Home Blog Page 1107

ការសម្រាកបានតិច និងច្រើនជ្រុលពេកនាំឱ្យកើតជំងឺបេះដូង និងសរសៃឈាម

0

តើគួរសម្រាកប៉ុន្មានម៉ោងក្នុង១ថ្ងៃ ទើបគ្រប់គ្រាន់ និងសមស្រប? ទិន្នន័យមួយបានចែកចាយក្នុងបណ្តាញសង្គមនិយាយថា ៖ «ការសម្រាកបានតិច និងច្រើនជ្រុលពេក នឹងនាំឱ្យកើតជំងឺបេះដូង និងសរសៃឈាម» ។ តើការលើកឡើងបែបនេះជាការពិតដែរឬទេ?

ខាងក្រោមនេះ ជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិតថៃ ឈ្មោះ Somkiat Saengwattanaroj ធ្វើការផ្នែកជំងឺបេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យ King Chulalongkorn Memorial Hospital ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYKJ2_PydGUNc7rHgnUTEJL-6r9GaLLIOko_KRxdzIMbzHu7YIxPwp_6YhoEnjwtPGSeVvvCrz2h6YlIYyyk9VsvvOf41sePlqPGg2lMmwxAdcNZ7Ct-aeIhKRB9s9zuW0YKZbEFK6a4Q8LPMlfIpWzminJyOFa2gDW2KuvVkUpSx_fADpN_f_1nPQX-k/s1280/photo_2024-04-29_14-01-04.jpg

លោកវេជ្ជបណ្ឌិត Somkiat Saengwattanaroj លើកឡើងថា វាជាការពិត ពីព្រោះមានការស្រាវជ្រាវបញ្ជាក់ថា ការសម្រាកតិចជាង៦ម៉ោង និងសម្រាកលើស៩ម៉ោងនៅពេលយប់ គឺអាចបណ្តាលឱ្យស្លាប់ដោយសារជំងឺបេះដូង និងសរសៃឈាម ព្រមទាំងស្លាប់ដោយសារជំងឺផ្សេងទៀត ។

ការសម្រាកតិច គឺពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ជាពិសេស ការបរិភោគអាហារមិនត្រឹមត្រូវតាមពេលវេលា, បរិភោគអាហារពេលយប់, មិនរំលាយអាហារ និងមានជាតិស្ករខ្ពស់ក្នុងឈាម ។ មនុស្សមួយចំនួនចូលសម្រាកពេលយប់ជ្រៅ, ភ្ញាក់ពីដំណេកយឺតយ៉ាវ ឬពុំបានបរិភោគអាហារពេលព្រឹក ដែលជាអាហារដ៏សំខាន់បំផុតសម្រាប់រាងកាយ ។ រីឯអាហារគួរចៀសវាង គឺអាហារពេលយប់ ឬមុនចូលសម្រាក ។ ដូច្នេះ ទង្វើទាំងនេះជាកត្តាហានិភ័យបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម, លើសឈាម និងខ្លាញ់ខ្ពស់ក្នុងឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAdaBQOXCr4IWw_P8cJZsKSWEzznwui20dhVwo-glULuqDQeG_3YszqyhbWkCXQfX37L4UctD-TtOcxYnedOH2CxggYus5bqvhV8cVBCFO-2XmFxchL7kqjKurcZ6p1Cugs5_W8qmtQEx_qwUqSQx0f31EVpnDXv3hy9CKNUJ0HvP8AR-L63jb8DqZ2oE/s1600/heart-attack-in-men.png

ចំណែកពេលវេលាសម្រាក គឺជាពេលថែទាំរាងកាយ ហើយបើពេលថែទាំរាងកាយតិចតួច ដោយសាររាងកាយខុសធម្មតា ឬមានជំងឺ វានឹងធ្វើឱ្យយើងឈឺកាន់តែខ្លាំងឡើង ។ ដូច្នេះ ឥរិយាបថទាំងនេះជាកត្តាធ្វើឱ្យកើតជំងឺបេះដូង និងសរសៃឈាម ។

រីឯការសម្រាកច្រើនជ្រុលពេក ដោយពុំបានកម្រើករាងកាយ និងពុំហាត់ប្រាណ ហើយមនុស្សខ្លះភ្ញាក់យឺតយ៉ាវ ដោយពុំបរិភោគអាហារពេលព្រឹក, ពេលថ្ងៃត្រង់ និងពេលល្ងាច ប៉ុន្តែពួកគេក្រោកមកបរិភោគអាហារពេលយប់ ហើយសម្រាកបន្តទៀត ក៏ប្រឈមនឹងការកើតជំងឺបេះដូង និងសរសៃឈាមដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN0WIS7VmG1wiwDYXYSzhR5vwZRnZxMXAXMM-grXW-6WvN87mkuOm_1I066KRpczfpfdsZQQubXJ3jlGmjZz_odIvSHYJa5DmwZ6IUKrCP0WblJzlMS3TyvvJD3gzeITdeXqR_q3PtNqn1r3PzAVAPM_ittRnm20sQCgMMHrLxyL0UGzcE_9lrudbkSAQ/s1500/GettyImages-491297966-9dc48810c3a549dfa240daf6687dc257.jpg

លោកវេជ្ជបណ្ឌិត Somkiat Saengwattanaroj ណែនាំថា ការសម្រាកសមស្រប គួរតែសម្រាកជាមធ្យមចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១ថ្ងៃ ។ ក្រៅពីពេលវេលាសម្រាក គុណភាពការសម្រាកក៏សំខាន់ដែរ ហើយការសម្រាកបានល្អ គឺមិនសម្រាកហើយភ្ញាក់ពេលយប់, មិនស្រមុក និងគួរចូលសម្រាកមុនម៉ោង១២យប់ ។ ការអនុវត្តតាមវិធីនេះជាការថែទាំសុខភាព និងកាត់បន្ថយហានិភ័យពីជំងឺបេះដូង និងសរសៃឈាម ៕

ចង់ដឹងអត់? តើភាពយន្តល្បីៗណាខ្លះដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងតារាង Box Office ឆ្នាំ ២០២៤ របស់កូរ៉េខាងត្បូង?

0

បច្ចុប្បន្នវិស័យភាពយន្តកាន់តែចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃមិនថាបច្ចេកទេសថត ក៏ដូចជាសាច់រឿងនិពន្ធ ឬបច្ចេកទេសដឹកនាំរឿងនោះទេគឺមួយចំនួនធំសុទ្ធតែទទួលបានការគាំទ្រពីសំណាកអ្នកទស្សនា។ ការទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនានេះហើយជាដើមហេតុដែលធ្វើឱ្យភាពយន្តទាំងនោះទទួលបានប្រាក់ចំណូលច្រើនពីការគាំទ្រ ជាក់ស្តែងដូចជារឿង Exhuma ដែលបានចាក់បញ្ចាំងកាលពីពេលថ្មីៗនេះ បានក្លាយជាភាពយន្តកូរ៉េដែលជាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងតារាង Box Office ឆ្នាំ ២០២៤ របស់កូរ៉េខាងត្បូង។ ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់ភាពយន្តល្បីៗទាំង ៥ ដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងប្រចាំឆ្នាំ ២០២៤៖

១.Exhuma៖ ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ និងបានមើលរឿងដ៏គួរឱ្យរន្ធត់នេះហើយ ដែលសម្តែងដោយតារាល្បីៗជាច្រើនដួងដូចជា Choi Min-sik, Kim Go-eun, Yoo Hae-jin និង Lee Do-hyun ។ ខ្សែភាពយន្តនេះរួមបញ្ចូលនៅអាថ៌កំបាំង ដោយធ្វើដំណើរការនៃការជីកកកាយផ្នូរដ៏អាក្រក់មួយ ដែលបញ្ចេញនូវផលវិបាកដ៏គួរឱ្យភ័យខ្លាចដែលកប់នៅក្រោម។ Exhuma បានបញ្ចាំងជាលើកដំបូងនៅក្នុងផ្នែកវេទិកានៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ វាត្រូវបានចេញផ្សាយនៅក្នុងរោងភាពយន្តកូរ៉េខាងត្បូងនៅថ្ងៃទី ២២ ខែកុម្ភៈ ដោយ Showbox។ ដូច្នេះភាពយន្តនេះរកចំណូលបាន ៧៣ លានដុល្លារអាមេរិកនៅ Box Office ទូទាំងប្រទេសកូរ៉េ ខណៈនៅទូទាំងពិភពលោករកបាន ៩៥ លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាភាពយន្តកូរ៉េខាងត្បូងដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។https://cdns.klimg.com/kapanlagi.com/p/headline/ada-lee-do-hyun-dan-kim-go-eun-simak-si-7aa901.jpg

