Home Blog Page 1075

Elon Musk ប្រកាសជ្រើសរើសបេក្ខជនទីពីរសម្រាប់សាកល្បងបន្ទះឈីបខួរក្បាល Neuralink

0

សហរដ្ឋអាមេរិក៖ បន្ទាប់ពីជោគជ័យនៃការផ្សាំបន្ទះឈីបខួរក្បាលលើកដំបូងកាលពីដើមឆ្នាំ ២០២៤ ក្រុមហ៊ុន Neuralink របស់ Elon Musk បច្ចុប្បន្នបានកំពុងស្វែងរកបេក្ខជនទីពីរសម្រាប់ការធ្វើតេស្តយ៉ាងសកម្មនេះ។
មហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន Neuralink ថ្មីៗនេះបានប្រកាសនៅលើបណ្តាញសង្គម X ថា ក្រុមហ៊ុនរបស់លោកកំពុងស្វែងរកបេក្ខជនទីពីរសម្រាប់ការធ្វើតេស្ត implant chip ខួរក្បាល។ គម្រោង “Telepathy” មានគោលបំណងបង្កើតចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងឧបករណ៍អេឡិចត្រូនិកដោយគ្រាន់តែប្រើខួរក្បាលគិតរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCsMP_P962xPbpbHryI63bLDr1iUssqscBSabMlurUbA6ri9HnA-NsYz4fo-UblcVhMZDxFpHgaY-M_sq_81jbQhLqV2YRZx-exp3cyLs_KmYfpsQO6Bu8G54j8iuMr1hnfAH_St0vco5a80x8JGnfmZhN2gCKV5gTgrmvsbhrCKkV87tTlvhdwTKr854/s1020/photo_2024-05-18_14-39-27.jpg

កាលពីខែមីនា ឆ្នាំមុនក្រុមហ៊ុន Neuralink បានទទួលការអនុញ្ញាតឱ្យធ្វើការសាកល្បងមនុស្សជាលើកដំបូង ហើយលោក Noland Arbaugh អាយុ ៣០ ឆ្នាំ គឺជាជនពិការបានក្លាយជាមនុស្សដំបូងគេបង្អស់របស់ក្រុមហ៊ុន ដែលត្រូវបានបញ្ចូលជាមួយនឹងបន្ទះឈីបខួរក្បាល Neuralink ។ លោក Arbaugh ចែករំលែកថាចំណុចប្រទាក់សរសៃប្រសាទនេះបាន “ផ្លាស់ប្តូរជីវិត” របស់គាត់ ដែលអនុញ្ញាតឱ្យគាត់អាចចូលមើលគេហទំព័រផ្សេងៗដោយសេរីនៅលើបណ្តាញសង្គម និងលេងហ្គេមវីដេអូដោយប្រើតែគំនិតរបស់គាត់ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDdxJuNFzyiocCpefA-a3MONii9uN-0qyFlxCB96rfgyH9gjfEOdkugFzhh9VtvfoeocaVc7mqzfFE5hiJ1TJz08zsvByLv7KSXRMgrmNLN5EWzk7uOgT5ozbG1RsMpgrxI1OJZYzkLED_m3gYDFxkhpHjGFdNWAsnMTqDevPdcXOHtYLH_SXcWOtfhbA/s1250/photo_2024-05-18_14-39-12.jpg

ទោះជាយ៉ាងណាក៏ដោយការធ្វើតេស្តដំបូងរបស់ Neuralink មិនរលូនទាំងស្រុងនោះទេ។ កាលពីសប្តាហ៍មុន ក្រុមហ៊ុននេះបាននិយាយថា ខ្សែមីក្រូទស្សន៍ជាច្រើនដែលភ្ជាប់ឧបករណ៍ទៅនឹងខួរក្បាល ដែលនីមួយៗស្តើងជាងសរសៃសក់ បានដំណើរការមិនប្រក្រដីក្លាយទៅជាភាពមិនត្រឹមត្រូវក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ពីការវះកាត់។ បញ្ហានេះបានធ្វើឱ្យបន្ទះឈីបផ្សេងទៀតដែលបានដាក់បញ្ចូលដំណើរការតិចជាងមុន ដូច្នេះក្រុមហ៊ុនក៏សម្រេចយកខ្សែមីក្រូទស្សន៍ជាច្រើនដែលភ្ជាប់ឧបករណ៍ទៅនឹងខួរក្បាលចេញពីអ្នកជំងឺទាំងស្រុង ដើម្បីឱ្យបន្ទះឈីបផ្សេងទៀតដំណើរការធម្មតាវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbNQLHzTr7I9kCFMbCrSJY_YAViCBg8ENc0urZECSl4QuwJb01R108M3SWzBHJxQoLJ0ZWHvA_gtBeHffBKBBfevA1qmZp1bcGuiQTXRMs11wMR3LINFfq81aOaSb6YzQUycwGrii0wXggQ0i_m2MuXY85el_Ns38hqlTgxlhTVLQnWM_QXYmbIz0FiKo/s1920/neuralink.jpg

ក្រុមហ៊ុន Neuralink បាននិយាយថា យើងបានកែសម្រួលបន្ទះឈីបរបស់លោក Arbaugh រួចហើយដែលអនុញ្ញាតឱ្យវាដំណើរការប្រកបដោយប្រសិទ្ធភាពម្តងទៀត។ គម្រោងរបស់ Neuralink ត្រូវបានគេរំពឹងថានឹងមិនមានការលំបាកក្នុងការទាក់ទាញបេក្ខជនសម្រាប់ការធ្វើតេស្តចុងក្រោយបង្អស់នោះទេ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេនិយាយថាបានសម្តែងការចាប់អារម្មណ៍លើការវះកាត់បញ្ចូលបន្ទះឈីបខួរក្បាលនៅពេលដែល Neuralink បានចាប់ផ្តើមជ្រើសរើសកាលពីខែកញ្ញាឆ្នាំមុន។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ក្រុមហ៊ុនគ្រោងនឹងដំណើរការលើមនុស្សចំនួន ១១ នាក់នៅឆ្នាំ ២០២៤ នេះ ហើយមានគោលបំណងថានឹងមានអ្នកប្រើប្រាស់ច្រើនជាង ២២,០០០ នាក់នៅឆ្នាំ ២០៣០៕

ព្រីន និង រចនា រ៉ាវាឌី បដិសេធថាខ្លួនអំនួតផ្អាកការថតរឿងដោយសារមិនចង់សម្តែងតួដដែលៗចង់ថតបែបតួ Hollywood

0

ព្រីន និង រចនា រ៉ាវាឌី បានផ្តល់បទសម្ភាសមួយជាមួយគ្នាដោយលើកឡើងពីការផ្អាកសកម្មភាពសម្តែងរបស់ខ្លួនដោយសារតែចរិតតួអង្គក្នុងសាច់រឿងអ្នកទាំងពីរសម្តែងឡើងឆ្អែតហើយទើបអ្នកទាំងពីរចង់មានអ្វីដែលថ្មីតួអង្គមានចរិតបែបដូចកុនហូលីវូដទើបព្រមទទួលសម្តែងឡើងវិញ។ យ៉ាងណាមិញការលើកឡើងរបស់ ព្រីន និង រចនា រ៉ាវាឌី ធ្វើឱ្យអ្នកមួយចំនួនគិតថាពួកគេអំនួត ខណៈសាមីខ្លួនបានបដិសេធថាពួកគេមិនបានអំនួតនោះទេគ្រាន់តែចង់បានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWaXFaCmWw9Ong4RND-rsxHK69SDJNzCDiL0fwT_-oeoIjzwJZ0-MrQQM6TUYvVrzq4hxUk-k8a_KblMjZXT5uh6R3BZuYvjUxSV4cM92g5NnYAAvAJqxs7eCP5ZL7U207C-rl0u9h62oFVjVfr5Qj-pmYw1WUXvNATFgQyA0DIatHphTt0n06iFOyTbA/s2048/image_2024-05-18_10-56-20.png

