តារាសម្តែង Roger Kwok អាយុ ៦០ ឆ្នាំមានផលប័ត្រដ៏ទូលំទូលាយដែលមានតម្លៃ ៩០ លានដុល្លារហុងកុង ប្រមាណ១១.៥ លានដុល្លារ ដែលមិនមែនជាសហកម្មសិទ្ធិដោយអតីតភរិយា Cindy Au ។ គូស្វាមីភរិយាជាអ្នកសិល្បៈមួយគូនេះបានចែកផ្លូវគ្នាបន្ទាប់ពីរៀបការបាន១៨ឆ្នាំ និងមានកូនពីរនាក់ជាចំណងដៃ។
ដកស្រង់ពី HK01 សារព័ត៌មាន Znews បានរាយការណ៍ថា ក្នុងអំឡុងពេលរៀបការរបស់ពួកគេ Roger និង Cindy មានការជឿជាក់ខ្ពស់ចំពោះគ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយតារាសម្តែង Roger តែម្នាក់ឯងកាន់កាប់កម្មសិទ្ធិលើទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកគេ ដោយ Cindy ជ្រើសរើសមិនធ្វើជាកម្មសិទ្ធិរួមរបស់ពួកគេដើម្បីរារាំងផលវិបាក។ នេះបានធ្វើឱ្យការបែងចែកទ្រព្យសម្បត្តិរបស់គូស្នេហ៍មួយគូក្លាយជាប្រធានបទក្តៅនៃការពិភាក្សាបន្ទាប់ពីប្តីប្រពន្ធមួយគូនេះ ប្រកាសលែងលះគ្នាកាលពីថ្ងៃទី២ ឧសភា។.png)
ក្នុងចំណោមទ្រព្យសម្បត្តិដែលបានចុះបញ្ជីក្រោមឈ្មោះរបស់ Roger មានអចលនទ្រព្យដ៏មានតម្លៃជាច្រើននៅហុងកុង ទាំងអគារពាណិជ្ជកម្មនិងអគារលំនៅដ្ឋានជាដើម។ គួរកត់សម្គាល់ថាសូម្បីតែកូនពីរនាក់របស់ពួកគេក៏មិនត្រូវបានចុះបញ្ជីថាជាម្ចាស់នៃអចលនទ្រព្យទាំងនេះដែរ។
Roger Kwok ជាតារាសម្ដែងដ៏ល្បីមួយរូបរបស់ TVB ដែលល្បីក្នុងការសម្ដែងក្នុងរឿងជាច្រើន។ លោកឈរក្នុងនាមជាតារាសម្ដែងមួយរូបក្នុងចំណោមតារាសម្ដែងមួយចំនួនដែលបានឈ្នះពានតារាសម្ដែងល្អបំផុតក្នុងកម្មវិធី TVB Anniversary Awards ចំនួនបីដង។
Cindy Au មានអាយុ៤៤ឆ្នាំ ចាប់ផ្តើមអាជីពជាអ្នកចម្រៀង មុននឹងប្តូរមកសម្តែង។ នាងទទួលបានភាពល្បីល្បាញសម្រាប់ការសម្តែងរបស់នាងនៅក្នុង «Journey to the West II» ឬយុទ្ធសិល្ប៍ស៊ុនអ៊ូខុង វគ្គ២។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហារយៈពេល ៧ ឆ្នាំមុនពេលរៀបការក្នុងឆ្នាំ ២០០៦ ខណៈការលែងលះនេះគឺមានរយៈពេល១៨ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ៕










