តារាចម្រៀង វ៉ាន់ នីឡា បានលើកឡើងនៅក្នុងវីដេអូមួយថាភាពផិ.តក្បត់.មិនអាស្រ័យលើរូបរាងស្អាតឬមិនស្អាតនោះទេ។ អ្នកខ្លះមានរូបរាងស្អាតបាតប៉ុន្តែមានភាពស្មោះត្រង់ពីកំណើតមិនអាចបណ្តាលឱ្យគេក្ប.ត់មនុស្សដែលខ្លួនស្រលាញ់ឡើយ ប៉ុន្តែអ្នកខ្លះទៀតទោះបីជាមិនស្អាតក្តីប៉ុន្តែសប្បាយចិត្តនឹងអំពើផិ.តក្ប.ត់របស់ខ្លួនឱ្យតែខ្លួនឯងសប្បាយមិនខ្វល់ពីអ្នកដទៃជាពិសេសមនុស្សដែលរួមរស់ជាមួយគ្នារាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIewXSLqMaT0yzDqmDsz6NrsKEfNbJxxkfN-VFzdltNc8m1WL8E5gn72-YaUhCToeSNdQr0y3sVYrs1zXd1ovhyphenhyphen1kkx4syunsp3HS24q4OIhS-7JKo9dQuJu4hPgB6CjpMuf6vbDkkkrIM30siCm4BzpCVp5wlQWGJbOQqrXk_aHnztGQVarn5UO5vn7U/s1792/image_2024-05-17_16-27-06.png

បន្ទាយពីរឿងផ្ទុះកក្រើករបស់អតីតបេក្ខភាព The Voice Cambodia រដូវកាលទី៣ វ៉ាឌី ភាលី បានទម្លាយភាពផិតក្បត់របស់ប្តីរបស់ខ្លួនលួចមានស្រីថ្មីទុកប្រពន្ធកូនចោលឱ្យនៅរ៉ាប់រងបង់ធនាគារ និងទាមទារការលែងលះ និងហាឡើងថាមិនអាចធ្វើអ្វីគេបានដោយសារតែគ្មានអេតាស៊ីវិលបានធ្វើឱ្យមហាជនរិះគន់បុរសនោះយ៉ាងចាស់ដៃ។ អ្នកខ្លះក៏បានលើកឡើងទៀតថារូបរាងមិនស្អាតហើយថែមទាំងចិត្តអាក្រក់ទៀតមានប្រពន្ធស្អាតទៅហើយនៅសាងអំពើនេះទៅរួច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg4hP-3wkblfCFly4PmiWMl6zWssYJTGPF-tsOQiYNS5i-pz69Rb6eY5NkymSjt7VpAMvr_-kkwYouZnVvwzgvLEO2qKLFlzzCWTMr2WT1HpOj5nVwcNiJLSknRRApyVX_5hpfDsTNTM9_d6x2icFeK-yrw_EezA3jycoXk03vJoS8PeC2J89Rhe1qxqw/s1929/image_2024-05-17_16-27-09.png

ជុំវិញរឿងដ៏កក្រើកនេះតារាចម្រៀង វ៉ាន់ នីឡា ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងទ្រនំហ្គាឡាក់ស៊ីបានចេញវីដេអូខ្លីមួយថា ភាពផិតក្បត់មិនអាស្រ័យលើរូបរាងនោះទេ។ តារាចម្រៀងរូបនេះបាននិយាយថា «សម្រាប់ភាពផិតក្បត់វាអត់អាស្រ័យលើរូបរាងស្អាតឬមិនស្អាតនោះទេ អ្នកខ្លះគិតថាខ្ជិលយកសង្សារស្អាត យកប្តីស្អាត ខ្លាចគេក្បត់យើង។ រឿងគឺអាស្រ័យលើចរិតមនុស្ស អ្នកខ្លះគាត់ស្អាតបាត ហើយមានភាពស្មោះត្រង់តាំងពីកំណើតតែម្តង កាលណាមានភាពស្មោះត្រង់គឺគាត់បង្ខំចិត្តក្បត់អត់បាន ក្បត់មិនកើតតែម្តងគ្រាន់តែគិតក៏គាត់អាណិតមនុស្សដែលគាត់ស្រលាញ់ដែរ ធ្វើអាក្រក់មិនរួចឡើយ»។
វ៉ាន់ នីឡា បន្ថែមទៀតថា «អ្នកខ្លះគាត់អត់ស្អាត ប៉ុន្តែសប្បាយចិត្តនឹងភាពផិតក្បត់របស់គាត់ដោយសារតែមិនចេះយល់អារម្មណ៍អ្នកដទៃតើគេឈឺចាប់ឬអត់ នេះគេហៅថាមនុស្សអាត្មានិយមឱ្យតែខ្លួនឯងសុខគឺអាចបំផ្លាញអ្នកដទៃបានជាពិសេសមនុស្សដែលខ្លួនឯងរួមរស់ជាមួយរាល់ថ្ងៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgumDRmCNZhFHB3-vL9wcfuOjpr6BB8lalTSlZhV88jEKS5Dnb78E_fyJjqDkJLe7UHBCXpjmf2Gleo0Q4A8EffG9XDQGGrLllQMv-Gsd5pqyeSv0wayU3YxkoiPCasCUf5wJyPYS4ZQOrNm-o31GZ_sXulPCRV9mAgYawkmuuD6uUD3rkT7Rva-6yltXU/s1964/image_2024-05-17_16-27-13.png

ការលើកឡើងរបស់តារាចម្រៀងរូបនេះអ្នកលេងបណ្តាញសង្គមបង្ហាញការគាំទ្រ និងបានបោះពាក្យទៀតថា សន្តានរបស់មនុស្ស បម្រុងតែក្បត់ហើយទោះបីជាមានរូបរាងដូចហ៊ីងយ៉ាងណាក៏ក្បត់ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjXzFSOfWIgA4uyNiYl1CgSdzAdvBSDQl1y9jyE2SLjMFBK5WhZJ_hGeLw3PIyxW__jy8G-pXsvNJ1VKw6CbjRXfNrfy7PYnvEchg3unSsQHVqPSGWrgUqsJR3k-C_TozzjDxzCekMe7Ac69IzKEk8UpApj-6k6zeVprWZn8bj-nvS5z2j793xfgvcAsA/s2048/image_2024-05-17_16-27-16.png

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា បានចេញបទចម្រៀងពីរបទលើទីផ្សារក្នុងផលិតកម្មហ្គាឡាក់ស៊ី មានដូចជា «ថាបោក បោកមែន» និងបទ «ក្រវែល»។ មុននឹងទម្លាក់បទចម្រៀងលើទីផ្សារក្នុងទ្រនំនេះ វ៉ាន់ នីឡា ក្តោបឱកាសធ្វើជាពិធីការិនីនៅក្នុងកម្មវិធី The Rapper Cambodia ៕