Home Blog Page 1074

ព្រៃចេតិយ «Kakku Pagoda» ស្រស់ស្អាតខ្លាំង និងទាក់ទាញភ្ញៀវទេសចរមិនចាញ់ទីក្រុង Bagan

0

ប្រទេសមីយ៉ាន់ម៉ា ៖ មីយ៉ាន់ម៉ា គឺជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានទាក់ទាញភ្ញៀវទេសចរតាមរយៈតំបន់បុរាណជាច្រើនកន្លែងដែលពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ដូចជា ៖ ទីក្រុងចាស់ Bagan ដែលមានឈ្មោះល្បីល្បាញនៅលើពិភពលោក ថា ជាទីក្រុងសម្បូរទៅដោយចេតិយបុរាណ ។ ប៉ុន្តែតើយើងជ្រាបទេថា ប្រទេសមីយ៉ាន់ម៉ាមានព្រៃចេតិយមួយកន្លែងទៀតមានភាពស្រស់ស្អាត និងទាក់ទាញភ្នែកភ្ញៀវទេសចរ មិនចាញ់ទីក្រុងចាស់ Bagan ប៉ុន្មានទេ ។ តើព្រៃចេតិយនេះមានទីតាំងស្ថិតនៅកន្លែងណា និងមានអាយុកាលប៉ុន្មានឆ្នាំ?

ព្រៃចេតិយនេះត្រូវបានគេស្គាល់ឈ្មោះថា «Kakku Pagoda» មានទីតាំងស្ថិតនៅទីក្រុង Taunggyi រដ្ឋ Shan ដែលស្ថិតនៅក្បែរបឹងអ៊ីនឡេអាន់ ដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព្រៃចេតិយ Kakku Pagoda ក៏ជាកន្លែងរស់នៅរបស់ពួកជនជាតិដើមប៉ាអូ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWrpgPN3QqHqt6YYjd8TZGyUlNucToUAR3bNUhqHu1-6Ce09QKkAaSC2SzgQzua-UsFHTwM5ikA8wIN3sS3DSReACH4zIIwoUmWRN-qZOJ5P36AC-PbTj-saw3vT7u8Df3J-VYlexCFonBCIE1h6KnH7MjvWMXg48ze3wKRir9g-U7v5E14dGGfASlMl4/s580/2ce4c480-2c05-4736-aed0-115c73034d9f947a2c6655edf2fdaa_Kakku.jpg

បច្ចុប្បន្ន ជនជាតិដើមប៉ាអូ បានធ្វើជាមគ្គុទ្ទេសក៍ទេសចរផ្តល់ចំណេះដឹងផ្សេងៗដល់ភ្ញៀវទសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រៃចេតិយនេះ ។ Kakku Pagoda មានភាពល្បីល្បាញនៅត្រង់សម្បូរទៅដោយចេតិយបុរាណសាងសង់នៅជិតៗគ្នាជាច្រើន ខណៈផ្នែកខាងក្នុងចេតិយមានព្រះពុទ្ធបដិមា១អង្គគង់នៅក្នុងនោះ ។

ក្នុងចំណោមចេតិយទាំងនេះ គឺមានចេតិយខ្លះមានកម្ពស់រហូតដល់ជាង៤០ម៉ែត្រ ដែលបានសង់ឡើងនៅលាយឡំជាមួយចេតិយតូចៗ ។ វាបានក្លាយជារូបភាពមួយគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ ឬអាចនិយាយបានថា គឺជាព្រៃចេតិយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWgxe0DDR4gUxLlKeZssnSp2VkbiYGv8CLh4iLBRGIMnVqKTAiUfFrY1a0nKzIsxMqeKkZ76vMreSNQsuzAQ1IVAhAZBfqCfEn2ojaTAvA0G-JkovC8SFKXtIlCXprh-S6HVDtASKKbVgfDvV215AKKtMy0NDVX4lWnwNMfRub_g8FZng8YapafRTJpA/s1200/kakku-3-e1707900805861.jpg

ភ្ញៀវទេសចរបរទេសម្នាក់ដែលបានធ្វើដំណើរមកកាន់ទីនេះនិយាយថា វាពិតជាទីកន្លែងអស្ចារ្យខ្លាំងណាស់នៅលើពិភពលោក ហើយខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានមកឃើញទីនេះដោយផ្ទាល់ភ្នែក ។ វាជាព្រៃចេតិយលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ ហើយនៅពេលរូបភាពចេតិយឆ្លុះគ្នាជាមួយផ្ទៃទឹកបឹង វាកាន់តែមានរូបភាពស្អាតខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlGv7Gr8hS24dLmZGkL-p7z5r_Dlt52cWQRCI3neub4a-4phA9lquqX5z6c6EN5nPcsSHV1mH5GvmUGQMZjYyepKNGFRhhwDhbUnK1bBYy1EygrxzR7KhP5_dOa6pordT9A_huwTivV5wOVVtxxrUljGu7ldZoX7PbyzUO5cjxV542GKkGXdlP9dQWixM/s1000/Kakku-pagodas-1000x565.jpg

បើតាមឯកសារបញ្ជាក់ថា ព្រៃចេតិយឈ្មោះ Kakku Pagoda មានអាយុកាលជាង២.០០០ឆ្នាំ និងបានកសាងឡើងតាំងពីដើមសតវត្សទី៣ ក្នុងសម័យព្រះមហាក្សត្រ ព្រះនាម អសោក មហារាជ ដែលបានបញ្ជាឱ្យគេកសាងចេតិយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ រីឯចេតិយមានទំហំធំបំផុត គេជឿថា បានកសាងដោយព្រះមហាក្សត្រ១អង្គ ដែលគ្រប់គ្រងនៅទីក្រុងចាស់ Bagan កាលពីសតវត្សទី១២ ហើយព្រះអង្គគោរពព្រះពុទ្ធសាសនា ។

ចេតិយត្រូវបានកសាងឡើងជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស នៅសតវត្សទី១៧ និងទី១៨ រហូតដល់មានចំនួនច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ន ។ ក្រៅពីនេះ នៅលើកំពូលចេតិយនីមួយៗបានតុបតែងលម្អដោយកណ្តឹងយ៉ាងស្រស់ស្អាត ដើម្បីបញ្ជាក់ពីនិមិត្តរូបនៃយុគសម័យថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjksSt3EGc25LfLtti7_wA86MAUBKOnq-hgXAaXBmPgiBoSzQvnS464euiUdGgY0sLiGQtDhcwV6MJUoa4crhnmqjnRfk8DBm_NoMEtS9ybE1cnbYhGDak8CSNtXoMs2_Op72ZYzhhL2k7r0c_I76HbmYU6rj85jqTsjPw2DMZy2AC31AkVT404dUZYKZY/s750/kakku-pagodas-l.jpg

ប្រទេសថៃគ្រោងពង្រីកអាកាសយានដ្ឋានរបស់ខ្លួនឱ្យធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