ព្រីន និង រចនា រ៉ាវាឌី ត្រូវបានទស្សនិកជនចាត់ទុកថាអ្នកទាំងពីរជាដៃគូដ៏ស័ក្តិសមរាល់សាច់រឿងអ្នកទាំងពីរបានចាប់ដៃគូជាមួយគ្នាសន្ទុះនៃការគាំទ្រទទួលបានច្រើន។ យ៉ាងណាមិញគេសង្កេតឃើញថាតារាសម្តែងទាំងពីរនេះបានផ្អាកពីការសម្តែងរឿងមកជាបង្កើតមាតិកាខ្លីៗវិញម្តង។ នាពេលថ្មីៗនេះ ព្រីន និង រចនា រ៉ាវាឌី បានផ្តល់បទសម្ភាសទៅកាន់សារព័ត៌មានដោយបានរៀបរាប់ពីមូលហេតុដែលពួកគេសម្រេចចិត្តមិនទទួលថតរឿងឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj5aFmhFqiX8NJQDGheFevrqOYI7dM5t85YQsXCrT6xRncilyWb4Dr1Tmfm7krpTPlum8ZQQANNd53NLY_1sAPIZOVAnM2hoqMlZ6D6VisG6tasjLBc2WsT3pU7mg5O_U9g91UcYYkmeiI6T8_6J3m6JtEDl973i1s826GAMtU2q6k7-NaBeTAfJkccbM/s2048/image_2024-05-18_10-56-23.png

ក្នុងបទសម្ភាស ព្រីន និង រចនា រ៉ាវាឌី អ្នកទាំងពីរសម្តែងឡើងឆ្អែតឆ្អន់ទៅហើយទៅលើតួអង្គផ្សេងៗទៀត បើឱ្យទទួលថតតួអង្គដដែលអ្នកទាំងពីរមិនទទួលថតនោះទេព្រោះមិនមានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រ។ ព្រីន និង រចនា រ៉ាវាឌី ថាពួកគេចង់សម្តែងបែបតួអង្គដូចជាហូលីវូដវិញម្តង ណាមួយអ្នកទាំងពីរក៏មមាញឹកការងារផ្សេងចង់យកពេលធ្វើអ្វីដែលថ្មីសម្រាប់ខ្លួនឯងវិញម្តង។

យ៉ាងណាមិញ ការមិនទទួលថតរឿងដោយសារតែសម្តែងឡើងឆ្អែតឆ្អន់ជាតួអង្គដដែលៗនេះធ្វើឱ្យមានមតិលេចឡើងថាតារាសម្តែងទាំងពីរនេះអំនួតមិនឱ្យតម្លៃភាពយន្តខ្មែរដោយសារតែបោះសម្តីថាភាពយន្តខ្មែរដដែលៗមិនមានអ្វីប្លែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjGiJJOaonbIYHZQMliZE7dOFA1_hYxj2rwAos2W8QAqr7pSIk6YPuglPiFmOYnpWf793batkk_eFP2F4tWmTi0zF2z9T6VDtV6o8CgbWa5M0tRWtx-dK7y-yxAn9NWEmPHbSqnRTUBhvnaUyX6JvtZguv51eeiPPY2Z6geM3qxwZ2SN-ptuQlLSnS0-8/s2048/image_2024-05-18_10-56-24.png

ការលើកឡើងនេះដែរ រចនា រ៉ាវាឌី បានលើកឡើងថាការលើកឡើងថាខ្លួនអំនួតគឺជាព័ត៌មានមិនគ្រប់ជុ្រងជ្រោយរូបនាងមិនចង់បានន័យដូចការលើកឡើងនោះទេ និងបានអរគុណសម្រាប់ការបញ្ចេញមតិយោបល់របស់មហាជនក្នុងន័យស្ថាបនា។

ចំណែកឯ ព្រីន វិញបានលើកឡើងថាលោកមិនមែនចង់ថត រឿង Hollywood ទេខ្លួន
ចង់come back ជាមួយសាច់រឿងប្លែកៗ ដូចរឿងខាង Hollywood ព្រោះលោកមិនចង់ឱ្យអ្នកគាំទ្រ មើលរឿងអ្នកទាំងពីរក្នុង Character ដដែលខ្លាចអ្នកគាំទ្រធុញ ព្រោះមិនមានអ្វីថ្មីប្លែក។ តារាចម្រៀង និងសម្តែង រូបនេះបានលើកឡើងទៀតថាគេមិនបានមើលងាយភាពយន្តខ្មែរ ដដែលៗគ្មានអីថ្មីនោះដែរ គឺលោកចង់សំដៅការសំដែងរឿងរបស់ខ្លួនកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjazDSsVpyzy4Xa0wTH_N1hOknj8ZHU8psYn5zFInhyVmjFFwfbPkbR6hn47jJ9wu4Jk2a_LCfYl5PwEBT4MpUqds4jw4tQRV7WMC3obsTUmvGafqKH3D_kuQ3vkw671u5k7LU41baMJgDSuHevNHzKvDa-Le4Yazj0G97AFf4iCQBE0NyoaiGUnxGX9sg/s2048/image_2024-05-18_10-56-25%20(2).png

ព្រីន ថារូបគេនៅតែស្រលាញ់ការសំដែង និងឱ្យតម្លៃលើការសំដែងរឿងដដែល មិនដែលគិតពីកម្រៃ ថោករឺ ថ្លៃទេព្រោះលោកកើតចេញពីអ្នកសំដែងមិនដែលភ្លេចកំណើតម្ដងណាទេ។

គួរបញ្ជាក់ថា ព្រីន និង រចនា រ៉ាវាឌី មានឈ្មោះបោះសំឡេងលើអាជីពសម្តែងបន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូសម្តែងជាមួយគ្នាក្នុងខ្សែរឿងជីវិត «អ្នកឈ្នះ» របស់ផលិតកម្មសាស្រ្តាហ្វៀមក្នុងឆ្នាំ២០២០៕

ធ្លា.យពាក្យចចា.មអារ៉ាម LISA នឹងត្រលប់មកវិញជាមួយបទទោលអាចសហការមួយតារាអេស្ប៉ាញ Rosalía

0

កាលពីពេលថ្មីៗមកនេះអ្នកនិយមលេងអ៊ិនធឺណិតជុំវិញពិភពលោកមានការរំភើបយ៉ាងខ្លាំងចំពោះពាក្យចចាមអារ៉ាមថា Lisa សមាជិកក្រុម BLACKPINK នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ។ ដំណឹងនេះបានធ្វើឱ្យមានការសាយភាយកាន់តែខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពី Ryan Tedder មេដឹកនាំក្រុម One Republic ដែលបានចូលរួមចំណែកក្នុងការផលិត និងនិពន្ធបទចម្រៀងដ៏អស្ចារ្យឱ្យ Taylor Swift, Maroon 5 និង BLACKPINK បានបង្ហោះនៅលើបណ្តាញសង្គមរបស់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAYNDZWwg9HaDknvmh1WPXguY96KXa-PunBWiQN2zHkV7KCm1LxloLCl2X_URP1SJ01srFUbm3OuKnZnYQfJzJf153U1YiYDeffPPd9EX816NPPwxBy8FNsTVAvTvkBxe_FGxSTbdquPX7C-eicNEGp-oIOWLG_sHtROinQQFoDGPtJ8XJJHjq07KXxE4/s1200/lisa-leaving-blackpink-yg-entertainment.webp

នៅក្នុង Story Instagram របស់ Ryan Tedder បានបង្ហាញថាលោកកំពុងធ្វើការជាមួយ «សិល្បករថៃដើម្បីផលិតបទចម្រៀងថ្មី» ហើយប៉ុន្មានម៉ោងក្រោយមកលោកបានបង្ហោះស្រដៀងគ្នាប៉ុន្តែលើកនេះTag ទៅកាន់ Lisa ។ អ្វីដែលកាន់តែពិសេសក៏មានការលើកឡើងយ៉ាងមុតមាំថាអាល់ប៊ុមដែលមានពាក្យចចាមអារ៉ាមរបស់ Lisa នឹងរួមបញ្ចូលការសហការពិសេសជាមួយតារាចម្រៀងអេស្ប៉ាញគឺ Rosalía ។ ការប៉ាន់ស្មាននេះគឺដោយសារតែការបង្ហោះ Instagram នាពេលថ្មីៗនេះរបស់ Rosalía ដែលមានទង់ជាតិថៃ និងលេខ ៩ លេចឡើង ដែលភាគច្រើនទំនងជាសំដៅទៅលើខែនៃការចេញផ្សាយដែលនឹងអាចជាខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0r3oKmMFR58Ooo6J-vh_TSCUV9lae3TqDiAH1kERDb0WOEweAzrY30eeY5MhyphenhyphenzzNvSv1Osp4I5f32_mohYovlYQB-4xom_Z4vWYHhmkry6BxH-4VOKCUQoI3d3R7ssBnLASAptBfczkLpDRPrpG-Ga2JCST5w-y6G6DQbxbI2CIirXh044HhNOsS-UZo/s1500/B26I9411_2020091162603675_2020091193322391-2000-5740e2cf31ed4908bcd4006cf4116529.jpg

