Home Blog Page 1088

កម្ពុជាជាប់ចំណាត់ថ្នាក់ទី ៧ ជាប្រទេសនាំចេញអង្ករធំជាងគេលើពិភពលោកក្នុង ២០២៤

0

យោងតាម Statista ដែលជាគេហទំព័ររបស់អាល្លឺម៉ង់មានជំនាញក្នុងការប្រមូលទិន្នន័យតាមរយៈការស្ទង់មតិ និងការវិភាគក៏ដូចជាការពិនិត្យជាក់ស្តែង បានឱ្យដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេសនាំចេញអង្ករកំពូលទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤។ ក្នុងនោះប្រទេសឥណ្ឌាស្ថិតនៅចំណាត់ថ្នាក់ទី១ ជាអ្នកនាំចេញអង្ករធំជាងគេលើលោកដែលមានចំនួន ១៦,៥ លានតោនគិតត្រឹមឆ្នាំ ២០២៣/២០២៤។ ខណៈថៃជាប្រទេសនាំចេញអង្ករធំជាងគេទីពីរដោយមានអង្ករប្រហែល ៨,២ លានតោននៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3IfnkOYME1UgKVjd3Pd02ZDW-96CfFuZNCJuFcZ4faUQnY1g1-WpRaT_Gb8syzyhC-uZIPsb8rXDmwzfmNx6MnzU8sWHaO4f27AcMNqKAugW9cafQnUSbeMjUAQXxhVwU03IGVXa0POCWyww8WpfK_VGyMC-_c7KD4Wh30-A7AMeHZFrrrfS6d7F3B8A/s990/cambodia-rice-export.jpg

រីឯចំណាត់ថ្នាក់ទី ៣ វិញបានទៅលើប្រទេសវៀតណាមដែលជាអ្នកនាំចេញអង្ករ ៧,៦ លានតោន តាមពីក្រោយដោយប៉ាគីស្ថាន ៥ លានតោនជាប់ចំណាត់ថ្នាក់ទី៤, សហរដ្ឋអាមេរិក ២,៦ លានតោន, ចិន ២,២ លានតោន ជាប់ចំណាត់ថ្នាក់ទី៥ និង ៦ រៀងគ្នា។ ខណៈចំណាត់ថ្នាក់ទី ៧ បានទៅលើប្រទេសកម្ពុជាជាអ្នកនាំចេញអង្ករ ១,៩ លានតោននៅទូទាំងពិភពលោកគិតត្រឹមឆ្នាំ ២០២៣/២០២៤។ រីឯចំណាត់ថ្នាក់បន្ទាប់បានទៅលើប្រទេសភូមា (១,៨ លានតោន), ប្រេស៊ីល (១,៣ លានតោន) និងប្រទេសអ៊ុយរូហ្គាយ (៩៥០ លានតោន) ជាប់ចំណាត់ថ្នាក់ទី ៨,៩,និង ១០ រៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWPAVa5pPzxLmfAf-2JMuCLFZm27nMYaVMhA_lVALJvD5CMUFYOtFG_zJKBdf7FnredjsKBV_0y2SNxGJdLgcYyQ1ELyZb39pnRB9b53_pvSz8SgIYTKnkp8gBQB10w_0ky4w2KcLelHlDlStDvUJKI2NkaIDlxqSGzOys4vvjYWW9Ob2bhHbuJMgr00c/s696/rice-loading10738-696x408-1.jpg

បើយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាបានឃើញការនាំចេញអង្កររបស់ខ្លួនកើនឡើងជាង ២០ ភាគរយក្នុងអំឡុងខែដំបូងនៃឆ្នាំ ២០២៤។ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ប្រទេសនេះក៏បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានទីម័រខាងកើតចំនួន ១១ ៩៩៩ តោន ដែលមានតម្លៃ ៨,៣០ លានដុល្លារ។ បន្ថែមពីនេះ កម្ពុជាក៏បាននាំចេញអង្ករចំនួន ៥,១៧១ តោន មានតម្លៃ ២,៩៣ លានដុល្លារទៅកាន់ប្រទេសចិន ក៏ដូចជាទៅកាន់គោលដៅចំនួន ១៣ ផ្សេងទៀតដូចជា អាហ្រ្វិក មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ដែលសរុបចំនួន ៤.០៤៦ តោន មានតម្លៃ ២,៥៥ លានដុល្លារ។ នេះបានកត់សម្គាល់ការកើនឡើង ២៦ ភាគរយនៃបរិមាណនាំចេញបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8v0s8zfCPRzrDGBQDa2020D508jUwHTyge0DUAiBeGzEpYi0wGpjmLZZalDVOrZWI_E3UlsjL45l-pDfeG8WqQHR5PL73OhueWQMIkxjPvI-XYnqqLANZs0pENpAF7JOxP8eFLjJlQUQMifCl1G2p7IaNGdckopdOFhIKrpchVjNiGdqbrSc81OJtgA/s512/unnamed.jpg

លើសពីនេះអង្ករកម្ពុជាក៏រកឃើញផ្លូវចូលទៅក្នុងប្រទេសអឺរ៉ុបចំនួន ២២ សរុបចំនួន ២៥ ០០៥ តោន ដែលមានតម្លៃសរុប ៨,៨៥ លានដុល្លារផងដែរ។ ដូច្នេះអឺរ៉ុបបានលេចចេញជាទីផ្សារធំជាងគេ ដែលមានចំនួន ៥៤ ភាគរយនៃការនាំចេញអង្ករសរុបរបស់កម្ពុជា។ ដូច្នេះសរុបមកអង្ករចំនួន ៤៦.២២១ តោន ដែលមានតម្លៃ ៣២,៦២ លានដុល្លារ ត្រូវបាននាំចេញតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ ទៅកាន់គោលដៅចំនួន ៤២ ជុំវិញពិភពលោក។ របាយការណ៍ក៏បានគូសបញ្ជាក់ដែរថាប្រទេសនេះក៏បាននាំចេញអង្ករមិនទាន់កិនជិត ៦០ម៉ឺនតោនទៅកាន់ប្រទេសជិតខាង ដែលមានតម្លៃជាង ១៨៤ លានដុល្លារផងដែរ ហើយអង្ករកម្ពុជាដែលពេញនិយមបំផុតទូទាំងពិភពលោកគឺអង្ករផ្កាម្លិះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvaSBrUSQ9Fc_SA9A2wJKZFaF77Y-00paix6isczVE272nL52RS6urA7JGGWJ71m2vDI1ezVlBvGXJCmVaULQeF5JrASWBWPdFSVgA6q_sOLABvWkHKgVXyNntIrUkfbm7r2dD7efclsHDA9OkS6L_4N8TSB2M9tIxU-5rQ6FhuvKhwemtkdYbqYF_dXo/s1000/photo_2024-05-07_11-41-50.jpg

តៃវ៉ាន់ភ័យខ្លា.ច មានគ្រោះធម្មជាតិកើតឡើងម្តងទៀត ពេលបានឃើញសត្វទាំងនេះ

0

តៃវ៉ាន់ ៖ អ្នកលេងបណ្តាញសង្គមតៃវ៉ាន់បានចែកចាយវីដេអូមួយគួរឱ្យភ័យខ្លា.ច គឺសត្វម្រើមព្រះរាប់សែនក្បាលបង្ហាញខ្លួនក្នុងពេលជាមួយគ្នា ពេលមើលទៅ ដូចជាទឹកទន្លេកំពុងតែហូរនៅតំបន់ព្រៃភ្នំ ។ អ្នកលេងបណ្តាញសង្គមសួរថា នៅសុខៗ សត្វជាច្រើនក្បាលបង្ហាញខ្លួនបែបនេះ តើប្រទេសជាតិនឹងកើតគ្រោះធម្មជាតិធ្ងន់ធ្ងរដែរឬទេ?

