Home Blog Page 1090

ក្តៅគគុក! ធ្លាយរឿងបវរកញ្ញាចរិតតួឯកជាមេដឹកនាំមួយរូបប្រមា.ថគ្រូរបាំបុរាណនិងគំហកដាក់ផលិតករ

0

ផ្ទុះកក្រើកយ៉ាងខ្លាំងក្នុងចង្កោមវិស័យបវរកញ្ញាបន្ទាប់ពីមានការបង្ហោះនូវសំណេរឆ្លើយឆ្លងរវាងបវរកញ្ញាម្នាក់និងគ្រូរបាំបុរាណខ្មែរដែលអត្តចរិតបវរកញ្ញានោះបានប្រើសម្តីក្រអើតក្រទម មិនគោរពគ្រូរបាំខ្មែរ និងបានប្រើសម្តីគំហកដាក់ផលិតករជាចាស់ទុំប្រៀបដូចជាលោកគ្រូម្នាក់។ ក្នុងឆាត បវរកញ្ញានោះបានបញ្ជាក់ថាខ្លួនជាមេដឹកនាំមួយរូបមិនពេញចិត្តការដឹកនាំរបស់ផលិតករដែលចង់ផ្លាស់ប្តូរតួថ្មីដោយបានតាំងខ្លួនថានាងជាបវរកញ្ញាម្នាក់ហេតុអ្វីប្តូរនាងទៅជាតួរងវិញ។ កញ្ញា ថៅ ពេជ្រអម្រិត ដែលបង្ហោះសារឆ្លើយឆ្លងនេះថាបវរកញ្ញាចរិតតួឯកនេះបើសិនជាមិនសូមទោសលោកពូជាផលិតករទេខ្លួននឹងបង្ហាញឈ្មោះឱ្យគេដឹងថាជានរណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhaa2ssrUAjcw19SQ0UxrsLVRKV27nzNhiZSZLegfnY_HlZiDitHTvwZq-yiWd_SDH5llCnKMPFDj-cW8j7b3hAg6IaJxtxq86L7ltE5SlH_Gk4k1Cu8ZdfvlgtHpJBXKEkQeXwrYF5JA8rarSa74YK7otW0O5PmEynwEwBd05UHrwIJDIx1ahtapbV6M/s970/image_2024-05-11_09-26-42.png

ស្ថាបនិកនៃក្រុមរបាំអប្សរា ២៥ដួងកញ្ញា ថៅ ពេជ្រអម្រិត បានបង្ហោះសារឆ្លើយឆ្លងទាំងយប់រវាងខ្លួននិងបវរកញ្ញាម្នាក់ដែលមានអត្តចរិតក្រអើតក្រទមប្រើសម្តីមិនពីរោះសមទៅនឹងឈ្មោះថាជាបវរកញ្ញា។ កញ្ញា ពេជ្រ អម្រិត ថាបង្រៀនសិស្សរាប់រយនាក់ ១០ឆ្នាំមកនេះ គឺទើបតែជួបមួយនេះទេទ្រង់ចរិតតួឯកខុសគេ មិនបានឯកមិនធ្វើទេ ហើយមួយម៉ាត់ណាក៏បវរកញ្ញា មួយម៉ាត់ណាក៏បវរកញ្ញា តែមើលចរិតការនិយាយស្តីការងារខ្លួនឯងមិនគោរពហើយនៅមកស្រែកឱ្យគ្រូទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipmfj67u7_HvOrmMJbx7zrYA0xIa92GSkxxfgWSBdmYGtJPZ0uWGKQKZv8vv32mr9aCp2c_phHce1wmbw0ssh3GsyE5wW_K6ZRdrd8nC1uOVnX1uOaf-RD1l8evnvn-t42fVOrRl_Wcux4zgGUyQT1fRHe7HzVJOrhujWDJOvOft1Wrh32vhxvyM2hP7k/s2048/image_2024-05-11_09-26-47.png

អ្នកគ្រូរបាំរូបនេះថា បវរកញ្ញាចរិតតួឯកដែលមិនទាន់បង្ហាញថាជានរណានេះមិនបាច់សូមទោសខ្លួនក៏បាន តែបវរកញ្ញានោះត្រូវសូមទោសលោកពូផលិតករដែលនាងគំហកស្រែកដាក់ឱ្យថ្ងៃមុនប្រៀបដូចជាគ្រូនាងអ៊ីចឹងមិនត្រូវធ្វើអត្តចរិតបែបនេះទេបើបវរកញ្ញានោះមិនសូមទោសទេ ខ្លួននាងនឹងបើកឈ្មោះបវរកញ្ញាឱ្យគេដឹងថាបវរកញ្ញាចរិតតួឯកឈ្មោះអ្វី ជាអ្នកណាដោយទុកឱកាសឱ្យសិន។ កញ្ញា ពេជ្រអម្រិតថា ខ្លួនមិនចង់ធ្វើបាប ហើយក៏មិនចង់បិទផ្លូវរកស៊ីរបស់បវរកញ្ញានោះទេ តែខ្លួនរង់ចាំពាក្យសូមទោសរបស់បវរកញ្ញាទៅកាន់លោកពូផលិតករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq07tTVa8WtLVlOKG6RZ5Bw8lOUJFgR_ZUpnFTmhQfZiPi3HZ-eylel1DTo8deJ0pOvM6Pp2d7SkXRJe3YM8Jrf3ewvdO1GPNIBrzNgiVF4-5vRWPyNs6pLujNUMBAyPyl5esRyU9bv1RgrOtH_v5PEihkw9TQRIO5UAPZlmTuaGXJ-Gn3IyRVAxUC_DQ/s1564/image_2024-05-11_09-26-42%20(2).png

នៅក្នុងសារឆ្លើយឆ្លងបានបង្ហាញថា បវរកញ្ញានោះបានចោទសួរអ្នកគ្រូរបាំថាហេតុអ្វីបានជាផលិតករចង់ដូរតួនាង ដោយអ្នកគ្រូរបាំបានឆ្លើយថា បវរកញ្ញានោះជា BA ប៉ុន្តែមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ខណៈបវរកញ្ញានោះថានាងជាប់ការងារច្រើនមិនចាំអង្គុយតែស៊ែរនោះទេ ហើយអ្នកគ្រូរបាំរូបនេះឱ្យបវរកញ្ញានោះប្រើពាក្យសម្តីឱ្យសមរម្យ ពីរោះជាមួយខ្លួន។ បវរកញ្ញាម្នាក់នោះថាបវរកញ្ញាណាក៏ដូចគ្នាតែហត់ ឈឺ រវល់ គឺនិយាយចឹងហើយ។ បវរកញ្ញានោះនិយាយថានាងដឹងថា កញ្ញា ពេជ្រអម្រិត ជាគ្រូ មេដឹកនាំ ដោយបញ្ជាក់ថានាងក៏ជាមេដឹកនាំមួយរូបដែរ ប៉ុន្តែមិនមែនដឹកនាំរបៀបនេះនោះទេនាងជាបវរកញ្ញាប្តូរតួនាងទៅជាតួរងយ៉ាងមិច និងបានបង្ហាញការខឹងសម្បាររបស់ខ្លួនជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUC7PliaM63S-D2GSztdNUsvisEiFqt6h4Vbxvfih8ADWntwbGZCE2IlyFvOTgn5W4-0kcKKDLdksHDIXypxpFQmjPuTomrLHKxQwCaihM4BAPIewid3h0Jv-tWhkEMeaMtXn7i2QF1IQz_ACpXjcXAhnCJEMOn-t0mUJ_7Hz3eTYxSTxnaQMmpze2F0Q/s2048/image_2024-05-11_09-26-41.png

