Home Blog Page 104

Ziyu ដណ្តើមយកតំណែងរបស់ខ្លួនមកវិញមានប្រជាប្រិយភាពមិនចាញ់តារាធំៗ

0

ប្រសិនបើត្រូវជ្រើសរើសសិល្បករវ័យក្មេងដែលមានការរីកចម្រើនលឿនបំផុតម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Ziyu នឹងក្លាយជាឈ្មោះដែលមិនអាចរំលងបាន។ មុនពេលចាក់បញ្ចាំងរឿង «Revenged Love» Ziyu ស្ទើរតែគ្មាននរណាស្គាល់លោកទេ។ ប៉ុន្តែបន្ទាប់ពីខ្សែភាពយន្តនេះត្រូវបានចេញផ្សាយតាមអ៊ីនធឺណិត Ziyu និងតារាសម្តែងរួមរបស់ខ្លួនគឺ Tian Xuning បានក្លាយជាបាតុភូតមួយភ្លាមៗ ដែលត្រូវបានស្វែងរកដោយអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjisY0mi03HudPMj3S_kvpBUNrTm3qFAqo8azEUjrpuB1yQX2lWZ-U6ipceYxlpO9jR1rFZi6PJHESazU7KuqjmI9KEd79xzFzHOS9xVmeJypUk8HYu2_C80TIveAuTNmPd11aIipin848-RhslvB89oPHDBIfqbup6mddmhDbJHf-r42txZ3yDrfdAWyDg/s2048/image_2026-01-23_11-27-34.png

ការផ្ទុះឡើងនៃរឿង «Revenged Love» បានជំរុញឱ្យ Ziyu ក្លាយជាតារាល្បី ប៉ុន្តែវាក៏បាននាំមកនូវឧបសគ្គជាច្រើនដល់លោកផងដែរ ពីព្រោះតួនាទីនៅក្នុងរឿងភាគ BL ត្រូវបានដាក់កម្រិតនៅក្នុងរោងកុនចិន។ អាជីពរបស់ Ziyu ស្ទើរតែជាប់គាំង ដោយគម្រោងថ្មីៗត្រូវបានពន្យារពេលនិងរងនូវរឿងអាស្រូវជីវិតឯកជនទាក់ទងនឹងអតីតមិត្តស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuA0Oe82ZRz9cx_9uDzg-9rnEtx2zmoOCn3Z1V5Wfaz4zCeUcyGMfYMD_aNFA_cLTw_SzMN2ay0_QF3Ef3GsiG5wcSKP6KTFbRE6Sx5_xiXSwBm2iA7009JyeW-a0nCzTGrVc2wfzC-rBwDnhsaTfghwzglSRrUS5eDvh4SwDD1qabpZwaXp2RxHK4-Cbe/s1440/image_2026-01-23_11-27-35.png

នៅក្នុងបរិបទនេះរឿង «The Prosperous World» ត្រូវបានចាត់ទុកថាជាការជំរុញដ៏សំខាន់មួយដែលបានជួយ Ziyu រក្សាប្រជាប្រិយភាពរបស់លោក។ ដោយបង្ហាញខ្លួនក្នុងសំលៀកបំពាក់បុរាណជាលោកសង្ឃ តារាសម្តែងរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ដោយសារតែអាកប្បកិរិយាស្ងប់ស្ងាត់ ភ្នែកមុតស្រួច និងស្ទីលចាស់ទុំ ដែលខុសពីរូបភាពយុវវ័យ។ តួអង្គរបស់ Ziyu គឺ Bian Ji បានក្លាយជាប្រធានបទពិភាក្សាយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយជំរុញពាក្យគន្លឹះទាក់ទងនឹងរូបរាងថ្មីរបស់លោកឱ្យឡើងដល់កំពូលនៃចំណាត់ថ្នាក់ស្វែងរករបស់ Weibo។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWXLnGJ763wnXlK8DSsv0nBCp7-COcpcBbavmZ3iKE3m8MP8Z27rAU3FedDKmrDNyBVVQcwJHQRTHk6ptJDFMx_7ytR7uOuN-iDJ7y2IwkLM-kSUVVZDRTt3qegAmsj_DBrQhCLrqzT228fHTK2ifqJRxMHEAWcU0rr4SnFEbMvakxZawV8_ysov9nzfGB/s2032/image_2026-01-23_11-27-32%20(2).png
ក្រៅពីអាជីពសម្ដែង ភាពទាក់ទាញពិតប្រាកដរបស់ Ziyu គឺជាក់ស្តែងនៅក្នុងការលក់សំបុត្រប្រគំតន្ត្រីរបស់លោក។ នៅទីក្រុងណានជីង ការប្រគំតន្ត្រីពីរយប់ជាប់ៗគ្នា ដែលយប់នីមួយៗអាចផ្ទុកអ្នកចូលរួមបាន ១៨,០០០នាក់ ត្រូវបានលក់អស់ទាំងស្រុង។ ប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណបីស្រទាប់បានធ្វើឱ្យវាមិនអាចបំប៉ោងចំនួនបានទេ ព្រោះអ្នកចូលរួមទាំងអស់ត្រូវតែពិនិត្យព័ត៌មានរបស់ពួកគេដោយផ្ទាល់នៅច្រកចូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKWzbo79Gw44K-KOwVsbKhwTYPY3ZhE8wd4fzM7icgIg4dnd3a3VVJvYbuqS6qFXM6pXxVi3Vo-ZM4FHC022PNDCkLS83UW1tu4BrLcJhR4QwUEuIH5aZJY72bp6FvUgftAEPgg2AMZMLXmIVpxmLR8eFV6D3T-pRkYkuL8ddTzakDQnHt7Gi8kt8Fr01d/s2048/image_2026-01-23_11-27-32.png
យោងតាមទិន្នន័យពីវេទិកាលក់សំបុត្រ សំបុត្រចំនួន ៣៦,០០០ សន្លឹកសម្រាប់ការសម្តែងរយៈពេលពីរយប់ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ ដោយមានអ្នកចូលទិញជាង ៨១៣,០០០ នាក់ក្នុងពេលដំណាលគ្នា។ ចំនួននៃការស្នើសុំ «ចង់ទស្សនា» នៅលើ Damai លើសពី ១.០៧លាន ខណៈដែលចំនួនសរុបនៃការកក់សំបុត្រនៅទូទាំងទីក្រុងទាំងបួនក្នុងដំណើរទេសចរណ៍របស់ Ziyu បានឈានដល់ជាង ១.៦៥លាន ដែលជាចំនួនដ៏កម្រសម្រាប់សិល្បករប្រុសដែលកើតក្រោយឆ្នាំ ២០០០។ ជាមួយនឹងការលក់សំបុត្របច្ចុប្បន្ន និងកម្រិតនៃការពិភាក្សារបស់ Ziyu ត្រូវបានគេចាត់ទុកថាមានឋានៈអាចប្រៀបធៀបទៅនឹងតារាប្រុសកំពូលៗដូចជា Dylan Wang ឬ Zhang Linghe។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwQUMT28oMVY25l1-Jykmw4go0iod2LdHmOBrUAJyUdaoNchMLMD2YhDX_bWssfU09xl4RA7unab5dL2KtCLr2JpPcirj39xIf3k04__Nu-epdhyphenhyphenNbYoQO3OUB12T_B7dDnnx7DnHfv5U9Hweiz4tBf4cGNmyVLD7fBfdEhUTiNej2FO5ZOmIBO7fP_rH0/s1440/image_2026-01-23_11-27-33.png

ចាប់ពីរឿងភាគ BL ដ៏ល្បីល្បាញមួយបានលេចចេញជាបន្តបន្ទាប់ Ziyu កំពុងបង្ហាញពីភាពទាក់ទាញពិតរបស់លោកជាបន្តបន្ទាប់ មិនត្រឹមតែផ្អែកលើប្រជាប្រិយភាពមួយភ្លែតប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសមត្ថភាពរបស់ខ្លួនក្នុងការរក្សាការចាប់អារម្មណ៍លើទីផ្សារ៕

