Home Blog Page 1076

ប្លែកៗ តែទាក់ទាញខ្លាំង ព្រោះតែស្រឡាញ់និងបារម្ភពីប្រពន្ធ តែក៏គួរគិតពីសុវត្ថិភាពជាចម្បង! គ្រួសារសុខចិត្តចំណាយប្រាក់ជួលរថយន្តស្ទូចមនុស្សមកស្ទូចនារីម្នាក់ឡើងទៅផ្ទះជាន់ទី៧

0

ប្រទេសចិន ៖ នារីម្នាក់រស់នៅទីក្រុង Qinhuangdao ខេត្ត Hebei ប្រទេសចិន ទើបតែចាកចេញពីមន្ទីរពេទ្យក្រោយពីនាងសម្រាលកូនដោយការវះកាត់ ហើយក្រុមគ្រួសារ និងស្វាមីរបស់នាងបារម្ភយ៉ាងខ្លាំង ដោយសារពួកគេរស់នៅលើអគារជាន់ទី៧ និងគ្មានជណ្តើរយន្តឡើងទៅជាន់ខាងលើទេ ។ ហេតុនេះ ពួកគេ និងអ្នកផ្សេងទៀតត្រូវតែឡើងតាមជណ្តើរជើងប៉ុណ្ណោះ ។

គ្រួសាររបស់នារីខាងលើបារម្ភថា វាអាចធ្វើឱ្យដំបៅរបស់នាងកាន់តែរីករាលដាលធំឡើង និងក្រជាសះស្បើយ ទើបពួកគេសម្រេចចិត្តជួលរថយន្តស្ទូចមកស្ទូចនាងឡើងទៅជាន់លើតែម្តង ។ ក្រោយរូបភាពនេះបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះមានទាំងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp1AKFlWDkuHzT4l9ML5Y206Y5fl_OmzFXiEP5u3ZvA3iUq7sgsXIZcQnw-ujo3l717pIJ6O9HR-FkbqZWs6eftywdMXwtSnLKrZD7GnJa5d1oOgSvGiT0jQQg2iSSRbXkvKn-oopwnB-m7-fRWXhilZO1KeKwyxrItQq3wX95luEN4VGZIVm8xgwiBbg/s1550/vlcsnap-2024-05-09-10h28m16s320.png

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ហើយនារីម្នាក់ឈ្មោះ ស៊ែអឺ ត្រូវជាមិត្តភក្តិរបស់នារីទើបសម្រាលកូន បានបង្ហោះវីដេអូក្នុងបណ្តាញសង្គមក្នុងអំឡុងពេលមិត្តរបស់ខ្លួនជិះរថយន្តស្ទូចឡើងទៅអគារជាន់ទី៧ ។

ស្ត្រីឈ្មោះ ស៊ែអឺ និយាយថា ផ្ទះមិត្តរបស់នាងមានយ៉ខាងមុខផ្ទះដែលអាចទ្វារចូលក្នុងបន្ទប់តែម្តង ទើបក្រុមគ្រួសារ និងស្វាមីរបស់នាងសុខចិត្តចំណាយប្រាក់ជួលរថយន្តស្ទូចក្នុងតម្លៃ២០០យាន់ (ឬស្មើប្រមាណ២៨ដុល្លារអាមេរិក) ដើម្បីកុំឱ្យមិត្តរបស់នាងឡើងជណ្តើរដោយខ្លួនឯង ។ នាងបន្តថា តម្លៃជួលរថយន្តស្ទូចមិនថ្លៃទេ ហើយវាជាវិធីល្អមួយដើម្បីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhczdALjJcSW6fGIyWWlx94d4dwnuApkBc6eEaIkpHbZWipoZNJSPmsunQQICAPHO9fkF-HozQQ6ymAkdfWYrv9ruWHfQsKzQrra2gkE24hc1rztla2HKAI1IF3clSwjmfLFFJaRcTtnmEuce2UU2AYwwHGEGdpEjt9WXz_rvZ_eXf1vbb2NuojxtaycBA/s1293/vlcsnap-2024-05-09-10h28m31s618.png

ក្រោយរឿងនេះបានចែកចាយក្នុងបណ្តាញសង្គមប្រទេសចិនបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះមនុស្សខ្លះសរសើរថា គ្រួសារចេះរកនឹកឃើញពីវិធីនេះ ។ នារីម្នាក់និយាយថា ៖ «ឃើញបែបនេះហើយ ខ្ញុំមានអារម្មណ៍កក់ក្តៅណាស់ ព្រោះកាលពីខ្ញុំទើបសម្រាលកូនហើយត្រឡប់មកផ្ទះវិញ ខ្ញុំបានដើរឡើងជណ្តើរទៅផ្ទះជាន់ទី៣ ។ វាឈឺចាប់ពេញខ្លួនទាំងអស់ ហើយគ្រាន់តែដើរ១ជំហាន ក៏ឈឺដែរ» ។

ផ្ទុយទៅវិញ មនុស្សមួយចំនួនទៀតនិយាយថា វិធីនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារអគារនៅខ្ពស់ពេក ហើយក្រុមគ្រួសារគួរតែរកវិធីផ្សេងវិញ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «នាងអាចសម្រាកនៅផ្ទះសាច់ញាតិ ឬរស់នៅបន្ទប់ជួលមួយរយៈសិន ពុំចាំបាច់ដល់ថ្នាក់ជិះរថយន្តស្ទូចទេ ខ្លាចធ្លាក់ដី» ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2EknHHCRO_A0RLZ1ZyRTOItoIu8ZePKXmaZfjdQnwHhHR9tBSLxmYwaUaxZQYd7kBSF_vBSg_Htpt_T0rUon52-0b1fhja8PnTDLF2YOrQs1EnalumTJA6gAnf3gmR5-_ab3hyphenhyphen7Suv1_LcWApWD6XxUs8wIbgcwcMnd3ZZEenSMEubx16bbHp2iuzGDE/s1530/vlcsnap-2024-05-09-10h27m57s778.png

ទឹករលកសមុទ្រវែងបំផុតនៅលើពិភពលោក ទាក់ទាញចំណាប់អារម្មណ៍អ្នកជិះស្គី

0

ប្រទេសប៉េរូ ៖ Puerto Malabrigo គឺជាទីក្រុងឆ្នេរសមុទ្រតូចមួយស្ថិតនៅទិសពាយ័ព្យប្រទេសប៉េរូ ហើយអ្នកជិះស្គីភាគច្រើនបានស្គាល់ថា សមុទ្រក្នុងទីក្រុង Puerto Malabrigo មានទឹករលកវែង និងសម្បូរបែបបំផុតលើពិភពលោក ។ ទឹករលកក្នុងទីក្រុងនេះមានប្រវែងជាង២គីឡូម៉ែត្រ ហើយពេលខ្លះ វាមានប្រវែងរហូតដល់៣គីឡូម៉ែត្រឯណោះ គឺចាប់ពីឆ្នេរមួយទៅកាន់កំពង់ផែចាស់នៅឆ្នេរមួយទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwvbHr_plR7DStNSYFmyHwAjFF7GBMMZJfqvahX2YFzOG4ypRkG9COtxKcPbv60i_WzQXFsMKx_0OLcx1YG0dqefltfOFf_yt0gPTjBGiOnmSeN_yB-ZffPFdiDToULWsyYBgPAiRc8x-OyxOed7vBPz_NAjfLcgYUeS9zrXOYeIhQbhJu2cF_uG5Uqug/s2885/surf-4.webp

ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងមានទឹករលកវែងជាងគេបំផុតនៅលើពិភពលោកនេះ ត្រូវបានប្រទះឃើញជាលើកដំបូងកាលពីឆ្នាំ១៩៦៥ ដោយអ្នកជិះស្គីម្នាក់ឈ្មោះ លោក Chuck Shipman ជនជាតិអាមេរិករស់នៅរដ្ឋហាវ៉ៃ ក្នុងអំឡុងពេលលោកជិះយន្តហោះត្រឡប់មកពីចូលរួមប្រកួត World Surfing Championship នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOjWARY4GEI_hQ3jlOFbgkyF4V6I3iA5sEanlEcGVbNhnFs1u-Jwza2bO4-Zd_vNBpVEjl08zvBABUlCxuvj0b7Wl2ACU0VLebOnLdGusplpCChYU5WI3YSa76rdsI6OsdSI0H7LbSsV6NJrR5d5zow65cR3B2uGFARjGfLOsS90htHjA37FM4GtnYtck/s1600/Australian-surfer-Tyler-Wright-2010.webp

ក្នុងអំឡុងពេលជិះយន្តហោះ លោក Chuck Shipman បានមើលឃើញទឹករលកវែងបំផុតតាមបង្អួចយន្តហោះ ហើយវាធ្វើឱ្យលោករំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ លោកបានចំណាយពេលវេលាអស់២ឆ្នាំ ដើម្បីស្រាវជ្រាវទិន្នន័យពីអ្នកជិះស្គីជនជាតិប៉េរូ ដែលលោកស្គាល់ ពីព្រោះលោកចង់ដឹងថា តើឆ្នេរសមុទ្រមួយនេះស្ថិតនៅកន្លែងណា ។ ចុងក្រោយ លោកក៏បានស្គាល់ពីទីតាំងរបស់ឆ្នេរដ៏ស្រស់ស្អាត និងមានទឹករលកវែងបំផុតនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgItywTxTzMbeq1T_04K1rvHWKrTUsOdAtC4Qkp5RnljqvYJwLF7F5ZIixGfogA7f2hQylD8IF5Si2RqtC9K2msbqPkt1sqLA0_Qh2HNrQ8rO90An9Vzvwsa_AArJ_vbWY7iBcTX22xy5kXnyUo5Mlg72q5Z3gRX0RdLKpQ7YXtNDmoTggAT3Ls99-aGwU/s710/photo_2024-05-18_10-13-13.jpg

តំបន់មានទឹករលកសមុទ្រវែងបំផុតនេះ ឈ្មោះថា «EI Hombre» ហើយគេអាចជិះស្គីទៅដល់ឆ្នេរមួយទៀតនៅលើទឹករលកមួយខ្សែ គឺជាមធ្យម គេអាចជិះស្គីនៅលើទឹករលក ចាប់ពី៣នាទី រហូតដល់៥នាទី ។

កាលពីដើមឆ្នាំ២០២៤ ទឹករលកវែងបំផុតនេះបានទទួលការអភិរក្សជាលើកដំបូង នៅពេលរដ្ឋាភិបាលប្រទេសប៉េរូ (ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង) បានហាមឃាត់ការសាងសង់ផ្សេងៗនៅក្បែរឆ្នេរសមុទ្រ ដោយសារខ្លាចប៉ះពាល់ដល់ទឹករលកនៅតាមឆ្នេរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwR4kpoNAeiYH76zwovjnXHFLngM7SNCRuePIwa6Tx6kGH3SUBZOHiP6sOo8OX2i8y61XO59o62SyO49w0-tszM6kgcou2UMLf1ncd7fqSrgPiRoxiDM8fJKan9mczx_jcTGBkPnoPWw-S-EOHZhOJku8_l-7go6Fn3lxTvHcKn5IeCLoBO1_3_iv1fJA/s528/photo_2024-05-18_10-13-17.jpg

ក្រៅពីនេះ រដ្ឋាភិបាលបានរៀបចំគម្រោងការពារឆ្នេរខ្សាច់ចំនួន៥កន្លែងទៀត ដោយកំណត់គោលដៅថា នឹងការពារទឹករលកនៅឆ្នេរសមុទ្រ សរុប១៣០កន្លែងនៅប្រទេសប៉េរូ ដើម្បីឱ្យអ្នកជិះស្គីពេញចិត្តឆ្នេរសមុទ្រនៅប្រទេសប៉េរូ ៕

មកដឹងពីភាពអស្ចារ្យនៃមហាកំផែងចិនដែលនៅតែរឹងមាំទោះមានអាយុកាលជាង ២ ពាន់ឆ្នាំក៏ដោយ

0

ប្រទេសចិន៖ មហាកំផែងនៃប្រទេសចិន មិនត្រឹមតែជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យ ទាក់ទងនឹងមាត្រដ្ឋាន និងវិស្វកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃភាពរឹងមាំ និងភាពវៃឆ្លាតរបស់ជនជាតិចិនបុរាណទៀតផង។ មហាកំផែងនេះគឺជាបន្ទាយបន្តបន្ទាប់ដែលត្រូវបានសាងសង់ឆ្លងកាត់ព្រំដែនភាគខាងជើងប្រវត្តិសាស្ត្រនៃរដ្ឋចិនបុរាណ និងចក្រពត្តិចិន សម្រាប់ជាការការពារប្រឆាំងនឹងក្រុមជនភៀសខ្លួនផ្សេងៗពីទន្លេ Eurasian Steppe។ បច្ចុប្បន្នមហាកំផែងចិនគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ដោយសារសមត្ថភាពការពារយោធាដ៏ល្អឥតខ្ចោះជាមួយនឹងជញ្ជាំងក្រាស់ កំពែងជ្រៅ និងប៉មយាមជាបន្តបន្ទាប់ដែលចែកចាយស្មើៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoXF27T_tF1s_eJdv3hvk6qj9B1aYecivzakXqaqc1Y5sqKdZm-tBDsVvDeJc8Il2j1GmCYCPDUQWXkNhh42Ak2oGDb5Hke3u8kadr1T9kFysKz1BuWoM19M4Fdl4kZI8onAxOtvPHeKRCIhIlxrNSfJNj564_mTl46Pg0_zTPpbVmAv7zZDvTsAmtWrM/s1200/26be3a73-45b6-407c-9799-ca6b6331773d.jpeg

ទោះជាយ៉ាងណាគេឆ្ងល់ថា តើមនុស្សបុរាណជំនាន់មុនបានសាងសង់សំណង់ដ៏រឹងមាំបែបនេះដោយរបៀបណា ទើបអាចរក្សាវាឱ្យនៅតែមានភាពល្អឥតខ្ចោះទោះបីជាមានអាយុកាលជាង ២ ពាន់ឆ្នាំក៏ដោយ។ សម្រាប់មូលហេតុដែលមហាកំផែងចិននៅតែរឹងមាំនិងរក្សាភាពល្អឥតខ្ចោះរហូតមកដល់បច្ចុប្បន្នគឺដោយសារ “អ្នកសាងសង់បុរាណដឹងពីសម្ភារៈណាដែលគួរប្រើ និងមិនគួរប្រើដែលអាចធ្វើឱ្យរចនាសម្ព័ន្ធកាន់តែមានស្ថេរភាព” ។ យោងតាមការស្រាវជ្រាវមនុស្សបុរាណជំនាន់មុន បានសាងសង់កំពង់ផែងប្រើដីឥដ្ឋ ដែលជាល្បាយនៃសារធាតុសរីរាង្គ ដូចជាដី និងក្រួសដែលបង្ហាប់ជាមួយគ្នាដើម្បីបង្កើតជញ្ជាំងយក្ស។ ទោះបីជាវត្ថុធាតុទាំងនេះអាចងាយនឹងសំណឹកជាងវត្ថុធាតុផ្សេងទៀតដូចជាថ្មរឹងក៏ដោយ ក៏ពួកវាច្រើនតែជំរុញឱ្យមានការវិវត្តនៃ “ជីវគីមី” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Qv0rRGw3q8p0bA9OnuhyphenhyphentrUwTVKa2VRxhJxwPNO-YnYjw9W3gAQUoGjhpHpzCMQ64Yhm9v-vaVE2yc7FDeX6KjMSTzVOSVgJQE-Q1cTxwnmvkbdM9Z2nma_L7TSAwaVE6rjYkzLwQIshbLty9H2-PyI4xPy2OAbdZqE9brAKOp-tQ-xec7u59cMEKIE/s650/571c6423b246e92eaa087f9742a719d9.jpg