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរមួយក្រុមបាននាំគ្នាទៅកម្សាន្តនៅឧទ្យានជាតិ «សេវប៉ា» ស្ថិតនៅតំបន់កណ្តាលរបស់តៃវ៉ាន់ ប៉ុន្តែពួកគេបានប្រទះឃើញហ្វូងសត្វម្រើមព្រះរាប់សែនក្បាលធ្វើដំណើរពពាក់ពពូនគ្នានៅតំបន់ភ្នំ ។ រីឯមគ្គុទ្ទេសក៍ទេសចរដែលធ្វើការក្នុងឧទ្យានជាតិនិយាយថា ពុំធ្លាប់ឃើញហេតុការណ៍នេះពីមុនមកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixfEeoIuRadri5d96N1-xbVTqHkHkn3_Wi64igVGVEVyOZwMNSgnQjArqgSsYvObO7Pem_s2oHPLxMdx2dKK7qdaPMMaMDA2FeuJ9w-9_O5lv7lS9myNPdsYOSixoCjkN9-yktJBsxfo2bXMZ0jfyhYcHdZwtbH6uEk85gA39Cjf8xz25K7bClV-N7FAo/s800/4655728_1_1.jpg

មគ្គុទ្ទេសក៍ទេសចរ លោក Yang Xiaozhong ដែលមានបទពិសោធន៍ធ្វើការក្នុងឧទ្យានជាតិ «សេវប៉ា» អស់រយៈពេល១១ឆ្នាំ រៀបរាប់ថា លោកបាននាំភ្ញៀវទេសចរ៧នាក់ ធ្វើដំណើរទៅភាគខាងលិចផ្លូវ Dalu Forest ។ ប៉ុន្តែក្នុងអំឡុងពេលធ្វើដំណើរ យើងបានឃើញសត្វម្រើមព្រះរាប់សែនក្បាលគរលើគ្នាដូចស្លឹកឈើងាប់ ។

ពីដំបូង លោកយល់ថា ជាស្លឹកឈើដែលត្រូវបានខ្យល់បោកបក់ធ្លាក់ចុះមក ប៉ុន្តែពេលពិនិត្យឱ្យច្បាស់ឃើញថា វាអាចកម្រើកបាន ហើយមិនមែនជាស្លឹកឈើងាប់ទេ ។ ប៉ុន្តែជាសត្វម្រើមព្រះរាប់សែនក្បាលកំពុងវារទៅរកទិសដៅតែមួយ គឺដូចគ្នានឹងទឹកទន្លេកំពុងហូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqyL2VQgEdBnIHPCo-6DeZkKl08iDanJUNAak3vzeULdvR5JyT8X7_shKdlvwFdX6A_06hT7_gmuYdtGIpiC3UvETmqrSFKj24oemx3xdvcuL8C1jO48JNFDmgg30AGsVzeuhx-7DZTosx9OB1xgxbIzFiG5tnFA_PlYRhWFtB8K7Z0sLnKw2bm02A5tA/s800/4655728_2_1.jpg

ពេលឃើញបែបនេះ លោកក៏ប្រញាប់យកទូរស័ព្ទមកថតវីដេអូភ្លាមៗ ព្រោះលោកផ្ទាល់ក៏ពុំធ្លាប់ឃើញហេតុការណ៍ចម្លែកបែបនេះពីមុនមកទេ តាំងពីលោកមកធ្វើការនៅឧទ្យានជាតិ ។ លោកបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា កងទ័ពម្រើមព្រះបានវារជាក្បួនយ៉ាងវែងរហូតដល់៥០ម៉ែត្រ និងមានទទឹង៤ម៉ែត្រ ។

មគ្គុទ្ទេសក៍ទេសចររូបនេះរៀបរាប់បន្តថា ភ្ញៀវទេសចរទាំងអស់ឃើញហើយព្រឺសម្បុរយ៉ាងខ្លាំង ហើយភ្ញៀវទេសចរខ្លះទៀតស្រែកភ្ញាក់ផ្អើល បើទោះជាពួកគេឈរនៅឆ្ងាយពីហ្វូងម្រើមព្រះក្តី ។ ចុងក្រោយ ភ្ញៀវទេសចរទាំងអស់សុំដើរនៅលើផ្លូវក្រាលថ្មតែប៉ុណ្ណោះ ព្រោះខ្លាចជាន់ម្រើមព្រះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4VAKHYMwVNzIoxJY2RYHj15TsO0ViLubTKWV7Ed4EX9NwT1EkoxFuzBCQbkfpp9MfHX27rlkxhThSScCwjnRMALINw-T5LShvl20rywoVOzm7PGU9dRJA87zHwo6hHdOw8KOi3d_KNCFZSy07LzPjds2JcuuuDkZOEj21LfTbs0kOj34u3sfAo5ikeoU/s1065/4656189_3_1.jpg

មគ្គុទ្ទេសក៍ទេសចរទទួលស្គាល់ថា ពេលឃើញរូបភាពនេះហើយធ្វើឱ្យលោកគិតថា វាជាសញ្ញាប្រកាសអាសន្នពីគ្រោះថ្នាក់ធម្មជាតិធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សផ្សេងទៀត ក៏គិតបែបនេះដែរ ។

ក្រោយពីវីដេអូហ្វូងម្រើមព្រះ ត្រូវបានចែកចាយច្រើនក្នុងបណ្តាញសង្គម អ្នកខ្លះបានទូរស័ព្ទសាកសួរទៅខាងឧទ្យានជាតិ «សេវប៉ា» ថា តើហេតុការណ៍នេះកើតឡើងញឹកញាប់ដែរឬទេ? ឬជាសញ្ញាប្រាប់ថា តៃវ៉ាន់នឹងកើតគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ។ មនុស្សជាច្រើនជឿថា សត្វល្អិតបានដឹងមុនថា នឹងមានហេតុការណ៍អ្វីកើតឡើង ទើបវានាំគ្នាបម្លាស់ទី ។https://cdn2.ettoday.net/images/7618/d7618512.jpg

ចំណែកបុគ្គលិកឧទ្យានជាតិ «សេវប៉ា» បញ្ជាក់ថា ការបម្លាស់ទីរបស់ហ្វូងម្រើមព្រះកើតឡើងតាមធម្មជាតិ គឺអាចបណ្តាលមកពីកត្តាបរិស្ថាន ឬការផ្លាស់ប្តូរអាកាសធាតុ ។ ឧទ្យានជាតិក៏សូមអភ័យទោសផងដែរ ដែលបុគ្គលិកឧទ្យានជាតិយកវីដេអូនេះទៅបង្ហោះក្នុងបណ្តាញសង្គមបណ្តាលឱ្យមហាជនភ្ញាក់ផ្អើល ហើយឧទ្យានជាតិនឹងមិនឱ្យមានហេតុការណ៍នេះកើតឡើងទៀតទេ នាថ្ងៃអនាគត ៕

iPhone 15 Pro Max ជាស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតលើពិភពលោកនៅដើមឆ្នាំ ២០២៤

0

បរទេស៖ ទូរស័ព្ទ iPhone 15 Pro Max របស់ Apple គឺជាស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតនៅទូទាំងពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research កាលពីថ្ងៃទី៦ ខែឧសភា។ យោងតាមស្ថិតិនេះអ្នកវិភាគបានប៉ាន់ប្រមាណថាម៉ូដែល iPhone ស៊េរីខ្ពស់បំផុតរបស់ក្រុមហ៊ុន Apple គឺ iPhone 15 Pro Max មានចំនួន ៤.៤% នៃចំណែកទីផ្សារស្មាតហ្វូនពិភពលោកក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ដូច្នេះយោងតាម Counterpoint នេះជាលើកដំបូងហើយដែលម៉ូដែល Apple Pro Max ទទួលបានតំណែងដ៏កំពូលនេះនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_8Er06ababtiYellNcsPn3uZ22kARs5XZUyGcVIuNmDGMXr071QliGbZK8Y3QdvyazYJCkLCyGv5WQAcLe2NkjSgIcETXTMJs0IwER85OlvW2EHEDMRGJmJSjySaxsrZJ-RBmyZZ-25PnF5xg8cFHkqyEeK0x7JI-ZVvIsh_5A3-JgVi6Ab45jZSDsbc/s1200/photo_2024-05-07_10-29-49.jpg