V រងការគំរា.មកំហែ.ងមុនដំណើរទេសចរណ៍ពិភពលោក

0

អ្នកគាំទ្រមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ V សមាជិក BTS ក្នុងអំឡុងពេលដំណើរទេសចរណ៍ពិភពលោករបស់ក្រុមបន្ទាប់ពីមានរបាយការណ៍គួរឱ្យចាប់អារម្មណ៍អំពីការគំរាមកំហែងដែលអាចកើតមានប្រឆាំងនឹងតារារូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEireiNCc1f9baT4Gn-xxqGGJwuUr3kkgy-evKyOw4HKSbfsn3-jBzAO6nyJKv5yDbM244s1TVN577MvBBa3LV6kEIEH4xwZPdQShslkebNy3Tez0VvMBhNBrhd-W5jquJ5sUySK9Dbv8-G6qVRpmKudwOhnPmOpwnVLQyiXRyjqgj867kwyUxLj4kvTS5BT/s1200/image_2026-01-23_11-12-00.png

BTS ត្រូវបានគ្រោងនឹងចាប់ផ្តើមដំណើរទេសចរណ៍សកលរបស់ពួកគេនៅក្នុងខែមេសា ឆ្នាំ២០២៦ ដោយចាប់ផ្តើមនៅប្រទេសកូរ៉េខាងត្បូង ហើយបន្ទាប់មកធ្វើដំណើរឆ្លងកាត់ប្រទេសផ្សេងៗ ដើម្បីសម្តែងសម្រាប់អ្នកគាំទ្រអន្តរជាតិរបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះថ្មីៗដែលចរាចរលើបណ្តាញសង្គមបានធ្វើឱ្យមានការព្រួយបារម្ភ ដោយមានពាក្យចចាមអារ៉ាមថាអ្នកគាំទ្រម្នាក់កំពុងធ្វើសកម្មភាពគំរាមកំហែង និងហាក់ដូចជាមានបំណងធ្វើបាប V។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVxTBfg1kz1APMseDgFukFgn7KIoxcnmvrKosr9J2uAfbZJyDKl98vh_YO5iIwOJUrgOeOQqOmBR8vY2qvqaT5RW2fWZzgbAH-nW0TJ_hvbMqi3F7JbIZzbY8SkVgMV4K6n_Hy3M8m4ah2vKiI7CahW6-OSvBkA7rRrz8a6B8OkO6oN3K8TZh1cnPSxS6l/s1009/image_2026-01-23_11-12-00%20(2).png

    អ្នកគាំទ្រដែលទស្សនាការផ្សាយផ្ទាល់នេះបាននិយាយថា ពួកគេបានចែករំលែកមតិយោបល់ដ៏គួរឱ្យព្រួយបារម្ភទាំងនេះ ដើម្បីព្រមានសហគមន៍ ហើយ ARMY ជាច្រើនបានទាមទារឱ្យ HYBE ចាត់វិធានការដើម្បីដោះស្រាយការគំរាមកំហែងនេះ។ នៅក្នុងការបង្ហោះទាំងនោះ អ្នកគាំទ្របានចែករំលែកព័ត៌មានដែលពួកគេបានប្រមូលបាន ក៏ដូចជាតំណភ្ជាប់ដើម្បីរាយការណ៍ដោយផ្ទាល់ទៅ HYBE ដើម្បីធានាថាក្រុមហ៊ុនបានដឹងអំពីភាពធ្ងន់ធ្ងរនៃបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj887MP3S-sOKH-eM9yl-78ECpWIHLA9mRcv46irdiw2Rlvm40TR2039mLAFJ3GuGcy2btDAZbUKBm5sUvH6goo3S4KAJRB3FrwQ_joAvT9-RMGQxlP32BTMYA7V0KM33mM55cgbVsgDLBldBEf_L4T9Z61pPIy-NmKdOl_cAR7KSpi9XfRd5EQpBM9Uk4_/s680/image_2026-01-23_10-55-33%20(2).png
    នេះមិនមែនជាលើកទីមួយទេដែលតារា Kpop ម្នាក់ប្រឈមមុខនឹងការគំរាមកំហែងសម្លាប់។ ពីមុន Jennie សមាជិក Blackpink, Winter សមាជិក aespa, Baekhyun សមាជិក EXO , Taeyeon សមាជិក SNSD និងសិល្បករជាច្រើនទៀតបានទទួលសំបុត្រគំរាមកំហែង រួមទាំងការគំរាមកំហែងសម្លាប់ជាសាធារណៈ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។Jungkook សមាជិកក្មេងជាងគេរបស់ក្រុម BTS គឺជាតារាម្នាក់ក្នុងចំណោមតារាល្បីៗជាច្រើន ដែលតែងតែប្រឈមមុខនឹងការគំរាមកំហែងដល់សុវត្ថិភាពរបស់ខ្លួន និងការប៉ុនប៉ងពីសំណាក់អ្នកគាំទ្រដ៏ងប់ងល់ ដើម្បីចូលទៅក្នុងផ្ទះរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrqjeOYlK-kzDU1RE7IyM-jG5iDwT-u5XHAcG0JnADeix0c2ZwInjMXLPfjnNwxkIntFRmcsBQq2PRidMK9SScMP8yXr7hR3M5-KCxrH7ou2hyG3dfc9pS2oO6cbMYo7bpF1-1m_mOKTVnW8bfi3EEpRFVNoQQlhMAkXn26SAOljRLFADjfTPVXRxmfVoP/s679/image_2026-01-23_10-55-33.png

    BTS នឹងវិលត្រឡប់មកវិញជាផ្លូវការជាមួយសមាជិកទាំង ៧ នាក់នៅថ្ងៃទី ២០ ខែមីនា តាមរយៈអាល់ប៊ុមស្ទូឌីយោរបស់ពួកគេដែលមានចំណងជើងថា «Arirang»។ ដំណើរទេសចរណ៍ជាបន្តបន្ទាប់របស់ BTS នឹងគ្របដណ្តប់លើប្រទេស និងដែនដីចំនួន ២៣ជាមួយនឹងការប្រគំតន្ត្រីសរុបចំនួន ៧៩ ដែលធ្វើឱ្យវាក្លាយជាដំណើរទេសចរណ៍ដ៏ធំបំផុតរបស់សិល្បករ K-pop ៕

ព្រះនាង សារិនថន ប្អូនស្រីបង្កើតស្ដេចថៃធ្វើពិធីអាគមធំមួយដើម្បីរំដោះគ្រោះ ខណៈព្រះរាជសុខភាពកាន់តែដុនដាប

0

យោងតាមការចែករំលែកនៅលើបណ្ដាញសង្គមពីប្រទេសថៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ «ម្ចាស់ក្សត្រី មហាចក្រី សារិន្ទថន» ព្រះអនុជ នៃព្រះមហាក្សត្រថៃបច្ចុប្បន្ន បានរៀបចំពិធីមន្តអាគមធំមួយដើម្បីរំដោះគ្រោះច.ង្រៃ និងសុំសេចក្ដីសុខ ជាមួយព្រះភ័ក្រ្តស្លេកស្លាំង និងព្រះរាជសុខភាពកាន់តែដុនដាប ខណៈឈានដល់វ័យគត់ព្រះវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhadf106NDkhRMeioK7_K9H9oDonHjFhoL6FZVMRyfl6WDuTfN2yTUl2VIQ8zd0YAhsHlZAD5QnapSibF1rMKl_VUUC-H5GxWR-R9I8Ou38qlIEO63HwVtdOZ0M0uSPcxOEDe5Vu_XM8QfKQY3XF0zKCvU3Nj5nrJSKi5kyHlASFVyVIKvRXKYGqgRwnOaX/s1236/photo_2026-01-23_11-08-12.jpg

ពិធីចម្រើនព្រះបរិត្ត ពុទ្ធមន្តជ័យមង្គល ឬដែលគេស្គាល់ថាជាពិធីរំដោះគ្រោះនិងលើករាសី ត្រូវបានធ្វើឡើងនៅវត្តចេតិយហ្លួងវរវិហាន ខេត្តឈាងម៉ៃ ដើម្បីបណ្តេញឧបទ្រពចង្រៃ ជំនួសមកវិញនូវសិរីសួស្តី ពរជ័យ និងសេចក្តីសុខ សម្រាប់លើកដួងកែវជោគជតារបស់ព្រះនាង សារិន្ទថន ដែលគិតមកត្រឹមឆ្នាំនេះព្រះនាងមានវ័យ ៧០ ព្រះវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3naZolUj_Pt_TD94bu6zW5mO1Dkw03W8rJ1K0SSRpszzJx7UueQxawhYqHiU6xMlCtgqbsLqfE66DQFBi76bcd_gnGjVOt6jxDiIpz8iUewm-NgIHmjhkbBUzvCrOF0klRexIoGV89PhZJnweIViGhjGSF-l1k9fc0Lsf9GWUQClx3P-XcpxVYswWYQv/s1280/photo_2026-01-23_11-08-11%20(2).jpg