ដូច្នេះដើម្បីសាកល្បងកម្លាំង និងភាពសុចរិតនៃមហាកំផែង អ្នកស្រាវជ្រាវបានប្រមូលសំណាកពីផ្នែកចំនួនប្រាំបីផ្សេងគ្នា ដែលសាងសង់ឡើងនៅចន្លោះឆ្នាំ ១៣៦៨ មុនគ.ស និង ១៦៤៤ មុនគ.ស។ ពួកគេបានរកឃើញថា ៦៧% នៃសំណាកមាន “ជីវសែល” ដែលសាស្រ្តាចារ្យ Xiao ហៅថា “វិស្វករប្រព័ន្ធអេកូឡូស៊ី” ។ បន្ទាប់មកអ្នកស្រាវជ្រាវក៏បានរកឃើញថាសំណាក “bioshell” ដែលប្រើបានយូរជាងគំរូផែនដីធម្មតា ៣ ដង។ យោងតាមការស្រាវជ្រាវ សំណាកនេះគឺមានស្លែគឺរឹងជាពិសេស នេះគឺដោយសារតែ cyanobacteria និងសារពាង្គកាយមានជីវិតផ្សេងទៀតនៅក្នុង biocrust នឹង “ភ្ជាប់យ៉ាងតឹងរ៉ឹង” រួមគ្នាជាមួយភាគល្អិតផែនដីដែលជាប់គាំងដែល “បង្កើនស្ថេរភាពរចនាសម្ព័ន្ធរបស់ពួកគេ” ទីបំផុតបង្កើតចំណងរឹងមាំជាងស៊ីម៉ងត៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGnqYHhHHr6zdxXUQnLd0YuOMbhwu7qRAXGcC7Qym3VeNnjJuMqS0WBQvkaJlGlCeuUoVq5prUbfNtsJLmf-xBnwkxEMwp-fvyiwG8flENNXzG1Eu22Nu6ScQ3e1QpUsTHUfepM1yjo34YVPb82s8B6I4GsfI1BIM_NMtVGHvLITAkMdkyr7aKc6fenw/s1600/Great-Wall-of-China-Beijing.webp

ហេតុនេះហើយសរុបមកមូលហេតុដែលមហាកំផែងចិននៅតែរឹងមាំនិងរក្សាភាពល្អឥតខ្ចោះរហូតមកដល់បច្ចុប្បន្នគឺដោយសារ ជីវកេសគឺស្តើង ស្រទាប់ស្អិតនៃដីដែលនៅជាប់គ្នាដោយសារពាង្គកាយមានជីវិតដូចជា ស្លែ លីចេន និងស៊ីយ៉ាណូបាក់តេរី (មីក្រូសារពាង្គកាយរស្មីសំយោគ) និងអតិសុខុមប្រាណដទៃទៀត ដែលស្រទាប់ adhesive នេះនឹងជួយធ្វើឱ្យរចនាសម្ព័ន្ធរឹងមាំជាពិសេសនៅក្នុងតំបន់ស្ងួតនិងពាក់កណ្តាលស្ងួត។ គួរបញ្ជាក់ដែរថា មហាកំផែងបានចាប់ផ្តើមនៅឆ្នាំ ២២១ មុនគ.ស ទាំងនេះគឺជាគម្រោងសំណង់ដ៏ធំបំផុតមួយដែលមនុស្សជាតិធ្លាប់បានធ្វើ ដោយទ្រង់ទ្រាយថ្មលាតសន្ធឹងជាង ២១,០០០ គីឡូម៉ែត្រដែលស្ទើរតែពាក់កណ្តាលនៃអេក្វាទ័រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi38YyI3C6s9M6G1EZHdaF3mKKwXGciBm2DiGPGmNPRQgtnxO3-TsOvRiLzaSVL7XoLdG8WKSgSVEXfK7uAwQKQAdfp1l4np9CQgCKzkpJtFYipLTq1r_1LOTwEnFSl3VX9O3zle8oXJ61KoiqgFbw7XrJSUX8gC-T9piP_IauJT4Rgp1_H9iY_nsDdggQ/s1200/The_Great_Wall_of_China_at_Jinshanling-edit.jpg

តារាខ្មែរនិងតារាថៃលេងស្ទាយ៍ខុសគ្នាដាច់ស្រឡះនៅកម្រាលព្រំក្រហមទីក្រុងកាន

0

កំពូលតារាជួរមុខប្រចាំប្រទេសថៃ Chompoo Araya បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមមហោស្រពភាពយន្តលើកទី៧៧នៅទីក្រុងកានជាមួយសំលៀកបំពាក់ស្ទាយ៍ពេញនិយមឃើញ«ខោក្នុង» ពណ៌ខ្មៅបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ងាកមកកាន់តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាវិញកញ្ញា ស៊ីន យូប៊ីន លេងស្ទាយ៍ខុសគ្នាដាច់ស្រឡះពីតារាថៃដោយតារាស្រីរូបនេះត្រៀមបង្ហាញឈុតមួយឌិនដោយដៃ នៃទម្រង់របាំបុរាណខ្មែរនៅក្នុងមហាស្រពពិភពលោកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRuS6-8iWbW-HaGRLb0s8WzZLD45BKylW4qq-ZkV7a9_PPTPAfNVqb-mRCkIVaT_LdVKSFDCNXPXstFm4vZtuBxT70TbpmYbxEpW6WWX3L5NUsoXCwgWsYNF8C_LnKpNYNP2bE71_z8jCzp7-jSBZwxryb5oNRQuC6q2thGPfiYLBYaVTM6vhjpKAYOoo/s960/image_2024-05-17_14-09-53.png

សម្រាប់អ្នកតាមដានតារាក្រៅស្រុកជ្រាបមកហើយថាតារាជួរមុខអ្នកនាង Chompoo Araya តែងលេចវត្តមានញឹកញាប់សម្រាប់មហោស្រពភាពយន្តទីក្រុងកានជាមួយសំលៀកបំពាក់យ៉ាងស្រស់ស្អាតពីមួយឆ្នាំទៅមួយឆ្នាំនិងទៅតាមសម័យកាលនៃ Fashion ។ មិនខុសពីឆ្នាំរាល់ដងសម្រាប់លើកទី៧៧ នេះតារាសម្តែងជួរមុខរូបនេះក៏បង្ហាញខ្លួននៅលើទឹកដីប្រទេសបារាំងសាជាថ្មី ដោយសំលៀកបំពាក់ទី១មានពណ៌ខ្មៅ លាយស បន្តិច អមដោយគ្រឿងអលង្ការយ៉ាងស្រស់ស្អាតដូចនារីអភិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_9NHgRkkYG_l40oCa-hdJwUEkuhRmbdrXrMD3Gbn3Q-ULPVaHLbBGZKm5_DaY7jLMumLSrgN95pWRGUmBZWXBYPUJCD3Ggg8KgKJxLvMh-WIfBdntCsyj0DS25Xv-W9kQl3Mhysssdy10_9lZN_G-hu9PWmxUacSQ5VAOrT-23QDsgIaOhx7sZEsxS6g/s1284/image_2024-05-17_14-50-04%20(2).png

