Home Blog Page 1087

យុទ្ធសាស្ត្រទាក់ទាញវិនិយោគិនថ្មីរបស់វៀតណាមគួរឱ្យចាប់អារម្មណ៍ខ្លាំង

0

ប្រទេសវៀតណាម ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបរទេសជាច្រើនបានសម្រេចចិត្តមកវិនិយោគនៅវៀតណាមក្នុងឧស្សាហកម្មផ្សេងៗ ហើយធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវិនិយោគិនបរទេសមិនអាចមើលរំលង ។ តើរដ្ឋាភិបាលវៀតណាមមានយុទ្ធសាស្ត្របែបណាខ្លះ ទើបអាចទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស?

លោក Tran Duy Dong រដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគរបស់វៀតណាមបានថ្លែងក្នុងកិច្ចប្រជុំថា វៀតណាមមានយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនថ្មី គឺការសហការជាមួយក្រុមហ៊ុនប្រកបអាជីវកម្មថ្មីៗ និងអ្នកជំនាញ ដើម្បីអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងជំរុញការច្នៃប្រឌិត ។ ការវិនិយោគទាំងអស់នេះនឹងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrrz1wel-ZFzl-mWocrfbU9bEf2qogiuL5qNnxyeAmDA8hIMrehsTny1LA9TzoPsm_dLxtN4y5eypD5cmLNpEkA1GAESiOeVC87JPQg4YEoRaqakw5FjtK8XUi2Iylfz_HLOWIGJEYjJm3UCjWafzWbrhiEt-wMWkao6SE7pJ3_SHvwyTn5m26k7uhnhI/s658/photo_2024-05-07_16-31-33.jpg

រីឯលោក Dao Thanh Tung អនុរដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគថ្លែងថា វៀតណាមបានសម្របខ្លួនដោយការអភិវឌ្ឍស្ថាប័ន, ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម ដើម្បីទាក់ទាញការវិនិយោគពីបរទេសឱ្យបានច្រើន ជាពិសេស ឧស្សាហកម្មទំហំធំ ដូចជា ៖ អេឡិចត្រូនិក និង Semiconductors ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនបរទេស គឺផ្អែកលើកត្តាជាច្រើន រួមមាន ៖ ស្ថានការណ៍ទូទៅ, គោលបំណង, តម្រូវការ និងការត្រៀមខ្លួនរបស់វៀតណាម ។

ប្រទេសវៀតណាមបានកែលម្អគោលនយោបាយច្បាប់ យន្តការ និងវិធានការផ្សេងៗពាក់ព័ន្ធនឹងបរិយាកាសអាជីវកម្ម និងការវិនិយោគ ព្រមទាំងពិចារណាពីយន្តការជាក់លាក់ និងលើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យា, Semiconductor, អេឡិចត្រូនិក និងបន្ទះឈីប ។ វៀតណាមបានកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អបំផុត ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវគោក, ផ្លូវទឹក និងផ្លូវអាកាស រហូតដល់គម្រោងអគ្គិសនី និងការអភិវឌ្ឍតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZ8lSntpxrV3cDQAbtILQmVThnBlnSLE6a4y794oRUMLRocUQenalS5CSdkA9VurV_HH_dzVsFl1D84qWxqAqu_MZCboSNgOwpU6IKHyrxpYRaCYn9vWIOaTSDAWapwhoVH3PxbFaC54lNwyQyHWXRFht0N8AToxJgH7k0E9mwdcYrGKhdBGPYd11Cjc/s620/photo_2024-05-07_16-31-36.jpg

ក្រៅពីនេះ វៀតណាមបានបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញដល់កម្លាំងពលកម្មក្នុងស្រុកជាបន្តបន្ទាប់ ព្រមទាំងបណ្តុះបណ្តាលវិស្វករចំនួន៥ម៉ឺននាក់ សម្រាប់ឧស្សាហកម្ម Semiconductor ។ ក្រុមហ៊ុនបរទេសបានផ្តល់ភាពសំខាន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការអភិវឌ្ឍឧស្សាហកម្ម Semiconductor និងបន្ទះឈីប ហើយក្រុមហ៊ុនដែលមកវិនិយោគនៅវៀតណាម រួមមាន ៖ ក្រុមហ៊ុនអាមេរិក, ជប៉ុន, កូរ៉េខាងត្បូង និងតៃវ៉ាន់ ។

យោងតាមរបាយការណ៍ការវិនិយោគផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិត ប្រចាំឆ្នាំ២០២៤ ដែលផ្សព្វផ្សាយក្នុងកម្មវិធី «Vietnam Innovation Forum 2024» បញ្ជាក់ថា វៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្នែកទាក់ទាញក្រុមហ៊ុនបរទេសមកវិនិយោគនៅវៀតណាម ខណៈសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ និងឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUMiAvomUPHcSRuy3ARgjaUzv64Hq5BRMl2DGDwng5FXhH3sycYQm2anobNO4hjzirNuNM3dTuM7RTjie-RbuKD-PXCV0_pRU3WSPZqGq8ElDmvOa_xkGoZ9VATuuy0ncmY2ZmB-LoY3HYiJ7gT31txMGvIRU1JP90fWwDSAqhr1OurHR52-griKRSN7M/s1260/photo_2024-05-07_16-31-39.jpg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ទឹកប្រាក់វិនិយោគសរុបរបស់បណ្តាក្រុមហ៊ុនបើកអាជីវកម្មថ្មីនៅប្រទេសវៀតណាម គឺស្មើនឹង៥២៩លានដុល្លារអាមេរិក ធ្លាក់ចុះ១៧% បើធៀបនឹងឆ្នាំ២០២២ ។ រីឯផ្នែកថែទាំសុខភាពបានទទួលទឹកប្រាក់វិនិយោគពីបរទេសច្រើនបំផុត គឺកើនឡើង៣៩១% បើធៀបនឹងឆ្នាំ២០២២ ខណៈផ្នែកអប់រំ ក៏ទទួលបានទឹកប្រាក់វិនិយោគពីបរទេសច្រើនផងដែរ គឺកើនឡើង១០៧% បើប្រៀបធៀបប្រចាំឆ្នាំ ៕

ប្លែកទៀតហើយ! ហាងការហ្វេមួយកន្លែងនេះហាមអ្នកធ្វើការមិនឱ្យចូល

0

បរទេស៖ ហាងកាហ្វេ Fringe and Ginge ដែលស្ថិតក្នុងប្រទេសអង់គ្លេសបានចេញច្បាប់ថ្មីមួយដោយហាមឃាត់អតិថិជនមិនឱ្យប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីធ្វើការនៅទីនេះទេ ព្រោះអាចបំផ្លាញបរិយាកាសហាងកាហ្វេ។
យោងតាមលោក Edwards ដែលជាម្ចាស់ហាងកាហ្វេបាននិយាយថា “ជារឿយៗអតិថិជនបានប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីមកធ្វើការនៅទីនេះ ដោយពួកគេសុំឱ្យបុគ្គលិកបិទតន្ត្រី រក្សាភាពស្ងៀមស្ងាត់សម្រាប់ការប្រជុំតាមអ៊ីនធឺណិត ខណៈដែលពួកគេគ្រាន់តែផឹកទឹកមួយកែវ និងអង្គុយរាប់ម៉ោងប៉ុណ្ណោះ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvNHlQrcSDOaEMBoMhmUCszyJX5GN3x8DH01ffpbZP-s1r6fhXf1tb1t5Zpaggt0jFJmo0XCrmzXcBaGXMFEj3deV3DiIRfRu6taiK0K8xMZ7n1YFZ995GhYfInytJVf9Pqo1o0AR_Hp4WEhxRu5QjrW04pw3q7n0uy2nj2vxznINVwTbCETpbUzBuKOQ/s1005/IMG20210703083309.jpg

