ល្អហួស Miss Preteen Junior Idol World 2024 បានបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត
Miss Universe Thailand Nonthaburi ជាមួយនឹងសម្រស់ស្អាតនិងមានភាពទាក់ទាញយ៉ាងខ្លាំង។ បវរកញ្ញាវ័យក្មេងរូបនេះពិតជាមិនធម្មតានោះខណៈកម្មវិធីក្រៅស្រុកចាប់អារម្មណ៍អញ្ជើញចូលរួមកាន់តែបោះជំហានទៅមុខជាលំដាប់ដូចជារៀមច្បងក្នុងវិស័យបវរកញ្ញាគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvhFlvNjSY0ToB9fPeH_R5ih2kIKtYtNrYfZSQUcrEpc8S7iMBdYHYXaRDZOc3MauhNiRqFs-fkRYB-h7hFrpH0hf1dM_vrKZQ4YD0-nM6h5ei8f4qrSy1C4CVy4iFEdQbd00GwgwBda55Ccf_tQZTsK9U1Tuo8Io3s1COzPn3miPdVhXSrnwzn3bGp4/s2048/image_2024-05-06_09-10-25.png

កាលពីរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួត Miss Universe Thailand Nonthaburi ល្អហួស បានចូលរួមជាភ្ញៀវពិសេសក្នុងការប្រកួតនេះរួមជាមួយបវរកញ្ញាវ័យក្មេងម្ចាស់ជ័យលាភីផ្សេងទៀត។ ល្អហួស បានគ្រងឈុតរាត្រីស្រមោលសដ៏ស្រស់ស្អាតជាមួយទឹកមុខញញឹមយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញយ៉ាងខ្លាំង។ នៅក្នុងរូបភាពដែល ល្អហួស បានចែករំលែកនៅលើបណ្តាញសង្គម ល្អហួស ក៏បានឈរជិតបវរកញ្ញា Anntonia Porsild ជា Miss Universe Thailand 2023 និងជា លំដាប់រងទី១ Miss Universe លើកទី៧២ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTx__ETN1mUE0-cBvky_iuaUjuTGo54U83-EIXAzbw77iTBIAoyXs3aJJ7TrfWA0MkKLQYqYJ60Vu_HPmZVrokXYK_1vc_U_9RAb1dPrt54TxBelExGFbJYjb2JwwFheqa7Dq2Va607R7dYxJCEoJyxYyfIzYLjjyovWIoASBJjiVh_FFR7KI7r4fyqag/s2048/image_2024-05-06_09-10-26.png

ការចូលរួមរបស់ ល្អហួស ក្នុងកម្មវិធីបវរកញ្ញាក្រៅស្រុកនេះដែរកាន់តែធ្វើឱ្យអ្នកគាំទ្របង្ហាញពីភាពសប្បាយរីករាយជាមួយកេរ្តិ៍ឈ្មោះរបស់នាងជាបវរកញ្ញាវ័យក្មេងដ៏មានសក្កានុពលរបស់ប្រទេសកញ្ញា។ ល្អហួស បានសាងមុខមាត់ជូនប្រទេសជាតិដោយបានឈ្នះមកុដនៅលើឆាកអន្តរជាតិកាលពីកន្លងមកនេះ។
នេះមានន័យថា ល្អហួស បានសាងភាពល្បីល្បាញជាខ្លាំងនៅក្នុងវិស័យបវរកញ្ញាវ័យក្មេង ដែលធ្វើឱ្យកម្មវិធីក្រៅស្រុកពេញចិត្តអញ្ជើញចូលរួមនៅក្នុងកម្មវិធីដូចជារៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែរទៅតាមកម្មវិធីបវរកញ្ញាផ្នែកខុសគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺជាបវរកញ្ញាកម្ពុជាដែលមានឈ្មោះបោះសំឡេងខ្លាំងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM-IIVh9cdcAGaTSeJszcCqCQvDxSOgczftz66FsDbcUaecvGrpuUmY7zYJJ5XkKIsM-lmk1aKvl98sFr9Z1QE0ME9ifUJ2GVKhHscKhotvGS-v8OA0o-K0zUEHfKJXJwvTybmNQ-_t2xRL4xUXgAVJOoKJ2jaoSDrn5cA8MQFF7lLkaHn6X2MaU7KNi8/s2048/image_2024-05-06_09-10-23%20(2).png

គួរបញ្ជាក់ថា ល្អហួស ជាបវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាពទាំងព្រម ពូកែសឹងតែគ្រប់ផ្នែក ហើយអ្វីដែលអ្នកគាំទ្ររំពឹងខ្ពស់ក្នុងការដណ្តើមមកុដក្នុងកម្មវិធីធំនោះគឺនៅពេលល្អហួសគ្រប់អាយុ១៨ឆ្នាំរូបនាងនឹងវិលមកប្រកួតបវរកញ្ញាវិញដែលអ្នកគាំទ្ររំពឹងថា ល្អហួស នឹងអាចតំណាងប្រទេសកម្ពុជាចូលប្រកួតដណ្តើមមកុដអន្តរជាតិម្តងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgowskTBdbggWzqg8bUA7E_LZj_8MgIpbqQcF6Pf9BcuMD_XnYMuE_AI7V5JiepoRLVaQwpwQs4Xp9Kh7MVvyy1-lNOnVCaVegZTiQi7KQETNBEeiEmX6c6ZrXl5bUXWNiICaYljctCS8SuHu4esh0txX_s0ZkwJ5F_5mYLIw9X3-YM5Ge4x_cMResBuag/s2048/image_2024-05-06_09-10-20.png