យ៉ាងណាមិញឆ្នាំនេះ Chompoo Araya កាន់តែលេងខ្លួនខ្លាំងជាងមុនដោយសំលៀកបំពាក់ទី២ តារាជួរមុខរូបនេះលេងស្ទាយ៍ឆ្លុះឱ្យឃើញខោក្នុងពណ៌ខ្មៅតែម្តង ជាមួយរ៉ូបវែងពណ៌ខ្មៅដោយសាច់ក្រដាត់ប៉ាក់។ មួយឈុតនេះរបស់តារាស្រីអភិជនបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieBuR-dNYq244UIJ1poETJz9sXOxvnvKgZIpvlZjk8wbjJbwrdmJdMDFrX4Wa9b33CJ4AYGeHQYDeL1lLuP3AxMhdY85_r8Y6-QRyQaTxINalmfFG3Yo5sQNn6tlc0E6zi-WtWQP5STYFXZ3mhyphenhyphenjVwJJ-u7LC45ojp7PtWhhWzFpuK0l-7-MPeDmtMILQ/s1148/image_2024-05-17_14-09-54.png

ស្ទាយ៍របស់តារាថៃហាក់មានគម្លាតខុសគ្នាពីតារាខ្មែរដាច់ស្រឡះតែម្តងដោយតារាជួរមុខប្រចាំប្រទេសកម្ពុជាកញ្ញា ស៊ីន យូប៊ីន ក៏នឹងមានវត្តមានជាលើកទី២នៃមហោស្រពភាពយន្តទីក្រុង Cannes លើកទី៧៧ឆ្នាំ២០២៤ ផងដែរ។ កាលពីពេលថ្មីៗនេះ យូប៊ីន បានបង្ហាញផ្នែកមួយនៃឈុតដែលត្រៀមសម្រាប់កម្រាលព្រំឆ្នាំនេះដោយមានការឌិនដោយដៃ នៃទម្រង់របាំបុរាណខ្មែរ នោះគឺការដាំ ការដុះ ស្លឹកខ្ចី ស្លឹក ចេញផ្កា ផ្លែ ផ្លែទុំ ផ្លែជ្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimbJMuCuksUYTcfAPZ2K0sqSJotCHHD0sX1ye6JTWS8bZ3gW0_2Ou3Z0NSwquCFPURrZTfE0BlBZq9HOMi6rxgD7K28lurTOhbJkBG1SJhAYt-jGf1DtDwv509fRFpspwgdM73tT7YwRmZn96xSTTGX4cXlttiCcknNHDoCsvu3lbqLPp-SBfhOhe-y6s/s2048/image_2024-05-17_14-50-04.png

តារាសម្តែងរូបនេះ តែងតែបង្ហាញអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរនៅពេលមានឱកាសចូលរួមកម្មវិធីអន្តរជាតិធំៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ជាក់ស្តែងកាលពីឆ្នាំមុន ស៊ីន យូប៊ីន បានចូលរួមមហោស្រពនេះទាំងកាន់ឈើច្រត់ ខណៈនាងបានបង្ហាញខ្លួនចំនួន៣ថ្ងៃ ហើយថ្ងៃទី២ យូប៊ីន បាននាំយកអត្តសញ្ញាណជាតិបង្ហាញពីរូបនាគរាជ និងទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលផងដែរ។

ស្ទាយ៍ខុសគ្នាដាច់ស្រឡះរវាងតារាខ្មែរនិងតារាថៃសុទ្ធតែម្នាក់មួយបែបទៅតាមរសនិយមរបស់ខ្លួន យ៉ាងណាអ្នកទាំងពីរសុទ្ធតែមានភាពទាក់ទាញរៀងៗខ្លួនទាំងស្ទាយ៍បែប Queen និងបែបហិរៗចូលរួមក្នុងកម្មវិធី៕

អ្នកគាំទ្រព្រួយបារម្ភ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោយឃើញនាងបែបនេះ ខណៈអ្នកខ្លះថាអាចជួបហេតុការណ៍ពីក្មេង

0

វីដេអូខ្លីមួយត្រូវបានចែកចាយពេញបណ្តាញសង្គមដោយសភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងក្រាបមុខចុះក្រោមដោយសារតែសំឡេងផ្គរលាន់ រន្ទះ ខ្លាំងនៅខេត្តព្រះសីហនុ។ អ្នកគាំទ្ររបស់នាងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខណៈអ្នកខ្លះបានលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងបែបនេះប្រហែលជួបហេតុការណ៍ណាមួយកាលពីក្មេងហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTk-u3AQc716-BNmfqW29Lc_Q1CPeQ9jsLH6WV6qhR2u_QypGBSuogoAOyFyDyeVo4lIG5rM4ncPKt9Uh1SyCntvIfO6mH8l02sOmKDG-UWgpI-Vejv2JTJTJOAj4RNZMCziXN4DhJnIeU_xaY_oUaVu-C8yE18qATKEwRBCBWPAblt4hLImKOkagQ4o/s2048/313441860_189670090310426_6682234654305836721_n.jpg

ធ្លាប់តែឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានភាពរឹងមាំ ញញឹមរីករាយគ្រប់កាលៈទេសៈឱ្យហ្វេនៗបានឃើញមិនថាជួបរឿងរ៉ាវបែបណាពេលនេះ Miss Grand Cambodia 2022 បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីសុខទុក្ខរបស់នាងដោយសារតែឃើញនាងខ្លាចសំឡេងផ្គរលាន់ខ្លាំង ស្រែកយកៗពេលមានផ្គររន្ទះម្តងៗ ដែលគេមិនដែលឃើញនាងមានសភាពបែបនេះឡើយកាលពីមុនមកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnIMA3rrwzdNZipImloKktZJXc_sWTC9qIktJprLhnvPojmw7fuciXCaTFGAIhZ4zG2gVfXsipsrV-NdiWLQ_tK2zrUM5g2yRXAD04zapL2CDAobMrSlY-iteE6IvUwTuxz4zWlZwIUC2kevrbZHU_xXnDzf0eWgQ_UpNmybbglzB1QUqsaA56NLTtkKo/s2048/image_2024-05-17_10-42-34.png

នៅយប់ថ្ងៃទី១៦ ឧសភា ផេកមួយឈ្មោះថា «Beauty Pageant Reviewer » បានបង្ហោះពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចសំឡេងផ្គរលាន់ រន្ទះខ្លាំង មានអ្នកនៅជិតនាងគឺជាកញ្ញា តុលា ហើយ វត្តី ខ្លាចខ្លាំងដល់ថ្នាក់គេងលើតុលា និងនៅលើកៅអីតែម្តង។ ឃើញវីដេអូខ្លី នេះដែរអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភនាងយ៉ាងខ្លាំង។ អ្នកខ្លះបានបញ្ចេញមតិថាទាល់តែអ្នកខ្លាចដូចនេះបានយល់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ អ្នកផ្សេងទៀតបានគិតថា មិនមែននៅសុខៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងដូចនេះទេប្រហែលជានាងបានជួបហេតុការណ៍ណាមួយនៅពីក្មេងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTKmibw5EwQhxE1-rz97AkLeihb3uL3nYp_1BOSh3X7q97zvE95N7SdWLocz-opCGAsXhnbvYhrVedOeDSrQPA8t7NPeT1vjhZTvpGL4sB-BaAz3lSkQUKnQ59Iy8stLhs7-ako7IODLLiE7O-No8kE-Yz8DB1JNSK_Pc6co4v6pdCSyesc-QodyxRYcI/s512/unnamed.jpg

លំដាប់រងទី៥ នៅលើឆាក Miss Grand International រូបនេះធ្លាប់បានទម្លាយថានាងជាមនុស្សដែលខ្វះភាពកក់ក្តៅ និងធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាច្រើនឆ្នាំ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងស្ថិតនៅខេត្តព្រះសីហនុ ក្នុងនាមជាអនុប្រធានប្រតិបត្តិនៃកម្មវិធី Miss Grand Cambodia 2024 ខណៈបេក្ខភាពទាំង២៨រូប ត្រូវប្រកួតឈុតហែលទឹកនៅខេត្តនេះនាល្ងាចថ្ងៃទី១៧ ឧសភា នេះផ្ទាល់៕

