ប្រទេសចិន៖ ជាមួយនឹងការងារត្រឹមតែ ២ ម៉ោងនៃគម្រោងធ្វើឱ្យប្រសើរឡើងនូវស្ពាន និងការសម្របសម្រួលពីអ្នកបច្ចេកទេស ៤០ នាក់និងគ្រឿងចក្រទំនើបៗជាច្រើន ប្រអប់ដែកនៅផ្នែកខាងឆ្វេងនៃស្ពានមានប្រវែង ៣២.៩៤ ម៉ែត្រ និងទម្ងន់ ២១៨.៤ តោន ត្រូវបានដាក់ក្នុងទីតាំងរចនាដើមយ៉ាងត្រឹមត្រូវបំផុត។
ស្ពាន Harbin West ត្រូវបានសាងសង់រួចរាល់ហើយកាលពីឆ្នាំ ១៩៨៩ ដែលបម្រើជាស្ពានឆ្លងកាត់ក្រុងដ៏សំខាន់មួយសម្រាប់ផ្លូវដែក Harbin-Suifenhe ដែលមានរចនាសម្ព័ន្ធបីជាន់៖ ខាងលើ ផ្លូវថ្នល់គឺជាផ្លូវចាស់បំផុតនៅភាគខាងលិចនៃទីក្រុង Harbin ដែលត្រូវបានគេស្គាល់ថា “Xidazhi Avenue” ; ខាងក្រោម ខ្សែបូព៌ាជាប្រវត្តិសាស្ត្រនៃផ្លូវដែក Harbin-Suifenhe បានដំណើរការអស់រយៈពេលជាង ១២០ ឆ្នាំមកហើយ។ 
ក្រោយមកផ្នែកទីមួយនៃខ្សែរថភ្លើង Harbin Metro Line 1 ឆ្លងកាត់ក្រោមស្ពានត្រូវបានខូចខាតដោយសារវាចាស់ពេក ហើយត្រូវបានគេជួសជុលប៉ុន្តែការជួសជុលស្ពានចាស់ឱ្យក្លាយជាស្ពានថ្មីនេះចំណាយពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។ លោក He Ruiping ដែលជាប្រធានអ្នករចនាគម្រោងធ្វើឱ្យប្រសើរឡើងនូវស្ពាន Harbin West Bridge បាននិយាយថា នៅម៉ោង ២ រសៀលនាថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ នេះគម្រោងធ្វើឱ្យប្រសើរឡើងនូវស្ពាន Harbin West ក្នុងប្រទេសចិនបានឈានដល់ដំណាក់កាលជួសជុលដ៏សំខាន់មួយ។ នេះជាផ្នែកមួយនៃផែនការកែលម្អហេដ្ឋារចនាម្ព័ន្ធក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ Asian Winter Games ឆ្នាំ ២០២៤ នៅទីក្រុងនេះ។ 
ជាមួយនឹងការងារត្រឹមតែ ២ ម៉ោង និងការសម្របសម្រួលពីអ្នកបច្ចេកទេស ៤០ នាក់ និងគ្រឿងចក្រទំនើបៗ ប្រអប់ដែកនៅផ្នែកខាងឆ្វេងនៃស្ពានមានប្រវែង ៣២.៩៤ ម៉ែត្រ និងទម្ងន់ ២១៨.៤ តោន ត្រូវបានដាក់ក្នុងទីតាំងត្រឹមត្រូវតាមការរចនាដើមជាមួយនឹងភាពជាក់លាក់ដ៏អស្ចារ្យ។ លោក He Ruiping បានបន្តទៀតថា ទោះជាយ៉ាងណាការរចនាដើមនៃស្ពាននេះលែងបំពេញតាមស្តង់ដារ និងលក្ខណៈបច្ចេកទេសបុរាណទៀតហើយ។ ដោយយោងទៅលើស្តង់ដារ និងទិន្នន័យនៃការរចនាស្ពានចាប់ពីឆ្នាំ ១៩៨៥ មក ក្រុមអ្នករចនាបានប្រើប្រាស់ស្តង់ដារ និងបច្ចេកទេសថ្មី ដើម្បីជំនួសស្ពានចាស់យ៉ាងឆាប់រហ័ស ដោយកាត់បន្ថយផលប៉ះពាល់សំណង់លើផ្លូវដែក និងចរាចរណ៍។ 
នេះជាគំរូជាក់ស្តែងសម្រាប់ការប្រែក្លាយស្ពានផ្លូវរថភ្លើងចាស់ប្រសព្វផ្លូវក្នុងទីក្រុងធំៗរបស់ប្រទេសចិនដែលមានប្រជាជនរាប់លាននាក់។ គួរបញ្ជាក់ដែរថា ស្ពាននេះត្រូវបានគេរំពឹងថានឹងរួចរាល់សម្រាប់ចរាចរណ៍នៅពាក់កណ្តាលខែឧសភា ដែលបង្កើនសមត្ថភាពចរាចរណ៍នៃសរសៃឈាមកណ្តាលទីក្រុងយ៉ាងសំខាន់។ ការអភិវឌ្ឍន៍នេះនឹងផ្តល់នូវលក្ខខណ្ឌធ្វើដំណើរប្រសើរឡើងសម្រាប់ពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ Harbin នាពេលខាងមុខ និងព្រឹត្តិការណ៍ Asian Winter Games ឆ្នាំ ២០២៥៕










