Home ព័ត៌មានអន្តរជាតិ អីយ៉ាសស្ងាត់ៗ! Messi បានបង្កើតភេសជ្ជៈថ្មីដំបូងរបស់ខ្លួន

អីយ៉ាសស្ងាត់ៗ! Messi បានបង្កើតភេសជ្ជៈថ្មីដំបូងរបស់ខ្លួន

46
0

បរទេស៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះកីឡាកររបស់ពិភពលោក Messi បានសម្ពោធភេសជ្ជៈថ្មីរបស់ខ្លួនជាលើកដំបូងដែលជាភេសជ្ជៈផ្តល់ជាតិទឹកជំនាន់ក្រោយមានឈ្មោះថា Más+ ។ ភេសជ្ជៈនេះរួមបញ្ចូលគ្នានៃសារធាតុអេឡិចត្រូលីត វីតាមីន និងសារធាតុរ៉ែ ដែលមានតុល្យភាពជាមួយនឹងរសជាតិធម្មជាតិ គ្មានជាតិផ្អែម គ្មានជាតិគីមី និងគ្មានជាតិកាហ្វេអ៊ីនឡើយ។ Más+ គឺជាភេសជ្ជៈដែលបង្កើតឡើងដោយ Messi និង The Más+ Next Generation Beverage Co. រួមជាមួយនឹងអ្នកច្នៃប្រឌិតរសជាតិពី The Mark Anthony Group ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVf7xRT_gorNnloggNGvgeKhZyausAvrKsLiNEm5B4ipb85pTkwh7abso7nTsOVS5chXiaJ_FMShIVWafl1SMjgFlgizRQ-DavYFwSXOtBm7AgH9yoFOhRG9XtUQPt9ytzqqRnEJJm6vfltWlDNWvSbB4h1QOMMLyRxxfEW2t5LSOJx9mXACAvbrwMt10/s1280/photo_2024-06-20_10-11-21.jpg

Messi បានជ្រើសរើសឈ្មោះ Más+ ដោយសារឈ្មោះនេះមានភាពស៊ីសង្វាក់គ្នាជាមួយនឹងអាជីពរបស់លោក និងរបៀបរស់នៅរបស់លោក។ ភេសជ្ជៈ Más+ មានបួនរសជាតិគឺទីមួយ Más+ Orange d’Or រសជាតិក្រូចស្រស់ត្រូវបានបំផុសគំនិតដោយ Messi ឈ្នះពាន Ballon d’Or ៨ ដង និងទីពីរ Más+ Berry Copa Crush ត្រូវបានបំផុសគំនិតដោយពានរង្វាន់ Copa del Rey ចំនួនប្រាំពីររបស់ Messi ជាមួយក្រុម Barcelona និងការឈ្នះពានរង្វាន់ Copa America របស់លោកជាមួយប្រទេសអាហ្សង់ទីន។ Berry Copa Crush មានការលាយបញ្ចូលគ្នាដ៏ស្រស់ស្រាយនៃរសជាតិផ្លែប៊ឺរី និងផ្លែ cherry ដ៏ផ្អែមល្ហែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4F-V6z026BrjmCGxAV2goS-34oNYFKZb5Qa2q9GYmuXuDiGy1FTpyUWnhX0okQBFqh7nJCbG0cdHq2bhCKGXSr3mMiq9wfRwFDJmTHlJ99rz3uBwelbI7cTxV00N5JXyfiF9Ri4smUt4kZkSvxl4PoHpYviFX3U2AOPPoezmGSPBK6R1l6dyPkgjCkXg/s1232/photo_2024-06-20_10-11-32.jpg

សម្រាប់ទីបីវិញនោះគឺ Más+ Limón Lime League ដែលមានរសជាតិផ្លែឈើស្រស់ និងរសជាតិក្រូចឆ្មារ។ វាត្រូវបានបំផុសគំនិតនៅពេលដែល Messi បានចំណាយពេលលេងនៅ UEFA Champions League ជាពេលដែលគាត់ឈ្នះបីដង។ រីឯទីបួនវិញគឺភេសជ្ជៈ Más+ Miami Punch ត្រូវបានបំផុសគំនិតដោយទីក្រុង Miami ដែលជាទីក្រុងរបស់កីឡាករនិងក្រុមគ្រួសាររបស់លោករស់នៅបច្ចុប្បន្ន។ Más+ Miami Punch មានរសជាតិផ្លែប៊ឺរី ជាមួយនឹងផ្លែម្នាស់ដ៏ស្រទន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYUXtvUcBiDv9pnmlmKhPzuCa51QlNpU31ptS8TQ9sZcxUWNZm54KPRbATgD1OTIz5g_V455rQ9a4cBvxOdUQWGOmqde2pIOMI5QKYt71ZvVKO75UjOxOy2VUIuW-PNApQkIdkqI9H6MdDrUa22uA7Q_6ZR051yLPAl_hYluCvRatAiKCdstBwuUXnGLQ/s1100/photo_2024-06-20_10-11-44.jpg

ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំដែលជាស្ថាបនិកភេសជ្ជៈ Más+ បាននិយាយថា ភេសជ្ជៈនេះគឺមានជាតិទឹកច្រើនដែលជាតិទឹកគឺចាំបាច់បំផុតសម្រាប់សុខុមាលភាពទូទៅ។ ដូច្នេះមនុស្សគ្រប់គ្នាសមនឹងទទួលបានភេសជ្ជៈដែលមានគ្រឿងផ្សំល្អ គុណភាពខ្ពស់ និងរសជាតិដ៏ស្រស់ស្រាយទាំងនេះ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នភេសជ្ជៈថ្មីរបស់ Messi គឺមានលក់គ្រប់ទីកន្លែងនៃទីផ្សារសហរដ្ឋអាមេរិក ទោះជាយ៉ាងណាភេសជ្ជៈនេះគឺមិនទាន់មានលក់នៅក្នុងទីផ្សារអាស៊ីយើងទេ៕