0

ប្រទេសថៃ៖ បន្ទាប់ពីទីក្រុងឌូបៃប្រកាសថា ខ្លួនគ្រោងនឹងសាងសង់អាកាសយានដ្ឋានធំជាងគេបំផុតនៅលើពិភពលោក ប្រទេសថៃថ្មីៗនេះក៏បានប្រកាសថា ខ្លួនក៏នឹងពង្រីកអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកក និងព្រលានយន្តហោះដនមឿងឱ្យធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ផងដែរ។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) បានឱ្យដឹងថា បច្ចុប្បន្នប្រទេសនេះមានមហិច្ឆតាចង់ប្រែក្លាយអាកាសយានដ្ឋានរបស់ខ្លួនទៅជាមជ្ឈមណ្ឌលសម្រាប់ទេសចរណ៍ ការព្យាបាលវេជ្ជសាស្ត្រ អាហារ និងទំនិញភស្តុភារ យានយន្តអគ្គិសនី ក៏ដូចជាសេដ្ឋកិច្ចឌីជីថល និងហិរញ្ញវត្ថុនៅឆ្នាំ ២០៣០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCq-hYvE-JK6ZNjKFjsHGvRMVhDDeC4e4rrEtlktmX86D-MChN0SVH5Qa3g3WqlbbuJ5ex2nOIuCoyfXhMYFFn-NzjHBpRCa1VAKJ2kgAt2jLf8AbvZrfjpMoB4yGb1BamlVbisHtwf_qo4gr24-rxAvmqr8ABw2bc3I7vY_gDr34Q6852FpEgsYUG9W8/s1280/photo_2024-05-20_11-42-52.jpg

យោងតាមកាសែត The Nation ក្នុងដំណាក់កាលដំបូងនៃផែនការ (ត្រឹមឆ្នាំ ២០២៥) CAAT គ្រោងនឹងបង្កើនសមត្ថភាពសេវាកម្មអាកាសយានដ្ឋានថៃដល់ ១.២ លានជើងហោះហើរ និងអ្នកដំណើរ ១៨០ លាននាក់ក្នុងមួយឆ្នាំ។ ក្នុងពេលជាមួយគ្នានេះ ពេលវេលាតភ្ជាប់អប្បបរមា (MCT) សម្រាប់ជើងហោះហើរអន្តរជាតិគឺមិនលើសពី ៧៥ នាទីទេ។ នៅចុងបញ្ចប់នៃដំណាក់កាលទី ២ (២០២៦-២០២៨) សមត្ថភាពសរុបនៃអាកាសយានដ្ឋានថៃត្រូវតែឈានដល់ ១.៤ លានជើងហោះហើរ និងអ្នកដំណើរ ២១០ លាននាក់ក្នុងមួយឆ្នាំ ហើយ MCT មិនត្រូវលើសពី ៦០ នាទីទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpp_YSUc2s5A9dJXFsR7h4jv1ppqnjZEUWd_jE3YX6A3IUMY0lvYeH85_hXDuHYD13OHAOHc729HarSvqLbK264TyuXqbew3w_0icpPp8GCwak0Dyq4EKHLXpadd3XEQQt-wIQ35O9QwVTSWEL-XKlghPk8XXDRm_lFBs7k-XqpLj70gUs-zF_KwF7nt8/s1280/photo_2024-05-20_11-43-21.jpg

នៅក្នុងដំណាក់កាលទី ៣ (២០២៩-២០៣៧) គោលដៅរបស់ CAAT គឺដើម្បីបង្កើនសមត្ថភាពអាកាសយានដ្ឋានសរុបដល់ ២.១ លានជើងហោះហើរ និងអ្នកដំណើរ ២៧០ លាននាក់ក្នុងមួយឆ្នាំ ខណៈពេលដែលកាត់បន្ថយ MCT មកតិចជាង ៤៥ នាទី។ CAAT បានសង្កត់ធ្ងន់ថា ចក្ខុវិស័យរបស់ខ្លួនគឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ប្រទេសថៃសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត ពង្រឹង និងពង្រីកផ្លូវដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីភ្ជាប់ជាមួយបណ្តាញពិភពលោក ក៏ដូចជាការលើកកម្ពស់ទេសចរណ៍ក្នុងស្រុក និងក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY76qYsdqwbRmmVj-i9PWk1g0dzV-XVRawApm6tiJDuVBgJLPgPo6a616tEYnVyUyHQKlmpVU1Wz375DxitjPxMmQwQgslJVw94EcpLtdozN3ZlPphuxRQU-dOFR5jMoQxlpsTOWUAm43cGe3e23cwdj-VB5NozBAnVpPquc9oZi74cdP7osImfyE7nWU/s1280/photo_2024-05-20_11-43-36.jpg

ហេតុនេះហើយអាកាសយានដ្ឋានសំខាន់របស់រាជធានីថៃសុវណ្ណភូមិ នឹងទទួលបានផ្លូវរត់ថ្មីចំនួនពីរ ស្ថានីយថ្មី និងការពង្រីកចំណតអ្នកដំណើរដែលមានស្រាប់។ ទន្ទឹមនឹងនេះ ចំណតអាកាសយានដ្ឋានអន្តរជាតិថ្មីក៏ត្រូវបានគ្រោងសម្រាប់ព្រលានយន្តហោះដនមឿង ក៏ដូចជាការជួសជុលស្ថានីយដែលមានស្រាប់ផងដែរ។ នៅជិតអាកាសយានដ្ឋានទាំងពីរនេះ មជ្ឈមណ្ឌលផ្សារទំនើបធំៗ នឹងត្រូវបានសាងសង់ដើម្បីទាក់ទាញភ្ញៀវទេសចរ រួមទាំងភ្ជាប់អាកាសយានដ្ឋានជាមួយនឹងប្រព័ន្ធដឹកជញ្ជូនសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_pChNQMGX5ByGEGDC4pHmsbCUeRhX8V5hinhbtPtgTupcB0AfKbFoE4r42ktNfANhljWAtFxte0H4q9XVlGEToyuJu3UVn1bTNff_k3vXutyPXpfeHH5gbyVkTH42YE5WR-0eYW9SgSiApOxNMxNQY21z5wmG5_NDsnQn7SA4xHGqqyq2_0QL9EPK_Q/s1280/photo_2024-05-20_11-43-52.jpg

លើសពីនេះ រដ្ឋាភិបាលមានបំណងធ្វើសមាហរណកម្មបច្ចេកវិទ្យាទំនើបៗជាច្រើន និងសេវាដឹកអ្នកដំណើរសម្រាប់ព្រលានយន្តហោះ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ភាពងាយស្រួល និងល្បឿនដឹកជញ្ជូន។ និរន្តរភាពនៃផែនការទាំងមូលនេះក៏ត្រូវបានលើកកម្ពស់តាមរយៈការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) និងបច្ចេកវិទ្យាវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន៕

ចង់បោះតង់នៅរដូវវស្សា ហាមដាច់ខាតរំលងទឹកធ្លាក់មួយនេះ

0

ស្របពេលដែលរដូវវស្សាបានចូលមកដល់ ការធ្វើដំណើរកម្សាន្តទៅកាន់តំបន់ព្រៃភ្នំ ឬទឹកជ្រោះ ដើម្បីបោះតង់គឺជាពេលដ៏ស័ក្កសមបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQIiqRlOI0eqr9G1vCSDg3cJY5dEZuimxndx3pR76Xm8txpvVQPjWWFWAZ5hCd6ryf-yJHXGEyQM-OG-z8mjaqbezMt1vD8DpZ2AALaQak9OwPfBlRg3994zTtZqWK-lttcHIak_Evj0_VvFCTZtA0haSZQ5Et1LL81vOQJFBCIoRqh5ZgaDWTrTzEb9A/s2048/295981971_357648503223308_3890210786523973036_n.jpg

