កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានវិទ្យាធំៗចំនួន២ គឹក្រុមហ៊ុន​ VNPT-IT និង ​ ក្រុមហ៊ុន​ CYBER GROW SOLUTION បានប្រកាសចុះអនុស្សរណៈយោគយល់គ្នានិងធ្វើសន្និសិទ្ធិសារព័ត៌មានរួមគ្នាផងដែរក្នុងគោលបំណងចូលរួមលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisaBIloIpgqfapeQI4IIpR5blvJ2QcTxeZeQwmsVXIKtvVz4etHLPU9fBz6NziMi6GGnZBETi-wAPCilc9ZN-YKxVx-f2O9hxI2AQ10GZXv-V6ZRpKpv_TUZiH_DX5Z3Q0P5VFHKT0z4SZ1xEf7P-BtNx9JpaHk2m2PQEKpcaOrC0l3pWf6oEHAm2MNBA/s4240/DSC06338.jpg
ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមហ៊ុនទាំងពីរ និងសហការីរបស់ក្រុមហ៊ុន ជាពិសេសមានការចូលរួមពីគណៈគ្រប់គ្រងផ្នែកព័ត៌មានវិទ្យារបស់ស្ថាប័នធនាគា​រ និងមីក្រូហិរញ្ញវត្ថុជាច្រើនជាង៥០នាក់ផងដែរ។តំណាងក្រុមហ៊ុន CYBER GROW បានបង្ហាញពីលក្ខណៈពិសេសនៃសេវាកម្ម​ Pentesting និង RED Team របស់ខ្លួនគឺពិតជាអាចការពារបានយ៉ាងមានប្រសិទ្ធិភាពនូវក្រុម Hacker និង Attacker ជួយការពារពីការលួចទិន្នន័យ ការខូច រឺក៏បាត់បង់ បានយ៉ាងមានប្រសិទ្ធិភាពបំផុត។ គោលដៅចំបងរបស់សេវាកម្ម Pentesting និង RED Team គឺផ្តោតសំខាន់ទៅលើការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព Cyber Security នៅក្នុងវិស័យធំៗមានដូចជា៖ វិស័យធនាគារ​ មីក្រូហិរញ្ញវត្ថុ និងស្ថាប័នអាជីវកម្ម នៅកម្ពុជាផ្ជាច្រើន ដោយធានាបាននូវសុវត្ថិភាពកាន់តែល្អប្រសើរឡើង។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន​ព័ត៌មានវិទ្យា​ VNPT-IT គឺជាក្រុមហ៊ុនដែលឈានមុខគេនៅប្រទេសវៀតណាម ហើយមានជំនាញខាងផ្នែក​ប្រព័ន្ធសុវត្ថិភាព Cyber Security សម្រាប់ការគ្រប់គ្រងអាជីវក​ម្ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVXuIPZbTCNqSEgAOWD0N1YgGSmwxO-cnqpTqMzB07q6ubgyRrTbmyCM9BRtiFS-zorF7LlbN-GwirMpE4RW9CxdhCuTLi6rtL_vhg1EDjxJJfERTf1fe39dn__sk2OhOeoiO1cUB6Wobz-2sUQvsxqrIxsuxd_HM0fRaGg1uqbaRIbX602g2Fud5V92Y/s4240/DSC06355.jpg
លើសពីនេះការចុះអនុស្សរណៈយោគយល់គ្នានេះគឺជាការទទួលយក និងប្រកាសជាផ្លូវការលើកិច្ចព្រមព្រៀងសហការ និងជាការចូលរួមជួយលើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសម្រាប់អាជីវកម្មនៅកម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយនិងសុវត្ថិភាព​ ជាពិសេសដើម្បីចូលរួមអភិវឌ្ឍន៍វិស័យប្រព័ន្ធសុវត្ថិភាព Cyber Security កម្ពុជាឲ្យកាន់មានលក្ខណៈស្តង់ដារ​ និងប្រសិទ្ធិភាពសម្រាប់វិស័យធនាគារ​ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbDl-0-yd0YRPVoYawnMLH6XV20MDTYRAUyrb6NhXdR_hC4-H61X_ukBOne0loiQG0eaWSUvmQRIA092mhVFHWhpHKmgwjObVgnI0htuGvF6Ah4kqD_4uD2j1pnHhUTKhA_YaAbNCxcO62tSn2RDB9LXLZpLI0H6etA7Anl6hubVE8Rzxbr5Qr_w46oPY/s4240/DSC06367.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHuW3Ugqe5Nnpyais5vVtCIPnrFBbM8s5BgfzU60tkDvqtVMjvw2eikh9x4umN5krUUq0RjBLv_0Otk4IKaEzgjhxcy9LuhSkRAomTmEbp9RtWo7yfjBSCeFe19eve34nFlSzW1C3uDz9DbLV-Mi-TfJmGw2Rot4QbFwfNUPmhgYn4sLrXRo1xu_BHWTs/s4240/DSC06376.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKfaI8_n9mQpiyymE2M-MA1L-qTP00f-R1xemqKtM_6RM8o6et5WKbOQDE9g-9sCdtuwcV946U5J0y3f654Qo2QsD_bO1dlcAw2QGdDQL_KwmVi103rF_ASzPTt2pYNFIlI3-KuHCb0b7BaExXXsS1lLcaoq1FmDlqne2pCWlZuekAuoyOWXf_K0HSA1U/s4240/DSC06446.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimu8oT-i4q1UoueE7xQUB0OOpSqUCe49pWPJLzils4VALufY2zzumk2QFc_5kpm6KpuDmlUDdFQYLAEvYMXpZnV20bwoyqVf_ve7swh-2uSlFoHwgDq1SEpkDzr7Vl1gViRanhImcHr0xc_FJfFyfVoYShgXDLtbpz_XLL6Da8EZZym2KGkdWJa0MapOo/s4240/DSC06423.jpg