បញ្ចូលសម្លេង៖ ក្រុមហ៊ុនហួវៃបានដាក់សម្ពោធជាផ្លូវការនូវ កុំព្យូទ័រអេអាយ ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) តួធ្វើពីលោហៈធន់រឹងមាំ អាចបត់បានជាង 10ឆ្នាំ បច្ចេកវិទ្យាអេអាយជម្រុញល្បឿនតាមតម្រូវការ ស៊ុបភើរ តួបូ (Super Turb) ការពារជម្រាបទឹកលើ ឃីប៊ដ (Keyboard) និង ឧបករណ៍ Wi-Fi ជំនាន់ថ្មី អុីនធឺណែតដើរលឿនដូចហោះព្រមៗគ្នាកាលពីម្សិលមិញនេះ នៅអគារពាណិជ្ជកម្ម អុិច ឆេង ស្វ៊ែរ (Exchange Square)។
ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) យុគ្គសម័យអេអាយ កុំព្យូទ័រដំបូងគេ អុីនតែល ខ អាយ ណាញ (Intel CORE i9), អុីនតែល ខ អាយហ្វាយ (Intel CORE i5) ប្រតិបត្តការដោយ វីនដូ ដប់មួយ (Windows11) តួលោហៈធន់រឹងមាំ អាចបត់បានជាង10ឆ្្នាំ មានរូបរាងព្រីមមៀម (Premium) ស៊ីវិល័យទាន់សម័យ មានទម្ងន់កាន់តែស្រាលនិងកម្រ៉ាស់កាន់តែស្តើងងាយស្រួលដាក់តាមខ្លួនភ្ជាប់នូវបច្ចេកវិទ្យាឈានមុខគេសម្បូរបែបរួមមាន បច្ចេកវិទ្យាការពារជម្រាបទឹកលើ ឃីប៊ដ (Keyboard), បច្ចេកវិទ្យាអាយជម្រុញល្បឿនតាមតម្រូវការទម្លាប់របស់អ្នកប្រើប្រាស់ អេអាយ ភឺហ្វមមែន ស៊ុបភើ តួបូ (AI Performance Super Turbo), 
បច្ចេកវិទ្យាកម្ចាត់សំឡេងរំខាន អេអាយ ណយ ខេនសាឡេសិន (AI Noise Cancellation)និង បច្ចេកវិទ្យាអេអាយកាមេរ៉ាផ្តល់នូវបទពិសោធន៍រូបភាព និងវីដេអូកាន់តែស្រស់ស្អាតរស់វ៉ើកដូចចិត្តចង់ ជួយឲ្យកិច្ចប្រជុំតាមអនឡាញកាន់តែមានប្រសិទ្ធភាពទ្វេរដង។ 
សម្រាប់កិច្ចការងារប្រចាំថ្ងៃ អ្នកប្រើប្រាស់អាចស៊ែរអេក្រង់ ហួវៃ ម៉េតប៊ុក ស៊េរី (HUAWEI Matebook Series) ទៅកាន់តែ អិល អុី ឌី (LED), ម៉ូនីទ័រ (Monitor) ឬ ថេប្លេត ទៅតាមតម្រូវការដោយពុំចាំបាច់ប្រើខ្សែ យូ អេស ប៊ី (USB) សម្រាប់តភ្ជាប់នាំតែសុំាញុំា និងខាតពេលវេលាវែងឆ្ងាយ តាមរយៈមុខងារ HUAWEI Multi Screen Collaboration, Extend ឬក៏ Mirror។កុំព្យូទ័រAI HUAWEI Matebook Series មានបំពាក់នូវមុខងារការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ បង្ហាញពណ៌ RGB 100% ភ្ជាប់បច្ចកវិទ្យាកម្ចាត់ចំណំាងផ្លាតលើអេក្រង់ Anti-Glare HUAWEI FullView Display ដូច្នេះ បារម្ភរឿងចាំងភ្នែក មើលអេក្រង់មិនឃើញ ឬពិបាកបំពេញការងារនៅខាងក្រៅ ឬក្រោមពន្លឺថ្ងៃ ឬក៏ក្បែរទ្វារបង្អួច។
អ្វីដែលឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ កុំព្យូទ័រAI HUAWEI Matebook Series មានមុខងារ eBook Mode និង ចាប់សេវាWi-Fi បានឆ្ងាយជាងគេលើពិភពលោក 270ម៉ែត្រ ចម្ងាយជិត 3 តារាងបាល់ទាត់ AI World’s First 270m។
លោក ស៊ៀន សុខលីដា ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា វត្តមាន កុំព្យូទ័រAI HUAWEI Matebook Series និង ឧបករណ៍Wi-Fi ជំនាន់ចុងក្រោយ គឺជាការឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃសម្រាប់អតិថិជនដែលចង់បាន កុំព្យូទ័រប្រើប្រាស់បានយូរអង្វែង អាចបត់បានរហូតដល់ទៅ10ឆ្នាំ ភ្ជាប់បច្ចេកវិទ្យាAI រួមផ្សំនឹងសេវាកម្មអុីនណែតល្បឿនលឿនទាន់ចិត្ត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចសន្សំសំចៃពេលវេលា ថវិកា និងប្រសិទ្ធភាពការងារទ្វេរដង។ 
ទន្ទឹមនឹងគ្នានេះដែលឧបករណ៍WiFi ហួវៃ ហ្វ័រជី ស៊ីភីអុី ហ្វាយអេស (HUAWEI 4G CPE 5s) ត្រូវបានក្រុមហ៊ុនបំពាក់ល្បឿនអុីនធឺណែតលឿនជាងមុន 30% អាចភ្ជាប់បាន32នាក់ សេវ៉ា Wi-Fi ខ្លាំងធ្លុះជញ្ជាំង ប្រើបានគ្រប់ស៊ីមកាត ដោយចំណាយពេលតំឡើងត្រឹមតែ5នាទីជាការស្រេច។ រីឯ ហួវៃ ហ្វ័រជី ម៉ូបាយ វ៉ាយហ្វាយ ហ្វាយ (HUAWEI 4G Mobile WiFi 5) សេវាអុីនធឺណែតតាមខ្លួនគ្រប់ទីកន្លែង ត្រូវបានក្រុមហ៊ុនបំពាក់នូវល្បឿនអីុនធឺណែត LTE 195 Mbps ភ្ជាប់បាន16នាក់ក្នុងពេលតែមួយ ប្រើបានគ្រប់ស៊ីមកាត។
ចាប់ពីថ្ងៃនេះតទៅអតិថិជនអាចកម្មុ៉ង់ កុំព្យូទ័រAI HUAWEI Matebook Series មានរួមមានម៉ូឌែល D14 តម្លៃ 549$, D16 តម្លៃ 699$ និង B3 តម្លៃ 799$ នៅ HUAWEI Showroom ហាងដៃគូរសហការ និង ហាងលក់កុំព្យូទ័រនានាទូទាំងប្រទេស នឹងទទួលបានកាបូបស្ពាយ និង Bluetooth Mouse សរុបជាសាច់ប្រាក់ 58$ ភ្លាមៗ។ ចំណែកឯឧបករណ៍Wi-Fi HUAWEI 4G CPE 5s អាចដាក់ស៊ីមកាត ល្បឿនលឿនជាងមុន 30% ភ្ជាប់បាន32នាក់ និង HUAWEI 4G Mobile WiFi 5 អាចដាក់ស៊ីមកាត ភ្ជាប់បាន16នាក់ អាចកម្មុ៉ុង់ទុកមុនតម្លៃត្រឹមតែ 49$ ដូចគ្នា។ 