ល្អហួស ត្រៀមចា.ត់វិធា.នការតាមផ្លូវច្បា.ប់បុរសម្នាក់ក្រោយបោះសម្តីថា «កាលបែកធ្លា.យវីដេអូ»

0

យុវតី ល្អហួស Miss Preteen Junior Idol World 2024 ត្រៀមចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់គណនីហ្វេកប៊ុកមួយមានរូបជាបុរសម្នាក់ដែលបានប្រើសម្តីមិនសមរម្យមកកាន់នាងថា «ល្អហួសកាលបែកធ្លាយវីដេអូ»។ ពាក្យសម្តីនេះ ល្អហួស ថាធ្ងន់ធ្ងរណាស់នាងមិនអាចទទួលយកបានទេ។ ក្រោយពីប្រកាសស្វែករកបុគ្គលនេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ស្រាប់តែគណនីនេះចេញមកបង្ហោះថាហ្វេកប៊ុករបស់ខ្លួនត្រូវគេហែកទៅវិញ ធ្វើឱ្យមហាជនហួសចិត្តសឹងគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ2S4LsY5bd8ApTmieqLeUCKHKmwK7Rq8zc2UQnxCrakfIukArlhSWKHVSW6lfhbvst_nVdCnuq3ZQsnif3pBy7Qw7mqbWhwFOBWo0Od3_rE3SEzwiuLCz0-UWtqtxnbQFmqlh5OYBL-VDcvQ6_O7tBRRjw0FfRcl3eXhyDyTMBfFEPsfj1cgrSA6CL9E/s2048/image_2024-05-17_09-25-14.png

នៅយប់ថ្ងៃទី១៦ ឧសភា ល្អហួស បានបង្ហោះរូបគណនីហ្វេកប៊ុកមួយឈ្មោះថា «Chea Dom» ភ្ជាប់មកជាមួយឃ្លាថា«តើការសរសេររបស់ពូ ចង់មានន័យដូចម្តេច ? ក្មួយទើបតែអាយុ១៥ឆ្នាំទេ នៅក្នុងអនីតិជន»។ គណនីនេះបានចូលខម្មិនលើការបង្ហោះរបស់ ល្អហួស ថា «ល្អហួសកាលបែកធ្លាយវីដេអូ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqtXlvGrn9X3y6MdJQ5_V0wIKe0NL9yEKGQ7bA0oabLsxlTwgVEbRZ7hPgE7uw5jiuCmpmXSV88xHTSr3f5TFqydVhK_cg5XyokrpdKVpRV1LQNYRtp3BCflgDNN0fetw3l0AyG0rBjYVwFngti8Zpj-6vNKfTQiFGH0b4ZJXQyJ9Cw29GJ8JQ1u_CNcs/s2048/image_2024-05-17_09-25-14%20(2).png

ក្រោយមក យុវតី ល្អហួស បានបង្ហោះស្វែករកបុគ្គលនេះនៅទីណាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ «ពុកម៉ែបងប្អូនដែលស្គាល់ពូម្នាក់នេះ បើដឹងថាគាត់នៅទីណា សូមមេត្តាជូនដំណឹងមកខាងនាងខ្ញុំផង នាងខ្ញុំនឹងធ្វើតាមផ្លូវច្បាប់ ពីព្រោះពាក្យសម្តីរបស់គាត់ដែលមើលងាយមកលើរូបនាងខ្ញុំ ជាក្មេងមិនទាន់គ្រប់អាយុ ពិតជាធ្ងន់ធ្ងរណាស់ដែលធ្វើឱ្យរូបនាងខ្ញុំទទួលយកមិនបានហើយ នាងខ្ញុំជឿលើផ្លូវច្បាប់»។ នេះជាការបញ្ជាក់របស់ Miss Preteen Junior Idol World 2024 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJZJ-Di4QjstVzwnD_h2zWK8SwPo5zZrSK0kbCvrMoK1L8oTgkC1S54PzevJnNBp6NnYOf4EuwVl3hNyQIteLg8nD1PYvT88f2_8nHqrKl5GhTUzHHFgMpHaCexaYThPCmRdVoSH0w_I36-kPu63a0Z7QJ2jSlNDoIKxgG6vfsFyisc5rAt_LKANYSkjc/s2048/image_2024-05-17_09-25-12.png

ក្រោយពីរឿងនេះបានសាយភាយនៅលើបណ្តាញសង្គមមិនឱ្យបុគ្គលនេះខម្មិនផ្តេសផ្តាសនិងត្រៀមចាត់វិធានការតាមផ្លូវច្បាប់នោះស្រាប់តែនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ គណនីហ្វេកប៊ុកខាងលើនេះបានបង្ហោះថាហ្វេកប៊ុករបស់គេត្រូវបានជនមិនស្គាល់មុខហែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0uWGdib4oae8GVZrDb3Mp8Zdirl6QNDVKx8gw4wsCxGF-3g5dGBvm_OB0fMKNi6fXzGwB7oBKXYAwNfWxInly-6_eu3juKUHKVDE-TO9g_TLSA24EFKkDaNrPVRTB83rzSiaH75xpnzEak0_wnxve1f9q1uDoz3m7KRqAaHqflWqXCtC-nBuWAgXe2u8/s1280/photo_2023-04-21_06-41-46.jpg

«សូមជំរាប ដល់បងប្អូនថា acc Facebook របស់ខ្ញុំនេះ គឺត្រូវបានជនមិនស្គាល់មុខហែក យកទៅប្រើប្រាស់ និងធ្វើទង្វើមិនសមរម្យដែលប៉ះពាល់ដល់ប្អូន ល្អហួស និងអ្នកផ្សេងទៀត សូមជម្រាបថា ខ្ញុំគឺមិនបានដឹងអំពីការប្រព្រឹត្តទាំងនោះទេ ហើយក៏សូមអភ័យទោស ពិតមែនចំពោះរឿងហេតុដែលកើតឡើង»។ នេះជាការបង្ហោះរបស់គណនី «Chea Dom»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiDk8BKYGB-3eU674n0L8geY03pSTr8rXrgUy52_mZ4TfggRUH5F6C2Sujfpt0qkIB5y6bU3v6tPbYas2eed5gp3DDtfd5PY5tJ6_Fkw4Vt3xtwa0kthtMUi-dqYIeiuYygOVwX71VprwlBOFTvJMx1BEeGHb1k-oSarRdXGqmdCOqOFJY9t5iKZhWQck/s2048/fa271549-0ad6-4c96-9c6b-4c9a016ded2e.jpg

យ៉ាងណាមិញការបង្ហោះរបស់បុរសខាងលើចូលខម្មិនដាក់គេផ្តេសផ្តាស ដល់ពេលគេលេងមែនទែនទំនងជាភ័យខ្លួនរួចហើយបង្ហោះថាហ្វេកប៊ុកត្រូវគេហែកនេះធ្វើឱ្យមហាជនហួសចិត្តយ៉ាងខ្លាំង៕

វ័យ៥០ឆ្នាំតែតារាសម្ដែង Shu Qi នៅតែខ្ញង់មិនចាញ់ក្រមុំៗ

0

តារាសម្ដែងតៃវ៉ាន់ Shu Qi បានបង្អួតរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនពេលចូលរួមព្រឹត្តិការណ៍មួយនៅទីក្រុងប៉េកាំងកាលពីកន្លងទៅនេះក្នុងនាមជាទូតសុឆន្ទៈសកលរបស់ម៉ាកយីហោជាមួយនឹងរ៉ូបពណ៌ខ្មៅ។ អ្នកប្រើប្រាស់ Weibo ជាច្រើនបានសរសើរនាងចំពោះសម្រស់ដ៏ទាក់ទាញរបស់នាងនៅអាយុ៥០ឆ្នាំ ហើយបានសរសើរការប្រាស្រ័យទាក់ទងប្រកបដោយមន្តស្នេហ៍ និងគួរសមរបស់នាងជាមួយអ្នកសារព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4OEvzbOJ7vpmN6mB8zz0w-Q4SiNo90zb5Eio_MkZxYrXj3gRyPau8DqmEDJ0yFrGP7u-hDx8RiCChQ3arrpnxnayamSXhbr0yiWuTAEI9NjsSD52Jl_nl92vuCTEiP6ttuBxrsqZYpTI_XqVfVhb9QXaGUI3WTTNu22mAtaFu-tHBXRJbfjC3S_Fh-qA/s938/image_2024-05-16_16-47-36.png

