Home ព័ត៌មានជាតិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញមុខរកយុត្តិធម៌ឱ្យក្មេងស្រីអាយុ១៥ម្នាក់ ក្រោយត្រូវជនសង្ស័យ២០នាក់ ចាប់រំលោ..ភបូក

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចេញមុខរកយុត្តិធម៌ឱ្យក្មេងស្រីអាយុ១៥ម្នាក់ ក្រោយត្រូវជនសង្ស័យ២០នាក់ ចាប់រំលោ..ភបូក

241
0

យោងតាមការបង្ហោះរបស់ប្រធានអង្គការ AFESIP កម្ពុជា លោកស្រី ម៉ម សុម៉ាលី ហៅម៉ែចាស់ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា៖”ក្មេងស្រីអាយុ១៥ ឆ្នាំត្រូវរំលោភបូករហូតដល់ទៅ២០ នាក់យ៉ាងព្រៃផ្សៃពេលសម្ថកិច្ចចាប់បានជនល្មេីស ពុកបង្កេីតខឹងពេកក៏វាយទៅអ្នកបង្ករ ពេលនេះពុកត្រូវជាប់គុក រីឯជនល្មេីស១៤នាក់នៅក្រៅឃុំ សៀមរាប”។

ជុំវិញករណីនេះ លោកស្រី ម៉ម សុម៉ាលី មិនបានបញ្ជាក់លម្អិតជាងនេះនោះទេ ដោយលោកស្រីបានស្នើសុំឱ្យលោកផែង វណ្ណៈ ជួយក្នុងករណីដ៏ព្រៃផ្សៃមួយនេះ។

សូមបញ្ជាក់ថា ការដែលបណ្តាលឱ្យមានករណីបែបច្នេះកើតឡើង សបញ្ជាក់ឱ្យឃើញថាសីលធម៌ក្នុងសង្គមមានការធ្លាក់ចុះជាខ្លាំង ហើយករណីបែបនេះមិនមែនជាលើកទីមួយនោះទេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