លោក Edwards បានបន្តទៀតថា អ្នកដែលធ្វើការលើកុំព្យូទ័រកំពុងបំផ្លាញបរិយាកាសហាងកាហ្វេហើយ។ ដូច្នេះយើងក៏សម្រេចចិត្តចេញច្បាប់ថ្មីមួយដោយហាមឃាត់អតិថិជនទាំងអស់មិនឱ្យប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីមកធ្វើការនៅទីនេះទេ ហើយក៏មិនមានករណីលើកលែងដែរ ដោយគាត់បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់មូលដ្ឋានអតិថិជនបែបនេះ។ Edwards និងសហស្ថាបនិក Olivia Walsh បាននិយាយថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែទីបំផុតពួកយើងទទួលបានជោគជ័យហើយ។ Edwards និងសហស្ថាបនិក Olivia Walsh ក៏បានបន្ថែមដែរថា អ្នកដែលចង់ធ្វើការគួរតែទៅបណ្ណាល័យ ឬជួលកន្លែងផ្សេងជំនួសឱ្យហាងកាហ្វេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVktgT241EFyoaL13ovbvSzH8njz1eeC2lBFTM33ylCfFMatwBZM4SBarFDr6WByzznwGxJZGVucu4kW3x0UAFLIXF9qE0WexNAAl2g2x2A3_za6Ms0kquM4VLAl9GyRq7awwdHlFIzO70C1mzcXLvClZKUM9JtZmoEZe-aXFrbHMtYuO2q-OuyznOw2M/s1200/110_523346593.jpg

ម្ចាស់ហាងកាហ្វេរូបនេះក៏បានបន្តទៀតថា បុគ្គលិករបស់ពួកគេនៅតែរួសរាយរាក់ទាក់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានបទពិសោធន៍កាន់តែប្រសើរឡើង។ គួរបញ្ជាក់ដែរថា ហាងកាហ្វេ Fringe and Ginge បានបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២០។ ចាប់តាំងពីហាងកាហ្វេនេះហាមឃាត់ការប្រើប្រាស់កុំព្យូទ័រយួរដៃមក Edwards បានសង្កេតឃើញអតិថិជនគឺមានភាពសប្បាយរីករាយជាងមុន ហើយហាងកាហ្វេគឺមានភាពអ៊ូអរខ្លាំង។ ទោះយ៉ាងណាក៏ដោយ អាជីវកម្មក្នុងស្រុកផ្សេងទៀតមិនយល់ស្របនឹងវិធីសាស្រ្តរបស់ហាងកាហ្វេ Fringe and Ginge ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmicqX2dG4Q7NKumRTMOSTbdbHTntINH5RVxBMb8WByeDJIKnTTmnljpg95DTxGCCkBuvbA0-PrhebvsV0E9EbHdkQ8Q8t_SmF76cQmWzvGgntt1uZTKIBippz_Q1UWkdMhZpTU1XwB6c49hxxxzTxgmObCL4HBsYhiMpCq8KcudOOXd6vfWRKnc5xumA/s1200/photo_2024-05-07_16-01-58.jpg

Hannah Swann អាយុ ២៨ ឆ្នាំដែលជាអ្នកគ្រប់គ្រងហាង Garage Cafe ក្បែរនោះបាននិយាយថា នាងពិតជាអាណិតចំពោះការហាមប្រាមការប្រើប្រាស់កុំព្យូទ័រយួរដៃនេះណាស់ សម្រាប់ហាងនាងមិនធ្វើដូច្នោះទេ។ Hannah បានបន្តថា អតិថិជនរបស់នាងសុទ្ធតែមានចរិតល្អ ហើយហាងជាធម្មតាមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេអង្គុយយូរដោយមិនមានការរំខាន។ នាងបាននិយាយថា ហាងកាហ្វេគឺជាកន្លែងដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់ ដូច្នេះមនុស្សអាចផ្តោតអារម្មណ៍បានយ៉ាងងាយនៅកន្លែងនេះ។ ទោះយ៉ាងណាក៏ដោយប្រសិនបើហាង Fringe and Ginge អនុញ្ញាតឱ្យប្រើកុំព្យូទ័រយួរដៃ នោះហាងពួកគេនឹងគ្មានចំណូលពេញមួយថ្ងៃ៕

នំប៉័ងសាច់ ឈ្ងុយឆ្ងាញ់! នៅវៀតណាម មនុស្សជាង៥០០នាក់ពុល បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

0

មនុស្សប្រមាណ ៥៦០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសង្ស័យថាពុលអាហារ មានទាំងកម្រិតធ្ងន់និងស្រាល បន្ទាប់ពីបានញ៉ាំនំសាច់ bánh mì ពីហាងមួយនៅភាគខាងត្បូងប្រទេសវៀតណាម។

ហាងនំប៉័ងដែលមានមូលដ្ឋាននៅខេត្ត Dong Nai ប្រទេសវៀតណាម បច្ចុប្បន្ននេះត្រូវបានបិទជាបណ្ដោះអាសន្នហើយ។ តាមរយៈហេតុការណ៍ វាត្រូវបានគេជឿថានំប៉័ងសាច់ទាំងនោះ អាចខូចដោយសារអាកាសធាតុក្តៅខ្លាំងពេក ។ ទោះជាយ៉ាងណា ការចុះត្រួតពិនិត្យដំបូងក៏បានបង្ហាញថា ហាងនំប៉័ងមួយកន្លែងនេះ មិនបានបំពេញតាមស្តង់ដារសុវត្ថិភាពអាហារត្រឹមត្រូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsKfmlJmAW_hYvNa042cOfMdgES2NKQGYFKJNbT3EkQ6a4vZB-eDZb4xhiym3RlJiapuId1cus0CMYN2CfQK6c1vtZVOOMR8zfeGN2Iz7Uy_yAXHHoC5YCrE19V9yf-YhVG9cAMQ_sXewORwgJ0BQcvCHv7nGvDIykCrD1uwPZgC0cuNqffuoKjHrTI9I/s640/2675995.jpg

កាលពីថ្ងៃទី៦ ខែឧសភានេះ អាជ្ញាធរក្រុង Long Khanh បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៥៦០នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទាននំប៉័ងពីទីតាំងតែមួយ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ហាងនំប៉័ងដែលមានមូលដ្ឋានលើផ្លូវ Tran Quang Dieu ក្រុង Long Khanh ប្រទេសវៀតណាមនេះ ក្នុងមួយៗថ្ងៃលក់បានប្រមាណនឹង ១១០០ ដើមឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVeI_1x_AjI8uz6EAxpL8EBNn3YbJ44-rvqFkGwYI5ptrTKp9RYEFdB_WcPgxBNH_8IaaDat0CiA3eGiqc4f1Jb6sxR9EMOFpSWNnUzq8vfoCfWNi5OhX7rQU54uM4RUJKo0MXeG0ajxphTLQ9Bgyz74X_xq1XPb0u2TkVRzoyDwufLRoamXILth6o3o/s1280/photo_2024-05-07_15-36-34.jpg

របាយការណ៍របស់មន្ទីរពេទ្យក្នុងតំបន់បាននិយាយថា ចំនួនករណីសង្ស័យពុលអាហារបានកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ។ ចំពោះរោគសញ្ញានៃអាការៈពុលអាហារនេះវិញគឺ រួមមាន រាក ក្អួត ក្តៅខ្លួន និងឈឺពោះធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlr1TlNBzBSusqKD34U17wyks9lSQAXZsR_ELNrt39HWufqzWYnuR4E5KKB9Y235qR6BnAPkkVkMr-T-0Btc8ZthKVp8xJMhrkyKlPBPfmB5gyVYRlTI25XbHBKcQO0RlNDU9gkXoj8_7Fe4P_b5WlQlDD9VajHKASe8DO4dw1lQlf-5Tz8WdaeTuucQ/s650/page-23-b_04052024.jpg