លទ្ធភាពដែល Lisa សហការជាមួយ Rosalía គឺអាចជឿទុកចិត្តបាន ដូចដែល Lisa ធ្លាប់បាននិយាយនៅក្នុង vlog របស់នាងថានាងចង់ធ្វើការជាមួយ Rosalía និង Tyla នៅលើអាល់ប៊ុមទោលរបស់នាង លើសពីនេះអ្នកទាំងពីរគឺជាមិត្តជិតស្និទ្ធិ។ កាលពីមុន Rosalía បានជួប Lisa នៅខាងក្រោយឆាកនៅ Coachella ហើយនៅខែកញ្ញា ឆ្នាំ ២០២៣ Lisa ត្រូវបានគេឃើញនៅឯពិធីខួបកំណើតរបស់ Rosalía ។
យ៉ាងណាមិញ ទោះបីជារឿងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមក្តី ប៉ុន្តែអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបចិត្តចំពោះដំណឹងដែល lisa អាចនឹងចេញបទចម្រៀងឆាប់ៗបន្ទាប់ពីខកខានចេញបទថ្មីអស់រយៈពេលជាច្រើនឆ្នាំ។ ការពិតដែលសហការជាមួយតារាចម្រៀងអេស្ប៉ាញទៀតសោតអ្នកគាំទ្រក៏រំភើបចិត្តដូចគ្នាដោយបន់ឱ្យពាក្យចចាមអារ៉ាមនេះក្លាយជាការពិតឆាប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz8WjVkz0wJgIOxThRKiC1T6Ebm-6V2Xr4vEYyNI6em5jZ30anewX0hiuNLcxm6keUNsrkxVPmIqZO0Zqf_6vlaNzst6NPE7SWVHmTpa9lNTSlS1qD3p3F8kkiy8rx3jRo32ZDo_0uOcCsxTeEq99_t9XaOYMB36SnyOH0QCaWbYkY1sm0GhzW1hwDKZE/s1188/image_2024-05-18_09-33-53%20(2).png

Lisa សមាជិក BLACKPINK បានចេញអាល់ប៊ុលទោលលើកដំបូងកាលពីឆ្នាំ២០២១មានចំណងជើង Lalisa ក្នុងនោះមានបទចម្រៀងពីរបទគឺ Lalisa និង Money ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbmRKKWqEgxsZaOU_192vtIdOio8I9UXEovbBv7M6BbZsADCGyFFQT1P1KhkIEcjI8oVbx60L3xWBag3sYgqwFZWXyuWBeJSAw7aKY96A758qH6rC6CkwnNsKNeIvV2aiqGsEFaIW8Zj2ZBZSRnWA9UNVgiHVmyxd7uGdcQCPh3jqA5Zk28NlUFEzut-w/s786/image_2024-05-18_09-33-54.png

ចិត្ត កញ្ចនា ត្រៀមតំណាងកម្ពុជាចូលរួមសម្តែងក្នុងកម្មវិធីមហោស្រពធំមួយនៅកូរ៉េខាងត្បូង

0

តារាចម្រៀង ចិត្ត កញ្ចនា បានបង្ហាញអារម្មណ៍រំភើបចិត្តឥតឧបមាដែលត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកម្ពុជាដើម្បីចូលរួមសម្តែងនៅមហោស្រពអន្តរជាតិ Round Festival ប្រទេសកូរ៉េ ឆ្នាំ២០២៤។ ឆ្នាំមុនសិល្បករតំណាងកម្ពុជាចូលរួមមហោស្រពនេះគឺជាតារាចម្រៀង មាស សុខសោភា និង ចេន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ9u95DPO_ZoVmP1n8wjEDWl_Hho1oShp9qzZ4A5crGuPB4t_fovXSRKAh1SkEyy3B-o1otVlAqjeqIcYP8vIOGvArhDQ4SYY7mY7dAhEcT2kdNkm4rv1MxRikXcCZSOV_PyrsOJS1PWbCnY8-LjY1ioZYVsnJynBdq3nQRDTrprCtVmuS3hreV4MARus/s960/image_2024-05-17_16-53-06.png

ម្ចាស់បទ«Missing You» កញ្ញា ចិត្ត កញ្ចនា បានប្រកាសនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៦ ខែឧសភា ថា«ជំរាបសួរ ROUND FESTIVAL ប្រទេសកូរ៉េ! នាងខ្ញុំ ចិត្ត កញ្ចនា មកពីប្រទេសកម្ពុជា ។ អបអរសាទរដល់ខ្លួនឯង ដែលត្រូវបានជ្រើសរើសជាសិល្បករតំណាងប្រទេសកម្ពុជា ដើម្បីចូលរួមសម្តែងនៅមហោស្រព អន្តរជាតិ Round Festival ប្រទេសកូរ៉េ ឆ្នាំ ២០២៤ សូមពាក្យជូនពរម្នាក់មួយម៉ាត់បានទេ កញ្ចនា ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការឈានជើងទៅសម្តែងនៅឆាកមហោស្រពដ៏ធំប្រចាំឆ្នាំនៅប្រទេសកូរ៉េ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVluGxWrjgqMrYV6A5hvJwyTljzsFnnuVg5AwWqTlUBykcWYqeh0MWUlR6mc736wCC4cba03FOUUqW9yInpwdrAnGdRlYFkEplTULUuu2IZMATWIUSrTTjn_mqkGmDlPD7_0Ghh1XW7UzI8VnCpk62rHtqCNzYnzaQIo6ai3ZrQ-aP0WE0OlFaiIT5EY/s1440/image_2024-05-17_16-53-07.png

ដំណឹងល្អនេះ អ្នកគាំទ្រ និងអ្នកក្នុងចង្កោមសិល្បៈបានចូលរួមសម្តែងក្តីត្រេកអរយ៉ាងខ្លាំងទៅកាន់ កញ្ចនា ដែលទទួលបានឱកាសធំមួយនៅក្នុងជីវិតបានតំណាងប្រទេសជាតិលើកដំបូងជាមួយនឹងវិស័យតន្រ្តីដែលខ្លួនបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកនេះ។យ៉ាងណាសម្រាប់កាលបរិច្ឆេតច្បាស់លាស់តារាចម្រៀងរូបនេះមិនទាន់បញ្ជាក់នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVSF_yc2q5rzyoerIMQJqwHf_byNhXveA42xi7cvDxxF-eT90jRue3AlLhB4K1i78Qrod7lY3eShDJvQIWP6-_x1d1DnvrAhfyoep9uwGccN93bH6FERRgOvrCX33PaHCf1laEriA_1N7AZkjSwWe6wRbks2rQSadMmJGqaNIE4DdkXHJ5vsmQn1hqBUE/s1776/image_2024-05-17_16-53-08.png

