Home ព័ត៌មានអន្តរជាតិ អវកាសយានិកឮសំឡេងគោះយានអវកាសយ៉ាងអាថ៌កំបាំងក្នុងលំហ និងពុំដឹងថាជាសំឡេងអ្វីឱ្យប្រាកដ

អវកាសយានិកឮសំឡេងគោះយានអវកាសយ៉ាងអាថ៌កំបាំងក្នុងលំហ និងពុំដឹងថាជាសំឡេងអ្វីឱ្យប្រាកដ

98
0

ប្រទេសចិន ៖ ប្រសិនបើលោកអ្នកកំពុងស្ថិតក្នុងយានអវកាសតូចមួយតែម្នាក់ឯងនៅលើលំហអាកាសដ៏សែនស្ងប់ស្ងាត់ ប៉ុន្តែស្រាប់តែមានសំឡេងគោះយានអវកាសខ្លាំងៗ តើលោកអ្នកនឹងគិតថា វាជាសំឡេងអ្វីឱ្យប្រាកដ? ពាក់ព័ន្ធនឹងសំឡេងអាថ៌កំបាំងនេះមានការបកស្រាយខុសៗគ្នា ខ្លះថា វាជាសំឡេងតន្ត្រីអវកាស ខណៈខ្លះទៀតថា ជាសំឡេងវិទ្យុទាក់ទង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHL1Qtu4s6xOMX04lzgxn3ETTH98Riu6W7EbAOn4dt1DYQuyDOYUrfr8RXEAMKtB9VLmmxAZCJA4bgAg2psD6UMrIo-ZLHZhlUiLbF2LEwsp0CXn8r6Ymc6qiEPbVLyW5EdEVZugMRzTg3acjj41fKbRZLoO320mzi7B6-LYX6p4uHvRIMAW4XNlCumAU/s700/photo_2024-07-08_11-32-21.jpg

ហេតុការណ៍នេះបានកើតឡើងចំពោះលោក Yang Liwei គឺជាអវកាសយានិកដំបូងគេ (First Chinese Astronaut in Space) របស់ប្រទេសចិន ដែលអង្គការអវកាសចិនបានបញ្ជូនលោកទៅបំពេញភារកិច្ចលើលំហអវកាសតែម្នាក់ឯង កាលពីឆ្នាំ២០០៣ ។

លោក Yang Liwei ពុំធ្លាប់ប្រាប់ហេតុការណ៍នេះទៅកាន់អ្នកណាម្នាក់ឡើយ ។ ប៉ុន្តែរយៈពេល១៣ឆ្នាំក្រោយមក លោកក៏និយាយជាសាធារណៈថា ដូចជាមានអ្នកណាម្នាក់យកឈើមកគោះយានអវកាសរបស់លោក ហើយសំឡេងនេះពុំបានឮពីផ្នែកខាងក្រៅ ឬខាងក្នុងយានអវកាសទេ ។ ពេលនោះ លោកបារម្ភបន្តិចបន្តួចដែរ ហើយលោកក៏បានមើលតាមបង្អួចយានអវកាស ប៉ុន្តែពុំឃើញមានអ្វីពាក់ព័ន្ធនឹងសំឡេងគួរឱ្យព្រឺសម្បុរនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2KrpeX5cKcMhhPlEBV10sLn3L5NaSoiyoLVcVoh0tHs-uj_NVBXcAIkekm3b7LDXdfGj8Ku_x4ZrWYVuEaElJ05Qkr8FYF3YgXwhsd_DrS-uCcG7f_OuD1bG7zOBvgbqmcUzOHZJgTlGQiE4cme0csfmsKwtAO6IYG8tuwVHF-u8JviYigoSmtJ-i5Zc/s1042/photo_2024-07-08_11-32-22%20(2).jpg