បើគេនិយាយដល់ការគេបោះតង់នៅតំបន់ព្រៃភ្នំ ឬទឹកជ្រោះ គេតែងតែនឹកដល់ខេត្តកោះកុង ព្រោះខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ជាពិសេសនៅតំបន់ទេសចរណ៍ធម្មជាតិជីផាតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvtF4Qt6PeVrQGRVjksfyVhlGjAhPCh3fvjOjMR3-qI5j9yRp-x8JyC87EQpbH9sOPclS8py-yyUihfD6Y9IxsbSDYxdT5hiZMY-2YORitSvgGdW20T4DqXphZpMbEnK6OP8gzyvtiOjrWWWpAwh_iIlosr__wRq1kQAqst4DrHa_Hg43bA8hhPm7kR0M/s2048/295693749_357648646556627_1665001357680712005_n.jpg

តំបន់ទេសចរណ៍ធម្មជាតិជីផាត មានទឹកធ្លាក់ជាច្រើនកន្លែង តែកន្លែងមួយដែលមិនអាចរំលងបាននោះ គឹទឹកធ្លាក់អូរម្លូ ដែលជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGBJ20ck5GNPIx91CCdWH0eoiI65EPvQM3XHyW5ScU4jGa9FRFdsqpILbLSM_2egTS7gL3MZ-85ySt7F6CtNZznEu_EzNdKlJ_5Rjnankp6_6c4HI4MqAkdFJQipGpGLPEhpSbce7zrWYVeUlaps0y084RT_pT0LmXaKNIrx9oDAd4Ejonni2sL85sbZ4/s2048/296104334_357648449889980_8769758332665547452_n.jpg

ដើម្បីទៅដល់ទឹកធ្លាក់នេះ តម្រូវអោយភ្ញៀវទេសចរណ៍ធ្វើដំណើរប្រមាណ ១៤គីឡូម៉ែត្រពី កំពង់ចម្លងជីផាត។ ភ្ញៀវទេសចរណ៍ អាចផ្ញើរឡាន ឬម៉ូតូនៅផ្ទះអ្នកភូមិរួចបន្តដំណើរប្រមាណ១៥នាទី ទើបទៅដល់ទឺកធ្លាក់។ ទឹកធ្លាក់អូរម្លូមានសណ្ឋាន ថ្មដុំច្រើន ពិបាក្នុងការដើរបន្តិច តែអាចលេងទឹកកំសាន្ត បានយ៉ាងសប្បាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglESGEp-6VlTBRkp6MToq2vTCy8vZrA6Hj0p_JofNwlikHkhoPjHSvTpHr2Rlrh3qQcHT5LSMXszKF5eYmSSXGoOud9KfJBSusnSxFBxf4CgQg4jdJSwqRG5cPYqkveQkLa2rIFcg7amYots9lI-y6s4FKSj7jSPPg9nS0379u4ys0QnuTi8T6FpezUag/s2048/296430429_357648716556620_4566514045442247177_n.jpg

ជាទូទៅភ្ញៀវទេសចរណ៍ ដែលបានអញ្ជើញមកកំសាន្ត នៅតំបន់ទេសចរណ៍ជីផាតនេះ ជាលក្ខណគ្រួសារ ភាគច្រើនស្កាល់តែទឹកធ្លាក់ ឆាយជ្រៃ និងឆាយខ្ពស់តែប៉ុណ្ណោះ៕

ប្លែកៗ! អ្នកចូលចិត្តគេងថ្ងៃត្រង់មានសង្ឃឹមហើយ ការប្រកួតសម្រាកថ្ងៃត្រង់មិនធ្លាប់មាន អ្នកដែលគេងស្កប់ស្កល់បំផុតនឹងទទួលបានរង្វាន់ធំ

0

ប្រទេសកូរ៉េខាងត្បូង ៖ កម្មវិធីប្រកួតប្លែកៗតែងតែកើតមានជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសខ្លួន ។ កាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងបានរៀបចំការប្រកួតទៀតហើយ គឺការប្រកួតសម្រាកថ្ងៃត្រង់ ដើម្បីស្វែងរកអ្នកដែលបានគេងលក់ស្កប់ស្កល់ល្អបំផុតនឹងទទួលបានរង្វាន់ធំមិនធ្លាប់មាន ។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ប្រទេសកូរ៉េខាងត្បូងបានរៀបចំការប្រកួតអង្គុយស្ងៀម និងមិនធ្វើអ្វីសោះ ហើយលើកនេះ កូរ៉េខាងត្បូងបានរៀបចំការប្រកួតថ្មីមួយទៀត គឺប្រកួតសម្រាកពេលថ្ងៃត្រង់ ។ វាបានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋជាច្រើននាក់ដែលគ្មានពេលវេលាសម្រាកគ្រប់គ្រាន់នាំគ្នាមកចុះឈ្មោះចូលរួមប្រកួតជាច្រើននាក់ ដែលឆ្លុះបញ្ចាំងពីបញ្ហាសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែងក្នុងប្រទេសមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0X_5KLZYhLtds5O1iT8uM-Fb75WJbW9t8Ub86cSgDWzt-uvmrExw8aZtXJ0DCFjPphrshfaM1HLs9tQEERJAJfo_IeistoSrftCmhDiSmhOZHTBzQiS9x2HJ1yyBwWqcikAQOjNyUHsLBrDNhZyCihAGgrd4bU51drOex-DAoQYymzUfFA8eP5Ywn8k/s1200/GettyImages-2079452794-1-1200x800.jpg

តើអ្នកណាទៅជឿថា ការសម្រាកនឹងក្លាយជាការប្រកួតមួយ ដែលអ្នកឈ្នះជាបុគ្គលបានសម្រាកលង់លង់ស្កប់ស្កល់ជាងគេ ។ ការប្រកួតនេះមានឈ្មោះថា «Power Nap» ឬការប្រកួតសម្រាកពេលថ្ងៃត្រង់ ដែលរៀបចំឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ និងមានបេក្ខជនចូលរួមប្រកួតស្មើជាង១០០នាក់ ។

លក្ខខណ្ឌការប្រកួត គឺបេក្ខជនចូលរួមទាំងអស់ត្រូវបិទភ្នែកសម្រាកនៅពេលថ្ងៃត្រង់ រយៈពេល១ម៉ោងកន្លះ ហើយអ្នកដែលសម្រាកបានស្កប់ស្កល់បំផុតនឹងទទួលបានជ័យជម្នះ ។ វាមិនងាយស្រួលប៉ុន្មានទេ ពីព្រោះក្នុងអំឡុងពេលសម្រាក គណៈកម្មការនឹងព្យាយាមដើររំខានមិនឱ្យបេក្ខជនសម្រាកលក់ស្កប់ស្កល់ ដូចជា ៖ ការខ្សិបដាក់ត្រចៀក, ការយករោមសត្វទៅបោសលើផ្ទៃមុខ និងការបើកសំឡេងមូស ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJhcGYosxrSMiwYtquyj145wcdIKcZ94F0bg7IkdEpOBc36zYwXxjaiWM_ZVO2_mBKwtomG5wiB3TxYLLUn0VCErJlxJw5dcRb9VdhLCa-DoDO4sWY4jmiaT1xZad5hrrXarWDVEP65P-3pOgoufOzaOFiOJLWzZzezPRxqTcWIhHbHmQXQaXl-Pi6Q00/s900/photo_2024-05-20_10-41-12.jpg