មហោស្រពនេះមានតន្ត្រីករ និងមន្ត្រីវប្បធម៌មកពីប្រទេសសមាជិកទាំងដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន និងកូរ៉េខាងត្បូងដើម្បីពង្រីកតន្ត្រីប៉ុបអាស៊ីចូលទៅក្នុងទីផ្សារពិភពលោក។ នៅឆ្នាំ ២០២៣ មហោស្រពតន្ត្រីអាស៊ាននិងកូរ៉េខាងត្បូងបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានសិល្បករចំនួន ១៨នាក់មកពីប្រទេសចំនួន ១១ រួមទាំងប្រទេសកូរ៉េផងដែរ។ ឆ្នាំមុននេះតារាចម្រៀង មាស សុខសោភា និង ចេន បានតំណាងឱ្យកម្ពុជាដោយបានបង្ហើរសំនៀងដ៏ពីរណ្តំក្រោមបទចម្រៀងមានចំណងជើងថា «គូគ្រង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifySyXHHZzaFevlwzDDxemI31OMoLIr_Lj47e6rHIhG2H6mdfapkMnU_dYurz_86IjyXke0w0gCmZoWH8e_H1kJ9Z3x9CQOcGJUTWfJwcMy2ydokLsrkPLnuy2ehcnSQAEdP5pjjcCWp24MzCBptVhhvarzHxhH1yDf2z1F2uociESZj4J4v2cFQ9NsaU/s1280/image_2024-05-17_16-53-09.png

វ៉ាន់ នីឡា ថាភាពផិ.តក្ប.ត់មិនអាស្រ័យលើរូបរាងនោះទេ

0

តារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងនៅក្នុងវីដេអូមួយថាភាពផិ.តក្បត់.មិនអាស្រ័យលើរូបរាងស្អាតឬមិនស្អាតនោះទេ។ អ្នកខ្លះមានរូបរាងស្អាតបាតប៉ុន្តែមានភាពស្មោះត្រង់ពីកំណើតមិនអាចបណ្តាលឱ្យគេក្ប.ត់មនុស្សដែលខ្លួនស្រលាញ់ឡើយ ប៉ុន្តែអ្នកខ្លះទៀតទោះបីជាមិនស្អាតក្តីប៉ុន្តែសប្បាយចិត្តនឹងអំពើផិ.តក្ប.ត់របស់ខ្លួនឱ្យតែខ្លួនឯងសប្បាយមិនខ្វល់ពីអ្នកដទៃជាពិសេសមនុស្សដែលរួមរស់ជាមួយគ្នារាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIewXSLqMaT0yzDqmDsz6NrsKEfNbJxxkfN-VFzdltNc8m1WL8E5gn72-YaUhCToeSNdQr0y3sVYrs1zXd1ovhyphenhyphen1kkx4syunsp3HS24q4OIhS-7JKo9dQuJu4hPgB6CjpMuf6vbDkkkrIM30siCm4BzpCVp5wlQWGJbOQqrXk_aHnztGQVarn5UO5vn7U/s1792/image_2024-05-17_16-27-06.png

បន្ទាយពីរឿងផ្ទុះកក្រើករបស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣ វ៉ាឌី ភាលី បានទម្លាយភាពផិតក្បត់របស់ប្តីរបស់ខ្លួនលួចមានស្រីថ្មីទុកប្រពន្ធកូនចោលឱ្យនៅរ៉ាប់រងបង់ធនាគារ និងទាមទារការលែងលះ និងហាឡើងថាមិនអាចធ្វើអ្វីគេបានដោយសារតែគ្មានអេតាស៊ីវិលបានធ្វើឱ្យមហាជនរិះគន់បុរសនោះយ៉ាងចាស់ដៃ។ អ្នកខ្លះក៏បានលើកឡើងទៀតថារូបរាងមិនស្អាតហើយថែមទាំងចិត្តអាក្រក់ទៀតមានប្រពន្ធស្អាតទៅហើយនៅសាងអំពើនេះទៅរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg4hP-3wkblfCFly4PmiWMl6zWssYJTGPF-tsOQiYNS5i-pz69Rb6eY5NkymSjt7VpAMvr_-kkwYouZnVvwzgvLEO2qKLFlzzCWTMr2WT1HpOj5nVwcNiJLSknRRApyVX_5hpfDsTNTM9_d6x2icFeK-yrw_EezA3jycoXk03vJoS8PeC2J89Rhe1qxqw/s1929/image_2024-05-17_16-27-09.png

ជុំវិញរឿងដ៏កក្រើកនេះតារាចម្រៀង វ៉ាន់ នីឡា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងទ្រនំហ្គាឡាក់ស៊ីបានចេញវីដេអូខ្លីមួយថា ភាពផិតក្បត់មិនអាស្រ័យលើរូបរាងនោះទេ។ តារាចម្រៀងរូបនេះបាននិយាយថា «សម្រាប់ភាពផិតក្បត់វាអត់អាស្រ័យលើរូបរាងស្អាតឬមិនស្អាតនោះទេ អ្នកខ្លះគិតថាខ្ជិលយកសង្សារស្អាត យកប្តីស្អាត ខ្លាចគេក្បត់យើង។ រឿងគឺអាស្រ័យលើចរិតមនុស្ស អ្នកខ្លះគាត់ស្អាតបាត ហើយមានភាពស្មោះត្រង់តាំងពីកំណើតតែម្តង កាលណាមានភាពស្មោះត្រង់គឺគាត់បង្ខំចិត្តក្បត់អត់បាន ក្បត់មិនកើតតែម្តងគ្រាន់តែគិតក៏គាត់អាណិតមនុស្សដែលគាត់ស្រលាញ់ដែរ ធ្វើអាក្រក់មិនរួចឡើយ»។
វ៉ាន់ នីឡា បន្ថែមទៀតថា «អ្នកខ្លះគាត់អត់ស្អាត ប៉ុន្តែសប្បាយចិត្តនឹងភាពផិតក្បត់របស់គាត់ដោយសារតែមិនចេះយល់អារម្មណ៍អ្នកដទៃតើគេឈឺចាប់ឬអត់ នេះគេហៅថាមនុស្សអាត្មានិយមឱ្យតែខ្លួនឯងសុខគឺអាចបំផ្លាញអ្នកដទៃបានជាពិសេសមនុស្សដែលខ្លួនឯងរួមរស់ជាមួយរាល់ថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgumDRmCNZhFHB3-vL9wcfuOjpr6BB8lalTSlZhV88jEKS5Dnb78E_fyJjqDkJLe7UHBCXpjmf2Gleo0Q4A8EffG9XDQGGrLllQMv-Gsd5pqyeSv0wayU3YxkoiPCasCUf5wJyPYS4ZQOrNm-o31GZ_sXulPCRV9mAgYawkmuuD6uUD3rkT7Rva-6yltXU/s1964/image_2024-05-17_16-27-13.png

ការលើកឡើងរបស់តារាចម្រៀងរូបនេះអ្នកលេងបណ្តាញសង្គមបង្ហាញការគាំទ្រ និងបានបោះពាក្យទៀតថា សន្តានរបស់មនុស្ស បម្រុងតែក្បត់ហើយទោះបីជាមានរូបរាងដូចហ៊ីងយ៉ាងណាក៏ក្បត់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjXzFSOfWIgA4uyNiYl1CgSdzAdvBSDQl1y9jyE2SLjMFBK5WhZJ_hGeLw3PIyxW__jy8G-pXsvNJ1VKw6CbjRXfNrfy7PYnvEchg3unSsQHVqPSGWrgUqsJR3k-C_TozzjDxzCekMe7Ac69IzKEk8UpApj-6k6zeVprWZn8bj-nvS5z2j793xfgvcAsA/s2048/image_2024-05-17_16-27-16.png

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា បានចេញបទចម្រៀងពីរបទលើទីផ្សារក្នុងផលិតកម្មហ្គាឡាក់ស៊ី មានដូចជា «ថាបោក បោកមែន» និងបទ «ក្រវែល»។ មុននឹងទម្លាក់បទចម្រៀងលើទីផ្សារក្នុងទ្រនំនេះ វ៉ាន់ នីឡា ក្តោបឱកាសធ្វើជាពិធីការិនីនៅក្នុងកម្មវិធី The Rapper Cambodia ៕