២.Wonka៖ Wonka គឺជាខ្សែភាពយន្តបែបកំប្លែងរបស់បរទេសដែលត្រូវបានចាក់បញ្ចាំងកាលពីឆ្នាំ ២០២៣ ហើយវាក្លាយជារឿងដ៏ល្បីល្បាញខ្លាំងនៅទូទាំងពិភពលោក ដោយរកចំណូលបាន ២៤ លានដុល្លារក្នុងប្រទេសកូរ៉េ និង ១៦៤.៧ លានដុល្លារនៅក្នុងតារាង Box Office ពិភពលោកឆ្នាំ ២០២៤។ រឿងនេះនិយាយអំពី Willy Wonka ដែលជាតួអង្គក្នុងប្រលោមលោកឆ្នាំ ១៩៦៤ ដោយពណ៌នាពីថ្ងៃដំបូងរបស់គាត់គឺជាសូកូឡា។https://m.media-amazon.com/images/S/pv-target-images/59dd4e0a66b5ee4badc56a1d5bea81a8c13a31c7abebb3656281f07ff4ceedc5._SX1080_FMjpg_.jpg

៣. The Roundup: Punishment៖ គឺជាខ្សែភាពយន្តកូរ៉េបែបឧក្រិដ្ឋកម្មវគ្គ ៤ ដែលកំពុងល្បីល្បាញខ្លាំងក្នុងឆ្នាំ ២០២៤ ដឹកនាំដោយ Heo Myung-haeng និងតារា Ma Dong-seok, Kim Mu-yeol, និង Park Ji-hwan។ ខ្សែភាពយន្តនេះត្រូវបានចេញផ្សាយជាលក្ខណៈល្ខោននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ហើយទទួលបានប្រាក់ចំណូល ២១ លានដុល្លារនៅក្នុងតារាង Box Office របស់កូរ៉េខាងត្បូង។https://variety.com/wp-content/uploads/2022/05/The-Roundup-3ed9387b68d444f38b8a7a9964f666e9-cr-res.jpg?w=1000

៤.Dune Part Two៖ Dune វគ្គ២ គឺជាខ្សែភាពយន្តបែបប្រឌិតបែបវិទ្យាសាស្ត្ររបស់អាមេរិកឆ្នាំ 2024 ដែលត្រូវបានដឹកនាំ និងផលិតដោយ Denis Villeneuve ដែលសហការនិពន្ធរឿងជាមួយ Jon Spaihts ។ ខ្សែភាពយន្តនេះរកចំណូលបាន ១៦ លានដុល្លារនៅក្នុងតារាង Box Office របស់កូរ៉េខាងត្បូង។https://deadline.com/wp-content/uploads/2024/01/MCDDUPA_WB041-e1708041579639.jpg?w=681&h=383&crop=1

៥. Citizen of a Kind៖ Citizen of a Kind គឺជាខ្សែភាពយន្តឧក្រិដ្ឋកម្មរបស់កូរ៉េខាងត្បូងឆ្នាំ ២០២៤ ដឹកនាំដោយ Park Young-ju ដែលសម្តែងដោយ Ra Mi-ran, Gong Myung, និង Yeom Hye-ran។ រឿងនេះគឺត្រូវបានផ្អែកលើរឿងពិតរបស់ Kim Seong-ja ដែលជាម្ចាស់ហាងបោកអ៊ុតនៅ Hwaseong, Gyeonggi ដែលចាប់បានប្រធានអង្គការបន្លំសំឡេងក្នុងឆ្នាំ ២០១៦។ Citizen of a Kind ត្រូវបានចេញផ្សាយនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ដោយរកចំណូលបាន ១២ លានដុល្លារអាមេរិក ក្នុងតារាង Box Office របស់កូរ៉េខាងត្បូង៕https://m.media-amazon.com/images/M/MV5BZjQyMjRlNjktMzJlOC00OWYwLTgwNjUtYzc4MWNlZTBkZjJiXkEyXkFqcGdeQXVyNjI4NDY5ODM@._V1_.jpg

អាកាសធាតុក្តៅខ្លាំងជំរុញឱ្យតម្លៃដូងខ្ចីកើនឡើងខ្ពស់នៅថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាកាសធាតុក្តៅខ្លាំងនៅប្រទេសថៃបានជំរុញឱ្យតម្លៃដូងកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ ជាពិសេស ដូងខ្ចី ។ បើគិតមកដល់ថ្ងៃទី២៩ ខែមេសា នេះ ដូងខ្ចី១ផ្លែមានតម្លៃលក់រាយស្មើនឹង៥០បាត (ឬស្មើប្រមាណ៥.០០០រៀល) ។

ចំណែកដូងខ្ចីពូជដូងក្រអូប ដែលលក់រាយនៅតាមហាងផ្សេងៗ គឺមានតម្លៃចាប់ពី៦៥បាត ទៅ៨៥បាតក្នុង១ផ្លែ (ឬស្មើប្រមាណពី៦ពាន់៥រយ ទៅ៨ពាន់៥រយរៀលក្នុង១ផ្លែ) ។ ហេតុនេះ តម្លៃដូងកើនឡើងខ្ពស់បានធ្វើឱ្យប៉ះពាល់ដល់អាជីវករទិញដូងយកទៅធ្វើនំ, ការ៉ែម និងកិនយកខ្ទិះដូងលក់ ព្រមទាំងអ្នកទិញដូងខ្ចីផឹកនៅពេលព្រឹកដើម្បីកាត់បន្ថយភាពចាស់ ។https://mpics.mgronline.com/pics/Images/566000009633501.JPEG

បើតាមការពិនិត្យតាមចម្ការដូងជាច្រើនកន្លែងឱ្យដឹងថា កាលពីខែធ្នូ ឆ្នាំ២០២៣ ដូងលក់នៅតាមចម្ការ គឺមានតម្លៃពី៨បាត ទៅ១០បាតប៉ុណ្ណោះក្នុង១ផ្លែ ។ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០២៤ មក តម្លៃចាប់ផ្តើមកើនឡើងពី១៦បាត ទៅ១៧បាតក្នុង១ផ្លែ ហើយកាលពីសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៤ ដូងលក់តាមចម្ការមានតម្លៃចាប់ពី៣៣បាត ទៅ៣៥បាតក្នុង១ផ្លែ ។

កត្តាចម្បងធ្វើឱ្យតម្លៃដូងកើនឡើងបែបនេះ ពីព្រោះនៅតំបន់ជាច្រើនប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតជាបន្តបន្ទាប់ ទើបបណ្តាលឱ្យប៉ះពាល់ដល់ផលដំណាំជាច្រើនប្រភេទ និងទទួលបានទិន្នផលទាប ខណៈតម្រូវការលើទីផ្សារខ្ពស់ ។ ហេតុនេះ វាធ្វើឱ្យខ្វះខាតដូងលក់នៅផ្សារ និងតម្លៃកើនឡើងជាបន្តបន្ទាប់ ខណៈចម្ការខ្លះគ្មានដូងលក់ ។https://static.thairath.co.th/media/dFQROr7oWzulq5FZYRjfmWYB7dSzKh9A6kw3HgOdRzUjVCuiIlYC8W10Hgd2oEkWnLh.jpg

កាលពីសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៤ តម្លៃដូងបានធ្លាក់ចុះបន្តិច ដោយសារក្រុមហ៊ុននាំចេញផ្លែឈើទៅប្រទេសចិនជាច្រើនកាត់បន្ថយការទិញដូងដោយសារតម្លៃខ្ពស់ ហើយក្រុមហ៊ុនបានទិញទុរេនជំនួសវិញ ។ ហេតុនេះ វាធ្វើឱ្យតម្លៃដូងនៅតាមចម្ការធ្លាក់ចុះបន្តិច គឺនៅសល់ត្រឹមតែ២៨បាតក្នុង១ផ្លែ ។

