តារាចម្រៀង ឆន សុវណ្ណារាជ បានពោលសរសើរតារាចម្រៀង ថុល សុភិទិ នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយនៅតែចិញ្ចឹមចិត្តស្រលាញ់សមត្ថភាពរបស់ភិទិតាំងពីប្រលងរបស់មកដល់បច្ចុប្បន្នថាពូកែទៅលើការបកសា្រយបទចម្រៀងមានសមត្ថភាពនេះហើយទើប ភិទិ អាចឈានមកដល់បច្ចុប្បន្ននេះបានមានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPwhAPQC1c_1dqsAHxDIYdqLyx7prlnwaFWIcDTjL7AgHM9IU5k0p6ynFjI_JCmfRgNs8j88oLeo7uDpf_Hg3itjZ7vQQtAWUEjEeatrm-6pTTv1aENgR1njkR16FuS_iEbwoXQSsbgXO4nUiOZy9Qyoj19HSX-tMN0uJ9cWK0VQKhO_wYYZ5fzy0WH60/s2048/284674938_578414163648740_6359159933809236804_n.jpg

ក្នុងកំឡុងពេលប្រកួតកម្មវិធី Cambodian Idol រដូវកាលទី៤ លោក ឆន សុវណ្ណារាជ គឺជាគណៈកម្មការមួយរូប ខណៈ ថុល សុភិទិ គឺជាបេក្ខជន ប៉ុន្តែពេលនេះអ្នកទាំងពីរបានក្លាយជាសិស្សច្បងនិងសិស្សប្អូនក្នុងអាជីពសិល្បៈហើយថែមទាំងឡើងកម្មវិធីជាមួយគ្នាទៀត។ តាំងពីប្រកួត ឆន សុវណ្ណារាជ គឺជាគណៈកម្មការមួយរូបដែលបានចំហថាលោកគឺអ្នកគាំទ្រម្នាក់របស់ ភិទិ ព្រោះលោកស្រលាញ់ពេញចិត្តចំពោះទឹកដមសំឡេង ភិទិ យ៉ាងខ្លាំង ខណៈថ្មីៗនេះលោក ឆន សុវណ្ណារាជ នៅតែពោលសរសើរ ភិទិមិនដាច់ពីមាត់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7jJljGsmgWlg-I_tpPZDMrj2EvApo3oHQORXSqTJY7MRdzfXcUMGD4UB6pyPIn_Y7llapbhwyFw8Ro28LYcaqUD-YKK74soUb2LjHNuQtRaZXSYvtTyusxfjntfCWVpV2kI_Y8ajGD3keGS_uu4Ty_vZUjVvHVrbYt-d4upfC_BkR2flcfahyvCu-BMk/s1440/image_2024-05-06_14-36-24.png

ក្នុងកម្មវិធីប្រគំតន្រ្តីមួយ រៀមច្បង ឆន សុវណ្ណារាជ បាននិយាយថាត្រឡប់ទៅពេលវេលានៃការប្រលងថា ភិទិ ជាបេក្ខជនម្នាក់ដែលពូកែវល្លិ៍ រ៉ាប់រងក្នុងបទចម្រៀងហ្នឹង ហើយលោកនិងអ្នកនាង ឱក សុគន្ធកញ្ញាពិតជាស្រលាញ់សមត្ថភាពភិទិ រួមទាំងគណៈកម្មការផ្សេងទៀតដូចគ្នា តែលោកនិង ឱក សុគន្ធកញ្ញា គឺហ្វេនភិទិខ្លាំងតែម្តង។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថា សូម្បីតែឥឡូវច្រៀងបទលោកផ្ទាល់ក៏ដោយតែភិទិ នៅតែបន្ថែមភាពឆ្ងាញ់នៅក្នុងបទចម្រៀងហ្នឹង សូម្បតែរូបលោកជាអ្នកចម្រៀងអាជីពវល្លិ៍ពេលខ្លះមិនហ៊ានប្រថុយទេទាល់តែច្បាស់ដូចជា ភិទិ ទើបអាចប្រថុយទៅបាន ដែលជាសមត្ថភាពរបស់ភិទិ ហើយក៏ជាអ្នកលេងភ្លេងម្នាក់ ហើយលោកសរសើរភិទិតាំងពីប្រលងមកដល់ពេលនេះទើប ភិទិ អាចដើរមកដល់ចំណុចដូចរាល់ថ្ងៃនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr_lNM98wr4aL9bAI1RsuA8sERxfKIDZanqZFnJ6MSRglA6GSjpbxDxefYAHDACArYQeTX1dpv_2qlVtNQShgMkMjYr0pTkOwG1z2JiMH7P_I8l1K7P6hwsZKqNydH_WWen5dH_QQhY-lQP52GZk7khbPc1_CXcHwFsXXAI895T81BZxfClC-_qyMa_RY/s1440/image_2024-05-06_14-36-27%20(2).png

ថុល សុភិទិ គឺជាតារាចម្រៀងដែលដុះចេញពីកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៤ ដែលមានសន្ទុះការគាំទ្រខ្លាំងជាងគេពីសំណាកទស្សនិកជននាប៉ុន្មានរដូវកាលមកនេះ។ តារាចម្រៀងរូបនេះបានក្រសោបភាពល្បីល្បាញមានហ្វេនគាំទ្រច្រើនបន្ទាប់ពីជ្រើសរើសបទរបស់ ម៉ម ពេជ្ជរិទ្ធ មានចំណងជើងថា «មិនអាចឃាត់ទេ« ប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី១។
ទោះបីជាមិនបានជ័យលាភីឯក និងមានរឿងអាស្រូវទាំងអំឡុងពេលប្រកួតនិងក្រោយការប្រកួត ថុល សុភិទិ នៅតែក្តោបប្រជាប្រិយភាពបានតាមរយៈទឹកដមសំឡេងរបស់ខ្លួន។មកទល់ពេលនេះ ថុល សុភិទិ មានបទចម្រៀងផ្ទាល់ខ្លួនដែលមានការគាំទ្រខ្លាំងបទនីមួយៗសុទ្ធតែខ្ទង់លាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglc_FQqRvh7tw5Q1A4JmO-6xJDIUhDMhkjMnOCx79b2Ff0deeLZVsLYyadgRxSsOMGTIFYvkxs_Djl5GSHAhZ2FMhdkIV0ou-JA5y7Op8PzpiUcrFgVfsOK3E6wS8WEYV_wUInhXTHDEaSWpI8Lt-HwOBS7RC5jvAY0JG9W7sRvV9g3fpZbOBVe17kK2U/s2048/image_2024-05-06_14-36-25.png