ក្រោយពីសារនេះបានចែករំលែកនៅលើបណ្តាញសង្គមទស្សនិកជនបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតបវរកញ្ញារូបនេះនិងចង់ដឹងថា បវរកញ្ញាចរិតតួឯកនេះជានរណា ដែលធ្វើឱ្យឈ្មោះបវរញ្ញាត្រូវស្អុយក្រោមស្នាដៃនាងដូចនេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUn95HmgIyKVM8slbG_bqBQFj3oHqAU3n23xbvzM1w3Xw0IQlSMcZkcfDAvVhpyiFJ4-BfJFJVH003hKPt3rxPoPOC2zpjEKWJbYeGlNrWmgOSh76RzAL8agTq5ksQba2rYtc2_UjTsuPKselInsCxE3PmoSqXmQyRglf3N3Tcq8l3Jzmu6Gj0tq_G02E/s2048/image_2024-05-11_09-26-40%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_-2zaXFKSkVNngH10nW2iE0ZTDgDCW1jXT0hlKJNNdss7Bl59mjtNOUUmyIIgGlBtrf7ckBg-SPAztQAw5GDhvC8sufD-2TPtLWrYOp1LLymEHgu6bPCFuY8I9DST0qT0I2qAjjOslPayUzeOxSdCjHZlOGQv5wzzSGNi9Z10b6Xim9Z9Vp0QYtT6ZKo/s2048/image_2024-05-11_09-26-40.png

ប៉ូឡារិច សម្រេចចិត្តរំសាយក្រុម នរិទ្ធនៅបន្តជាមួយផលិតកម្មបារមីខណៈ ជូវី លីន ធ្វើជាអ្នកចម្រៀងឯករាជ្យ

0

ក្រុមចម្រៀង Polarix ប៉ូឡារិច ស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មបារមីដែលមានសមាជិកពីររូបរួមមាន ជូវី លីន និង វណ្ណ នរិទ្ធ បានសម្រេចចិត្តរំសាយក្រុមដោយសិល្បករទាំងពីររូបមានបំណងចង់ផ្ដោតផ្ចិតផ្ចង់ធ្វើសិល្បៈរៀងៗខ្លួន។ ក្នុងនោះ នរិទ្ធ នៅបន្តកុងត្រាជាមួយផលិតកម្មដដែល ខណៈ ជូវី លីន សម្រេចចិត្តដើរលើវិថីសិល្បៈឯករាជ្យវិញ។ ក្រុមនេះបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានសមាជិកចំនួន៤រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_eCYM-UqyO23wWlw4f8Uljgqul0GUGAmuZHsC9i64rHXU-1gc9Y_Wc62t6csCN_OcU7n4Rk58dLt93zrUm5rTDNO1L7eeeXonKlC8g7-aS29BnSD71WkqotwMTfNDbdSL-sT_GKfbEzOyMoLWMeVOHNAIV7i2og7sP3jbN0oHzGrg8zkPYBEJKy0tu20/s2048/image_2024-05-11_10-45-17.png

ជាដំណឹងដ៏សោកស្តាយមួយសម្រាប់អ្នកគាំទ្រក្រោយពីដឹងថា ក្រុមចម្រៀង ប៉ូឡារិច សម្រេចចិត្តរំសាយក្រុមហើយ។ តាមសេចក្តីជូនដំណឹងពីផលិតកម្មបារមីនាយប់ថ្ងៃទី១០ ឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ផលិតកម្ម បារមី បានទទួលសំណើពីក្រុម Polarix ដោយសិល្បករទាំងពីររូបមានបំណងចង់ ផ្ដោតផ្ចិតផ្ចង់ធ្វើ សិល្បៈរៀងៗខ្លួន។ ផលិតកម្ម បារមី ពិតជាមានការសោកស្ដាយចំពោះព័ត៌មាន និងការសម្រេចចិត្តពាក់ព័ន្ធ នឹងការរំសាយក្រុម Polarix ប៉ុន្តែ ផលិតកម្មបារមី ក៏សូមគោរពនូវការសម្រេចចិត្ត របស់សិល្បករទាំងពីររូបផងដែរ។ យើង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសិល្បករទាំងពីរដែលកន្លងមកបានផលិតនូវ សមិទ្ធិផលដ៏ល្អៗជាច្រើន ជូនប្រិយមិត្ត និងជាពិសេសអ្នកគាំទ្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvP8Okuh5juINt6RXDCRouli9r7LY_qZXW4QMXos56_gCqf1ZbswapA9mzVEjIUm18nM49IjY74IyVtnJG5rUAJXxuvj21Fr_fsdUqjmc-njHTv4NU2uUwieSJm7C5dTL_tGZYRXPyvVgL41TbNlx7IqPXMXB_KetWBexDw7lZU0Cwe5HUn9WFygG_ytA/s2048/image_2024-05-11_10-45-22.png
យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ Polarix Universe ដែលតែងតែគាំទ្រក្រុម Polarix រហូត មក។ សេចក្ដីស្រលាញ់គាំទ្រ របស់អ្នកទាំងអស់គ្នា គឺជាកម្លាំងចិត្តដ៏ធំ ដែលបានជំរុញភាពជោគជ័យនៅក្នុងវិស័យសិល្បៈរបស់ពួកគាត់។
បើទោះបីជាសិល្បករទាំងពីរមិនបន្តរួមផលិតបទចម្រៀងជាមួយគ្នាយ៉ាងណាក្តី ប៉ុន្តែ គាត់ទាំងពីរនឹងចាប់ផ្តើម បទពិសោធន៍ថ្មី ក្នុងនាមជាតារាចម្រៀងទោល ហើយនឹងនាំមកជូននូវអ្វីដែលថ្មី និងអស្ចារ្យជូនប្រិយមិត្ត អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwg8zKAVdlQ8AzHzOIt_xL2_rA4kIeTAJg-RAMOHHO0UdJ5Jxy3YiDQ_kVgfU7ONaKCAwHDhwsz8eLqysBgm0d2vZrD6x-IyPYn-LZR4zljlfCpe7qkbhrmhepYpNGeG642SOrKJv8xsanUcDUvSzh-ZCTjENIMAjOeEiatPlhBY78q4VoxWdVHZcqN28/s2048/image_2024-05-11_10-45-16.png

ផលិតកម្មបានគូសបញ្ជាក់ថា នរិទ្ធ នឹងបន្តជាសិល្បករប្រចាំផលិតកម្មបារមីដដែល និងកំពុងផលិត កម្រងបទចម្រៀងថ្មីៗ។ ចំណែកឯផលិតកម្មបារមី និង លោក ជូវី លីនបានព្រមព្រៀងបញ្ចប់កុងត្រា ហើយលោកនឹងបន្តផលិត បទចម្រៀងជាសិល្បករឯករាជ្យ។