លោក Natakrit Iamsakul នាយកក្រុមហ៊ុន Platinum Fruits ជាក្រុមហ៊ុននាំចេញផ្លែឈើដ៏ធំរបស់ថៃនិយាយថា ជាធម្មតា នៅត្រីមាសទី២ រៀងរាល់ឆ្នាំ គឺចូលដល់រដូវក្តៅ ហើយផ្លែដូងផ្តល់ទិន្នផលតិច ។ រីឯនៅឆ្នាំ២០២៤ តំបន់ជាច្រើនរបស់ថៃជួបបញ្ហាគ្រោះរាំងស្ងួតជាងឆ្នាំមុនៗ ទើបធ្វើឱ្យចម្ការដូងជាច្រើនកន្លែងនៅខេត្តរាជបុរី និងណាខនប៉ាធុម ផ្តល់ផលតិចជាងឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbiMGddAeVN6CWcsgO3KL4gLBIE8jvDnmxQNE5dnGjeXbXWeFtKJ6PGVAGaaKUUgKzwLk3_siDZTsCxLCdPnefrNPyOHF9iODJZrrljAgF-hm6zXgvUj8fdnISaTGyaddeSbPEvT9FLMZPtvedetbU63vH6nul3tKOlnVJntMouII5C68rxKnIbRcxNTg/s1024/S__17965065-1024x768.jpg

ហេតុនេះ ការចំណាយដើមទុនសម្រាប់ចម្ការដូងបានកើនឡើងខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញផងដែរ ដែលត្រូវចំណាយដើមទុនខ្ពស់ ។ ពេលតម្លៃដូងកើនឡើងខ្ពស់ធ្វើឱ្យអតិថិជនផឹកទឹកផ្លែឈើកំប៉ុងជំនួសវិញ ។

លោក Natakrit Iamsakul បន្តថា ៖ «តម្លៃដូងនឹងកើនឡើងបន្តទៀតរហូតដល់កម្រិតខ្ពស់បំផុត ហើយបើវាកើនឡើងខ្ពស់ខ្លាំងធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះ ។ ដូច្នេះ តម្លៃដូងនឹងមិនកើនឡើងទៀតទេ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-RlyXFW_cQKqzZbBoaaJSikFD-6eNv5lOtTz91FUszr4kUpQcgV3rJljmmkfukXx-8Q20QNzjItMYq5q_B2sCIvlcPl52aPYzuieL5QYlOnE7CIrcSALRJF7BDiEbjQH8CaMzJjilZ2RFhFzw29JMyOXpIAMnSUBeajzjtLdlhPyWPdSB1hPeytvSkDw/s1705/S__17965068.jpg

ប្រផ្នូលអ្វីទៅ? ឧបទ្ទវហេតុ.ផ្ទុះ.ឆេះ.ធំៗចេះតែបង្កកើនឡើងជាបន្តបន្ទាប់នៅប្រទេសក្បែរខាង មិនថាថៃ វៀតណាម ឥណ្ឌូណេស៊ី រួមទាំងកម្ពុជា

0

ស្របពេលដែលរដូវក្តៅស្ងួតហួតហែង ដោយសង្កេតឃើញថាឧបទ្ទវហេ.តុ.ផ្ទុះ.ឆេះៗ កាន់តែកើតមានជាញឹកញាប់ក្នុងឆ្នាំ២០២៤ដែលទើបតែបានកន្លងទៅថ្មីៗនេះនៅអាស៊ី រួមមានទាំង វៀតណាម ថៃ ឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ ដែលជាការព្រួយបា.រម្ភមួយនៅទូទាំងទ្វីប ជាពិសេសគឺប៉ះ.ពាល់ដល់អាយុជីវិតរបស់មនុស្ស សត្វ និងបរិស្ថាន។

សោកនាដកម្មដ៏សោកសង្រេងមួយបានកើតឡើងនាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងផ្ទុកគ្រាប់ យោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ ក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យយោធិនចំនួន២០នាក់បានបាត់បង់ជីវិត និងជាការសោកស្តាយពេញមួយប្រទេសអំពីការពលីជីវិតដល់ជាតិមាតុភូមិ។ បន្ថែមពីនេះ តាមរយៈហេតុការណ៍នេះក៏បានបណ្តាលឲ្យមនុស្សជាច្រើនទៀតបានរងរបួស និងខូចខាតផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញនោះជាច្រើនខ្នងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qYaZ-Hig_jsmBBW47OsJbxfGSJfuzRgynAXaagtsVi7d_WYWapgeVyChPvGj8DoYyWRWeHRITb-XBvjRi3TigmzYVJehqYjDVDsg9IuDCtCqCiAUMHLdWAaBWcKsSNjEg0GqkSL-UUHASCkQs7ZCarWiRpG16zkPbZTxZjh8xj4SPYzg3n1lLSZewOk/s1280/photo_2024-04-29_11-22-04.jpg

ក្រឡេកមកមើលលប្រទេសវៀតណាមវិញ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នំា២០២៤នេះ យោងតាមប្រភពសារព័ត៌មានរៀតណាមគឺបានកើតមានភ្លើងឆេះដ៏សន្ធោសន្ធៅមួយនៅជួរភ្នំ Co To ខេត្ត An Giang ប្រទេសវៀតណាម ស្របពេលដែលអាកាសធាតុក្តៅខ្លាំង ស្ងួតហួតហែង និងខ្យល់ខ្លាំង ទើបពិបាកក្នុងការពន្លត់អគ្គីភ័យ ហើយភ្លើងគឺរីករាលដាលកាន់តែខ្លាំង។ តាមរយៈហេតុការគេសង្កេតឃើញថាមានការផ្ទុះថ្ម ដោយសម្មតការផ្ទុះនេះគឺអាចបណ្តាលមកពី គ្រាប់បែកដែលបន្សល់ទុកមកតាំងពីសម័យសង្គ្រាម។ https://www.vietnam.vn/wp-content/uploads/2024/04/Chay-du-doi-tren-nui-Co-To-o-An-Giang.jpg

នៅឯវៀតណាមដដែល កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ក៏បានរាយការណ៍អំពីករណីផ្ទុះឆេះដ៏ធំមួយរបស់រោងចក្រក្រដាស ដែលមានឈ្មោះថា Hung Loi Paper Joint Stock Company មានទីតាំងស្ថិតនៅ ខេត្ត Bac Ninh ភាគខាងជើងនៃប្រទេសវៀតណាម ដែលបណ្តាលឲ្យមនុស្សស្លាប់នឹងរងរបួសមួយចំនួន។

ដោយឡែកនៅឯប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គឺបានលេចឡើងនូវករណីអគ្គីភ័យ ឆាបឆេះ និងផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីមួយកន្លែងស្ថិតនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ តាមការបញ្ជាក់ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនឧស្សាហកម្ម និងបានផ្ទុកនូវសារធាតុគីមីជាច្រើនប្រភេទផងដែរ ទើបនាំឲ្យមានការជម្លៀសប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះឲ្យគេចចេញ ដើម្បីឲ្យកុំឲ្យស្រូបយកនូវឧស្ម័នគីមីទាំងនោះ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋប្រមាណ ៧៨នាក់ ស្ថិតនៅបរិវេននោះបានទទួលរងឥទ្ធិពលអាក្រក់ពីផ្សែងគីមី ជាហេតុនាំឲ្យកើតមានជំងឺផ្លូវដង្ហើមត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ គិតមកត្រឹមពេលនេះ មនុស្សប្រមាណ៤នាក់កំពុងស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។

ចំណែកប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ក៏បានកើតមាននូវហេតុការណ៍ផ្ទុះឃ្លាំងរំសេវដ៏ធំមួយនៅក្រៅក្រុង ដោយគេកំណត់អន្តសញ្ញាណបានថា វាទំនងជាកើតឡើងដោយសារតែការរក្សាទុកគ្រាប់រំសេវដែលផុតកំណត់ទើបបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះនិងរាលដាលផ្នែកផ្សេងទៀត។ ប៉ុន្តែជាសំណាងល្អ គឺមិនមានអ្នកស្លាប់ឬរបួសដោយសារតែឧបទ្ទវហេតុនេះនោះទេ។https://ichef.bbci.co.uk/news/976/cpsprodpb/CB38/production/_117742025_a65012bd-bd33-4e11-abac-f35e487fd442.jpg