អ្នកលេងបណ្តាញសង្គមចិន បាននិយាយថា ពេលវេលាមិនប៉ះពាល់ដល់រូបរាងរបស់នាងទេពោលតារាសម្តែងរូបនេះនៅតែរក្សាសម្រស់របស់ខ្លួនមិនឱ្យចាញ់ក្រមុំៗឡើយ។ បច្ចុប្បន្ន Shu Qi រស់នៅតៃវ៉ាន់ជាមួយស្វាមីជាអ្នកដឹកនាំរឿងលោក Stephen Fung ប៉ុន្តែតែងតែធ្វើដំណើររវាងប្រទេសចិន ហុងកុង និងតៃវ៉ាន់ ដើម្បីការងាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt5KIa2QChWVeDYpOuyV5iBkeo2bj7DAxp0L5dkdV2GFwG4ZHPzSqaepcWZyGNrP1e7XtU4qngmwE4nKhAezW0u-VVPV1gvcWezQV0Be4iOOeBUPlAsqiBrXecC9iDTxTP_2L-uFbc9aCulteO9z3QLFUGPBtYksq61OzLFpIgAaCw9A0OBWoZBQNa76s/s1350/image_2024-05-16_16-47-36%20(2).png

តារាសម្តែងរូបនេះបានចាប់ផ្តើមអាជីពនៅក្នុងឧស្សាហកម្មកម្សាន្តតាំងពីក្មេង ដោយដំបូងឡើយនាងសម្តែងក្នុងខ្សែភាពយន្តអាសអាភាស។ ក្រោយមកត្រូវបានរកឃើញដោយអ្នកដឹកនាំរឿងល្បីៗនៅហុងកុង និងតៃវ៉ាន់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០ នាងបានលេចធ្លោជាមួយនឹងតួឯកក្នុងខ្សែភាពយន្តមួយចំនួន រួមទាំងតួនាទីរបស់នាងនៅក្នុងខ្សែភាពយន្តអន្តរជាតិដូចជា «The Transporter» «So Close» «Three Times» និងរឿងមួយចំនួនទៀត បានបង្កើនប្រជាប្រិយភាពទូទាំងពិភពលោករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigROFb8-tTpDS9Z5OjC48SNHkF0aWKNw2mbD-MLyWtwYgnoi_xvkw2lT1kT7RJ3Cxsrm54JTuyHyf2glJqZBO88CG171oFBLuXDYDyqjxPQC-UfsTb9UIFEncPLWShN6hs9awSetuscujFnW088SAgCQfsO7nLWCWyC6P7qaSitMu1A4mRHL2sHrWCq_U/s1741/image_2024-05-16_16-47-35.png

នៅឆ្នាំ២០២៣ Shu Qi បានបម្រើការជាគណៈវិនិច្ឆ័យសំខាន់នៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុង Venice ។ តួនាទីរបស់គណៈវិនិច្ឆ័យពីមុនរបស់នាងនៅមហោស្រពភាពយន្តទីក្រុងប៊ែកឡាំងក្នុងឆ្នាំ ២០០៨ និងមហោស្រពភាពយន្តទីក្រុង Cannes ក្នុងឆ្នាំ ២០០៩បានតែងតាំងនាងជាសិល្បការិនីទី ៣ នៃជនជាតិចិន ដើម្បីបម្រើគណៈវិនិច្ឆ័យនៅមហោស្រពភាពយន្តអឺរ៉ុបធំៗចំនួនបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOKti0awrv5334IMiVolYj5203sfqinLwWmhoE-4uOFct7stJkeoNMTBKGZZbRvPgjokylW8a35GFrgrcTy8NGjj07ZRbiaTGZpZksvNNsmXitPqAre5K6qMDLFct0l72bHQCX_HFVdmSe5sda9i0pDQICe5sa0M_bNOhvjihjEJHi2vursqnNPFRKxlY/s1500/image_2024-05-16_16-47-33.png

តារាសម្តែងរូបនេះនិងស្វាមីបានរៀបការដោយសម្ងាត់ក្នុងឆ្នាំ២០១៦ ខណៈបច្ចុប្បន្នអ្នកទាំងពីរពុំទាន់មានកូនទេ។ ទោះបីជាពួកគេរៀបការជាច្រើនឆ្នាំហើយនៅមិនទាន់មានតំណក់ឈាមរួមគ្នាក្តី ប៉ុន្តែរឿងនេះមិនប៉ះពាល់ទំនាក់ទំនងប្តីប្រពន្ធពួកគេឡើយ៕

ស្ត្រីម្នាក់ឃើញប្រជ្រុយនៅបាតជើងស្មានថាមិនអី ប៉ុន្តែស្លុតចិត្តខ្លាំងក្រោយគ្រូពេទ្យពិនិត្យរួច

0

តៃវ៉ាន់ ៖ ស្ត្រីតៃវ៉ាន់ម្នាក់រៀបរាប់ថា នៅសុខៗ ស្រាប់តែមានប្រជ្រុយដុះនៅបាតជើង ហើយខ្លួនស្មានថាមិនអី ក៏យកក្រមួនមកលាបបាតជើង និងពុំបានទៅមន្ទីរពេទ្យទេ ។ ក្រោយការលាបក្រមួនរួចហើយពុំទទួលផល ដោយសារប្រជ្រុយនេះរីកកាន់តែធំខ្លាំងឡើង ស្ត្រីរូបនេះក៏សម្រេចចិត្តទៅមន្ទីរពេទ្យដើម្បីត្រួតពិនិត្យប្រជ្រុយ ប៉ុន្តែគាត់ស្លុតចិត្តយ៉ាងខ្លាំងក្រោយគ្រូពេទ្យពិនិត្យរួច ។

គេហទំព័រ ETtoday រាយការណ៍ថា ស្ត្រីចំណាស់រូបនេះបានឃើញប្រជ្រុយនៅលើបាតជើងរបស់ខ្លួនដោយពុំជ្រាបពីមូលហេតុ ប៉ុន្តែគាត់ពុំបានទៅមន្ទីរពេទ្យភ្លាមៗទេ ពីព្រោះគិតថា វាមិនធ្ងន់ធ្ងរ ហើយចង់សន្សំសំចៃប្រាក់ផងដែរ ។ លើសពីនេះ គាត់គិតថា ប្រជុយនៅបាតជើងពុំបានធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់គាត់ រហូតដល់ប្រជ្រុយនេះរីកកាន់តែធំ ទើបគាត់យកក្រមួនមកលាបបាតជើង ។

បើទោះជាគាត់ព្យាយាមលាបក្រមួនលើបាតជើងយ៉ាងណា ប៉ុន្តែប្រជ្រុយនៅតែពុំជាសះស្បើយ ហើយបាតជើងរបស់គាត់ចាប់ផ្តើមមានដំបៅស្អុយរលួយ ។ ហេតុនេះ ក្រុមគ្រួសារក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យ ដើម្បីឱ្យវេជ្ជបណ្ឌិតព្យាបាល ។ លោកវេជ្ជបណ្ឌិត Huang Bohan មានជំនាញផ្នែកជំងឺស្បែក ប្រាប់ថា គ្រាន់តែឃើញភ្លាម លោកដឹងថា វាមិនមែនជាប្រជ្រុយធម្មតាទេ ប៉ុន្តែវាជាដុំសាច់របស់មហារីកស្បែក ហើយជំងឺនេះរាលដាលលឿនណាស់ ។

