ប្រទេសដាណឺម៉ាក ៖ ប្រទេសដាណឺម៉ាកគ្រោងហាមឃាត់ការលក់សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗដែលប្រើប្រាស់សារធាតុគីមី PFAS ក្នុងការផលិត ហើយបម្រាមនេះនឹងអនុវត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តទៅ ។ សម្លៀកបំពាក់នាំចូល និងសម្លៀកបំពាក់ផលិតក្នុងប្រទេសទាំងអស់ បើអាជ្ញាធររកឃើញមានសារធាតុគីមី PFAS គឺមិនអាចលក់នៅដាណឺម៉ាកបានទេ ។

PFAS គឺជាសារធាតុគីមីមានភាពធន់ខ្ពស់ និងចំណាយពេលរាប់រយឆ្នាំ ទើបវារលាយតាមធម្មជាតិ ។ គេបានផ្សំសារធាតុគីមីប្រភេទនេះក្នុងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីឱ្យសម្ភារៈទាំងនេះអាចធន់ជាមួយទឹក ឬកំដៅ ដូចជា ៖ សម្ភារៈផ្ទះបាយ, បំពង់ពន្លត់អគ្គិភ័យ, សម្លៀកបំពាក់, សម្ភារៈវេចខ្ចប់អាហារ, គ្រឿងសម្អាង និងគ្រឿងសង្ហារិម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIf-Z-qqAxzEgULujjPOsDkM40Ib_uIPAaM5trBlWCbRxVO0LyXormbkqDfihIyGOAL62BxmijVdEHHblnSCnc64C5g1HppPkd_GVXsFwGG_f8HQvhSzK0beRfo1pWbK0b8Nv2fAlzXCK_dPfKZLSRiXDPdJvbaIhAkU1_fb5cQPTA7hHyc07sZT_SN9c/s2000/-1x-1.jpg

នៅដើមខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថានដាណឺម៉ាកមានគម្រោងហាមឃាត់ការលក់សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈមិនជ្រាបទឹកទឹកអស់ ដែលផ្ទុកសារធាតុ Per- និង Polyfluoroalkyl ជាសារធាតុស្ថិតនៅក្នុងក្រុមសារធាតុគីមី PFAS ដោយអះអាងថា ប្រឈមមុខនឹងគ្រោះថ្នាក់ដល់សុខភាព ។

សារធាតុគីមីក្នុងក្រុម PFAS នេះបានផលិតឡើងលើកដំបូងនៅឆ្នាំ១៩៣០ និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅឆ្នាំ១៩៥០ ដោយសារវាមានគុណសម្បត្តិជាច្រើន ដូចជា ៖ ការពារកំដៅ និងការពារទឹក ។ ហេតុនេះ សារធាតុគីមី PFAS បានផ្ទុកកក្នុងសម្ភារៈជាច្រើន ដូចជា ៖ សម្ភារៈផ្ទះបាយ, សម្ភារៈប្រើប្រាស់, ឧបករណ៍រថយន្ត និងសម្លៀកបំពាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7_X0Bm4QMrHeCu0oYtX3FNXVPS0HqHnCqkYTT0B8F-qc43yRGQNGsCk1jqdBwW6avBDCLeoonkwB9Y0uzV4fclYY9vO-nXgC7fsoju_8l6rxrxg9k7RtXb5SCPsOBDs-2xbAr5IO9LXxKUIBcS3jGmHpg6a5bW-haOj3ecvVkYaHAM6YFWJBWl5fLVQ/s904/Hiking-Trousers.png