ទោះជាយ៉ាងណា ជុំវិញករណីផ្ទុះឆេះទាំងនេះ នៅតែមិនទាន់មានការបញ្ជាក់ថាកើតឡើងដោយសារមូលហេតុចម្បងអ្វីឲ្យជាក់លាក់នៅឡើយនោះទេ៕

ប្រវត្តិសាស្រ្តដ៏ឈឺចាប់! មកស្គាល់ត្រកូល «អភ័យវង្ស» បាត់ដំបងសម័យកាលលោកម្ចាស់

0

បើនិយាយដល់ប្រវត្តិសាស្រ្តនៃខេត្តបាត់ដំបង មនុស្សភាគច្រើនប្រាកដជាបានជ្រាបមកហើយថា ធ្លាប់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមរយៈពេលជាងមួយសតវត្ស គឺបាត់ដំបងសម័យលោកម្ចាស់ ចន្លោះឆ្នាំ ១៧៩៥ ដល់ឆ្នាំ១៩០៧ ដែលកាលគ្រានោះសៀមបានប្តូរឈ្មោះហៅខេត្តនេះថាជា ខេត្តព្រះដំបង។ យ៉ាងណាមិញខេត្តនេះក៏បានស្ថិតនៅក្រោមការមើលខុសត្រូវរបស់ត្រកូល «អភ័យវង្ស» ជាពូជពង្សខ្មែរប៉ុន្តែបម្រើឲ្យផលប្រយោជន៍សៀម បន្តតកូនតចៅមកជាច្រើនជំនាន់ ខណៈអ្នកខ្លះបានចាត់ទុកថាជាត្រកូលក្ប.ត់ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrX3DEje1qGl1NLydEr3wApQ8L-wDtiGheBnx5NWi7fuUGNc7KLIqNjoY5Xe-NhTaOIbMD_bDTyZw2j2M0IvySbHSme9VGzdC7WuZhBDGcynhv29A4a5_dtXNS7NZIzLl4DRWxUFm2j9vyWW8M0V5Fl3s1_ufAK6GkSuU5c0ix80_g8RUF7ymGhOZvBRE/s640/photo_2024-04-29_11-08-16.jpg

បើយោងតាមឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល ត្រកូលអភ័យវង្សនេះបានតាមបម្រើស្ដេចសៀមដ៏ស្មោះស្ម័គ្រ ហើយដើម្បីផលប្រយោជន៍សៀម ពួកគេសុខចិត្តធ្វើបាប ជិះជាន់គាបសង្កត់ កាប់សម្លាប់ជាតិសាសន៍ខ្មែរអស់ជាច្រើនលើសលប់។ ត្រកូលនេះគឺបានចាប់បង្ខំកងទ័ពខ្មែរឱ្យទៅជួយសៀមច្បាំងជាមួយប្រទេសភូមា ហើយក្រោយពេលត្រឡប់មកពីច្បាំងជាមួយភូមាវិញ ស្ដេចសៀមបានបញ្ជាឲ្យ ចៅហ្វាបែន បញ្ជូនកងទ័ពទៅជួយស្តេចយ៉ាឡុង ដើម្បីវាយប្រហារទៅលើកងទ័ពបះបោរតៃសឺងថែមទៀត។ បន្ថែមពីនេះត្រកូលអភ័យវង្ស បានកេណ្ឌប្រជារាស្ត្រខ្មែរមួយម៉ឺននាក់ឱ្យទៅជីកប្រឡាយនៅឯស្រុកសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7LO3z8x_1HdVeyIoOzxGuI0WXs8NwmEcFzeuePJMIfjmlnwiHb8Bbp5hQ8U4Q_XiX4g5yQtCFPImXXcwTBvLiCcELqXaGMxfuFrUDwrWqTMfq02nAbgXl7oDfLArAYEUYfdZiWmr1ipTKHFZrsSqFIYDvsu-cwPotA3lXXOHAb92cdH-WvIIDTYpkTLk/s880/photo_2024-04-29_11-08-15.jpg

ដោយសារមើលឃើញពីភាពស្មោះត្រង់របស់គ្រួសារបែននៃត្រកូលអភ័យវង្ស ស្ដេចសៀមបានតែងតាំង ចៅហ្វាបែនជាហ៊ួមឿង ចៅហ្វាយខេត្តបាត់ដំបងនៅឆ្នាំ១៧៩១ មានងារជា ចៅពញាអភ័យភិបេស វិសេសសង្គ្រាមរាម។ ដូច្នេះចាប់តាំងពីពេល នោះមក ក្រុមគ្រួសាររបស់ចៅហ្វាបែន បានក្លាយទៅជាលោកម្ចាស់គ្រប់គ្រងទឹកដីខេត្តបាត់ដំបង និងសៀមរាបអស់រយៈពេល១១៦ឆ្នាំ គឺចាប់ពីឆ្នាំ១៧៩១ដល់ឆ្នាំ១៩០៧ ហើយរឿងដែលកូនខ្មែរបំភ្លេចមិនបាន ចុងក្រោយគេនោះ គឺអភ័យវង្ស កថាថន ឈុំ (ជំនាន់ក្រោយគេបំផុតដែលបានគ្រប់គ្រងខេត្តបាត់ដំបង) គឺបាននាំយកទ្រព្យសម្បត្តិខ្មែររាប់រយរទេះទៅ រស់នៅស្រុកសៀមតកូនតចៅ រហូតមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Jp4Pf5aGygFt0VgvEojyuvUCbDML8SZ6X8mMKUj4a6kouvRWpjYaCGgmiuOvDEOSJk2mEvVaCOEX8MLSGWps2HeyJKG1F6svJbW_92KfoD1-Dh63vFu8xqjlFA9K0Fns8-Heh-IX_JUoDIRzYblaqg-7T7cmpZOW-Ngxvaq7cU9_Giw7NSmHtgF4QsM/s880/photo_2024-04-29_11-08-14.jpg

ចំណែកខេត្តដែលនៅខាងជើងខេត្តបាត់ដំបង មានខេត្តមង្គលបុរី សេរីសោភ័ណ និងកូរ៉ាត ឬ នគររាជ ពួកសៀមបានយកបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួនដោយស្ងាត់ៗនៅឆ្នាំ ១៧៩៥។ ទឹកដីខ្មែរបានបាត់បង់ទៅជាបន្តបន្ទាប់ ដោយសារតែក្រុមគ្រួសារក្បត់ជាតិ គ្រួសារអភ័យវង្សបែន ដែលកូនចៅជំនាន់ក្រោយៗឡើងគ្រប់គ្រងអំណាចជាបន្តបន្ទាប់ ចេះតែពេល រណបសៀមដើម្បីរក្សាអំណាចរបស់ខ្លួន ក៏បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរគ្រប់ជំនាន់បន្តិច ម្តងៗទៅឱ្យសៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjirhrb2vPvyEyKsHsORs28hU_7FpV2eg0UKtPmISTkcQRMubk034ps4zlxT4KWCBKeH_AX2C-6vL-0PVpFXCvCuSYkxx_KBkTIUj9KDBLfAyo7FzVkW1UtHfVkvhXw_4cyhnB8jwvclwVdT9B8VFZqifOgkMczQxnZrqPCzlfXIWRNEIey4MOQcbrVfaQ/s880/f31dddd06e51d1fa2ef7761ae3b0ce21.jpg
សូមរំលឹកថា បាត់ដំបងសម័យលោកម្ចាស់ គឺបានបញ្ចប់ក្រោមសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ដោយសៀមព្រមប្រគល់ទឹកដីមកឲ្យខ្មែរវិញ តាមការទាមទាររបស់បារាំងផងដែរ៕