លោកវេជ្ជបណ្ឌិត Huang Bohan បាននិយាយក្នុងកម្មវិធីមួយរបស់តៃវ៉ាន់ថា ដុំសាច់មហារីកដែលគេប្រទះឃើញច្រើនបំផុត គឺវាមានលក្ខណៈស្រដៀងនឹងប្រជ្រុយដែរ ។ រីឯមូលហេតុសំខាន់ដែលបណ្តាលឱ្យកើតជំងឺមហារីកស្បែក គឺបណ្តាលមកពីកត្តាខាងក្រៅ ដូចជា ៖ ការត្រូវពន្លឺថ្ងៃ ឬការត្រូវពន្លឺអ៊ុលត្រាវីយូឡេត (UV) រយៈពេលយូរ ។

ខាងក្រោមនេះ គឺជារបៀបសង្កេតពីដុំសាច់មហារីកស្បែកតាមវិធី ABCDE រួមមាន ៖
A: Asymmetry ផ្ទៃប្រជ្រុយមិនរាបស្មើ គឺផ្នែកខាងឆ្វេង និងខាងស្តាំពុំស្មើគ្មា
B: Border បរិវេណព័ទ្ធជុំវិញប្រជ្រុយមិនរាបស្មើ
C: Color ពណ៌ប្រជ្រុយមិនដូចគ្នា ដូចជា មានពណ៌ខ្មៅដិត ខណៈនៅជុំវិញប្រជ្រុយមានពណ៌សខ្លាំង ឬកើតដំបៅនៅបរិវេណនេះញឹកញាប់
D: Diameter បើប្រជ្រុយរីកកាន់តែធំក្នុងរយៈពេលខ្លី ឬមានទំហំធំជាង០.៦សង់ទីម៉ែត្រឡើងទៅបញ្ជាក់ថា វាជាដុំសាច់មហារីកស្បែក
E: Evolving វាប្រែប្រួលខ្លាំង ដូចជា ៖ ដុំប្រជ្រុយមានសភាពខុសធម្មតា និងដំបៅនៅលើស្បែក ជាដើម ។

ចុងក្រោយ លោកវេជ្ជបណ្ឌិតដាស់តឿនថា បើមានប្រជ្រុយនៅលើស្បែកជាច្រើនឆ្នាំ ពុំចាំបាច់ភ័យស្លន់ស្លោទេ ។ ផ្ទុយទៅវិញ បើប្រជ្រុយនេះទើបតែដុះឡើងថ្មីៗ និងរីកកាន់តែធំក្នុងរយៈពេលខ្លី គួរតែប្រុងប្រយ័ត្នឱ្យខ្លាំង និងប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRnFvlWSv4rPsGHElvuB9GgVhgrkpaXa0_GUKApjv-w0pQAvxkqaj6Lo9GIQVuh7VuytUQL0Wg4W8dthhq0bTOUXLVBBHtkwIwbBjR7oouIARnrNQiYTx-IVD017UDN6zh4cSkIem0SmFG8nVF9Nfp7rKqAIiDJfTXFaLj1erEiTph7P3w2aOiwtZnfPE/s1200/KBN%20Feature%20q.png

ចង់ដឹងអត់! តើប្រទេសណាខ្លះដែលជំពាក់បំណុលចិនច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤ នេះ?

0

ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ នៅលើពិភពលោកបន្ទាប់ពីអាមេរិក។ យោងតាមទិន្នន័យ Ceoworld Magazine បានបង្ហាញថា ប្រទេសចិនគឺជាម្ចាស់បំណុលដល់ប្រទេសដែលមានចំណូលទាប និងមធ្យមជាច្រើនចំនួនជាង ៩០ ប្រទេស ជាមួយនឹងប្រាក់កម្ចីសរុបឈានដល់ ១៨០ ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណានៅក្នុងអត្ថបទនេះនឹងប្រាប់អ្នកត្រឹមតែ ២០ ប្រទេសប៉ុណ្ណោះ ដោយសារបញ្ជីទាំង ២០ នេះជាប់ជាប្រទេសដែលជំពាក់បំណុលចិនច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៤ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP_bP2DAUvJXNlkfOysCf7SJKHxLYVgstc3ILwF6lDBHSkBlt98xu2OEVx2OXvra0s8t1cY-_VAYozvaLqKt37LB849-3f___7JKILe8M1hdmfUWGf7C8VsN_Yh4CAGUJApa7_nU3ocLXCjBQGm-iyhEUuhjHLaVqyYua5Ibc82xIpGnRMEYXd2igGv9k/s1280/photo_2024-05-17_16-18-12.jpg

១.ប្រទេសប៉ាគីស្ថាន (២៦.៦ ពាន់លានដុល្លារអាមេរិក)
២.ប្រទេសអង់ហ្គោឡា (២១ ពាន់លានដុល្លារអាមេរិក)
៣.ប្រទេសស្រីលង្កា (៨.៩ ពាន់លានដុល្លារអាមេរិក)
៤.ប្រទេសអេត្យូពី (៦.៨ ពាន់លានដុល្លារអាមេរិក)
៥.ប្រទេសកេនយ៉ា (៦.៧ ពាន់លានដុល្លារអាមេរិក)
៦.ប្រទេសហ្សំប៊ី (៦.១ ពាន់លានដុល្លារអាមេរិក)
៧.ប្រទេសបង់ក្លាដែស (៦.១ ពាន់លានដុល្លារអាមេរិក)
៨.ប្រទេសឡាវ (៥.៣ ពាន់លានដុល្លារអាមេរិក)
៩.ប្រទេសអេហ្ស៊ីប (៥.២ ពាន់លានដុល្លារអាមេរិក)
១០.ប្រទេសនីហ្សេរីយ៉ា (៤.៣ ពាន់លានដុល្លារអាមេរិក)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlOOLBv5K61ZVOnmRbEcW7l07n8rd9z8IMVoA4RbEz1J1R-YxPEvZGP6LxoLwR40e3QOmjiza9GkWfOxVYVQ7jv6PonHil-qYEUYVG_jnGb8jchJiBv9j8IOO8THRSICNtkxH3l-BL-3h0GLVmkK85BWOo_lIKElWbcit20gFq6Kp9fVk1rbnZFZwnoU/s1280/photo_2024-05-17_16-18-36.jpg
១១.ប្រទេសអេក្វាឌ័រ (៤.១ ពាន់លានដុល្លារអាមេរិក)
១២.ប្រទេសកម្ពុជា (៤ ពាន់លានដុល្លារអាមេរិក)
១៣.ប្រទេសបេឡារុស្ស (៣.៩ ពាន់លានដុល្លារអាមេរិក)
១៤.ប្រទេសកូតឌីវ័រ (៣.៩ ពាន់លានដុល្លារអាមេរិក)
១៥.ប្រទេសកាមេរូន (៣.៨ ពាន់លានដុល្លារអាមេរិក)
១៦.ប្រទេសអាហ្វ្រិកខាងត្បូង (៣.៤ ពាន់លានដុល្លារអាមេរិក)
១៧.ប្រទេសកុងហ្គោ (៣.៤ ពាន់លានដុល្លារអាមេរិក)
១៨.ប្រទេសប្រេស៊ីល (៣.៤ ពាន់លានដុល្លារអាមេរិក)
១៩.ប្រទេសម៉ុងហ្គោលី (៣ ពាន់លានដុល្លារអាមេរិក)
២០.ប្រទេសអាហ្សង់ទីន (២.៩ ពាន់លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwN2wLpQ1QPEOf9gsSVi8U1t-zJqjBzuI8CsMOcGjkY10ZdvoLA33bFxxMc3Hu2RblZ13hmvQ-JJtuiyWbCL_E6CvoqrbiiKghLXNG6FeczsHdmDO7gB38swe9ykdGwsBgzs5NzPikD9N2wYQ9SnYc17q5Y5R9p6jMh3tbw3-AQhkf5zx0fgt3RKwQZdU/s946/202302ejr_china_debt_oped.webp

គួរបញ្ជាក់ដែថា សម្រាប់មូលហេតុភាគច្រើននៃបំណុលនេះត្រូវបានបែងចែកទៅឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មនិស្សារណកម្ម ការកសាងនិងអភិវឌ្ឍន៍ប្រទេស រួមទាំងការអភិវឌ្ឍផ្លូវថ្នល់ អាកាសយានដ្ឋាន ផ្លូវរថភ្លើង និងរោងចក្រថាមពលជាច្រើន ហើយកំពុងតស៊ូជាមួយបន្ទុកបំណុលផ្សេងទៀត៕

មហាជនផ្ទុះ.ប្រតិកម្មចំពោះទង្វើមិនគប្បីរបស់ក្មេងស្រីសិស្សសាលាឡាវ ជាមួយនឹងបុរសវ័យចំណាស់ តាមទីសាធារណៈ!