តាមការសង្កេត នៅក្នុងពិធីខាងលើព្រះនាង សារិន្ទថន ធ្វើចលនាយឺតៗហាក់ដូចគ្មានកម្លាំងពលំ ព្រះនេត្រស្លេកស្លក់ និងមានទឹកព្រះភ័ក្រ្តមិនស្រស់បស់ទាល់តែសោះ។ ការណ៍នេះបានជំរុញឲ្យមនុស្សជាច្រើនមើលឃើញថា សែរាជវង្សនៃត្រកូលចក្រីអង្គនេះមានភាពជរាកាន់តែខ្លាំងឡើងៗទៅហើយ បន្ទាប់ពីប្រឈួនអស់ពេលមួយរយៈធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii5u8kykOk0wqH9Iex8N7ytsrI2z0Bbcq2drZP7ZqKVNya1p2yWw1QaflZIWxNqnp6306EMBoV4u9sFjAjgPYRoVoKKWKuQICLvBxi2zk0sQKKb3KGhnxYtFf0h2vnw-qP9Sg-r6w1Qm-AnW1a0r05YZoX03eX-jJL_BNKF4m8j1ZueQXOQwOMQ6vHjs9s/s1280/photo_2026-01-23_11-08-11%20(3).jpg

គួរជម្រាបថា ព្រះនាង សារិន្ទថន គឺជាអ្នកប្រាជ្ញមួយរូប ដែលចេះអានទាំងសិលាចារិក និងអក្សរខ្មែរយ៉ាងផ្ទាត់ជំនាញ ជាពិសេស ធ្លាប់រៀនទាំងសិល្បៈ និងមន្តអាគមបុរាណខ្មែរថែមទៀតផង ។ តាមឯកសាររបស់អ្នកជំនាញខាងប្រវត្តិសាស្រ្តបានបង្ហាញថា កាលសម័យកម្ពុជាមានសង្គ្រាមស៊ីវិលផ្ទៃក្នុង ព្រះនាងធ្លាប់បានទាក់ទងគ្រូរបាំ និងសិល្បៈបុរាណខ្មែរច្រើនទម្រង់ឲ្យទៅបង្រៀនសិស្សថៃ ជាថ្នូរនឹងទឹកប្រាក់យ៉ាងច្រើន ហើយក្រោយៗមកយើងឃើញថាប្រទេសថៃ មានទម្រង់សិល្បៈនិងវប្បធម៌ស្រដៀង ឬដូចនឹងកម្ពុជាដែរ ប៉ុន្តែពួកគេអះអាងថាទាំងនោះគឺជាកេរតំណែលរបស់ដូនតាគេសុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmevkwbcXwGexyfkN2Kvdqz9zv6erp9rA3yb6NC2821b1fgIOS2nflzZVSLH-57k1VLpOsJcWkDcvuOGHiR4O4tSr9EDDssK_teILnWraDqmJSnpQONeLlf1tX4Zsq2rSV39d1KSEHQrb9R2QIcj7TKfTOyUE8c9SJYe6i5sYwTNIRYF77MQlhSTFR_T13/s1280/photo_2026-01-23_11-08-11.jpg

មិនតែប៉ុណ្ណោះ នៅគ្រាដែលប្រទេសកម្ពុជាមានសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ សារិនថន បានអោយបក្ខពួកធ្វើកលដូចជាមកជួយខ្មែរ តែតាមការពិតគឺមកឆ្លៀតឱកាស ជីក រុករក វត្ថុបុរាណ វត្ថុសាកសិទ្ធ ពីទីតាំងប្រាសាទបុរាណមួយចំនួនដូចជានៅខេត្តកំពង់ធំ និងសៀមរាប លួ.ចយកព្រះខ័នរាជ្យព្រះបាទជ័យវរ្ម័នទី ៧ និងអោយគ្រូអាគមន៍ថៃមកចងបារមីដូនតាខ្មែរគ្រប់ទីកន្លែងមិនអោយងើបរួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjyBgN1P93CLJunlM2N_jvg9wijA-SKUjbU-iJ8U693SI3FurNs0jWzCerkXrn2sahobvrkMmm5R-n5LIC7g-7rqimMWDU-EPfDKZ-iHbEzS3iX1VQHynhKiri3nSGRgnls98mNIBPo5qM1-EspP-byAnXfMrpDi-Uv2kmC8dr3AgxJtYnuu107JGm5raO/s1280/photo_2026-01-23_11-08-13.jpg

ក្រៅពីនេះនៅមានរឿងអាក្រ.ក់ជាច្រើនផ្សេងទៀត តួយ៉ាងពាក់ព័ន្ធនឹងសង្រ្គាមខ្មែរ-ថៃនៅពេលថ្មីៗនេះ មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា សែរាជវង្សថៃដែលមានជាពិសេសស្ដេចរាមាទី១០សព្វថ្ងៃ និងព្រះនាងជរាអង្គនេះ គឺជាមេខ្លោងធំដែលនៅពីក្រោយការឈ្លានពានរបស់កងទ័ពថៃ ដើម្បីសម្រេចមហិច្ចតាបុព្វបុរសខ្លួនដែលបរាជ័យក្នុងការដណ្ដើមយកទឹកដីខ្មែរកាលពីជំនាន់មុនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD77581OgxJ2aVt8_5m2MtM4Z3wMl__CZTrWFE4VWBqMnEQXLbxDXyOmdpxqBKK7qpDxwzGP3jZGihLdDqm8sTiHuGwDGNGatQXIPYL-nDyzlz7J4qTzpobwXK7t7WNV-A_Zxbo2qc5ciEh21i6GlOxB5cd_JxGXWN4rrZacJsM9dT1ioQ7k1qsmUMekM8/s1280/photo_2026-01-23_11-08-12%20(2).jpg

ទាំងអស់នេះហើយ ទើបបានជាប្រទេសថៃសព្វថ្ងៃជួបបញ្ហាមិនចេះចប់ មានទាំងការរង្គោះរង្គើរផ្ទៃក្នុង បញ្ហាអន្តិសុខ និងជាពិសេសគឺរឿងឧបទ្រពចង្រៃតែងកើតមានលើសមាជិកសែរាជវង្សត្រកូលចក្រីបន្តបន្ទាប់។ បើគិតតាមផ្លូវក្នុង វាទំនងជាបណ្ដាសាររបស់ដូនតា និងប្រជាជនខ្មែរ ដែលរងការឈឺចាប់ក្រោយការធ្វើបាបរបស់ថៃ ហើយបើគិតតាមផ្លូវលោកវិញ កត្តាទាំងនេះគឺជាវេនកម្មដែលវិលមកតបស្នងម្ចាស់ដូចពាក្យចាស់ពោលថា «សាងអ្វីគឺបានហ្នឹង»៕

Trump ត្រៀមប្រជុំត្រីភាគីជាមួយមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី នៅអេមីរ៉ាតអារ៉ាប់រួមដើម្បីរកវិធីបញ្ចប់សង្គ្រា.ម