អង្គការសុខភាពពិភពលោកបារម្ភពីយុវជនផឹក ស្រា និងជក់បា.រីអេឡិចត្រូនិកកើនឡើង

0

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន AFP បានរាយការណ៍ពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា អត្រាការផឹកគ្រឿងស្រវឹ.ង និងជក់បា.រី អេឡិចត្រូនិករបស់យុវជនលើពិភពលោក កើនឡើងគួរឱ្យភ្ញាក់ផ្អើល ។ របាយការណ៍នេះអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនានាកំណត់វិធានការដោះស្រាយជាបន្ទាន់ ក្រោយពីលទ្ធផលស្ទង់មតិបង្ហាញថា យុវជនជាង២៨ម៉ឺននាក់ មានអាយុ១១ឆ្នាំ, ១៣ឆ្នាំ និង១៥ឆ្នាំ នៅទ្វីបអឺរ៉ុប, អាស៊ីកណ្តាល និងកាណាដា ប្រើប្រាស់ថ្នាំញៀន និងផឹកគ្រឿងស្រវឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOQjYwP5KOwbZefwEnRcHvxkoHmf5OYbXI2HU0Q3OfYLgyYcQwbkIJcWlj2P9UBvkyN9ML1DR0Pp2r-BD-F8ynZz7bifnQfEOvliTU4NIp91wUjzXAKAKjepnd52qs0Mn9N2P8ZfxcN1jSZGJy72yeDk-hzWiSCkN3fVZfWWZlHFd3g4RqYYkn814Snzs/s1596/230621133646-01-legal-drinking-age-top.jpg

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា ៖ «ផលប៉ះពាល់រយៈពេលវែងដោយសារការប្រើប្រាស់ថ្នាំញៀនជាបញ្ហាសំខាន់ ហើយមេដឹកនាំប្រទេសនីមួយៗពុំគួរព្រងើយកន្តើយនឹងតួលេខនេះទេ» ។ របាយការណ៍បញ្ជាក់ថា យុវជនអាយុ១៥ឆ្នាំ ស្មើ៥៧% បានផឹកគ្រឿងស្រវឹង ហើយអត្រាការផឹកគ្រឿងស្រវឹងរបស់ក្មេងប្រុសធ្លាក់ចុះ ខណៈក្មេងស្រីកើនឡើង ។https://www.palmbeachpost.com/gcdn/authoring/2019/11/14/NPPP/ghows-LK-1cd64700-9bab-4a2d-aac1-a32060fa1903-6b579b45.jpeg?width=660&height=441&fit=crop&format=pjpg&auto=webp

ការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកនៅអឺរ៉ុប ដែលគ្របដណ្តប់ប្រទេសចំនួន៥៣ រួមទាំងអាស៊ីកណ្តាល បានចេញសេចក្តីថ្លែងការណ៍ថា ៖ «ការរកឃើញលើកនេះបង្ហាញឱ្យឃើញថា យុវជនទាំងនេះងាយស្រួលស្វែងរកគ្រឿងស្រវឹង និងក្លាយជារឿងធម្មតា ។ ហេតុនេះ រដ្ឋាភិបាលប្រទេសនីមួយៗគួរស្វែងរកវិធានការដោះស្រាយបន្ទាន់ដើម្បីការពារកុមារ និងយុវជនឱ្យចៀសផុតពីគ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ26mNGc97TPEWg5dLLFyb2mP-XtlFaxCOoJzTteL-gnhAblCJGzaGfweMP9IhX3L3tO3HDrcJhDAjvRleo2zdCW3MKYKozpTgFW0U9D40FtWJWy8LUwnKvzJM2EzefB_e9NA0w8lo5RNH1bu0vgpa2aIdlX7bOexAZLZZzYm3ZtxrRoapp3tjlAAsdAE/s1200/How-Drinking-Ages-You-1200x900.jpeg

ក្រៅពីនេះ របាយការណ៍បង្ហាញថា ការជក់បារីអេឡិចត្រូនិកបានកើនឡើង និងធ្វើឱ្យការជក់បារីធម្មតាធ្លាក់ចុះ ។ កាលពីឆ្នាំ២០២២ កុមារមានអាយុចាប់ពី១១ឆ្នាំ ដល់១៥ឆ្នាំ ស្មើ១៣% បានជក់បារីធម្មតាតិចតួច បើធៀបនឹងរយៈពេល៤ឆ្នាំមុន ខណៈកុមារអាយុ១៥ឆ្នាំ ស្មើ៣២% បានជក់បារីអេឡិចត្រូនិក ។https://e3.365dm.com/22/07/1600x900/skynews-vaping-landfill_5834775.jpg?20220714214357

លោក Hans Kluge នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អឺរ៉ុបនិយាយថា ៖ «ការប្រើប្រាស់សារធាតុគ្រោះថ្នាក់យ៉ាងទូលំទូលាយនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងតំបន់ផ្សេងទៀតបានគំរាមកំហែងយ៉ាងខ្លាំងដល់ផ្នែកសុខាភិបាល ។ ហេតុនេះ គួរបង្កើនអត្រាពន្ធគ្រឿងស្រវឹង ឬថ្នាំជក់ និងរឹតបន្តឹងច្បាប់សម្រាប់ការលក់ និងផ្សាយពាណិជ្ជកម្ម» ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQix4TT2RawypU8Ue1Ng8zcjLhgV70DOIyW4j3-IJaPMQ&s

របាយការណ៍បញ្ជាក់ថា អាកប្បកិរិយាក្នុងវ័យជំទង់នឹងប៉ះពាល់ដល់សុខភាព និងបំផ្លាញអនាគតរបស់ពួកគេ ហើយការផឹកគ្រឿងស្រវឹង ឬជក់បារីតាំងពីក្មេងនឹងធ្វើឱ្យពួកគេកាន់តែញៀនខ្លាំងឡើង និងពិបាកកាត់ផ្តាច់ ។ ទោះយ៉ាងណា ការប្រើប្រាស់កញ្ឆារបស់កុមារអាយុ១៥ឆ្នាំ បានធ្លាក់ចុះស្មើ១២% និងធ្លាក់ចុះ៤% ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ៕

រាជរដ្ឋាភិបាលកម្ពុជាឧបត្ថម្ភប្រាក់ម្នាក់ ២ ម៉ឺនដុល្លារ ដល់ទាហានដែលបានស្លា.ប់ដោយការផ្ទុះឃ្លាំងគ្រាប់រំសេវ

0

ប្រទេសកម្ពុជា៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ២ ម៉ឺនដុល្លារអាមេរិកដល់គ្រួសារយោធិនម្នាក់ៗដែលបានស្លា.ប់ក្នុងការផ្ទុះឃ្លាំងអាវុធនៅមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោកនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។ លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះហេតុការណ៍ផ្ទុះឃ្លាំងអាវុធ នៅខេត្តកំពង់ស្ពឺ ដែលបានសម្លា.ប់ ទាហាន ២០ នាក់ និងមានមនុស្សរងរបួសជាច្រើននាក់ទៀត។ សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងទទួលបន្ទុកចំណាយទាំងអស់ក្នុងការរៀបចំបុណ្យសពជូនជនរងគ្រោះដែលបានស្លា.ប់ក្នុងឧបត្ថវហេតុខាងលើ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpa2rck858e0D5XQfe6w4ekBseIabutaMVJcrZK0nXOT99xzRLSmtlouhzdqzRzHgfy3XSGqjjuRDwfTOEKXSuAsQ2T-829RkouBRyUEmm0HV648aj5sT2aCAWeZvs08nuEdsVnB3sqf9pu1gzt5NFAkAEk9-7qrYpf2I9bdZJcoAA9PknXMqVoXlzC2c/s1080/440937872_785452923685773_6911772339666615982_n.jpg

