បច្ចេកវិទ្យាទំនើប AI នាពេលបច្ចុប្បន្នបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្ស ប៉ុន្តែវាក៏អាចផ្តល់ផលប៉ះពាល់ដល់មនុស្សដូចគ្នាដែរ បើជនខិលខូចយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងផ្លូវខុស ។ ជាក់ស្តែង ករណីបោកប្រា.ស់ មួយបានកើតឡើង គឺមានហាងលក់កូនរុក្ខជាតិ និងពូជផ្កាផ្សេងៗនៅប្រទេសចិនបានប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតជារុក្ខជាតិគ្មានរូបរាងពិតប្រាកដលើផែនដី មកលក់តាមអនឡាញឱ្យអតិថិជនដែលចូលចិត្តរុក្ខជាតិប្លែកៗ ។

ពូជរុក្ខជាតិពេញនិយមដែលហាងផ្កាទាំងនេះយកមកលក់ ឈ្មោះថា «ផ្កាមុខឆ្មា/Cat’s Eye Dazzle» ហើយហាងផ្កាបានបង្ហោះរូបផ្កាមុខឆ្មានេះលក់នៅលើគេហទំព័រជាច្រើន ថែមទាំងបង្ហោះលក់លើគេហទំព័រពេញនិយមឈ្មោះ eBay និង Etsy ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixUwvyXWxkaNx74irufGSYMPffSIiRmNVMJUwZSLPS7X1lIkdumBQr7DxLtDZwqy7bhiYk-OYp9dTahZV_doeJMidC3nr5dw2agqn20wcde70B-7KAvZWG1ZA64WggYihm6AWzs0AV6ElbqbAughHMPqKN7uGsWbZ4w7Qwv-5_Vwy8JRWLFaU-gX-xnAU/s1200/photo_2024-05-03_10-33-13%20(2).jpg

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ «StorieSpot» បានបង្ហោះរូបភាពផ្កាមុខឆ្មាក្នុងក្រុមហ្វេសប៊ុកឈ្មោះ «National Geographic Wild Planet» ប៉ុន្តែក្រុមហ្វេសប៊ុកនេះមិនពាក់ព័ន្ធនឹងទស្សនាវដ្តី ឬកម្មវិធី National Geographic ទេ ។ រីឯរូបភាពទាំងនេះមើលទៅដូចមុខឆ្មាបេះបិទ និងគួរឱ្យស្រឡាញ់យ៉ាងខ្លាំង ។

មនុស្សគ្រប់គ្នាដែលបានឃើញរូបទាំងនេះហើយសរសើរមិនដាច់ពីមាត់ថា ផ្កាមុខឆ្មាពិតជាស្រស់ស្អាតណាស់ រហូតដល់ពួកគេពុំចាប់អារម្មណ៍ត្រួតពិនិត្យថា តើវាមានរូបរាងពិតប្រាកដនៅលើផែនដីដែរឬទេ? ហើយហេតុអ្វីពុំមានអ្នកណាម្នាក់ធ្លាប់បានឃើញផ្កាប្រភេទនេះពីមុន ។ រូបភាពខាងលើមានអ្នកប្រើប្រាស់ហ្វេសប៊ុកចុច Like រហូតដល់ជាង៨ម៉ឺនលើក និងមានអ្នក Share រូបភាពរាប់ពាន់នាក់ ។ ក្រៅពីនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកយ៉ាងច្រើនចាប់អារម្មណ៍ចង់ទិញពូជផ្កាមុខឆ្មាយកទៅដាំទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvCuadzKy8EObmOrBIZOSMlM69eea2HTlJ0-FHsQCNb_DbG_C-fz8ozs7LZmHW-_eLXQDk-FOvR_1Qp1nYsIp-du7TNIXv7F3WzLgzMSf6W_2e5v9yl5KzHHRFA6bWIdWPmzbUgFeQUfAnVfNlDebfae0OUlF9ZCas8GYgpKSVhnlLTQ2Jy9lF9oH6l1U/s750/photo_2024-05-03_10-33-13%20(3).jpg

តាមការត្រួតពិនិត្យបង្ហាញថា ហាងផ្កាបានលក់ពូជផ្កាមុខឆ្មាឱ្យអតិថិជននៅលើគេហទំព័រគួរឱ្យទុកចិត្តជាច្រើន គឺក្នុងតម្លៃចាប់ពី១៥ដុល្លារ ទៅ៣០ដុល្លារអាមេរិកក្នុង១គុម្ព ។ ប៉ុន្តែពូជផ្កាប្រភេទនេះ គ្មានដុះនៅកន្លែងណាទេលើផែនដី គឺវាគ្រាន់តែជារូបភាពបង្កើតឡើងដោយបច្ចេកវិទ្យា AI ប៉ុណ្ណោះ ។

គេហទំព័រមួយឈ្មោះ Snopes ធ្វើការផ្នែកស្រាវជ្រាវព័ត៌មានក្លែងក្លាយបញ្ជាក់ថា ដើមផ្កាមុខឆ្មា ឬ Cat’s Eye Dazzle ដែលបានបង្ហោះលើគេហទំព័រជាច្រើនថា មានច្រើនពូជនោះគ្មានភស្តុតាងបញ្ជាក់ថា វាជារុក្ខជាតិមានពិតប្រាកដលើផែនដីទេ ។ រីឯរូបភាពដើមផ្កាមុខឆ្មាក្នុងគេហទំព័រដែលគ្រប់គ្នានាំគ្នាចែកចាយនោះមើលទៅ ដូចឆ្មាខ្លាំងណាស់ ហើយមិនគួរជឿថា វាជាដើមផ្កាពិតប្រាកដទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinzXf70WZ2AgvjjfTRKnubskmyMhRHebwR-uWTsVy_-hvrOrs5GHzA7yiH5x59SNfVZ9o-Wjxerb-ky5cH0m8H3eDkDo7cbB_01VvVz5qlTD6DwXNImgmlgtifPKlpRaiU8zpBU-1CRNUJrh5WvrzJTWOpzV8Al9_cyYQoKaEizT9FfHKsZPhu7tnsx7o/s622/photo_2024-05-03_10-33-13.jpg

ក្រោយមក មហាជនសន្និដ្ឋានថា ផ្កាមុខឆ្មាទាំងនេះជារូបភាពបង្កើតឡើងដោយបច្ចេកវិទ្យា AI ដើម្បីបោកប្រាស់លក់ឱ្យអតិថិជន ហើយហាងលក់ផ្កាទាំងនេះភាគច្រើនជាហាងនៅប្រទេសចិន ។ អតិថិជនម្នាក់បានចំណាយប្រាក់ទិញពូជផ្កាមុខឆ្មាយកមកដាំប្រាប់ថា ខ្លួនបានកុម្ម៉ង់ផ្កាចម្លែកនេះ ហើយហាងផ្កាក៏បានបញ្ជូនគ្រាប់ផ្កាមកឱ្យខ្លួន ប៉ុន្តែវាបែរជាចេញផ្កាផ្សេងទៅវិញ ។

កន្លងមក ជនខិលខូចធ្លាប់បានប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាបោកប្រាស់អ្នកចូលចិត្តរុក្ខជាតិឱ្យទិញផ្កា ឬកូនរុក្ខជាតិគ្មានពិតប្រាកដ ។ ប៉ុន្តែបច្ចុប្បន្ន ពេលបច្ចេកវិទ្យា AI បានប្រើប្រាស់ទូលំទូលាយ វាធ្វើឱ្យមានការបង្កើតរូបភាពក្លែងក្លាយបោកប្រាស់កាន់តែច្រើន ៕