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងពេលចូលរួមកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ដោយលើកឡើងពីសង្គ្រា.មនៅអ៊ុយក្រែនដែលបន្លាយពេលជិត៤ឆ្នាំ ។ ប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន ក៏បានពិភាក្សាពីការត្រៀមចូលរួមកិច្ចប្រជុំត្រីភាគីជាមួយរុស្ស៊ីផងដែរ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា នៅទីក្រុងអាបូដាប៊ី អេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីរកវិធីបញ្ច.ប់សង្គ្រា.ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx0tcYPKFfZsGCinaD9reGlDXK06OqwNNHxzQtchmFAigkhFpy1c-5QJrE9Xbbx-Y4dIixXdkGn9MXHhafCuhwyU8yIiVioVXJ8BVsSW8PDPf_YDHD7AEAhIXnrFz4rxv264A7HEiar6pmeyvsusyc0ppVHhoWd-FUyGhyphenhyphenaBBUtOIlZnEH1F6dPj4B0MOa/s1280/photo_2026-01-23_10-46-27.jpg
ក្រោយជំនួបជាមួយប្រធានាធិបតីអាមេរិកនៅទីក្រុង Davos ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy និយាយនៅថ្ងៃទី២២ ខែមករា ថា មន្ត្រីអ៊ុយក្រែនបានធ្វើការជាមួយមន្ត្រីអាមេរិកស្ទើរតែរាល់ថ្ងៃដើម្បីជំរុញការបញ្ចប់សង្គ្រាម រីឯឯកសារកំណត់គោលដៅដោះស្រាយជម្លោះរវាងអ៊ុយក្រែនជាមួយរុស្ស៊ីជិតបញ្ចប់ហើយ ។ កិច្ចប្រជុំត្រីភាគីរវាងអាមេរិក អ៊ុយក្រែន និងរុស្ស៊ី នៅអេមីរ៉ាតអារ៉ាប់រួម (UAE) នឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ដែលនេះជាការពិភាក្សាត្រីភាគីលើកដំបូងតាំងពីចាប់ផ្តើមសង្គ្រាមកាលពីឆ្នាំ២០២២ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhU0Fk6Nd0tHauyu-N1X0rDXpZqGYZjf3O0K-0hbCsR7GOxCxMcl6ZnwJQJmrX6FP-isR30JewzdmSKyjII7bIKQYnryly5a4929G7OjO1MWPuoVvXXrBNVXXp7dMDPtXl5MK5JbnEOisP_INGRmj0M9Of3vU-pMBVNSK8mGJGK23IKSMB2bFcoaBi5cB0/s1280/photo_2026-01-23_10-45-52.jpg
ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយនៅលើវេទិកាកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ដោយលោកបង្ហាញការមិនពេញចិត្តរបស់គោលជំហររបស់សហគមន៍អឺរ៉ុបដែលអសកម្ម និងគ្មានវិធានការម៉ឺងម៉ាត់ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ។ លោកថា មេដឹកនាំបណ្តាប្រទេសអឺរ៉ុបជ្រាបពីបញ្ហាជម្លោះនានា ប៉ុន្តែរង់ចាំការសម្រេចចិត្តពីអាមេរិក ។

ប្រធានាធិបតីអ៊ុយក្រែនចង់ឱ្យសហគមន៍អឺរ៉ុបបំពេញតួនាទីសកម្មជាងនេះ ជាពិសេស ការកសាងសមត្ថភាពការពារខ្លួន ប៉ុន្តែប្រសិនបើសហគមន៍នៅតែពឹងផ្អែកលើអាមេរិកតែម្យ៉ាងនោះ គឺសហគមន៍អឺរ៉ុបប្រហែលជាមិនអាចរក្សាតួនាទីរបស់ខ្លួននៅលើឆាកនយោបាយពិភពលោករយៈពេលវែងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiagd01e9dFI7t3JJafhvuASxVm5Wvoy6XEWju5kTJDUJug8sGKaYvu5HqwZnRjpGCxVzeCL-UkwdQnb-NkDQzDnolgTDJTdGdgnMpzmsQBZVDKuXACBKADOtGU3ioBDZ7UPSKCvOveWTZlY_4GmMwvLLZkoExsxQcR-2sH-KjTLGKPL3waBfiwwmkkP1Dz/s1200/photo_2026-01-23_10-45-53.jpg

បើតាមប្រភពព័ត៌មានពីមន្ត្រីអឺរ៉ុប កិច្ចប្រជុំត្រីភាគីដើម្បីរកវិធីបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែនជាមួយរុស្ស៊ីនាពេលនេះ គឺមិនទាន់ទទួលបានលទ្ធផលទេ ដូចជា ៖ រុស្ស៊ីកាន់កាប់ទឹកដីរបស់អ៊ុយក្រែន ដែលជាបញ្ហាសំខាន់ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAWnJCDyI2-Xzb3QWzLrHF-8i9Bb3reqYnQpiuJEK2z9qOkXg6NJPnm8UaR15mGv_D041gorh_5Eq3kkSI-4g0zZ-M3j8ahwvYRuWt36DJPui7DsZfNtixC7LfdiyHxE1HdFzzGpp8GJje1_HB7gNhsly2YKNuocoxrgt3JvhgGz-077wnpb1Qqq9JGO4-/s1280/photo_2026-01-23_10-45-51.jpg

ជំនួបរវាងប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន នៅទីក្រុង Davos ព្រមទាំងការត្រៀមខ្លួនចូលរួមកិច្ចប្រជុំត្រីភាគីរវាងអាមេរិក អ៊ុយក្រែន និងរុស្ស៊ី ត្រូវបានចាត់ទុកថា គឺជាការចាប់ផ្តើមចរចាការទូតជាផ្លូវការ បើគិតតាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្តើម ។ ទោះយ៉ាងណា នៅមិនទាន់ច្បាស់លាស់ពីការចរចាត្រីភាគីនេះនឹងអាចបញ្ចប់សង្គ្រាម ឬឈានទៅធ្វើកិច្ចព្រមព្រៀងសន្តិភាពនាពេលឆាប់ៗ ឬយ៉ាងណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs6WHh6ZSbXGE8AmJEemiCkU1LWkoG3cl7GM57G9g1E_7jEaLhFMovBwrBsQTiPshV5e-780Wi7iBcjezl01Yf7CE29_smzsoi0u0rZ5S5ZBrIZ51D0Vt1UQrC3sLsrjU3xqeMyP0vmYUMCvHeOxXB6PCqDw80PE15QltEON6OJxTtcrBzqAJLE9mvtMGk/s1280/photo_2026-01-23_10-45-52%20(2).jpg
ម្យ៉ាងទៀត មិនទាន់មានព័ត៌មានច្បាស់លាស់ តើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងយល់ព្រមចូលរួមកិច្ចប្រជុំត្រីភាគីជាមួយអាមេរិក និងអ៊ុយក្រែន នៅអេមីរ៉ាតអារ៉ាប់រួមដែរឬទេ ដោយសារគ្មានការបញ្ជាក់ជាផ្លូវការពីប្រទេសរុស្ស៊ី ៕

កូរ៉េខាងត្បូងប្រកាសអនុវត្តច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI មុនគេនៅលើពិភពលោក

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងបានប្រកាសអនុវត្តច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI មុនគេនៅលើពិភពលោក ក្នុងគោលដៅផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ប៉ុន្តែក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនបារម្ភពីច្បាប់នេះអាចរារាំងការរីកចម្រើនអាជីវកម្មរបស់ពួកគេក្នុងផ្នែកបច្ចេកវិទ្យា និងថាច្បាប់មិនបានកំណត់ច្បាស់លាស់ពីចំណុចលម្អិតសំខាន់ៗ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJdBt22TbWLJvJ8MYjZ6dLF_OknmD8o01g_1xTRnit6iGZNtxkrBQFKEKPsGC46virx9lN3L5BHv3_SSgiBwi385IN2Np5IW55ArJVyh0mHVR33iR_pE4ZmJGvBo-aw2xiH5Qk3YbyjkvY12HhFbBdE5OnL-l8HVfvYJMjDoePqCeC8kyBp0anhbKGF-S1/s905/photo_2026-01-23_09-22-28%20(4).jpg
រដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា ច្បាប់នេះនឹងជួយជំរុញឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសឈានមុខគេផ្នែកគ្រប់គ្រងបច្ចេកវិទ្យា AI និងជាការអនុវត្តមុនបណ្តាប្រទេសនៅតំបន់អឺរ៉ុប ខណៈសហភាពអឺរ៉ុបប្រឹងប្រែងអនុវត្តច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI (EU AI Act) បែងចែកជាដំណាក់កាលរហូតដល់ឆ្នាំ២០២៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Q2xawE_FARRwV4cOmbrWCBHwdZ2ASIcG6oCT6qqhxfIVKaZRWt9mjZJJvXtNufw3fooJlRVkMpkMN7OBnbc8wb_gorK0D_kc-5nQYvQ43R3p2m7TlxZAMOb_yf0pLbOmqnkBgyItn6FOGf-_spNXs5D4_dlKTLeOnAo4yITQ2OAuPKP0diN2gh0-KLQk/s1140/photo_2026-01-23_09-22-28%20(5).jpg