ដូច្នេះគ្រួសារយោធិនដែលបានស្លា.ប់ក្នុងម្នាក់ៗនឹងទទួលបានសំណងចំនួន ២ ម៉ឺនដុល្លារអាមេរិក ហើយសម្រាប់យោធិនរងរបួសម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភជិត ៥ ពាន់ដុល្លារ។ សូមរំលឹកផងដែរថា បើតាមរបាយការណ៍របស់កងទ័ពជើងគោកបានឱ្យដឹងទៀតថា យោធិនដែលស្លា.ប់ទាំង ២០ នាក់នោះ មាន ១៥ នាក់គឺជានាយទាហាននៅខេត្តកោះកុង និង ៥ នាក់ជានាយទាហានទីបញ្ជាការយោធភូមិភាគ។ លោកនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qYaZ-Hig_jsmBBW47OsJbxfGSJfuzRgynAXaagtsVi7d_WYWapgeVyChPvGj8DoYyWRWeHRITb-XBvjRi3TigmzYVJehqYjDVDsg9IuDCtCqCiAUMHLdWAaBWcKsSNjEg0GqkSL-UUHASCkQs7ZCarWiRpG16zkPbZTxZjh8xj4SPYzg3n1lLSZewOk/s1280/photo_2024-04-29_11-22-04.jpg

សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ទៀតថា “ខ្ញុំបានណែនាំឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឱ្យរៀបចំពិធីបុណ្យសពភ្លាមៗ ជូនដល់យោធិនដែលបានស្លា.ប់ក្នុងហេតុការណ៍ផ្ទុះអាវុធក្នុងលក្ខណៈសក្តិសមសម្រាប់ការបូជាសម្រាប់ប្រទេសជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgccAlTrN_Hx8vlDtsUKwfSCS0VOeRG4zETbhpod748csTajRLWIePrUDEriwNfcdEf-QX7FLRgKxJ90xK5tKSeTrM6s5dfsgFt2B_l2y4v_2QYWHk9KqxmpMDnZfCVFTJK6O5XhSdemXreHLeEKyLJ701Y9crGhHEevqHuHAMbs2szSC0n2Kqb0saKUto/s1280/photo_2024-04-29_11-22-21.jpg
គួរបញ្ជាក់ដែរថា ការផ្ទុះនេះបានកើតឡើងនៅឃ្លាំងបច្ចេកទេសយោធានៃយោធភូមិភាគទី ៣ របស់កម្ពុជា។ ឧបទ្ទវហេតុនេះ បានបំផ្លាញទាំងស្រុងនូវសំណង់ចំនួន ៤ រួមមាន ឃ្លាំងរំសេវចំនួន៣ ខូចខាតអគារផ្ទះល្វែងមួយខ្នង អគារការិយាល័យរបស់បញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ ១ខ្នង និងផ្ទះចំនួន ២៥ខ្នងនៅក្បែរកន្លែងកើតហេតុ។ ទោះជាយ៉ាងណាចំពោះមូលហេតុនៅមិនទាន់មានរបាយការណ៍ច្បាស់លាស់នៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyNikBdjPib8TWfMFgAZ6Ob_FrxxeCf_JGpQKtvlXWBYz1ql7p61NQUtxcI3c2kWfBg1GMZvgKrgCO93kfjgAgVjaMgM2bFOj894Q5T_mnWv63Ez1KHUpnJcbwIyXAUcquv95ClKANA_13LDsljalwGQLEEQj-Jmc2vtvjl2Kt3W-wAyYG1ai58tooTKs/s960/440935795_785452963685769_5134269126470224400_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXKkS9dyYH9Slh72z444T3ToU2vC7P_htwb7zx6F8sPJhT3pgirwMxI-aY-kXSQ0MUXne6ZuOshEIf4uDvJzH8IjRaWQwha_qI7aLCQJCXV8BJj2BmRFTewoTQ7U0GdlcqrVZCtmaQE8ytAxh6cXP0qpSHHJVMxKLq_7CIPuPA1PSjcGiK7tPJr_WZkMk/s1080/439407964_785452873685778_7966544943353421394_n.jpg

កាន់តែគ្រោះ.ថ្នាក់ហើយ! មនុស្សជាច្រើនកំពុងប្រឈមនឹងការបោកប្រាស់យ៉ាងធ្ងន់ធ្ងរពីប្រព័ន្ធ AI

0

បរទេស៖ កាលពីពេលថ្មីៗនេះយោងតាម Money Control ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថាមានស្ត្រីជនជាតិកូរ៉េម្នាក់ត្រូវបានគេបោកប្រាស់ប្រាក់ជិត ៥១,០០០ ដុល្លារអាមេរិក បន្ទាប់ពីបុរសម្នាក់បានប្រើប្រាស់កម្មវិធី AI ផ្លាស់ប្តូរមុខទៅជា Elon Musk ដើម្បីសុំស្គាល់នាង និងសុំឱ្យនាងផ្ទេរប្រាក់។

យោងតាមប្រភពដដែលបានឱ្យដឹងថា ជនរងគ្រោះដែលជាជនជាតិកូរ៉េនោះមានឈ្មោះថា Jeong Ji-sun ដោយនាងបាននិយាយតាមកញ្ចក់ទូរទស្សន៍ថា មូលហេតុដែលនាងត្រូវបានគេបោកប្រាស់ប្រាក់ជិត ៥១,០០០ ដុល្លារ គឺដោយសារដំបូងមានអាខោន Instagram មួយដែលដាក់រូប Elon Musk បាន Follow ទៅនាងកាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣។ ក្នុងពេលនោះអាខោនចម្លែកនោះក៏បានចាប់ផ្តើមឆាតទាក់ទងទៅនាង ហើយបានផ្ញើរូបថតលេខសម្គាល់របស់គាត់ និងរូបថតគាត់នៅកន្លែងធ្វើការឱ្យទៅនាង។ ដោយបុគ្គលនោះបាននិយាយអំពីកូនរបស់គាត់ របៀបដែលគាត់ទៅធ្វើការដោយឧទ្ធម្ភាគចក្រ ហើយនិយាយថាគាត់តែងតែទាក់ទងជាមួយអ្នកគាំទ្រដោយចៃដន្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-hbb3dTIP2zsZwvcS8w7FYniqI36UPgKT3nZXOrf5iA74vIVU0K53LhVk28ZLLY5QLD3yXN6NZkSOFxpeIel2_1BGtuhl63Xn1zJq3TbQH3ClLBDCADJG_iYeTKoQ3rBNb22NHoKC4GnVUoiO-NcHLKOJGDzZu9jwELCD0QOlKdmzpaqb_rfGkpPY4g8/s1200/photo_2024-04-29_10-38-57.jpg

ជនរងគ្រោះ Jeong Ji-sun បានប្រាប់សារព័ត៌មានទៀតថា ក្នុងពេលទាក់ទងតាមឆាតនោះនាងនៅតែមានអារម្មណ៍មន្ទិលក៏បានឆែកជីវប្រវត្តិរបស់ Musk ហើយក៏បានសួរអំពីបទពិសោធន៍របស់ Musk ក្នុងការជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ក្នុងខែមេសា ឆ្នាំ២០២៣ បុរសក្លែងបន្លំបាននិយាយថាអ្នកទាំងពីរបានពិភាក្សាគ្នាអំពី “ការបង្កើតរោងចក្រទំនើបនៅសេអ៊ូល និងជេជូ”។ Jeong ក៏បានបន្តទៀតថា បុរសនោះថែមទាំងនិយាយថាគាត់ស្រឡាញ់នាងក្នុងអំឡុងពេលខលវីដេអូជាមួយគ្នា ដោយនាងជឿជាក់ទាំងស្រុងថាមនុស្សម្នាក់នេះពិតជា Elon Musk ។ បន្ទាប់មកអ្នកបោកប្រាស់បានឱ្យជនរងគ្រោះនូវលេខគណនីធនាគារនៅប្រទេសកូរ៉េ និងលើកទឹកចិត្តឱ្យនាងផ្ទេរប្រាក់វិនិយោគដោយបុរសនោះបាននិយាថា “គាត់រីករាយណាស់ដែលបានឃើញអ្នកគាំទ្ររបស់គាត់ក្លាយជាអ្នកមាន”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVR7uooY_W9N_-x4PlPZg-1vUKn-wue52wh6YlOsMJNE3v2wE8d2NDdbTTvJrARhPMTdCA8eSJgx4XI0rS-NAB5TPdUhTCDSMgoZsbAJ38hlD6wtPRHZVKD8UefwpnrjH0EMyf_XroEUW-YvqQ7XWA2agec4phiC428NUTEScL5jtxea39iFP5TbJrbDk/s1024/photo_2024-04-29_10-38-13.jpg

