Home ព័ត៌មានអន្តរជាតិ មហិច្ឆតាថ្មី! កូរ៉េខាងជើងកំណត់គោលដៅផលិតនាវាចម្បាំងខ្នាតធំឱ្យបាន២គ្រឿងក្នុងមួយឆ្នាំ

មហិច្ឆតាថ្មី! កូរ៉េខាងជើងកំណត់គោលដៅផលិតនាវាចម្បាំងខ្នាតធំឱ្យបាន២គ្រឿងក្នុងមួយឆ្នាំ

76
0

ពេលពិភពលោកកំពុងផ្តោតលើមីស៊ីលនុយក្លេអ៊ែរ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបង្វែរមហិច្ឆតារបស់ខ្លួនមកលើផ្ទៃសមុទ្រវិញម្តង! មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រកាសពីផែនការកងទ័ព ដោយប្តេជ្ញាផលិតនាវាចម្បាំងខ្នាតធំទម្ងន់៥,០០០តោន ឱ្យបានចំនួន២គ្រឿងក្នុងមួយឆ្នាំ នារយៈពេល៥ឆ្នាំខាងមុខ ដើម្បីត្រៀមលក្ខណៈប្រឈមមុខ។ នេះមិនមែនគ្រាន់តែជាការបង្កើនសមត្ថភាពកងទ័ពជើងទឹកធម្មតានោះទេ គឺវាជាការបង្ហាញសាច់ដុំក្នុងតំបន់ ដែលធ្វើឱ្យបណ្តាប្រទេសជិតខាង រួមទាំងសហរដ្ឋអាមេរិក មិនអាចអង្គុយស្ងៀមបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-eFlnTrl2CFuyrxnSOM7funF7LJlWFBUh5pag5Vewg7ndJrd9FYeNNHYjfeTy9LvOyq2bxCVqByAj9v33JsqvI05rHPpktpLHqk0NeyjJ2Jm9RfIqxRb_PYAxBQbw9V4oi3mllu4FasdImL5WsoDMMTuclPHaGbOagGzqqZTPp8ZAFVe1TEPafWIyMQ/s1280/photo_2026-06-25_15-04-20.jpg
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក Kim បានប្រកាសជាផ្លូវការនូវគោលដៅយុទ្ធសាស្ត្រថ្មីមួយ ដោយកំណត់ការផលិតនាវាចម្បាំងខ្នាតធំ ទម្ងន់៥,០០០តោន ឱ្យបានចំនួន២គ្រឿងក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា។ ក្រៅពីនេះ លោកក៏បានប្រកាសពីផែនការអភិវឌ្ឍន៍នាវាចម្បាំងយុទ្ធសាស្ត្រខ្នាតយក្ស ដែលមានទម្ងន់រហូតដល់១០,០០០តោន ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2mUTbC6E4KE36p5LwtZTyM5A0DHT4zTd-elMtzMm2MBh8qb_QbwXPN5zK78CClr_oql-NkO7Ep67NyKR-aA76B2S08ymDl8tyqxezlCkcRvbJVomQZaQO-UO8rvmAgIb5CtNAdLhN3UkeJbfs0qCotgHlhfZ66WmYPf5zKD370g3LJZ90uDi9l8nQHjg/s1080/photo_2026-06-25_15-04-19%20(2).jpg
គោលដៅពង្រឹងសមត្ថភាពកងទ័ពជើងទឹក នឹងរួមបញ្ចូលទាំងការបំពាក់អាវុធនុយក្លេអ៊ែរលើនាវាចម្បាំង ដើម្បីជំរុញឱ្យកងទ័ពជើងទឹកកូរ៉េខាងជើងមានកម្លាំងរឹងមាំ ដោយបង្កើនសមត្ថភាពការវាយប្រហារមុន និងពង្រីកប្រតិបត្តិការចេញពីតំបន់ឆ្នេរទៅកាន់ដែនសមុទ្រអន្តរជាតិដ៏ជ្រៅ។ លោក Kim ទទួលស្គាល់ថា កន្លងមក កងទ័ពជើងទឹកកូរ៉េខាងជើងមានសមត្ថភាពទន់ខ្សោយបំផុត ប៉ុន្តែការផ្លាស់ប្តូរពេលនេះ នឹងធ្វើឱ្យសមត្ថភាពដែនទឹករបស់ខ្លួនប្រែទៅជារឹងមាំហួសពីការស្មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0E5FXPfUakR96HepzyxIk1-KRBz0XV1VXixW28AixjUhmrKvO8whR778BNeLnQdjAzkX2B07brqZEbFKvdJLdvlDojn3nEUbMyKLuRGSbq84_Hd76asnsuzdOJLZ0GFrAXTyuxLxJVj_d41uODPWbK5GNwnY1cjUvOdAqtCQH770W8N6yeuUzJRk155o/s1170/photo_2026-06-25_15-04-19.jpg