បើទោះជាគណៈកម្មការរំខានតាមវិធីផ្សេងៗក្តី ប៉ុន្តែបេក្ខជនចូលរួមប្រកួតទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការសម្រាកលក់ស្កប់ស្កល់ ។ គណៈកម្មការនឹងដាក់ពិន្ទុថា តើបេក្ខជនរូបណាបានសម្រាកលក់ស្កប់ស្កល់ជាងគេ តាមរយៈការវាស់ចង្វាក់បេះដូង ។ បើអ្នកណាម្នាក់មានចង្វាក់បេះដូងក្នុងអំឡុងពេលសម្រាកលក់ ខុសគ្នាពីពេលភ្ញាក់ខ្លាំងប៉ុនណា ប៉ុន្តែអ្នកនោះកាន់តែសម្រាកលក់ស្កប់ស្កល់ នឹងឈ្នះការប្រកួតនេះ ។

គណៈកម្មការរៀបចំការប្រកួតនិយាយថា ការប្រកួតនេះជួយដល់បុគ្គលិកធ្វើការនៅតាមក្រុមហ៊ុនផ្សេងៗ ដែលពួកគេពុំបានសម្រាកគ្រប់គ្រាន់ នឹងមានឱកាសបានសម្រាកលក់យ៉ាងស្កប់ស្កល់ និងជាការផ្ញើសារទៅកាន់មនុស្សគ្រប់គ្នាឱ្យដឹងពីសារៈសំខាន់របស់ការសម្រាកសម្រាប់សុខភាព ។ រីឯបេក្ខជនមកចូលរួមប្រកួតប្រាប់ថា ពេលដឹងថា មានការប្រកួតសម្រាក ពួកគេក៏ប្រញាប់មកចុះឈ្មោះ ពីព្រោះក្នុង១ថ្ងៃៗ ពួកគេធ្វើការហត់នឿយណាស់ និងគ្មានពេលសម្រាកគ្រប់គ្រាន់ទេ ទើបពួកគេមកចូលរួមប្រកួតដើម្បីចង់សម្រាកពីការងារ ។https://thenational-the-national-prod.cdn.arcpublishing.com/resizer/v2/W76RNEAQRYGZ6FC3MWYHL3XAJQ.jpg?smart=true&auth=5ed7e4016ef1d5a2b5962aed399783e8fe837265b22fbf25fe0c5132a39f5611&width=800&height=533

អ្នកស្រី ចេនណា គីម ជាបេក្ខជនចូលរួមប្រកួតនិយាយថា ៖ «នៅថ្ងៃធម្មតា ពួកយើងបានធ្វើការរហូតដល់ពេលយប់ និងស្ទើរតែគ្មានកម្លាំងក្នុងខ្លួន ។ នៅថ្ងៃសៅរ៍-អាទិត្យ ទើបយើងបានសម្រាកគ្រប់គ្រាន់ ហើយពេលទទួលដំណឹងថា គេប្រកួតសម្រាក យើងក៏សម្រេចចិត្តមកចូលរួមប្រកួត ពីព្រោះចង់សម្រាកស្រាប់ហើយ» ។

លោក សន ជីហ៊ង ជាបេក្ខជនចូលរួមប្រកួតម្នាក់ទៀតនិយាយថា ៖ «ប្រទេសកូរ៉េខាងត្បូងមានឈ្មោះថា គឺជាសង្គមប្រកួតប្រជែងគ្នាខ្លាំង ទើបធ្វើឱ្យមនុស្សគ្រប់គ្នាពុំសូវផ្តល់ភាពសំខាន់លើការសម្រាកទេ ។ ខ្ញុំគិតថា ការប្រកួតបែបនេះបានជួយឱ្យមនុស្សគ្រប់គ្នានៅសម័យថ្មីបានសម្រាកគ្រប់គ្រាន់ និងកាត់បន្ថយពេលវេលាធ្វើការ» ។https://thenational-the-national-prod.cdn.arcpublishing.com/resizer/v2/FWF7LCQH7BXEQJVBUQPLN2YQBQ.jpg?smart=true&auth=02df153a72159fb4c25201e795754ccd4342d91cd3c57a65acf796a06f04ae64&width=800&height=588

កូរ៉េខាងត្បូងជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ហើយពលរដ្ឋកូរ៉េខាងត្បូងមានពេលសម្រាកជាមធ្យមតិចបំផុត គឺស្មើត្រឹមតែ៧ម៉ោង៤១នាទីប៉ុណ្ណោះ បើធៀបនឹងការសម្រាកជាមធ្យមរបស់ពលរដ្ឋប្រទេសផ្សេង គឺស្មើនឹង៨ម៉ោង២២នាទី ។ ហេតុនេះ ការប្រកួតសម្រាកបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋជាច្រើននាក់ ដែលពួកគេស្ត្រេសក្នុងការងារ និងត្រូវការពេលសម្រាកឱ្យបានច្រើន ៕

កីឡាការិនីរត់ប្រណាំងអាយុច្រើនបំផុតលើពិភពលោក ពុំបោះបង់គោលដៅ

0

ប្រទេសអ៊ីតាលី ៖ ទោះជាអាយុតិច ឬច្រើន វាមិនមែនជាឧបសគ្គនោះទេ សម្រាប់កីឡាការិនីរត់ប្រណាំងម្នាក់ជនជាតិអ៊ីតាលី ហើយបើទោះជាមានអាយុរហូតដល់៩០ឆ្នាំក្តី ប៉ុន្តែគាត់បានឈ្នះកំណត់ត្រាពិភពលោកជាច្រើន ។ គាត់និយាយថា គាត់ចូលចិត្តរត់ប្រណាំងខ្លាំងណាស់ ហើយគាត់បានហាត់រត់មិនឈប់ឈរ ដោយសារមានគោលដៅយកឈ្នះខ្លួនឯង ។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា លោកយាយ អេមម៉ា ម៉ារៀ ម៉ាសេនកា (Emma Maria Massenga) ជាកីឡាការិនីរត់ប្រណាំង អាយុ៩០ឆ្នាំ បានឈ្នះកំណត់ត្រាពិភពលោកម្តងទៀត តាមរយៈការរត់ប្រណាំងចម្ងាយខ្លី និងលឿនបំផុត ។ លោកយាយជាម្ចាស់កំណត់ត្រាពិភពលោក ផ្នែករត់ប្រណាំងលឿនបំផុត ចំនួន៥លើក, ជាម្ចាស់កំណត់ត្រារត់លឿនបំផុតនៅតំបន់អឺរ៉ុប ចំនួន៩លើក និងជាម្ចាស់កំណត់ត្រារត់លឿនបំផុតនៅប្រទេសអ៊ីតាលី ចំនួន២៨លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpbUByT81IY35n6XTeDmVM7tkW9FytW-UNXFlN4y9q_e6oCrGMFtdT9BJeJs32peCg9YFubtIShThqUKbdB9gPC0DtK_ZxOYBPJZpCNQDhamFTJ0Oz3U_oIuEMU9SJZqez5P1h60h5FZUYd-0GLwFytjd0zkOkVvRBV-dCHMxV9FSmB6Oeri9zcYmQhzg/s1024/italian-master-runner-emma-maria-81958809.webp

