កាលពីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម បានយាងមកដល់កម្ពុជា ដើម្បីសោយព្រះក្រយានាព្រឹកថ្ងៃទី៣០ ខែមេសានេះ ជាមួយសម្តេចតេជោ ហ៊ុន សែន។
ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេមកម្ពុជាពេលនេះ ពុំមានជំនួបផ្លូវការណាមួយនោះទេ គ្រាន់តែជាការសោយក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា ជាមួយសម្តេច ដែលព្រះអង្គរាប់អានដូចប្អូនពៅតែប៉ុណ្ណោះ។
នៅក្នុងជំនួប ដើម្បីសោយក្រយាពេលព្រឹកនេះ ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯសម្តេចតេជោមានមានកូនប្រុសទាំងបីគឺសម្តេចធិបតីហ៊ុន ម៉ាណែត ឯកឧត្តមហ៊ុន ម៉ានិត និងឯកឧត្តមហ៊ុន ម៉ានី ដោយក្រោយការស្រស់ស្រូបរួច ព្រះអង្គនឹងព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ។
គួរបញ្ជាក់ថា ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ គឺជាស្តេចមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើលោក ខណៈបច្ចុប្បន្នព្រះអង្គត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យដល់ទៅ ២៨ពាន់លានដុល្លារ៕