ចំណែកឯមុខតំណែងបីបន្ទាប់ទៀតក៏ជារបស់ Apple ដែរដូចជា iPhone 15 មានចំណែកទីផ្សារ ៤.៣%, iPhone 15 Pro (៣.៧%),និង iPhone 14 (១.៩%)។ នេះត្រូវបានគេចាត់ទុកថាជារដូវកាលបិទវគ្គរបស់ Apple នៅពេលដែលអ្នកប្រើមានទំនោរចង់ទិញ iPhone ដែលមានតម្លៃថោក។ ជាឧទាហរណ៍ កាលពីឆ្នាំមុន iPhone 14 ក៏ជាផលិតផលឈានមុខគេដែលមានចំណែកទីផ្សារ ៤.៧%។ អ្នកជំនាញ Counterpoint បានសន្និដ្ឋានថា “នេះឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃអ្នកប្រើប្រាស់ដែលចូលចិត្តទូរស័ព្ទទំនើប” និន្នាការនេះក៏ជាការពិតសម្រាប់ Samsung ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM2Dzn4tvEa_WwJaWdSw1LnjgqrViK2F9GWylkb97rJslXL8K0_R1fMJO6xgT_HHIMXUxg1LsDwIrdbJbwh_76Nn_PdHQt4WQNjEjLE6RyO179qD9Qb6X4AX6X5l9jwqWYutVI4kYqs3n4F2ikkYrGYdvuYsDRZ8ot9hLIgflCVmvCQGK8aOTbazDqsXY/s1280/photo_2024-05-07_10-30-20.jpg

កាលពីឆ្នាំមុន ទូរស័ព្ទដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនក្នុងអំឡុងពេលនោះគឺម៉ូដែល Galaxy A13 នៅក្នុងផ្នែកដ៏ពេញនិយម ជាមួយនឹងការលក់ខ្ពស់ជាង S23 Ultra មួយដងកន្លះ ខណៈដែលឆ្នាំនេះ តំណែងនេះជារបស់ S24 Ultra។ យោងតាមអ្នកជំនាញ អ្នកប្រើប្រាស់សុខចិត្តចំណាយច្រើនសម្រាប់មុខងារពិសេស នៅលើ iPhone ស៊េរី Pro ដោយសារវាមានការកែលម្អទៅលើអេក្រង់ Dynamic Island, បន្ទះឈីបកម្រិតខ្ពស់, ស៊ុមទីតាញ៉ូម និងកាមេរ៉ា telephoto ខណៈដែលស៊េរី S24 Ultra ក៏មានការរចនាថ្មី សម្ភារៈ និងការរួមបញ្ចូល AI សិប្បនិម្មិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk8yfvSuVhUCnAFECr8zlUL3CSHAZh6hTABEEq9KeoHXbCaOFWokxyyG6iBnXgR0QnSK1A0TylxgqUXVTXvB9liR5BmbJsB2uqWNJjNvy5B6s87JJnx5yIhjNZr7m51nzpU99tr1idWeXrQ2kt6E3c1d_qjxMOsl6BgqNLTVLV8wVf2LFgg1tgFk8YCFo/s1200/photo_2024-05-07_10-30-29.jpg

លើសពីនេះ ស្មាតហ្វូនលែងបង្កើតភាពខុសប្លែកគ្នាខ្លាំងពេកនៅក្នុងលក្ខណៈពិសេសបន្ទាប់ពីជំនាន់នីមួយៗ។ អ្នកប្រើប្រាស់កាត់បន្ថយតម្រូវការក្នុងការអាប់ដេតទៅឧបករណ៍ថ្មី ដូច្នេះពួកគេតែងតែជ្រើសរើសទូរសព្ទទំនើបដែលអាចប្រើបានយូរ។ យោងតាមស្ថិតិ Counterpoint ក៏បានបង្ហាញផងដែរថា ទីផ្សារស្មាតហ្វូនកំពុងរីកចម្រើន ដោយការលក់បានកើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឈានដល់ ២៩៦.៩ លានគ្រឿង។ ដោយក្រុមហ៊ុន Apple លក់ផលិតផលលំដាប់ខ្ពស់បានល្អ ប៉ុន្តែនៅតែប្រឈមនឹងការលំបាកនៅពេលចំណូលសរុបធ្លាក់ចុះ ១១%។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនកាលពីថ្ងៃទី ២ ខែឧសភា ក្រុមហ៊ុនក៏បានទទួលស្គាល់ផងដែរថា ប្រាក់ចំណូលរបស់ iPhone បានកើនឡើងដល់ ៤៦ ពាន់លានដុល្លារ ដោយធ្លាក់ចុះត្រឹមតែ ១០% ប៉ុណ្ណោះ៕

ប្លែកៗ តែទទួលការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរចិន តូបលក់ទំនិញសាងសង់លើច្រាំងថ្មចោទខ្លាំង និងគ្រោះថ្នា.ក់បំផុត

0

ប្រទេសចិន ៖ ជាទូទៅ តូបលក់ទំនិញនានាបានសាងសង់ឡើងនៅកន្លែងមានសុវត្ថិភាព និងទីប្រជុំជន ដើម្បីឱ្យអតិថិជនងាយស្រួលចូលទិញ ។ ប៉ុន្តែតូបលក់ទំនិញមួយកន្លែងស្ថិតនៅតំបន់ឧទ្យានជាតិ Shiniuzhai ខេត្តហ៊ូណាន ប្រទេសចិន បែរជាសាងសង់ឡើងនៅលើច្រាំងថ្មចោទខ្លាំង និងមានគ្រោះថ្នា.ក់ ទៅវិញ ។ បុគ្គលិកលក់ទំនិញនិយាយថា ការដឹកជញ្ជូនទំនិញមកកាន់ទីនេះមិនងាយស្រួលឡើយ ហើយត្រូវការភាពអត់ធ្មត់ខ្លាំង សូម្បីតែចូលបន្ទប់ទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcSPvrKA60-8wrgJCeIicHQ_qLAlUudcb_oY-SQ5n7MX-iJNdAMg1dLes5oxz14tF2UDQFdSRM-m-CnRc_lOE36MsvK5KFAj5IIZnOfMRxVdbze4WbfH96UINgYb91F6ada602aOKnyUpVZcRVvkhWXE_z84bxZKNrVKLZ_Z2oLO5gABVqkol-e7Xs1Lg/s591/photo_2024-05-07_10-28-08.jpg

អ្នកដែលបានឃើញរូបភាពតូបលក់ទំនិញភ្ញាក់ផ្អើលគ្រប់ៗគ្នា ព្រោះតូបនេះត្រូវបានសាងសង់ឡើងនៅលើច្រាំងថ្មចោទខ្លាំង និងមានកម្ពស់ខ្ពស់ពីដីរហូតដល់១២០ម៉ែត្រ ។ បើអ្នកណាម្នាក់ចង់ទិញទំនិញ ដូចជា ៖ ទឹកបរិសុទ្ធ ពួកគេត្រូវតែចេះសម្រាលខ្លួន និងប្រើប្រាស់ខ្សែពួរយ៉ាងស្ទាត់ជំនាញ បើពុំដូច្នោះទេ មុខជាធ្លាក់ដីស្លាប់ពុំខាន ។ មនុស្សភាគច្រើននិយាយថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ទម្រាំទិញបានទំនិញណាមួយ ខណៈអ្នកខ្លះទៀតថា សុខចិត្តទៅទិញកន្លែងផ្សេងវិញ ។

តូបលក់ទំនិញស្ថិតនៅកន្លែងគ្រោះថ្នាក់នេះ បានបើកដំណើរតាំងពីឆ្នាំ២០១៨ មកម៉្លេះ ដើម្បីសម្រួលដល់ភ្ញៀវទេសចរឡើងភ្នំ ។ តូបនេះសាងសង់ឡើងពីក្តារឈើបន្ទះ និងមានសសរដែកទ្រពីក្រោម ទើបធ្វើឱ្យវាមានទម្ងន់ស្រាល មិនបំផ្លាញច្រាំងភ្នំ និងធម្មជាតិ ។ រីឯអ្នកមើលការខុសត្រូវក្នុងតូបមានតែម្នាក់ប៉ុណ្ណោះ ព្រោះវាមិនអាចទ្រាំទ្រនឹងទម្ងន់ធ្ងន់បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQhyULYhd1jD08vBeKVKzFFll0A-T5ULYDMifXSdM01aiM1uvoV1uVlutklHKG7jtPBwHANPQ4A4YuG7z7aLDqByzRXQ_B5ciRWdQlMYzRZmBjnEtHey2pyHHriDioaIxyd1WTmLo5IBkiJ0wH3iWQtyRysAXF8JHv1b1JszufJ9bPRvmvfj6pvGwd5cI/s591/photo_2024-05-07_10-28-11.jpg