បញ្ហាចម្បង សារធាតុគីមីនេះបានចំណាយពេលរាប់រយឆ្នាំ ទើបវារលាយតាមធម្មជាតិ ។ ដូច្នេះ គេបានដាក់ឈ្មោះវា «សារធាតុគីមី PFAS» ដោយសារវានៅលាយឡំជាមួយបរិស្ថាន ។ រយៈពេលជាច្រើនឆ្នាំកន្លងមក មានការស្រាវជ្រាវពីផលប៉ះពាល់របស់សារធាតុគីមីនេះ ហើយអ្នកវិទ្យាសាស្ត្ររកឃើញថា សារធាតុគីមី PFAS ពាក់ព័ន្ធនឹងបញ្ហាការបន្តពូជ, ការលូតលាស់របស់កុមារយឺតយ៉ាវ, ជំងឺមហារីក និងកូឡេស្តេរ៉ុលខ្ពស់ ។

លោក Magnus Heunicke រដ្ឋមន្ត្រីបរិស្ថានថ្លែងថា ៖ «យើងត្រូវតែនាំមុខគេក្នុងការកម្ចាត់ប្រភពសារធាតុគីមី PFAS ហើយការចេញបម្រាមថ្នាក់ជាតិនឹងជាប្រយោជន៍ដល់សុខភាព និងបរិស្ថាននៅដាណឺម៉ាក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpdHnmoM37ZNUFMv-mZedEThyrhJH2xRzCnFB_Lhcry985o4imKtO3Kxw06oEJ7grQcwAZp_DM_TQdA_WlUSmMNVq4I0aWkx5ilU1dQctwoh5VKXXlIR_2u9QlpLevwTwv7QHW3eE4KycrPq9aX9fWqRmSLLG0UOPeKJTpo9IHUqQDTn7DRZFKoU6BCF8/s1200/store-1338629_1920.jpeg

គម្រោងហាមប្រើប្រាស់សារធាតុគីមីរបស់ដាណឺម៉ា នឹងមានការសហការពីប្រទេសនៅសហភាពអឺរ៉ុបចំនួន៤ គឺអាល្លឺម៉ង់, ហូឡង់, ន័រវែស និងស៊ុយអែត ។ វាជាការហាមប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ខ្លាំងបំផុតលើសម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈការពារទឹកផ្សេងៗ ប៉ុន្តែរដ្ឋាភិបាលដាណឺម៉ាកបញ្ជាក់ថា សម្លៀកបំពាក់ពេទ្យ និងសម្លៀកបំពាក់ពន្លត់អគ្គិភ័យ នឹងគ្មានការហាមឃាត់ទេ ។

លោក Magnus Heunicke បន្ថែមថា ៖ «ការហាមនាំចូល និងហាមលក់សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈការពារទឹក ដែលមានសារធាតុគីមី PFAS ទូទាំងប្រទេសដាណឺម៉ាក គឺជាជំហានសំខាន់ដើម្បីកម្ចាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផលប៉ះពាល់បរិស្ថាន ។ ក្រៅពីនេះ វាជាសញ្ញាបញ្ជាក់ទៅកាន់ពិភពលោកថា យើងត្រូវបញ្ឈប់ការប្រើសារធាតុគីមីទាំងនេះយ៉ាងឆាប់រហ័ស» ។https://assets-global.website-files.com/5d1b6f249f13c39849ae932d/62bb67157f1e347d972d749c_know-your-h20-pfas-in-products.png

ចំណែកសមាគមឧស្សាហកម្មវាយនភ័ណ្ឌ និងការច្នៃម៉ូដអាល្លឺម៉ង់លើកឡើងថា នឹងមានសារធាតុគីមីជាង១២.០០០ប្រភេទទៀត ក៏ត្រូវហាមឃាត់ដែរ ។ បច្ចុប្បន្ន អាល្លឺម៉ង់បានកំណត់វិធានការពាក់ព័ន្ធនឹងសុវត្ថិភាព និងបរិស្ថាន សម្រាប់ក្រុមហ៊ុនផលិតសម្ភារៈប្រើសារធាតុគីមី PFAS ហើយរំពឹងថា ប្រទេសនៅសហភាពអឺរ៉ុបទាំងអស់នឹងអនុវត្តបម្រាមនេះ ៕