មិនយូរប៉ុន្មាន Jeong ក៏បានផ្ទេរប្រាក់សរុបចំនួន ៧០ លានវ៉ុន (ប្រមាណជិត ៥១,០០០ ដុល្លារអាមេរិក) ទៅក្នុងគណនីបុរសនោះ មុនពេលអ្នកបោកប្រាស់បាត់ខ្លួន។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេ ដែលជនខិលខូចបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI ដើម្បីក្លែងបន្លំលួចយកប្រយោជន៍ពីរូបភាពបុគ្គលល្បីៗដូច Elon Musk ជាដើម។ ដូច្នេះហើយ បច្ចេកវិទ្យាកាន់តែទំនើប គឺកាន់តែគ្រោះថ្នាក់ ដោយសារបច្ចេកវិទ្យាទាំងនោះភាគច្រើនបានធ្លាក់ចូលដៃរបស់ពួកគេ Hacker ដែលធ្វើឱ្យមនុស្សជុំវិញពិភពលោកប្រឈមនឹងការបោកប្រាស់ធ្ងន់ធ្ងរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGjVEtVSZDFYqoB0n0TNm0OvRPDUlwbh3J8oRmzjvbfjR4AhLxsWS3uOsU4Ro8xQGVpuRyML33jc_gvNzlISMLCineuVpIUzojA-5AvdlR3kKagWSzxU52cHSBi4PSN8NdCLfsCStuSbpuJjj87UECnZWCw0Mpr1-OwjCLiLNQCOJkcM4LKSkcinnlKw/s1024/photo_2024-04-29_10-37-56.jpg

នេះបើយោងតាមការស្រាវជ្រាវដោយសាកលវិទ្យាល័យសេអ៊ូលបានបង្ហាញថា ករណីឆបោកចំនួន ២៨០ ត្រូវបានរកឃើញក្នុងកំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ ដែលក្នុងនោះ ៧១.៤% នៃជនរងគ្រោះគឺជាស្ត្រី។ ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានវាយតម្លៃថា ច្បាប់របស់ប្រទេសនេះនៅតែខ្វះបទប្បញ្ញត្តិដើម្បីការពារកុំឱ្យឧបទ្ទវហេតុកើតឡើងម្តងទៀត។ ជនរងគ្រោះភាគច្រើននៃការបោកប្រាស់ស្នេហាបានផ្ទេរប្រាក់តាមរយៈកាតឥណទានទៅកាន់គេហទំព័រក្លែងក្លាយដែលបង្កើតឡើងដោយឧក្រិដ្ឋជន ដែលទុកឱ្យអាជ្ញាធរគ្មានមូលដ្ឋានដើម្បីផ្អាកប្រតិបត្តិការ និងការពារការដកប្រាក់៕

បងប្អូនខ្មែរទាំងអស់គួរប្រុងប្រយ័ត្ន! ថៃ វៀតណាម ភីលីពីន ឡាវ ប្រកាសអាសន្នអំពីរលកកម្តៅឆ្នាំ២០២៤

0

ឆ្នាំដែលផែនដីបានឡើងកម្តៅខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្ត គឺឆ្នាំ២០២៤នេះ ធ្វើឲ្យទូទាំងទ្វីបនៅលើពិភពលោកបានទទួលរងនូវឥទ្ធិពលកម្តៅដ៏កាចសាហាវ ដែលវិទ្យាសាស្រ្តហៅថា បាតុភូត El Nino ។ ដោយសង្កត់ធ្ងន់លើទ្វីបអាស៊ីយើងនេះ កម្រិតកម្តៅបានកើនឡើងខ្លាំងបំផុតរហូតនៅតំបន់ខ្លះធ្វើឲ្យយើងមានអារម្មណ៍ថា សីតុណ្ហភាពកម្តៅមានជិត៥០អង្សាសេឯណ្ណោះ។ ខណៈដែល ថៃ វៀតណាម ឡាវ ភីលីពីន ក៏ដូចជាប្រទេសអាស៊ីផ្សេងទៀត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្លួន ក៏ដូចជាមានវិធានការទប់ស្កាត់មួយចំនួនទាក់ទងនឹងរលកកម្តៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyxa8uIGS3U_VTJRw4Z-3c8uXjtp-wNNBEZmAT97qnPzcN2RBBLB5zKpqgJqqMp2xoypbOfQInKCZcVgBTeIzmHFV8JTNhju_oRzGM9AAngil6-NRL-20ExUdxssHWSo1IU9yj3KCCC0ve-T42N3IaMfZijgzooNThGNG_lz2q-QpdwgTPV0DKMF89qo0/s980/b319ebf9bcd6e25ed1f29dca8e4a060e1b0a0e36.jpg

បើយោងតាមសារព័ត៌មានថៃបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសានេះបានឲ្យដឹងថា ពលរដ្ឋខ្លួនប្រមាណនឹង៣០នាក់ហើយបានស្លាប់នៅក្នុងរដូវក្តៅ ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល ដោយតួរលេខនៃចំនួនអ្នកស្លាប់គឺគិតចាប់ពីដើមខែមករា រហូតដល់ពាក់កណ្តាលខែមេសានៃឆ្នាំ២០២៤នេះ។ វាគឺជាការព្រួយបារម្ភមួយរបស់រាជរដ្ឋាភិបាលថៃ ដោយបានលើកឡើងថា សីតុណ្ហភាពក្នុងទីក្រុងបាំងកកបានកើនឡើងដល់ ៤០,១អង្សាសេ ខណៈខេត្តខ្លះ ដូចជាខេត្តភាគខាងជើងប្រទេសថៃ សីតុណ្ហភាពឡើងដល់ ៤៤,២អង្សាសេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3V2tv6Mwi6VlEdfXMYM-36JkSmWrHbBobX_s43eLc4g4bq61OpdvuuVx8IBgl8kKDuupoZl9vaDbDEYAWZVpl9ywqHetII5A2hMUhQfYy1EE4MNXFlJePIb18Ntueqx2lgsOn6sg1sq-aqznXFjZ8xGyLN08K5b33QfPin6mAgnKMv5Q8YakQ1MFIiMk/s1000/bangladesh-climate-weather-heat-104443_4088719_20240428210151.jpg

ចំណែកនៅវៀតណាមវិញ ការព្រួយបារម្ភថ្មីមួយបានកើតឡើងទៅលើកុមារភាគច្រើននៅទូទាំងប្រទេសវៀតណាមបាននឹងកំពុងប្រឈមទៅនឹងជំងឺទាក់ទងនឹងផ្លូវដង្ហើម ពិសេសគឺជំងឺរលាកសួត និងជំងឺរលាកទងសួត ដោយសារតែការប្រែប្រួលនៃអាកាសធាតុ និងការឡើងកម្តៅផែនដីយ៉ាងឆាប់រហ័ស។ ជំងឺរលាកសួតនេះគឺមានរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្តាសាយដែរ ដែលនឹងបញ្ចេញតាមរយៈអាការៈដូចជាឈឺបំពង់ករ ក្អក ផ្តាសាយ ធ្វើឲ្យកុមារបាត់បង់ចំណង់អាហារ បែកញើសច្រើន ខ្សោះជាតិទឹកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtOjdR5ywd8wdPxWoTZvIcect3euKqyMOsFO8T2xJ_8T_EpTTx1EwSVxOxP0leOZSiEJtnCI1fv5tDS5mHYjj-VR0jCXLwIDECqOE2SOiiytryW8lYd_yL01zOvAlqt6W05DMJL_IjXWw9oFrGApfclD7YCZUkfsFFfrVfIYiaMHaUmC8IGN7wAy4njPI/s3000/gettyimages-2123609576-2.jpg

