ប្រទេសបារាំងបំបែកកំណត់ត្រាលើពិភពលោក ផលិតនំប៉័ងវែងបំផុត
ប្រទេសបារាំង ៖ បារាំងបានបំបែកកំណត់ត្រានៅលើពិភពលោក ដោយក្លាយជាប្រទេសផលិតនំប៉័ងវែងបំផុតនៅឆ្នាំ២០២៤ បន្ទាប់ពីប្រទេសអ៊ីតាលី ដែលធ្លាប់បានផលិតនំប៉័ងវែងជាងគេ កាលពីឆ្នាំ២០១៩ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារដុតនំប៉័ងជនជាតិបារាំងចំនួន១៨នាក់ បានជួយគ្នាដុតនំប៉័ងនៅតំបន់ Surens ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ ពួកគេបានប្រើប្រាស់ម្សៅមានទម្ងន់រហូតដល់៩០គីឡូក្រាម, ទឹក៦០លីត្រ, អំបិល១,២គីឡូក្រាម និងម្សៅ Yeast ១,២គីឡូក្រាមទៀត ដើម្បីធ្វើនំប៉័ងមានទម្ងន់១៥២គីឡូក្រាម និងចំណាយពេលអស់១០ម៉ោង ។
ការផលិតនំប៉័ងមានប្រវែងវែងបំផុតនៅលើពិភពលោកនេះ បានបំបែកកំណត់ត្រាលើពិភពលោកចាស់ ដែលប្រទេសអ៊ីតាលីធ្លាប់ទទួលបានចំណាត់ថ្នាក់ផ្នែកផលិតនំប៉័ងវែងបំផុត កាលពីឆ្នាំ២០១៩ គឺមានប្រវែងជាង១៣២ម៉ែត្រ ។
ការចុះកំណត់ត្រាលើពិភពលោកថ្មីរបស់ Guinness World Records នៅតំបន់ Surens ទីក្រុងប៉ារីស បញ្ជាក់ថា នំប៉័ងផលិតនៅប្រទេសបារាំង មានប្រវែងរហូតដល់ជាង១៤០ម៉ែត្រ និងមានកម្រាស់៥សង់ទីម៉ែត្រ ។ ចំណុចទាំងអស់នេះ គឺគ្រប់តាមលក្ខខណ្ឌកំណត់របស់ Guinness World Records ។
ក្រោយពី Guinness World Records ប្រកាសថា នំប៉័ងដ៏វែងនេះជាបេតិកភណ្ឌវប្បធម៌ដ៏ល្បីល្បាញរបស់ប្រទេសបារាំងរួចមក អ្នករៀបចំកម្មវិធីដុតនំប៉័ង ក៏បានបែងចែកនំប៉័ងឱ្យអ្នកមកចូលរួមទស្សនាទាំងអស់បរិភោគ និងទទួលយករសជាតិដ៏ឆ្ងាញ់បំផុត ៕








.jpg)






















រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច នោះទទួលបានលទ្ធផលល្អបំផុតសម្រាប់ប្រភេទរថយន្ត Pick-Up ដោយលទ្ធផលទាំងអស់នេះ គឺបូករួមទៅលើគ្រប់ម៉ូដែលនៃរថយន្ត Next-Generation Ford Ranger។
មូលហេតុដែលរថយន្ត Next-Generation Ford Ranger ទទួលបានលទ្ធផលល្អបំផុតបែបនេះ ដោយសារតែ រថយន្ត Next-Generation Ford Ranger គឺបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត ដោយសេនសឺផ្នែកខាងមុខ និងសេនសឺផ្នែកខាងក្រោយចំនួន ៨គ្រាប់ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រើប្រាស់ និងសាធារណជនផងដែរ។
សម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785។