គួរបញ្ជាក់ថា ក្រុមចម្រៀងនេះត្រូវបានបង្កើតឡើងនៅខែ កក្ដដា ឆ្នាំ ២០១៦ ក្រោម CSA Talent Agency។ Polarix មានសមាជិកបួននាក់ ជូវី លីន , វណ្ណ នរិទ្ធ ,ជីវី លុច និង ធី ។ មុនពេលចាប់ផ្ដើមដំបូងសមាជិកទាំងអស់បានឆ្លងកាត់ការហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្នារយៈពេល ១ ឆ្នាំកន្លះ ។ ក្រោយមក ក្រុមនេះបានបន្តជាមួយសមាជិក២រូបរហូតដល់រំសាយក្រុមនេះជាស្ថាពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj60lr0Z4u7k0PrH2NXhW2i2NCFrzI29jouBlx1FHX9Rz9li_Q7Grf66VFO5Wg9eFVAGHXX9zy-iS1DYtIfWgUG37YDbO8CWGNffCIiXQyudUsAsE3AO-ZFbXunNTRGiwa_Zl_YoH4NoVCwbIKJ2HfUOT26XnVaAyu9B5Szw1ZRNUjgerCyhtXUJtXRU4Q/s2048/image_2024-05-11_10-42-14.png

កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ផលិតកម្មបារមីធ្លាប់បានបញ្ជាក់ថា ក្រុម ប៉ូឡារិច តំណាងប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីមហោស្រពតន្ត្រី AXEAN FESTIVAL 2023 នៅប្រទេសសិង្ហបុរីផងដែរ៕

មហាជនខ្មែរហាក់លស់ព្រលឹងនឹងការបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកាន់ព្រះសីហនុ

0

វីដេអូចែកចាយពីបណ្តាញសង្គម ដោយបុរសម្នាក់ហាក់មិនអស់ចិត្តនិងងើយឆ្ងល់ជាខ្លាំងចំពោះការបើកបររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤ មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជិះទាំងបំពានគន្លងផ្លូវហាក់មិនញញើត ថែមទាំងបើកបរលឿនៗដូចព្យុះសង្ឃរា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbRF_Y1Zb3SKBwN1Y5vvL-LZDl3ggKofS8YTxFwKOdfifi9hI0ed-2iLVHAFQtCDMJaX0yWLWthCGDNdG8FicbJLsDqAa23z8L0kwtCz6Yu5q-ecyvA54B4B26yYgqsv-_EDjOC-5Zm4qTPParrdJ8RmUXt2RtNUdF4H3K7nTOkYbn35VUDwXEVHazRgs/s1437/Screenshot%202024-05-11%20095557.png

តាមរយៈវីដេអូ គេសង្កេតឃើញថា ការបើកបររបស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយផ្លូវជាតិលេខ៤ (ពីភ្នំពេញទៅកាន់ព្រះសីហនុ) ពិតជាគ្មានសណ្តាប់ធ្នាប់ សសេចសសាចពេញទាំងផ្លូវតែម្តង ទាំងរថយន្តធុនតូច ធុនធំ រម៉កសណ្តោង និងម៉ូតូ បន្តបើកបរជែងគ្នាទាំងគ្មានការយល់ដឹង ដោយធ្វើការរំលងចូលទៅកាន់គន្លងផ្លូវម្ខាងទៀត ហើយសម្រាប់អ្នកធ្វើដំណើរនៅទិសដៅផ្ទុយស្ទើរតែគ្មានផ្លូវជិះទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE5iHPzvDAlrLPfngnGcNJhiSQSI3rxbouo0k5_2Gdzk6NCzOqmU0QZpSEuaXix9lJzrBE4ACEg80B31IDaUiawHx7Rr6BcuzwOYq4RYakVlvQW7zoTSLAU2zTytLEh7JErt_-W5N3BHvITWEDyYZ-uwQxmwaLisHpcm73C_fCn69j5fctWAXDI2YZa6c/s1419/Screenshot%202024-05-11%20095531.png

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំពូកទី៣ មាត្រា ១០ (ការប្រើប្រាស់ទ្រូងផ្លូវ) ចែងថា៖ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ហើយដែលគ្មានគំនូសសញ្ញាបែងចែកទិសចរាចរណ៍ អ្នកបើកបរត្រូវប្រើប្រាស់ពាក់កណ្តាលទ្រូងផ្លូវផ្នែកខាងស្តាំ ដោយបើកបរកៀកទៅខាងស្តាំ ។ នៅលើទ្រូងផ្លូវឯកទិស ដែលគ្មានគំនូសសញ្ញាបែងចែកគន្លងផ្លូវ អ្នកបើកបរត្រូវបើកបរកៀកទៅខាងស្តាំលើកលែងតែត្រូវការបត់ឆ្វេង ។ អ្នកបើកបរអាចប្រើប្រាស់ទ្រូងផ្លូវខាងឆ្វេង បាននៅពេលជែងឬឈប់ ។ ដោយឡែកនៅក្នុងទីប្រជុំជនការប្រើប្រាស់ទ្រូងផ្លូវត្រូវកំណត់ដោយប្រកាសក្រសួងសាធារណការ និងដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTCO-0FO2Jv6BUKOcrRLi23TIP6kC7M48TWlbD2WCIeikHHhPxnHZEIdxFzlV3EECCo9SUiEwATzUo5E854FwRRpcmEt6SKrOmVBgzIX5mAD6grIQEhpwMf8uiwIvO5k6sUM4FT_DC8thW5bxNaURo_l5PBaN3ePatdr09Vyb9wHqbge_tO8_QWoCwnSg/s1791/Screenshot%202024-05-11%20095427.png

បន្ថែមពីនេះ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជំពូកទី៣ មាត្រា ១១ បានចែងអំពីការប្រើប្រាស់គន្លងផ្លូវ ដែលមានខ្លឹមសារថា ៖នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃ មិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬ ចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន ។ នៅលើទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរហើយមានគំនួសបែងចែកទ្រូងផ្លូវ អ្នកបើកបរត្រូវប្រកាន់យកចំណែកផ្លូវខាងស្តាំ ។ នៅលើទ្រូងផ្លូវឯកទិសដែលមានគន្លងផ្លូវពីរ ឬច្រើន អ្នកបើកបរត្រូវប្រកាន់យកគន្លង ផ្លូវខាងស្តាំបំផុត ។ ក្នុងករណីមានចរាចរណ៍ចង្អៀតខ្លាំង អ្នកបើកបរអាចបើកបរបានលើគ្រប់គន្លងផ្លូវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_LNhQzXEr28I1NhQOwxRdA1XYe-C9KQJzZ9MkEEkfmJHb-QJRofAKCJZouvZ-aGZhVHe99cLHzOvh97h5_PpguWQm0-COCKSMl5HuTMk7NQsjUOlBxo06jv93WObmf_W09tFxO1950WHgybJ4WcPqMYFxKWdW6OYT6tkkBiRYNkX-cRCm59ghI0cTFRo/s824/photo_2024-05-11_11-40-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCALvfIF6JCbHpSoJYmiyg4wRy5-agaRXt4xx1akRcwUi2Jm4hn1VGdgKAGhFxu63Dw3S5IhNhfS2CAVf14QdXkxwqAcIySkQdkCkEMqfie-mRm6HHCm0tpcNx7VmMIecbeLxblAX-oEhMYr5ZYveoO-V1UKDPoPF0T-eFM-s1FCd1o4d2_lISE60VUk/s809/photo_2024-05-11_11-40-13.jpg

មកស្គាល់ដើមឈើ ៣ ប្រភេទដែលធំជាងគេ ខ្ពស់ជាងគេ និងចំណាស់ជាងគេលើលោក

0

នៅលើផែនដីយើងនេះ មានដើមឈើច្រើនរាប់មិនអស់ឡើយ ដោយដើមឈើនីមួយៗសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស និងសត្វដូចជា ដើមឈើនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយជ្រកអាស្រ័យ។ ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សផងដែរ។ រីឯដើមឈើដែលដុះនៅតាមដងផ្លូវវិញ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគអាហារដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ។ ដូច្នេះហើយតើអ្នកដឹងទេថា ដើមឈើណាដែលធំជាងគេ ខ្ពស់ជាងគេ និងមានអាយុកាលចំណាស់ជាងគេនៅលើពិភពលោក? ហើយពួកវាស្ថិតក្នុងប្រទេសណា?