តាមការសិក្សានៅឆ្នាំ ២០៥០ មនុស្សទូទាំងពិភពលោកនឹងមានអាយុវែងជាងមុន

0

នៅឆ្នាំ ២០៥០ មនុស្សទាំងអស់នៅជុំវិញពិភពលោកនឹងមានអាយុវែងជាងមុន ដោយសារភាពជឿនលឿន និងភាពរីកចម្រើននៃការវិវឌ្ឍន៍វិធានការសុខភាពសាធារណៈ ដែលវិធានការទាំងនេះបានជួយការពារ និងកែលម្អអត្រារស់រានមានជីវិតពីជំងឺសរសៃឈាមបេះដូង កូវីដ-១៩ ជំងឺឆ្លងតាមរយៈមាតាទៅទារក និងជំងឺអាហារូបត្ថម្ភជាច្រើនប្រភេទទៀត។ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Chris Murray នាយកវិទ្យាស្ថានសម្រាប់ការវាស់វែងនិងវាយតម្លៃសុខភាព (IHME) នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ដែលជាអង្គភាពឈានមុខគេនៃ GBD បានឱ្យដឹងថា អាយុសង្ឃឹមរស់សកលអាចកើនឡើងពី ៧៣.៦ ឆ្នាំក្នុងឆ្នាំ ២០២២ ដល់ ៧៨.១ ឆ្នាំក្នុងឆ្នាំ ២០៥០ បើគិតតាមយេនឌ័របុរសទំនងជាមានអាយុវែងជាងស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCvXx9m2fN7QiiRQsW868VVh4a_7X-TH8aRDXyNk0oDAGRhlRi8DhBYCgBvnPl7RDoqb_E9ht4rwDadZqAGeLy-G7h86wJc8HWSsDFcYnFE7xLbvTGZ8bR-tyw4klMqlpD0nMPWpa3pgu0Zj3S5brrjTtl3CxWSeXTrW2b4Q2wP9q-7kVHuRYoEhw883o/s800/54b7d460ecad04707ace6457.webp

យោងតាមទិន្នន័យ ការកើនឡើងនេះនឹងមានច្រើនជាងគេនៅក្នុងប្រទេសដែលមានអាយុសង្ឃឹមរស់ទាបដូចជានីហ្សេរីយ៉ា ស៊ូម៉ាលី និងអាហ្គានីស្ថាន…ដែលរួមចំណែកដល់ការបង្កើនអាយុសង្ឃឹមរស់នៅទូទាំងតំបន់ភូមិសាស្ត្រធំៗ។ យោងតាមលោកវេជ្ជបណ្ឌិត បាននិយាយថា នេះគឺជាសញ្ញាដ៏ល្អមួយ ទោះបីជាវិសមភាពសុខភាពរវាងតំបន់ដែលមានប្រាក់ចំណូលខ្ពស់បំផុត និងទាបបំផុតនៅតែមានគម្លាតក៏ដោយ ក៏នៅឆ្នាំ ២០៥០ ប្រទេសដែលមានចំណូលទាបអាចនឹងអភិវឌ្ឍជឿនលឿនបន្តិចនៃវិធានការសុខភាពសាធារណៈ ដែលអាចធ្វើឱ្យប្រជាជននៅតំបន់សាហារ៉ាអាហ្វ្រិក ទំនងជាមានអាយុសង្ឃឹមរស់ឡើងលឿន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsCoJIJgRkqmg5oqy9JgNeMp10ybWMrLexVok-ZIa7nPV9ZPAHMKYpC3gYTOXCEPtZkOSwMMrdVqw5xxF4rSHkLIlnhz2cpUAol3h6GfptIZOcRLJBe8omNy7E7W8NnHnFewZe-nHMo715H6WZroBcGf6DkN2LkijAL2xAUIZAQesPmSQ1ujFT_Cl54sE/s736/314cafcfdf3de707f26dbef98e6f0581.jpg

ទោះជាយ៉ាងណាក៏ដោយ ការបរិភោគអាហារមិនត្រឹមត្រូវ ផឹកទឹកមិនស្អាត និងការជក់បារី ផឹកស្រា ដែលបណ្តាលឱ្យធាត់និងលើសសម្ពាធឈាម ក៏នៅតែបន្តជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ បង្កឱ្យមានជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺមហារីក ដែលនេះនៅតែជាកត្តាហានិភ័យដល់មនុស្សជំនាន់ក្រោយ។ សម្រាប់ហេតុផលនេះ ជំងឺបេះដូង ischemic ត្រូវបានគេរំពឹងថានឹងនៅតែជាមូលហេតុនាំមុខគេនៃការស្លាប់ទូទាំងពិភពលោករហូតដល់ឆ្នាំ ២០៥០ បន្ទាប់មកគឺជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2fuExkWNoIWb-aioC6So9BvmNgoya68c1EHIZbuMPi3PN_dWW7b-XbBpK0NK7LP5BvgWt0Z_wpNfk428e5dJpz5uBOlg-zL0830GDGc9_HLQiX52vE8TbV-r_udy7xI81G9tNC-xXolUxyN7mfoRKJZa7xzTzlmaJdSOR5C1FOzlaiqtmROZkVGp3Xyg/s640/istockphoto-1336641217-640x640.jpg

ក្រៅពីនេះទោះបីជាការកើនឡើងនៃអាយុ ៤.៩ ឆ្នាំចំពោះបុរស និង ៤.២ ឆ្នាំចំពោះស្ត្រីក្នុងកំឡុងឆ្នាំ ២០២២-២០៥០ គឺពិតជាគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការធ្វើឱ្យប្រសើរឡើងនេះនៅតែយឺតជាងបីទសវត្សរ៍មុនការរីករាលដាលនៃ COVID-19 ។ ការសម្រេចបានអាយុវែងដែលមានសុខភាពល្អក៏ជាបញ្ហាប្រឈមដ៏សំខាន់ផងដែរ នៅពេលដែលបន្ទុកនៃជំងឺបន្តផ្លាស់ប្តូរពី CMNN ទៅ NCD ឆ្នាំដែលបាត់បង់ដោយសារតែការស្លាប់មុនអាយុក៏ប្រែទៅជាឆ្នាំដែលរស់នៅជាមួយពិការ។ នេះមានន័យថា មនុស្សជាច្រើននឹងរស់នៅបានយូរ ប៉ុន្តែមិនមានសុខភាពល្អ មានគុណភាពជីវិតទាប និងបន្ថែមបន្ទុកសុខភាពទាំងមូល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLzoRKDjShazyz0LwBRkkCn7kJ4YJaABPDvE_B3DF0pRomiuICqEs7-Y0L3_j-2G5pbqVlulpb3VDk4k-RM7CKO-yH2nX5a2PgFLYjc-x9EcQJCoRhvKHMe1xcXOu37yDcujCAWi6uAqBn6OlJ6JyfUWAeqBjR8owD6hEW3lFVDmBI-76aBLhytTQL9gU/s1000/UO_GlennWeiss_0015_night-crowd.jpg

TikTok ត្រៀមប៉ះគ្នាជាមួយ YouTube ដោយចាប់ផ្តើមសាកល្បងបង្ហោះវីដេអូយូរបំផុត

0

សារព័ត៌មានបរទេសបានរាយការណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ថា TikTok កំពុងតែសាកល្បងបង្ហោះវីដេអូរយៈពេលយូរបំផុតស្មើនឹង៦០នាទី ខណៈកាលពីមុន អ្នកប្រើប្រាស់អាចបង្ហោះវីដេអូចូលក្នុងកម្មវិធីនេះបានយូរបំផុតត្រឹមតែ១០នាទីប៉ុណ្ណោះ ។ បច្ចុប្បន្ន TikTok កំពុងតែសាកល្បងឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួនបង្ហោះវីដេអូរយៈពេល៦០នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSkrQ5CEtgtcqJFwLba6aM99UGABgmu8vrdMY7Q_QiVIFOF-6OrMbUzXVCsy3-CD_GpOsassWTvOV3FDg4lkQ54sww3QH3YZCNF7yHJ-QUZyo0aZkQ8a9t29Y72Echd_GlmQFlm6m51BbevfzPn6O0O9MjoxlTPUk5RNthNLQtdm4A50ucxY109pcojsE/s1024/1687507956_fa500c66fcd33174f193b8a3a1533dd3_v1687507955_xlarge.webp