កាសែតវៀតណាមមួយឈ្មោះថា Health and Life ក៏បានលើកឡើងពីស្ត្រីម្នាក់ដែលកូនបីនាក់កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារ Dong Nai ។ តាមការបញ្ជាក់ពីម្តាយគឺបានធ្វើការទិញនំសាច់ចំនួនបីដើមឲ្យកូនៗរបស់នាង។ ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោង ពួកគេទាំងអស់ចាប់ផ្តើមបង្ហាញរោគសញ្ញានៃការពុលអាហារភ្លាមៗតែម្តង។ យ៉ាងណាមិញ តាមការបញ្ជាក់ពីអាជ្ញាធរ ពួកគេនឹងបើកការស៊ើបអង្កេតលើមូលហេតុនៃការពុលអាហារជាបន្តបន្ទាប់ទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilxWQEJ-9Gmu7wvCfAoPkSfKTPQHiLoLzlzTgIQ5MaJda0k5YFm_GsqaCfJqMh5MIu-zxuJeYxW6IqldQ9T6kTqV2DkJMsGrOaN-mNBUP7nOTVPl4tUBpKUT9T-o9UNBgPCWEAdCvjiMmnfm2mubjk5DTnNRJcAfI2khe-pK_p0QmrEvBQnVZty3-TctA/s800/photo_2024-05-07_15-36-36.jpg

បាតុភូតដ៏កម្រធ្លាក់ត្រីពីលើមេឃ ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសអ៊ីរ៉ង់

0

បរទេស៖ ថ្មីៗនេះមានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម ខណៈភ្លៀងធ្លាក់ខ្លាំងស្រាប់តែមានត្រីរាប់ពាន់លានក្បាលបានធ្លាក់ពីលើមេឃនៅក្នុងតំបន់ Yasuj ប្រទេសអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី៦ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicl2vTuXPEJbXn_63KqYmPP-X9e_fU-_SlJdwJWIM44pyW3f7mRWW13HOVHyQ0sEuWHPrXfCj2HwJ8GEnpwgvEVkPerUTvBAMc_6Ka6jAdcsBQ-bSVD3HY1bvtBy3sz7_aDtUZweh9A2bZAzE5rc-jMHK4H7UYRhX-oHvsyW7mu-XC78SuisS0rAi4RKw/s650/resize.png
នៅក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញថា ត្រីរស់ជាច្រើនក្បាលបានធ្លាក់ពីលើអាកាសអមជាមួយទឹកភ្លៀងតាមដងផ្លូវ ហើយបុរសដែលជាអ្នកថតវីដេអូនោះបាននិយាយថា “ភ្លៀងត្រីធ្លាក់មកហើយ” ដោយគាត់ក៏បានរើសត្រីមួយក្បាលដែលធ្លាក់ពីលើមេឃ ដើម្បីបង្ហាញថាត្រីនៅមានជីវិត និងអាចផ្លាស់ទីបាន។ បាតុភូតដ៏កម្រនេះត្រូវបានគេជឿថា បណ្តាលមកពីព្យុះកំបុតត្បូងមួយ បានបោកបក់ត្រីឡើងទៅលើមេឃ រួចក៏ទម្លាក់ចុះក្រោមវិញបន្ទាប់ពីមានភ្លៀងធ្លាក់។ ទោះជាយ៉ាងណាសម្រាប់មូលហេតុពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif2aGA87NIU6mqvrvV3lOFqUF9ZuTcYThzX5_mz3Hw_L8KfJpjCLVWwEsP_u5cIWxfck5MJESi0oZmZIlYmNRZy_vNE3hVW6f_YmNQBD1ufnqG70lcgltat9bCmYOpmRhr6AaqwmqkCj81Fv9W73JMtAsBID0i4J3yPBt6NOgfGllZnHrc0oQ64a6-XhI/s800/Fish_Rain_Final_2024-5-7-6-25-56_thumbnail.jpg

យោងតាមសារព័ត៌មានបរទេស MINT ឧប្បត្តិហេតុភ្លៀងត្រីបានកើតឡើងបន្ទាប់ពីមានខ្យល់ព្យុះយ៉ាងខ្លាំងចម្ងាយជិត ២៨០ គីឡូម៉ែត្រពីច្រាំង ដែលនេះត្រូវបានគេចាត់ទុកថា បាតុភូតដ៏កម្រ។ ទោះជាយ៉ាងណានៅពេលដែលវីដេអូនេះត្រូវបានចែកចាយ ក៏មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា ពិតជាអស្ចារ្យណាស់នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញ។ អ្នកខ្លះទៀតក៏បញ្ចេញមតិថា តើវាអាចបង្កឱ្យមានគ្រោះធម្មជាតិទេ? បើយោងតាមអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្លៀងត្រីទំនងជាកើតឡើងដោយសារខ្យល់ព្យុះ។ នៅពេលដែលខ្យល់ព្យុះកំបុតត្បូងឆ្លងកាត់សមុទ្រ ឬមហាសមុទ្រ វានឹងបក់យកត្រី កង្កែប អណ្តើក និងក្តាម ដោយមានខ្យល់បក់ឡើងលើមេឃ។ បន្ទាប់មកសត្វទាំងនេះនឹងផ្លាស់ទីតាមខ្យល់ព្យុះ ហើយវាក៏បន្តនៅលើមេឃរហូតដល់ល្បឿនខ្យល់ថយចុះ។ https://images.tv9hindi.com/wp-content/uploads/2024/05/fish-rain-in-iran.jpg

នៅពេលដែលល្បឿនខ្យល់ថយចុះបន្តិចម្តងៗ សត្វទាំងនេះក៏ចាប់ផ្តើមធ្លាក់មកលើដី រួមជាមួយនឹងទឹកភ្លៀងផងដែរ ដែលមើលទៅវាហាក់ដូចជាត្រីកំពុងភ្លៀង។ គួរបញ្ជាក់ដែរថានេះមិនមែនជាលើកទីមួយទេ ដែលត្រីធ្លាក់ពីលើមេឃ កាលពីអំឡុងឆ្នាំ ២០១០ ក៏មានករណីភ្លៀងធ្លាក់ស្រដៀងគ្នានេះដែរ ដែលវាកើតឡើងនៅក្នុងប្រទេសហុងគ្រីមានកង្កែបធ្លាក់ពីលើមេឃ។ ហើយក្នុងឆ្នាំ ២០០៧ នៅសហរដ្ឋក៏មានភ្លៀងជន្លេនធ្លាក់មកផងដែរ យោងតាមអ្នកទីនោះបាននិយាយថាភ្លៀងជន្លេនធ្លាក់មកអំឡុងម៉ោង ១១ ថ្ងៃត្រង់ប៉ុន្តែធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ដោយអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបានឡើយ៕

ចិនរកឃើញដានជើងសត្វដាយណូស័រធំបំផុតលើពិភពលោក

0

ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញដានជើងសត្វដាយណូស័រដ៏ធំបំផុតលើពិភពលោក ក្នុងខេត្ត Fujian ស្ថិតនៅភាគខាងកើតប្រទេសចិន ។ ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាជាដានជើងរបស់ដាយណូស័រពូជ Deinonychosaurs ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgITp4MbGn0PTr1Tpp40XPppvahmHONpuylsiJ7rut38vkQNRjTdBxe3-N-UH9plbTVwdu_vRpbTDx-qEI13t8YOf4_riKSB-O4KrJ5zx2jjMGqn6GvjBX2GDHpMiGKlhAAHhPxLkgiDv5EgbkGPzssyWNWhLZPuPLVKXlXvj1z2PpMs0VYBN1gXWhHqB4/s1664/image_12886_1e-Fujianipus-yingliangi.jpg

រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញមកពីសាកលវិទ្យាល័យស្រាវជ្រាវផែនដីរបស់ចិន ព្រមទាំងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិបានរកឃើញដានជើងដាយណូស័រ យ៉ាងហោចណាស់៨ប្រភេទ នៅតំបន់ឡងលៀង ក្នុងនោះដានជើងចំនួន១២ គឺជារបស់ដាយណូស័រពូជ Didactyl Deinonychosaur ។

ក្នុងចំណោមដានជើងទាំង១២ ដែលមានម្រាម២ នេះ គេបានឃើញដានជើងទំហំធំៗចំនួន៥ ដែលមានទទឹងជាមធ្យមស្មើ១៦,៩សង់ទីម៉ែត្រ និងបណ្តោយ៣៦,៤សង់ទីម៉ែត្រ ។ ហេតុនេះ អ្នកវិទ្យាសាស្ត្រអាចបែងចែកប្រភេទដាយណូស័រថ្មីបន្ថែមទៀតឈ្មោះ Fujianipus Yingliangi ហើយបើយោងតាមការវិភាគពីម្រាមជើង គេសន្និដ្ឋានថា Fujianipus អាចជាដាយណូស័រពូជ Troodontid ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1CaIx3JJ2PV3TbIzeslV9eXsa5CCJ8wnQ3Tct787Wwg6U-VTK68m2bmYW5E5exqnWTqM766nXaIkYSNJU6pAzVQ7FjNDAyR1vJJSAfdvz4iu8Q6dt0NEONrY0ZwyhX2uL-FMkxVbPSjLej4VRXLbac1gxzeNyI8R18-DF80v3gBd_8zGTMsAL0r8lAPM/s1200/GM3Az5JbcAAsNYk.jpg

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យម្នាក់ឈ្មោះ ស៊ីវលីតា និយាយថា បច្ចុប្បន្ន គេចាត់ទុកថា ដានជើងដាយណូស័រទាំងនេះ គឺជាដានជើងដាយណូស័រពូជ Deinonychosaurs ដ៏ធំបំផុតនៅប្រទេសចិន និងលើពិភពលោក ។ សាស្ត្រាចារ្យរូបនេះបន្ថែមថា បើវិភាគពីទំហំដានជើងវិញ គេសន្និដ្ឋានថា ដាយណូស័រនេះអាចមានកម្ពស់យ៉ាងហោចណាស់ ៥ម៉ែត្រ ។

ចំណែកភ្នាក់ងារសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនិយាយថា គេបានអភិរក្សដានជើងដាយណូស័រទាំងនេះយ៉ាងល្អបំផុត តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ។ ការរកឃើញដាយណូស័រពូជ Fujianipus Yingliangi ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្រាវជ្រាវពីដាយណូស័រនៅប្រទេសចិន និងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី iScience កាលពីពេលថ្មីៗនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55I1cONXyqBabGW2kvcZ3xH4_bW6ngaXvXlcjwZIBH7GqmVwehYn4r-oLBlIznP_KTrf4h-CHJf55krgQK5Bm76B2AnEJtulWeTNHalk4wy-h2ItspIq08xkUtq6BnI9Ta2mtcoidPSxKA013G02ehCntqPaViwXGCwndWMumGN1CIfhHagQ9r4GOCzQ/s1022/354ba1a0ff3346e48a7ea7a4bb17451c.jpg

ឡូរីន លើកឡើងបែបនេះភ្លាមក្រោយ ហេង វាសនា និយាយពីមនុស្សស្រីមួយចំនួនមករិះគ.ន់មនុស្សស្រីគ្នាឯង

0

លោក ហេង វាសនា ដែលជា Influencer មួយរូបបានចេញវីដេអូមួយដែលនិយាយអំពីមនុស្សស្រីមួយចំនួនបានបញ្ចេញមតិរិះគន់រូបរាងរបស់ ជា ស្រីនា ដែលជាប្អូនថ្លៃ។ ឃើញមនុស្សប្រុសចេញមកនិយាយពីមនុស្សស្រីរិះគន់មនុស្សស្រីដូចគ្នានេះដែរ ឡូរីន សង្សារ វណ្ណដា ក៏បានលើកឡើងប៉ុន្មានឃ្លាចាក់ចំចំណុចធ្វើឱ្យអ្នកគាំទ្រពេញចិត្តការលើកឡើងរបស់នាងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrADf13H5OFbbITVoXPCyEjP0ke9WV1iAWoMkjPirUJQU3u3ytsMOl2Kl6DjMSgxCnE-65XHL5c6ie7u4mt7FPe3CzAli6BVhTQpdI5pj9MCZxx2_nB1E_FSA6f-3hbClEKZcxQsSOno-4EEhEIpAdBro-nzZ2aJhzydzto-R7teeWXedBL3Uo8llKG4E/s839/image_2024-05-06_15-32-53%20(2).png

កាលពីល្ងាចថ្ងៃទី៥ ឧសភា ហេង វាសនា បងប្រុស ហេង វិសាល និងត្រូវជាបងថ្លៃរបស់ ជា ស្រីនា បានចេញវីដេអូជាង២នាទីដោយភ្ជាប់ជាមួយចំណងជើងថា « ហេតុអ្វីមនុស្សស្រី មករិះគន់រូបរាងមនុស្សស្រីគ្នាឯងទៅវិញ? This is not okay!»។ ក្នុងវីដេអូនេះលោកចេញមកការងារប្អូនថ្លៃ និងមនុស្សស្រីដទៃទៀតពីពាក្យសម្តីរបស់អ្នកមួយចំនួនរិះគន់ មើលងាយមនុស្សស្រីដូចគ្នា ដែលបានខម្មិនដាក់ជា ស្រីនា ថា ស្រីនា តាំងពីការហើយធាត់ម៉េស និងកាត់សក់ដូចយាយជាដើមដែលពាក្យសម្តីទាំងនេះធ្វើឱ្យលោកពុំសប្បាយចិត្តឡើយ លោកពិតជាមិនយល់ពិតមែនដែលមនុស្សស្រីមក Bully មនុស្សស្រីគ្នាឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWNyOG0y50zNq5YHv7rD2aXj1gIuieRCrnWtKcdQy635szBhHUHZz2VOBitQZXhD4hfsNy-QquMYZzGrYIuQkvVPIHC8RBGKFvF9JfQgBhLweE4dbQ7CaKwoFCrUl-fhwp-QBMmoTTbgiXUzLVgswN1Yx6RHmj-mhbVoibe1wcMTW1R9l46U1AEklRDWY/s2048/image_2024-04-30_14-05-37%20(2).png

ការចេញវីដេអូរបស់ ហេង វាសនា ពីមនុស្សស្រីរិះគន់មនុស្សស្រីគ្នាឯងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គមជាពិសេសអ្នកដែលធ្លាប់រងនូវពាក្យសម្តីបន្ទោសបង្អាប់ពីអ្នកដទៃទៅលើរូបរាងកាយរបស់ខ្លួន។ វីដេអូនេះក៏ជំរុញចិត្ត ស្រីស្អាត ឡូរីន គូស្នេហ៍របស់ វណ្ណដា ចេញមកនិយាយម៉ាត់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2zLFat37MqmkjAQfdsPE-CaMcwaWKFAbwZBFzKg5aiKPex6e4qsFvVYPD91rOXZt3lDZ2NZJw-W2bqpk4PdzXfJJzPXha254RNp0FyPu6roV2gUKzMS9RGlRt-Nq7FncRZf1VZWrHTXyGRTPu6_-cza2kJWQ6dih_RdWRuAeLFLIMqRJbFV7AraEwb5Q/s834/image_2024-05-06_15-32-53.png

