Home ព័ត៌មានអន្តរជាតិ មានតែមនុស្សជិតស្លា.ប់ ប៉ុណ្ណោះទើបអាចស្នាក់នៅក្នុងសណ្ឋាគារនេះបាន

មានតែមនុស្សជិតស្លា.ប់ ប៉ុណ្ណោះទើបអាចស្នាក់នៅក្នុងសណ្ឋាគារនេះបាន

49
0

ប្រទេសឥណ្ឌា ៖ ការត្រៀមខ្លួនរង់ចាំសេចក្តីស្លា.ប់ គឺជារឿងសំខាន់បំផុតសម្រាប់ពលរដ្ឋឥណ្ឌា ហើយសណ្ឋាគារមួយនេះសាងសង់ឡើងសម្រាប់ទទួលអ្នកត្រៀមខ្លួនស្លា.ប់តែប៉ុណ្ណោះ គឺមិនមែនសម្រាប់ឱ្យមនុស្សទូទៅស្នាក់នៅទេ ។ សណ្ឋាគារនេះមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីកំពង់ផែ «Manikarnika Ghat» ស្ថិតក្នុងទីក្រុង Varanasi ដែលមានការរៀបចំពិធីដឹងគុណព្រះ និងបូជាសាកស.ព នៅក្បែរនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMqedw5Jv0DiCJWLm45N5kBCGh5F2rLSHQGFWfTJpIn-Rm3xr-aRwdSK2feR7KbAMktuxbKOotlp2cS03UHCiBau0vMS8kh5vskB4kpjuPvswYhgnq5wua2KZHhJS4r_c_LbGl5TQn1VpuP4EPy9eXURL68xdE3VdvpRTEINbYefEJEXL2cygTrCa-xzw/s853/145.jpg

នៅពេលមានសមាជិកគ្រួសារឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ បងប្អូនសាច់ញាតិនឹងដឹកអ្នកជំងឺធ្ងន់មកកាន់សណ្ឋាគារខាងលើ ដើម្បីឱ្យអ្នកដែលស្លាប់បានទៅកាន់សុគតិភព និងទៅកាន់ឋានដ៏ខ្ពង់ខ្ពស់ ។ ពួកគេមានជំនឿថា អ្នកមករង់ចាំសេចក្តីស្លាប់នៅទីនេះ នឹងបានទៅឋានសួគ៌ឆាប់រហ័សជាងអ្នកដែលពុំបានមករង់ចាំសេចក្តីស្លាប់ ។

សណ្ឋាគារនេះឈ្មោះ «The Death Hotels of Varanasi» បានទទួលអ្នកមករង់ចាំសេចក្តីស្លាប់ ជាពិសេស អ្នកកាន់សាសនាហិណ្ឌូ ដែលមានចិត្តលះបង់ចំពោះព្រះ ។ ពួកគេយល់ឃើញថា សេចក្តីស្លាប់ គឺគ្រាន់តែជាការដើរមួយជំហានប៉ុណ្ណោះ និងពុំគួរឱ្យភ័យខ្លាចឡើយ បើទោះជាមនុស្សមួយចំនួនបានធ្វើដំណើរពីកន្លែងឆ្ងាយៗ ប៉ុន្តែពួកគេមានគោលដៅមួយ គឺត្រូវធ្វើដំណើរទៅដល់ទីក្រុង Varanasi មុនពេលផុតដង្ហើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiclzQBQYvcVrq7E-UUbzAaf03L2Ipscxvk3buJHH2VwHbOWewEw5V_CIUafwJfMB2003yHvtundUhZccYzb8GygoevAiZdfQUcPJfkVAevYKfjxim5UgodlF__C6HfBLKQmghHVKw4u3jsdWh7AYkf7emEAD8NR2zXaKUd-kL3rEHdnHYAbK3IUni0yBg/s640/cover-2.webp

ពាក្យថា «សណ្ឋាគារ» អាចជាពាក្យដែលមនុស្សទូទៅនឹកឃើញដល់ការស្នាក់នៅបន្ទប់ប្រណីតៗ ឬមានសេវាកម្មចម្រុះ ប៉ុន្តែសម្រាប់អ្នកកាន់សាសនាហិណ្ឌូវិញ បែរជាហៅទីនេះថា «Bhawan» មានន័យថា «ផ្ទះ» ហើយផ្ទះនេះឈ្មោះថា «Kashi Labh Mukti Bhawan» ។ សណ្ឋាគារមានទីតាំងស្ថិតនៅទីក្រុង Varanasi រដ្ឋ Uttra Pradesh ។