គេហទំព័រ TechCrunch បានផ្សព្វផ្សាយព័ត៌មាននេះ និងបញ្ជាក់ថា រយៈពេលឆាប់ៗនេះ អ្នកប្រើប្រាស់នឹងអាចបង្ហោះវីដេអូចូលកម្មវិធី TikTok រយៈពេល៦០នាទី ហើយខ្លឹមសារ ឬសាច់វីដេអូក្នុង TikTok ដែលមានរយៈពេលយូរជាងមុន នឹងអាចទាក់ទាញអ្នកទស្សនា YouTube បានមួយផ្នែកធំ ។

នេះបង្ហាញថា TikTok បានកែប្រែយុទ្ធសាស្ត្ររបស់ខ្លួនគ្រប់ពេលវេលា គឺកាលពីមុន អ្នកប្រើប្រាស់អាចបង្ហោះវីដេអូចូលកម្មវិធីនេះ ចាប់ពី៦០វិនាទី, ៣នាទី, ៥នាទី រហូតរយៈពេលយូរបំផុត១០នាទី បើគិតចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigKB-E26IaRgM6Y7ccNN8xH6latHoqjXXPFsTEbliyA2iC98lGNvn6BSwLjfSf9InOVbVFDQvi-wh1SDHapjYwM5vTMZ8MrG_j1Fxc6_5U78or1qwlpSUlTcQ8JqPvlqadnofsJtdmAHF9JRBh6phb-k1Dv2LOFG5C1mb92b_URqAyKQNZpXmymeP3Mt0/s1920/072121.tiktokalgo_1920x1080.jpg

ក្រៅពីនេះ TikTok ក៏បានសាកល្បងការបង្ហាញទំហំវីដេអូពេញអេក្រង់ផងដែរ ដើម្បីឱ្យដូចវីដេអូរបស់ YouTube ។ បើការសាកល្បងបង្ហោះវីដេអូរយៈពេល៦០នាទី ចូលក្នុង TikTok ទទួលបានជោគជ័យមែននោះ កម្មវិធី YouTube ក៏ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនផងដែរ ដើម្បីកុំឱ្យបាត់បង់ចំនួនអ្នកទស្សនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUDpnGMkXAmhGkVo-rDAfojkbFDy8Nnpc23AVCyPAy77nUPiUft0Y3wpebU7HX4W5dcYqBrNxuZp6mdQRN6SnsA8qG6W2IYW4tZZr76kpCnXoOdSr9rJDnw3RVhJy_rCNWJ57ctE9BIIXaXaYFNpZJGeJ-E_tB5DR6EZp5_km5XXXHdo0o6EAPs_31zSA/s500/2023-05-17_YouTube_Brandcast-AFed.width-500.format-webp.webp

មតិនានាលើកឡើងថា មើលទៅ គឺ TikTok ព្យាយាមអភិវឌ្ឍន៍ខ្លួនឯងដើម្បីប្រជែងគ្នាជាមួយ YouTube ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះបានសាកល្បងឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសមួយចំនួនអាប់ឡូតវីដេអូ៦០នាទី ។ ប៉ុន្តែគេពុំទាន់ច្បាស់ថា តើ TikTok នឹងអនុញ្ញាតឱ្យអតិថិជនបង្ហោះវីដេអូ៦០នាទី នៅពេលណាទេ ខណៈក្រុមហ៊ុននេះនិយាយថា បច្ចុប្បន្ន កំពុងសាកល្បងក្នុងប្រទេសខ្លះតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMxLBDejSYneLuTvN19pkZdg3YIULtPX4t9L07dqgcpwIhNg77O4lyJIwLHBms89TzgHBBqDs4JCM_FhsWnT_DeTmIE7pM_18TKeHiUaJa6ZQH_lKUitSuGWkHGXQ53ZvLqbZRXQXaLt5H_fHA4WrzpFaPTL2fS4jPuNGnBM9snxCCvAeFYxeWmD68UKg/s644/youtube-tv-cnet-2021-41-tv-phone.webp

TikTok និយាយថា អ្នកប្រើប្រាស់ត្រូវការពេលវេលាបង្កើតវីដេអូច្រើនជាងមុន ដូចជា ៖ វីដេអូធ្វើម្ហូបអាហារ, ការផាត់មុខ ឬការបណ្តុះបណ្តាល និងអប់រំផ្សេងៗ ។ ហេតុនេះ TikTok នឹងបំពេញតាមតម្រូវការនេះ ព្រមទាំងចាប់ផ្តើមសាកល្បងបង្កើនរយៈពេលវីដេអូឱ្យយូរជាងមុន គឺស្មើរហូតដល់១ម៉ោង ។ ក្រៅពីនេះ វីដេអូទាំងអស់នឹងមានភាពស្រដៀងគ្នាខ្លាំងជាមួយវីដេអូរបស់ YouTube ៕

ថៃឈឺចិ.ត្តយ៉ាងណា! ឋានសួគ៌ផ្កាក្រោមមេឃនៅសិង្ហបុរី ដាក់តាំងបង្ហាញប្រាសាទអង្គរវត្តនិងវប្បធម៌ខ្មែរយ៉ាងច្រើនពោរពាស

0

ឧទ្យានធម្មជាតិ Gardens by the Bay ដ៏ធំនិងល្បីល្បាញប្រចាំប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ នេះគឺបានបង្ហាញវត្តមានវប្បធម៌-អរិយធម៌ខ្មែរយ៉ាងច្រើនពោរពាសនូវបរិវេនឧទ្យាននោះ។

ការដាក់តាំងបង្ហាញនូវសម្បត្តិអរិយធម៌រាប់ពាន់ឆ្នាំរបស់ខ្មែរដូចជា សំណង់ប្រាសាទអង្គរវត្ត ខ្លោងទ្វារអង្គរធំ ចម្លាក់ទេវតាទាញព្រ័ត្រជាដើម អមជាមួយផ្កាអ័រគីដេដ៏ស្រស់ត្រកាលគួរជាទីទាក់ចិត្តបំផុត។ បន្ថែមពីនេះក៏មានការសម្តែងសិល្បៈវប្បធម៌ខ្មែរ ជារៀងរាល់វេលាម៉ោង ៣ រសៀលផងដែរ។ ការដាក់តាំងបង្ហាញនេះគឺធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdEkqRSw7C1ht6mhOXalc4LDcRjwnqA51MKLhIOxief8kli5BZDHUvayefoTQYAPBh8irtl3xwPwSVZfn4prNeAHJxKAA4GZYnG_wYO16zaX9ZbG26049ZJa07GrpPC2T_xLaVe_Nh4FznDwnKi_Pr9uyzBZqaqMvhuwBRN0FHZ5WM_4ILyUCzPBHpORo/s2048/442412690_470289002199539_4958310985568426862_n.jpg

យោងតាមការបង្ហោះពីគេហទំព័រផ្លូវការរបស់ឧទ្យាន Gardens by the Bay គឺបានបង្ហាញពីទិដ្ឋភាពសម្រស់ដ៏ផូរផង់នៃវប្បធម៌និងអរិយធម៌ខ្មែរជាច្រើននៅបរិវេនឧទ្យាននោះ ដោយភ្ជាប់ជាមួយនឹងចំណងជើងថា «មកឈ្វេងយល់អាថ៌កំបាំងនៃប្រាសាទអង្គរវត្ត…តាមរយៈផ្កាអ័រគីដេនៅ Cloud Forest’s Orchid Haven! ស្វែងយល់ពីដើមកំណើតនៃផ្កាអ័រគីដេដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្ហាញខ្លួននៅចំកណ្តាលប្រាសាទអង្គរវត្តអច្ឆរិយៈជាតិខ្មែរ ក៏ដូចជាមានការសម្តែងសិល្បៈវប្បធម៌ខ្មែរ ជារៀងរាល់វេលាម៉ោង ៣ រសៀល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh18NR7mOx2bV1XQhBf5c1kI8QHdZW77OQq8AdDa55OoQKzC5DBH4RRUrlf6H-q-QQVgJoOaSu6QnIr2IPqW9LuDH13WWTuAkzyNm_O1BLhhM9G8TWuyo1FDygomXQK7p4eNDzeogJg9B-CK-kd9uS8TI9L-O_egBPEooq2P0725wsB_wqZagy7sHkdVE8/s2048/442508421_470289035532869_2705413082126149009_n.jpg