ចំណែកប្រទេសអាស៊ីផ្សេងទៀត ដូចជាភីលីពីន និងឡាវ , ឥទ្ធិពលនៃរលកកម្តៅឆ្នាំនេះ ជាការព្រួយបារម្ភមួយក្នុងចំណោមសិស្សានុសិស្ស ពិសេសគឺកុមារតូចៗ ទើបសេចក្តីប្រកាសថ្មីមួយអនុញ្ញាតិឲ្យសាលារៀនទាំងអស់ផ្អាកការសិក្សានៅក្នុងថ្នាក់ដោយផ្ទាល់ជាបណ្តោះអាសន្នសិន និងជំនួសមកវិញដោយការរៀនតាមរយៈប្រព័ន្ធអនឡាញ។ ការបិទសាលាជាបណ្តោះអាសន្នលើកនេះ គឺជាការគិតគូរអំពីសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្ស ព្រោះនៅក្នុងលក្ខខណ្ឌអាកាសធាតុប្រែប្រួលមិនទៀង ការកើនឡើងកម្តៅខ្លាំងលើសពី ៤០អង្សាសេ បន្ថែមពីនេះ ដោយរដូវវស្សាជិតឈានចូលមកដល់ទើបបណ្តាលឲ្យតំបន់ខ្លះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFRtZTNiDOHL-RcNA5L-2IQY7FtPlsVBBcgNs3iEfKs6DyL2Pqf9Xbqnl5jrx9b7p3QC4dSLwoZYXPJw9j-65G3ecRYc7-a9heLOIsrg8M7-XKSBQSzJg_zyU1IqWALjcsVYI-ffSwV0d1M670SzLhDNTf_o1sUwvtuFy-_eH5Gstq0Jb39SDLVCleapM/s548/cb80388ebcf8e882fbf540ecc1a64ab7.png

ជាមួយគ្នានេះ តាមរយៈដំបូន្មានរបស់វេជ្ជបណ្ឌិតជំនាញ ក្នុងអំឡុងពេលរដូវក្តៅនេះគឺបានលើកឡើងថា មនុស្សគ្រប់វ័យ ពិសេសគឺកុមារនិងមនុស្សចាស់ គួរតែចៀសវាងដាច់ខាតស្ថិតនៅក្រោមកម្តៅថ្ងៃរយៈពេលយូរម៉ោង ត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ និងគួរតែស្ថិតនៅកន្លែងម្លប់ និងមានខ្យល់ចេញចូលបានល្អ ទើបជាការប្រសើរ។ បន្ថែមពីនេះ ក៏គួរតែធ្វើលំហាត់ប្រាណជាប្រចាំ លាបលេការពារកម្តៅថ្ងៃ ស្លៀកសម្លៀកបំពាក់ពណ៌ស្រាលដូចជាពណ៌សរ និងត្រូវតាមដានសុខភាពឲ្យបានទៀងទាត់ផងដែរ៕

អាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យតម្លៃអាហារលើពិភពលោកកើនឡើងខ្ពស់

0

បើតាមរបាយការណ៍ថ្មីរបស់ European Central Banl បង្ហាញថា អាកាសធាតុនៅលើពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង ជាហេតុធ្វើឱ្យតម្លៃអាហារកើនឡើង៣,២% ក្នុង១ឆ្នាំ ។ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ របាយការណ៍នេះបានស្រាវជ្រាវពីតម្លៃអាហារ និងទំនិញផ្សេងៗក្នុង១ខែៗនៅប្រទេសចំនួន១២១ និងស្រាវជ្រាវពីសីតុណ្ហភាព និងកត្តាអាកាសធាតុដែលធ្វើឱ្យប៉ះពាល់តម្លៃអាហារផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6J4T78m8ltiGmi5u81OVpQEmhx1DMK4s2rXovQ7Lu8N6qFur-DXeQqkHzQZD87syAB7xQzE7gQke5kJIgTeWhqqhepOCbqOX_1gCMr1VsCW-l8qPCAQSp0t-GSSF8qoNzHtMVk9FmKzZBNVYsqVYS_p2oHwi7Q17GdG5IZUE0RbAl7KTCk-qZsx0cx64/s750/cornfield-drought-istock.png

របាយការណ៍នេះបញ្ជាក់ថា ពេលអាកាសធាតុកាន់តែប្រែប្រួលខ្លាំងធ្វើឱ្យបន្លែបង្ការ, គ្រឿងផ្សំ និងទិន្នផលកសិកម្មកាន់តែពិបាកស្វែងរក ហើយមនុស្សជាច្រើនលើពិភពលោក គ្មានអាហារសម្បូរបែប និងល្អសម្រាប់សុខភាពដូចមុន ឬអាចមានអាហារ តែមិនគ្រប់គ្រាន់ ។ ហេតុនេះ វាធ្វើឱ្យតម្លៃអាហារកើនឡើងចាប់ពី០,៩% ដល់៣,២% ក្នុង១ឆ្នាំ នៅឆ្នាំ២០៣៥ ហើយគ្រួសារនីមួយៗបានចំណាយប្រាក់កាន់តែច្រើនដើម្បីទិញអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2UvJ6qv4cYDt8U5Ba5w7Idgw8aBxQoO0MJsUGWoWGMmnUG7nKHlKFRpeIcG9af0E2moEXHN6YLdYqYJ0Z1r5Fz2CUkoM13atWxJNtybD6gtTXm4PctSG4IEzeHY4qm8fiql143DR-lztr6zrNq1pLICfeWvdrNGKpbaPyqNFRGz8pI-x8ir1q6VnnRjU/s640/7a48b260-dffc-11ec-bdd9-8f7b64128555.jpg

នៅឆ្នាំ២០៦០ តម្លៃអាហារលើពិភពលោក នឹងកើនឡើងចាប់ពី២,២% ដល់៤,៣% ក្នុង១ឆ្នាំ ហើយប្រទេសទាំងអស់នឹងប្រឈមជាមួយបញ្ហាតម្លៃអាហារកើនឡើង មិនថាប្រទេសអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ ។ រីឯប្រទេសនៅទ្វីបអាហ្វ្រិកនឹងរងផលប៉ះពាល់ខ្លាំងជាងគេ បើទោះជាទ្វីបអាហ្វ្រិកមានចំណែកតិចតួចក្នុងការធ្វើឱ្យអាកាសធាតុពិភពលោកប្រែប្រួលក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6A7P4Ixof6J9QolgqiqeahA_g3Df8dcdEaajSVgAlPklLVhAm5_DNZLwoDs8p1J-kAa7awkU-IH9gJKRGMi-9MDY8LL0YHQOl5rRhV9AaN7V8jhMLMrsuzLMxNp-8l2lAQnIFFqgrEudYYFylzt37iRDLhbS119OpPvgdIyZpro18Xb2TMR70p7U4Bx4/s1280/im-908318.jpg

គណៈកម្មការ Intergovernmental Panel on Climate Change (IPCC) បានប្រៀបធៀបទ្វីបអាហ្វ្រិកខាងលិចថា ជាចំណុចក្តៅនៃបម្រែបម្រួលអាកាសធាតុ និងព្យាករថា តំបន់នេះនឹងមានសីតុណ្ហភាពកើនឡើងខ្លាំង និងមានបរិមាណទឹកភ្លៀងតិចតួច ។ ហេតុនេះ កសិករជាងពាក់កណ្តាលនៅប្រទេសហ្គាណាបានពឹងផ្អែកលើការធ្វើកសិកម្មតាមធម្មជាតិ ត្រូវប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ekoNpS1mVaiyffXQJTlvchB10aXBngcgs-TdEVLfSuaYoRdt2WbQpEbdsxMOnax-Wh2PKq3IeX3NOgVLFtij56kvmxqlNGP-WBT9wXZP03Fa0s8B1bgbTraC7La54y3RRFFYtP8x6OyPbrrn8Dlsbo4rSndpCqbZfUfxDFCHNxxOD37Z_0h6ryTfB4k/s3937/JJAOAVYLP5JDJLXGRAG5KSUWFA.jpg

របាយការណ៍ដដែលបង្ហាញទៀតថា ពលរដ្ឋមានចំណេះដឹងពីបម្រែបម្រួលអាកាសធាតុនៅហ្គាណាបានកើនឡើង នឹងធ្វើឱ្យប្រទេសនេះមានស្បៀងអាហារគ្រប់គ្រាន់ បើទោះជាមានពលរដ្ឋតិចតួចបានសិក្សាពីអាកាសធាតុក្តៅក្តី ។ វាបញ្ជាក់ថា ពលរដ្ឋរងផលប៉ះពាល់បានយល់ច្បាស់ពីសីតុណ្ហភាពផ្លាស់ប្តូរ នឹងអាចដោះស្រាយវិបត្តិនេះ ៕