ក្នុងអំឡុងពេលប្រទេសនានាលើពិភពលោក កំពុងតែឈានទៅរកសង្គមមនុស្សចាស់ វាមិនចម្លែកទេ ដែលគេសង្កេតឃើញមនុស្សចាស់ទាំងឡាយនាំគ្នាហាត់ប្រាណកាន់តែច្រើន ។ លោកយាយ អេមម៉ា ម៉ារៀ ម៉ាសេនកា បានកើតនៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៣៣ ហើយបានឈានជើងចូលក្នុងក្រុមអ្នករត់ប្រណាំងអាយុច្រើន នៅពេលលោកយាយអាយុ៥៣ឆ្នាំ ។

ហេតុនេះ លោកយាយបានហាត់រត់រហូតមក និងធ្វើឱ្យលោកយាយអាចរត់ប្រណាំងបានល្អជាងមុន ។ បើទោះជាលោកយាយអាយុកាន់តែច្រើនក្តី ក៏លោកយាយពុំព្រមបោះបង់ការរត់ដែរ ខណៈកីឡាការិនីផ្សេងទៀតដែលមានអាយុស្មើគ្នា ពួកគេបោះបង់ការរត់ប្រណាំងម្តងម្នាក់ៗ ទើបធ្វើឱ្យកម្មវិធីប្រកួតរត់ប្រណាំងខ្លះ លោកយាយគ្មានគូប្រកួតទេ ។ ប៉ុន្តែលោកយាយនៅតែកំណត់គោលដៅថា ត្រូវតែប្រកួតជាមួយខ្លួនឯងដើម្បីឱ្យការរត់ល្អលើសមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs09DW_leRQsLQun4o5gJxadl-LR8U4zsmKLHjmmV9bva0WIUEW8hYbF7pcgSLwb4xuCdajyns074ycP84Lz_gfifyDpmrFw1_bbIMiA0vaT9gm6JhXoFmgwm_PU0TXRdD6a4rIy0x1IlI4BEUEenWUZFobOQzUe65yRQjtg9kzQPI9n2PCyNDHkruspo/s630/sprint_queen_1.jpg

ការប្រកួតរត់ប្រណាំងនៅឆ្នាំ២០២៤ លោកយាយបានឈ្នះកំណត់ត្រាពិភពលោក ក្នុងចម្ងាយផ្លូវ២០០ម៉ែត្រសម្រាប់កីឡាការិនីអាយុច្រើន ខណៈ អ៊ីលីកុ សៃតូ ជាកីឡាករជប៉ុន ដែលបានរត់ប្រើពេលចំនួន៥៣.៣វិនាទី កាលពីឆ្នាំ២០២២ ។ ប៉ុន្តែលោកយាយប្រើពេលរត់ត្រឹមតែ៥១.៤៧វិនាទីប៉ុណ្ណោះ នៅឆ្នាំ២០២៤ ។

ក្រៅពីលោកយាយឈ្នះកំណត់ត្រាពិភពលោកជាបន្តបន្ទាប់ លោកយាយប្រាប់ថា ការរត់ប្រណាំងបានធ្វើឱ្យគាត់ស្គាល់មនុស្សថ្មីៗ និងពុំឯកោផងដែរ ។ លោកយាយប្រាប់ថា ៖ «វាធ្វើឱ្យខ្ញុំអាចឆ្លងកាត់ពេលវេលាលំបាក ដែលមនុស្សអាយុច្រើនដូចខ្ញុំបានជួបការលំបាកជាច្រើន ។ ការរត់ប្រណាំងធ្វើឱ្យខ្ញុំជួបមនុស្សថ្មីៗគ្រប់ពេលវេលា ហើយខ្ញុំពុំចាំបាច់នៅម្នាក់ឯង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-IzN71JYjzZSX8Ky2powajO-7Ue17KP7HhwzJbq5yLtqr4uPHh0U0EcjfnAXEn9j2OYxcogyzhe135W2d03yVUasIy5Eq6dC8ZBWRzU4NiPrhclSFflfX0cfDfNG3IkrHSuMRHiA1Bk7cJ3-LEk43d5KILrLHlDuDTKhRn9usJCLDK-u_BCyoWOJMWeI/s1920/1920HFS_PXP_17.jpg

ចំណែកគោលដៅបន្ទាប់របស់លោកយាយ គឺដណ្តើមពានរង្វាន់កីឡាការិនីរត់ប្រណាំងលឿនបំផុតប្រចាំប្រទេសអ៊ីតាលី ក្នុងការប្រកួតនៅខែមិថុនា ឆ្នាំ២០២៤ ហើយលោកយាយមានគម្រោងចូលរួមការរត់ប្រណាំងលំដាប់ពិភពលោក នៅប្រទេសស៊ុយអែត ឆ្នាំ២០២៥ ។ ប៉ុន្តែលោកយាយបាននិយាយបែបកំប្លែងថា គាត់ពុំចង់រៀបចំគម្រោងរត់ប្រណាំងនៅឆ្នាំ២០២៥ ទេ ពីព្រោះពុំដឹងថា គាត់នឹងអាចមានជីវិតរស់នៅរហូតដល់ពេលនោះឬក៏អត់ ៕

អុញនោះ តិចដូចពាក្យទំនាយរបស់ខ្មែរយើងមែនទៅថា ទីក្រុងបាងកក ដួល រលំ? ខណៈរដ្ឋាភិបាលថៃអាចពិចារណាផ្លាស់ប្តូរទីតាំងទីក្រុងបាងកកនាពេលឆាប់ៗខាងមុខនេះ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Springnews រាយការណ៍ថា កម្រិតទឹកសមុទ្របានកើនឡើងជារៀងរាល់ថ្ងៃធ្វើឱ្យទីក្រុងបាងកក ដែលមានទីតាំងនៅជាប់ទន្លេចៅព្រះយ៉ា និងជាប់ឆ្នេរសមុទ្រក្លាយជាតំបន់ប្រឈមនឹងទឹកជំនន់ ។ ហេតុនេះ រដ្ឋាភិបាលថៃអាចពិចារណាផ្លាស់ប្តូរទីតាំងក្រុងបាងកកទៅកាន់តំបន់ផ្សេងទៀតនាពេលឆាប់ៗ ។ នេះបើតាមការលើកឡើងរបស់លោក Pawich Kesawawong អគ្គនាយករងនៃអគ្គនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPKgjGeWO_adXE_TMmgoAK_hBqrfT_L87SZZTtLIZxc8YA1eKa9hzVDIh11w1nSFf0OKnHcm84olstbN2am6gob1jz3s6OJCsJMwwAqRRMqh8SP_U2lD7eFvonEe3lETaXnBsM-CuIQWOMVnoZEIRdfFk2vJ_LdIpp-ueD6kMK2YfRqW6I_p19CpxDoao/s1200/photo_2024-05-20_09-22-11.jpg

រយៈពេលជាច្រើនឆ្នាំមកនេះ មហាជនសួរថា ហេតុអ្វីការរីកចម្រើន, ការងារ, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឱកាសផ្សេងៗប្រមូលផ្តុំនៅទីក្រុងបាងកកតែមួយ? ហេតុអ្វីនៅតាមបណ្តាខេត្ត-ក្រុងផ្សេងៗមិនទទួលបានឱកាសល្អៗដូចក្រុងបាងកក? តើក្រុងបាងកកជាមជ្ឈមណ្ឌលកណ្តាលអភិវឌ្ឍន៍ខ្លាំងពេក មែនទេ?

