តារាសម្តែងថៃ Faye Malisorn ដែលកំពុងសាងប្រជាប្រិយភាពក្នុងស្រុកនិងក្រៅស្រុកតាមរយៈការសម្តែងក្នុងប្រភេទរឿងស្រីស្រលាញ់ស្រី(GL) ក៏ជាអ្នកស្តាប់បទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា Time To Rise ដូចគ្នា។ គ្រាន់តែចេញភ្លេងនិងសំឡេងរបស់លោកតា គង់ ណៃ ភ្លាម តារាស្រីរូបនេះដឹងថាជាបទចម្រៀងរបស់កម្ពុជាតែម្តងរួមជាការសរសើរផ្សេងទៀត។
វីដេអូមួយពីតារាសម្តែង Faye Malisorn ដែលកំពុងស្តាប់បទចម្រៀងរបស់ វណ្ណដា ត្រូវបានចែករំលែកឡើងវិញនិងកំពុងទទួលបានការចាប់អារម្មណ៍ម្តងទៀត ខណៈវីដេអូមួយនេះត្រូវបានអ្នកមួយចំនួនថាមិនមែនជាវីដេអូទើបតែថ្មីៗនេះទេ។ តារាស្រីរូបនេះបានបើកស្តាប់បទរបស់ វណ្ណដារួមជាមួយលោកតា គង់ ណៃ មានចំណងជើងថា Time To Rise គ្រាន់តែចេញភ្លេងមក Faye ដឹងថាជាបទរបស់ខាងកម្ពុជា។ 
តារាសម្តែងដែលកំពុងល្បីក្នុងរឿងប្រភេទ GL រូបនេះបានពោលសរសើរបទរបស់ វណ្ណដា ថាមួយបទនេះថាពិតជាអស្ចារ្យ ឡូយខ្លាំងណាស់ និងបាននិយាយទៀតថាបទនេះនិយាយពីវប្បធម៌របស់ប្រទេសកម្ពុជា ខណៈ Faye ស្តាប់បណ្តើរ Live ជជែកជាមួយហ្វេនបណ្តើតរួមទាំងការបណ្តែតអារម្មណ៍របស់នាងជាមួយនឹងចង្វាក់ភ្លេង។ .png)
Time To Rise ដែលមានស្នាដៃព្រឹទ្ធាចារ្យ គង់ ណៃ និង វណ្ណដា បានធ្វើកក្រើកយ៉ាងខ្លាំងជំរុញឱ្យមានការស្តាប់ជាង១២១លានដងហើយគិតមកទល់ពេលនេះហើយក៏ជាបទដែលមានជនជាតិសៀមស្តាប់និងសរសើរច្រើន។ ក្រៅពីនេះ Time To Rise ក៏ជំរុញឱ្យឥទ្ធិពលរបស់ វណ្ណដា កាន់តែល្បីរន្ធឺនិងលេចមុខនៅលើទស្សនាវដ្តី Forbes ។
គួរបញ្ជាក់ថាតារាសម្តែង Faye Malisorn បច្ចុបន្បន្នមានវ័យ៣១ឆ្នាំកំពុងល្បីតាមរយៈរឿងGL មានចំណងជើងថា «Blank» ដែលមាន២រដូវកាលហើយតារាសម្តែងរូបនេះក៏ជា Miss Grand Thailand ឆ្នាំ២០១៦ ផងដែរ៕










