Home ព័ត៌មានអន្តរជាតិ មហច្ឆិតាធំមែន! ថៃគ្រោងស្នើជាម្ចាស់ផ្ទះរៀបចំទិវាដ៏ធំមួយកក្រើកទូទាំងទ្វីប រំពឹងរកចំណូលបានខ្ទង់ ៣០លានដុល្លារ

មហច្ឆិតាធំមែន! ថៃគ្រោងស្នើជាម្ចាស់ផ្ទះរៀបចំទិវាដ៏ធំមួយកក្រើកទូទាំងទ្វីប រំពឹងរកចំណូលបានខ្ទង់ ៣០លានដុល្លារ

30
0

ដើម្បីជំរុញ Soft Power និងកំណើនសេដ្ឋកិច្ចជាតិ ប្រទេសថៃគ្រោងនឹងបញ្ជូនឈ្មោះជាបេក្ខភាព ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំ «មហាសន្និបាតពិភពលោកនៃអ្នកស្រលាញ់ភេទដូចគ្នា» ដំបូងគេនៅអាស៊ី ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI9nA96w1tLq7dQqG-UazWw2ChTvAh346kBEdPa5_KpCtW1K9FeGn2z5WC1CTjfwj3hUPbDK3OixpKPlreVnoz-owKdTnuKzOvsXxA4l_kOBZqwy-7k0SsHxqfLeixB9kmW6T_vWC2JOg24NGKXRZLT6qVFZDxIV1sMlvID7_T_H-Joq_cOTbKDeR-Cv0/s4500/-1x-1.jpg

យោងតាមកាសែត Bangkok Post កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំាំ២០២៤នេះ លោក Harisuda Boonyawat ប្រធាននាយកដ្ឋាមហោស្រពមេហ្គានៃការិយាល័យសន្និបាតនិងពិព័រណ៍ថៃ (TCEB) បានគូសបញ្ជាក់ថា ប្រទេសថៃនឹងដាក់សំណើដើម្បីធ្វើជាម្ចាស់ផ្ទះ «មហាសន្និបាតពិភពលោកនៃអ្នកស្រលាញ់ភេទដូចគ្នា» ដែលគេហៅថា InterPride World Conference ឆ្នាំ ២០២៥ ជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ដើម្បីលើកកម្ពស់ចលនា LGBTQ+ និងសមភាពយេនឌ័រទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgMfYrMge6alrBU_QYnrUCZUoeaOVqKSS04lzgVLXDOeLFx8iGXk1iP-HASmbtjKW52b_27quiwQcBEI-_OT5T18q_n_YNOY3DQ8f_o05Z3Bb9lXwQ66nTG-5CZ4x93aRDBowF9QRoSDig2zLAHepXekxUbHISH0y6GzcYzBNLWWgVQkXXaE4fd64Lht4/s5955/YN2XUNWWUZIF3GSPERTMN73BBI.jpg

មហាសន្និបាត World InterPride ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨២ មកម្លេះ គិតមកទល់ពេលនេះគឺប្រារព្ធបានចំនួន ៤១ ដងហើយនៅក្នុងអឺរ៉ុបនិងអាមេរិកខាងជើង ប៉ុន្តែមិនដែលមានប្រារព្ធនៅអាស៊ីទេ។ អាជ្ញាធរថៃរំពឹងថាក្នុងរយៈពេល៥ ថ្ងៃនៃមហាសន្និបាតនេះ នឹងមានអង្គការចំនួនជាង ៦០០ មកពីជាង៤០ ប្រទេសចូលរួម និងរកចំណូលបានយ៉ាងតិចប្រមាណ ១១០០ លានបាត (២៧លានដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFeFIbf4KBiN0p22WvQ6eurKQVrEwLYepeTeM34L6iXEpXIDwknled-KlpMoameSUGnfaB6imnzBEIuVRKNQzU2JJM0Sf0znMCt1B3fFnxeg0X92pCQZoCJ3l4Pr3gNuiK1cizS5JEj_Axo5Y2WeVatlvRlYJlCMyvSHedwFokicpzFWPEDKrK9KK0EXw/s1280/photo_2024-05-11_08-34-20.jpg

លើសពីនេះទៀត ប្រសិនបើប្រទេសថៃត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏ធំអស្ចារ្យលើកនេះ វាគឺសញ្ញាបង្ហាញថាប្រទេសនេះត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗរបស់ពិភពលោកជាបន្តបន្ទាប់ទៀតដូចជា World Pride 2030 ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_XYF31TUVcf7zHrI_V_Vyf79vsJhrhrMb4PdSEvQdaTfhvknjRnxtTXxUNskQXLyWUI-iGCft9KWgmcSwft6zTCU_70195WCckn8v5FE8m1bQn-BbT70NsSOKvq51q6xbvE_NV-Lj6DSyg3RugeONPVfdVTWWypewrQXgvEyhtAQ3DH4CjqfIEB-rug/s1280/photo_2024-05-11_08-35-05.jpg