ការដាក់តាំងបង្ហាញអត្តសញ្ញាណជាតិខ្មែរនៅក្នុងឧទ្យានដ៏ធំលើកនេះ ដែលជាគេឲ្យឈ្មោះថា Orchids of Angkor Wat មានន័យថា អ័រគីដេនៃប្រាសាទអង្គរវត្ត។ ក្នុងកិច្ចសហការសម្ពោធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី ផ្កាអ័រគីដេនៃប្រាសាទអង្គរវត្តក្នុងឧទ្យានប្រៀបបាននឹងឋានសួគ៌នេះ គឺបានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងលើភាពស្រស់ស្អាតនៃផ្កាអ័រគីដេតំណាងកម្ពុជាតាំងពីបុរាណកាលមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgupzhTymwtWDk3gswjEovEd3lJ3Ih4gu6r8kBRabS3iHT8rLWMCEsMqHcnub_okfS3hPdWF08uSdlbXUwC-vGN65spvNYs7qH2B1JMQOmhI06ngA1ro-McAFmW3RpY3hSkJRNelc-y8wA63cFaJYoROZGZCyW3w6K8hhcF-5HOsWkLQPXY6PAvaKENvYQ/s2048/444446337_470289022199537_3387060907120955717_n.jpg

គួរបញ្ជាក់ថា ផ្កាអ័រគីដេត្រូវបានអាណាចក្រខ្មែរបុរាណគោរពបូជាថាជានិមិត្តសញ្ញានៃភាពថ្លៃថ្នូរ និងជាសញ្ញាសម្គាល់នៃជំនឿសាសនា ហើយថែមទាំងមានឆ្លាក់ជាប់នៅតាមចម្លាក់នានានៅតាមប្រាសាទអង្គរវត្តទៀតផង៕

ការដាំកូនឈើតាមជម្រាលភ្នំថ្មនៅចិនឆាប់រហ័សជាងមុនព្រោះឧបករណ៍មួយនេះ

0

ប្រទេសចិន ៖ បច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែរីកចម្រើនខ្លាំង ហើយប្រទេសភាគច្រើនលើពិភពលោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងផ្នែកផ្សេងៗដើម្បីជាជំនួយដល់ការងាររបស់មនុស្ស និងបង្កើនប្រសិទ្ធភាពផងដែរ ។ នៅជម្រាលភ្នំមួយកន្លែងក្នុងខេត្ត Shaanxi ប្រទេសចិន គេបានឃើញមន្ត្រីថែរក្សាព្រៃឈើយកដ្រូនមកប្រើប្រាស់ ដើម្បីជួយសម្រាលកម្លាំងមនុស្ស និងឆាប់រហ័សជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbU7cJGFTzKJbRXZI-7sd3RpWg23IDllvkumSnGsZwO3TlFVfFR3y-qknVm0GezyGt66C3LyQ1Z9W0dTkUmv-vReziWGCp0W81_wEAs2QcF4lwHl-BAfyttB6-DYCfgJ3BZoSp2y2fHf1zPEnKRdSumPZL21u0udnKl1-KxHPSWGW7zhNCKJsWyxjcnO8/s600/60ae017ec6d0df573685fbd5.jpeg

នៅស្រុកជៀនសៀន ខេត្ត Shaanxi ដែលមានទីតាំងនៅជិតទន្លេលឿង មន្ត្រីថែរក្សាព្រៃឈើបានប្រើប្រាស់ដ្រូនដឹកជញ្ជូនកូនឈើទៅកាន់ជម្រាលភ្នំនៅឆ្ងាយៗ ដើម្បីបង្កើតតំបន់ពណ៌បៃតង ខណៈជម្រាលភ្នំទាំងនេះសម្បូរទៅដោយថ្មជាច្រើន ។ ហេតុនេះ ការដាំកូនឈើនៅតាមជម្រាលភ្នំ លែងពិបាកដូចមុនទៀតហើយ ថែមទាំងអាចកាត់បន្ថយការចំណាយកម្លាំងមនុស្ស និងដើមទុនទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPBtZE-o409k_MAA2LIRSrKEp6GvSpid5XproNODddSkxGrSM7BIGc6SDUIgvmJGhFiDBrU4XXiVnU0dozTTLDf-H8oi9n4X7g7ppz5I7wVl8ummZoSb0gCU6VoLn_4qGd16pZDMep4WCJIU6aE8XKsSFFik6-830DNTXBzZOYOoMdz6cQu9AH6P8UC44/s4000/f3508d4e-db82-408f-ab50-72f4a1218386.jpg

ចំណែកការដាំកូនឈើបែបបុរាណ គេត្រូវប្រើប្រាស់កម្មករឱ្យជញ្ជូនកូនឈើឡើងទៅលើភ្នំ ដែលត្រូវចំណាយពេលធ្វើដំណើរប្រមាណកន្លះម៉ោង និងប្រឈមមុខជាមួយគ្រោះថ្នាក់ផ្សេងៗ ។ ហេតុនេះ មន្ត្រីថែរក្សាព្រៃឈើបានងាកមកប្រើប្រាស់ដ្រូនសម្រាប់ជញ្ជូនកូនឈើទៅកាន់ជម្រាលភ្នំនៅឆ្ងាយៗពីគ្នា ។ មន្ត្រីថែរក្សាព្រៃឈើម្នាក់និយាយថា ការបញ្ជាដ្រូនសម្រាប់យកកូនឈើនៅដាំតាមជម្រាលភ្នំ គឺប្រើប្រាស់រយៈពេលខ្លី និងកាត់បន្ថយការនឿយហត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8htFGC7CLpBj4PEvnXYhJQxvnzjk1NobVyw8quo3BuYZOLrpFAo9OqKAMhaJ-Gz8g5GoJ7fq9hj5mxts478LL2ChggfeKL71xPJZAW7hetn8rmmjPenvHfXi-hb9WBy65leNNBlAfjze0fWm8OCbP-O0BCBC3meFZQ137mEgLs4x4WmyEtgroAtLbXH0/s799/64784be3498ea27454ceacbc.jpeg

មន្ត្រីប្រចាំស្រុកជៀនសៀន បានប្រើប្រាស់ដ្រូនចំនួន១២គ្រឿង សម្រាប់ធ្វើជាជំនួយក្នុងការដាំកូនឈើយ៉ាងមានប្រសិទ្ធភាព ។ Ren Feilin គឺជាមន្ត្រីថែរក្សាព្រៃឈើជាន់ខ្ពស់មកពីនាយកដ្ឋានព្រៃឈើ និងវាលស្មៅប្រចាំស្រុកជៀនសៀន និយាយថា បច្ចេកវិទ្យាដាំកូនឈើដោយដ្រូនអាចជួយកាត់បន្ថយការខូចខាតកូនឈើក្នុងពេលដឹកជញ្ជូន ។ កាលពីមុន យើងបានប្រើប្រាស់កម្មករឱ្យជញ្ជូនកូនឈើយកទៅដាំ គឺកូនឈើខូចខាតអស់ចាប់ពី៥០% ទៅ៦០% ប៉ុន្តែពេលនេះ ការប្រើប្រាស់ដ្រូនជញ្ជូនកូនឈើ ឃើញថា ឆាប់រហ័ស ហើយកូនឈើភាគច្រើនពុំខូចខាត ។

បច្ចុប្បន្ន មានស្រុកចំនួន៨ របស់ខេត្ត Shaanxi បានយកដ្រូនចំនួន៧០គ្រឿង មកប្រើប្រាស់ក្នុងការដាំកូនឈើស្មើជាង១លាន៧សែនដើម នៅតាមជម្រាលភ្នំខ្ពស់ៗ ដែលសម្បូរទៅដោយថ្ម និងខ្សោះជីវជាតិ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJfmdkKochXgttbtc6qYJlZWl0fu6sIxia5Um8Oc5w0nahoXt5_KyQHXQy4S-Vs3sCCOsVnGKjSEJ3yqpDYbhvKqXEwV533JBr6C23KtaghQGZ3nr3Lbx0H9HcjcTIPUw1F8cA6P0kAa-4ZWpwi0YMRx8ZNsCLUSDy9pidqu0wM8daUfto3z1ibHLKoZ8/s899/202208187787a4ffd1474ef987364c4704c18616_c8bec99d-578b-4d53-9db9-d0c4784cb08f.jpg