នៅផ្នែកខាងក្នុងរបស់តូបមានបំពាក់ឧបករណ៍ការពារទំនិញធ្លាក់ ដើម្បីធានាថា តូបនេះនៅជាប់នឹងច្រាំងថ្មមិនងាយធ្លាក់ទៅក្រោម ។ បុគ្គលិកលក់ទំនិញនិយាយថា ដើម្បីសុវត្ថិភាព តូបនេះនឹងបិទនៅថ្ងៃមានភ្លៀងធ្លាក់ ដើម្បីចៀសវាងការរអិលធ្លាក់បណ្តាលឱ្យមានគ្រោះថ្នាក់ ហើយអតិថិជនមកទិញ មិនមែនជាអ្នកមកពីចម្ងាយទេ គឺជាភ្ញៀវទេសចរឡើងភ្នំ ។

តូបនេះមានលក់ទឹកបរិសុទ្ធ និងនំចំណីផ្សេងៗ ដែលអតិថិជនអាចទូទាត់ជាប្រាក់សុទ្ធ ឬស្កេន QR Code ។ បុគ្គលិកមានតួនាទីដឹកជញ្ជូនទំនិញទាំងអស់មកកាន់ទីនេះ ហើយត្រូវផឹកទឹកតិចៗ ដើម្បីកុំឱ្យពិបាកចុះច្រាំងថ្មមកចូលបន្ទប់ទឹកនៅផ្នែកខាងក្រោម ។ លើសពីនេះ ត្រូវរង់ចាំរហូតដល់ភ្ញៀវទេសចរត្រឡប់ទៅវិញអស់ ទើបអាចបិទតូបបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1x5ZPudbHvdVka0Rkc01EZDeMJHq2JNzhyQSA1p9bJX5ADOiVn5M3wzSuRIMBzZS8EtWUUaD46C_I_datpcHmZBrT104jKiQA0L6drC8YedM2T8DfNskcOdlCuwTl27VPzImxU1E6yOW5G5N7AEtOt_lnEjlRaOMiKaENJJfHq4_oBE6whYghEf1_S8k/s591/photo_2024-05-07_10-28-15.jpg

បុគ្គលិកលក់ទំនិញត្រូវត្រួតពិនិត្យការឡើង-ចុះភ្នំ និងឧបសគ្គផ្សេងៗរបស់ភ្ញៀវទេសចរផងដែរ ។ រីតម្លៃទំនិញក្នុងតូប គឺមានតម្លៃដូចគ្នានឹងហាងផ្សេងទៀត ដូចជា ៖ ទឹកបរិសុទ្ធមានជាតិរ៉ែ ១ដបមានតម្លៃ២យាន់ (ឬស្មើប្រមាណ១.០០០រៀល) ។

ក្រៅពីនេះ បើមានភ្ញៀវទេសចរណាត្រូវការជំនួយ គឺបុគ្គលិកលក់ទំនិញមានតួនាទីជួយសង្គ្រោះភ្ញៀវទេសចរ ហើយការលក់ទំនិញផ្សេងៗ គឺពុំចង់បានប្រាក់ចំណេញពីភ្ញៀវទេសចរទេ ។ ប៉ុន្តែវាដូចជាស្ថានីយចាក់ប្រេងមួយដែលមានហាងលក់នំចំណី ដើម្បីបំពេញថាមពលឱ្យភ្ញៀវទេសចរបាត់នឿយហត់ក្នុងអំឡុងពេលឡើងភ្នំ ។https://us-fbcloud.net/wb/data/1400/1400444-img.vgm49i.27a5t.opsbi83t.webp

ភ្ញៀវទេសចរមកកម្សាន្តនៅឧទ្យានជាតិ Shiniuzhai បានអរគុណដល់តូបលក់ទំនិញខាងលើ ដោយសារពួកគេអាចសម្រាកពីការហត់នឿយ ។ វាធ្វើឱ្យបុគ្គលិកលក់ទំនិញមានកម្លាំងចិត្ត និងមានអារម្មណ៍ថា នេះជាការងារដ៏មានអត្ថន័យ ហើយនឹងប្រឹងប្រែងបំពេញការងារឱ្យល្អបំផុត ៕

មុខរបរធាក់ទ្វារនៅចិនកំពុងតែកាក់កបខ្លាំង និងគួរឱ្យចាប់អារម្មណ៍

0

ប្រទេសចិន ៖ តួនាទីអ្នកត្រួតពិនិត្យគុណភាពទ្វារកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ក្រោយពីយុវជនម្នាក់បង្ហាញការងាររបស់ខ្លួនដែលត្រូវធ្វើជារៀងរាល់ថ្ងៃ គឺការងារធាក់ទ្វារក្នុងរោងចក្រ និងទទួលបានប្រាក់ខែរហូតដល់៧០០ដុល្លារអាមេរិកក្នុង១ខែ ។ មហាជនសួរថា តើមានការងារបែបនេះដែរ មែនទេ គ្រាន់តែលោតធាក់ទ្វារសោះ ប៉ុន្តែទទួលបានប្រាក់ខែខ្ពស់ ។

យុវជននេះឈ្មោះ ចូវ អាយុ២៤ឆ្នាំ មានតួនាទីជាបុគ្គលិកត្រួតពិនិត្យគុណភាពទ្វារក្នុងរោងចក្រផលិតទ្វារមួយកន្លែងនៅខេត្ត Zhejiang ។ ជារៀងរាល់ថ្ងៃ លោក ចូវ បានដើរត្រួតពិនិត្យគុណភាពទ្វារក្នុងរោងចក្រ ដោយការលោតធាក់ទ្វារទាំងអស់ ព្រមទាំងរាយការណ៍ពីហេតុការណ៍ប្រចាំថ្ងៃដែលបណ្តាលឱ្យខូចខាតទ្វារផងដែរ ដូចជា ៖ ក្មេងធាក់ទ្វារ, ជម្លោះក្នុងគ្រួសារ និងបញ្ហាផ្សេងៗបណ្តាលឱ្យខូចខាតទ្វារ ដើម្បីសាកល្បងពីភាពធន់ និងសុវត្ថិភាពទ្វារ ។

ក្រោយពីធ្វើការងារធាក់ទ្វាររួចហើយ លោក ចូវ មានតួនាទីត្រួតពិនិត្យការខូចខាតទ្វារ ដូចជា ៖ របកថ្នាំពណ៌ និងផ្នែកផ្សេងៗរបស់ទ្វារថា វានៅមានសភាពល្អដូចដើមដែរឬទេ? បន្ទាប់មក លោកនឹងកត់ត្រាទិន្នន័យទាំងអស់បញ្ចូលក្នុងប្រព័ន្ធអនឡាញ ។

លោក ចូវ និយាយថា កាលពីមុន លោកធ្វើការជាអ្នករចនាម៉ូដនៅក្រុមហ៊ុនមួយ ប៉ុន្តែកន្លែងធ្វើការនៅឆ្ងាយពីផ្ទះពេក ទើបលោកសម្រេចចិត្តមកធ្វើការជាភ្នាក់ងារត្រួតពិនិត្យគុណភាពទ្វារក្នុងរោងចក្រនេះ ។ រីឯប្រាក់ខែរបស់លោក គឺស្មើប្រមាណ៧០០ដុល្លារអាមេរិកក្នុង១ខែ បូករួមទាំងប្រាក់សន្តិសុខសង្គម និងបាយថ្ងៃត្រង់ ហើយលោកឈប់សម្រាក២ថ្ងៃក្នុង១សប្តាហ៍ ។

ក្រោយពីការងាររបស់លោក ចូវ ល្បីល្បាញក្នុងបណ្តាញសង្គម វាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។ មនុស្សមួយចំនួននិយាយថា វាជាការងារល្អណាស់ ព្រោះបានហាត់ប្រាណ និងកាត់បន្ថយភាពតានតឹង ថែមទាំងទទួលបានប្រាក់ខែខ្ពស់ និងបាយថ្ងៃត្រង់មិនគិតថ្លៃ ។ ប៉ុន្តែមនុស្សខ្លះទៀតគិតថា ការលោតធាក់ទ្វារពេញមួយថ្ងៃបែបនេះអាចធ្វើឱ្យខូចកជើង និងមិនរួចថ្លៃព្យាបាលជំងឺនាថ្ងៃអនាគតទេ ៕