ខ្លឹមសារសំខាន់នៃច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI របស់កូរ៉េខាងត្បូង គឺកំណត់ឱ្យក្រុមហ៊ុននានាត្រូវមានបុគ្គលិកទទួលខុសត្រូវកុំឱ្យបច្ចេកវិទ្យាផ្តល់ផលប៉ះពាល់ខ្លាំងដល់អ្នកប្រើប្រាស់ ដោយគ្របដណ្តប់សុវត្ថិភាពនុយក្លេអ៊ែរ ការផលិតទឹកបរិសុទ្ធ ការដឹកជញ្ជូន ការថែទាំសុខភាព ព្រមទាំងប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុ រួមមាន ៖ ការវាយតម្លៃឥណទាន និងពិនិត្យប្រាក់កម្ចី ។ ក្រៅពីនេះ ក្រុមហ៊ុនត្រូវជូនដំណឹងជាមុនទៅអ្នកប្រើប្រាស់ពីផលិតផល ឬសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាប្រភេទ Generative (ឬបច្ចេកវិទ្យាផ្តល់ផលប៉ះពាល់ខ្លាំង) ក៏ដូចជាបញ្ជាក់ឱ្យច្បាស់ពីផលិតផលឆ្លងកាត់ការផលិតតាមបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsq5yhJClkGl0MC0A3TPz6DwDWJndxa0Y6jNsN79ZdjXrb92cRgzeR7NJvJHIVcP2iAUXlwbka56GPhK-1fVaQDbXHahMMDxhSjTRhPr-uxlFm5_4qu1hDAEiGAb8xqzqMiEpdk3TLyrpdCRB8rMmt9-BGZsX3DPdFUJWzZL3rnaaTuAuLHh9udkgNbEXS/s1024/photo_2026-01-23_09-22-28.jpg

បើតាមក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកូរ៉េខាងត្បូង ច្បាប់នេះបង្កើតឡើងដើម្បីយកបច្ចេកវិទ្យាមកប្រើប្រាស់ឱ្យមានសុវត្ថិភាព និងទំនុកចិត្ត បន្ទាប់ពីមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយ ហើយរដ្ឋាភិបាលទុករយៈពេលឱ្យក្រុមហ៊ុននានាត្រៀមខ្លួនអនុវត្តច្បាប់រយៈពេល១ឆ្នាំ មុននឹងពិន័យប្រាក់ក្រុមហ៊ុនល្មើសច្បាប់ ចំនួន២ម៉ឺន ៤រយដុល្លារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLtcNOYxZTpQzHoD2T1KCIfH5IdI8iCD2uET9aXTYpdZmW_LpEAmgyk9EfmNtk_yjbNMeIdp3TBVNCXifUKQ29VcshOrscbbviXv7DjzPT2ziG-KNM1FCq7BcLOuggPhv0uLfLX3y9XTYEQ-8ZU-_7n7xly1N3EehBMuMU_JWPYVB4EbY3DawpF2wrwqxL/s610/photo_2026-01-23_09-22-28%20(2).jpg
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ លោក Bae Kyung-hoon និងជាអតីតប្រធានស្រាវជ្រាវបច្ចេកវិទ្យា AI របស់ក្រុមហ៊ុន LG និយាយថា ច្បាប់គ្រប់គ្រងបច្ចេកវិទ្យា AI នឹងមានសារៈសំខាន់សម្រាប់កូរ៉េខាងត្បូងក្លាយជាប្រទេសនាំមុខផ្នែកបច្ចេកវិទ្យាមុនគេលើពិភពលោក ។

ទោះយ៉ាងណា ក្រុមហ៊ុនកូរ៉េខាងត្បូងជាច្រើនមិនពេញចិត្តនឹងច្បាប់នេះដោយសារមិនបានកំណត់ច្បាស់លាស់ពីចំណុចលម្អិតសំខាន់ៗ និងសួរថា ហេតុអ្វីកូរ៉េខាងត្បូងអនុវត្តច្បាប់នេះមុនគេ? ខណៈអ្នកស្រាវជ្រាវមើលឃើញច្បាប់នេះមិនច្បាស់លាស់ដែលអាចធ្វើឱ្យក្រុមហ៊ុននានាជ្រើសរើសវិធីសុវត្ថិភាពដើម្បីចៀសវាងការល្មើសច្បាប់ និងប៉ះពាល់ដល់ការរីកចម្រើនរបស់ក្រុមហ៊ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbam343WG5hVJOJqZyTEGyXkNxfTFaAkMcDIIL80jYGhpXcOVkJocIrgVlQljRQDFu7rYkxpK3dUK5QCisqTBuIezwx-QdZ6Ty4qm3Yx600x1o5Qmw_U3T4wyCcx7DwCjtKHsODZ6l4vgrtbM-1VcBQpSd9w9e7ZZX9_wPfJs5OKVXzxwrGTfhc73DDxjv/s1280/photo_2026-01-23_09-22-28%20(3).jpg

គួរបញ្ជាក់ថា ប្រទេសនានាលើពិភពលោក មានការយល់ឃើញផ្សេងៗគ្នាពីការគ្រប់គ្រងបច្ចេកវិទ្យា AI ក្នុងនោះអាមេរិកផ្តោតលើវិធីសាស្ត្រអាចបត់បែនបានដើម្បីចៀសវាងរារាំងការរីកចម្រើនបច្ចេកវិទ្យា ខណៈចិនចាប់ផ្តើមអនុវត្តគោលការណ៍បច្ចេកវិទ្យា AI មួយចំនួន និងស្នើឱ្យបង្កើតអង្គការសម្របសម្រួលគោលការណ៍ AI នៅទូទាំងពិភពលោក ៕

ថ្ងៃកំណើត វណ្ណដា ចែករំលែកក្តីស្រលាញ់ទៅកាន់ក្មេងៗនិងរីករាយជាមួយមនុស្សជាទីស្រលាញ់

0

ថ្ងៃទី២២ ខែមករា គឺជាថ្ងៃកំណើតរបស់ វណ្ណដា ហើយជារៀងរាល់ថ្ងៃតារារ៉េបរូបនេះតែងតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រ។ មិនខុសពីរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៩ មក វណ្ណដា តែងតែទម្លាក់បទហើយក្នុងឆ្នាំ២០២៦នេះមានចំណងជើងថា «NEON LIGHT» ដែលលោកបានផ្តិតទិដ្ឋភាពនៅទីក្រុងប៉ារីសបញ្ចូលក្នុង MV របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLT5Gber1hUw6VKoe51MjUUJWMF5-0BWqqfVpur8hbyPRYP2Ufm1snY6zlvzKBMdHq2N7o5gyP64iQw1ivlOSl-T8fr6nQnGbcU51hIfV-Kx2ItdGAQDhZymTeA4LXpbxICVMce_6l7z7Wfd3WE8aBKoti_p7Pf_InUbXVmoGohbAZn_0ulXqS8oCXqCxi/s2048/image_2026-01-23_11-58-12.png
មិនត្រឹមតែថ្ងៃកំណើតមានបទថ្មីជូនអ្នកគាំទ្រប៉ុណ្ណោះទេប៉ុន្តែក្នុងឆ្នាំនេះ វណ្ណដា បានចែករំលែកក្តីស្រលាញ់បន្ថែមទៀតទៅកាន់ក្មេងៗនៅអង្គការ Sunrise Cambodia ដោយមានជារបស់របរជូនពួកគេ និងបានមើលពួកគេសម្តែងរបាំ និងលេងឧបករណ៍ភ្លេងជាដើម។ ក្នុងការចែករំលែកក្តីស្រលាញ់ជាមួយប្អូនៗក្មួយៗនៅអង្គការនេះឪពុកម្តាយរបស់ វណ្ណដា ក៏បានទៅចូលរួមជាមួយនឹងកូនប្រុសផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS8qTiEpSqkLgrEOIca5meoZ1-48uP8w8pNyJunjJMBUDU20SKgVVTd3QEcbf18v97cA7xRa0r8tEaGq4witN8In2Q8ko0plzMk9av3WvrS7QmisTz4yHBz4MDsnRtnShNi6IsWm06oxopaIl0K32N4IiDE-HchRYSkIz4pfv3ja4kIZm-bwvw0N5mO4hz/s2048/image_2026-01-23_11-58-05.png
ក្រៅពីទៅអង្គការ Sunrise Cambodia វណ្ណដា ក៏មានពិធីជប់លៀងខួបកំណើតជាមួយនឹងមនុស្សជាស្រលាញ់ ក្រុមការងារនៃកម្មវិធីរ៉េបរបស់ខ្លួន និងមនុស្សជាច្រើននាក់ទៀត ប៉ុន្តែអវត្តមានគូស្នេហ៍ ឡូរីន។ នេះមិនមែនជាលើកទី១នោះទេក្នុងថ្ងៃកំណើត វណ្ណដា បានចែករំលែកក្តីស្រលាញ់ជាមួយនឹងក្មេងៗកន្លងមកលោកក៏បានទៅមណ្ឌលកុមារកំព្រាផ្សេងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6h7NDtqPQ8JXJag6fNnfizKrdzrfwspz_heEjanqFE1LymQIkdGMDUOnvy0be8Yu4oR3X-kAOCoaWFVTUF-PIQAxRzQh3qlkTF7-Wsy-uzfbs0qPmuolkFm0oaGfEQbW8Ih4d5XgT4VLt0GNova6s5E13GYPNH5Q4ieRcicVTodQcE8CAx5M0fFqGRul3/s2048/image_2026-01-23_11-58-02.png