0

ថ្មីៗនេះ មហាជនហាក់សម្តែងនូវការមិនពេញចិត្តជាខ្លាំងទៅលើវីដេអូចែកចាយពីបណ្តាញសង្គមទំនងជាមានប្រភពមកពីប្រទេសឡាវ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់កុមារីសិស្សសាលាវ័យមិនទាន់គ្រប់កាល និងបុរសវ័យចំណាស់ បានប្រព្រឹត្តិនូវកាយវិ.ការមិ.នសមរម្យនៅតាមទីសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxDGeEx0_CVSE3IgPTcuUtMIvPUacRj2IgDd9Xr2s-tGtTZq1t4DDtsrU3yGhBhetDqwi7Xh2GqCkyi6mQs8I5TaI17dBF_ieqmAyrfGc7dhd2dI-NP3lsC-6WarvsP2EAKs7y0o-WJBK2xJZmzlkzk1ELLVKFe2AyQBTUo2_ax0uXwRdAGKjcJt2wOvU/s903/Screenshot%202024-05-17%20154754.png

តាមរយៈវីដេអូ គេបានសង្កេតឃើញអំពីទង្វើអសីលធម៌របស់ជនមួយក្រុមមានទាំងកុមារីនិងមនុស្សប្រុសចាស់ៗប៉ុន្មាននាក់បាននឹងកំពុងស្ថិតនៅហាងផឹកស៊ីមួយកន្លែង។ កុមារីនៅក្នុងឈុតសម្លៀកបំពាក់សិស្សសាលា (អាវសរ សំពត់បត់តាមប្រពៃណីឡាវ) ដែលមើលទៅមានអាយុប្រហែលមិនដល់១៥ឆ្នាំផង កំពុងតែឈរអោប ថើបក្នុងកាមឥណ្ហាជាមួយបុរសមា្នក់វ័យចំណាស់នឹងឪពុកខ្លួន ថែមដៃនាងកាន់កែវស្រាម្ខាងយ៉ាងសប្បាយរីករាយ។ រីឯអាកប្បកិរិយាក្មេងស្រីទាំងនោះទៀតសោត ហាក់មិនមានការខ្មាស់អៀន និងមិនមែនជាការចាប់បង្ខំរបស់មនុស្សចាស់ទៅលើខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiig9lItlb2rLO9VC3wM9qjCl8aAuMZh9MunQUbqGE3G9JCGz5f-sihajOg8tuj7RsesfieAXTaNEpA-CdndeE3vsDnJhivSy7hWNRRVKjRUNGQDsWvqcS__R_UjvGsyTn-Yo6AUAghBi4OOTbNuQYyPa2cPweD2VAfPYUX-d6Ee7rZQTnaDgEdLuu-GWo/s891/Screenshot%202024-05-17%20154807.png

ក្រឡែកទៅលើបុរសម្នាក់ដែលគៀកនឹងក្មេងស្រីម្នាក់នេះវិញ ហាក់មិនកោតក្រែង ហ៊ានប្រព្រឹត្តិទង្វើដែលប្រាស់ចាកពីក្រមសីលធម៌របស់មនុស្សធំទៅលើក្មេងស្រីមិនទាន់គ្រប់អាយុបែបនេះទៅរួចដែរ ដែលនេះគឺសបញ្ជាក់ពីកម្រិតភាពយល់ដឹងទាបរបស់បុរសចំណាស់ទាំងនោះ។ ទោះជាយ៉ាងណា តាមរយៈការលួចថតបាននៅទីតាំងតែមួយនោះ គឺមានប្រមាណ ២-៣គូរទៀតរវាងក្មេងនឹងមនុស្សចាស់សុទ្ធតែប្រព្រឹត្តិទង្វើបែបនេះទាំងអស់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE-e9wJAz_hTw_hZmQ8du1De6VZz9a0btGzM5Z_OrWxjm8ytZBwycUOrO6AgXlAER2UFqsfIeOfKMCHxFi1oM26_FpjyNm85K2FHwteIQlyGhg96rQjXOx2KonqOQVBJpb4vlHV3Bd4hNQP-cf3RTGxfR82ZVGri5ZZTjpvSm4rxGPUdAzWx3O41PaDeA/s900/Screenshot%202024-05-17%20154824.png

តាមរយៈការបង្ហោះចែកចាយនៅលើបណ្តាញសង្គមនេះ មហាជនទាំងឡាវនិងខ្មែរគឺបានចូលទៅបញ្ចេញមតិព្រាតបែបខឹងសម្បារ ថាក្មេងទៅវាមិនដឹងអ្វី ប៉ុន្តែនេះ មនុស្សចាស់ហើយបែរជាមិនដឹងដូចជាក្មេងដែរ។ ជាមួយគ្នានោះ អ្នកខ្លះគឺបានលើកឡើងថា«នេះហើយគឺជាសង្គមមួយដែលគ្មានវប្បធម៌ប្រពៃណី»។ ជនជាតិឡាវខ្លះថា «នេះហើយគឺជាការពិតជាក់ស្តែងនៅក្នុងសង្គមឡាវ ព្រោះថាប្រជាជនឡាវជាច្រើនគឺគ្មានការងារធ្វើ ក្រីក្រ អតិផរណា(ទំនិញឡើងថ្លៃ ប្រាក់ឈ្មួលធ្លាក់ចុះ) និងមានការគាបសង្កត់ពីអ្នកមានអំណាចជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YgFGE1q5yMQSubju97PbrJ2Qjfx3GS2XPg4zZ1hLtCa3bXhlDTFR1OZYs7fRqiY1YfhwIdJCBo7WPE2RPaPORH2RjnOevqsroSyN_N7Mv0T7nYucy16ZsqexbhYIuJ4J2zJlnCTpWo0hciPhwsD_tq_olrMHXNNVkelGDqNgP7Gq4_8GH5XeO09DLNo/s898/Screenshot%202024-05-17%20154841.png

ចំណែកជនជាតិឡាវម្នាក់ទៀតបានលើកឡើងថា «បើមើលទៅលើការបញ្ចេញមតិគឺមានការវាយប្រហារយ៉ាងខ្លាំងទៅលើក្មេងស្រីទៅវិញ? ក្មេងគឺជាក្មេង មិនស្គាល់អ្វីជាក្រមសីលធម៌ មិនដឹងខុសមិនដឹងត្រូវទេ! បើសង្គមបែបនោះ វានឹងដឹកនាំពួកគេឆ្ពោះទៅរកផ្លូវនោះ ក្មេងឈាមរាវ ចង់ចេះ ចង់ដឹងចង់សាក ឆាប់ធ្វើតាមគេយ៉ាងងាយ។ រវាងមនុស្សធំគិនិងកូនក្មេងគិតមិនដូចគ្នាទេ គឺខ្ញុំយល់ឃើញបែបនេះ ខ្ញុំមិនចាប់កំហុសទេ»៕