ឡូរីន បានចែករំលែកវីដេអូ ហេង វាសនា ដោយភ្ជាប់មកជាមួយខ្លឹមសារថា «

មានអារម្មណ៍មិចទៅ..? នៅពេលគាត់ជាមនុស្សប្រុសលើករឿង”សម្តីសំដៅមនុស្សស្រី ការបញ្ចេញមតិមិនសមរម្យទៅលើមនុស្សស្រីគ្នាឯងចឹង? “ អ្នកខ្លះយល់ ព្រោះរូបរាងមនុស្សស្រីគ្នាយ៉ាងមិចគឺដឹងច្បាស់ណាស់ តែទម្លាប់អាក្រក់រិះគន់រូបរាងគេ អ្នកខ្លះគ្មានអ្វីដែលគេមាន ប្រឹងរកចំណុចមួយណាមួយមកចំអកគេ។” គេតុបតែងខ្លួនគេយ៉ាងមិចក៏ជាសិទ្ធគេ គេពេញចិត្តហ្នឹងធ្វើ។ ស្អាត ឆ្លាតចំណេះដឹងខ្ពស់ គ្រួសារមានសុភមង្គល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhipCsxNzxAT7-62em7RZbJUTilZfxaeTEroCDVOkmiJGFCrhpkQbsXlKDLGZr53wNRKVo6rAIrqeDu5jcxzsmPLLJmkx4qqmyOOjyYmmqxe3a9Vxy0w3cNPDzqamRETwe1vrdear9eqNtCapydZnL-EETSRKlCToIDLYmJ-I0wARR0_vPltc1EDFDBq_Y/s2048/image_2024-04-30_14-05-39.png

ឡូរីន ក៏បានបន្តជាមួយនឹងភាសាអង់គ្លេសបន្ថែមទៀតដែលមានន័យចង់សម្តៅទៅលើអ្នកដែលប្រើសម្តីរិះគន់ថាមានអារម្មណ៍ថាគ្មានសុវត្ថិភាព ហើយមិនមានអារម្មណ៍ស្រលាញ់គ្រប់គ្រាន់។ ការនិយាយស្តីនោះនឹងបង្ហាញថាអ្នកជាមនុស្សដែលមិនស្រស់ស្អាត។

ការលើកឡើងរបស់ ឡូរីន នេះដែរឃើញថាអ្នកគាំទ្ររបស់នាងបានបញ្ចេញមតិពេញចិត្តនិងគាំទ្រយ៉ាងខ្លាំង៕

អ្នកលេងហ្គេមចិន Fat Cat លះបង់គ្រប់យ៉ាងដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់ចុងក្រោយទៅជាបែបនេះ

0

រឿងរ៉ាវរបស់យុវជនចិនម្នាក់ដែលជាអ្នកលេងហ្គេមអាជីពម្នាក់បានផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គមបន្ទាប់ពីបញ្ចប់ជីវិតខ្លួនឯងព្រោះតែមិត្តស្រីរបស់ខ្លួនមិនបានស្រលាញ់គេដូចគេស្រលាញ់នាងឡើយ។ យុវជននេះបានចំណាយលើជីវភាពប្រចាំថ្ងៃត្រឹមតែ១០យន់ជាង១ដុល្លារ ហើយបានផ្ញើឱ្យមិត្តស្រីរហូតជាង៧ម៉ឺនដុល្លារក្នុងរយៈពេល២ឆ្នាំដើម្បីឱ្យមិត្តស្រីរស់នៅសុខស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMyzsUAA5MhMzS0_NFa63L2Qx1cspE7_j8LU-jTn4sae5ivz985cdHVIP-_VtOL4lBkpoHuYXTqDqw2Jc4tgUg_7GQ5GIwkkJO7nWvv3AMH8eR4U3-QtpcTw2Z1_vodlqJGJ4fv4-ractUwYpK_LnCT07DaBAbRHaOgJhyphenhyphen_Sz1_dzpayygyDsQx6Bccac/s788/image_2024-05-06_16-06-35.png

ជំនួយការហ្គេមដ៏ល្បីរបស់ប្រទេសចិនដែលមានឈ្មោះក្រៅថា «Fat Cat» បានប៉ុនប៉ងធ្វើអត្តឃាតដោយលោតពីលើស្ពានទន្លេ Chongqing Yangtze។ ថ្មីៗនេះ គ្រួសាររបស់យុវជនរូបនេះបានលាតត្រដាងថាមិត្តស្រីរបស់គេមានឈ្មោះ Tan Zhu ត្រូវបានគេចោទប្រកាន់ថាបានដកប្រាក់ចំនួន ៥១០,០០០ យន់ជាង៧ម៉ឺនដុល្លារក្នុងរយៈពេល ២ ឆ្នាំ។ «Fat Cat» អាចចំណាយត្រឹមតែ ១០ យន់ សម្រាប់អាហារសម្រន់ ហើយទីបំផុតរូបគេបានលោតចុះពីលើស្ពានដោយសារតែការក្បត់ចិត្តរបស់មិត្តស្រីគេ។
ឧប្បត្តិហេតុនេះបានបង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយពីអ្នកនិយមលេងអ៊ីនធឺណិតដោយចោទប្រកាន់ Tan Zhu ពីបទកេងប្រវ័ញ្ចអារម្មណ៍ដើម្បីលុយ។ ភ្លាមៗនោះ Tan Zhu បានបង្ហាញខ្លួននៅក្នុងវីដេអូមួយកាលពីថ្ងៃទី៤ ឧសភា ដោយបានសារភាពថាបានក្បត់អារម្មណ៍ «Fat Cat» និងបានសូមទោសដល់សាធារណៈជន។ ទោះជាយ៉ាងណាក៏ដោយ កំហឹងរបស់អ្នកនិយមលេងអ៊ីនធឺណិតនៅតែបន្តរិះគន់ Tan Zhu ចំពោះការមិនគោរពអ្នកស្លាប់ ដោយប្រើប្រាស់ឧប្បត្តិហេតុដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងស្លៀកខោខ្លីក្នុងវីដេអូសូមទោស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ewf1vdxZ5RmecJcdM4f1kXxF0H37enNZf_Z9n_ET8CxTPc5DYEpFmsGW4T2TsrkbIvlkwrJ3RnxKEiND7CmptS1eaaD41sfY-WwVatBtOzQrmNM33Ndq62FxT2YCiXOpU4IiGqx117VTHdmmDCW0zAXyAZyUU9fHN8edHVopdPnl_aR5ajSqivrqiMA/s1290/image_2024-05-06_16-09-19%20(2).png

«Fat Cat» វ័យ ២១ ឆ្នាំបានរស់នៅដោយសន្សំសំចៃដោយចំណាយប្រាក់ជាង៧ម៉ឺនដុល្លាក្នុងរយៈពេល ២ឆ្នាំដើម្បីបំពេញបំណងប្រាថ្នាសម្ភារៈរបស់ Tan Zhu ។ ទីបំផុតរូបគេមិនអាចទ្រាំទ្រនឹងការក្បត់ផ្លូវចិត្តរបស់មិត្តស្រីរបស់ខ្លួនហើយរូបគេបានបញ្ចប់ជីវិតកាលពីខែមុន។ ប្អូនស្រី Fat Cat ថ្មីៗនេះបានចេញវីដេអូមួយ ដោយចោទប្រកាន់ជាសាធារណៈថា Tan Zhu លេងសើចនឹងអារម្មណ៍របស់បងប្រុសនាង និងលោភលន់ពេកដើម្បីតែចង់បានលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwHf6VIaVRC8VSknBGQxDkQdIwuWg5wacQzMEAzggxdItGTz-zGTHA3X_l7SynENSquxYdX5pR6bttmNleLpOG3rlVWN5TurTP_dkiieBnfrQfrtzP4bYgQlMEpacjP59oRqdKAjEbOLkZzeRcrDfRJasF6FYRhiEGfzns7ObRV_jPZs5UQVNiZDnfdn8/s1368/image_2024-05-06_16-17-23.png

