Home ព័ត៌មានអន្តរជាតិ បុរសចំណាស់សុខចិត្តចំណាយប្រាក់ជួលផ្ទាំងប៉ាណូតាមផ្លូវប្រកាសរកគូ

បុរសចំណាស់សុខចិត្តចំណាយប្រាក់ជួលផ្ទាំងប៉ាណូតាមផ្លូវប្រកាសរកគូ

43
0

សហរដ្ឋអាមេរិក ៖ បុរសចំណាស់ម្នាក់ អាយុ៧០ឆ្នាំ រស់នៅសហរដ្ឋអាមេរិក សុខចិត្តចំណាយប្រាក់ប្រមាណជាង៤០០ដុល្លារអាមេរិកក្នុង១សប្តាហ៍ ដើម្បីជួលផ្ទាំងប៉ាណូនៅតាមផ្លូវប្រកាសស្វែងរកគូស្រករ ។ លោកបញ្ជាក់ថា លោករស់នៅម្នាក់ឯងយូរឆ្នាំហើយ លោកចង់ស្វែងរកនារីល្អម្នាក់ចេះយល់ចិត្ត យល់ថ្លើម និងពុំសម្លឹងមើលទ្រព្យសម្បត្តិ ។

សារព័ត៌មានបរទេស nypost រាយការណ៍ថា បុរសចំណាស់ខាងលើឈ្មោះ Al Gilberti អាយុ៧០ឆ្នាំ ជាបុរសពោះម៉ាយកូន១ រស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានចំណាយប្រាក់ជាង៤០០ដុល្លារអាមេរិកក្នុង១សប្តាហ៍ ដើម្បីជួលផ្ទាំងប៉ាណូនៅតាមផ្លូវឱ្យផ្សព្វផ្សាយពីខ្លួនលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhxJrLx1i6Nkh-j2Y9UgfyLt9QmUmnHzosjPaD3ubFvpmVaJeSDE2AL9BJ50MVEkEvBBlBO1FsOx9m4Zni3htHeqe3DtNYetg8AuQZI6jzt_5d5BQuucD3v0aUTbnJvkPSoCvKsTRqJg3kDxw9U39ddXAbyHElyMd1gbIPvstGEizf6ix7JBVpNRSqhsw/s780/photo_2024-05-03_09-39-36.jpg

ការចំណាយប្រាក់ជួលផ្ទាំងប៉ាណូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយតាំងពីលោកផ្សព្វផ្សាយពីខ្លួនលោកនៅលើផ្ទាំងប៉ាណូមក លោកបានទទួលទូរស័ព្ទរហូតដល់ជាង៤០០លើក និងអ៊ីម៉ែល៥០លើក ក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ ។ មនុស្សភាគច្រើនដែលទូរស័ព្ទមករកលោក គឺពួកគេប្រាថ្នាចង់បានទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្សេងៗ ប៉ុន្តែលោកនៅតែសង្ឃឹមថា នឹងបានជួបនារីល្អណាម្នាក់នាពេលឆាប់ៗនេះ ។

លោក Al Gilberti និយាយថា លោកចង់បាននារីម្នាក់មានភាពស្មោះត្រង់ និងច្បាស់លាស់ចង់រស់នៅជាមួយលោក ហើយលោកនឹងផ្លាស់ទីលំនៅទៅកន្លែងណាក៏បាននៅអាមេរិក ដើម្បីស្វែងរកនារីក្នុងក្តីសុបិន ។ លើសពីនេះ លោកអាចធ្វើដំណើរទៅប្រទេសអង់គ្លេសផងដែរ បើលោករកឃើញស្នេហ៍ពិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie_ixSTx6bWUX38o6GparcMc_rfmBS1QgGOookEL_Q9AuDVsvovtf4j43qN5B0JTHkbL3j0GD11ya03OU2gkNjFY9CuidFyGdTuy3QfXNqS-UIHvtzdRyNcDoxzaeoCURFKqVpiQBJNtOuHzy13f9u18I49ncpdvPmwMW2bk1MM3jZUW2ANrq9GudMuWg/s768/photo_2024-05-03_09-39-36%20(3).jpg

កាលពីមុន លោក Al Gilberti ធ្លាប់ធ្វើការជាអ្នកផ្សព្វផ្សាយឱ្យក្រុមតន្ត្រីមកពី Burlington នៅរដ្ឋ Vermont ហើយបច្ចុប្បន្ន ការចាយវាយប្រចាំថ្ងៃរបស់លោក គឺបានពីប្រាក់ចូលនិវត្តន៍ ។ រីឯគុណសម្បត្តិវិញ គឺលោកជាមនុស្សមានចិត្តទូលាយ និងជាអ្នកស្តាប់ដ៏ល្អ ។

លោកនិយាយថា ៖ «ខ្ញុំបានទទួលប្រាក់ចូលនិវត្តន៍, មានរូបរាងសង្ហា ហើយខ្ញុំមិនគិតពីអាយុទេ ។ ខ្ញុំជាមនុស្សចិត្តទូលាយ ខណៈមនុស្សចាស់ភាគច្រើនមានចិត្តចង្អៀតចង្អល់ តែខ្ញុំមិនមែនជាមនុស្សបែបនោះទេ ។ ខ្ញុំរស់នៅម្នាក់ឯងតាំងពីឆ្នាំ២០១៥ មកម៉្លេះ ខ្ញុំរីករាយនឹងទទួលយកនារីមានអាយុតិចជាងមកធ្វើជាភរិយា» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCytf-XXpFvrLeuZ_DCFf6RPq42lUj_tSFkW4ssIAOmX5GK6ENuSkyKkeIvBZEDMLyMJrLYiEvwYLu8DHbM54BerCDM4YvP3ktSzt6UUMgFHOPQe0D8GSRy7o-33NbC9PnL67r2mW45pDsATD3ELMbDPEXC8z0ctTNjOLvG1j2lfIjyuI5rgYBsP80iKk/s640/photo_2024-05-03_09-39-36%20(2).jpg