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០១៩ មក វណ្ណដា បានទម្លាក់បទក្នុងថ្ងៃកំណើតដូចជា «J+O», «BORN THIS WAY», «IF I DIE», «KHMER BLOOD», « CHAPTER 1» ,«៦ Years In The Game» , «J+O Zero III» និងចុងក្រោយនេះគឺបទ «NEON LIGHT»៕

សឹក សិលា និងគូស្នេហ៍ ប្រាប់អ្នកទៅលេងកម្សាន្តនៅប្រទេសចិនត្រូវហ៊ានតថ្លៃឱ្យខ្លាំង

0

អ្នកបង្កើតមាតិកានិងជាអ្នកលក់អនឡាញ សឹក សិលា និង Anna ដែលជាគូស្នេហ៍បានចេញវីដេអូមួយប្រាប់សាធារណជនដែលមានបំណងទៅលេងកម្សាន្តនៅប្រទេសចិនត្រូវតែហ៊ានតថ្លៃ។ ការចេញមកបង្ហាញបែបនេះដោយសារអ្នកទាំងពីរជួបបទពិសោធន៍ទិញខ្សែដៃមួយតម្លៃ១៤០យ័នចុះមកសល់ត្រឹមតែ៣០យ័នគិតជាប្រាក់រៀលប្រមាណ៨០ ០០០រៀលមកនៅត្រឹមតែ១៧ ០០០រៀល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGEqNs9OMt1nUoMfKrJDjIFVXHn0h8DarVCb4NflYbn4xxfTKOgB66IDTLMTi-XMZz_qo0czJZPpW49z8NQJI0lsZP0v5QYYmx8EmYKiztmzLE37t_766l1M9sSCZrreKE9FiaZw6i2LuuNRG2-aoEOiREtKFiVZthgw3bkwomSg580IaUMYamgFbP269j/s2048/image_2026-01-22_15-55-15.png
នៅយប់ថ្ងៃទី២០ ខែមករា លោក សឹក សិលា បានបង្ហោះវីដេអូដោយការហួសចិត្តជាខ្លាំងនិងបានចែករំលែកបទពិសោធន៍ទៅកាន់អ្នកមានបំណងទៅកម្សាន្តនៅចិនត្រូវតែដឹងមុននឹងទិញអីវ៉ាន់នៅ Chengdu ។ អ្នកបង្កើតមាតិការូបនេះបាននិយាយថា ពេលមក Chengdu ដាច់ខាតត្រូវតែតថ្លៃនៅតំបន់រមណីដ្ឋានឬកន្លែងលក់របស់របរអនុស្សាវរីយ៍តាមផ្លូវឬតាមផ្សារ។ លោកបន្តថា លោកបានទៅកន្លែងមួយនៅ Chengdu ហើយលោកបានប៉ះខ្សែដៃមួយខ្សែដោយសារតែស្រស់ស្អាតប៉ុន្តែមិនចង់ទិញនោះទេ។ ភ្លាមនោះអ៊ំស្រីម្នាក់មកចាប់ដៃគូស្នេហ៍លោកជាប់ដោយប្រើសម្តីល្អ គួរឱ្យអាណិតដើម្បីជួយទិញខ្សែដៃរបស់គាត់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCCAWhECf6IJIK-ZfimPVykZOctK9Satn3GyL-QfwmvGOX4Hllj0PUhFGI2sJgrJ49VPz-Nj9qplIEwKWOPzTn0S0MguKQiI815Zys0b-hUWKkdT1fypvoQ9HjVKHwZGo5yyIR9QwVGWQKrsYdQKi1UN5xIJs0NlF-Gq7eTSqllBJ6kj2q_jaKfF3CoIgq/s1440/image_2026-01-22_15-55-17.png

    អ្នកលក់អនឡាញរូបនេះបន្តទៀតថា ដោយសារតែខ្សែដៃនោះពួកគេមិនចង់បាននោះទេគ្រាន់តែចង់មើលប៉ុណ្ណោះ តែ Anna បានតថ្លៃចោលដោយដំបូងបានកាត់ថ្លៃ១៤០យ័ន ហើយនាងដើរចេញក៏អ្នកលក់ទាញដៃនាងចូលវិញដោយចុះថ្លៃមកនៅនៅត្រឹម៨០យ័ន ។ ទោះជាយ៉ាងណាអ្នកទាំងពីរបានផ្លាស់ប្តូរខ្សែមួយផ្សេងទៀតដែលអ្នកលក់អះអាងថាមានតម្លៃ៥០យ័នស្មើគ្នាប៉ុន្តែពួកគេតចោលមកនៅសល់ត្រឹមតែ៣០យ័នប៉ុណ្ណោះ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijkTeB5WVrGjjuLA44wrw8DcJWpsbadSOvWI2SrK26RUBzX0nKMD92o3FXl891KMzANNsooKggU3bLfzDDJFAN-TTZvQcKirpbtOxjPEHXHtw4N0_HMNXlWaS3Wy8qczBQKEbPmTnTSK5Ty7NN8UzfuIzeFAQYvOULBBwVdP4mp1N-HAePeSVOwUB9x-bw/s1596/image_2026-01-22_15-55-18.png
    លោក សឹក សិលា និងគូស្នេហ៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលខ្សែដៃនៅ Chengdu មានតម្លៃ១៤០យ័នចុះមកនៅសល់ត្រឹមតែ៣០យ័នប៉ុណ្ណោះ។ ជាមួយនឹងបទពិសោធន៍នេះ សឹក សិលា បានផ្តាំទស្សនិកជនថាពេលមកចិនត្រូវតថ្លៃដោយមិនបាច់ខ្លាចចិត្តនោះទេហើយអ្នកលក់ក៏មិនបានខឹងយើងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-qIKmmorDXXkDuGfdPjMtr1-Sb9MhW2QBkdi75SVbT36YqH4S0WJu6WgWKyxNTRIhxFV4KU1UyZ7RefvEeK9ab4X22BuDgWsdz9ehBtMpvqFl6y2YWkpWkpWufCfHPXC5zn-rGWIcFESRW807L513L04vwEVqXNb0wDrUY-34trY69AvvzbyqRgJmEZqG/s960/image_2026-01-22_15-55-19.png

    ការចែករំលែកនេះ អ្នកមួយចំនួនដែលធ្លាប់ទៅចិនបានបង្ហាញថាពួកគេក៏ធ្លាប់ជួបប្រទះមិនខុសគ្នាប៉ុន្មានដូចអ្វីដែល សិលា និង Anna បានជួបនោះទេ៕

Trump ព្រ.មានចំៗថា «សង្រ្គា.មលោកលើកទី៣នឹងកើតមាន ប្រសិនបើលោកមិនបានជាប់ឆ្នោត»

0

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានអះអាងយ៉ាងក្លាហានថា ប្រសិនបើលោកមិនត្រូវបានជាប់ឆ្នោតទេ នោះនឹងមាន “សង្គ្រាមលោកលើកទី 3” ដោយព្រ.មានថាស្ថានភាពអន្តរជាតិកាន់តែយ៉ាប់យឺន ពិសេសនៅពេលដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងកើតឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Daily Express US។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgskAU6ParkGWPyvhEmDcFxEnKWs5qOIr5uGt6dqJa9gmFSgQCPbG3Udd9ExBT4IbQVCogKRj9XoCo8KUR_7QMPBa_Ig3145UWyVFm6r_xhWHcaGU-f-9dhrsvlVEyG_Nmi1K6euVZJa4ucGhzRQgZZWZan4aNzwN-lu0hF9_l0pMc8OoNfCPKKz0vVZf2J/s1200/photo_2026-01-23_09-20-41.jpg
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាដ៏វែងមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃពុធ ទី២១ មករាកន្លងទៅ លោកប្រធានាធិបតី Trump បាននិយាយយ៉ាងដូច្នេះថា៖ “ខ្ញុំគិតថា ប្រសិនបើខ្ញុំមិនត្រូវបានជាប់ឆ្នោតទេ នោះស្ថានភាពអាចវិវត្តទៅជាសង្គ្រាមលោកលើកទី 3 ហើយពេលនោះវានឹងកាន់តែអាក្រ.ក់។ វានឹងនៅតែបន្តបែបនេះ ប៉ុន្តែវាមិនអាក្រ.ក់ពេកនោះទេ វាអាក្រ.ក់ត្រង់ថាយុវជនជាច្រើនត្រូវបានសម្លា.ប់ជាបន្តបន្ទាប់”។