ដើម្បីគាំទ្រដល់កំណើនចំនួននាវាចម្បាំងខ្នាតធំ លោក Kim សង្កត់ធ្ងន់ថា ការសាងសង់មូលដ្ឋានកងទ័ពជើងទឹកទំនើបថ្មីៗ គឺជាភារកិច្ចដ៏ចាំបាច់ និងបន្ទាន់បំផុត។ ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ដែលពីមុនមក ធ្លាប់តែផ្តោតខ្លាំងលើការពង្រឹងសមត្ថភាពកងទ័ពជើងគោក និងមីស៊ីល ប៉ុន្តែពេលនេះ បានងាកមកជំរុញសមត្ថភាពកងទ័ពជើងទឹកវិញម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPFHXr3vLhyphenhyphen6_-QxE63RaTYSkOHaD1crM86oqETTm5xaCr575Ci8EQElfXWXWqGX2BmHcJzAoHJFei6KNrgwJpjTiTcqDSF0Pv9Z5OQonlmfln-oGKTw8RW1fJN5Ctd-_B8ylF_DNmtKnyG7o04X3z7F4ukOJ-qJws-goOszBCpWTcMwUXUQbYx4ysrLc/s599/photo_2026-06-25_15-04-21.jpgសូមរំឭកថា មេដឹកនាំកូរ៉េខាងជើងបានលើកឡើងពីការកំណត់គោលដៅនេះ ក្នុងអំឡុងពេលលោកចូលរួមពិធីសម្ពាធដាក់ឱ្យដំណើរការជាផ្លូវការនូវនាវាពិឃាតថ្មីឈ្មោះ «Choe Hyon» ខ្នាតធំ ទម្ងន់៥,០០០តោន នៅឯកំពង់ផែណាំភូ (Nampho) ភាគខាងលិចប្រទេស កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmBv3HUfcMyP9AiT3RiLmhCj7u5hzfGtzNFPaawnUtakU4idqOtKlod7Yh4chz6J9xEsL3HmAvCpcTvndwDEptQ1qLtNrueHOiztVKaTQozreSQpeQS0j7LFhMPNFqUkELznYuAf8B90mlvCUEndyEAICL1L9kYZlX7Auf4Ld1mP6Dty5BqAds4UNufZI/s1280/photo_2026-06-25_15-04-22.jpg

ការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាពសន្តិសុខក្នុងតំបន់ប៉ាស៊ីហ្វិក ជាពិសេស បណ្តាប្រទេសជិតខាង ដូចជា កូរ៉េខាងត្បូង ជប៉ុន និងកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់។ ក្រុមអ្នកវិភាគសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងយល់ថា កូរ៉េខាងជើងអាចអភិវឌ្ឍន៍នាវាពិឃាតខ្នាតធំលឿនបែបនេះ ដោយសារទទួលបានជំនួយបច្ចេកវិទ្យាពីរុស្ស៊ី៕