Zhang Peiqian ជាអនុប្រធាននាយកដ្ឋានព្រៃឈើ និងវាលស្មៅប្រចាំស្រុកជៀនសៀន និយាយថា ការប្រើប្រាស់ដ្រូនក្នុងការដាំកូនឈើបានជួយកាត់បន្ថយគ្រោះថ្នាក់ដល់កម្មករ ហើយកូនឈើមានសភាពល្អដូចដើម ។ លើសពីនេះ វាក៏បានជួយកាត់បន្ថយការចំណាយដើមទុនផងដែរ គឺថ្លៃដឹកជញ្ជូនកូនឈើថោកជាងមុន ចាប់ពី២យាន់ ទៅ៣យាន់ (ឬថោកជាងមុន ចាប់ពី១ពាន់រៀល ទៅ១ពាន់៥រយរៀល) ។ ដូច្នេះ ការប្រើប្រាស់ដ្រូនក្នុងវិស័យកសិកម្ម ពិតជាមានគុណសម្បត្តិសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចជាតិ ហើយបានប្រែក្លាយជម្រាកភ្នំថ្មទៅជាតំបន់ព្រៃឈើពណ៌បៃតង ៕

ដល់សម័យកាលហ៊ីងកំពុងល្បីវិញម្តង តើការបរិភោគហ៊ីងនៅកម្ពុជាវាជាការខុសច្បាប់ឬទេ?

0

បន្ទាប់ពីការចែកចាយវីដេអូរបស់អ្នកផលិតមាទិកាល្បីឈ្មោះ Chom Srey Pach ទៅលើមុខម្ហូបសម្លរម្ជូរហ៊ីង គឺឃើញថាបានរងនូវការវែកញែកពេញបណ្តាញសង្គម ស្របពេលដែលមានទាំងអ្នកគាំទ្រនិងមិនគាំទ្រ។

រដូវវស្សាបានឈានចូលមកដល់ មេឃក៏ចាប់ផ្តើមបង្អូរភ្លៀងមកជាបន្តបន្ទាប់។បន្ថែមពីនេះ វាក៏ជារដូវសត្វបង្កកំណើតក្នុងទឹកបាននឹងកំពុងចាប់ផ្តើមពង ជាមួយគ្នានោះក៏មានកង្កែប ក្អាត់ គីង្គក់ និងសត្វហ៊ីងផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp2TSioiyWBtlXgxllHQGz3_Uqqqwbunspjsg3IOeS9Jv2XDVGyu7N9h0X6GIexLP2u7t30ibSfFSN-HFiEeZgfZHi6nsw5qTw959divt-IW0XD7u2smODTVyVHFFwARFK42V_VfRGSJFBlqR2M0MqTNEw9z4wE53nFljZtP9yzz-H7zhntbdk9P5Nuns/s912/Screenshot%202024-05-17%20144935.png

បើទោះជាយ៉ាងណា បន្ទាប់ពីវីដេអូរបស់ស្រីផាច បានចែកចាយពីមុខម្ហូបសត្វមួយប្រភេទនេះ ក៏បានមានមតិជាច្រើនបានលើកឡើង អ្នកខ្លះថា វាគឺជាម្ហូបប្រពៃណីខ្មែរ របស់អ្នកស្រុកស្រែចំការ វាជារឿងសាមញ្ញ និងធម្មតាៗទៅហើយ។ល។ ស្របពេលដែលអ្នកខ្លះបាននិយាយថា វាមើលទៅមិនគួរឲ្យចង់បរិភោគទេ គួរតែអភិរក្ស និងមិនគួរបរិភោគសត្វកំពុងពងបែបនេះជាដើម។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAXYn3mdV48cWlgRp_4wEMkExVBgUrRQCacdgaKVW59CdK0hUS42Xids6o061lZralNFGzMKDVGxZjIUt0HCFHVVVf99HQrZongCdKzPc4PRxDTHtmFS_QOA4nT22zrYX7fWCj0fq-fXI_hSLPYouYIqOjLumNQJb2NLqZ7Z6cVsq8FbDH5HCRhrdV4A/s911/Screenshot%202024-05-17%20144920.png

ទោះជាយ៉ាងណា មហាជនខ្មែរភាគច្រើននូវតែមានចម្ងល់ថា តើការបរិភោគសត្វហ៊ីងនិងស្របពេលដែលកំពុងតែពងនេះគឺជាខុសច្បាប់នៅក្នុងប្រទេសកម្ពុជាយើងដែរឬយ៉ាងណា?

យោងតាមច្បាប់ស្តីពីព្រៃឈើ ជំពូកទី១០ (ការអភិរក្សសត្វព្រៃ) មាត្រា ៤៨ បានចែងថា ៖ ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺជាសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើដែលរួមមាន : ពួកថនិកសត្វ បក្សសត្វ ឧរង្គសត្វ ថលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងទៀតព្រមទាំង ពង កូនរបស់វា។ ពពួកសត្វព្រៃទាំងអស់នេះស្ថិតនៅក្រោមការគ្រប់គ្រងសិក្សាស្រាវជ្រាវ និងការអភិរក្សដោយរដ្ឋបាល ព្រៃឈើ ដោយមិនរាប់បញ្ចូលត្រី និងសត្វបង្កកំណើតក្នុងទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu7ABFrtd_LSbMJMEonTvttocEXG6haMFHCEB62V9qSrzGXjzW4E_PShEGQfBYwVDUZ4bORdln3YZWa1R7bW55fKs4TL-_vxCaifeedF4Gp52wTCGtS7rHB4yeUNr_71e80qio4v1uqKodGnd-kVx1EqPQJNyQCegW7I2rpsI8yh-uUbPwa1JxSOHELWQ/s720/430817528_417520247449108_6656354438148867470_n.jpg

សំណាកសត្វព្រៃ គឺជាសត្វព្រៃដែលស្លាប់ ទោះជានៅខ្លួនទាំងមូល សរីរាង្គក្នុង សរីរាង្គក្រៅ បំណែកឆ្អឹង ឬផលិត ផលកែច្នៃ ត្រូវស្ថិតក្រោមសិទ្ធិគ្រប់គ្រង់របស់រដ្ឋបាលព្រៃឈើ ។

គ្រប់ប្រភេទសត្វព្រៃទាំងអស់ ត្រូវបានបែងចែកជាបីក្រុម គឺ:
១-ក្រុមប្រភេទជិតផុតពូជ
២-ក្រុមប្រភេទមានដោយកម្រ
៣-ក្រុមប្រភេទមានដោយបង្គួរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7BqoWo6eqOEnTQAFy5tvqu3G80xGV1phPKSLHfrDbhvK0BbkATS6HrpMWUCUVq97XqOPluqucj2rruShly8RgfnOJvGCrfSFh-cm3VKUkN7Zj3HE73fpkBCq_9b1F9jf1kqPUrZjEMWR4fcLXd5rf05YAWfdIt6RJy60uIBW0APacFaOcHXicJq2uRG8/s1440/430154633_417520520782414_4656334364090059085_n.jpg

លក្ខណៈវិនិច្ឆ័យសម្រាប់ចាត់ថ្នាក់ក្រុមនីមួយៗ និងបញ្ជីឈ្មោះប្រភេទសត្វក្នុងក្រុមប្រភេទជិតផុតពូជ និងប្រភេទ មានដោយកម្រដែលអាចប្រែប្រួលទៅតាមតំបន់ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើរបស់រដ្ឋបាលព្រៃឈើ ដោយមានការពិគ្រោះយោបល់ជាមួយក្រសួងបរិស្ថាន៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLMsOsgHhARErBvOQrCkuPlJEsVKWrbIt7mVApkTyOuAoMjEMv6eG1UlwfAKQaqI2hfztnd2eEnBOfspvNQ7caC3vxx3lgdR8KGDsuBTsavwR10vKAb0l9DTpIWUFZCX-_7VEWuWsYbsbOkY85VZ87_hyphenhyphen9AOxpcVX36lG7fT977LGd692gK7Wv_NQRfug/s1280/photo_2024-05-18_10-39-06.jpg