ឧទ្យានធម្មជាតិ Gardens by the Bay ដ៏ធំនិងល្បីល្បាញប្រចាំប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ នេះគឺបានបង្ហាញវត្តមានវប្បធម៌-អរិយធម៌ខ្មែរយ៉ាងច្រើនពោរពាសនូវបរិវេនឧទ្យាននោះ។

ការដាក់តាំងបង្ហាញនូវសម្បត្តិអរិយធម៌រាប់ពាន់ឆ្នាំរបស់ខ្មែរដូចជា សំណង់ប្រាសាទអង្គរវត្ត ខ្លោងទ្វារអង្គរធំ ចម្លាក់ទេវតាទាញព្រ័ត្រជាដើម អមជាមួយផ្កាអ័រគីដេដ៏ស្រស់ត្រកាលគួរជាទីទាក់ចិត្តបំផុត។ បន្ថែមពីនេះក៏មានការសម្តែងសិល្បៈវប្បធម៌ខ្មែរ ជារៀងរាល់វេលាម៉ោង ៣ រសៀលផងដែរ។ ការដាក់តាំងបង្ហាញនេះគឺធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdEkqRSw7C1ht6mhOXalc4LDcRjwnqA51MKLhIOxief8kli5BZDHUvayefoTQYAPBh8irtl3xwPwSVZfn4prNeAHJxKAA4GZYnG_wYO16zaX9ZbG26049ZJa07GrpPC2T_xLaVe_Nh4FznDwnKi_Pr9uyzBZqaqMvhuwBRN0FHZ5WM_4ILyUCzPBHpORo/s2048/442412690_470289002199539_4958310985568426862_n.jpg

យោងតាមការបង្ហោះពីគេហទំព័រផ្លូវការរបស់ឧទ្យាន Gardens by the Bay គឺបានបង្ហាញពីទិដ្ឋភាពសម្រស់ដ៏ផូរផង់នៃវប្បធម៌និងអរិយធម៌ខ្មែរជាច្រើននៅបរិវេនឧទ្យាននោះ ដោយភ្ជាប់ជាមួយនឹងចំណងជើងថា «មកឈ្វេងយល់អាថ៌កំបាំងនៃប្រាសាទអង្គរវត្ត…តាមរយៈផ្កាអ័រគីដេនៅ Cloud Forest’s Orchid Haven! ស្វែងយល់ពីដើមកំណើតនៃផ្កាអ័រគីដេដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្ហាញខ្លួននៅចំកណ្តាលប្រាសាទអង្គរវត្តអច្ឆរិយៈជាតិខ្មែរ ក៏ដូចជាមានការសម្តែងសិល្បៈវប្បធម៌ខ្មែរ ជារៀងរាល់វេលាម៉ោង ៣ រសៀល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh18NR7mOx2bV1XQhBf5c1kI8QHdZW77OQq8AdDa55OoQKzC5DBH4RRUrlf6H-q-QQVgJoOaSu6QnIr2IPqW9LuDH13WWTuAkzyNm_O1BLhhM9G8TWuyo1FDygomXQK7p4eNDzeogJg9B-CK-kd9uS8TI9L-O_egBPEooq2P0725wsB_wqZagy7sHkdVE8/s2048/442508421_470289035532869_2705413082126149009_n.jpg

ការដាក់តាំងបង្ហាញអត្តសញ្ញាណជាតិខ្មែរនៅក្នុងឧទ្យានដ៏ធំលើកនេះ ដែលជាគេឲ្យឈ្មោះថា Orchids of Angkor Wat មានន័យថា អ័រគីដេនៃប្រាសាទអង្គរវត្ត។ ក្នុងកិច្ចសហការសម្ពោធជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី ផ្កាអ័រគីដេនៃប្រាសាទអង្គរវត្តក្នុងឧទ្យានប្រៀបបាននឹងឋានសួគ៌នេះ គឺបានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងលើភាពស្រស់ស្អាតនៃផ្កាអ័រគីដេតំណាងកម្ពុជាតាំងពីបុរាណកាលមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgupzhTymwtWDk3gswjEovEd3lJ3Ih4gu6r8kBRabS3iHT8rLWMCEsMqHcnub_okfS3hPdWF08uSdlbXUwC-vGN65spvNYs7qH2B1JMQOmhI06ngA1ro-McAFmW3RpY3hSkJRNelc-y8wA63cFaJYoROZGZCyW3w6K8hhcF-5HOsWkLQPXY6PAvaKENvYQ/s2048/444446337_470289022199537_3387060907120955717_n.jpg

គួរបញ្ជាក់ថា ផ្កាអ័រគីដេត្រូវបានអាណាចក្រខ្មែរបុរាណគោរពបូជាថាជានិមិត្តសញ្ញានៃភាពថ្លៃថ្នូរ និងជាសញ្ញាសម្គាល់នៃជំនឿសាសនា ហើយថែមទាំងមានឆ្លាក់ជាប់នៅតាមចម្លាក់នានានៅតាមប្រាសាទអង្គរវត្តទៀតផង៕