១.ដើមឈើធំជាងគេ៖ ដើមឈើដែលគេចាត់ទុកថាធំជាងគេបំផុតលើលោក គឺដើមឈើ Giant Sequoia ដែលស្ថិតនៅឧទ្យានជាតិ «សេក្វូយ៉ា (Sequoia)» ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។ ដើមឈើនេះ មានមាឌប្រមាណ ១,៤៨៧ ម៉ែត្រគូប ដែលធំជាងគេបង្អស់លើផែនដី និងមានកម្ពស់ជាង ៨៣ ម៉ែត្រ ដែលភាគច្រើនវាមានអាយុលើសពី ៣,២០០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6WeB9S3kRIO-IPhjKE3huY4NW6AzJANZku1V4HufqMDaH3ArNj26v1I-KhRcOOm-qB0UngcVwkDLkMjKkfB7HesmjPMp8htMR78xzlp0d3Aqhuj6uAlOj-JOrCAkP2gi_hIxvFEFfzrTsakEuCohMGe6O2U0a9_tMP8b7qbBFxi2qBmOF4tyXAR6B4uc/s889/photo_2024-05-11_11-16-00.jpg

២.ដើមឈើខ្ពស់ជាងគេ៖ ដើមឈើដែលគេចាត់ទុកថាខ្ពស់ជាងគេបំផុតលើលោក គឺដើមឈើ Hyperion ដែលស្ថិតនៅឧទ្យានជាតិ «រ៉េដវូដ (Redwood)» ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក ដោយវាមានកម្ពស់រហូតដល់ទៅ ១១៥.៧ ម៉ែត្រត្រូវបានគេចាត់ទុកថាជាដើមឈើខ្ពស់ជាងគេបង្អស់នៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIliYJ4l6tEWSt-9mCO41nI-ieMN71gFxL1pTCF5dE4AchhGQf4KHodxva7-Jc_Bke07yHOm_mQohMc7k_fjqLrJk9ARqiT3BEe-WDhEzcTyeyzfk0-kpu03n_1Y3LiKcNrIwilcNpDa9mRBDIMAlHAwYJFz-xZgWpskFKU1Cs0B8phaP2zRBpLLT3knw/s1280/photo_2024-05-11_11-15-59.jpg

៣.ដើមឈើចំណាស់ជាងគេ៖ យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ដើមឈើដែលចំណាស់ជាងគេបំផុតលើលោកនាពេលបច្ចុប្បន្ននេះគឺដើមឈើ Methuselah ដែលមានអាយុកាលជាង ៤,៨០០ ឆ្នាំ ជាប្រភេទដើមឈើ Bristlecone Pine ស្ថិតនៅជួរភ្នំសនៃរដ្ឋកាលីហ្វរញ៉ា។ ទោះជាយ៉ាងណាក៏ដោយ កាលពីកន្លងទៅក៏ធ្លាប់មានដើមឈើមួយទៀត ដែលមានឈ្មោះ Prometheus ស្ថិតនៅរដ្ឋ Nevada មានអាយុកាលរហូតដល់ ៤,៩០០ ឆ្នាំឯណោះ ប៉ុន្តែត្រូវបានគេកាត់ចោលកាលតាំងពីឆ្នាំ ១៩៦៤ មកម្លេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjJiZHyqfgJO3kHHBE35bqoUD9qZaAK76qFxWmCYEdV-Cw03nuQy5v8EHyTHhweflru-eIBp6PczGHT2_bzgD-drbNhceJUUPt5CAW3Q8gIBCtAs0n9I21t7hiAARgL8M8hm0RMNX513r_WYEE-IEKIWlpIY3T5h4D3bY_P_nYd-vamcN9ef5ixVCi_Xk/s1024/photo_2024-05-11_11-16-00%20(2).jpg

ស្ថានការណ៍កាន់តែតានតឹងហើយ! អាមេរិកនឹងដំឡើងពន្ធរថយន្តអគ្គិសនី និងផលិតផលចិនគ្រប់ប្រភេទ

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងដំឡើងពន្ធរថយន្តអគ្គិសនី និងផលិតផលចិនគ្រប់ប្រភេទ ហើយគោលនយោបាយនេះស្របគ្នានឹងគោលនយោបាយរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់ប្រកាសថា នឹងដំឡើងពន្ធខ្ពស់សម្រាប់ផលិតផលគ្រប់ប្រភេទនាំចូលពីចិន ។ តើចិននឹងឆ្លើយតបថាម៉េចវិញ ពេលអាមេរិកប្រកាសដំឡើងពន្ធផលិតផលបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZpMLKS1ueEfldbgvHNx7i_XXLiBr4IIo_AAj1-tq103djepbZSCxBBw-MEMnvCWpjLSeBBhI1jP3oQZUidAzgfwHCe_J5hpLZ-k5VOg4viZH75f-8KPGndePp35GjIAvMbvmSgseUptYkSOkzgK0QD-2dIEX7czbsVXJZu4KhY7JSeAAw9CIh2AB35A/s800/photo_2024-05-11_09-35-50.jpg

សារព័ត៌មានរ៉យទ័របានរាយការណ៍យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិក២រូបមិនបញ្ចេញឈ្មោះថា លោក ចូ បៃដិន គ្រោងដំឡើងពន្ធលើផលិតផលចិននៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ រួមទាំងរថយន្តអគ្គិសនី, Semiconductor និងបន្ទះសូឡា ខណៈភាពតានតឹងរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅតែកើនឡើងជាបន្តបន្ទាប់ ។ មន្ត្រីរដ្ឋាភិបាលទាំង២រូបសន្និដ្ឋានថា ប្រធានាធិបតីអាមេរិកនឹងប្រកាសពីការដំឡើងពន្ធជាផ្លូវការនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT2LgTI1y3_YAGSbTQ-WEg-Jrd1Xuo4Fyic_lkk4Chhyphenhyphenovqjt1NaYlhAiih9RoUR0pBQytZPW_qch2b5x1u4guJvXMXTr0uR42NFlYnTbP-8BC1uy7hlb5VPfJVADA2Wc8gU0Ak_CE5blNbQpkgokpYRfsuYCtOFTaHYn0uQx-NDlE8CW9x71amIJRYA0/s2000/-1x-1%20(1).jpg