មហាជនចោទជាសំណួរដ៏អស់សំណើចមួយថា៖ នៅក្នុងយន្តហោះ បើក្តៅស្អុះចឹង ម៉េចមិននាំគ្នាបើកទ្វារ-បង្អួចយន្តហោះសិនទៅ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា នៅក្នុងយន្តហោះហើយ អ្នកដំណើរក៏នៅតែបែកញើសជោគខ្លួនដែរ ។ តាមការរៀបរាប់លម្អិតនៅលើបណ្តាញសង្គមបានបញ្ជាក់ឱ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីមួយគ្រោងធ្វើដំណើរចេញពីអាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ទៅកាន់ទីក្រុងហាតយ៉ៃ ក៏មានបញ្ហាម៉ាស៊ីនយន្តហោះមិនដំណើរការនៅមុនពេលហោះហើរ ។ ក្រុមហ៊ុននេះបានបណ្តោយឱ្យអ្នកដំណើរអង្គុយរង់ចាំនៅក្នុងយន្តហោះរហូតដល់បែកញើសជោគខ្លួន ខណៈយន្តហោះនេះចតនៅក្រោមកំដៅថ្ងៃក្តៅ ។

ក្រោយពីយន្តហោះមានបញ្ហា អ្នកដំណើរទាំងអស់នាំគ្នាបក់ផ្លិត និងរអ៊ូរទាំថា ពួកគេមិនអាចស៊ូទ្រាំបន្តទៀតទេ ខណៈពួកគេបានអង្គុយរង់ចាំយន្តហោះចេញដំណើររហូតដល់បើកញើសជោគខ្លួនក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ។ យន្តហោះពុំអាចហោះឡើងលើរហូតដល់ទៅ២ដង ហើយឱ្យអ្នកដំណើរដែលអង្គុយនៅក្នុងយន្តហោះនេះគ្មានម៉ាស៊ីនត្រជាក់ និងគ្មានខ្យល់ដកដង្ហើមអស់ជាច្រើនម៉ោង ។

បើទោះជាបុគ្គលិកបម្រើការក្នុងយន្តហោះប្រកាសថា ការធ្វើដំណើរមានសុវត្ថិភាព និងសូមឱ្យអ្នកដំណើរកុំបារម្ភ ប៉ុន្តែអ្នកដំណើរទាំងអស់ចាប់ផ្តើមរអ៊ូរទាំរឿងគ្មានខ្យល់ដកដង្ហើម និងចង់ចុះពីយន្តហោះ ។ នៅទីបំផុត យន្តហោះបានពន្យារពេលហោះហើររហូតដល់ជាង៥ម៉ោង ទម្រាំបានចេញដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjlMPdhaSxLm-qdSB1AXqMN13tDI32McVSgeaX9sTqbkpAHgmCrigxAAN9ixwRHkd1ACbhz9mxhv_gxsOao5ZFrwml-DsnQ4FLJ_2k8JmzB4KEMeACczjwB-Wuq8gy5CtCiA24ZE37Tbp0lDszqPGWk3jmEBfMxTUXdsQVvSVfNonj1ToS6Kdd-cx4E1c/s1078/thumbnail_th_1659329340851.png

នារីអ្នកដំណើរម្នាក់និយាយថា យន្តហោះមានបញ្ហាដាច់ចរន្តអគ្គិសនី ហើយខាងក្រុមហ៊ុនបានជូនដំណឹងម្តងហើយម្តងទៀតឱ្យអ្នកដំណើររង់ចាំ និងរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែក្នុងយន្តហោះក្តៅខ្លាំងណាស់ ព្រោះចតនៅកណ្តាលថ្ងៃរាប់ម៉ោង ។ នាងយល់ពីស្ថានការណ៍នេះ ប៉ុន្តែចង់ឱ្យខាងក្រុមហ៊ុនប្រាប់ការពិតឱ្យអ្នកដំណើរជ្រាប ល្អជាងពន្យារពេលហោះហើរជាបន្តបន្ទាប់ ។ ក្រុមហ៊ុនគួរតែផ្តល់សំណងដល់អ្នកដំណើរឱ្យសមរម្យ ល្អជាងការចែកនំដូណាត់១ដុំ និងទឹកបរិសុទ្ធ១ដបឱ្យអ្នកដំណើរ ។

ដោយឡែក ក្រុមសារព័ត៌មាន Thai PBS បានទទួលសេចក្តីរាយការណ៍ពីសាច់ញាតិអ្នកដំណើរម្នាក់ទៀតថា នៅថ្ងៃដដែល (ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤) ថា យន្តហោះធ្វើដំណើរពីទីក្រុងបាងកក ទៅខេត្តភូកេត ក៏បានពន្យារពេលហោះហើរដូចគ្នាដែរ ហើយជាក្រុមហ៊ុនអាកាសចរណ៍តែមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZZKqMKTLvK8vxeUoODcYhkP_QRnS0TknWMa7RxMkmZesrG4OiJlgwH7huyW5SbfunGMH12_pPoomsKDQ6mglfVXNPQflitpbMYUeLhUJaK5TA2drMrOy-1iDO5DUTdPaq7Bv8Nctb0C35TUGiAS8XLeqgUM5fEhUQ32Dt9sUfq4PB56wXOir_xQDur8Y/s1920/2aYqS0l4EOhseuUiT0Lk2t2iuaTYDPFf.jpg

អ្នកដំណើរម្នាក់ឱ្យដឹងថា មុនពេលហោះហើរ ស្រាប់តែម៉ាស៊ីនយន្តហោះរលត់បណ្តាលឱ្យម៉ាស៊ីនត្រជាក់ពុំដំណើរការ ហើយរហូតដល់ម៉ោង១២យប់ ទើបយន្តហោះចេញដំណើរ ។ អ្នកដំណើររូបនេះបន្តថា ខ្លួនខឹងខ្លាំង ព្រោះតាមគម្រោង គឺយន្តហោះនឹងទៅដល់ខេត្តភូកេតនៅម៉ោង៧យប់ ប៉ុន្តែដោយសារមានបញ្ហា យន្តហោះមកដល់ខេត្តភូកេតម៉ោង១យប់ ។

ក្រុមហ៊ុនអាកាសចរណ៍ Nok Air បានបញ្ជាក់ពីករណីជើងហោះហើរ DD506 ពីអាកាសយានដ្ឋានដងមឿង (ក្រុងបាងកក) ទៅទីក្រុងហាតយ៉ៃ និងជើងហោះហើរ DD5340 ពីអាកាសយានដ្ឋានដងមឿង (ក្រុងបាងកក) ទៅខេត្តភូកេត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ថា ពេលយន្តហោះត្រៀមហោះហើរ អ្នកបើកយន្តហោះបានជូនដំណឹងមកក្រុមហ៊ុនអាកាសចរណ៍ថា មានបញ្ហាបច្ចេកទេសមួយចំនួន ទើបយន្តហោះត្រូវត្រួតពិនិត្យ និងឱ្យភ្នាក់ងារនាំអ្នកដំណើរចុះពីយន្តហោះ ។ ក្រោយពីក្រុមបច្ចេកទេសបានត្រួតពិនិត្យ និងដោះស្រាយបញ្ហារួចរាល់ហើយ យន្តហោះក៏បានធ្វើដំណើរទៅដល់គោលដៅដោយសុវត្ថិភាព ៕

Gokoo ៖ ដឹកនាំជីវិតដើម្បីនិន្នាការថ្មី ការចាប់ផ្តើមថ្មីក្នុងទីផ្សារកម្ពុជា

0

២០២៤គឺជាឆ្នាំផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន សហគមន៍វាសនារួមកម្ពុជា-ចិនគឺជានិន្នាការជៀសមិនរួចសម្រាប់ការបន្តសមាហរណកម្មរវាងប្រជាជនកម្ពុជានិងចិននាពេលអនាគត។ Gokoo ឆ្លងកាត់ការអភិវឌ្ឍជាច្រើនឆ្នាំ បានក្លាយជាថ្នាលសេវាកម្មសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនចិនដ៏មានឥទ្ធិពលនៅក្នុងប្រទេសថៃ។ ពឹងផ្អែកលើប្រព័ន្ធសេវាកម្មដោយផ្ទាល់និងតាមអនឡាញន៍ Gokoo មិនត្រឹមតែផ្តល់ឱ្យជនជាតិចិននៅក្រៅប្រទេសនូវដំណោះស្រាយជីវិតដ៏ងាយស្រួលតាមរយៈច្រកចេញចូលតែមួយប៉ុណ្ណោះទេ វាថែមទាំងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍដោយពិពិធកម្មនៃសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ បច្ចុប្បន្ននេះ យើងនាំយកនូវគំរូដ៏ជោគជ័យនេះមកកម្ពុជា ក្នុងដំណើរការធ្វើមូលដ្ឋានីយកម្ម Gokoo ក្នុងប្រទេសកម្ពុជា ក៏នាំមកនូវអត្ថប្រយោជន៍និងសេវាកម្មពិតប្រាកដជូនដល់ប្រជាជនកម្ពុជាកាន់តែច្រើន សង្ឃឹមថានឹងអាចបង្កើតភាពរុងរឿងបន្ថែមទៀតនៅលើទឹកដីដែលពោរពេញដោយសក្តានុពលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3r4ga2T8MmGuX_VNJHbLIlgKyG9_Aqopzxy7y6Owec-0qjFzja5_4YeThYuHagpVKEjNXz93DNCxNlAk5o0hprSYbaCsZBy6Eb_nZIldKKWM0TdlGF7DrDgl1DnzZy4LQUgNTS2U1p9FmCSTPt4AgU_1s_sXc6IXscSeG5PWrvicbhPGnFUZEdwtme7E/s1280/output02.png

