ព្រីន និង រចនា រ៉ាវាឌី បានផ្តល់បទសម្ភាសមួយជាមួយគ្នាដោយលើកឡើងពីការផ្អាកសកម្មភាពសម្តែងរបស់ខ្លួនដោយសារតែចរិតតួអង្គក្នុងសាច់រឿងអ្នកទាំងពីរសម្តែងឡើងឆ្អែតហើយទើបអ្នកទាំងពីរចង់មានអ្វីដែលថ្មីតួអង្គមានចរិតបែបដូចកុនហូលីវូដទើបព្រមទទួលសម្តែងឡើងវិញ។ យ៉ាងណាមិញការលើកឡើងរបស់ ព្រីន និង រចនា រ៉ាវាឌី ធ្វើឱ្យអ្នកមួយចំនួនគិតថាពួកគេអំនួត ខណៈសាមីខ្លួនបានបដិសេធថាពួកគេមិនបានអំនួតនោះទេគ្រាន់តែចង់បានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWaXFaCmWw9Ong4RND-rsxHK69SDJNzCDiL0fwT_-oeoIjzwJZ0-MrQQM6TUYvVrzq4hxUk-k8a_KblMjZXT5uh6R3BZuYvjUxSV4cM92g5NnYAAvAJqxs7eCP5ZL7U207C-rl0u9h62oFVjVfr5Qj-pmYw1WUXvNATFgQyA0DIatHphTt0n06iFOyTbA/s2048/image_2024-05-18_10-56-20.png

ព្រីន និង រចនា រ៉ាវាឌី ត្រូវបានទស្សនិកជនចាត់ទុកថាអ្នកទាំងពីរជាដៃគូដ៏ស័ក្តិសមរាល់សាច់រឿងអ្នកទាំងពីរបានចាប់ដៃគូជាមួយគ្នាសន្ទុះនៃការគាំទ្រទទួលបានច្រើន។ យ៉ាងណាមិញគេសង្កេតឃើញថាតារាសម្តែងទាំងពីរនេះបានផ្អាកពីការសម្តែងរឿងមកជាបង្កើតមាតិកាខ្លីៗវិញម្តង។ នាពេលថ្មីៗនេះ ព្រីន និង រចនា រ៉ាវាឌី បានផ្តល់បទសម្ភាសទៅកាន់សារព័ត៌មានដោយបានរៀបរាប់ពីមូលហេតុដែលពួកគេសម្រេចចិត្តមិនទទួលថតរឿងឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj5aFmhFqiX8NJQDGheFevrqOYI7dM5t85YQsXCrT6xRncilyWb4Dr1Tmfm7krpTPlum8ZQQANNd53NLY_1sAPIZOVAnM2hoqMlZ6D6VisG6tasjLBc2WsT3pU7mg5O_U9g91UcYYkmeiI6T8_6J3m6JtEDl973i1s826GAMtU2q6k7-NaBeTAfJkccbM/s2048/image_2024-05-18_10-56-23.png

ក្នុងបទសម្ភាស ព្រីន និង រចនា រ៉ាវាឌី អ្នកទាំងពីរសម្តែងឡើងឆ្អែតឆ្អន់ទៅហើយទៅលើតួអង្គផ្សេងៗទៀត បើឱ្យទទួលថតតួអង្គដដែលអ្នកទាំងពីរមិនទទួលថតនោះទេព្រោះមិនមានអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រ។ ព្រីន និង រចនា រ៉ាវាឌី ថាពួកគេចង់សម្តែងបែបតួអង្គដូចជាហូលីវូដវិញម្តង ណាមួយអ្នកទាំងពីរក៏មមាញឹកការងារផ្សេងចង់យកពេលធ្វើអ្វីដែលថ្មីសម្រាប់ខ្លួនឯងវិញម្តង។

យ៉ាងណាមិញ ការមិនទទួលថតរឿងដោយសារតែសម្តែងឡើងឆ្អែតឆ្អន់ជាតួអង្គដដែលៗនេះធ្វើឱ្យមានមតិលេចឡើងថាតារាសម្តែងទាំងពីរនេះអំនួតមិនឱ្យតម្លៃភាពយន្តខ្មែរដោយសារតែបោះសម្តីថាភាពយន្តខ្មែរដដែលៗមិនមានអ្វីប្លែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjGiJJOaonbIYHZQMliZE7dOFA1_hYxj2rwAos2W8QAqr7pSIk6YPuglPiFmOYnpWf793batkk_eFP2F4tWmTi0zF2z9T6VDtV6o8CgbWa5M0tRWtx-dK7y-yxAn9NWEmPHbSqnRTUBhvnaUyX6JvtZguv51eeiPPY2Z6geM3qxwZ2SN-ptuQlLSnS0-8/s2048/image_2024-05-18_10-56-24.png

ការលើកឡើងនេះដែរ រចនា រ៉ាវាឌី បានលើកឡើងថាការលើកឡើងថាខ្លួនអំនួតគឺជាព័ត៌មានមិនគ្រប់ជុ្រងជ្រោយរូបនាងមិនចង់បានន័យដូចការលើកឡើងនោះទេ និងបានអរគុណសម្រាប់ការបញ្ចេញមតិយោបល់របស់មហាជនក្នុងន័យស្ថាបនា។

ចំណែកឯ ព្រីន វិញបានលើកឡើងថាលោកមិនមែនចង់ថត រឿង Hollywood ទេខ្លួន
ចង់come back ជាមួយសាច់រឿងប្លែកៗ ដូចរឿងខាង Hollywood ព្រោះលោកមិនចង់ឱ្យអ្នកគាំទ្រ មើលរឿងអ្នកទាំងពីរក្នុង Character ដដែលខ្លាចអ្នកគាំទ្រធុញ ព្រោះមិនមានអ្វីថ្មីប្លែក។ តារាចម្រៀង និងសម្តែង រូបនេះបានលើកឡើងទៀតថាគេមិនបានមើលងាយភាពយន្តខ្មែរ ដដែលៗគ្មានអីថ្មីនោះដែរ គឺលោកចង់សំដៅការសំដែងរឿងរបស់ខ្លួនកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjazDSsVpyzy4Xa0wTH_N1hOknj8ZHU8psYn5zFInhyVmjFFwfbPkbR6hn47jJ9wu4Jk2a_LCfYl5PwEBT4MpUqds4jw4tQRV7WMC3obsTUmvGafqKH3D_kuQ3vkw671u5k7LU41baMJgDSuHevNHzKvDa-Le4Yazj0G97AFf4iCQBE0NyoaiGUnxGX9sg/s2048/image_2024-05-18_10-56-25%20(2).png

ព្រីន ថារូបគេនៅតែស្រលាញ់ការសំដែង និងឱ្យតម្លៃលើការសំដែងរឿងដដែល មិនដែលគិតពីកម្រៃ ថោករឺ ថ្លៃទេព្រោះលោកកើតចេញពីអ្នកសំដែងមិនដែលភ្លេចកំណើតម្ដងណាទេ។

គួរបញ្ជាក់ថា ព្រីន និង រចនា រ៉ាវាឌី មានឈ្មោះបោះសំឡេងលើអាជីពសម្តែងបន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគូសម្តែងជាមួយគ្នាក្នុងខ្សែរឿងជីវិត «អ្នកឈ្នះ» របស់ផលិតកម្មសាស្រ្តាហ្វៀមក្នុងឆ្នាំ២០២០៕