កាលពីខែមិថុនា ឆ្នាំ២០២៥ តារាសម្តែងម្នាក់ឈ្មោះ Li Xinyue បានបង្ហោះការចោទប្រកាន់ជាច្រើនប្រឆាំងនឹង Angelababy ដោយចោទប្រកាន់ថានាងបានក្បត់ Huang Xiaoming និងមានទំនាក់ទំនងជាមួយ Deng Lun នៅក្នុងឡានខណៈពេលកំពុងថតរឿងនិងបានខាតបង់ប្រាក់ចំនួន ១០ពាន់លានយ័នក្នុងល្បែងស៊ីសងខុសច្បាប់។ លោកថែមចោទប្រកាន់ថា Angelababy បានចំណាយប្រាក់ចំនួន ៨ លានយ័នប្រមាណ១.១លានដុល្លារដើម្បីបំបិទមាត់អ្នកថតរូប Wei និងម្តាយរបស់មិត្តរួមការងាររបស់នាង ដើម្បីការពារកុំឱ្យទំនាក់ទំនងស្នេហានេះលេចធ្លាយ។

អាកប្បកិរិយារបស់ Li Xinyue បានធ្វើឱ្យ Angelababy រងការបង្ខូចកេរ្តិ៍ឈ្មោះ និងការរិះគន់ពីអ្នកលេងអ៊ីនធឺណិត។ បន្ទាប់ពីការចោទប្រកាន់អវិជ្ជមានពី Li Xinyue Angelababy បានប្តឹងលោក។ នៅថ្ងៃទី២៦ ខែមិថុនា តុលាការបានសម្រេចជាផ្លូវការឱ្យ Angelababy ឈ្នះ។ បន្ទាប់ពីការស៊ើបអង្កេត តុលាការអ៊ីនធឺណិតប៉េកាំងបានសម្រេចថាការចោទប្រកាន់ប្រឆាំងនឹង Angelababy ដែលបង្ហោះដោយ Li Xinyue គឺគ្មានមូលដ្ឋាន និងជាបទបរិហារកេរ្តិ៍។
.png)
អ្នកដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតត្រូវបានបញ្ជាឱ្យសូមទោសជាសាធារណៈក្នុងរយៈពេល ៣០ ថ្ងៃ និងផ្តល់សំណងដល់ Angelababy ចំនួន ៧០,០០០យ័នប្រមាណជាង១០ ០០០ដុល្លារអាម៉េរិកចំពោះភាពតានតឹងផ្លូវចិត្ត។ បន្ទាប់ពីទទួលបានសំណង Angelababy បានបរិច្ចាគចំនួនទឹកប្រាក់ទាំងមូលទៅឱ្យយុទ្ធនាការប្រឆាំងនឹងការធ្វើបាបតាមអ៊ីនធឺណិត។ 
បច្ចុប្បន្ននេះ Angelababy នៅតែព្យាយាមដណ្តើមយកកេរ្តិ៍ឈ្មោះរបស់នាងមកវិញ បន្ទាប់ពីមានរឿងអាស្រូវនៃការត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសម្ងាត់ចំពោះការមើល Lisa សម្តែងនៅបារអាក្រាតកាយ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបច្ចុប្បន្នរបស់ Angelababy គឺ មិនទាន់ស្តារកេរ្តិ៍ឈ្មោះមកវិញនៅឡើយទេទោះបីបានបង្ហាញខ្លួនតាមកម្មវិធីមួយចំនួន។ ថ្មីៗនេះ ដើម្បីស្វែងរកការងារ Angelababy ត្រូវទៅក្រុមហ៊ុនភាពយន្តសម្រាប់ការជ្រើសរើសតួសម្តែង និងសម្ភាសន៍ដូចតារាស្រីដទៃទៀតដែលមិនសូវល្បីហើយទទួលយកការងារផ្សាយពាណិជ្ជកម្មដែលមានថវិកាទាប៕