សេវាកម្មដឹកជញ្ជូន Gokoo ៖ ការដឹកជញ្ជូនក្នុងតម្លៃសមរម្យគឺ Gokoo
ក្នុងនាមជាអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនអាហារ សេវាកម្មដឹកជញ្ជូន Gokoo បានកាន់កាប់ដោយជោគជ័យនូវចំណែកទីផ្សារជាង៩០%នៅក្នុងទីផ្សារប្រទេសថៃ។ សមិទ្ធផលដ៏អស្ចារ្យនេះគឺដោយសារតែប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើងនិងបណ្តាញដៃគូសហការប្រកបដោយគុណភាពខ្ពស់ជាង ១០ ០០០ទីតាំងដែលមានវិសាលភាពគ្របដណ្តប់ដ៏ទូលំទូលាយ។ ពេលនេះ បទពិសោធន៍សេវាកម្មដឹកជញ្ជូនដ៏ល្អឥតខ្ចោះនេះបានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ។ តាមរយៈប្រព័ន្ធគិតលុយ TIMI ដ៏ឆ្លាតវៃនិងថ្នាលទូទាត់ GokooPay រួមទាំងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើង សេវាកម្មដឹកជញ្ជូន Gokoo ប្តេជ្ញានាំយកនូវបទពិសោធន៍អ្នកប្រើប្រាស់ដ៏ល្អដូចគ្នាមកកម្ពុជា និងជំរុញភាពរស់រវើកនៃទីផ្សារសេវាកម្មចែកចាយអាហារក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlh62B_XeeT5ufcKqBxzyCBeqfA9j9di6sjnaongmY0qDnSKDE0vZbWcX2Lg-2wPLoSw8jjXnK1CVexC6Yr-LfS7WEpxf0bwCXvU3gtiWaCAN5vSRv4CjayH0TC2Fiooafxg3N7r211iy3vTSnictRWv6-sRkLbfUP45rtGmckUPhtE8iitcW4CDzQuOo/s1280/output03.jpeg

ការផ្តល់ជូនពិសេស ៖ អបអរសាទរវត្តមានសេវាកម្មដឹកជញ្ជូន Gokoo មកដល់កម្ពុជាជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃដ៏មហាសាល
ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មដឹកជញ្ជូន Gokoo នៅកម្ពុជា Gokoo បានរៀបចំកម្មវិធីបញ្ចុះតម្លៃដែលមានទំហំទឹកប្រាក់រាប់លានដុល្លារអាម៉េរិក។ យើងផ្តល់អាំងប៉ាវផ្តាច់មុខសម្រាប់អ្នកប្រើប្រាស់ថ្មី ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ទាំងអស់នឹងរីករាយជាមួយនឹងកម្មវិធីបញ្ចុះតម្លៃនិងការផ្សព្វផ្សាយផ្សេងៗ ដែលនឹងនាំមកនូវអាហារឆ្ងាញ់ៗនិងភាពភ្ញាក់ផ្អើលជាច្រើនបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAPw8wAtZuOCgvPgfEurvvrsgAa46jFE6bqXYt_WigtiiCP2ev2wyDZgpPH9OB749JT97wOYBVI5TGiSe9-zUBRUJFbCvONqUWzsFX8OaIKTEfUquBkMr55KZBpsMxKV4VFzu5MXY2yYPGy9qXHgbWYsyE0wiWdX90izb6aM8RhrY7j-1ng31BICpD5-s/s1280/output04.jpeg

• អាំងប៉ាវសម្រាប់តែអ្នកប្រើប្រាស់ថ្មី៖ Gokoo ផ្តល់អាំងប៉ាវដែលមានតម្លៃ ១៥ ដុល្លារអាម៉េរិកដល់អ្នកប្រើប្រាស់នៅកម្ពុជាដែលបានចុះឈ្មោះថ្មីគ្រប់ៗគ្នា ក្នុងគោលបំណងលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើនឱ្យទទួលបាននូវបទពិសោធន៍នៃសេវាកម្មដឹកជញ្ជូនដ៏ងាយស្រួលនិងប្រកបដោយប្រសិទ្ធភាពខ្ពស់មួយនេះ។
• ភាពភ្ញាក់ផ្អើលនៃអាំងប៉ាវប្រចាំថ្ងៃ៖ ដើម្បីបង្កើនសកម្មភាពនិងការចូលរួមរបស់អ្នកប្រើប្រាស់ Gokoo នឹងចែកជូននូវអាំងប៉ាវជាមួយនឹងការបញ្ចុះតម្លៃពេញដល់អ្នកប្រើប្រាស់ដែលបានចូល ដោយធានាថាបទពិសោធន៍ទទួលទានអាហារប្រចាំថ្ងៃពោរពេញទៅដោយការរំពឹងទុកនិងភាពរីករាយ។
• តំបន់លក់ភ្លាមៗនិងតំបន់ផ្តល់ជូនពិសេស៖ អ្នកប្រើប្រាស់អាចរីករាយជាមួយអាហារឆ្ងាញ់ដែលមានតម្លៃទាបបំផុតក្នុងពេលកំណត់ពិសេសណាមួយ ចាប់ពីអាហារសម្រន់បុរាណរហូតដល់អាហារឆ្ងាញ់លំដាប់ខ្ពស់ អ្វីក៏មានដែរ ដើម្បីបំពេញតាមរសជាតិនិងតម្រូវការផ្សេងៗ។
ការផ្តល់ជូននិងកម្មវិធីពិសេសដែលធ្វើបច្ចុប្បន្នភាពជាទៀងទាត់បន្ថែមទៀត នឹងបន្ថែមនូវអារម្មណ៍ស្រស់ស្រាយឥតដែនកំណត់សម្រាប់តុអាហាររបស់លោកអ្នក។
សេវាកម្មជីវិតសម្បូរបែប៖ លើសពីការដឹកជញ្ជូន
អាជីវកម្ម Gokoo មិនមែនមានត្រឹមតែការដឹកជញ្ជូនម្ហូបអាហារនោះទេ។ នៅក្នុងប្រទេសថៃ យើងបានពង្រីកដោយជោគជ័យទៅក្នុងវិស័យសេវាកម្មជីវិតជាច្រើនដូចជា ទិដ្ឋាការ ទេសចរណ៍ អចលនទ្រព្យ និង ការថែទាំសុខភាព ហើយបានក្លាយជាដៃគូផ្លូវការក្នុងវិស័យសេវាកម្មជីវិតផ្សេងៗ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងជីវិតដ៏សម្បូរបែប។ បទពិសោធន៍ជោគជ័យនេះក៏នឹងត្រូវបានអនុវត្តនៅប្រទេសកម្ពុជាផងដែរ Gokoo នឹងផ្តល់សេវាកម្មសម្បូរបែបនិងងាយស្រួលដូចគ្នាដល់ប្រជាជនកម្ពុជានិងសហគមន៍ចិន ដើម្បីធានាថារាល់តម្រូវការនីមួយៗត្រូវបានបំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo0ZBBUOiyRPscHrG9OpGgse7QZW6CezFiMZMiaZWbLk6dwBW-nPnPUATFbpETmBKzFWtazNa_4syQaJ4fJ-OB3r0zRirek2uQCt2zDldKO2d5k4rCc4WM2W82Qq0Z6YvGvqcXpv21ZpwNnejOmsvDCbH5IR_A85C7ng8rlggXlLMzXYhPd5djCh5zL4w/s1280/output05.jpeg

