Home ព័ត៌មានអន្តរជាតិ បុរសវៀតណាមទុកក្រចកវែង៣៣ឆ្នាំ ប្រកាសលក់ក្នុងតម្លៃជាង២៧ម៉ឺនដុល្លារអាមេរិក

បុរសវៀតណាមទុកក្រចកវែង៣៣ឆ្នាំ ប្រកាសលក់ក្នុងតម្លៃជាង២៧ម៉ឺនដុល្លារអាមេរិក

463
0

ប្រទេសវៀតណាម ៖ បុរសចំណាស់ម្នាក់រស់នៅប្រទេសវៀតណាមរៀបរាប់ថា លោកបានទុកក្រចកអស់រយៈពេល៣៣ឆ្នាំ ហើយលោកស្រឡាញ់ និងថែទាំវាខ្លាំងណាស់ ពុំហ៊ានឱ្យបាក់ទេ ។ ជារៀងរាល់ថ្ងៃ ភរិយារៀបចំខ្លួនឱ្យលោកទាំងអស់ ដូចជា ៖ ស្លៀកពាក់ និងងូតទឹក ជាដើម ហើយលោកនឹងលក់វាទៅឱ្យអ្នកចាប់អារម្មណ៍ ក្នុងតម្លៃជាង២៧ម៉ឺនដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWsAULcH7sSPRt2qW_MinxLSE4ujfmJMvBNUBsdOTO1qQgEYxDPfxbCQOMkrYmmxNg6Sb0U9q_i77XWgqBqkjHhHrSGmOy0wEwl3QX4rjTXnAIoCHpnzMR-o8EI2MB_OE6Zpe7OdNWrkGxoIJ6AyxdpwQNCrKJZ2GwcySCp_Xvw32f9hg_T5ovOcM1D5s/s1280/photo_2024-06-20_11-30-46.jpg

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានវៀតណាមរាយការណ៍ថា លោក Luu Cong Huyen អាយុ៦៦ឆ្នាំ ជាវិចិត្រករ រស់នៅខេត្តណាំឌិញ គឺជាបុរសដែលមានក្រចកវែងបំផុត ដោយសារលោកបានទុកវាអស់រយៈពេល៣៣ឆ្នាំ ។ លោក Luu ស្រឡាញ់ក្រចកខ្លាំងណាស់ បើទោះជាពេលខ្លះ លោកធ្លាក់ពីទីខ្ពស់មកក្រោមបាក់ឆ្អឹងឆ្អែង ក៏លោកនៅតែបារម្ភពីក្រចកដែរ ។

រយៈពេលជាច្រើនឆ្នាំមកនេះ លោក Luu ពុំធ្លាប់លាងដៃរបស់ខ្លួនទេ ពីព្រោះខ្លាចបាក់ក្រចក ទើបគេឃើញក្រចករបស់លោកពោរពេញទៅដោយពណ៌ និងកំទេចដីក្នុងនោះ ។ បើទោះជាបច្ចុប្បន្ន ក្រចករបស់លោកវែងខ្លាំងក្តី ក៏លោកបានធ្វើការយ៉ាងមានជំនាញពុំចាញ់អ្នកមានក្រចកខ្លីទេ គឺលោកបានគូរគំនូរចំណាយពេលត្រឹមតែ១នាទីប៉ុណ្ណោះ ហើយលោកក៏បានបង្កើតស្នាដៃសិល្បៈជាច្រើនទៀតក្នុងសហគមន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd60nDPRoKfpTueYr08PC-v1Xtg56jz3y1_rdRc2cz5FNmN4SKPtwyXzhsj6mvKY3IZnEZ66cxXIBCDkzz8g3X0jQeNBKADgZi5wsWVX539pVVyJ2R7VRBKLT42qo3PC3EIkC-CpBRG3czODbm2_4spnFbToKlUZtJ7gVBANXcwjz0eE5LotLYbzUmiX0/s1280/photo_2024-06-20_11-30-49.jpg

នៅពីក្រោយភាពជោគជ័យរបស់លោក គឺលោកបានអរគុណភរិយាយ៉ាងខ្លាំងដែលបានជួយថែទាំលោកយ៉ាងល្អ ។ ជារៀងរាល់ថ្ងៃ ភរិយាបានចេញទៅធ្វើការខាងក្រៅជាមួយលោក ហើយពេលត្រឡប់មកផ្ទះវិញ ភរិយាក៏បានចម្អិនអាហារ និងធ្វើការងារផ្ទះសព្វគ្រប់ ខណៈលោកវិញអង្គុយស្ងៀមៗ ។ លោកប្រាប់ថា បើពេលយប់ លោក និងភរិយាពុំបានសម្រាកក្នុងបន្ទប់ជាមួយគ្នាទេ ព្រោះខ្លាចបាក់ក្រចក ។