លោក Trump បានអះអាងថា សហរដ្ឋអាមេរិក “ជិតឈានដល់ការធ្វើកិច្ចព្រមព្រៀង” រវាងរុស្ស៊ីនិងអ៊ុយក្រែនហើយ ប៉ុន្តែបន្ថែមថា ប្រធានាធិបតី លោក Vladimir Putin និងប្រធានាធិបតី Volodymr Zelensky ហាក់ដូចជានៅតែមិនត្រូវរូវគ្នាសោះ ខណៈពេលដែលកិច្ចព្រមព្រៀងមួយកំពុងស្ថិតនៅលើតុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaEka4kaYD4q8RaYsicj8LVhpaf_Fww3mxdQoI11tqaXG8wIF3HXMHuY0LoOEWDKR9wZ2kwkRRLliuKMKmZNrh7LZqNTdYLr9FvtB2mJ6aWB0UF78nyC7rj8fSXeI2xW8peN-FJWhuGCkmxq7HevG0OsCj2StKOpHxY6INqjDGp44Ygre4Oi28YTVaRNxW/s864/photo_2026-01-23_09-20-41%20(2).jpg

បន្ថែមលើនេះ លោក Trump ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្ត NATO ផងដែរដោយនិយាយថា សហរដ្ឋអាមេរិក «មិនដែលទទួលបានអ្វីពីការជួយ NATO ទេ»។ លោក Trump បាននិយាយថា «យើងនឹងនៅជាមួយ NATO 100% ប៉ុន្តែខ្ញុំមិនប្រាកដថាពួកគេនឹងនៅទីនោះសម្រាប់យើងវិញទេ»។

ក្នុងន័យនេះគឺលោក Trump ចង់សំដៅលើបញ្ហាកោះ Greenland ដោយទទូចថា NATO មិនបានជួយក្នុងការពារកោះដ៏ធំសម្បើមនេះពីការគំរាមកំហែងឡើយ។ តាមការប្រកាសរបស់លោក Trump គាត់បានចាត់ទុកវាជាផ្នែកមួយនៃអាមេរិកខាងជើង» ហើយហៅវាថាជា «ទឹកដីរបស់អាមេរិក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8wu6cYxSAGZqMi3Kqr1f5IEIaT_qDeMbhXGh40bx54DbCbaBJ5HoJuIQ42lAhIicrasP3ceHJSiMn6zmcEG-4wdvXpbqtfxg9NM-AVcJTXVaJIjK7wCg5lcgB2n-bP5Dm189_mECZ39DFTM6Odrp-4TOtBxbFqf3nCsSSqDwA58gfS2xedHD3ZgTRuyyR/s1269/photo_2026-01-23_09-20-41%20(3).jpg

ផ្អែកតាមប្រសាសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូចខាងលើនេះ គឺជាការបង្ហាញឲ្យយើងឃើញថា កាលដែលលោកត្រូវបានជាប់ឆ្នោតបញ្ហាអន្តរជាតិជាច្រើនត្រូវបានដោះស្រាយ ដែលផ្ទុយពីនោះ ប្រសិនលោកមិនបានកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅពេលនេះទេ ម្ល៉េះសង្រ្គាមលោកលើកទី3 បានកើតមានយូរមកហើយ៕

ផ្លាស់ប្តូរទម្លាប់បន្ទាន់! ហាមដាក់បន្លែ៦ប្រភេទក្នុងទូរទឹកកក ពីព្រោះបាត់បង់រសជាតិ និងអាហារូបត្ថម្ភ

0

មនុស្សភាគច្រើនតែងតែយល់ខុសថា ការដាក់បន្លែក្នុងទូរទឹកកកនឹងជួយឱ្យបន្លែនៅស្រស់បានយូរ អាចបរិភោគបានច្រើនថ្ងៃ ប៉ុន្តែការពិត មិនមែនបន្លែទាំងអស់សុទ្ធតែអាចទុកក្នុងទូរទឹកកកនោះទេ បន្លែមួយចំនួនឆាប់ត្រជាក់ណាស់ ប្រសិនបើដាក់វាក្នុងទូរទឺកកកកាន់តែយូរថ្ងៃ វាកាន់តែឆាប់រលួយ ។ លើសពីនេះ វាបាត់បង់រសជាតិ និងអាហារូបត្ថម្ភ ព្រមទាំងប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_Ab2YRVIocMZ-82zjroO1cN9VULKzsj1w41ToNFCpWxbAwViWjLPy-wFlQ0NExWfl1XfLqDYy9IRcJnSAW7ZlqeHGDxDvQPg4q8dIJEtn7RNywUKrC3P4EVv08EL3iSSvwKJnsFIonYP7M8HGWGqb31nms7FCqUxc6xbpAAFw2Rd95ZqCf6LuObZhv-L/s970/photo_2026-01-23_09-32-59.jpg

គ្រូពេទ្យ និងអ្នកជំនាញសុខភាពហាមដាច់ខាតដាក់បន្លែ៦ប្រភេទនេះក្នុងទូរទឹកកក ដោយណែនាំឱ្យទុកវានៅខាងក្រៅដែលមានសីតុណ្ហភាពធម្មតា ដើម្បីរក្សារសជាតិ និងអាហារូបត្ថម្ភ រួមមាន ៖

១-ដំឡូងបារាំង ៖ សីតុណ្ហភាពត្រជាក់នឹងធ្វើឱ្យដំឡូងបារាំងផ្លាស់ប្តូររសជាតិ ឬមានរសជាតិផ្អែមជាងមុន ហើយពេលយកវាទៅបំពងជាមួយខ្លាញ់នឹងបង្កជាសារធាតុមហារីក (Acrylamide) ។ ក្រៅពីនេះ សំណើមក្នុងទូរទឹកកកធ្វើឱ្យវាឆាប់ដុះពន្លក និងប្រមូលផ្តុំសារធាតុពុលសូឡានីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8lH05ktZudE7hEwS2XGQ-ykJX_gWqxvZQPVQdRc0VsNh-QMBlkfWZZwI7KiMSV0OEJfr2qvIPp9Dq1-kYfk346yQd64lca5sX5zHf7fZsVuezWTr7iZho2BwW01s1bCBj5-9elU2kN1ybdVcj1ofF4uxyZZ_-s-tpYClsOLuuq37Bwrd7gEDzGShQ0AhK/s1280/photo_2026-01-23_09-32-59%20(2).jpg

២-ប៉េងប៉ោះ ៖ សីតុណ្ហភាពក្នុងទូរទឹកកកក្រោម១០អង្សារសេ នឹងធ្វើឱ្យសាច់ប៉េងប៉ោះបែកចេញទឹក បាត់បង់រសជាតិ និងបរិមាណវីតាមីន C ធ្លាក់ចុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXQlaOdaU4TD5OObQ3UXYVTYeSWLI0YX6qvxFC0URHP5J74D4jtLNp_q4sTkDwbYqnUeNH5ncgw-seVnbgDZ5d8hKv0qFEFxzqkqZVK12qJczrrLHeQdgFPw567zOG-ACUbnoD6ZcuRrQhusvy85rE4HEshNStvsYwXcrXQ5v39gALvP0VmQ2WKMNh3z6/s1280/photo_2026-01-23_09-33-00.jpg
៣-តាសក់ ៖ ជាបន្លែឆាប់ត្រជាក់បំផុត ប្រសិនបើដាក់វាក្នុងទូរទឹកកក វានឹងចេញខ្មៅដុំៗ ឆាប់រលួយជាងដាក់នៅខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzreqzmKnhnh0cdKH_TchTj7rVJyX9B7-272w88gG-0_9yGlptzes5fh_Nw2mciRIEYwscGruXP0VsUcKtyt08BHPpvcgIx8gGd1u1KdmPkXG7ZTV09yh0VUWKwMO0g8fsa6SEy8Wknl_tOMnwFMUMLMAzIV4D5ED0ipPJIjJgGsLgLNEDAzdNZXsshyphenhyphenDY/s1200/photo_2026-01-23_09-33-00%20(2).jpg