ទោះយ៉ាងណា ទីក្រុងមួយនេះមិនមានអ្វីសម្បូរបែបគ្រប់យ៉ាងនោះទេ ខណៈតំបន់ជាច្រើនក្នុងក្រុងនេះជាតំបន់ទំនាប ទើបពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ក្រុងបាងកក ក៏ក្លាយជាទីក្រុងសមុទ្រមួយរំពេច ។ ហេតុនេះ ក្រុងបាងកក គឺជាទីក្រុងមួយរបស់ប្រទេសថៃដែលគេសន្និដ្ឋានថា នឹងលិចទឹកនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6sPYLXZyIHM0J4hUE4CJNlJ7gqqkIWJ88wDxxoxqwzXmTVLH2__nN8Ed7KFixWLLYXaQpQy81GGWpRdfgb64WXjURinnSAM-SWL68fQuyUBxG1V1j6rRSNGq3r6fQ8pmw_EOWwtz120W7hHHRXjpiKeakvze1amWHg3AUu4R3H4hfD48Jhp1obfvwD_Q/s1280/photo_2024-05-20_09-22-11%20(2).jpg

លើសពីនេះ ពិភពលោក ក៏បានឡើងកំដៅជារៀងរាល់ថ្ងៃផងដែរ ដោយសារការបម្រែបម្រួលអាកាសធាតុ ហើយសីតុណ្ហភាពកើនឡើងបានធ្វើឱ្យផ្ទាំងទឹកកករលាយយ៉ាងឆាប់រហ័ស ។ ដូច្នេះ វាធ្វើឱ្យកម្រិតទឹកសមុទ្រកើនឡើងខ្ពស់ រហូតបណ្តាលឱ្យជន់លិចបាងកក ដែលជាទីក្រុងឆ្នេរសមុទ្រ ។

លោក Pawich Kesawawong អគ្គនាយករងនៃអគ្គនាយកដ្ឋានបម្រែបម្រួលអាកាសធាតុ និងបរិស្ថានរបស់រដ្ឋាភិបាលថៃ បានថ្លែងជាមួយសារព័ត៌មាន AFP អំពីករណីការផ្លាស់ប្តូរទីតាំងក្រុងបាងកក ដើម្បីគេចពីទឹកជំនន់ថា ៖ «ក្រុងបាងកកពុំអាចសម្របតាមអាកាសធាតុកាន់តែក្តៅខ្លាំងនាពេលបច្ចុប្បន្នទេ ខ្ញុំគិតថា សីតុណ្ហភាពពិភពលោក ជាមធ្យម គឺលើស១.៥អង្សារសេ ។ ពេលនេះ យើងត្រូវតែគិតពីការសម្របខ្លួន ហើយខ្ញុំគិតថា ក្រុងបាងកកនឹងលិចទឹកមិនខាន បើស្ថានការណ៍នៅតែបែបនេះបន្តទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFI0ic4mARXWlRlgWDCkgKggPu8fOVfsGk4E7iJWTSP9f6RThcu_z1iNFkhA4dovTCQ_-gjbfnHPCWSBbuqQEOC7PjK7A0SQzDcefDtspPxtEsWw_RnnWCWP9o9xMyA_tyymWOYN8D3n1YoalRHh1lz_mFDuCPDXUmvtVQKJLiXevcHniTZNIvNDPbir4/s700/Major-Thai-Agencies-Predicting-Repeat-of-Bangkoks-2011-Great-Flood-City-Will-Disappear-Altogether-By-2100-Unless-Govt-Acts.jpg

លោកបន្តថា ៖ «ក្រុងបាងកកបានស្រាវជ្រាវពីវិធានការការពារផ្សេងៗ ដូចជា ៖ ការសាងសង់ទំនប់ស្រដៀងគ្នានឹងប្រទេសហូឡង់ ។ យើងមានគម្រោងថា នឹងផ្លាស់ប្តូរទីតាំងក្រុងបាងកក ហើយនេះជាជម្រើសល្អមួយ ។ ហេតុនេះ យើងនឹងបំបែកទីក្រុង, ស្ថាប័នរដ្ឋាភិបាល និងតំបន់អាជីវកម្មផ្សេងៗ ហើយបាងកកនឹងជាទីក្រុងធំរបស់ប្រទេសថៃបន្តទៀត ប៉ុន្តែយើងនឹងផ្លាស់ប្តូរតែតំបន់អាជីវកម្មប៉ុណ្ណោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxWOyNQAR9Dm3RSYxrtypJRaThauRJPEUSidLHskzlR-2MTk1Nmd7psaTfS_P6i-NAUYWL0YTeeQnFabl65W42xe0H8t04ufTxkJEtm6YAvFo2TM_dXtUJlpmclUorCaDQRhIWepUY05d6VjjtSzSCSG7_hufizDuFdH1Go5VRnxHSlz6boWGM5iPdye4/s2560/498443045.webp

ចុងក្រោយ លោកបានសំណូមពរឱ្យពលរដ្ឋទាំងអស់ជួយថែរក្សាសម្បត្តិធម្មជាតិរបស់ប្រទេសថៃ និងចូលរួមអនុវត្តវិធានការផ្សេងៗ ដោយលោកបញ្ជាក់ថា តាំងពីដើមឆ្នាំ២០២៤ ការបម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យប្រទេសថៃក្តៅខ្លាំង និងកើតគ្រោះធម្មជាតិអេលនីណូ ។ គ្រោះធម្មជាតិនេះបានប៉ះពាល់ដល់ផលដំណាំ, កម្រិតទឹកសមុទ្រស្រកធ្វើឱ្យផ្កាថ្មប្រែពណ៌ និងឧទ្យានជាតិជាច្រើនកន្លែងបិទដំណើរការ ព្រមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ។

លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃត្រូវតែគិតពីការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផលប៉ះពាល់ក្នុងផ្នែកផ្សេងទៀត មុនពេលស្ថានការណ៍បំពុលបរិស្ថាននៅប្រទេសថៃកាន់តែធ្ងន់ធ្ងរជាងនេះ ។ បើមិនដូច្នោះទេ ប្រទេសថៃអាចនឹងមានទីក្រុងថ្មីមានឈ្មោះថា ទីក្រុងណាខនប៉ាធុម, ទីក្រុងរាជបុរី, ទីក្រុងឈៀងម៉ៃ និងទីក្រុងយ៉ាឡា មានន័យថា ថៃនឹងបង្កើតទីក្រុងធំនៅតាមបណ្តាខេត្តទាំងនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpWv3z186OvzHIHSwJPnKRhDUzFQIq7MB2ETk-YTR4yT7Z2T_tJ9Ih3UabppoISprO8GJ8f3VeeSru6HUjHwscqd5Ae0nGf1fCacEzrkUHkiRyIrlCgNfFbxAA_iq6D-AnllludPzcXMdw9i7yc3bNCZnLE0ncvVevB0rDpdMURA-g7QnYKZ8c2B3Jsx8/s1705/6754F23A-D3CC-447B-B666-B5DB77BD3B69.jpeg