ពេលដឹងថា «Fat Cat» បានញ៉ាំអាហារសាមញ្ញៗ ដើម្បីតាមតម្រូវការរបស់មិត្តស្រី អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការអាណិតអាសូរ និងបានបញ្ជូនបាច់ផ្កា និងរបស់មួយចំនួនទៀតទៅស្ពានទន្លេ Chongqing Yangtze ក្នុងការកាន់ទុក្ខ ខណៈពេលដែលកំពុងថ្កោលទោសមិត្តស្រីរបស់យុវជននេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgJ_3goeh1Y5MbjW9yOzmrobZc3zEWzgl-4WmVZNma4gILuKDwsqNyYkP5MbaF5cpeUXkbkt5z2R7JFxeFngys8BxPkO5zJwUyE6cf_1tQ5HFdbqr7vSe8sbD2tloN2pjRxnFuVMmN8WyDv9bRzLSlaBwp04PSj0qvtqTcuNT0kZgLK7OB5J0G64gXPa4/s757/image_2024-05-06_16-09-19.png

ជាមួយការសូមទោសមិត្តស្រីរបស់យុវជននេះបានរៀបរាប់ផងដែរថា នាងបានប្រគល់ប្រាក់ចំនួន ១៣៧,០០០ យន់ ប្រមាណជាង១ម៉ឺន៩ពាន់ដុល្លារទៅឱ្យឪពុកម្តាយរបស់ «Fat Cat» រួមទាំងប្រាក់ដែល Fat Cat បានផ្ទេរទៅឱ្យនាងមុនពេលគេស្លាប់ និងលុយផ្តល់សម្រាប់នាងក្នុងការបើកហាងមួយ ដោយសង្ឃឹមថាពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះស្រាយនៅស្ថានីយ៍ប៉ូលីស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifJQhUxjhEKktFyw2eNG6yiDBgOE6G9ay35VeJnLjroI_Nd9UxN1dRXiQdt9TOHqSp1A1W7vIgHsUhPdqOC95R_lD8woQbJU4PVK3ochUSAwOCWdG8GtORk_nAIzJqXhVC-FnL8cnIh0-Cckyl8ooQyIUc_OBeSEOzXQcx6DCrj8YKXC2H5ejsADguDhs/s1389/image_2024-05-06_16-17-22%20(2).png

ទោះយ៉ាងណា អ្នកលេងអ៊ីនធឺណិតមួយចំនួនថែមទាំងសង្ស័យថា អ្វីដែលនាងសូមទោសនេះគឺគ្រាន់តែជាការទាក់ទាញការចាប់អារម្មណ៍តាមអ៊ីនធឺណិតនិងទទួលបានការចាប់អារម្មណ៍ឱ្យបានកាន់តែច្រើនប៉ុណ្ណោះ៕

ចលនាប្រឆាំងភាពយន្តថៃក្នុងរោងកុនប្រទេសកម្ពុជានៅបន្តកើតមាន

0

ស្របពេលភាពយន្តថៃ «Love You to Debt»ឬចំណងជើងជាភាសាខ្មែរ «ជំពាក់លុយសងបេះដូង»ដែលសម្តែងដោយ YaYa Urassaya និង Bright Vachirawit ដែលជិតចាក់បញ្ចាំងនៅក្នុងរោងកុនប្រទេសកម្ពុជាគេសង្កេតឃើញថាសន្ទុះចលនាប្រឆាំងភាពយន្តថៃនៅបន្តកើតមានដដែលដោយអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនលើការប្រម៉ូតរឿងដោយដាក់#cancelThaimovie ។ ទោះយ៉ាងណា សម្រាប់អ្នកមួយចំនួនបានមេនសិនមិត្តភក្តិទៅទស្សនាភាពយន្តនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh32Bu17jtr6wKZe19DApr1Xy2KsrYhuAxmBeGnFQpO1iR1-kp1srFvrNnbh2n-O7MUC6kDyg_VHBDsJvikcvmw6wAnufs9QS0OOG0iuYDC2RH185EnYRbJHUlXPc1FWsB8u4wrDsbdzLlYBT_o7CtthpAoMLX0urioavtX7HjJz92sACNT7WxXnphEDJU/s750/image_2024-05-07_09-46-30.png

កាលពីដើមខែមីនា ឆ្នាំ២០២៤អ្នកលេងបណ្តាញសង្គមកម្ពុជានិងថៃបានផ្ទុះកំហឹងទៅវិញទៅមកបន្ទាប់ពីមានបញ្ហាចម្រូងចម្រាសទៅលើភាពយន្តខ្មែរមួយមានចំណងជើង ម៉ែក្រឡាភ្លើង របស់ផលិតកម្មសាស្រ្តាហ្វៀមដែលត្រូវប្រជាជនថៃមួយចំនួនថាបានលួចចម្លងជាតិសាសន៍របស់ខ្លួនរួមទាំងបង្កើតចលនាកុំឱ្យពលរដ្ឋថៃទៅទស្សនាភាពយន្តមួយនេះ។ រឿងនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាផ្ទុះកំហឹងដូចគ្នាដោយបានចូលរួមពហិកាមិនទស្សនាភាពយន្តថៃមានចំណងជើងថា «Pee Nak 4»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdkdkVfRoDq122qXAtMhe4GNKXuOjkWhYjfgATM6Kup5SGz2ob-7-F07M24e6qfFEHsL-3YuqpBaGZ2ziIV7Hw9OGi0E_AIGN03szYuYq1Hesg3RK3JcQIWLlAxjyz9fCIxPZpZpzCTV87ZAZBkC6j1fHpctSpPLQ6OeoVVR9gIXjRtfRZtaYJdPm1yM/s2048/image_2024-05-07_09-46-30%20(3).png

ជុំវិញភ្លើងកម្តៅរវាងអ្នកលេងបណ្តាញសង្គមទាំងពីរផ្ទុះកំហឹងដាក់គ្នាទៅវិញទៅមកនាពេលនោះសមាគមផលិតករភាពយន្តខ្មែរបានចេញសេចក្តីថ្លែងការណ៍ជុំវិញបញ្ហាជាករណីភ័ន្តច្រលំដោយស្នើឱ្យប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ក្នុងនាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាង រាល់អំពើដែលបង្កឱ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7K_QX3imD9roU9RD75zU7PvRZ7F9V7LcYPYzDTqt0p1Fuf2IODBynKBrnITxa6PevOcObUhrQFQXfoW9emUOHobDnqobdWJWs02eIHjEl59HX_tUIYN2dRARCVnffJlxV4rcR0k4bYcltOUO94WSJBhW0WvoOY4Ybh4C3PldhQy3K1E11W8kTUyswbAc/s1040/image_2024-05-07_09-46-29.png

ក្រោយពេលស្ងប់ស្ងាត់មួយរយៈនៅតាមបណ្តាផេករោងកុនក្នុងស្រុក នាពេលថ្មីៗនេះបានបង្ហោះប្រម៉ូតភាពយន្តថៃមួយមានចំណងជើងថា «Love You to Debt»ឬចំណងជើងជាភាសាខ្មែរ «ជំពាក់លុយសងបេះដូង»ដែលចូលរួមសម្តែងដោយតារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃ YaYa Urassaya និងតារាសម្តែង Bright Vachirawit ដែលត្រៀមនឹងបញ្ចាំងនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGpvn_XKJMiwchOhDI-oE_1wI-KF9EJ7vNKEqnddg7Bdj9Fa86mkzY8XmG1uXSHNWlcB_5HsHxmypRVgFDoTtDvkpgbpoTU96vBrG9AYCnFUwN5v03T1wkjUqRBW0osyyUxj2hjM2y2iNKogQ7A2zSDjmKCoBqfrEPKbrkK6CIh5YBjElKx-gxlPcwmBc/s2048/image_2024-05-07_09-46-32.png

ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនបានបន្តចលនាប្រឆាំងភាពយន្តថៃក្នុងរោងកុនស្រុកដដែលដោយបានដាក់#cancelThaimovie ខណៈផេកក្នុងរោងកុនមួយចំនួនបានកំណត់ការចូលខម្មិន។ ទន្ទឹមនឹងអ្នកប្រឆាំងនោះ គេសង្កេតឃើញថាអ្នកមួយចំនួនបាននាំគ្នាមេនសិនមិត្តភក្តិគូស្នេហ៍ទៅទស្សនារឿងនេះដូចគ្នា។

ភាពយន្ត «Love You to Debt»ឬ «ជំពាក់លុយសងបេះដូង» ២០២៤ នេះគឺជាភាពយន្តដែលផលិតឡើងវិញរបស់ប្រទេសថៃពីខ្សែភាពយន្តកូរ៉េខាងត្បូងឆ្នាំ២០១៤ មានចំណងជើងថា «Man in Love»៕

 

 

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBoo1UVkmcr_r0dkdc3n6kxcmAwXdcIXP3o-SRUkdYeqkg5TQ71g4uvH-kfl3cl2h2dP5eYJEGP8EJIMmdkrJkH9UiHK7dNeYzln7jJ4Q3ZVlw89A__Bkh0HNaY6n3CZExfVs_4_JRUW3NEiDH0EmfHRaa-xh1ZG2yyIM8w6DPv4BFdlzJVZ-NufHcCEA/s784/image_2024-05-06_14-07-00.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrmKnIs9jgVlEvGxeTDWx4CXmvGfOznHyaw7DoGUv6tJh3Kgz2u7oOqFq7ba_FWyqoRrOsbzVZE3wCqx0HTFFXgGOT8hVV2YTROiUXRJnsnRYNmd35sf8Ost7fAiXg57Mg5Uclp5ajSSkMa1IlJ6gc8VO0TnTCtXzEFvYG05yk3otOiwtGZiqj-pg1p1Q/s769/image_2024-05-06_14-07-00%20(2).png

ព្រះរាជវាំងខ្យល់ដ៏ស្រស់ស្អាតបំផុតកម្រមានអ្នកស្គាល់ បង្ហាញពីអត្តសញ្ញាណរបស់ជនជាតិឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ ពេលធ្វើដំណើរទៅដល់ប្រទេសឥណ្ឌា ភ្ញៀវទេសចរភាគច្រើននឹងនឹកឃើញដល់ព្រះរាជវាំងដ៏ល្បីមួយឈ្មោះ Taj Mahal ដែលជាតំបន់ទេសចរណ៍ពេញនិយមនៅឥណ្ឌា ។ ប៉ុន្តែភ្ញៀវទេសចរពុំសូវស្គាល់ព្រះរាជវាំងដ៏ស្រស់ស្អាតមួយកន្លែងទៀតទេ គឺព្រះរាជវាំងមួយនេះបានបង្ហាញពីអត្តសញ្ញាណជាច្រើនរបស់ជនជាតិឥណ្ឌា ។

Hawa Mahal មានន័យថា «ព្រះរាជវាំងខ្យល់» ស្ថិតនៅទីក្រុង Jaipur រដ្ឋ Rajasthan ប្រទេសឥណ្ឌា បានកសាងឡើងនៅឆ្នាំ១៧៩៩ ក្នុងសម័យព្រះមហាក្សត្រឥណ្ឌា ព្រះនាម Maharaja Sawai Pratap Singh ។ ប្រាសាទទាំងមូលបានកសាងឡើងដោយថ្មភក់ពណ៌ផ្កាឈូក និងពណ៌ក្រហម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcCjucJ1MvYiIt9A0Yg3YhbE8aBvAJ7LLLHERfyxLo57wSJZRC6617bPIhDb_VeRl3pWcAIaa0EYG_JN3GLe78I5XiZHax4XlmbrThZKBlgSSqvbxxaWmQxk04mMM6XW-HWu28WYwxt3fD7wQwBode_pWuDfQew0zOCtHWAXyaAPaTysh9HF1UwyJEoqw/s603/1_fYA-b-KA9UUqPL2OsDYkQw.png

ព្រះរាជវាំង Hawa Mahal បានរចនាម៉ូដដោយ Lal Chand Ustad គឺរូបរាងប្រាសាទធ្វើឡើងតាមគំរូមកុដរបស់ព្រះនរាយណ៍ ។ អ្វីដែលធ្វើឱ្យព្រះរាជវាំងនេះល្បីល្បាញ គឺព្រះរាជវាំងមានកម្ពស់៥ជាន់, មានរូបរាងដូចសម្បុកឃ្មុំ, មានបង្អួចតូចៗយ៉ាងច្រើន ព្រមទាំងមានប្រហោងខ្យល់ ចំនួន៩៥៣ប្រហោង ។

មនុស្សភាគច្រើនឆ្ងល់ថា ហេតុអ្វីបានជាព្រះរាជវាំង Hawa Mahal ចាំបាច់សាងសង់បង្អួចច្រើនដល់ថ្នាក់នេះ? មូលហេតុចម្បងៗ គឺការសាងសង់បង្អួចច្រើនបែបនេះ គឺសម្រាប់ឱ្យខ្យល់ចេញ-ចូលបានល្អ ជាពិសេស នៅរដូវក្តៅ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWSkmj4POjN0kPotUMpoPRF0R4cXy5i4sOOnL4H8Ykvd1Z0f3_WkdfNa8y4-eRxKXES29YUUJJrLjuthXf-dIT84ZGlKYQqqcQGpEamN1POoywbQNgDe62zL5StJHF0ki5QyoS0_mND2KyBqx9QQs9qRQufom5Bz2cD78-zU9XO43aoL8THNx1aJFs9eQ/s1280/BgxWBRxjvNho1d5owNvLc9kLkZETgqoQLu9zcBbNBbDDEp9W4DbuZJuZSPbF7p3CHU2DxJP7rqqDMEum1x2jVAHJXtNtQfY9y9utxk39FrjJ7Ku6ut1RJdNNyiDUzvo59HmjHRqqskEezJMXQpVrCekEZfaK1qDRwFG5sNdaRSht6Ei.jpg

រីឯមូលហេតុមួយទៀត គឺដើម្បីឱ្យស្ត្រីនៅក្នុងវាំងមានឱកាសមើលឃើញការធ្វើដំណើររបស់មនុស្សម្នានៅតាមផ្លូវ ហើយមនុស្សនៅខាងក្រៅពុំអាចមើលឃើញពួកនាងៗទេ ព្រោះស្ត្រីក្នុងវាំងបានបិទបាំងមុខរបស់ខ្លួនដោយស្បៃ ។ ម្យ៉ាងទៀត កាលពីសម័យមុន ពួកស្ត្រីក្នុងវាំងកម្រមានឱកាសចេញមកខាងក្រៅណាស់ ។