ប្រភពព័ត៌មានឱ្យដឹងថា ចំណុចលម្អិតពាក់ព័ន្ធនឹងការប្រមូលពន្ធនេះពុំទាន់ច្បាស់លាស់ទេ ប៉ុន្តែអាមេរិកនឹងផ្តោតលើការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងសន្តិសុខជាតិ ។ លោក ចូ បៃដិន បានស្វែងរកវិធីដើម្បីឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិក សម័យកាលទី២ ទើបលោកចេញគោលនយោបាយដើម្បីទទួលបានសំឡេងគាំទ្រ ឬទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZPIGKTk0myvT-TmMiKNWoD9xo6bY5YKK-0EGt9ch4FItVy4tmppKHccLDz0mfZNp0kyvQGJR6uDKiz6QYhKfvNbMPTLt0QyeorgV0aJmMdVGxdOvCkQB4twigf5PurWSNriRPiJ63Y0KDrRiCamRXyqvobFCMn34o6Jzum1ckSdyB9ZadZTaLk0CJRM/s929/107270084-1689145915430-gettyimages-1382639241-cfoto-suzhoupo230701_npLy5.jpeg

ទោះយ៉ាងណា គោលនយោបាយនេះអាចធ្វើឱ្យចិនសងសឹកវិញ ខណៈទំនាក់ទំនងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរតានតឹងកាន់តែខ្លាំងឡើង ។ មុននេះ ពេលលោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតីអាមេរិក លោកក៏បានប្រកាសដំឡើងពន្ធខ្ពស់លើផលិតផលចិនផងដែរ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ រហូតធ្វើឱ្យចិនសងសឹកវិញ ដោយការហាមឃាត់ផលិតផលអាមេរិក ។

លោក ចូ បៃដិន បាននិយាយជាច្រើនលើកថា អាមេរិកពុំចង់ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយចិនទេ ហើយអាមេរិកចង់ប្រកួតប្រជែងដោយយុត្តិធម៌ច្រើនជាងជម្លោះ ។ កាលពីឆ្នាំ២០២២ លោក ចូ បៃដិន បានត្រួតពិនិត្យគោលនយោបាយសម័យលោក ដូណាល់ ត្រាំ ហើយនៅឆ្នាំ២០២៣ លោកក៏បានអំពាវនាវឱ្យដំឡើងពន្ធផលិតផលដែករបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuZNExcsdqWQAqJAsahlKKJSvLuzhrkAbFyxC7O_O3QiuMI7nz8jP_GVLWPPRatKoML4enRUz9cQ7TMbCh76NvHDjvmrt68_5hzV0FWXI7GoWOXDKcjN8kD9fqjcc918G_mhjxELVJVCNHQaZxccgVda0Vo1OxLeZg5I6v-BNh_0tapCJLCOV991o5M4k/s1480/gettyimages-1233711287.jpg

លោក ចូ បៃដិន បានបញ្ជាឱ្យស៊ើបអង្កេតពីដំណើរការអាជីវកម្មរបស់ចិន ដូចជា ៖ ផ្នែកផលិតនាវា, ការបើកបរនាវា និង Logistics ដើម្បីដំឡើងពន្ធបន្ថែមទៀត ។ លើសពីនេះ ក្រុមការងាររបស់លោក ចូ បៃដិន បានដាក់សម្ពាធប្រទេសម៉ិកស៊ិកផងដែរ មិនឱ្យទទួលផលិតផលដែករបស់ចិន និងបញ្ជូនមកអាមេរិក ។ រីឯចិននិយាយថា ការដំឡើងពន្ធ និងការរារាំងពាណិជ្ជកម្មនឹងផ្តល់គុណវិបត្តិដល់ផ្នែកផលិត និងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ៕

ជាមេរៀនមួយដល់លោកគ្រូ អ្នកគ្រូ កូនសិស្សបានប្រាប់ហើយ តែគ្រូនៅតែមិនជឿថា គេមិនអាចធ្វើរឿងណឹងទេ លទ្ធផលចុងក្រោយមានតែការសោកសៅ

0

ប្រទេសចិន ៖ ហេតុការណ៍គួរឱ្យសោកសៅមួយបានកើតឡើង នៅពេលមហាជនបានស្តាប់ឮការរៀបរាប់របស់គ្រួសារ និងសាច់ញាតិអ្នកស្លា.ប់ ហើយមហាជនបន្ទោសថា គ្រូបង្រៀនពុំគួរអនុវត្តវិន័យតឹងរ៉ឹងលើសិស្សខ្លាំងពេកទេ ជាពិសេស សិស្សមានសុខភាពខ្សោយ ឬមានជំងឺប្រចាំកាយ គ្រូគួរតែយោគយល់ ។ ការបញ្ជា ឬបង្ខំឱ្យធ្វើអ្វីមួយធ្ងន់ធ្ងរពេក ដោយពុំស្តាប់ហេតុផលសិស្ស ចុងក្រោយ វានឹងក្លាយជាវប្បដិសារី និងគ្មានការទទួលខុសត្រូវ ហើយអ្នកដែលកើតទុក្ខបំផុត គឺក្រុមគ្រួសារអ្នកស្លា.ប់ ។

គ្រួសារ និងសាច់ញាតិរបស់និស្សិតពេទ្យ ឆ្នាំទី១ រៀននៅសាលាពេទ្យក្នុងខេត្តជីលីន និយាយថា ក្មួយស្រីរបស់ពួកគេបានស្លាប់ ក្រោយពីគ្រូបង្រៀនបង្ខំឱ្យនាងហាត់ប្រាណរាល់ថ្ងៃ បើទោះជាដឹងថា នាងមានជំងឺក្តី ។ នាងឈ្មោះ ចាវ មានជំងឺបេះដូងតាំងពីកំណើត ហើយពេលនាងចូលរៀននៅសាលាពេទ្យដំបូង នាងបានយកឯកសារមកឱ្យសាលាដើម្បីបញ្ជាក់ថា នាងមានជំងឺពិតប្រាកដមែន ហើយនាងបានទទួលការលើកលែងពីសាលាមិនឱ្យចូលរួមហាត់ប្រាណជាមួយមិត្តភក្តិ និងពុំចាំបាច់ចូលរួមសកម្មភាពផ្សេងទៀតដែលត្រូវបញ្ចេញកម្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijqpMIGQ8JCtNwmpe8VPJlnIqLduIhy1jalt1mm9oCx4LwwBT_qfD7UxtyWpzGlgisXlcKMgNgwWviAs9rkeMsriOmqaNWi8OIpiZ41uPLQcaUJRYs4sN27N-4wJsWH5WumujZeLjvAkH55ZhXyJhYxXz9shiYV1V4q4xm55h2I1G_oZzDSgbNpgdg_H0/s800/438304755_928984835690017_5201957460317296622_n.jpg

ប៉ុន្តែគ្រូបង្រៀនរបស់នាង បែរជាមិនជឿថា នាងមានជំងឺក្នុងខ្លួន ហើយគ្រូក៏បង្ខំឱ្យនាងរត់ហាត់ប្រាណរហូតដល់នាងដួលសន្លប់បាត់ស្មារតី ។ ក្រោយមក ខាងសាលាក៏បញ្ជូននាងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែនាងបានស្លាប់ក្នុងរយៈពេល២ថ្ងៃបន្ទាប់ ។