សន្សំលុយទុកឱ្យហើយទៅ! Apple នឹងបញ្ចេញ iPhone 17 Slim នៅឆ្នាំ២០២៥

0

បរទេស៖ ថ្មីៗនេះក្រុមហ៊ុន Apple ត្រូវបានគេនិយាយថាកំពុងអភិវឌ្ឍស្មាតហ្វូនដែលស្តើងជាងគេបំផុតហៅថា iPhone 17 Slim ដែលរំពឹងថានឹងចេញនៅចុងឆ្នាំ ២០២៥ ខណៈ iPhone 16 ក៏ត្រូវបានគេរំពឹងដែរថានឹងប្រកាសលក់ជាផ្លូវការនៅខែកញ្ញាឆ្នាំនេះ។
យោងតាម The Information ទូរស័ព្ទ iPhone ស្តើងបំផុតនឹងមានការរចនាប្លែកជាងមុន ហើយអាចនឹងមានតម្លៃថ្លៃជាងប្រភេទ iPhone Pro Max ដែលរំពឹងថានឹងចេញលក់ជាមួយ iPhone 17 នៅខែកញ្ញា ឆ្នាំ ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ប្រភពបាននិយាយថា បច្ចុប្បន្នក្រុមហ៊ុន Apple នៅតែស្ថិតក្នុងដំណើរការសាកល្បង និងមិនទាន់មានជម្រើសចុងក្រោយនៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJrcSLYlIzwcVAOD8beMZBDzMOMbB-8_j8xRfFRxYPFg7Rr2EC-SVMBmnwc4pPQ_tt8TI_VuMm4JpwJYrN2NZ-rHb2QyCzuyXx9V4ZA7AMkS2oAhZCFwPAUe84QKyoRkhwLpdRKfxLoWFbUn47z2YtOdh8G6Hv6KRojkpypZH4QaPL39RItpVVb29fXHI/s1920/Apple-plant-iPhone-17-Slim-statt-Plus-und-grosse-Foldables-Neues-zu-den-iPhone-16-Nachfolgern-vom-Analysten.webp

យោងតាម MacRumors ទូរស័ព្ទ iPhone 17 Slim នឹងមានអេក្រង់ 6.12 អ៊ីងតាមអង្កត់ទ្រូង ទំហំរបស់ iPhone ស្តង់ដារ និងអេក្រង់ 6.69 អ៊ីញនៃម៉ូដែល Pro Max។ បើយោងតាមប្រភព ភាពខុសគ្នាគួរឱ្យកត់សម្គាល់មួយទៀតនៅលើ iPhone ដ៏ស្តើងនេះគឺថា កាមេរ៉ាខាងក្រោយនឹងមានទីតាំងនៅកណ្តាលកំពូលនៃទូរស័ព្ទជំនួសឱ្យជ្រុងខាងឆ្វេងផ្នែកខាងលើ។ ឈ្មោះកូដរបស់ផលិតផលក្នុងគម្រោងគឺ D23 ដែលអាចប្រើបន្ទះឈីបដំណើរការជំនាន់ចុងក្រោយរបស់ Apple គឺ A19។ ការបន្ថែមកំណែកម្រិតខ្ពស់ទៅបន្ទាត់ iPhone អាចជាការឆ្លើយតបរបស់ Apple ចំពោះការបង្កើនសម្ពាធពីគូប្រជែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI1aLsafvujkJNRNzzZeGFEUH_gVOET6M_aESS9FTe5AIAO4okd9qq6GY2JnAaEy9UH815AKTpIy94RTkegtpkj7FxdhuK-uBmiHY52YZlXQI8mMEb4QMRlDKAllLmX-6TCfG8Zv9PtG3-jPTeRNbZtAyfJJSm4pB5l_3FPjreyO5rv2Y5SnGfiMA-GhA/s1200/iPhone-17-Slim.jpg

នៅក្នុងទីផ្សារប្រទេសចិន “Apple” កាន់តែបាត់បង់តំណែងរបស់ខ្លួន បើធៀបនឹងម៉ាកយីហោក្នុងស្រុក ជាពិសេស Huawei និង Honor ។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC ក្រុមហ៊ុន Samsung កាន់កាប់ចំណែកទីផ្សារស្មាតហ្វូនធំបំផុតក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៤ ជាមួយនឹង ២០.៨% ខណៈដែល Apple ដើរតាម Samsung ជាមួយនឹងចំណែកទីផ្សារ ១៧.៣%។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL4GQt1Czm3i3AidpRtPBMcKx-14Z6-LYQtEur9kbDlYY5NxtpamjgxD4IGypySSRTxsLZV58Fm3MB3EKBjBJnSEcWdHYK0aRVSx8pzdEli8qaOpidQAd6IiFj2-t9N4OiITZpyupfkjc8W3MtZvKuJdJQrpR83Mor8_c00bcZqPxRp3hhyvA3wFMJbcE/s1024/iPhone-17-Series.jpg

នៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ប្រាក់ចំណូលរបស់ iPhone បានធ្លាក់ចុះ ១០.៥% មកនៅត្រឹម ៤៥.៩៦ ពាន់លានដុល្លារអាមេរិក។ Apple អាចនឹងពិចារណាបញ្ឈប់ការផលិត iPhone Plus ដែលមានតម្លៃថោកជាង Pro Max ហើយបន្តបង្កើតកំណែអាប់ដេតសម្រាប់ iPhone SE នៅដើមឆ្នាំក្រោយ។ ហេតុនេះ iPhone 17 Slim ដែលជាប្រភេទ iPhone ស្តើងបំផុតត្រូវបានគេរំពឹងថានឹងអាចយកឈ្នះទីផ្សារប្រទេសចិននៅឆ្នាំ ២០២៥៕

ប្រាសាទមួយទៀត ក្លាយជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាត មិនចាញ់ប្រាសាទភ្នំបាខែង

0

ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសបើកឡើងវិញ ការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ក្រោយការជួសជុលកាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq7OolSToZkJVpSFS5vWw7sN8jfxPFhIZ9Gz3Bf-sxkwpCBuuJ4zIrE_bEUKjKjKoZ6gzQWh8LbOUXoMf38EZq7FDMLicIVygoUgMcGTnUGvTmSfJKpBxdrpp83yM0-QwcjlRhpUSsgRsQbh_LJkwT9h64Km1sgUpZkQ-QSn13_tm4Pruxu456QpCZmU8/s1000/d7929a161ffb40b0b63a0edd6648ee78.jpg

ការជួសជុលនេះ ក្រុមបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់និងថ្មបាយក្រៀមផ្នែកខាងក្រោម ព្រមទាំងបិទបាយអតាមស្នាមប្រេះ និងចន្លោះប្រហោងការពារជម្រាបទឹកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5XO5bpyoW6Dx6WBD92nCYsVXlRh6MWRAgAp05uo7ih5sSNVhsjHRQF7OtaoZNu9h46JJaqiD6L_hjzgd0jMizGdqwiSvskIx6Ld68taecNqGVRbgaXdU3L99VVU9ixx5yrHWarHx2z6NFdL4TwGpRdfYtP0w2SxunNjtliM-6lLbIXPPrWPwTx3IAKOE/s1024/photo_2024-05-16_10-51-44-1024x682.jpg