៤-ម្ទេសខ្ចី ៖ សំណើមក្នុងទូរទឹកកកនឹងបំផ្លាញសារធាតុស្រទាប់ការពារម្ទេសខ្ចីពីធម្មជាតិ ព្រមទាំងដុះផ្សិតចេញពីខាងក្នុងផ្លែ រហូតដល់ខាងក្រៅផ្លែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiquDnT_yQ_3vY7Ha3BtUnt2Alcm7S6tuV5myz2v6_AO_PdYsInfGsWqjRsjWXh3_pYN01A8X1xgCjBCv48xQq9Q1t8F9PEWjFSGE76UEmm-bP8G-szcwXr2FadgsYay-hUvRaqAEP58BbqmHfdyzV8Sy_68dnbvJpN_4JM5YaUxqIkT2xpKaHxBGNd2d5E/s1200/photo_2026-01-23_09-33-00%20(3).jpg

៥-ខ្ទឹមស ៖ សំណើមក្នុងទូរទឹកកកនឹងជំរុញដល់ការដុះពន្លក បណ្តាលឱ្យខ្ទឹមសស្ងួតក្រៀមស្វិត និងបាត់បង់ក្លិនឈ្ងុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5_SR8UJKhJTwb-52MTevNQgi6QmBS5kbM3sP_v7ejxBZsnt55a3sdAqliHkWAo1tUS48jxyYP2yLuQhDIyJPOhUSmOmuI6uvOEW0rxRLUvyZGTBibLn0dmRZoaK5hqJZhyphenhyphen62_eeNEaL9oKZDtH13zYLfI7lg_2FgerrrtZDzo49vzFjjvpfCEicdX1NMI/s1280/photo_2026-01-23_09-33-01.jpg

៦-ខ្ទឹមបារាំង ៖ សីតុណ្ហភាពត្រជាក់ និងសំណើមក្នុងទូរទឹកកក បណ្តាលឱ្យខ្ទឹមបារាំងមិនអាចប្រឆាំងជាមួយបាក់តេរី, ដុះផ្សិត និងមានសាច់ជ្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cPRHP3k8M_JdKJCIpEQUmRixqa6WPKI2FPwNluN0bkP7v3R-XWcEnQcNAm3Xj7igJrLirUrHptsB_iiXuuAQ2T4eTUrAN0T2UM_yTvAnzf0cOI-Wgg3VFf9E3fSMlsypd8g6uKUmz5kC_pC9D-YMGlKDMqlXJ27kdUTCJNaRYGGW2Rw5ScpMq_M1i5_f/s1200/photo_2026-01-23_09-33-01%20(2).jpg

សរុបមក គួរទុកបន្លែទាំង៦ប្រភេទនេះនៅកន្លែងស្ងួត មានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ពីព្រោះវាមិនត្រឹមតែជួយកាត់បន្ថយកាកសំណល់អាហារ (Food Waste) ក្នុងផ្ទះបាយប៉ុណ្ណោះទេ គឺវានឹងផ្តល់រសជាតិ និងអាហារូបត្ថម្ភដល់អ្នកបរិភោគគ្រប់ពេលវេលា ៕

Zhao Lusi សម្រេចបំណងខ្លួនឯងបើកតូបលក់ដូរតាមចិញ្ចើមផ្លូវ

0

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ថ្មីៗនេះអ្នកលេងអ៊ីនធឺណិតជាច្រើនបានប្រទះឃើញ Zhao Lusi កំពុងលក់នំនៅផ្លូវមួយក្នុងទីក្រុងហៃណានប្រទេសចិន។ រូបភាពរបស់តារាសម្តែង Zhao Lusi កំពុងលក់នំផេកខេកនៅតាមដងផ្លូវនេះបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ នៅក្នុងរូបភាព Zhao Lusi ដុតនំដោយផ្ទាល់ ព្រមទាំងថតរូបយ៉ាងរួសរាយរាក់ទាក់ ជជែកគ្នា និងផ្តល់ស្ករគ្រាប់ដល់អ្នកដើរកាត់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3yNVEUF5rr1CxWifpDcelX44wiE_eGBmTDsLIPpKQhkj5dxEKHoQJb7tT8iI4nACk6Vv7ldUKjMTImNESjBbDsdXv4-0uZukAwbdAfJFTMmxQmvYBd-UUI0dusH4xy6aYDiecVVVJDzxhXPEVCp09jeEIYvlyAa7dNVygwXqtp3ay1Ag289sX5_B9gUO-/s1440/image_2026-01-22_16-33-59.png
ភាពសាមញ្ញៗរបស់ Zhao Lusi នៅក្នុងជីវិតពិតបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងចង់ដឹងហេតុអ្វីបានជាតារាស្រីរូបនេះលះបង់មកលក់ដូរតាមផ្លូវបែបនេះឬមួយនាងធុញនឹងអាជីពសិល្បៈ?។ យ៉ាងណា អ្នកគាំទ្រមួយចំនួនបានពន្យល់ថា Zhao Lusi បានបង្ហាញជាសាធារណៈម្តងហើយម្តងទៀតអំពីសេចក្តីស្រឡាញ់របស់នាងចំពោះជីវិតសាមញ្ញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYSTMVKBP9jT-4H8OldDSsw9nimquT_vqy6_S65QF4GLZa6gU7VnjiqyRvZK5X6ezG-GLLXImdKCGaopNA-48eYhDt1gs4DnPyjcK3WTH8JMCTtKcX-NMd32nb8J0KgXyhSkB7N3PcTlagfXNVa-Eynopgw6GenMSqHJMQsvSpwhEbnzx3G3dFiJTOxhuB/s553/image_2026-01-22_16-33-58%20(2).png

នាងបានបង្ហាញជាសាធារណៈនៅក្នុងការផ្សាយផ្ទាល់មួយគឺនាងចង់បើកតូបលក់ដូរតាមចិញ្ចើមផ្លូវដើម្បីរកប្រាក់ចិញ្ចឹមជីវិតនាពេលអនាគត។ ដូច្នេះ នេះអាចគ្រាន់តែជាទង្វើមួយដែលបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ Zhao Lusi ក្នុងអំឡុងពេលសម្រាករបស់នាង។ អ្នកគាំទ្រគាំទ្រ Zhao Lusi ធ្វើអ្វីដែលនាងចូលចិត្ត បន្ទាប់ពីប្រហែលមួយឆ្នាំនៃការឡើងចុះ និងការវិលត្រឡប់មកវិញដោយជោគជ័យរបស់នាងក្នុងវិស័យកម្សាន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnKV-NKARNM_5wflcyNqsv7tbJGxfOir8vaGn3Y1FLeEl26tU1NyExNusFphMdFzIjHv3rJD_G5p3ruldTYCGPBCIe9X_sF5lUd1jHfyeyg_BFjitNcVACE93Jbf_rS5CTqPPKWXF-ZyGxvwa7mTXkH-XrpfX6vrnDhelG4-cocEKsy8guLvSdtqiqZ9S/s1440/image_2026-01-22_16-33-58.png
នៅចុងខែធ្នូ ឆ្នាំ២០២៥ Zhao Lusi បានចូលរួមក្នុងពិធីជប់លៀង «Starlight Awards» របស់ Tencent Video ដោយក្លាយជាសិល្បករចុងក្រោយដែលបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហម។ ព្រឹត្តិការណ៍នេះក៏បានសម្គាល់ការវិលត្រឡប់ជាផ្លូវការរបស់ Zhao Lusi ទៅកាន់ព្រឹត្តិការណ៍កម្សាន្តដ៏សំខាន់មួយ បន្ទាប់ពីឆ្លងកាត់ការលំបាកជាច្រើន។ កាលពីថ្ងៃទី១៧ មករា Zhao Lusi ក៏បានចូលរួមធ្វើជាតារាកិត្តិយសក្នុងកម្មវិធីប្រគំតន្រ្តីរបស់ Dylan Wang ផងដែរ៕