ភ្ញៀវទេសចរដែលមកកម្សាន្តនៅព្រះរាជវាំងនេះ អាចថតរូបស្អាតៗនៅបរិវេណខាងក្រៅបាន ដោយសារព្រះរាជវាំងមានទីតាំងស្ថិតនៅជាប់ផ្លូវធំ ។ ប៉ុន្តែពេលភ្ញៀវទេសចរបានមកដល់ទីនេះហើយ ពួកគេចង់ទៅទស្សនាផ្នែកខាងក្នុងព្រះរាជវាំង ដោយសារមានភាពស្រស់ស្អាត និងអស្ចារ្យខ្លាំង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnk1ewb7s99qinwv0J0eAtpeoQa9bdnSu3ke748U1I7zyNVxn3RPr3I-gHpfp-0h2P1Q2EWOwCY_6XtYgm9ngSEjzh5ui1AfoIBcLyOr2Xaf1fkbJeDbGyH3JLbt9_QbqWoCf5WU5rBqccplhFkBBbWT7llfUSDJxgSxwV9A5iA3PHoPBwu3eT-py_W_o/s750/Hawa-Mahal-Inside.jpg

ពិតជាប្លែក ហើយឡូយណាស់! សម្រាប់អ្នកខ្ជិលអានសៀវភៅ បណ្ណាល័យមួយនេះមាន សេវាកម្មខ្ចីមនុស្សមកសង្ខេបរឿងឱ្យអ្នកស្តាប់រយៈពេល ៣០ នាទី

0

បរទេស៖ បណ្ណាល័យគឺជាកន្លែងដែលមានសៀវភៅច្រើនរាប់មិនអស់ ដោយអ្នកអាចជ្រើសរើសសៀវភៅណាមួយដែលអ្នកចូលចិត្ត ចង់ដឹង និងស្វែងយល់បន្ថែមអំពីរឿងដែលអ្នកចាប់អារម្មណ៍។ ទោះជាយ៉ាងណានៅក្នុងប្រទេសដាណឺម៉ាកគឺមានសេវាកម្មថ្មីដោយអាចខ្ចីមនុស្សមកសង្ខេបរឿងឱ្យអ្នកស្តាប់រយៈពេល ៣០ នាទីបាន ប្រសិនបើអ្នកខ្ចិលអាន ឬក៏អាចស្តាប់រឿងក្នុងចិត្តរបស់បុគ្គលនោះក៏បាន ឬក៏អាចចែករំលែកអំពីបទពិសោធន៍របស់អ្នកជាមួយពួកគេក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsPywK0Ta_oWccJhPShtnPeaYfQVNUUMXy3vmygqraSwzPIXgIhlSInnQxRej_2BGt9HrZdcjzce1yS2061mElj83mBlQV_JMSRyeckgCYtPrTuafZcJbPLKi5qc8rheHjvfIXpRSmYSM5SG-mvoWaY2-cRMMnvkGXQTI0luvtvsdWZzqErChAC6TOO5o/s1600/human-library2.jpg

ជាឧទាហរណ៍ ប្រសិនបើអ្នកទៅនិយាយជាមួយនរណាម្នាក់នៅក្នុងបណ្ណាល័យនោះ អ្នកអាចឱ្យពួកគេនិយាយសង្ខេបរឿងសៀវភៅណាមួយដែលអ្នកចង់ដឹង ឬអាចចោតសួរពីបញ្ហាផ្ទាល់ខ្លួនផ្សេងៗក៏បាន ដែលនេះត្រូវបានគេហៅថា ‘បណ្ណាល័យមនុស្ស’ ដែលបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង។ ដូច្នេះមានន័យថានៅ “បណ្ណាល័យមនុស្ស” មនុស្សអាចខ្ចីមនុស្ស ជំនួសឱ្យសៀវភៅ ដែលអាចសួរសំណួរអ្វីក៏បានតាមដែលពួកគេចង់បាន ដើម្បីយល់ដឹងកាន់តែច្បាស់អំពីអ្នកដ៏ទៃ និងដើម្បីប្រឆាំងនឹងការរើសអើងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5-a08JqPSjUioyoZH8I-wguOWqJAnh2bVp-QtAgK6Hk7plO-GOvqQUJj-tEntXImxTG9qxl7y302mHuxAiCeLNPUfIbvJIYKUQMdVsiN4izsEhKnSDUe57sTDji1k89lwdm3eVeup6DpBLYvGK7m7a_69vci-2JEFkCEF72nhntuksHiCw1bQrNqwbHI/s960/nok5bzxrvgj71.jpg

គំនិតដ៏ប្លែកនេះត្រូវបានបង្កើតឡើងដោយអង្គការមិនស្វែងរកប្រាក់ចំណេញអន្តរជាតិតាំងពីឆ្នាំ ២០០០ មកម្លេះដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីនៃប្រទេសដាណឺម៉ាក ដោយបច្ចុប្បន្នបណ្ណាល័យមនុស្សបានប្រារព្ធព្រឹត្តិការណ៍នៅក្នុងប្រទេសជាង ៨០ នៅក្នុងបណ្ណាល័យ សារមន្ទីរ ពិធីបុណ្យ សន្និសីទ សាលារៀន និងសាកលវិទ្យាល័យ ដើម្បីផ្តល់ឱ្យមនុស្សនូវឱកាសក្នុងការវិនិច្ឆ័យអ្នកដទៃ។ គួរបញ្ជាក់ដែរថា បណ្ណាល័យមនុស្ស តម្រូវឱ្យអ្នកជ្រើសរើសសៀវភៅដែលអ្នកចូលចិត្ត ឬនិយាយអ្វីក៏បានជាមួយមនុស្សដែលជាបុគ្គលិកក្នុងបណ្ណាល័យនោះរយៈពេល ៣០ នាទី នៅពេលអ្នកស្តាប់រឿងរបស់បុគ្គលនោះហើយ អ្នកអាចសួរពួកគេនូវសំណួរគ្រប់ប្រភេទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiwXImFWGvnkhrjhB0PgnapCo9QrzGSF2kkmujsf9q503y9hkWjtZr7t5yM5xxkfc_bgtq-lBaZ87yMBiWBHx6dgBuK1erSV5dGsrQdMHQxMITO2V0zzqCHo0McXLB-cJTrRK5DLygbnFjA7yadVhyphenhyphenQ2OHHnGVYLCMsOfATWeSUy16OaTm-eXMHBvfG7s/s1280/photo_2024-05-07_11-12-39.jpg

បន្ថែមពីនេះបណ្ណាល័យមនុស្សក៏ជាកន្លែងសុវត្ថិភាពសម្រាប់ការសន្ទនា ដែលមនុស្សត្រូវបានលើកទឹកចិត្តឱ្យសួរអ្វីគ្រប់យ៉ាងដែលពួកគេចង់ដឹង។ ហេតុនេះហើយអ្នកមិនចាំបាច់ព្រួយបារម្ភថានៅពេលដែលអ្នកនិយាយរឿងអ្វីមួយប្រាប់អ្នកដទៃ រឿងនោះគឺគេរក្សាជាសម្ងាត់នឹងអាចដោះស្រាយបញ្ហាផ្លូវចិត្តអ្នកបានទៀតផង។ លើសពីនេះសៀវភៅរបស់បណ្ណាល័យមនុស្សភាគច្រើនគឺនិយាយអំពីក្រុមនៅក្នុងសង្គមដែលតស៊ូជាមួយនឹងការមាក់ងាយ និងការរើសអើង។ បណ្ណាល័យនេះក៏អនុញ្ញាតឱ្យមនុស្សស្វែងយល់បន្ថែមអំពីពួកគេ ហើយផ្តល់ឱ្យបុគ្គលម្នាក់ៗនូវឱកាសក្នុងការវិនិច្ឆ័យគ្នាទៅវិញទៅមក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq6jCJBjdwyX8oOy69vVaYbZawvTN4zafxiBur-Y-M-0cB6Q_1LCdpIghAgn4heD5YskQd7pS_uHE3uUvSoKAty0Q6c2O3x9IPbpPcWmq7owfLlcsuvfgeyl7osoyFm3XclbCaEKZ6C48XwVcZBQK72Gkvf-etURde8CEOeR7-1XLmZlzH_V8VrfVEWck/s1200/image-of-the-human-library.jpg