យុវតី លី មួយលាង Miss Teen Cambodia 2023 ជាបេក្ខភាពតំណាងឲ្យកម្ពុជា ចូលរួមនៅក្នុងកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ Miss Teen International 2024 ខណៈនាងមានឆន្ទៈដ៏មុះមុតក្នុងការដណ្តើមមកុដមកជូនជាតិមាតុភូមិរហូតបានសម្រេច ក្លាយជាបវរកញ្ញាកម្ពុជាដំបូងគេបំផុត ដែលទទួលបានម្កុដពីកម្មវិធីខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK-MB97SMMbHPDQHHzas86CoKvtVq6iEtNJE4QQvJ6wBMc4DlPdyA_lNyvFRSJD_akQJH-lC-iE35EOUKsdiGSDpfg5zzTeiEh7jeN3IBOUIn7oR58qJ630vbL5hn-it0PHtRGFyqkDDhX07q2frA-E3XRwv1H5k6jseg6fF0VXtVHU5GJoKsivgevt_g/s1280/photo_2024-07-08_10-47-09.jpg

កាលពីរាត្រីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Teen International 2024 ដែលបានប្រព្រឹត្តិទៅនៅឯប្រទេសឥណ្ឌា និងមានបេក្ខភាពមកពី២៨ប្រទេសចូលរួម។ យ៉ាងណាមិញ ឆ្លងកាត់វិញ្ញាសានៃការប្រកួតពីមួយវគ្គទៅវគ្គ, រាត្រីនៃវគ្គផ្តាច់ព្រ័ត្រក៏បានមកដល់មួយរំពេច។ ហើយអ្វីដែលស្ទើរតែនឹកស្មានមិនដល់នោះគឺការប្រកាសម្ចាស់ជ័យលាភី ជាអ្នកគ្រងមកុដប្រចាំឆ្នាំ២០២៤ បានទៅលើគ្រាប់ពេជ្រកម្ពុជា យុវតី លី មួយលាង។ ស្របពេលដែលអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាជាច្រើនបានសម្តែងនូវការរំភើបចិត្តជាសឹងតែស្រក់ទឹកភ្នែកគ្រប់គ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwQJa-gQ6JWwqkUAtukmjdMoNIW0_E3HzRE9clX9I4Ml7uVBGMxJGLna6VlUwfn2Xl5bNK4KvbB_eJdHjx-WZ8hSxFHEG7RQmSlHFpApYYnipWElQWKnSX0wSEg6wnMg-6sBYUMdaRL3AxnXlhpo_KbIOqDsEqSLCHmnqyw6SZrHPFfQyZA5By_odhyphenhyphenI/s1280/photo_2024-07-08_10-47-10.jpg

បើក្រឡេកមើលពីសមត្ថភាពរបស់បេក្ខភាពបវរកម្ពុជារូបនេះវិញ ត្រូវបានអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនជឿជាក់យ៉ាងមុតមាំតាំងពីដើមថា នាងគឺជាម្ចាស់មកុដពីកម្មវិធីនេះយ៉ាងពិតប្រាកដ បើមើលទៅលើរូបរាង សមត្ថភាព ចំណេះដឹងទូលំទូលាយ កម្រិតភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ការតុបតែងខ្លួននិងសម្លៀកបំពាក់ ការដើរម៉ូត និងសកម្មភាពប្រចាំថ្ងៃផ្សេងៗ គឺនាងតែងតែមានភាពលេចធ្លោក្នុងចំណោមបេក្ខភាពដទៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxhrNGusbBe7Zjbo6nqlwpBmhwcmg-sFXZD5bSBT9h3-iVWDdWwgZH6OOJ3XH2x3xwth0gr_L2bnxOFEgf0v_kxzJ1YqMBtpozqV_KdcvaIInYc4t9ovtebLBTAyc7TYA71vbGq880S5XsujElIH8qXSkXvpcRu7zz1MqUD00kBBIuoo-TrGcbztZXTHc/s1280/photo_2024-07-08_10-47-12.jpg

អ្វីដែលកាន់តែពិសេសគឺឈុតតំណាងជាតិខ្មែរដែលយុវតី លី មួយលាង បានគ្រងពិតជាអស្ចារ្យទាក់ភ្នែកគណៈកម្មការនិងទស្សនិកជន ខណៈដែលវគ្គឆ្លើយសំណួរទៀតសោតគឺនាងឆ្លើយបានយ៉ាងល្អផងដែរ។ ទាំងនេះហើយគឺជាភាពខ្លាំងរបស់បវរកម្ពុជារូបនេះរហូតទទួលបានម្កុដពីកម្មវិធី និងជាមោទនភាពរបស់ប្រជាជនខ្មែរគ្រប់ៗរូប ដែលកូនខ្មែរមួយរូបនេះបានលើកតម្កើនមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZS18N2toz-TNn9oX6PkK6sX9g7ltRxVzCqLcr6e87Vv3MdUPqDe6YJZyLm6X59c_3JJ6WC1WQh9y4wEzbdLjVvn9Q4cE0Z-_JLzcWLHrnT9Eyt1zzjyz6snfyVMTsUfQyCbQkS-H8zewt_KOQP7as_9KfszRMxemPXO_iZFeY06bApMXiUgN-yvT8uks/s1280/photo_2024-07-08_10-47-14.jpg