គួរបញ្ជាក់ថា ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុងស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃបារាយណ៍ ទិសបូព៌ា គឺត្រង់បង្គោលគីឡូម៉ែត្រលេខ១៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_fL9c3HOnVJi84PepqDpfMawPmXQwaGBQNRY-dy66wfXW2YC-WtHAn1q-uTW6d7CFpnTxoCl0HL18DIEbj3BeyjjE84w3IjRS1eu4_B_uKQI0y5c-tAV2XwVTTy_DmEHBPSRT4VVg5Rl3EW4vbaxegKO72xYj_Lx-nPvILX-8TsxWTm1ZGIgGod3gDfA/s997/pre-rup-siem-reap.jpg

ប្រាសាទនេះ កសាងឡើងនៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ បច្ឆាមរណៈ ព្រះនាម “សិវលោក” ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJnXRHpX3tJMcIF_UPs_gQqtFHUNuqoBdpqDkDc2XP6-F9KF_IGfgjis0rHQzy211AElqilpmF8A94vYHcN9XLPLwyxOX4Ww7RZTu3u3JgpMLI1BfkcTPH1zUN5N4wI7QAhXm9gtT2InfMU22VVAt-w_XJXDmePGFtLXtMkLgTi2tnN5OQtIMsQwzs78/s1565/664587b254489_1715832720_large.jpg
 

វត្តមានផ្សារលើទឹក អាចនឹងលេចរូបរាងឡើងឆាប់ៗនៅខេត្តកំពត

0

បន្ទាប់ពីសាងសង់រូបសំណាកសេះសមុទ្រ ទទួលបានការគាំទ្រច្រើនពីសំណាកប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ថ្មីៗនេះអាជ្ញាធរខេត្តកំពតគ្រោងនឹងបង្កើតផ្សាលើទឹកមួយទៀត ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តឱ្យកាន់តែខ្លាំងមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhokqnVVe97a1hF2im_SpecuWNGJVPccRwrvcdoX5UyncafEOUh0b3jMTZ-_LPXFq4rxmw6rtvQNEYkGC5CHHF9NzBgL-XBW0fvD_2SHaovhm-KBxEOj4eAK7X-ctDKqQuv3F5nM7nHcrCN0aiOq1AEhRSnjU4q4qZTIYKdg3TQPdv92QuQyNpRWHlGDGc/s768/seahorse.webpក្រៅពីគម្រោងផ្សារលើទឹកនេះ អាជ្ញាធរខេត្តកំពត ក៏មានគម្រោងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមជាច្រើនទៀតនៅថ្ងៃខាងមុខ ដែលមានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង ១៣ ក្នុងខេត្ត និងជាពិសេសគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_BQuBo7WzrNXqLU-8xlVITUKc9hjyf3wY1gMPZgE1C7sXEoI3zWz99DZPm17Cu7UyJNA7U4AC1MBAux7r40X5X1mtvkhDASqY2aIkq7OOOCR3te793iZTuwXytte50QUsCO6Wvn4hpOaZfpUi8EhHc6ICK3gn9CYBRorx0rfV4s-CdQmndPPhEeHqH5E/s1280/63523c3f3c5ee.jpg

គួរបញ្ជាក់ផងដែរ បច្ចុប្បន្នរដ្ឋបាលខេត្តកំពត កំពុងអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្ត ០២កន្លែង ក្នុងនោះរួមមានទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhah-Kxc8mdY4sP1w3AmiZ9e3AUFfMZ_X_TlijAqMK1ghMr7E4SVdWvmk_MYggu2KQOhfuk7hSEytoed9_sOwhnGoyj4c5OrIaqzecX-uw6UncJcxzlZvPRo1Vlsqc1vYMtPQ47lCtJCNlRVygiK00C6PYmvWHtH6ShYjzM9HJDXfRi-zAN3q0TKgQPrXg/s900/photo_2024-05-16_12-27-49.jpg

FBI តាមចាប់បុរសម្នាក់ ស្រងំលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា​

0

បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ឈ្មោះ ប៉ុប តាំង កំពុងត្រូវបានFBI តាមឃាត់ខ្លួនក្នុងករណីបទចោទឃាតកម្មដ៏ឃោរឃៅនៅអាមេរិក កាលពី ៧ឆ្នាំមុន ដែលបច្ចុប្បន្នបុរសម្នាក់នេះកំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghMudg_NdOpRceVOQAOO2gSLiBgAkzmfuq85lcn8fez6z3bnAqHIq-x44w6oZiCsmR6L0I8TiDdWSkjpU9QIHG3G6IUKgonRDDrzhNKi2iMCWDbsnaCb53UpZ1hQfxOTfCRqEazvpQN6GkzU54_scYFUbSPI784664UVGIQV6dlpLsvWOaPgEeP4o8QwM/s1500/fbi_police_2.png.webp

ជនសង្ស័យ ឈ្មោះ ប៉ុប តាំង ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មលើមនុស្សម្នាក់នៅស្រុកអាឡាមេដា រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ដោយបានសម្លាប់មិត្តភក្តិជិតស្និតជាជនជាតិខ្មែរដូចគ្នា ដោយសារភ្លើងប្រចណ្ឌ ហើយបានកាត់សាកសពជនរងគ្រោះជាបំណែកៗ រួចមកបានរត់គេចខ្លួនមកប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghMudg_NdOpRceVOQAOO2gSLiBgAkzmfuq85lcn8fez6z3bnAqHIq-x44w6oZiCsmR6L0I8TiDdWSkjpU9QIHG3G6IUKgonRDDrzhNKi2iMCWDbsnaCb53UpZ1hQfxOTfCRqEazvpQN6GkzU54_scYFUbSPI784664UVGIQV6dlpLsvWOaPgEeP4o8QwM/s1500/fbi_police_2.png.webp

ជុំវិញករណីនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលេីកឡេីងថា៖” បេីចង់ស្វែងរកចាប់ខ្លួនណាមួយ ដែលស្ថាប័នអន្តរជាតិប៉ូលិសនេះអះអាងថា ឃាតកររូបនេះអាចរត់គេចពីការផ្តន្ទាទោសចូលកម្ពុជា គួរតែបំពេញឯកសារតាមផ្លូវច្បាប់ស្របតាមបទដ្ឋានគតិយុត្តគឺច្បាប់អន្តរជាតិជាមុនសិន។ សម្រាប់កម្ពុជាស្វាគមន៍ និងសហការគ្រប់ពេល គ្រប់វេលា ជាមួយបណ្តានៃសមត្ថកិច្ចនៃរដ្ឋអធិបតេយ្យផ្សេងៗទាំងឡាយដែលចង់សហការក្នុងការចាប់ខ្លួន ឬបង្ក្រាបបទល្មើសណាមួយ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDPotOKfE5rdVT9ponrLrlGP-G4ViGcaXXD9v1zh-X6wO-N1wSpZevGPIeztyo2rpEUK718Yj9uVpIbD52yUhyckf0w2JlI-_jTVJUAydrb17XIGI5elgsEKt_8tCxb-SrouG6mSz-QCF5rX317vBt2-jxPTKjBzxVfPOQCl9hahVEws51DHLolzMFmE/s1280/ce6d053e2508a65a57cec8326e12fc41.jpeg