ទីពិសោធន៍នៃការរួមបញ្ចូលគ្នារវាងភាពងាយស្រួលនៅទីតាំងជាក់ស្តែងនិងតាមអនឡាញ៖ ផ្សារទំនើប Hao You Duo ក្រុងព្រះសីហនុ
នៅក្រុងព្រះសីហនុ Gokoo បាននាំចូលនូវគម្រោងផ្សារទំនើប Hao You Duo ដ៏ជោគជ័យរបស់ខ្លួនពីក្រៅប្រទេស។ ផ្សារទំនើបនេះមិនត្រឹមតែផ្តល់នូវផលិតផលដ៏សម្បូរបែបប៉ុណ្ណោះទេ ថែមទាំងធានានូវតម្លៃអំណោយផលផងដែរ ដោយលក់រាយក្នុងតម្លៃបោះដុំ រួមមានផលិតផលប្រចាំថ្ងៃ ជាអាទិ៍ ភេសជ្ជៈ បារី ស្រា និង អាហារសម្រន់ជាដើម ដើម្បីបំពេញតម្រូវការទិញទំនិញរបស់អតិថិជន។ ការបង្កើតផ្សារទំនើប Hao You Duo របស់ Gokoo មិនត្រឹមតែនាំមកនូវភាពងាយស្រួលដ៏អស្ចារ្យដល់អ្នករស់នៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបទពិសោធន៍ទិញទំនិញតាមអនឡាញន៍និងនៅទីកន្លែងផ្ទាល់ដោយរលូន ដែលធ្វើឱ្យការទិញទំនិញកាន់តែលឿននិងកាន់តែងាយស្រួល។ វាបានធ្វើឱ្យផ្សារទំនើប Gokoo ក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នកក្រុងព្រះសីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTNcCgEp5WvmT2wpdcEoa5MiJThUOBxmNpGC9HMx09g04LcIsmU6AZgTakvg8g1ZDa3Kn9vgADMMjAOFxVV8-p_PoSpgBOmf8QH9fQMR1npjtLonY_0QZE7tgVsh4q1NlHtrfoFw0QfyBUuELX7Zq9-H7zd1T4WSpCtGSlxypxuw3v6SlAdO3TcBMLIKk/s1024/output06.png

រួមគ្នាដើម្បីឈ្នះនិងកសាងអនាគតល្អប្រសើរទាំងអស់គ្នា
ទន្ទឹមនឹងនេះ Gokoo ក៏នឹងខិតខំស្វែងរកឱកាសរួមសហប្រតិបត្តិការជាមួយធុរកិច្ចក្នុងស្រុក និងផ្តល់សេវាកម្មកាន់តែជិតស្និទ្ធនិងងាយស្រួលបន្ថែមទៀត ដោយឈរលើគោលការណ៍គោរពនិងរួមបញ្ចូលនូវវប្បធម៌ក្នុងស្រុក។ ឧទាហរណ៍ យើងបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រព័ន្ធផ្សព្វផ្សាយពីរភាសាក្នុងស្រុក Tnaot ដោយបានឧបត្ថម្ភកម្មវិធី Tnaot Quiz វាមិនត្រឹមតែបង្កើននូវកេរ្តិ៍ឈ្មោះម៉ាកយីហោផលិតផលរបស់យើងប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យប្រសើរឡើងនូវការចូលរួមនិងភាពស្មោះត្រង់របស់អ្នកប្រើប្រាស់ចំពោះម៉ាកយីហោផលិតផលផងដែរ។ តាមរយៈវិធានការទាំងនេះ Gokoo មិនត្រឹមតែស្វែងរកការអភិវឌ្ឍរយៈពេលវែងនៅក្នុងទីផ្សារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវភាពរួសរាយរាក់ទាក់និងភាពសប្បុរសនៃម៉ាកយីហោរបស់ខ្លួនជូនដល់អ្នកប្រើប្រាស់ទៀតផង ពង្រឹងបន្ថែមទៀតនូវឥទ្ធិពលសេវាកម្មជីវិតប្រចាំថ្ងៃដែលផ្តល់នូវភាពងាយស្រួលនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។ Gokoo នឹងបន្តការច្នៃប្រឌិតនិងបង្កើនប្រសិទ្ធភាពសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់សហគមន៍ចិននិងប្រជាជនក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPdcldVUukB6sQtkHDhml7pb8bP1yGYwvGNHMhO_o4gB-J-N2XEpyaa37ysd27GcYKl3h9TxKKgYXiNsncLWOD28UraiiGrt_G4FJdvhPfU0VGwtFzyKJOeUpE_iohZwYrV8qlv1V6vp8JQxCnR7RXHSQktAFFT83sYyD8axFkFNpXB2L2my9525f2rwQ/s1280/output07.png

Gokoo មិនមែនគ្រាន់តែជាសេវាកម្មដឹកជញ្ជូននោះទេ យើងជាដៃគូសេវាកម្មជីវិតដ៏សម្បូរបែបរបស់លោកអ្នកដែលរស់នៅបរទេស។ ចូលរួមជាមួយ Gokoo ដើម្បីចាប់ផ្តើមទំព័រថ្មីដ៏ស្រស់ស្អាតនៅកម្ពុជាទាំងអស់គ្នា!

ចុចដើម្បីទាញយកកម្មវិធី GOKOO https://t.ly/downloadgokoo
Gokoo នៅកម្ពុជា
គេហទំព័រផ្លូវការ៖ https://www.gokoo.com
ហ្វេសប៊ុក៖ @gokoo.cambodia
Instagram: @kh.gokoo

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWv9CJbEPZKWS7wq6-1wIySo9AzhoTDpF-2LrSH0FoHZxdnGg6HSYgHF5KJLN36VU1Elqxt0qtbQqGto3pscjs5Wh9IpY1UClSoNWi5g2CQPYQboYXIRd3oA8fdA8gz3SJQKxCs1cUvA2k22lSkyHCgD6brix68oYzQg56IM80DXsPzKbon9QPGO-sejY/s1280/output08.jpeg

កម្ពុជា និងចិន ត្រៀមធ្វើសមយុទ្ធ “នាគមាស” នាពាក់កណ្តាលខែឧសភានេះ

0

ចាប់ពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៤នេះ កងទ័ពកម្ពុជា និងចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធា “នាគមាស” ដែលជាសមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxlH3NGhNlkiUwmQi-mXNwPquRVrBvV1RRrFGr8ZdVjQwwAJl-VoxOxI8DRl02FKLtae_iQb_W7a_4SFuBqDlMWAaIkJuiW6ILILdiOL_hQ2gxdGnIQWLa-Hfji4gb2SGl-bcpd7Fa_0Wg5DM_qOrgF2EwVDrQzHp7p7Pr9ILxZ9Ej6uKR9HGT4CgCBso/s990/1-Soilder-China-Khmer.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី២ ខែឧសភាថា៖” កងទ័ពកម្ពុជា និងចិន កំពុងរៀបចំត្រៀមធ្វើសមយុទ្ធយោធា “នាគមាស” រួមគ្នា ប្រចាំឆ្នាំ តែលោកមិនទាន់អាចបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ និងខ្លឹមសារនៃគម្រោងសមយុទ្ធនោះនៅឡើយទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEblr6LsqaJivKt7RGYmkNz6wXgp3XpMlHxwK1Hh0zwic065cEDduBzFhFOki7Gj4zDKsPTJ61tPLiAVnWSSqozdMo9XOlXY9xtSuAbC0Nhuiz1VORhg-oRocPnwJppPUsbuaJ_sySYSwRE_yNmeNEXfNu2Rouystc-cK3X_axMm6OFVHoHtEibY3cu94/s620/93060acb-7391-4141-b6a7-dc6224d11730.jpeg

គួរបញ្ជាក់ថា កម្ពុជាបានធ្វើសមយុទ្ធយោធាជាមួយកងទ័ពចិនចំនួន ៦ដងរួចមកហើយចាប់តាំងពីឆ្នាំ២០១៦ ដោយលើកចុងក្រោយកាលពីឆ្នាំ២០២៣ សមយុទ្ធយោធា “នាគមាស” ធ្វើឡើងស្ថិតនៅបរិវេណភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ចិនបានបញ្ជូនអាវុធយុទ្ធភណ្ឌធុនធ្ងន់ និងកងទ័ពជាង ២០០នាក់មកកម្ពុជា ដោយផ្ដោតសំខាន់ ពង្រឹងសមត្ថភាពកងទ័ពកម្ពុជា រក្សាសន្តិសុខ និងជួយសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9dejFQ603py8ornB7o0edqjGIUqNiXVgvM4tAVxvzO5gyIVzu-tGDOqPJdb2MWcyDSlT03w34TfyKzwo_ulMBi8ggoxTluXf2O3ZrIDJRcmIrNJGWDM1QxdaYDU6B5qutChzqgKtUW0aGQpc367jNlP9kW-FkabPpDxd1ixMWq270-HrV0B_Qoodc14/s640/neakmeas__1_.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZKAqXNts07Y1VYeudHdHfb-9FjrRgJe9H5q7upS1DzLrwa7qfQGykyuXKRntdg3qGX0GorLsqDto2k_lICrE4EDXg0WMIMh_7T5xLe2mrlHMH63JaFq1Bjkqbj3zdMNKHClavPYRnjOO3VbVpjVtwnjSS9pAqikkphyphenhyphenas9uwZuvIfyxAOugBUHEdj7t4/s750/Photo29371.jpg
 

