Home ព័ត៌មានអន្តរជាតិ លោក Elon Musk ធ្វើទស្សនកិច្ចនៅចិនស្របពេលមានការប្រកួតប្រជែងរថយន្តអគ្គិសនី

លោក Elon Musk ធ្វើទស្សនកិច្ចនៅចិនស្របពេលមានការប្រកួតប្រជែងរថយន្តអគ្គិសនី

33
0

ប្រទេសចិន ៖ សារព័ត៌មាន AFP រាយការណ៍ថា លោក Elon Musk ជានាយក Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់អាមេរិក បានជួបលោក Li Qiang នាយករដ្ឋមន្ត្រីចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ។

លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានថ្លែងក្នុងអំឡុងពេលទទួលស្វាគមន៍លោក Elon Musk ថា ចិនជាទីផ្សារដ៏ធំបំផុតសម្រាប់រថយន្តអគ្គិសនី ហើយចិនរីករាយជានិច្ចសម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស ។ រដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាថា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុនទាំងអស់ដែលបានចូលមកកាន់ទីផ្សារចិន និងផ្តល់ការធានាផ្នែកសេវាកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwVV9lilSOkqacHt2efHEqI9byjXa0IMD0y-bfA3XrowtbkhKRViLwPyiCvDI53M8f9-th4D4A9P_ZuBmyjZxKD09Ss1IHahCVyFda5OWzQ60uB-mQjPYoUGjPjk2kkv9_a_HtJcRaPq7hadYPux-rdY3pRrjYTUkI5vSdAJYatYNhKNyPwxPYNJVga40/s1200/_methode_times_prod_web_bin_699369e4-ffc0-11ed-a364-04e704863f75.jpg

ក្រៅពីនេះ លោក Li Qiang បានលើកឡើងអំពីការកែទម្រង់បរិយាកាសអាជីវកម្មឱ្យកាន់តែល្អប្រសើរ ក៏ដូចជាបង្កើនទំនុកចិត្តដល់វិនិយោគិនមកពីជុំវិញពិភពលោកផងដែរ ដើម្បីឱ្យពួកគេរីករាយក្នុងការវិនិយោគនៅចិន ។

បច្ចុប្បន្ន ចិនជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla ហើយការធ្វើដំណើរទស្សនកិច្ចរបស់លោក Elon Musk លើកនេះ គឺជាលើកទី៣ ក្នុងរយៈពេលមិនដល់១ឆ្នាំ ខណៈលោក Elon Musk បានមកចិនកាលពីខែឧសភា និងមិថុនា ឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQhcYze8-GSyI2vd60WkeIL9WJdfXl9a0BPinzdqvptdruZyeIw6IDbTxE29rDBchhVZcNIc5YM9QDu75T55nShoc2PzqWstzq9pRBdsmQ7Eqbp4pKCmafjs5Uj_duF5QVED8f9pqHzF0xvUcwmA6ayQcjg9jB47JuGtwfZf5eTLr8tnY1Cx-E0qw7a6Q/s1480/ap24119590270436-2.jpg

ចំណែកលោក Elon Musk និយាយថា Tesla ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលមានសមត្ថភាពប្រកួតប្រជែងខ្លាំងបំផុតលើពិភពលោក ។ ប៉ុន្តែ Tesla ទទួលស្គាល់ថា រថយន្តអគ្គិសនីនឹងប្រជែងគ្នាខ្លាំងនៅឆ្នាំ២០២៤ ហើយលោកជឿជាក់ថា នាថ្ងៃអនាគត រថយន្តភាគច្រើននឹងបំពាក់ថាមពលអគ្គិសនី ។

ទោះយ៉ាងណា កាលពីខែមករា ឆ្នាំ២០២៤ Tesla បានប្រកាសប្រមូលរថយន្តជាង១លាន៦សែនគ្រឿងនៅចិនមកវិញ ដើម្បីត្រួតពិនិត្យ និងជួសជុលប្រព័ន្ធពាក់ព័ន្ធនឹងចង្កូត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6gM_GNsSjQT4g4Lt5LH-WAM-PCue7-ytzzDvZm6kPnCJ9kyZdgW3K_Seef_qEm2sZZ_gOLXsLzuQjqpawW1yXb5bhbV8A1mVKetK8R6BqHLklYBcaqs8ccRN7TGVOoeL2VAfAZVQOMD4UJzAVVHkrGSaFmKA8bvQHGhhmgebphuiAahyPbLhMSFEvNto/s1200/download.jpg