លោកពុំយល់ថា តើវាជាសំឡេងអ្វីឱ្យប្រាកដ? ក្រោយមក លោកក៏ព្យាយាមបង្កើតសំឡេងឡើងមក ដើម្បីឱ្យអ្នកជំនាញជួយបញ្ជាក់អំពីប្រភពសំឡេង ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ ។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺមានអវកាសយានិកចិនជំនាន់ក្រោយប្រាប់ថា ពួកគេក៏បានឮសំឡេងប្លែកៗនៅលើលំហអាកាសដូចគ្នាដែរ គឺក្នុងពេលពួកគេបំពេញភារកិច្ច នៅឆ្នាំ២០០៥ និងឆ្នាំ២០០៨ ។

បើទោះជាពុំអាចបកស្រាយពីប្រភពសំឡេងនេះក្តី ប៉ុន្តែអវកាសយានិកចិនគ្រប់រូបព្យាយាមយល់ថា វាជាហេតុការណ៍កើតឡើងធម្មតានៅលើលំហអាកាស ។ បច្ចុប្បន្ននេះ ក៏គ្មានការបកស្រាយច្បាស់លាស់ថា តើវាជាសំឡេងអ្វី? ការពិត ការឮសំឡេងលើអវកាសនេះ ពុំមែនជារឿងចម្លែកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKAY2WF-U6Ka5T8J1EKrFyPvGmr3vubr2b0DwQYqiNJtiGDJtzp1bm_of2AIESu5jx_9dKoOEbzBsU5SRcb9tewQ10p_cwkTY5tEmrvOkk2QPAluABdlIcT5TxCCbw9_U4e6VTYEWfJJp6af3TfqR_VfGSmcl9P7DO8etXYF1DS1NlbtzcqiJ2RwHnjCI/s900/photo_2024-07-08_11-32-22.jpg

កាលពីឆ្នាំ១៩៦៩ ក្នុងការសាកល្បងបំពេញភារកិច្ចចុះចតនៅឋានព្រះចន្ទ គឺពេលយានអវកាសហោះទៅក្បែរៗឋានព្រះចន្ទ ស្រាប់តែការទំនាក់ទំនងតាមវិទ្យុជាមួយផែនដីត្រូវបានកាត់ផ្តាច់ ។ ពេលនោះ អវកាសយានិកបានឮសូរសំឡេងប្លែកៗដែលពួកគេពុំអាចបកស្រាយបាន ហើយពួកគេក៏និយាយថា វាដូចជាសំឡេងតន្ត្រីអវកាស ។ ប៉ុន្តែការលើកឡើងនេះត្រូវគេចាត់ទុកថា ជារឿងអាថ៌កំបាំង រហូតដល់សំឡេងប្លែកលើអវកាសដែលបានថតទុក ត្រូវបានបង្ហាញសាធារណជន នៅឆ្នាំ២០១៦ ។

ចំណែកអង្គការ NASA បកស្រាយថា វាអាចជាសំឡេងរំខានពីវិទ្យុទាក់ទង ហើយវាពុំមែនជាសំឡេងតន្ត្រីរបស់ក្រុមមនុស្សរស់នៅក្រៅភពទេ ។ ក្រោយមកទៀត យានអវកាសជូណូ ដែលបានបើកបរជុំវិញភពព្រហស្បតិ៍ ក៏បានថតសំឡេងចម្លែកនេះទុក ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ? តើសំឡេងគោះយានអវកាសយ៉ាងអាថ៌កំបាំងក្នុងលំហ គឺជាសំឡេងអ្វីឱ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJnKn1Ru_rGr0cuLy1IGsam6Z81FQZHXKzBGApVpw8WZTwu_-saOcTqOGie9_WcWVIKOnFUPxQ9xCQExwolh81zs_flMv_p3SRd32nA9DE_lW7Ym4zuA9xOme5Rz01xWHXDyflvowS_JqBL9H9ycFllZ3nb8ontJtG7r-qlVofFliIULLUb6EyrksJZ8g/s512/unnamed.jpg