ម្រេចកម្ពុជា២កុងតៃន័រ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន

0

ថ្មីៗនេះ ម្រេចខ្មៅរបស់កម្ពុជា ចំនួន២កុងតៃន័រ ដែលស្មើប្រមាណជាង៣០តោន ត្រូវបាននាំចេញទៅកាន់ទីក្រុង Qingdao ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4l7hC5bZW27gZsdpCUKsaqsurAB_REXF0D4OQHU2mFpUuKVR7UmOqgayYmxuo4nADwKxwej4evc4dykFrIn0EstQeODwklq-CkFHKU_0n851zo40Q8wtQbW6RF7F39DVXiIQ0os3sGaJa1f-2z_rVLIhR8IOcN3b1c1_IeAOlpXQQLpO97l0UNAroevY/s1280/440763996_918887310043398_8691830053811786589_n.jpg

ម្រេច គឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ហើយក៏ជាគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwknk93nhcJdWk2bmKBpvtzuJsrq1y5c-Jjl34w-wwinJJe7CJEOH8SUcVTOSnniGlor8F3Xuo27iMjpnHE0zXMxoCXe4IR0VIn0S7UKgfl0DOoGOMec-z22tQt_0k348dUG2_OlkVytCEIBxrKI65IjJvZhWTn2djOImtUA-iKpdMzYLyiibrN3HeXtU/s959/440935420_918887373376725_7672883183780296896_n.jpg

ម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រភេទម្រេចដែលមានគុណភាពល្អក្នុងការនាំចេញទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIX2zM4NWBXm70IA05Sb62bf3UNuO7Q9l0PW3OKGfUFatm4i1RYUXoQzMS_uY5Q0wEHGzF8fx06UazwNBzu-_CA-f4_Q6Yy3tqHWlgbGr86iRP_31ANf8FOGSw0OrG-hhoNzaG4DWKm59gCLGugGVVFdpiXJ7l-cbO-KmDS98YL4807tVUCgX1t3QYJcY/s1280/441056441_918887353376727_7580725559942921273_n.jpg

គួរបញ្ជាក់ផងដែរថា នៅកម្ពុជា ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិន ក្នុងការនាំចេញ៕

អ្នកបើកតាក់ស៊ីនៅមីយ៉ាន់ម៉ាត្អូញត្អែរពីការបាត់បង់ចំណូលដោយសារមូលហេតុនេះ

0

ប្រទេសមីយ៉ាន់ម៉ា ៖ សីតុណ្ហភាពកើនឡើងខ្ពស់ក្នុងតំបន់ជាច្រើននៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ, សត្វពាហនៈងា.ប់ ជាបន្តបន្ទាប់, ផលដំណាំជាច្រើនខូចខាត រួមទាំងប៉ះពាល់អ្នកបើកបររថយន្តតាក់ស៊ីផងដែរ ។ អ្នកបើកបរតាក់ស៊ីម្នាក់នៅទីក្រុង Mandalay ប្រាប់ថា មនុស្សភាគច្រើនបានសម្ងំនៅតែក្នុងផ្ទះ ជាពិសេស ពេលរសៀល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzoXz6nHBW8yrQjGRn0ExVDwB3N5ku6oeGkMPbjTliWIkBsM65fYetQLI4HQ3yPhDNquHGTwRpXg-uK2UaCRfgU9Zx90BHlK4r7za7CsAbGabYvmGJ3c5Vdkl1Fl2j5uv1CaTiAuGBvQRN78VBvvlqhrVvaAkw0mhbNrcQYtXgDkcD6ZkSooaOFOlWMY/s529/Taxi-Yangon.png

សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា យោងតាមរបាយការណ៍របស់នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបញ្ជាក់ថា ខេត្ត-ក្រុងជាច្រើនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ដូចជា ៖ ទីក្រុងយ៉ាំងហ្គោន មានសីតុណ្ហភាពកើនឡើងរហូតដល់៤០អង្សាសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj75BJAHyJ4k7b4pB_w-DaOy7AzpWWkVH6kxTEOEQupNTcTJFa0H1qVS5Xu9qUvobwmUMAqJQdMV5bKdJw93ahyphenhyphenmAuEhXzN5aMARDaaGWhHOm_bHS3_V6O1l1LLeLOOzSTiUdeog651uOrGRWBj8pBN_2A7Tz63fcvbsVM7glf5PSW-ybNHzTHqtSTK_es/s1440/Taxi.jpg

ពេលអាកាសធាតុក្តៅខ្លាំងនៅទូទាំងប្រទេស ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានជូនដំណឹងឱ្យពលរដ្ឋទាំងអស់អនុវត្តវិធានការការពារចាំបាច់ដើម្បីសុវត្ថិភាព និងណែនាំពីវិធីការពារខ្លួនពេលស្ថិតនៅក្រោមកំដៅថ្ងៃ ។ លើសពីនេះ ក្រសួងសុខាភិបាលក៏បានណែនាំពីវិធីកាត់បន្ថយផលប៉ះពាល់ពីកំដៅព្រះអាទិត្យ ដែលមានគ្រោះថ្នាក់ដល់សុខភាពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG_qt2blDJS8X8e68UiV444fj3TqKUvUtw-O3eYi5TkVR66oy5orcvRKefZzP2GMHf29REKovUT1vbAufs5yod5EyIARot0IBOLGYS3ZneIi-k3aijev_sUTvbetCvx9TE9fzMvHUJb1jTSNUG1NH8iWJ6uqBkLYkenyb1pAMzR6A7yu_Ackrq31AVlpo/s900/Screen-Shot-2018-01-31-at-6.35.20-PM.png

លោក U Thein Tan អ្នកបើកបរតាក់ស៊ីនៅទីក្រុង Mandalay និយាយថា អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យប្រាក់ចំណូលរបស់លោកធ្លាក់ចុះអស់ពាក់កណ្តាល ហើយរាល់ថ្ងៃ លោកទទួលបានប្រាក់ចំណូលពីអតិថិជនដែលចាំបាច់ត្រូវធ្វើដំណើរទៅក្រៅប៉ុណ្ណោះ ។ រីឯមនុស្សភាគច្រើនមិនធ្វើដំណើរទៅណាមកណាទេ ពេលអាកាសធាតុក្តៅខ្លាំងបែបនេះ គឺពួកគេសម្ងំនៅតែក្នុងផ្ទះ ។

Mandalay គឺជាទីក្រុងធំលំដាប់ទី២ របស់មីយ៉ាន់ម៉ា បានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងបំផុតកាលពីខែមេសា ឆ្នាំ២០២៤ ហើយផលប៉ះពាល់ខ្លាំង គឺអ្នកជិះកង់នៅតាមផ្លូវ ព្រោះទីក្រុងនេះសម្បូរអ្នកជិះកង់ច្រើនជាងរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqWfs4Yl9SSthCDquWlec8UtJZj6NM8pf_q_hgMQ6JfEuupDtO_gl8816nrNsCx_tFQGLwN7df9Mqp1Wrb0SdefUVMEHXVve0pzAlcWfV8vY1KsaxA8lZrzi1UvdO_MDIETTOVmd5H9Jd_UmXEjkwfwLBwiSCQj9G2MUur3AaiPcPoJ7RqA8kdWIgeKg/s4032/LYNXMPEG9B0QI.jpg

កាលពីថ្ងៃទី២៨ ខែមេសា កន្លងមក សីតុណ្ហភាពនៅទីក្រុង Mandalay បានកើនឡើងរហូតដល់៤៤.៨អង្សាសេ ជាហេតុធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ស្មើជាង៥០នាក់ ៕