អ៊ំស្រីរបស់និស្សិតពេទ្យជឿថា គ្រូបង្រៀនមានបំណងធ្វើបាបក្មួយស្រីរបស់គាត់ ។ គ្រូអាចមិនពេញចិត្ត ព្រោះក្នុងថ្ងៃបុណ្យឆេងម៉េងកន្លងមក គ្រូបានឱ្យក្មួយស្រីគាត់ទិញត្រីនៅរស់ ធ្វើជាកាដូឱ្យភរិយារបស់ខ្លួន ។ ប៉ុន្តែដោយសារមានបញ្ហាពេលដឹកជញ្ជូន ត្រីទាំងនេះបានងាប់អស់ពេលបញ្ជូនទៅដល់ផ្ទះគ្រូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzJzo9Jy3VzmnfFmHi1SK6-AmT9h0i7ypbmXamQ0MMoMhNtILqGnyxlzdw4dWMjHz_RCtuW7NvTFb8hzIAOQAZiTHv52VV63HqrdlCopJDVp2T5mYhYn9jdr1cmEGVhTBlx0_ysVf7ydrgrw22LuJGf3a0epOwqaU3dVfAiBQVU5mDHlRHGVXecUwMyI/s800/440405011_928984825690018_7721151147269573681_n.jpg

អ៊ំស្រីនិយាយថា ៖ «គ្រូខឹងនឹងក្មួយស្រីខ្ញុំយ៉ាងខ្លាំង ពេលត្រីងាប់អស់បែបនេះ ។ គ្រូនិយាយថា ឯកសារដែលបញ្ជាក់ថា ក្មួយស្រីខ្ញុំមានជំងឺបេះដូងនេះជាឯកសារក្លែងក្លាយ ទើបគ្រូបញ្ជាឱ្យក្មួយស្រីរត់ហាត់ប្រាណរាល់ថ្ងៃ ហើយគ្រូក៏ដកតួនាទីជាប្រធានថ្នាក់ពីក្មួយស្រីផងដែរ» ។

លើសពីនេះ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ជាថ្ងៃដែលក្មួយស្រីគាត់សន្លប់ក្រោយពីរត់ហាត់ប្រាណរួច គ្រូរូបនេះបានហាមនិស្សិតផ្សេងទៀតមិនឱ្យចូលជិតក្មួយស្រីរបស់គាត់ទេ ហើយក៏ពុំព្រមទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ដែរ បែរជាទាក់ទងទៅកាន់ផ្នែកគ្រប់គ្រងសាលាទៅវិញ ។ មិត្តរួមថ្នាក់ម្នាក់និយាយថា ៖ «បើយើងព្យាយាមជួយនាងទាន់ពេលវេលាពីដំបូង នាងនឹងមិនបែបនេះទេ តែគ្រូមិនព្រមឱ្យយើងចូលទៅជិតនាងឡើយ» ។

ក្រោយកើតហេតុ អ្នកតំណាងសាលាពេទ្យនិយាយថា និស្សិតស្រីឈ្មោះ ចាវ បានស្លាប់ដោយសារជំងឺបេះដូង ប៉ុន្តែពុំបានបញ្ជាក់ពីបញ្ហាលម្អិតដែលបានកើតឡើងទេ គ្រាន់តែនិយាយថា សាលានឹងសហការជាមួយសមត្ថកិច្ចដើម្បីស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ៕

កីឡារករប្រដាល់ជប៉ុន Kozo Fujinaga ទោះមិនឈ្នះក្នុងការប្រកួត តែឈ្នះនូវក្នុងដួងចិត្តប្រជាជនជនកម្ពុជាទូទាំងប្រទេស!

0

កម្មវិធីប្រដាល់មិត្តភាពកម្ពុជា-ជប៉ុនដ៏កក្រើកកាលពីរាត្រីយប់មិញនេះ ដែលបានបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិការជួយដល់កុមារកំព្រានៅកម្ពុជា បាននឹងកំពុងអន្រួនបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប ជាពិសេសគឺទៅលើកីឡាករជនជាតិជប៉ុនមួយរូប។

នារាត្រីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៤នេះ ការប្រកួតប្រដាល់សប្បុរសធម៌មិត្តភាពកម្ពុជា ជប៉ុន ដើម្បីគៀងគរថរិការជួយដល់កុមារកំព្រាកម្ពុជា ដែលមានចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CNC និង Page CBS Sports ។ តាមរយៈកម្មវិធី ក៏បានលេចនូវវត្តមានទាំងកីឡាករកម្ពុជានិងជប៉ុន ក្នុងនោះកីឡាករដែលទទួលបាននូវភាពលេចធ្លោ ព្រមជាមួយនឹងការអាណិតអាសូរនិងការស្ងើចសរសើរខ្លាំងបំផុត គឺ កីឡាករជប៉ុន Kozo Fujinaga។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJkva4PJOn2B1TnXPPgCUml9Nl0hwfO8-Al251JytEn4qy3xL52V-Sci0LJBXA1zDfCYyPEpMr8rYb8vUqPGx_GqIfemZKwHb_KLCik32jZbMnTHB-XOIi4djlF9Aain6D_rrhBmREE9BZWNf4ZBJ3M8sTzphLokn5Q8he-y3yl4_xnivraq-kU37630Q/s1280/photo_2024-05-11_10-25-28.jpg

លោក Kozo Fujinaga ជាកីឡាករជនជាតិជប៉ុន មានវ័យរហូតដល់ទៅ៦១ ឆ្នាំហើយ ហេតុតែទឹកចិត្តស្រលាញ់វិស័យប្រដាល់ ពោរពេញទៅដោយចិត្តសប្បុរស បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ឡើងសង្វៀនប្រកួតនៅក្នុងកម្មវិធីនេះមិនយកថ្លៃខ្លួនសូម្បីតែមួយរៀល។ នៅក្នុងការប្រកួតគាត់គឺស្ថិតនៅក្នុងបង្គោលក្រហម ដែលត្រូវប្រកួតជាមួយនឹងបង្គោលខៀវ ជាកីឡាករជនជាតិជប៉ុនដូចគ្នាដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCmzfNjKifFDNHEaJPIcM6MLsT5f-sXUmWsb14p4w7ULNNI_q4DWP3mXbzlOZmSvjz49GXoDaSulevepY6Q5y9wMXysy4VypYQwzAoL5tZZbDvcfQBGZ6J6ArSI-1JL7Z6b_vKu8y4YhqCJ2cGHkruMh_mYbFCnSlg6Lnpy2a4YbpWRv8je_YAXl-IMyI/s1280/photo_2024-05-11_10-25-30.jpg

នៅក្នុងការប្រកួត លោក Kozo Fujinaga ក៏ត្រូវបានគូរបដិបរ ទាំងដាល់ ទាត់ ធាក់ គ្រវីគ្រវាត់ យ៉ាងណាក៏ដោយក៏មិនព្រមចុះចាញ់ ស៊ូរហូតដល់ទីបញ្ចប់ទាំង៣ទឹក។ ទោះជាយ៉ាងណា គាត់មិនបានឈ្នះនៅក្នុងការប្រកួតទេ ប៉ុន្តែគាត់បានជាប់ជា MVP កីឡាករដែលធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៍សប្បុរសធម៌លើកនេះតំណាងឲ្យជប៉ុន ជាមួយនឹងរង្វាន់ជាទឹកប្រាក់ ៥០ម៉ឺនយេន (ជាង១៣លានរៀល)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLVj6-lMnubjwfaDZGm6e1crYhyphenhyphenVLwMwU48xSAjoIBw7jgo2GYkuO4zk6e_XPhffm6AlG-m4uk0qNtBkoD4vAQZiO4N1XrBzyHFSt4_K9dLZHP6SEI3zNFuPRnTJsiQYnNtgoOVtdbfg2VyowYetlAoHUAYELWUi46OFCoiRbVYl8QoWnm57-NydsXtg0/s1280/photo_2024-05-11_10-25-35.jpg

