3nG-c2iupFC0Xn3QLHj9arVT-v_i3MgbaIBrrbzG25TxvO22nvhxFbqOgJ2wgv0cMkHfYr8h_b6_0/s1280/photo_2024-04-30_10-16-51.jpg

អ្នកតំណាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អង់គ្លេសក៏បានវាយតម្លៃថា ដោយសារជីវិតប្រចាំថ្ងៃកាន់តែពឹងផ្អែកលើឧបករណ៍ទំនើបដែលបានភ្ជាប់ ដូច្នេះការគំរាមកំហែងពីអ៊ីនធឺណិតនឹងកាន់តែកើនឡើង។ ហេតុនេះហើយ ច្បាប់ថ្មីនេះនឹងជួយអ្នកប្រើប្រាស់មានអារម្មណ៍ថាមានសុវត្ថិភាពជាងមុន ដែលឧបករណ៍ឆ្លាតវៃរបស់ពួកគេត្រូវបានការពារពីឧក្រិដ្ឋជនតាមអ៊ីនធឺណិត។ តំណាងក្រសួងបាននិយាយថា “បទប្បញ្ញត្តិថ្មីទាំងនេះបង្ហាញពីការលោតផ្លោះដ៏សំខាន់មួយឆ្ពោះទៅរកបរិយាកាសឌីជីថលដែលមានសុវត្ថិភាពជាងមុន” ដោយបានសន្យាថានឹងធ្វើឱ្យចក្រភពអង់គ្លេសក្លាយជា “កន្លែងសុវត្ថិភាពបំផុតនៅក្នុងពិភពលោកសម្រាប់សុវត្ថិភាពនៃប្រព័ន្ធបច្ចេកវិទ្យា”៕