លោកបន្តថា ភរិយាបានជួយងូតទឹករៀបចំខ្លួនឱ្យលោក ហើយការរៀបចំខ្លួនម្តងៗបានចំណាយពេលចាប់ពី១០នាទី ទៅ១៥នាទី ជាពិសេស ត្រូវប្រយ័ត្នក្នុងពេលពាក់អាវ ។ បើថ្ងៃណា លោកប្រញាប់ទៅធ្វើការពីព្រលឹម គឺលោកត្រូវងើបរៀបចំខ្លួនតាំងពីយប់ ដោយសារវាលំបាក ។ ពេលខ្លះ លោកបានស្រែកដាក់ភរិយា ហើយភរិយាក៏ស្រែកដាក់វិញ ហើយប្រាប់ឱ្យលោកកាត់ក្រចក ដើម្បីកុំឱ្យកើតបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZZmnmaK9V-A_Enhvf8r8xKZdfxMWfVpACp1BouwPscPshxo5mBoeP6UKFRBqwFYgLqeLmal4glIFy0BKYVt5y4Hr_MW4LEPV_CuMoRRFae_uRwj1yVz63kq61uPeTVhOuLvCUbNvvjY8TA2qOYmu2B9EnzFI09Jlh8p2tOY-h6g5BaxVlPLKALllxunM/s1280/photo_2024-06-20_11-30-53.jpg

ភរិយារបស់លោក Luu និយាយទាំងទឹកមុខញញឹមថា ៖ «គាត់ជាស្វាមីរបស់ខ្ញុំ ទើបខ្ញុំត្រូវជួយថែទាំគាត់យ៉ាងហត់នឿយបន្តទៀត ។ អ្នកផ្សេងបបួលខ្ញុំទៅដើរលេងសម្រាកលំហែរកាយ តែខ្ញុំទៅអត់បាន ព្រោះត្រូវនៅផ្ទះមើលគាត់ ។ ខ្ញុំស្រឡាញ់គាត់ ព្រោះគាត់ជាមនុស្សឧស្សាហ៍ធ្វើការ មិនផឹកស្រា មិនជក់បារី មិនរអ៊ូរទាំ ហើយហូបអ្វីងាយៗ ។ គាត់ប្រឹងប្រែងរកប្រាក់ចិញ្ចឹមគ្រួសារ និងបញ្ជូនកូន៤នាក់ទៅសាលារៀន» ។

ភរិយាបន្តថា ស្វាមីស្រឡាញ់ក្រចកខ្លាំងណាស់ ដោយសារបានទុកវាយូរឆ្នាំ ទើបស្វាមីពុំចង់កាត់វាចេញ ។ កន្លងមក ស្វាមីធ្លាប់ធ្វើឱ្យក្រចកបាក់ ស្រាប់តែគាត់មិនសប្បាយចិត្ត និងឈឺអស់ជាច្រើនថ្ងៃ គ្មានកម្លាំងកំហែងធ្វើការបន្ត ។ ថ្ងៃមួយ គាត់កំពុងតែធ្វើការសុខៗ ស្រាប់តែធ្លាក់ពីទីខ្ពស់ប្រមាណ៦ម៉ែត្រ ពេលនោះ គាត់ក៏ប្រញាប់លើកដៃឡើងលើកុំឱ្យបាក់ក្រចក ប៉ុន្តែគាត់ពុំបារម្ភពីឆ្អឹងបាក់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvFEX8TrtOEB07vZsDbaIa_3Xacjvm8hoS64IA803c-JOcQZkUG3CcDW-pNKHzZdAuUxH_SPiBH2aaYjYrKwxrTxaXzsFQAkFWLAN8eNmfKnNwYWVvLDxnCnZC19s2R49uHcJKaEqxBrogDW5yXXmvKXp0mYNjkC_dVzto9vKwDhNyBcngATQYE7pokv8/s1280/photo_2024-06-20_11-30-58.jpg

បច្ចុប្បន្ន កូនៗបានសំណូមពរឱ្យឪពុកកាត់ក្រចកដៃចេញ ប៉ុន្តែលោកនៅតែស្រឡាញ់ក្រចកវែងបែបនេះ ។ លោក Luu និយាយថា បើមានអ្នកចាប់អារម្មណ៍ចង់ទិញក្រចកវែង លោកនឹងលក់ក្នុងតម្លៃ៧ពាន់លានដុង (ឬស្មើជាង២៧ម៉ឺនដុល្លារអាមេរិក) ។

លោកនិយាយថា ៖ «ពេលនេះ ខ្ញុំមានទម្លាប់នឹងក្រចកវែងហើយ គួរឱ្យសោកស្តាយបើកាត់វាចោល ព្រោះទម្រាំបានក្រចកវែងបែបនេះ ខ្ញុំបានចំណាយពេលមិនតិចឆ្នាំទេ ។ ការពិត ខ្ញុំបារម្ភ និងចង់កាត់វាចោលដែរ ដោយសារស្រឡាញ់ភរិយា តែពេលដឹងថា ភរិយាថែទាំខ្ញុំបានល្អគ្រប់សព្វ ទើបខ្ញុំឈប់គិតបែបនេះ» ៕