គួរបញ្ជាក់ថា កម្មវិធីកីឡាប្រដាល់សប្បុរសធម៌ កម្ពុជា-ជប៉ុនលើកនេះ ត្រូវបានបង្កើតឡើងនៅក្នុងគោលបំណងរៃអង្គាសថវិការជួយដល់កុមារកំព្រាកម្ពុជា។ តាមរយៈកម្មវិធី ចំពោះកីឡាករជប៉ុនទាំងអស់គឺបានស្ម័គ្រចិត្តមកប្រកួតដោយមិនយកថវិកាតម្លៃខ្លួនសូម្បីតែមួយរៀលនោះទេ។ បន្ថែមពីនេះ ក្រៅតែជាកម្មវិធីសប្បុរសជួយដល់កុមារកំព្រានៅកម្ពុជា កម្មវិធីលើកនេះក៏ជាការរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជានិងជប៉ុន រវាងប្រជាជននិងប្រជាជនទាំង២ប្រទេស ប្រកបដោយស្មាមញញឹមនិងភាពសុខដុមរមនាផងដែរ៕

អ្នកឧកញ្ញ៉ាម្នាក់ទៀត ទទួលបានគោរមងារជា “លោកអ្នកឧកញ៉ា”

0

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា ទ្រី ភាព ជា “លោកអ្នកឧកញ៉ា” នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៤០ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidvg5aivZZ_SqRzGhmtYQOPID6vkka5QE0_ceIjpx9raoifxCZcP50pWpITIJHOlp4zRUuJjIXtEAvRwRUEzqVg_4_dLyjPOnqAeIUIeFu_jzeKs8GVRg81YoH1aUTjShYCzHeUnchs9QtyB-G0bUaZ7aNKt_c15zNEu1ChwOhe2KlUAdPJRoMEIysdkE/s1280/125340-6.jpg

នៅក្នុងថ្នាក់គោរមងារជា “ឧកញ៉ា” បានបែងចែកជា៣ថ្នាក់ដោយក្នុងនោះរួមមាន៖ឧកញ៉ា,អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។

ក្នុងចំណោម៣នេះ លោកអ្នកឧកញ៉ា គឺជាគោរមងារថ្នាក់ខ្ពស់បំផុតលើសគេ ហើយបច្ចុប្បន្នអ្នកទទួលបានងារនេះមិនមានច្រើននោះទេ។

គួរបញ្ជាក់ផងដែរថា “លោកអ្នកឧកញ៉ា” ទ្រី ភាព មានតួនាទីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើ “ទេសរដ្ឋមន្ត្រី” ហើយក៏ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ នៃគណបក្សប្រជាជនផងដែរ៕

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAV0iVoyOyWDpFRuSgj13_EsDgxHEdVqbafooqJSE0A8cLfFndThxTzHEfNil18HJOlmGRi08SvZwZ5HF33Ta3nvEIac02f4hLH5RBqHsbmN85WJe4gXfwQXEtaJIrigwDQRveiFVxgqPd6X-EiBYmE8jfawC1QNl7od6O_3jbiQuMAguMCP1TxTj34kw/s1024/441416659_856684646501877_4746315278916464216_n-724x1024.jpg

ស្របពេលសេដ្ឋកិច្ចកំពុងធ្លាក់ដុនដាបខ្លាំង! ប្រទេសធំៗទាំងនេះ បញ្ជាទិញមាសបម្រុងទុកទាំងតោនៗ

0

យោងតាមទិន្នន័យចុងក្រោយបំផុតពីក្រុមប្រឹក្សាមាសពិភពលោក (WGC)បានឲ្យដឹងថា ធនាគារកណ្តាលពិភពលោកបាននឹងកំពុងបន្តបង្កើនការកាន់កាប់មាសយ៉ាងខ្លាំងបំផុតក្នុងអំឡុងខែមីនា។ កំពូលអ្នកទិញមាសធំៗក្នុងអំឡុងខែមីនានេះមកពីប្រទេសទាំងបី គឺ ប្រទេសទួរគី ឥណ្ឌា និងចិន ខណៈដែលអ្នកលក់មាសធំជាងគេគឺ ប្រទេសអ៊ូសបេគីស្ថាន ថៃ ហ្ស៊កដានី និងអាល្លឺម៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV4rMv1k3ue2nACPk7IP6p-qISjIoWPO8m0PLiU4bQISSdzxQos9klp1u9ZRNnMPgdtyrPXZIWl4OgFB1yG3OL_dDg6ouMM9HK4ofDWX3SS0mypwc4IxvCOlYj05eoHoebPGT7_0mmL73ME5vP6KNZ3qpT6bGoT1Oj9VNustQs5f8SFivoKGgy6cLhNcM/s1920/107370056-1707285383185-gettyimages-1868371082-THAILAND_GOLD.jpeg

ប្រទេសចិនបានបញ្ជាទិញមាសប្រមាណ ៥ តោនក្នុងអំឡុងខែមីនា ខណៈការទិញមាសក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ របស់ប្រទេសនេះបានជាង ២៧ តោនឯណ្ណោះ។ បច្ចុប្បន្ន ធនាគារចិនបាននឹងកំពុងកាន់កាប់ទុនបម្រុងមាសជាផ្លូវការសរុបរហូតដល់ប្រមាណ ២.២៦២ តោន។ ទោះជាយ៉ាងណា ការកាន់កាប់មាសពិតប្រាកដរបស់ប្រទេសចិនអាចខ្ពស់ជាងទិន្នន័យផ្លូវការ ដោយមានអ្នកវិភាគជាច្រើនបានប៉ាន់ប្រមាណថាមាសក្នុងប្រទេសនេះ អាចឈានដល់រាប់ពាន់តោន ដែលលើសពីនេះទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLQUvsoxCxAsXOL1O589KwUgBhGw6e7ezuzfZctIYiIyICiAwiP_gIlk9oUMV_h6woSlMEnr09dHOBmbfDu5oNZjgoPhNeBtgevnTv2jTUBsxV6fu8nG-Jq4ZtuluM_7NYhCOaUkVA82KFzaTO_ioOZ4fQ_45bqFe4JnFR3j5DminQ2jVthEtaV8AVK3Y/s1200/AQUYN7305-1715236806-6353-1715236808.jpg

ចំណែកធនាគារកណ្តាលឥណ្ឌា កាលពីអំឡុងខែមីនា ក៏បានបន្ថែមមាសចំនួន ៥ តោនទៅក្នុងទុនបំរុងរបស់ខ្លួនដែរ ខណៈការបញ្ជាទិញមាសចាប់ពីដើមឆ្នាំ២០២៤មកដល់ពេលនេះបានជាង ១៨ តោន ។ បច្ចុប្បន្ន ការកាន់កាប់មាសសរុបក្នុងប្រទេសនេះ ត្រូវបានគេប៉ាន់ស្មានថាមានរហូតដល់ទៅ ៨៨២ តោន។ ការទិញមាសរបស់ប្រទេសឥណ្ឌាត្រូវបានជំរុញដោយហេតុផលនយោបាយ និងសេដ្ឋកិច្ច ដូចជាការធ្លាក់ចុះនៃ “ភាពជឿជាក់” នៃប្រាក់ដុល្លារអាមេរិក និង “ការធ្លាក់ចុះយ៉ាងខ្លាំង” នៃទំនុកចិត្តលើទ្រព្យសម្បត្តិប្រាក់ដុល្លារអាមេរិក។ ហេតុផលផ្សេងទៀតសម្រាប់ការវិនិយោគលើមាសរួមមានការកើនឡើង ដោយសារតែការប្រែប្រួលនៅក្នុងទីផ្សារប្តូរប្រាក់ ការកើនឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងបង្កើនទំនុកចិត្តលើផ្នែកសេដ្ឋកិច្ច តាមរយៈទ្រព្យសម្បត្តិបម្រុងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_HrUwqG3IWBm9TmAB2dOyPWiNiw9P8epBrzxii2qZG18wYjkNFbI_n22zwktfO8UXwwDUpfXvqxkwQvf63sl55eDWCUipB5a1u7tRzfD426wvQQKK4gX5Vjh4vuBq1BeiPKckGVjsgC8HcsO1codYyRx5kZK8z-gbJaSjP_qDnHjDmhYSTy48rzfKmnE/s1249/f0k02vfb1k80thfpn.jpg