បើធ្វើដំណើរពីកំពង់ផែ Manikarnika Ghat ទៅសណ្ឋាគារដោយថ្មើរជើង គឺត្រូវចំណាយពេលប្រមាណ១៤នាទី ប៉ុន្តែបើជិះរថយន្តវិញ គឺចំណាយពេលត្រឹមតែ៧នាទីប៉ុណ្ណោះ ។ សណ្ឋាគារនេះផ្តល់កន្លែងស្នាក់នៅដល់ពលរដ្ឋឥណ្ឌាដែលមករង់ចាំសេចក្តីស្លាប់ត្រឹមតែ២០នាក់ក្នុង១ខែ ខណៈផ្លូវចូលសណ្ឋាគារវិញតូចចង្អៀត ហើយមានការធ្វើចរាចរទៅមកទាំងមនុស្ស និងសត្វគោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hXn7jfAAVjIDJxDcopcAGh7c_0LKcSJBDmo77WMk3FkfC91x_q5QWDd9Z6rY13b-I5Lor_VYDkc2SPWdvVyMGDvuVPJNphyB2sK3z9V5tojubtlx-2XzNCJZoDErEEqhm8vrt0xKczp5kom6OHNJuIq3gk1FFSR0XiAdfY7ifCLLAuaT9eHu4ktwYWs/s1280/Manikarnika_Cremation_Ghat,_Varanasi.jpg

នៅក្បែរសណ្ឋាគារនេះមានការរៀបចំពិធីរំលឹកគុណព្រះ ដែលមានពួកព្រាហ្មណ៍ ឬបុគ្គលមានចំណេះដឹងផ្នែកសាសនាជាអ្នកចាត់ចែងពិធីទាំងមូល ។ រីឯអ្នកចូលរួមក្នុងពិធីរំលឹកគុណព្រះ ពួកគេនឹងងូតទឹកជម្រះបាប, សូត្រធម៌ថ្វាយបង្គំព្រះ និងទូងស្គរផ្តល់សញ្ញាទៅព្រះ ជាដើម ។

Bhairav Nath Shukla ជាអ្នកគ្រប់គ្រងសណ្ឋាគារនេះអស់ជាង៤០ឆ្នាំ និយាយថា សណ្ឋាគារនេះមានកម្ពស់២ជាន់ ស្មើ១០បន្ទប់ ហើយការស្នាក់នៅសណ្ឋាគារគ្មានការចំណាយប្រាក់អ្វីទេសម្រាប់ពលរដ្ឋក្រីក្រ គឺពួកគេអាចស្នាក់នៅមិនលើស១៥ថ្ងៃ ។ សណ្ឋាគារត្រូវបានសាងសង់នៅឆ្នាំ១៩០៨ និងផ្តល់សេវាកម្មនៅឆ្នាំ១៩៥០ ដែលមានម្ចាស់ដើមឈ្មោះ Hari Ram Goenka និងក្រោយមក លក់ទៅឱ្យឈ្មោះ Jai Dayal Dalmia ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsuaIt1bmkGEiWPO04NfSNFrhk79xoQPm3uHm9uKulS1AGoAQJKPAlwh2FuGPpbCFv7P0srgbr5rToDeXaC7iSjsQbm_mU-SlKDER_lEoqS4UkWcbxpZNUI5ywuTRJ3pT7PsS79IggFwL8LlizDZDNQlGiV7jPmxawn0nXt7_v47Iu1FoTvzMYF31MVEI/s1024/manikarnika-ghat-varanasi.webp

អ្នកមកស្នាក់នៅក្នុងសណ្ឋាគារមួយចំនួនមានអាការៈធ្ងន់ធ្ងរជិតស្លាប់ ប៉ុន្តែពេលសាច់ញាតិនាំមកដល់ទីក្រុង Varanasi ហើយឃើញទន្លេគង្គា ពួកគេក៏ជាសះស្បើយ មានសុខភាពរឹងមាំ និងត្រឡប់ទៅផ្ទះវិញ ។ គ្រួសារខ្លះទៀតដឹកអ្នកជំងឺចុះឡើងជាច្រើនលើក ហើយចុងក្រោយ ពួកគេក៏រង់ចាំឱ្យអ្នកជំងឺស្លាប់នៅផ្ទះ និងបូជា ទើបនាំឆ្អឹងមកបណ្តែតក្នុងទន្លេគង្គា ។

អ្នកគ្រប់គ្រងសណ្ឋាគារបន្តថា វាជាជំនឿពាក់ព័ន្ធនឹងការធ្វើដំណើរទៅកាន់លោកខាងមុខបន្ទាប់ពីសេចក្តីស្លាប់ ហើយសាកសពទាំងអស់នឹងដឹកចេញពីសណ្ឋាគារទៅកន្លែងរៀបចំពិធីបូជារួមគ្នា យ៉ាងហោចណាស់ ចំនួន១៥.០០០សព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9QsQdeyN7zdIMYFYGSdptb3pAHLSYU4cbzg3S5t0pWwnsulsxU3aLrFErDi8J88Pd-qj2vR97ZYVsBAEy5xYifBK1FKzHk67bU2MrJwuGnClWnTdwnEgaxk9y4CW8ynLVlX2yIrQ1HFSF6-TnmisKE4FgPAu8pyiQjufWfgobI6AW-AQgqYgrjSZ6Fp4/s1920/Manikarnika-Ghat-Varanasi-8901.jpg