ផ្ទុះកក្រើកយ៉ាងខ្លាំងក្នុងចង្កោមវិស័យបវរកញ្ញាបន្ទាប់ពីមានការបង្ហោះនូវសំណេរឆ្លើយឆ្លងរវាងបវរកញ្ញាម្នាក់និងគ្រូរបាំបុរាណខ្មែរដែលអត្តចរិតបវរកញ្ញានោះបានប្រើសម្តីក្រអើតក្រទម មិនគោរពគ្រូរបាំខ្មែរ និងបានប្រើសម្តីគំហកដាក់ផលិតករជាចាស់ទុំប្រៀបដូចជាលោកគ្រូម្នាក់។ ក្នុងឆាត បវរកញ្ញានោះបានបញ្ជាក់ថាខ្លួនជាមេដឹកនាំមួយរូបមិនពេញចិត្តការដឹកនាំរបស់ផលិតករដែលចង់ផ្លាស់ប្តូរតួថ្មីដោយបានតាំងខ្លួនថានាងជាបវរកញ្ញាម្នាក់ហេតុអ្វីប្តូរនាងទៅជាតួរងវិញ។ កញ្ញា ថៅ ពេជ្រអម្រិត ដែលបង្ហោះសារឆ្លើយឆ្លងនេះថាបវរកញ្ញាចរិតតួឯកនេះបើសិនជាមិនសូមទោសលោកពូជាផលិតករទេខ្លួននឹងបង្ហាញឈ្មោះឱ្យគេដឹងថាជានរណា។
ស្ថាបនិកនៃក្រុមរបាំអប្សរា ២៥ដួងកញ្ញា ថៅ ពេជ្រអម្រិត បានបង្ហោះសារឆ្លើយឆ្លងទាំងយប់រវាងខ្លួននិងបវរកញ្ញាម្នាក់ដែលមានអត្តចរិតក្រអើតក្រទមប្រើសម្តីមិនពីរោះសមទៅនឹងឈ្មោះថាជាបវរកញ្ញា។ កញ្ញា ពេជ្រ អម្រិត ថាបង្រៀនសិស្សរាប់រយនាក់ ១០ឆ្នាំមកនេះ គឺទើបតែជួបមួយនេះទេទ្រង់ចរិតតួឯកខុសគេ មិនបានឯកមិនធ្វើទេ ហើយមួយម៉ាត់ណាក៏បវរកញ្ញា មួយម៉ាត់ណាក៏បវរកញ្ញា តែមើលចរិតការនិយាយស្តីការងារខ្លួនឯងមិនគោរពហើយនៅមកស្រែកឱ្យគ្រូទៀត។
អ្នកគ្រូរបាំរូបនេះថា បវរកញ្ញាចរិតតួឯកដែលមិនទាន់បង្ហាញថាជានរណានេះមិនបាច់សូមទោសខ្លួនក៏បាន តែបវរកញ្ញានោះត្រូវសូមទោសលោកពូផលិតករដែលនាងគំហកស្រែកដាក់ឱ្យថ្ងៃមុនប្រៀបដូចជាគ្រូនាងអ៊ីចឹងមិនត្រូវធ្វើអត្តចរិតបែបនេះទេបើបវរកញ្ញានោះមិនសូមទោសទេ ខ្លួននាងនឹងបើកឈ្មោះបវរកញ្ញាឱ្យគេដឹងថាបវរកញ្ញាចរិតតួឯកឈ្មោះអ្វី ជាអ្នកណាដោយទុកឱកាសឱ្យសិន។ កញ្ញា ពេជ្រអម្រិតថា ខ្លួនមិនចង់ធ្វើបាប ហើយក៏មិនចង់បិទផ្លូវរកស៊ីរបស់បវរកញ្ញានោះទេ តែខ្លួនរង់ចាំពាក្យសូមទោសរបស់បវរកញ្ញាទៅកាន់លោកពូផលិតករ។.png)
នៅក្នុងសារឆ្លើយឆ្លងបានបង្ហាញថា បវរកញ្ញានោះបានចោទសួរអ្នកគ្រូរបាំថាហេតុអ្វីបានជាផលិតករចង់ដូរតួនាង ដោយអ្នកគ្រូរបាំបានឆ្លើយថា បវរកញ្ញានោះជា BA ប៉ុន្តែមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ខណៈបវរកញ្ញានោះថានាងជាប់ការងារច្រើនមិនចាំអង្គុយតែស៊ែរនោះទេ ហើយអ្នកគ្រូរបាំរូបនេះឱ្យបវរកញ្ញានោះប្រើពាក្យសម្តីឱ្យសមរម្យ ពីរោះជាមួយខ្លួន។ បវរកញ្ញាម្នាក់នោះថាបវរកញ្ញាណាក៏ដូចគ្នាតែហត់ ឈឺ រវល់ គឺនិយាយចឹងហើយ។ បវរកញ្ញានោះនិយាយថានាងដឹងថា កញ្ញា ពេជ្រអម្រិត ជាគ្រូ មេដឹកនាំ ដោយបញ្ជាក់ថានាងក៏ជាមេដឹកនាំមួយរូបដែរ ប៉ុន្តែមិនមែនដឹកនាំរបៀបនេះនោះទេនាងជាបវរកញ្ញាប្តូរតួនាងទៅជាតួរងយ៉ាងមិច និងបានបង្ហាញការខឹងសម្បាររបស់ខ្លួនជាច្រើនទៀត។
ក្រោយពីសារនេះបានចែករំលែកនៅលើបណ្តាញសង្គមទស្សនិកជនបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះអត្តចរិតបវរកញ្ញារូបនេះនិងចង់ដឹងថា បវរកញ្ញាចរិតតួឯកនេះជានរណា ដែលធ្វើឱ្យឈ្មោះបវរញ្ញាត្រូវស្អុយក្រោមស្នាដៃនាងដូចនេះ៕
.png)