ធនាគារកណ្តាលនៃប្រទេសទួរគីបានបង្កើនទុនបម្រុងមាសរបស់ខ្លួនចំនួន ១៤ តោនក្នុងខែមីនា ខណៈការទិញមាសតាំងពីដើមឆ្នាំមកទល់នឹងពេលនេះ បានប្រមាណ ៣០ តោន។ ទុនបម្រុងមាសសរុបក្នុងប្រទេសនេះបច្ចុប្បន្ន មានប្រមាណ ៥៤០ តោន។

រីឯប្រទេសធំៗមួយចំនួនទៀតដែលបានបញ្ជាទិញមាសក្នុងខែមីនាដែររួមមាន: សិង្ហបុរី៖ ៤ តោន, រុស្ស៊ី៖ ៣ តោន ,ប៉ូឡូញ៖ ១ តោន , សាធារណរដ្ឋឆេក៖ ១ តោន ,សាធារណរដ្ឋ Kyrgyz: ១ តោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKU9k2FebsutsErQDdQ32ZORGWJ5I1ceP6K0brs4eihd88yivh5rOVvFDEbqLdniQda4NH3qeu8ZNEEimz7W_IhpBzcb5aVQA_Q5o9SFph4KVTTVBzZhsRtvhNX_jKXVpNNvcJjCfGaa6b8AliLXriV0E4dfyrNXAeaaVoT__7ogQ20AKCbu0UIYgw97M/s750/unnamed.jpg

គួរបញ្ជាក់ថា ការកើនឡើងខ្លាំងបំផុតនៃការទិញមាសដោយធនាគារកណ្តាលនៃប្រទេសធំៗទាំងនេះ គឺឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់លើហាងឆេងមាសកំពុងបន្តមានទីផ្សារ បើទោះបីជាមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចក្តី។ មាសត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពយូរអង្វែង ជាពិសេសក្នុងអំឡុងពេលនៃការប្រែប្រួលទីផ្សារ និងសម្ពាធអតិផរណា៕

មហច្ឆិតាធំមែន! ថៃគ្រោងស្នើជាម្ចាស់ផ្ទះរៀបចំទិវាដ៏ធំមួយកក្រើកទូទាំងទ្វីប រំពឹងរកចំណូលបានខ្ទង់ ៣០លានដុល្លារ

0

ដើម្បីជំរុញ Soft Power និងកំណើនសេដ្ឋកិច្ចជាតិ ប្រទេសថៃគ្រោងនឹងបញ្ជូនឈ្មោះជាបេក្ខភាព ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតពិភពលោកនៃអ្នកស្រលាញ់ភេទដូចគ្នា» ដំបូងគេនៅអាស៊ី ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI9nA96w1tLq7dQqG-UazWw2ChTvAh346kBEdPa5_KpCtW1K9FeGn2z5WC1CTjfwj3hUPbDK3OixpKPlreVnoz-owKdTnuKzOvsXxA4l_kOBZqwy-7k0SsHxqfLeixB9kmW6T_vWC2JOg24NGKXRZLT6qVFZDxIV1sMlvID7_T_H-Joq_cOTbKDeR-Cv0/s4500/-1x-1.jpg

យោងតាមកាសែត Bangkok Post កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំាំ២០២៤នេះ លោក Harisuda Boonyawat ប្រធាននាយកដ្ឋាមហោស្រពមេហ្គានៃការិយាល័យសន្និបាតនិងពិព័រណ៍ថៃ (TCEB) បានគូសបញ្ជាក់ថា ប្រទេសថៃនឹងដាក់សំណើដើម្បីធ្វើជាម្ចាស់ផ្ទះ «មហាសន្និបាតពិភពលោកនៃអ្នកស្រលាញ់ភេទដូចគ្នា» ដែលគេហៅថា InterPride World Conference ឆ្នាំ ២០២៥ ជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ដើម្បីលើកកម្ពស់ចលនា LGBTQ+ និងសមភាពយេនឌ័រទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgMfYrMge6alrBU_QYnrUCZUoeaOVqKSS04lzgVLXDOeLFx8iGXk1iP-HASmbtjKW52b_27quiwQcBEI-_OT5T18q_n_YNOY3DQ8f_o05Z3Bb9lXwQ66nTG-5CZ4x93aRDBowF9QRoSDig2zLAHepXekxUbHISH0y6GzcYzBNLWWgVQkXXaE4fd64Lht4/s5955/YN2XUNWWUZIF3GSPERTMN73BBI.jpg

មហាសន្និបាត World InterPride ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨២ មកម្លេះ គិតមកទល់ពេលនេះគឺប្រារព្ធបានចំនួន ៤១ ដងហើយនៅក្នុងអឺរ៉ុបនិងអាមេរិកខាងជើង ប៉ុន្តែមិនដែលមានប្រារព្ធនៅអាស៊ីទេ។ អាជ្ញាធរថៃរំពឹងថាក្នុងរយៈពេល៥ ថ្ងៃនៃមហាសន្និបាតនេះ នឹងមានអង្គការចំនួនជាង ៦០០ មកពីជាង៤០ ប្រទេសចូលរួម និងរកចំណូលបានយ៉ាងតិចប្រមាណ ១១០០ លានបាត (២៧លានដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFeFIbf4KBiN0p22WvQ6eurKQVrEwLYepeTeM34L6iXEpXIDwknled-KlpMoameSUGnfaB6imnzBEIuVRKNQzU2JJM0Sf0znMCt1B3fFnxeg0X92pCQZoCJ3l4Pr3gNuiK1cizS5JEj_Axo5Y2WeVatlvRlYJlCMyvSHedwFokicpzFWPEDKrK9KK0EXw/s1280/photo_2024-05-11_08-34-20.jpg

លើសពីនេះទៀត ប្រសិនបើប្រទេសថៃត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំអស្ចារ្យលើកនេះ វាគឺសញ្ញាបង្ហាញថាប្រទេសនេះត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗរបស់ពិភពលោកជាបន្តបន្ទាប់ទៀតដូចជា World Pride 2030 ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_XYF31TUVcf7zHrI_V_Vyf79vsJhrhrMb4PdSEvQdaTfhvknjRnxtTXxUNskQXLyWUI-iGCft9KWgmcSwft6zTCU_70195WCckn8v5FE8m1bQn-BbT70NsSOKvq51q6xbvE_NV-Lj6DSyg3RugeONPVfdVTWWypewrQXgvEyhtAQ3DH4CjqfIEB-rug/s1280/photo_2024-05-11_08-35-05.jpg